Koh Santipheap Daily

Koh Santipheap Daily


នៅ​តែ​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​បង្ហូរ​ឈាម​នៅ​ក្រុង​អាប៊ីដ ហ្សាន់​ របស់​កូត​ឌី​វ័រ​

Posted: 04 May 2011 01:18 AM PDT

កងទាហានកូតឌឺវ័រ
នៅ​ក្រុង​អាប៊ីដ ហ្សាន់​នៅ​តែ​មាន​ការ​ប៉ះ​ទង្គិ​ច​បង្ហូរ​ឈាម​គ្នា​ដោយ​កាល​ពី​ថ្ងៃ​ទី​៣ ឧសភា ការ​ប្រយុទ្ធ​គ្នា​រវាង​កង​ទ័ព​កូត​ឌី​វ័រ​ និង​ពួក​ជីវ​ពល​ដែល​ស្មោះ​ត្រង់​នឹង​ប្រធានា​ធិបតី​ត្រូវ​ផ្តួល​រំលំ​លោក​ ឡូរ៉ង់​ ហ្សេ​បា​បូ​ បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​ជា​ច្រើន​សិប​នាក់​ក្នុង​សង្កាត់​ YOPOUGON ភាគ​ខាង​លិច​ទី​ក្រុង​នេះ​។ លោក FRANCK KODJO អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​របស់​កាក​បាទ​ក្រហម​អន្តរ​ជាតិ​ CICR រៀប​រាប់​ថា យើង​ប្រទះ​ឃើញ​​អ្នក​ស្លាប់​ជា​ច្រើន​នាក់​។ យើង​បាន​ប្រមូ​ល​ផ្តុំ​សាក​សព​មនុស្ស​ដល់​ទៅ​៤០​នាក់​ក្នុង​រយៈ​ពេល​ត្រឹម​ តែ​២​ម៉ោង​។

បំបែក​សំបុក​ចែកចាយ​ និងប្រើប្រាស់​ថ្នាំញៀន​ពីរករណីផ្សេងគ្នា

Posted: 04 May 2011 01:13 AM PDT

បំបែក​សំបុក​ចែកចាយ​ និងប្រើប្រាស់​ថ្នាំញៀន​ពីរករណីផ្សេងគ្នា
ខេត្តកណ្តាល ៖ ប៉ូលិស​ការិយាល័យ​​ប្រឆាំង​​គ្រឿងញៀន​​ ដឹក​នាំ​ដោយ​លោក​វរ​សេ​នីយ៍​ឯក​លន់ សុផាត ​ស្នង​ការ​​រងទទួល​បន្ទុក​ប្រឆាំងគ្រឿង​​ញៀន​ បានបំបែក​សំបុក​ចែក​ចាយ​គ្រឿង​​ញៀន​មួយ​កន្លែង​ និងបំបែក​សំបុក​ប្រើ​ប្រាស់​​គ្រឿងញៀន​មួយកន្លែង​ទៀត ​ព្រម​ទាំង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​ចំនួន​៦​នាក់​ និងរឹប​អូស​បាន​វត្ថុ​​តាង​ថ្នាំញៀន​​

រថយន្ត​ម៉ាកហ្វដបើក​បរ​ដោយជន​ជាតិ​ចិន​បុក​ក្មេង​របួស​ធ្ងន់

Posted: 04 May 2011 01:07 AM PDT

ក្មេង​​ប្រុសរងគ្រោះ អាយុ១១ឆ្នាំម្នាក់​បណ្តាល​ឱ្យ​រងរបួស​​ជា​ទម្ងន់ បាក់ភ្លៅ​ខាងស្តាំ​​ ឆ្អឹង​ដង​កាំបិត និង​សន្លប់​នៅ​នឹងកន្លែង​កើត​ហេតុ​​
ខេត្តកំពត ៖ គ្រោះថ្នាក់​ចរា​ចរណ៍​មួយ​បាន​កើតឡើង​ដោយ​រថយន្ត​ម៉ាកហ្វដ​មួយគ្រឿង ​ដែល​បើក​បរ​ដោយជន​ជាតិ​ចិន​ម្នាក់ ​បម្រើ​ការ​ងារ​នៅការ​​ដ្ឋាន​ទំនប់​វារី​អគ្គិសនីកំចាយ​ បានបុក​ក្មេង​​ប្រុស អាយុ១១ឆ្នាំម្នាក់​បណ្តាល​ឱ្យ​រងរបួស​​ជា​ទម្ងន់ បាក់ភ្លៅ​ខាងស្តាំ​​ ឆ្អឹង​ដង​កាំបិត និង​សន្លប់​នៅ​នឹងកន្លែង​កើត​ហេតុ​​ ហើយត្រូវបាន​ក្រុមគ្រួសារ​​ និង​មេ​ការ​ចិន​

ប្រើ​ជី​ធម្ម​ជាតិ​ជប៉ុន​សញ្ញា​ផែន​ដីធ្វើ​ឱ្យដើម​កៅស៊ូមានសុខភាពល្អ

Posted: 04 May 2011 01:03 AM PDT

មានចំការកៅស៊ូជាច្រើន​ ហើយ​ដែល​បាន​សម្រេច​យកជីធម្ម​ជាតិ​ជប៉ុនសញ្ញា​ផែនដី​យក​ទៅ​ប្រើ​
រាជ​ធានី​ភ្នំពេញ ៖ យោង​តាម​​ការ​ពិសោធរយៈ​ពេល​ពីរ​ឆ្នាំ​កន្លង​មកនេះ គេ​បាន​សង្កេត​ឃើញ​ថា ការប្រើ​ប្រាស់​ជីធម្ម​ជាតិ​​ជប៉ុន​សញ្ញា​​ផែនដី​ទៅ​លើ​ដំណាំ​កៅស៊ូ​ដែល​កំពុង​​ចៀរជ័រ​​បាន​ធ្វើ​ឱ្យ​ដើម​កៅស៊ូ​មានកម្លាំង​លូត​ លាស់​​បានល្អ​ប្រសើរ​ គឺ​ធ្វើ​ឱ្យ​សំបក​ទន់​ងាយ​ស្រួល​ក្នុងការ​ចៀរ​ជ័រ​ ស្លឹក​ក្រាស់ ចេញពណ៌​បៃ តង​ចាស់ ស្លឹក​មាន​មានពណ៌លឿង

លោក​មឿង​​ សុន​ អង្វររដ្ឋា​ភិបាល​​សុខ​ចិត្ត​​បង់​លុយ​​១៥លាន​រៀល​​តែកុំ​ឱ្យ​ជាប់ពន្ធ​នាគារ

Posted: 04 May 2011 12:55 AM PDT

រាជធានីភ្នំពេញ ៖ ​លោកមឿង សុន ​ប្រធាន​អង្គការ​មូល​និធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ ​បាន​ថ្លែង​តាម​ទូរស័ព្ទ​ថា​ ​លោក​គ្មាន​បំណង​​ផ្សាយ​ព័តមាន​មិន​ពិត​ដូច​ការ ​ចោទ​ប្រកាន់​ របស់​សាលា​​ដំបូង​រាជធានី​ភ្នំពេញ​ទេ។ ​អស់​រយៈ​ពេល​ពីរឆ្នាំ​​ដែល​លោក​មិន​អាច​ចូល​ស្រុក​វិញ ​ដោយ​សារ​តែ​​សាល​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្តន្តា​ទោសលោក​ដាក់ពន្ធ​នាគារ

ក្រុម​ហ៊ុន​​ចម្លែក​ណែនាំ​ស្ត្រី​ជាប្រពន្ធ​ឱ្យមាន​សហាយ​ស្មន់​

Posted: 04 May 2011 12:54 AM PDT


ទីភ្នាក់​ងារ​​ព័ត៌​មាន​បរទេស​កាលពី​ថ្ងៃទី​៣ ឧសភា ផ្សាយ​ថា ក្រុម​ហ៊ុន​ «Victoria milan-es» របស់​​​អេស្ប៉ាញ​ ​​បាន​ណែនាំ​ដល់​ស្ត្រី​​ជា​ប្រពន្ធ​ត្រូវ​មាន​​សម្ព័ន្ធភាព​​ក្រៅ​ចំណងអាពាហ៍​ពិពាហ៍​​​ជាមួយ​ប្តី​ ឬ​មាន​​សហាយ​ស្មន់​ជាមួយ​បុរស​ផ្សេង​ ដើម្បី​ភ្លក្ស​​រសជាតិ​ បទពិសោធន៍​ថ្មី​ក្នុង​ជីវិត

អ្នក​ទោសសរសៃ​ប្រសាទ​​ទាត់​​អ្នក​ទោស​ម្នាក់​ទៀត​​ក្នុង​បន្ទប់​​ជាមួយ​គ្នា​សន្លប់​

Posted: 04 May 2011 12:48 AM PDT

អ្នក​ទោស​​ជាជនរងគ្រោះ​​ឈ្មោះ​​ម៉ៅ រដ្ឋា ភេទ​ប្រុស អាយុ​​១៩ឆ្នាំ
ខេត្ត​ស្វាយ​រៀង ៖ រឿងរ៉ាវ​ដ៏កម្រ​កើត​​មាន​មួយ​​បាន​កើត​ឡើង​កាលពី​វេលា​​​ម៉ោង​៤​និង​៣០​នាទី​​រសៀល​​ថ្ងៃទី២ ឧសភា ​នៅក្នុង​បន្ទប់​​ឃុំ​ខ្លួន​​អ្នក​ទោស​​​​​ក្នុង​ពន្ធ​នាគារ​​ខេត្ត​ ។ តាម​ប្រភពព័ត៌​មាន​​​ថា ​ពិរុទ្ធជន​​សរសៃ​ប្រសាទ​​​ម្នាក់​ដែល​ជា​​ជន​បង្ក​ មាន​ឈ្មោះ​ឡាត់​ សុភាព ភេទ​ប្រុស អាយុ​​២៦ឆ្នាំ ​ជាប់​ចោទ​ពីបទ​បង្ក​របួស​ស្នាម ​​ត្រូវ​​បាន​បញ្ជូន​​មក​កាន់​​ពន្ធ​នាគារ​​ខេត្ត

កំពុងជ្រកភ្លៀង​​ក្នុង​ខ្ទម​​ចាំ​ស្រែ រន្ទះ​បាញ់​​​ប្រល័យ​​ជីវិត​ប្តី-ប្រពន្ធ​​​មានផ្ទៃ​ពោះ​​​​​៥ខែ​

Posted: 04 May 2011 12:47 AM PDT

​ខេត្ត​កណ្តាល​ ៖ ពីរនាក់ប្តី​-ប្រពន្ធ​​​ ព្រម​ទាំង​មាន​ផ្ទៃពោះ​៥ខែ​ ត្រូវ​រន្ទះបាញ់ស្លាប់​​​មួយ​រំពេច ​ខណៈពួកគេ​អង្គុយ​​ក្នុង​ខ្ទមស្រែ​​​ចាំស្រូវ ហើយ​ពេលនោះ​​មេឃ​ធ្លាក់​ភ្លៀង​​​យ៉ាង​ខ្លាំង ​​​​មាន​ខ្យល់​ ផ្លេក​បន្ទោរ ​និងរន្ទះ ​ភ្លេច​ខ្លួន​​មួយ​ភ្លែត​​​សោះ​ស្រាប់តែ​​​រន្ទះបាញ់​ផាំង ​បណ្តាល​ឱ្យប្រកាច់​​​ស្លាប់ភ្លាម​ៗ​​​តែម្តង​​​ កាលពីវេលាម៉ោង​​​៧​និង​​​​៣០​នាទី​ព្រឹក​ថ្ងៃទី​​​៤ ឧសភា ​​

គូដណ្តឹង​កីឡាករ​ពីទ័រ​​ ក្រោច បង្ហាញ​​រូប​ដ៏​សិចស៊ី​ក្រោយ​​សម្រាល​កូន​បាន៧សប្តាហ៍

Posted: 04 May 2011 12:44 AM PDT

នាង​អេបប៊ី​ ក្លេន​ស៊ី អនាគត​ប្រពន្ធ​កីឡាករ​ពីទ័រ ក្រោច
ចាត់​ទុក​ថា​ ស័ក្តិ​សម​​ជា​តារា​ម៉ូដែល​​​សម្រាប់​​នាង​អេបប៊ី​ ក្លេន​ស៊ី អនាគត​ប្រពន្ធ​កីឡាករ​ពីទ័រ ក្រោច ខ្សែ​​ប្រយុទ្ធ​​​ក្រុម​​ជម្រើស​ជាតិ​​​អង់​គ្លេស​ ខណៈពេល​ផ្តល់​កំណើត​កូន​លើក​ដំបូង​រំលង​ផុត​ត្រឹម​តែ​៧​សប្តាហ៍​ ​នាង​មាន​លក្ខណៈ​​សិចស៊ី​ជា​ប្រក្រតី​​ដូច​កាលពីមុន ។ ​ពួកគេ​​​ទាំង​២​នាក់​​បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ក្នុងពិធី​​ស្រោច​ទឹក​ផ្នែក​សាសនា​គ្រិស្ត​​កូន​

Liverpool ពន្យារ​​ពេល​​សាង​សង់​​​ទីលាន​ប្រកួត​ថ្មី​សង្ឃឹម​រួច​​រាល់ក្នុង​​រដូវ​កាល​​2014-2015

Posted: 04 May 2011 12:42 AM PDT

ក្លឹប«ហង្ស​ក្រហម​» Liverpool
ក្លឹប«ហង្ស​ក្រហម​» Liverpool អាច​ពន្យារ​​​ពេល​​សាង​សង់​​​ទីលាន​​​ប្រកួត​១ឆ្នាំ​ទៀត មុនពេល​​​ចំណាយ​ប្រាក់​​ដល់​​​ទៅ​​២០០​លាន​​​ផោន​​ សង់​ទីលាន​​ប្រកួត​ «អេន​​ហ្វីល​»​មាន​ចំណុះ​​៦៥.០០០​​កៅអី ដោយ​រំពឹង​ថា​ នឹង​​​សង់​​រួចរាល់​​នៅ​មុន​ពេល​បើក​រដូវ​កាល​​២០១៤-​២០១៥

មានការ​ផ្ទុះ​​គ្រាប់ទៀត​នៅ​​រដ្ឋ​ធានី​​​លីប៊ីខណៈ​​មេ​ដឹកនាំ​​​តួកគី​អំពាវ​នាវ​​ឱ្យ​លោក​កាដាហ្វី ​បោះបង់​ចោល​អំណាច​

Posted: 04 May 2011 12:39 AM PDT

លោកនាយករដ្ឋមន្រ្តីតួកគី
ការ​ផ្ទុះ​​៣លើក​​ជាប់​ៗ​គ្នា​​ត្រូវ​បាន​​គេ​ឮ​នៅ​ក្នុង​ទីក្រុងទ្រីប៉ូលី​ ​ រដ្ឋធានី​លីប៊ី ​កាលពីព្រឹកថ្ងៃទី​​៤ ឧសភា នៅពេល​​យន្តហោះ​​ជា​ច្រើន​​​គ្រឿង​ហោះ​សំកាំង​ពីលើ​ក្រុង​​នេះ​រយៈ​ពេល​ ប៉ុន្មានថ្ងៃ​​​ក្រោយ​ពី​​មេ​ដឹកនាំ​​ផ្តាច់ការ​​ប្រទេស​នេះ​ លោក​មូអាម៉ា កាដាហ្វី ​​រួចផុត​ជីវិត​ពីការ​វាយប្រហារ​​​តាម​អាកាស​​របស់អង្គការ​​អូតង់ ដែលបណ្តាល​ឱ្យ​ស្លាប់​​កូនប្រុស​​ពៅ​របស់​លោក ។​

ក្រុមប្រជែង​​ប៉ាឡេស្ទីន​​ហាម៉ាស់​​ និង​ហ្វាតាហ៍ចុះ​​​ហត្ថលេខា​​លើកិច្ច​ព្រមព្រៀង​​បង្រួប​បង្រួមគ្នា​នៅ​​​ទីក្រុងគែរ​

Posted: 04 May 2011 12:35 AM PDT

ក្រុមប្រជែង​​ប៉ាឡេស្ទីន​បានទៅកាន់ទីក្រុង​​គែរ ប្រទេស​អេហ្ស៊ីប ​កាលពីថ្ងៃទី​​៣ ឧសភា ​កន្លងមក ហើយ​បាន​ចុះហត្ថលេខា​​លើ​កិច្ច​ព្រម​ព្រៀង​​​បង្រួប​បង្រួម​​មួយ ដែល​​​នឹ​ងត្រួស​ត្រាយ​​ផ្លូវ​សម្រាប់​​ការ​បោះឆ្នោត​ក្នុងរយៈ​ពេលមួយឆ្នាំ ។ អ្នក​តំណាង​ចំនួន​​​១៣រូប នៃក្រុម​​ប្រជែង​នោះ​មកពី​គណបក្ស​​​ហ្វាតា​​ហ៍​របស់​​លោកប្រធានាធិប​តី​​​ ម៉ាមូដ ​អាប់បាស់ និងក្រុមប្រជែង​​ហាម៉ាស់ ​​រួម​ទាំង​​ឥស្សរ​ជន​​នយោបាយ​​​ឯក​រាជ្យ​​ជា​ច្រើន​​​រូប​ទៀត ​បានចុះហត្ថលេខា​​លើ​កិច្ចព្រមព្រៀង​​នោះ​​ក្រោយ​ពី​ជួបពិភាក្សា​​​​ជាមួយ​ មន្ត្រី​​អេហ្ស៊ីប ។​

បារាំងគ្រោង​​បើកកិច្ច​ប្រជុំ​​ស្តីអំពី​​ការ​ធ្វើ​​​អន្តរ​​កាល​នៅលីប៊ី​

Posted: 04 May 2011 12:35 AM PDT

លោកប្រធានាធិបតីបារាំង
ប្រទេស​បារាំង​និយាយ​កាលពីថ្ងៃទី​​​៣ ឧសភា ​​កន្លងមក​​ថា ​​ខ្លួន​មាន​ផែនការ​​បើកកិច្ច​ប្រជុំ​​​មួយ​ស្តី​ពី​​បញ្ហា​​នៅលីប៊ី​​ ដើម្បីជំរុញ​​​ឱ្យមានការ​​ធ្វើអន្តរ​កាល​​ផ្នែក​​នយោបាយ​​របស់ប្រទេស​​នេះ​ ដែល​ខ្លួន (​បារាំង) ​គាំទ្រ​ពួក​ឧទ្ទាម​​ដែល​កំពុង​ប្រយុទ្ធ​ជាមួយ​កង​កម្លាំង​​​មាន​ភក្តី​ភាព​ ​​ចំពោះ​​មេ​ដឹកនាំ​​​​លីប៊ី​​​​ ​លោកមូអាម៉ា កាដាហ្វី ។ ​ប្រធានាធិបតី​​បារាំង លោក​​នីកូឡាស់ ​សាកូ​ហ្ស៊ី ​​ត្រូវ​បាន​ដក​ស្រង់​​សម្តី​​ដោ​​យទស្សនា​វដ្តី L'Express ដែល​​​ថ្លែង​ថា ​​ប្រទេស​បារាំង​​​នឹង​បើក​ធ្វើ​សន្និសីទ​​ក្នុងទ្រង់ទ្រាយ​​យ៉ាង​ធំមួយ​ ក្នុង​សប្តាហ៍​​​ខាង​មុខ​នេះ​​ស្តី​អំពីបញ្ហា​​ប្រទេស​លីប៊ី

អាជីវ​ករ​ផ្សារ​កំពង់​ធំ​ក្តៅ​ក្រហាយ​រឿងចោរ​គាស់​តូប​នៅ​ពេល​យប់​

Posted: 04 May 2011 12:35 AM PDT

​អ្នក​ម៉ៅ​ការ​ផ្សារ​ដែល​គ្មាន​ការ​​ទទួល​ខុស​ត្រូវ​ចំបោះ​សន្តិ​សុខ​ក្នុង​ផ្សារ​
ខេត្ត​កំពង់​ធំ​ ៖ ជាមួយ​នឹង​អំពើ​ចោរ​កម្ម​ដែល​កើត​ឡើង​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ផ្សារ​កំពង់​ធំ​ត្រូវ​​ក្រុម​អាជីវ​ករ​ស្តី​បន្ទោស​ថា មក​ពី​គ្មាន​ការ​យក​ចិត្ត​ទុកដាក់​របស់​អ្នក​ទទួល​ខុស​ត្រូវ ដែល​ដឹង​តែ​ពីដើរ​ប្រមូល​យក​ភាស៊ីមិន​ដែល​ភ្លេ​ច​ម្តង​ណា​ទេ​ តែ​បែរ​ជា​មិន​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រក្សា​ការ​ពារ​ទំនិញ និង​សម្ភារ​​តាម​តូប​​បណ្តោយ​ឱ្យ​ចោរ​ចូល​លួច​គាស់នៅ​ពេល​យប់​

អាមេរិក ៖ អូសាម៉ា ប៊ីនឡាដេន ពុំមានអាវុធ​​​​នៅ​​ពេល​​ត្រូវ​បាញ់​សម្លាប់​

Posted: 04 May 2011 12:35 AM PDT

សេតវិមាន​​​និយាយ​ថា មេដឹកនាំ​​​អាល់កៃ​ដា​​​ អូសាម៉ា ប៊ីនឡាដេន ​ពុំមាន​​អាវុធ​តដៃ​ទេ​នៅ​ពេល​​​ត្រូវ​​បានបាញ់សម្លាប់​ដោយកង​កុំម៉ង់​ដូ​ ពិសេស​​​អាេមរិក ។ ​ការ​លើកឡើង​​​នេះ​​ទំនង​ជា​បង្ក​​​ឱ្យ​មាន​កំហឹង​​នៅ​តំបន់​ភាគច្រើន​​​នៃ​ ពិភព​មូ​ស្លីម​ ​​ចំពោះការ​ស្លាប់​​របស់អូសាម៉ា​ប៊ីន​ឡា​ដេន។​ ការ​លាត​ត្រដាង​នោះទទួលបានពី​​អ្នកនាំ​ពាក្យ​​​​លោក​ប្រធានាធិបតី​​អាមេរិក ​បារ៉ាក់ អូបា​ម៉ា ​គឺ​លោក

ម៉ូតូ​ C125 ស៊េរី​ឆ្នាំ២០១០ បុក​ម៉ូតូ២​គ្រឿង​​បន្ត​បន្ទាប់​​របួស​​​រដូក​រណែល​៣​នាក់​

Posted: 04 May 2011 12:31 AM PDT

ម៉ូតូ​៣​គ្រឿង​​បាន​បុក​​គ្នា​ជា​បន្ត​បន្ទាប់​​បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​រង​របួស​ធ្ងន់ និង​២​នាក់​ទៀត​របួស​ស្រាល
ខេត្ត​បន្ទាយមាន​ជ័យ ៖ ម៉ូតូ​៣​គ្រឿង​​បាន​បុក​​គ្នា​ជា​បន្ត​បន្ទាប់​​បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​រង​របួស​ធ្ងន់ និង​២​នាក់​ទៀត​របួស​ស្រាល ​កាល​ពី​​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ ទី​៤ ឧសភា ​​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៥ ចម្ងាយ​ប្រមាណ​៦០​ម៉ែត្រ ​ពី​ខ្លោង​ទ្វារ​ចូល​សាលា​​បឋម​សិក្សា​​អូរ​អំបិល ​ស្ថិត​ក្នុង​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ​ក្រុង​សិរី​សោភ័ណ

ចំនួន​កុមារ​អាយុ​ទាប​ជាង​១៥ឆ្នាំ​​ធ្លាក់​ចុះ​​ខណៈ​មនុស្ស​ចាស់​កើន​ឡើង​នៅ​ជប៉ុន

Posted: 04 May 2011 12:28 AM PDT

ចំនួន​កុមារ​អាយុ​ទាប​ជាង​១៥ឆ្នាំ​​ធ្លាក់​ចុះ​​ខណៈ​មនុស្ស​ចាស់​កើន​ឡើង​នៅ​ជប៉ុន
ក្រសួង​ផ្នែ​ក​ទំនាក់​ទំ​នង​ និង​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ជប៉ុន​​ បង្ហាញ​ឱ្យ​ដឹង​ពី​លទ្ធ​ផល​​អង្កេត​ចុង​ក្រោយ​ដោយ​បញ្ជាក់ថា ​ចំនួន​កុមារ​នៅ​ប្រទេស​ជប៉ុន​​បាន​ថយ​ចុះ​នៅ​សល់​ប្រហែល​១៦,៩៣​លាន​នាក់ ដែល​ចាត់​ទុកថា​ជា​ស្ថិតិ​​ទាប​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ

លំនៅ​ឋាន​៨ខ្នង​​ត្រូវ​ខូច​ខាត​ដោយ​សារ​ព្យុះ​​នៅ​ឃុំ​ពន្លៃ

Posted: 04 May 2011 12:25 AM PDT

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ លំនៅ​ឋាន​របស់​ប្រជា​ពល​រដ្ឋ​ចំនួន​៨​ខ្នង ​ត្រូវ​ខូច​ខាត​ដោយ​សារ​ខ្យល់​ព្យុះ​បោក​បក់​ កាល​ពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៩ មេសា ឆ្នាំ​២០១១ នៅ​ភូមិ​ស្វាយ​ខ្មៅ ឃុំ​ពន្លៃ ស្រុក​ភ្នំ​ស្រុក ។ លោក​វរ​សេនីយ៍​ត្រី រឿង បូរ អធិ​ការ​នគរ​បាល​ស្រុក​ភ្នំស្រុក បាន​ឱ្យ​ដឹង​ថា ​តាម​​របាយ​ការណ៍​នគរ​បាល​​ប៉ុស្តិ៍​​​ឃុំ​ពន្លៃ​​​

ដីក្តាំង​លើ​ផ្លូវ​ជាតិ​ពេល​ភ្លៀង​ធ្លាក់​​រអិល​ដូច​ខ្លាញ់​ក្រឡាប់​រថយន្ត​

Posted: 04 May 2011 12:18 AM PDT

រថយន្ត​ម៉ាក​ហ្វត​រ៉េន​ជឺរ ​​របស់​ក្រុម​ហ៊ុន​​មួយ​បាន​ក្រឡាប់​ផ្ងារ​ជើង​​ឡើង​លើ
ខេត្ត​ព្រៃវែង ៖ ​រថយន្ត​ម៉ាក​ហ្វត​រ៉េន​ជឺរ ​​របស់​ក្រុម​ហ៊ុន​​មួយ​បាន​ក្រឡាប់​ផ្ងារ​ជើង​​ឡើង​លើ​ បណ្តាល​ឱ្យ​អ្នក​បើក​បរ​ម្នាក់ និង​អ្នក​រួម​​ដំណើរ​​៣​នាក់​ទៀត​រង​របួស​ស្រាល ។ ​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ជាង​១១យប់​ ថ្ងៃ​ទី​២ ឧសភា ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១ ចំណុច​ភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿង ​ស្រុក​ពាម​រក៍

នារី​ពីរនាក់​​រលាក​​ពេញខ្លួន​​ព្រោះ​​ផ្ទុះ​ចង្ក្រាន​​ហ្គាស​ទាំង​ព្រឹក​

Posted: 04 May 2011 12:12 AM PDT

​នារី​​រងគ្រោះ​ត្រូវសាច់ញាតិ​​បញ្ជូន​​មក​កាន់​​មន្ទីរ​ពេទ្យ​កាល់ម៉ែត ​ដើម្បីសង្គ្រោះ​ជីវិត
រាជធានីភ្នំពេញ ៖ សិស្សនារីពីរនាក់បង​ប្អូន​ដ៏ស្រស់សោភា បានជួប​គ្រោះ​អកុសល​ទាំង​ព្រឹកព្រលឹមដោយសារផ្ទុះចង្រ្កានហ្គាស បណ្ដាល​ឲ្យរលាកពេញខ្លួន កាលពី​វេលា​ម៉ោង៦និង៣០​នាទី ថ្ងៃទី៤ ឧសភា ឆ្នាំ២០១១ នៅផ្ទះលេខ​៣ដេ ផ្លូវលេខ៦១៤ សង្កាត់បឹងកក់ទី២ ខណ្ឌ​ទួល​គោក ហើយត្រូវសាច់ញាតិបញ្ជូនមក​មន្ទីរ​ពេទ្យកាល់ម៉ែត

សេន ម៉ូស្ល៊ិ រំពឹង​​ថា ឈ្នះ​ប៉ាក់គីអាវ ក្នុងការ​​ប្រកួត​នៅថ្ងៃ​ទី៧ ឧសភា និង​ផ្តល់​ឱកាស​​សម្រាប់​​ការ​សង​សឹក

Posted: 04 May 2011 12:09 AM PDT

សេន ម៉ូស្ល៊ិ រំពឹង​​ថា ឈ្នះ​ប៉ាក់គីអាវ ក្នុងការ​​ប្រកួត​នៅថ្ងៃ​ទី៧ ឧសភា
ខណៈដែល​ការ​ប្រកួត​នឹង​ខិត​ចូល​មក​ដល់​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​(​ថ្ងៃទី​៧ ​ខែឧសភា)​កីឡាករ​អាមេរិក​សេន ម៉ូ​ស្ល៊ី​បាន​អះ​អាង​ថា​ខ្លួននឹង​ឈ្នះ​កីឡាករ​ហ្វ៊ីលីពីន​ម៉ានី ប៉ាក់គីអាវ​​ហើយ​ថា រូប​គេ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​​ប៉ាក់គីអាវ​ឡើង​ប្រកួត​សង​សឹក​​លើកទី​២

បុរសម្នាក់​​​ធ្លាក់​ពីលើ​ដំបូល​​​រថ​យន្ត​រង​របួស​ធ្ងន់​វង្វេង​​​​វង្វាន់​ស្មារតី​

Posted: 03 May 2011 11:57 PM PDT

រាជធានីភ្នំពេញ ៖ ​បុរសម្នាក់​ត្រូវ​បានគេ​​រាយការណ៍​​​ជំហាន​ដំបូង​​​ថា ធ្លាក់​​​ពីលើ​ដំបូល​រថ​យន្ត​​​បណ្តាល​​ឱ្យ​​​រង​​របួសធ្ងន់ វង្វេង​វង្វាន់​​ស្មារតី​​​កាល​ពី​វេលាម៉ោង​​​១២​និង​​​៣០នាទី​ថ្ងៃត្រង់​ទី​​៤ ឧសភា ​​២០១១ ​លើ​កំណាត់ផ្លូវ​ជាតិលេខ​​២ ​ស្ថិត​ក្នុង​ភូមិ​​​​ក្រាំង​ស្វាយ ​សង្កាត់​​ព្រែក​​កំពិស ​ខណ្ឌ​ដង្កោ

រដ្ឋបាល​ព្រៃ​ឈើ​រៀបចំ​ស្តារព្រៃ​ជាំឡើង​វិញ​បន្ទាប់ពីបានបំផ្លិចបំផ្លាញ​ពីបក្សពួកឧត្តម​សេនីយ៍​ផ្កាយ​បី​សេះ​ហោះប៉ើយ​ ប៉ែល ​ដែលជាប់ពាក់ព័ន្ធ​ចលនា «ស៊ីអេហ្វអេហ្វ»

Posted: 03 May 2011 11:44 PM PDT


ខេត្ត​សៀមរាប ៖ ក្រុម​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​សៀមរាប​បាន​ថ្លែង​ថា ​ផ្ទៃដី​ព្រៃឈើ​រដ្ឋ​ប្រមាណ​ជាង​មួយ​ពាន់​ហិ​កតា​នៅ​តំបន់​ព្រៃ​ជាំក្នុងភូមិ​ខ្នារ​រង្វះ ឃុំ​ឃុន​រាម ស្រុក​បន្ទាយ​ស្រីនឹង​ត្រូវ​​ដាំ​កូន​ឈើ​ប្រ​ណីតនៅ​ពាក់​កណ្ដាល​​ឆ្នាំ​២០១១នេះ ដើម្បី​ស្ដា​រព្រៃឈើ​ឡើង​វិញ បន្ទាប់​ពី​តំបន់​ព្រៃស្រោង​នោះ​ត្រូវ​បាន​ទ​ន្ទ្រាន​កាន់​កាប់​ដោយ​ខុសច្បាប់​ពី​បក្ស​ពួក​ឧត្ដមសេនីយ៍ផ្កាយ​បី​សេះ​ហោះ

នាង​ឃ្មឹប​បង្ហាញ​​មុខ​ជាថ្មី​​តាម​​ស្ថានីយ​ទូរទស្សន៍​តែមិន​អាច​សម្តែង​ជាថ្មី​ជាមួយ​នាយកុយ

Posted: 03 May 2011 11:34 PM PDT

នាងឃ្មឹប អតីតភរិយារបស់នាយហុងដា
រាជធានីភ្នំពេញ ៖ ​ក្រោយពី​សម្រាល​កូន​​​ចុង​ក្រោយ​មិនទាន់​បាន​ប៉ុន្មាន​​ផង​ ​នាង​ឃ្មឹប​បាន​ឡើង​​​សម្តែង​ជាបន្ត​បន្ទាប់​ក្នុង​កម្ម​វិធី​សិល្បៈ​​របស់​ ​ស្ថានីយ​​ទូរទស្សន៍​​​នានា​ ហើយ​​​ការ​សម្តែង​​នោះ​គឺ​​ច្រើន​តែលេង​​ជាមួយ​​សមាជិកកំប្លែងក្នុង​​ក្រុម​ នាយ​កុយ​ ដូចជា​​នាយ​ឃ្លោក និង​នាយ​ចេកជា​ដើម​។ ហេតុ​ដូច្នេះ​​​ហើយ​ទើប​លេច​ឡើង​​​ព័ត៌​មាន​​​ថា នាង​ឃ្មឹប​​នឹង​ចូលរួម​​​សម្តែង​ជាថ្មី​ឡើងវិញ​ជាមួយ​ក្រុម​​​កំប្លែង​​​ របស់​នាយ​កុយ ។

មហា​សេដ្ឋី​រុស្ស៊ី​ត្រៀម​ចំណាយ​80​លាន​ផោន ទិញ​កីឡា​ករ​ល្បី​ៗពង្រឹង​​ក្លឹប Chelesa

Posted: 03 May 2011 11:32 PM PDT

លោក​រ៉ូ​ម៉ាន់​ អាប្រា​ម៉ូ​វិច មហា​សេដ្ឋី​​ជន​ជាតិ​រុស្ស៊ី ​និង​ជា​ម្ចាស់​ក្លឹប Chelsea
លោក​រ៉ូ​ម៉ាន់​ អាប្រា​ម៉ូ​វិច មហា​សេដ្ឋី​​ជន​ជាតិ​រុស្ស៊ី ​និង​ជា​ម្ចាស់​ក្លឹប Chelsea ត្រៀម​ចំណាយ​​ប្រាក់​៨០​លាន​ផោន​ ​សម្រាប់​ពង្រឹង​​ក្លឹប​នៅ​រដូវ​កាល​ក្រោយ ដើម្បី​ធ្វើ​ឱ្យ​ក្លឹប​ Chelsea លេង​បាន​ល្អ និង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ឬ​ហៅ​ថា «ក្លឹប​​មាន​ប្រជា​ប្រិយ​ភាព» ។​ ​ក្លឹប Chelsea នៅ​មិន​ទាន់​មាន​ការ​រួញ​រា​ផ្លូវ​ចិត្ត​​ក្រោយ​ពី​ចំណាយ​ប្រាក់​ប្រហែល​​៧២​លាន​ផោន

នាំ​សហាយ​ទៅ​រួមរ័ក​ក្នុង​ផ្ទះសំណាក់​ ប្តីនិង​ប៉ូលិស​តាម​ទាន់​ ចូល​ពួន​ក្នុង​គ្រែ​ពូក​

Posted: 03 May 2011 08:54 PM PDT

 សមត្ថ​កិច្ច​បាន​​​ឆ្មក់​ចូល​ឆែក​ឆេរ​បន្ទប់​​​មួយ​នៃផ្ទះ​សំណាក់​​ព្រះ​វិហារ​​ទៅតាម​​បណ្តឹង​របស់​​បុរស​ជាប្តី​
ខេត្តព្រះវិហារ ៖ រឿងរ៉ាវ​លួច​មាន​​សហាយ​​ស្មន់​​​មួយ​បាន​ធ្វើ​ឱ្យ​ញាប់ញ័រ​កណ្តាល​​ក្រុង​ព្រះ​វិហារ​ ខណៈដែល​​សមត្ថ​កិច្ច​បាន​​​ឆ្មក់​ចូល​ឆែក​ឆេរ​បន្ទប់​​​មួយ​នៃផ្ទះ​សំណាក់​​ព្រះ​វិហារ​​ទៅតាម​​បណ្តឹង​របស់​​បុរស​ជាប្តី​ដែល​​​ចោទ​ថា ភរិយា​​​របស់​ខ្លួន​បាន​ស្ថិត​នៅ​​ក្នុង​បន្ទប់​​​ផ្ទះ​សំណាក់​ជា​​មួយ​ប្រុស​សហាយ​ ។ ហេតុការណ៍​​​នេះ បាន​កើត​ឡើង​នៅព្រឹក​​ថ្ងៃទី​៣ ឧសភា

អ.ស.ប ៖ ​ចំនួន​មនុស្ស​​​លើពិភពលោក​​​នឹង​កើនឡើង​​ដល់ជាង​​10ពាន់​​លាន​នាក់ត្រឹម​​ដំណាច់​​សតវត្ស​នេះ​

Posted: 03 May 2011 08:38 PM PDT

​អង្គការ​សហប្រជាជាតិ​​កាលពីថ្ងៃទី​​៣ ឧសភា ​កន្លងមក ​​បានចេញរបាយការណ៍​​ថ្មី​មួយ​​​ឱ្យ​ដឹង​ថា ​​ចំនួន​មនុស្ស​​​នៅ​លើពិភពលោក​ត្រូវ​បានព្យាករណ៍​​ថា នឹង​កើនឡើង​​១០,១​ពាន់លាន​នាក់​​​ នៅ​ចុងសតវត្ស​​នេះ​គឺ​​នៅត្រឹម​ឆ្នាំ​​​២១០០។ តាម​របាយការណ៍​​នេះ​មាន​ចំណងជើង​ថា «​​​ការ​ពិនិត្យ​​មើល​ឡើង​​វិញពី​ចំនួន​ពលរដ្ឋ​លើ​ពិភព​លោក​​ប្រចាំ​​ឆ្នាំ​ ​២០១០» ហើយ​ចំនួន​មនុស្ស​​​ដែលត្រូវ​​បានព្យា​​ករណ៍​ថា

ចោរសមុទ្រ​​​សូម៉ាលី​2នាក់ត្រូវ​​តុលាការ​​អេស្ប៉ាញ​​កាត់ទោស​ដាក់គុក​​​ម្នាក់​ជាង​400​​ឆ្នាំ​

Posted: 03 May 2011 08:38 PM PDT

នាវាអេស្ប៉ាញដែលចោរសមុទ្រប្លន់
​តុលាការ​មួយ​របស់ប្រទេស​​អេស្ប៉ាញ​​​កាលពី​ថ្ងៃទី​​​៣ ​​ឧសភា ​​កន្លងមក​​​​បាន​​សម្រេច​កាត់ទោស​​​​បុរស​​​សូម៉ាលី​​​២នាក់ ពីបទ​​​​ចោរ​​កម្ម​​គឺចោរ​សមុទ្រ​​​ប្លន់​​នាវា​​នេសាទ​មួយគ្រឿង​​របស់​ អេស្ប៉ាញ​​​កាលពីឆ្នាំ​​២០០៩​កន្លងមក​​​ដាក់ពន្ធនា​គារ​រយៈ​ពេល​​​​៤៣៩​ ឆ្នាំ ក្នុងម្នាក់ៗ ។ នេះ​បើ​តាម​ការ​ឱ្យដឹ​ង​ដោយ​​​ច្បាប់ចម្លងនៃ​ការ​កាត់ទោស​​នោះដែល​​​ទទួល​ បានដោយទូរទស្សន៍ CNN ។ នេះ​ជា​ករណីកាត់ទោស​​​​ដ៏កម្រ​​​មានបំផុត​​នៅ​ប្រទេស​​អេស្ប៉ាញ ។​

តម្លៃ​ភ្លើង​​អគ្គិ​សនី​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​​កាន់តែ​ខ្ពស់​ទៅ​

Posted: 03 May 2011 08:24 PM PDT

ខេត្ត​ព្រះ​សីហនុ ៖ នា​បច្ចុ​ប្ប​ន្ន​​នេះ​ បណ្តាញ​​ភ្លើង​​បាន​​គ្រប​ដណ្តប់​​ស្ទើរ​គ្រប់​​ច្រក​ល្ហក​តាំង​ពី​ទី​ក្រុង​​រហូត​ដល់​ជន​បទធ្វើ​ឱ្យ​ប្រជា​ពល​​រដ្ឋ​ដែល​​ពុំ​ធ្លាប់​មាន​ភ្លើង​អគ្គិ​សនី​ប្រើ​មាន​ការ​​ត្រេក​អរ​ជា​ពន់​ពេក ។ ប៉ុន្តែ​ទន្ទឹម​​នឹង​ការ​ត្រេក​អរ​នេះ​ ការ​ខក​ចិត្ត​ក៏​​កើត​មាន​ទន្ទឹម​​គ្នា​ដែរ ​ដោយ​សារ​តម្លៃ​ភ្លើង​​ចេះ​តែ​​​ឡើង​ខ្ពស់​​ទៅ​ៗ​រហូត​មាន​ផ្ទះ​ខ្លះ​​បាន​​ផ្អាក​ប្រើ​ភ្លើង​​​អគ្គិ​សនី​​នេះ​វិញ

ភ្លៀង​កក់​ខែ​១មេ​ខ្យល់​ព្យុះ​បោក​បក់​រលំ​ផ្ទះ​អស់​៥០ខ្នង​

Posted: 03 May 2011 07:54 PM PDT

លំនៅ​ឋាន​ដែល​ត្រូវ​ខ្យល់ព្យុះ​បោកបក់​ខ្ទាត​ចេញពី​ជើង​តាង
ខេត្ត​តា​កែវ ៖ លំនៅ​ឋាន​តូច​ធំ​យ៉ាង​ហោច​ណាស់​​៥០​ខ្នង​ត្រូវ​បាន​ខ្យល់​ព្យុះ​ពេលមាន​ភ្លៀង​កក់​ខែ​មួយ​មេ​ធំ​បាន​បោក​បក់​បណ្តាល​ឱ្យ​បាក់​ និង​ដួល​រលំ​។ មហន្ត​រាយ​នេះ​មិន​ដែល​មាន​ពី​មុន​មក​ទេ។​ ហេតុ​ការណ៍​នោះ​​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២ ឧសភា ​វេលា​ម៉ោង​៣ និង​៣០នាទី​រសៀល​ នៅ​ស្រុក​​សំរោង​ និង​ក្រុង​ដូន​កែវ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!