The Phnom Penh Post - KHMER: “ពិភព​លោក​សាទរ​ការ​សម្លាប់​របស់​ប៊ិនឡាដិន កម្ពុជា​ចាត់​ទុក​ជា​យុត្តិធម៌​សម្រាប់​ពិភព​លោក​ទាំង​មូល” plus 9 more

The Phnom Penh Post - KHMER: “ពិភព​លោក​សាទរ​ការ​សម្លាប់​របស់​ប៊ិនឡាដិន កម្ពុជា​ចាត់​ទុក​ជា​យុត្តិធម៌​សម្រាប់​ពិភព​លោក​ទាំង​មូល” plus 9 more


ពិភព​លោក​សាទរ​ការ​សម្លាប់​របស់​ប៊ិនឡាដិន កម្ពុជា​ចាត់​ទុក​ជា​យុត្តិធម៌​សម្រាប់​ពិភព​លោក​ទាំង​មូល

Posted: 02 May 2011 03:03 AM PDT

ភ្នំពេញ៖ ដំណឹង​នៃ​ការ​ស្លាប់​របស់​មេ​ភេរវករ​អន្តរជាតិ អូសាម៉ា ប៊ីនឡាដិន គឺ​ជា​ព័ត៌មាន​ដ៏​មាន​សារ​សំខាន់​សម្រាប់​ប្រជាជន​​ទូទាំង​ពិភព​លោក ដោយ​ក្នុង​នោះ​ពលរដ្ឋ​អាមេរិក​មាន​អារម្មណ៍​រីក​រាយ​ត្រេក​អរ​ ហាក់​បី​ដូច​ពួកគេ​សម្រេច​បាន​កំហឹង​សង​សឹក​លើ​​មេ​ភេរវករ​ដ៏​ល្បី​ល្បាញ​ ម្នាក់​នេះ ដែល​បាន​ស្ថិត​នៅ​ពី​ក្រោយ​នៃ​ការ​វាយ​ប្រហារ​ដ៏​មហន្តរាយ​លើ​​អគារ​មជ្ឈ​ មណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​ទីក្រុង​ញូវយ៉ក កាល​ពី​ឆ្នាំ​២០០១។

អ្នក​​នាំ​ពាក្យ៖ ការ​ស្លាប់​របស់​ប៊ិនឡាដិន គឺ​ជា​យុត្តិធម៌​សម្រាប់​ពិភព​លោក​ទាំង​មូល

Posted: 02 May 2011 01:57 AM PDT

ភ្នំពេញ៖ ប្រទេស​កម្ពុជា​ស្វាគមន៍ និង​រីក​រាយ​ ក្រោយ​ពី​បាន​ទទួល​ដំណឹង​ថា មេ​ភេរវករ​អន្តរជាតិ អូសាម៉ា ប៊ិនឡាដិន ត្រូវ​បាន​ទាហាន​អាមេរិក​សម្លាប់​នៅ​អំឡុង​ប្រតិបត្តិការ​វាយ​ឆ្មក់​មួយ​ នៅ​ទីក្រុង​អ៊ីស្លាម៉ាបាដ របស់​ប្រទេស​ប៉ាគីស្ថាន នៅ​ថ្ងៃ​ចន្ទ​នេះ។

កាហ្សៃ ​ប្រាប់​ឲ្យ​ពួក​តាលីបង់​បោះ​បង់​ការ​តស៊ូ​ប្រយុទ្ធ ក្រោយ​ប៊ីនឡាដិន​ស្លាប់

Posted: 02 May 2011 12:27 AM PDT

ក្រុង​កាប៊ុល៖ ប្រធានាធិបតី​អាហ្វហ្កានីស្ថាន លោក ហាមីដ កាហ្សៃ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​អំពាវ​នាវ​ឲ្យ​ពួក​តាលីបង់ បោះ​បង់​ចោល​ការ​តស៊ូ​ប្រយុទ្ធ​ត​ទៅ​ទៀត បន្ទាប់​ពី​មេដឹកនាំ​អាល់កៃដា អូសាម៉ា ប៊ីនឡាដិន ត្រូវ​បាន​សម្លាប់ ហើយ​លោក​ថា ក្រុម​តាលីបង់​ត្រូវ​តែ​ស្វែង​យល់​ពី​មេរៀន​នៃ​ការ​ស្លាប់​របស់​មេ​ភេរវករ​ នេះ។

ជីល្លាដ៖ អូស្ត្រាលី​បន្ត​​ប្រយុទ្ធ​នៅ​អាហ្វហ្កានីស្ថាន

Posted: 02 May 2011 12:09 AM PDT

ក្រុង​កង់បេរ៉ា៖ នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី លោក​ស្រី ជូលៀ ជីល្លាដ បាន​ថ្លែង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា អូស្ត្រាលី​នឹង​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​អាហ្វហ្កានីស្ថាន​បន្ត​ ទៀត បន្ទាប់​ពី​​មរណភាព​របស់​មេដឹកនាំ​ក្រុម​ភេរវកម្ម​អន្តរជាតិ អូស្មា ប៊ីនឡាដិន។

កម្ពុជា​គោរព​ជា​និច្ច​បទ​ឈប់​បាញ់ ខណៈ​ថៃ​បន្ត​ល្មើស​ម្តង​ហើយ​ម្តង​ទៀត

Posted: 01 May 2011 11:50 PM PDT

ភ្នំពេញ, ឧត្តរមានជ័យ៖ កាំភ្លើង​ត្បាល់ M79 ទំហំ ៦០​មីល្លី​ម៉ែត្រ និង​ ៨១​មីល្លី​ម៉ែត្រ ការ​​គ្រាប់​បែក​ដៃ និង​ការបាញ់​កាំភ្លើង​យន្ត​ ត្រូវ​បាន​ទាហាន​ថៃ​បន្ត​បាញ់​​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា កាល​ពី​ល្ងាច​ថ្ងៃ​ទី​០១ ឧសភា​ម្សិល​មិញ នៅ​ឯ​តំបន់​ព្រំ​ដែន​ខេត្ត​ឧត្តរមានជ័យ ទល់​មុខ​នឹង​ខេត្ត​សុរិន្ទ​របស់​ថៃ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា។

ស៊ីរី​ចាប់​ខ្លួន​បាតុករ​រាប់​រយ​នាក់ ខណៈ​បន្ត​បាញ់​ផ្លោង​ចូល​ក្រុង​ដេរ៉ា​

Posted: 01 May 2011 11:14 PM PDT

ក្រុង​អាម៉ាន់៖ កង​កម្លាំង​សន្តិសុខ​បាន​ធ្វើ​ការ​ចាប់​ខ្លួន​អ្នក​ឈឺ​ឆាល​និយម​លទ្ធិ​ប្រជា ​ធិបតេយ្យ​រាប់​រយ​នាក់​តាម​បណ្តា​ក្រុង​នានា​នៅ​ទូទាំង​ប្រទេស​ស៊ីរី បន្ទាប់​ពី​វាយ​ដណ្តើម​កាន់​កាប់​បាន​ក្រុង​ដេរ៉ា ជា​កន្លែង​ចាប់​ផ្តើម​នៃ​ការ​ងើប​បះ​បោរ​ប្រឆាំង​ការ​កាន់​អំណាច​ក្តោប​ ក្តាប់​តែ​ម្នាក់​ឯង​របស់​លោក​ប្រធានា​ធិបតី បាសៀរ អាល់​-​អាសាដ។

ថៃ​បន្ត​បំពាន​លើ​បទ​ឈប់​បាញ់​ កម្ពុជា​រក្សា​ជំហរ​អត់​ធ្មត់

Posted: 01 May 2011 11:02 PM PDT

ឧត្តរមានជ័យ៖ ប្រភព​ពី​មន្ត្រី​យោធា​កម្ពុជា បាន​ឲ្យ​ដឹង​ថា ទាហាន​ថៃ​បន្ត​វាយ​ប្រហារ​មក​លើ​ទាហាន​កម្ពុជា ដោយ​បាន​គប់​គ្រាប់​បែក​ដៃ​ជា​ច្រើន​គ្រាប់​​នៅ​តាម​តំបន់​ព្រំ​ដែន​ កម្ពុជា-ថៃ ក្នុង​ខេត្ត​ឧត្តរមានជ័យ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ឈាន​ចូល​ថ្ងៃ​ចន្ទ ប៉ុន្តែ​ ទាហាន​កម្ពុជា​បាន​រក្សា​ភាព​អត់​ធ្មត់​ជា​អតិបរមា។

កម្មករ​ទាម​ទារ​ឲ្យ​មាន​ការងារ​ប្រសើរ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ

Posted: 01 May 2011 09:43 PM PDT

ក្រុង​អាថែន/ លីស្បោន៖ សកម្ម​ជន​ជា​ច្រើន​រូប​បាន​រៀប​ចំ​ធ្វើ​ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ​នៅ​ទូទាំង​ពិភព​លោក ជាមួយ​ការ​ដើរ​ដង្ហែ​ក្បួន​ទាម​ទារ​ឲ្យ​មាន​ការ​បង្កើន​ចំនួន​ការងារ លក្ខ​ខណ្ឌ​ការងារ​ល្អ​ប្រសើរ​ជាង​មុន និង​ប្រាក់​បៀវត្សរ៍​ខ្ពស់​ជាង​មុន។

កម្ពុជា​ច្រាន​ចោល​​ព័ត៌មាន​ថា​​ កំពុង​ជ្រើស​រើស​ទ័ព​ដើម្បី​ធ្វើ​សង្គ្រាម​ប្រឆាំង​ថៃ

Posted: 01 May 2011 09:11 PM PDT

ភ្នំពេញ៖ ប្រទេស​កម្ពុជា បាន​ច្រាន​ចោល​ព័ត៌មាន​ដែល​បាន​និយាយ​នៅ​ក្នុង​កាសែត​ Pattaya Mail ថា កម្ពុជា​កំពុង​ជ្រើស​រើស​កង​ទ័ព​បន្ថែម​ទៀត ដើម្បី​​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ថៃ និង​បាន​ចាត់​ទុក​ព័ត៌មាន​នេះ​ ជា​ការ​បំផ្លើស​ការ​ពិត​ពី​សំណាក់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថៃ។

ប៊ីនឡាដិន ត្រូវ​បាន​ទាហាន​អាមេរិក​សម្លាប់​នៅ​ក្រៅ​ក្រុង​អ៊ីស្លាម៉ាបាដ

Posted: 01 May 2011 08:27 PM PDT

ក្រុង​វ៉ាស៊ីនតោន៖ សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​ទូរទស្សន៍​ CNN នៅ​ថ្ងៃ​ចន្ទ​នេះ បាន​និយាយ​ថា ​មេ​ភេរវកម្ម​អន្តរជាតិ​​អាល់កៃដា អូស្មា ប៊ីន ឡាដិន ត្រូវ​បាន​ទាហាន​អាមេរិក​​បាញ់​សម្លាប់​នៅ​ក្នុង​​គេហដ្ឋាន​មួយ​កន្លែង​នៅ​ ខាង​ក្រៅ​​រដ្ឋ​ធានី​អ៊ីស្លាម៉ាបាដ របស់​ប្រទេស​ប៉ាគីស្ថាន។

 

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!