Koh Santipheap Daily

Koh Santipheap Daily


ថៃ​នឹង​រំលាយសភា​​​ថ្ងៃទី​៦ ​ឧសភា ​ហើយ​រៀបចំ​​ការ​បោះឆ្នោត​​​ថ្ងៃទី២៦ មិថុនា​

Posted: 02 May 2011 01:02 AM PDT

បណ្តាញ​ព័ត៌មាន​​​ថៃ​​​ឱ្យ​ដឹង​ថា រដ្ឋាភិបា​ល​លោកអាប់ភីស៊ីត អាច​មាន​សិទ្ធិកាន់អំណាច​​តែ​​​២-៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ព្រោះ​​​លោកថ្លែង​​អះអាង​បញ្ជាក់​​ថា លោកនឹង​រំលាយសភា​​​នៅថ្ងៃទី​​​​៦ ឧសភា ​ខាងមុខនេះ ។ ​ជាមួយគ្នា​នេះ​​ ការ​ប្រជុំ​គណៈរដ្ឋ​មន្ត្រី​​​លើកចុងក្រោយ​​​របស់ថៃ​​រៀបចំ​ឡើង​​នៅថ្ងៃទី​​​​៣ ឧសភា ​​ហើយ​ការ​បោះឆ្នោត​​​​ទូទៅ​​​ត្រូវ​រំពឹង​ថា

របរ​សុច​រិត​មិន​ធ្វើ​បែរ​ជា​ធ្វើ​ចោរ​លុះ​ជាប់​ខ្នោះ​ទើប​ស្រណោះ​ខ្លួន

Posted: 02 May 2011 12:48 AM PDT

ជន​សង្ស័យ
ខេត្ត​ព្រះ​សីហនុ ៖ យុវ​ជន​ម្នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ប៉ូលិស​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ក្រុង​ព្រះ​សីហនុ​ឃាត់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ស្ថិត​ក្នុង​ក្រុម​ទី១៣ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​ព្រះ​សីហនុ ​យោង​តាម​ពាក្យ​បណ្តឹង​របស់​ជន​បរ​ទេស​​ចោទ​​ប្រកាន់​ថា បាន​លួច​កាបូប​ស្ពាយ​ដាក់​សម្ភារ​របស់​គាត់

បង្ក្រាប​អ្នកជក់​ថ្នាំញៀន និង​ចែកចាយ៤នាក់​បញ្ជូនទៅ​សាលា​ដំបូង​

Posted: 02 May 2011 12:44 AM PDT

ជនសង្ស័យទាំង​​​៤នាក់ ដែល​ត្រូវ​​បានឃាត់​ខ្លួន​​​​
​ខេត្ត​កំពង់ចាម​ ៖ ​ប្រតិបត្តិការ​​បង្ក្រាប​ក្រុម​​​អ្នកជក់ និងអ្នកចែកចាយ​​​​គ្រឿងញៀនកំពុង​តែ​​​មានសកម្មភាព​​​ទាំង​នៅ​តំបន់ត្រើយ​ខាងកើត និង​ត្រើយខាងលិច​​​ទន្លេ​មេគង្គ​គួរ​ឱ្យកត់សម្គាល់ ​ក្រោម​បញ្ជា​​របស់​លោក​​ឧត្តមសេនីយ៍​​​ត្រី​​​នួន សាមិន ​​ស្នងការ​​​នគរបាលខេត្ត។​ ​​គ្រាន់តែ​​​នៅ​ថ្ងៃ​ទី​​​២៩ មេសា ​​កម្លាំងការិយាល័យ​​​​ប្រឆាំង​គ្រឿង​ញៀន​​ខេត្ត​បាន​​

ក្រុម​ចាស់​ទំនើង​កាប់​ចាក់​គ្នា​​កន្លែង​រាំធុង​បាស់​របួស​​ពីរ អ្នក​ឈ្នះ​ជាប់​ខ្នោះ

Posted: 02 May 2011 12:36 AM PDT

ខេត្ត​ក្រចេះ ៖ ប៉ូលិស​ស្រុក​ឆ្លូង បាន​ធ្វើការ​ឃាត់ខ្លួន​​​ក្រុម​ចាស់​ទំនើង ​ដែល​​វាយ​កាប់​ចាក់​គ្នា​ក្នុង​ពិធី​រាំ​ធុងបាស់ បណ្ដាល​ឱ្យ​​មនុស្ស​ពីរ​នាក់​របួស​ធ្ងន់​ចូល​ដេកពេទ្យ​ និង​ម្នាក់​ទៀត​ត្រូវ​ប៉ូលិស​​ចាប់​វាយ​ខ្នោះ​​ពី​បទ​ប្រើ​​អំពើ​ហិង្សា​រ​ដោយ​​ចេតនា​។ ជនជាប់ចោទ​ជា​ចាស់​ទំនើង​ដែល​ប៉ូលិស​ឃាត់ខ្លួន​ក្រោយ​ពី​បង្ក​​ការ​វាយតប់​គ្នា​ក្នុង​វង់​រាំ​នេះ

ទើប​ស្រង់​យក​បាន​ប្រអប់​ខ្មៅ​​មួយ​របស់​យន្ត​ហោះ AIR FRANCE ដែល​ធ្លាក់​ក្នុង​សមុទ្រ​ប្រេ​ស៊ីល​

Posted: 02 May 2011 12:29 AM PDT

ប្រអប់ខ្មៅដែលរកឃើញ
ការិយា​ល័យ​ស៊ើប​អង្កេត​ និង​វិភាគ​របស់​ប្រេ​ស៊ីល​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១ ឧសភា ថា ប្រអប់​ខ្មៅ​មួយ​ក្នុង​ចំណោម​ប្រអប់​ខ្មៅ​របស់​យន្ត​ហោះ​ AIR FRANCE ជើង​ហោះ​ហើរ​រវាង​ក្រុង​រីយ៉ូ និង​ក្រុង​ប៉ារីស​ទើប​ស្រង់​ចេញ​ពី​ទឹក​សមុទ្រ​អត្លង់​ទិក​ក្នុង​ដែន​ទឹក​ ប្រេ​ស៊ីល​។​ ក្រុម​ស៊ើប​អង្កេត​បាន​ស្រង់​យក​ប្រអប់​ខ្មៅ​នោះ​ដាក់​លើ​នាវា​មួយ​គ្រឿង​នៅ ​កោះ SEIN ។ ក្រុម​ស៊ើប​អង្កេត​នេះ​ទទួល​​បន្ទុក​រុក​រក​តាម​រ៉ូ​បូ​មុជ​ទឹក​មួយ​ ប្រភេទឈ្មោះ​​ REMORA ។

២នាក់​ម្តាយ​កូន​ត្រូវចោរ​​​វាយ​​បែកក្បាល​​​ប្លន់​យក​ម៉ូតូ C125 ស៊េរី​​២០០៨

Posted: 02 May 2011 12:25 AM PDT

២នាក់​ម្តាយ និង​​​​កូន​បាន​រង​គ្រោះ​​​រយះ​ក្បាល​ហូរ​ឈាម​​ ព្រោះតែ​​​ក្រុម​ចោរ​ប្លន់​​​​​៣នាក់​​វាយ
​ខេត្តកំពង់ចាម​ ៖ ​២នាក់​ម្តាយ និង​​​​កូន​បាន​រង​គ្រោះ​​​រយះ​ក្បាល​ហូរ​ឈាម​​ ព្រោះតែ​​​ក្រុម​ចោរ​ប្លន់​​​​​៣នាក់​​វាយនឹង​​អាវុធ​​​​​ខ្លីម៉ាក K59 ដើម្បី​ប្លន់​​​​យកម៉ូតូ​ម៉ាក C125 ស៊េរី​​​​២០០៨ ឡើង​​តែម​​២០១០​។ ​​​ហេតុ​​ការណ៍​នេះ​បាន​កើត​ឡើង​​នៅ​វេលា​​ម៉ោង​​​១១​យប់ ថ្ងៃទី​​​៣០ មេសា ​​២០១១ ​ស្ថិតនៅ​​​ខាងមុខផ្ទះ​របស់​អ្នក​​​រង​គ្រោះ​តែ​ម្តង ក្នុង​​ភូមិថ្មី ​ឃុំ​ក្រឡា ​​

អាមេ​រិក​ចេញ​​​ការ​ព្រមាន​​​ពីការ​​ធ្វើដំណើរ​​​សម្រាប់ពលរដ្ឋ​​​ខ្លួន​នៅ​​​ទូទាំង​ពិភពលោក​

Posted: 02 May 2011 12:06 AM PDT

ព័ត៌​មាន​​​ពីការ​ស្លាប់​​​របស់​​អូសាម៉ា ប៊ីនឡាដេន
​ក្រសួងការបរទេស​​អាមេរិក​នៅថ្ងៃទី​​២ ឧសភា ​​បានចេញ​ការព្រមាន​​​ពីការ​ធ្វើ​ដំណើរ​នៅ​តាម​​​​ប្រទេស​នានា​​​លើពិភពលោក​​ចំពោះ​​​​ពលរដ្ឋ​អាមេរិក​​ទាំង​អស់​​ក្រោយពី​ទទួលបានព័ត៌​មាន​​ពីការ​ស្លាប់​​របស់មេ​ដឹកនាំ​​​អាល់កៃដា ​អូសាម៉ា ប៊ីនឡា​ដេន ​​ដោយនិយាយ​​ថា ព័ត៌​មាន​​​ពីការ​ស្លាប់​​​របស់​​អូសាម៉ា ប៊ីនឡាដេន ​​​នេះ​អាច​បង្ក​​ឱ្យ​មាន​អំពើហិង្សា​​​​

អ្នក​រត់​ម៉ូតូ​ឌុប និង​ម៉ូតូ​កង់​បី​ដាក់​ញត្តិ​តវ៉ា​ដល់​សាលា​ក្រុង​ព្រះ​សីហនុ

Posted: 01 May 2011 11:57 PM PDT

អ្នក​រត់​ម៉ូតូ​ឌុប និង​ម៉ូតូ​កង់​បី​ដាក់​ញត្តិ​តវ៉ា​ដល់​សាលា​ក្រុង​ព្រះ​សីហនុ
ខេត្ត​ព្រះ​សីហនុ ៖ អ្នក​រត់​ម៉ូតូ​កង់បី និង​ម៉ូតូ​ឌុប​សរុប​ប្រមាណ​២០០​​​នាក់ បាន​​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីធ្លា​សួន​ច្បារ​អតីត​មហោ​ស្រព​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ឧសភា ​ដើម្បី​តវ៉ា​ និង​ដាក់​ញត្តិ​ជូន​លោក​ជិន សារិន អភិ​បាល​ក្រុង​ព្រះ​សីហនុ។ ញត្តិ​ដែល​បាន​ដាក់​​ជូន​អាជ្ញា​ធរ​ក្រុង​ព្រះ​សីហនុ គឺ​សុំ​ឱ្យ​អនុ​វត្ត​ឱ្យ​បាន​នូវ​ខ្លឹម​សារ​សេចក្តី​​បង្គាប់​ ចុះ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ ២០១០

សម្តេច​​តេជោ​ហ៊ុន សែន និង​​លោក​ជំទាវ​​បណ្ឌិត​នឹង​​អញ្ជើញ​​ជាអធិបតី​​ទិវា​ពិភពលោក​​​កាក​បាទ​ក្រហម​​ អឌ្ឍ​ចន្ទ​ក្រហម ព្រឹកថ្ងៃទី​​​​៣ ឧសភា​

Posted: 01 May 2011 11:48 PM PDT

រាជធានីភ្នំពេញ ៖ ​សម្តេច​តេជោហ៊ុន សែន ​​នាយករដ្ឋមន្ត្រី​​ និង​លោកជំទាវ ​​បណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ​​ប្រធានកាកបាទក្រហម​​កម្ពុជា ​​នឹង​អញ្ជើញ​​​ជាអធិបតី​ក្នុង​​ពិធី​មិទ្ទីង​​រំឭក​ខួប​​​លើកទី​​១៤៨ ​ទិវា​ពិភពលោក​​​​​កាកបាទក្រហម ​អឌ្ឍ​​ចន្ទក្រហម ​​ក្រោម​​ប្រធានបទ​​​​ «កម្លាំង​​អ្នក​​​ស្ម័គ្រ​ចិត្ត​​ ប្រសិទ្ធ​​ភាព​​​មនុស្សធម៌» ​វេលាម៉ោង​​​​៨​ព្រឹក​​ថ្ងៃទី​​​​៣ ឧសភា ​​​២០១១

អ្នក​នាំពាក្យ​​ក្រសួងការពារជាតិថ្កោល​ទោស​​ទាហានសៀម​​មិនគោរព​​តាមកិច្ច​​ព្រម​ព្រៀង​

Posted: 01 May 2011 11:43 PM PDT

រាជធានីភ្នំពេញ ៖ ​កង​យោធ​ពល​​ខេមរ​ភូមិន្ទ​​ស្វាគមន៍​ចំពោះ​​​​ការជួបពិភាក្សា​ថ្នាក់​មេ​បញ្ជា​ការ​​​​សមរភូមិ​​​សំដៅ​បង្កើន​​​ទំនុកចិត្ត​​​ដល់​ការ​​ឈប់បាញ់គ្នា​​ដោយប្រសិទ្ធ​ភាព​នៅ​​​​​នឹង​កន្លែង ​ជា​ពិសេស​ដើម្បី​ការពារ​​សម្បត្តិ​​​វប្បធម៌ ​​តាមអនុ​​សញ្ញា​​អន្តរជាតិ​ឆ្នាំ​១៩៥៤ ​ស្តីពី​កិច្ចការពារ​​សម្បត្តិ​វប្បធម៌ ​​នៅ​ពេលមាន​​ជម្លោះ​​​អាវុធ

វរ​សេនីយ៍​ទោ​តាម​ឃាត់​រថយន្ត​​វរ​សេនីយ៍ឯក​ឆែកឆេរ​ផ្ទុះ​ជម្លោះ​នៅច្រក​ប៉ោយប៉ែត​

Posted: 01 May 2011 11:35 PM PDT


ក្រុង​ប៉ោយប៉ែត ៖ មាន​ការ​ផ្ទុះ​ជម្លោះ​មួយ​​រវាង​មន្ត្រី​ការិយា​ល័យ​ទំនាក់​ទំនង​កម្ពុជា​-ថៃដូច​គ្នា កាលពីវេលាម៉ោង​៥​ និង​៣០នាទីល្ងាច​ថ្ងៃទី​៣០ មេសា នៅច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត ​ដែលជម្លោះ​នេះ​​ផ្តើមចេញ​ពី​លោក​​វរ​សេនីយ៍​​ទោ​តាម​ឃាត់​រថយន្ត​របស់​លោក​វរ​សេនីយ៍​ឯក​​ដើម្បី​ឆែក​ឆេរ​

ស៊ីរី​ស្ថិត​នៅ​មាត់​ជ្រោះ​នៃ​សង្គ្រាម​ស៊ីវិល​មួយ​

Posted: 01 May 2011 11:30 PM PDT

កង​ទ័ព​ស៊ីរី​កាល​ពី​ថ្ងៃ​ទី​៣០ មេសា បាន​​វាយ​ប្រហារ​លើ​ទី​ក្រុង​ DERAA ភាគ​ខាង​ត្បូង​ប្រទេស ហើយ​វាយ​លុក​ចូល​ក្នុង​ព្រះ​វិហារ​អូម៉ា​រី​ជា​ចំណុច​កណ្តាល​នៃ​ចលនា​តវ៉ា​ ប្រឆាំង​នឹង​របប​លោក​ប្រធានា​ធិបតី​បាចារ​អាល់​អាសាដ​។ កង​កម្លាំង​សន្តិ​សុខ​គាំ​ទ្រ​ដោយ​រថ​ក្រោះ​ហាក់​ដូច​ជា​ដណ្តើម​ត្រួត​ត្រា​ ទី​ក្រុង​ចំណាស់​នេះ​។ ការ​បះ​បោរ​នៅ​ស៊ីរី​កំពុង​តែ​ស្ថិត​លើ​ចំណុច​យ៉ាង​គ្រោះ​ថ្នាក់​មួយ​។

បណ្តា​អ្នកទទួលខុសត្រូវ​អាមេរិកៈ អូសាម៉ា ប៊ីនឡាដេនស្លាប់ហើយ

Posted: 01 May 2011 09:08 PM PDT

បណ្តា​អ្នកទទួលខុសត្រូវ​អាមេរិក​ថ្លែង​ថា ​អូសាម៉ា ប៊ីនឡាដេន​ស្លាប់ហើយ
កាលពី​យប់​ថ្ងៃទី១ ឧសភា ​នៅទីក្រុង​វ៉ាស៊ីន​តោន​បណ្តា​អ្នកទទួលខុសត្រូវ​អាមេរិក​ថ្លែង​ថា ​អូសាម៉ា ប៊ីនឡាដេន​ស្លាប់ហើយ រួច​សាក​សព​​របស់ជននោះ​ស្ថិតក្នុងដៃរបស់​អាជ្ញា​ធរអាមេរិក។ ​ប្រធានាធិបតី​អាមេរិក​លោក​បារ៉ាក់ អូបាម៉ា ​ត្រូវអះ​អាង​​ក្នុងប៉ុន្មាននាទី​ខាងមុខនេះ ពីការ​ស្លាប់​របស់ប្រមុខ​អាល់កៃដា​រូបនេះ​ដែលគេ​តាម​រក​បំផុត​ចាប់តាំងពី​រូបគេ​

ថៃ​ថា​នឹង​បង្កើត​ក្រុមអ្នក​ច្បាប់​​ទប់ទល់​​ដោះស្រាយ​​​ចំពោះ​​ការ​ស្រាយ​​បំភ្លឺ​​របស់តុលាការ​​យុត្តិធម៌​អន្តរជាតិក្រុង​ឡាអេ​

Posted: 01 May 2011 09:06 PM PDT

តាមកាសែតឌឹណេស្សិន​​របស់​ថៃ​​​ជាភាសា​អង់គ្លេស​​​​នៅថ្ងៃទី​២ ឧសភា ​ផ្សាយ​​ឱ្យ​ដឹង​ថា ​នាយករដ្ឋ​មន្ត្រីថៃ លោកអាប់ភីស៊ីត ​វ៉េចាជីវ៉ា ​​​ពេលនេះកំពុង​ត្រៀមលក្ខណៈ​បង្កើត​​ក្រុមអ្នក​ច្បាប់​​មួយ ដើម្បី​ទុក​ទប់​ទល់​​ដោះស្រាយ​​ជា​មួ​យ​វិធានការ​របស់​កម្ពុជា ដែលកំពុង​​ស្វះស្វែង​​រក​មធ្យោបាយ​​ឱ្យតុលាការ​​​យុត្តិធម៌​​​អន្តរជាតិ​ក្រុង​ឡាអេ ​​(ICJ) ស្រាយបំភ្លឺ​​​

ចោរ​ឆ្មក់ចូល​​​ភូមិ​គ្រឹះ​​លោក​ជា រតនា ​លួច​យក​គ្រឿង​​​អលង្ការ​អស់ប្រមាណ​​​១៥ម៉ឺន​ដុល្លារ​

Posted: 01 May 2011 09:03 PM PDT

រាជធានីភ្នំពេញ ៖ ​ភូមិ​គ្រឹះ​​លោកជា​ រតនា ​​ទីប្រឹក្សា​​​រដ្ឋាភិបាល​ត្រូវ​បាន​ចោរ​ឆ្មក់​ចូល​​លួច​យកគ្រឿង​អលង្ការ​​​របស់​លោក និងភរិយា ​សរុប​ជា​ទឹកប្រាក់​​​អស់​ប្រមាណ​​ជាង​​១៥​ម៉ឺន​ដុល្លារ បង្ក​​ឱ្យមាន​​កា​រភ្ញាក់ផ្អើល​​កាល​ពីវេលា​ម៉ោង​​៤ទៀបភ្លឺ​ថ្ងៃទី​​​​​១ ឧសភា ២០១១ ​នៅ​ភូមិ​​គ្រឹះ​​​លេខ​​​B1 ភូមិទី​៣ សង្កាត់​​​ជ្រោ​យចង្វា ​​ខណៈ​​​​រូប​​លោក​​​ភ្ញាក់ទាន់​ និងដេញ​​ចាប់​ចោរ​

អែន នី​ហ្សាំ​ វ័យ​22ឆ្នាំ​កំពុង​រះ​ក្នុង​ពិភព​សិល្បៈ​ចំរៀង​ និង​សម្តែង​

Posted: 01 May 2011 08:53 PM PDT

កញ្ញា​អែន នី​ហ្សាំ​ ជាអ្នក​ចម្រៀង និង​ជា​អ្នក​​សម្តែងថ្មី
រាជ​ធានី​ភ្នំពេញ​ ៖ ក្នុង​ទឹក​មុខ​ញញឹម​ស្រស់​សោភា​នេះ​គឺ​កញ្ញា​អែន នី​ហ្សាំ​ ជាអ្នក​ចម្រៀង និង​ជា​អ្នក​​សម្តែងថ្មី​ទើប​រះ​ឡើង​។ សព្វ​ថ្ងៃ​នាង​កំពុង​ច្រៀង​នៅក្នុង​ក្លឹប​កំសាន្ត​ថោន​រាល់​រាត្រី​។ នាង​បាន​បណ្តែតជីវិត​ចូ​ល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​​តាម​រយៈ​បង​ ប្រុស​របស់​នាង​ គឺ​លោក​មង្គល ធីណា តាំង​​ពី​ឆ្នាំ​២០០៩មក​​។ ក្រៅ​ពី​​ច្រៀង​ជា​ប្រចាំ​ក្នុង​ក្លឹប​កំសាន្ត​នាង​បាន​ថត​សម្លេង​ចូល​ស៊ីឌី ​ និង​សម្តែង​កាយ​វិការ​ខារ៉ា​អូខេ​ជា​ប្រចាំ​ឱ្យ​ផលិត​កម្ម​ថោន​។ ម្តង​ម្កាល​នាង​តែង​តែ​មាន​ឱកាស​​ឡើង​ច្រៀង​ជា​កិត្តិ​យស​នៅ​លើ​ឆាក​ប្រគំ​ តន្ត្រី​ចុង​សប្តាហ៍​តាម​ស្ថានីយ​ទូរ​ទស្សន៍​នានា​ ហើយ​មាន​យុវវ័យ​គាំ​ទ្រ​​យ៉ាង​ច្រើន​កុះ​ករ​។​

​ស្រេក​ទឹក​ច្រឡំ​ដប​សាំង​ក្រអូប​​ស្មាន​ថា​​ដបទឹក​សុទ្ធ

Posted: 01 May 2011 08:46 PM PDT

កម្មការិនី​​រូបនេះត្រូវបានសង្គ្រោះនៅ​មន្ទីរ​ពេទ្យព្រះ​កុសុមៈ
រាជធានី​ភ្នំពេញ ៖ កម្មការិនី​ម្នាក់​ធ្វើការ​នៅ​រោងចក្រ​កាត់​ដេរ​សម្លៀក​​បំពាក់​យីហោហាន់​ស៊ី​មែន ដែល​មាន​​ទីតាំង​​ក្នុង​សង្កាត់​​ចោម​ចៅ​ ខណ្ឌ​ដង្កោ​ ខណៈ​ពេល​កំពុងធ្វើការ​ញាប់ដៃញាប់​ជើង​ ដោយ​​ស្រេក​ទឹក​ពេកបាន​លូកដៃ​​យក​ដប​ទឹក​ដែល​ដាក់​លើ​តុ​យក​មក​ផឹក​​ដោយ​មិន​បាន​ពិនិត្យ​​មើល ​​​​រួច​ផឹក​អស់​កន្លះ​ដប​ទើបដឹង​ថា​ជា​សាំង​ក្រអូបដែល​

កម្មករ​រោងចក្រ​​មិថុនា ​ប្រមាណ​​​៣០០នាក់ ​នៅតែ​​​ធ្វើការ​តវ៉ា​​ទាមទារ​​ប្រាក់​ឧបត្ថម្ភ​

Posted: 01 May 2011 08:45 PM PDT

រាជធានីភ្នំពេញ ៖​ កម្មករ​រោងចក្រ​មិថុនា ​​ប្រមាណ​៣០០នាក់​​នៅព្រឹកថ្ងៃចន្ទ ទី​​​២ ​ឧសភា នេះ បាន​បន្តជួបជុំ​​គ្នា​ធ្វើ​​កូដ​កម្ម​នៅមុខ​រោង​ចក្រ​​ដែលមាន​ទីតាំង​ស្ថិត​នៅ​​ក្នុង​សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែនសុខ ​​ប្រយោជន៍​ដើម្បី​​ទាមទារ​​ឱ្យ​​ថៅកែ​​រោង​ចក្រ​ដោះស្រាយ​​ប្រាក់អតីត​ភាព​​​ការងារ និង​ប្រាក់បំណាច់​ឆ្នាំ ​បន្ទាប់ពី​​​រោងចក្រ​មិថុនា ​ដែលមានកម្ពស់​​​៤ជាន់​​

ក្មួយ​ប្រុស​​​ម្ចាស់​ហាង​រស្មីសូរិយា​ត្រូវខ្សែ​ភ្លើង​​​ឆក់ស្លាប់​

Posted: 01 May 2011 08:34 PM PDT

សព​ជន​រង​គ្រោះ​​​ដែលត្រូវ​​ចរន្ត​ភ្លើង​ឆក់
រាជធានីភ្នំពេញ ៖ ​ក្មួយ​ប្រុស​​បង្កើត​​ម្ចាស់​ភោជ​​នីយដ្ឋាន​​​​យីហោរស្មី​សូរិយា​​ ដែល​មាន​ទីតាំង​​ផ្ទះ​លេខ​​១១​Eo ផ្លូវលេខ​​​១០៨ ​​កែង​មហា​វិថី​​ព្រះនរោត្តម ​ភូមិទី​​​៤ សង្កាត់វត្តភ្នំ ខណ្ឌ​ដូន​ពេញ ​ត្រូវបានខ្សែ​ភ្លើង​​ឆក់ស្លាប់​ក្រោយ​ពី​បញ្ជូន​ទៅ​​ដល់មន្ទីរពេទ្យ​ព្រះ​កេតុមាលា ​កាលពីវេលា​ម៉ោង​​​៥ល្ងាច​ថ្ងៃទី​​​​១ ឧសភា​ ​២០១១

ទីក្រុង​មីស្ត្រា​តា​​រង​ការ​ឆាបឆេះ​​​បុគ្គលិក អ.ស.ប ​ចាកចេញ​ពីលីប៊ី​

Posted: 01 May 2011 08:22 PM PDT

ទិដ្ឋភាពទីក្រុងមីស្រ្តាតាដែលមានភ្លើងឆាបឆេះ
​របបលីប៊ី​​​បានចោទប្រកាន់​​អូតង់​ថា ប៉ុនប៉ង​​តាមសម្លាប់​លោក​​មូអាម៉ា កាដាហ្វី ​ក្នុងការ​វាយ​ប្រហារ​​តាមអាកាស​មួយ​ដែលសម្លាប់​កូនប្រុស​​លោកម្នាក់​ និង​ចៅ​​៣នាក់ ​ចំណែកទីក្រុង​​មីស្ត្រា​តា ​ដែលជាប់​ការ​ឡោមព័ទ្ធ​​​រងការ​​ឆាបឆេះ​​​កាល​ពីយប់ថ្ងៃទី​​១ ឧសភា ។ តាំង​​ពី​ចាប់ផ្តើម​​​​អន្តរាគមន៍​​​យោធា​​អន្តរជាតិ​​​​នៅ​លីប៊ី​​​ ពីថ្ងៃទី​​១៩ មីនា មក អ្នកទទួលខុសត្រូវ​​ខាង​នយោបាយ​​​ជា​ច្រើននាក់​​របស់​​បណ្តា​ប្រទេស​​ដែល​ ចូលរួមក្នុងអន្តរាគមន៍​​នេះ ដែល​ទាម​ទារ​​ឱ្យ​លោកកាដាហ្វី​​​ចាកចេញ​ពី​​​អំណាច​តែង​និយាយ​ថា ​​អាណត្តិ​​របស់​ អ.ស.ប ​​គ្រោង​ការ​ពារ​​បណ្តាជន​ស៊ីវិល ពុំមែន​​​សម្លាប់មេ​ដឹកនាំ​​​លីប៊ី​ឡើយ ។

កាណាវ៉ាល់​2011​នៅក្រុង​ឡាហ្គោស​របស់នីហ្សេរីយ៉ា

Posted: 01 May 2011 08:02 PM PDT

កាណាវ៉ាស់២០១១​នៅនីហ្សេរីយ៉ា
មនុស្ស​ម្នា​ដែល​ស្លៀកពាក់​ឯកសណ្ឋាន​​គួរ​ឱ្យ​ចាប់អារម្មណ៍​បានចូលរួម​ក្នុង ​កាណាវ៉ាល់​២០១១ ​នៅទីក្រុង​ឡាហ្គោស​របស់​នីហ្សេរីយ៉ា ​កាលពីថ្ងៃទី៣០ មេសា ឆ្នាំ២០១១ ។ កាណាវ៉ាល់​ឆ្នាំ២០១១ នៅទីក្រុង​ឡាហ្គោស​ដែលប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ «ពន្លឺនិង​សម្រស់» ត្រូវ​បាន​រៀបចំ​កាលពីថ្ងៃទី៣០​ មេសា ក្នុង​ទីក្រុង​សេដ្ឋកិច្ច​នោះ​របស់នីហ្សេរី​យ៉ា។​ មនុស្ស​​ជាច្រើន​រយនាក់​ស្លៀកពាក់​ប្លែកៗ បាននាំគ្នាដើរហែក្បួន​តាមដងវិថី​ទាំងឡាយ​នៃទី​ក្រុង​ឡាហ្គោស

អ្នក​ភូមិ​តវ៉ា​រឿង​ដី​ធ្លី​នាំ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៧៦A សមត្ថកិច្ច​ព្យាយាម​បំបែក​ហ្វូង​អ្នកតវ៉ា បាញ់​​គំរាម​រាប់​រយ​គ្រាប់

Posted: 01 May 2011 07:47 PM PDT

ទិដ្ឋភាពដែលក្រុមអ្នកភូមិនាំគ្នាបិទផ្លូវជាតិ
ខេត្ត​​មណ្ឌល​គិរី ៖ ក្រុម​ប្រជា​ពល​រដ្ឋ​ជាង​១​ពាន់​នាក់ ដែល​បាន​នាំ​គ្នា​តវ៉ា​ពី​បញ្ហា​ដី​ធ្លី​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​​រហូត​ឈាន​ដល់​ការ​បិទ​ផ្លូវ​ជាតិ​លេខ​៧៦A នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា បាន​​ព្រម​ព្រៀង​ធ្វើ​ការ​បើក​ផ្លូវ​ឡើង​វិញ​នៅ​ថ្ងៃ​ទី​៣០​ មេសា វេលា​ម៉ោង​៧​ព្រឹក។ ការ​តវ៉ា​នេះ​បាន​ធ្វើ​ឡើង​អស់​រយៈ​ពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​២៩ មេសា។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២៨ មិន​បាន​បិទ​ផ្លូវ​ទេ

ស្ថានទូត​អង់គ្លេស​​​ប្រចាំ​រដ្ឋ​ធានី​ទ្រីប៉ូលី​​រង​ការ​ដុត​បំផ្លាញ

Posted: 01 May 2011 07:41 PM PDT

ក្រុមមនុស្សឥតសណ្តាប់ធ្នាប់លីប៊ី
ក្រុម​មនុស្ស​​​ឥត​សណ្តាប់ធ្នាប់​​​​លីប៊ីជា​ច្រើន​នាក់ ​​កាលពីថ្ងៃទី​​​១ ឧសភា ​បានវាយប្រហារ​​​ប្រឆាំង​ស្ថានទូត​​អង់គ្លេស​ប្រចាំ​ទីក្រុង​​ទ្រីប៉ូលី ​រដ្ឋ​​ធានី​លីប៊ី ដើ​ម្បី​​ជា​ការ​​សង​សឹក​​​ក្រោយពី​ពួក​គេ​​ចោទប្រកាន់​ថា បណ្តា​ប្រទេស​​​មហាអំណាច​​​លោក​ខាងលិច​​ប៉ុនប៉ង​សម្លាប់​លោក​មូអាម៉ា កា​ដាហ្វី ។ ​​តាមប្រភពព័ត៌មាន​ថា ស្ថានទូត​អង់​គ្លេស​​នៅក្នុង​​រដ្ឋធានី​​​ទ្រីប៉ូលីរ​ង​ការ​ដុតបំផ្លាញ​​ ហើយ​អគារទាំង​ឡាយ​​របស់​​​​បណ្តា​ប្រទេស​​​លោក​ខាង​លិច ក៏ត្រូវ​​បាន​យកធ្វើជា​គោលដៅ​​​​វាយ​ប្រហារ​​​ផងដែរ​ ក្រោយ​​ពី​​ការ​វាយប្រហារ​​​តាម​អាកាស​លើកចុង​ក្រោយ​​​របស់​អង្គការ​អូតង់​​ ​​ដែល​បណ្តាល​ឱ្យ​​ស្លាប់ កូន​ប្រុស​​ពៅ​របស់​លោក​កា​ដាហ្វី ។​

ប៉ូលិស​គ្រឿង​ញៀន​ដេញ​ចាប់​ឈើ ជាមួយ​ក្រុម​អង្គការ​ការពារ​បរិស្ថាន ត្រូវ​ស្លាប់​យ៉ាង​អាណោច​អាធ័ម

Posted: 01 May 2011 07:33 PM PDT

រថយន្តដឹកឈើគ្រញូង
ខេត្តពោធិ៍សាត់​ ៖ ​មន្ត្រី​ប៉ូលិស​គ្រឿង​ញៀន​​ខេត្តពោធិ៍សាត់​​​​ម្នាក់ត្រូវ​​​រថយន្តកិន​ដាច់ជើង​ម្ខាង​​​ ឯ​ម្ខាងទៀត​​​បាក់​ បណ្តាល​ឱ្យ​​​​រង​របួសយ៉ាង​​ធ្ងន់ធ្ងររហូត​បាត់បង់​ជីវិត​​ ខណៈ​​ជិះ​​​​​រថយន្ត​​​ប្រដេញ​​​​កៀរ​គ្នា​​នឹង​​រថយន្ត FUSO មួយ​គ្រឿង​ ។ ​ករណី​​គ្រោះថ្នាក់​​ចរាចរណ៍​​នេះ​​​បាន​កើត​​ឡើង​​​​លើ​ផ្លូវជាតិ​លេខ​​៥ កាលពីវេលាម៉ោង​​​១​​និង​​៣០នាទី​​រំលងអធ្រាត្រ​​

សង្ឃ៨អង្គនិងសីលវតី២២​នាក់​សន្លប់​ពេលអង្គុយស្តាប់ធម៌ទេសនាអប់រំ

Posted: 01 May 2011 07:22 PM PDT

ព្រះសង្ឃដែលសន្លប់​ពេលស្តាប់ធម៌ទេសនា​
ខេត្ត​កំពត ៖ ព្រះសង្ឃ​ចំនួន​​៨អង្គ​ និង​សីល​​វតី​ចំនួន​​២២​នាក់​ បាន​​សន្លប់​​ស្តូក​ស្តឹង​​នៅ​ក្នុង​វត្ត​​កំពង់​ត្រាច​ ខណៈ​ពេល​សង្ឃជាង​៣​០០អង្គ​ ​​​និមន្ត​​ចូលរួម​ស្តាប់​ព្រះធម៌​​ ក្នុងពិធី​បុណ្យ​​មហា​បំបួស​កុល​បុត្រ​កុល​ធីតា ។ ​​ហេតុការណ៍​​​ភ្ញាក់​ផ្អើលនេះ​​​​កើត​មាន​​នៅ​វេលា​​ម៉ោង​​៨​និង​៣០នាទី​​យប់​ថ្ងៃទី​​២៩ មេសា

រថយន្ត​ដឹក​ឈើ​គ្រញូង​ក្រឡាប់ មនុស្ស​ផ្អើល​​រើស​ពពាក់​ពពូន ទំរាំ​សមត្ថកិច្ច​ទៅ​ដល់​សល់​៣០​ដុំ

Posted: 01 May 2011 07:12 PM PDT


ខេត្ត​កំពង់ចាម ៖ រថយន្តបែនដឹកដីធុនធំ១​គ្រឿង ពាក់ស្លាកលេខភ្នំពេញ 3A-1916 ដែលទ្វាររថយន្តមាន​បិទ​ឡូ​ហ្គោរបស់ក្រុមហ៊ុន «ធីធី​វ៉ាយ​អភិវឌ្ឍន៍​ដំណាំ​កសិកម្ម​ និង​អាហរ័ណ​​នី​ហរ័ណ​» បាន​ជួប​នឹង​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧​ចំណុច​ផ្លូវ​បំបែក​​ក្រែក​ជី​មាន់​ ស្ថិត​នៅ​ភូមិ​ក្រែក​ខាង​ត្បូង​ ឃុំ​​ក្រែក​ ស្រុក​ពញា​ក្រែក​

​បញ្ឈប់​ស្នូរ​កាំភ្លើង​បរាជ័យ ពេល​ថ្ងៃដេក​ ពេលយប់​បាញ់ចូល​កម្ពុជា

Posted: 01 May 2011 06:58 PM PDT

លោកអនុសេនីយ៍ឯក អ៊ឹម ម៉ន មន្ត្រីយោធាជួរមុខប្រាសាទតាមាន់ធំ
អ្នក​នាំពាក្យ​ក្រសួងការ​ពារ​ជាតិ​បាន​ប្រកាស​ពី​សភាព​ការណ៍​ពី​សមរភូមិ​មុខ​នៅ​វេលា​ម៉ោង​៨​ព្រឹក​ ថ្ងៃ​ទី​១ ឧសភា ​​ឱ្យ​ដឹងថា ​ក្រោយ​ពី​មាន​ការ​​ជួប​គ្នា​ចំនួន​២​លើក​នៅ​តំបន់​​អូរ​ស្មាច់ ខេត្ត​ឧត្តរ​មាន​ជ័យ ​រវាង​មេ​បញ្ជា​ការ​​ថ្នាក់​យោធ​​ភូមិ​ភាគ និង​នាយ​ទាហាន​​ជួរ​មុខ​ថ្នាក់​កង​ពល កាល​ពី​ថ្ងៃ​ទី​២៨-២៩ ​មេសា ឆ្នាំ​២០១១ ​​ទាហាន​ថៃ​នៅតែ​បន្ត​ការ​ឈ្លាន​ពាន​

ជិះ​ម៉ូតូ​ទៅទិញ​​សាច់ក្លែម​​ដូច​ទៅ​​ឱ្យ​រថ​យន្ត​បុកស្លាប់​​២នាក់​

Posted: 01 May 2011 06:50 PM PDT

សពជនរងគ្រោះ
រាជធានីភ្នំពេញ ៖ ​យុវជន​ពីរនាក់​ស្រវឹង​​ស្រា​​​ជោកជាំ​​​ទន់.ក​រងៀក​ហើយ​នៅ​​តែ​មិន​អស់ចិត្ត​​ មិន​​ព្រម​ឈប់ផឹក​​​ទៀត ប៉ុន្តែ​​​​អស់​សាច់​ក្លែម ពួកគេ​បាន​នាំគ្នា​ជិះម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​​ទៅទិញ​​សាច់ក្លែម​ ហើយ​រេ​ចង្កូត​​ពេញ​ផ្លូវ​​​​បន្ទាប់​មក​​​បាន​បុកគ្នា​ជាមួយ​រថយន្ត​​មួយគ្រឿង​​ពេញ​ទំហឹង បណ្តាល​​​ឱ្យស្លាប់​ភ្លាម​ៗ​នៅនឹង​កន្លែង​​ទាំង​​​​ពីរនាក់​តែម្តង​

ទាហាន​សៀម​​នៅតែបាញ់​ផ្លោង​​​ចូល​តំបន់​ប្រាសាទ​​តាក្របី​​​ក្បត់សន្យា​​ជាមួយ​មេ​ទ័ព​កម្ពុជា​

Posted: 01 May 2011 06:27 PM PDT

ខេត្ត​ឧត្តរ​មានជ័យ​ ៖ ​ស្នូរកាំភ្លើង​​​របស់​ទាហានសៀម​បាញ់ចូលទឹកដី​កម្ពុជា មិន​បាន​ស្ងប់​ស្ងាត់​ទេ បើទោះ​​​ជា​មាន​ការ​ចរចា​​ស្វែង​​រក​កិច្ច​​​​​ឈប់បាញ់​​រវាងមេទ័ព​​ប្រចាំ​​​តំបន់​ទាំង​​​២ភាគី​ជា​ច្រើន​​លើក​យ៉ាង​ណា​ក៏ដោយ គឺយប់​មិញ​​​ចាប់​តាំង​ពី​​េវលាម៉ោង​​​ជាង​៩​ថ្ងៃទី​​​១ ឧសភា ​​២០១១ ​​ទាហានសៀម​​​បានបាញ់​​ផ្លោង​​កាំ​ភ្លើង​ធុន​ធ្ងន់ និង​​កាំភ្លើង​ដៃ​​ចូលក្នុង​​ទឹកដីកម្ពុជា

ឈ្លានពាន​តាម​ផែនទី​ចោរ សុំ​ឱ្យ​តុលាការ​​ឡា​អេប​ក​ស្រាយ​ថា​តើ​ដី​មួយ​ដុំទំហំ៤,៦គីឡូម៉ែត្រ​​ការ៉េ​របស់​ខាង​ណា?

Posted: 01 May 2011 05:58 PM PDT

លោក​ឧបនាយករដ្ឋ​មន្ត្រី​ហោ ណាំ​ហុង បាន​មាន​ប្រសាសន៍​​​ ក្នុង​​សន្និសីទ​​​សារព័ត៌​មាន​មួយ​នៅ​ឯ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​​ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក​ឧបនាយករដ្ឋ​មន្ត្រី​ហោ ណាំហុង រដ្ឋ​មន្ត្រី​​​ក្រសួង​ការបរទេស​និង​សហ​​ប្រតិបត្តិការ​​អន្តរជាតិ​ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​​សារព័ត៌​មាន​​ជាតិ​-អន្តរជាតិ​ថា «ខ្ញុំ​​មិន​អាច​​ឆ្លើយ​​​បាន​ជាវិជ្ជ​មាន​នូវ​លិខិត​របស់​លោក​​រដ្ឋ​មន្ត្រី​​ការ​បរទេស​​ឥណ្ឌូណេស៊ី​ ជា​ប្រធាន​​អាស៊ាន ​ពី​គម្រោង​ថ្មី​លើកទី៥​នៃ​លក្ខខណ្ឌ​ប្រតិបត្តិ​​​សម្រាប់​​អ្នក​សង្កេត​ការណ៍​​ឥណ្ឌូណេស៊ី​បានទេ »

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!