Koh Santipheap Daily

Koh Santipheap Daily


ថៃនៅតែ​មិន​យល់​ព្រម​បញ្ហាដាក់​អ្នក​សង្កេតការណ៍នៅលើតំបន់​ជម្លោះ

Posted: 06 May 2011 11:06 PM PDT

កិច្ចប្រជុំ​កំពូល​អាស៊ានថ្ងៃនេះ​ពិភាក្សាការអនុវត្តធម្មនុញ្ញអាស៊ាន និងផែនទី​បង្ហាញផ្លូវសំរាប់​បង្កើត​សហគមន៍​អាស៊ាន

Posted: 06 May 2011 10:44 PM PDT

សហ​ចៅក្រម​​ស៊ើបអង្កេត​​​សាលាក្តី​ខ្មែរ​​ក្រហម​បញ្ចប់​​ការ​ស៊ើបអង្កេត​​​សំណុំរឿង​​​០០៣

Posted: 06 May 2011 03:52 AM PDT

រាជធានីភ្នំពេញ ៖ ​យោងតាមសេចក្តី​​​ជូនដំណឹង​​​​របស់ការិយាល័យ​​​​សហ​ចៅក្រម​​ស៊ើប​អង្កេត​​​​សាលា​ក្តីខ្មែរ​​ក្រហម ​​កាលពីថ្ងៃទី​​​​២៩ មេសា ​២០១១ ​​ឱ្យ​ដឹង​​ថា ​ការ​ស៊ើបអង្កេត​​​របស់​សហ​ចៅក្រម​​លោក​យូ ​ប៊ុនឡេង និង​​លោក​ចៅ​ក្រម​​​​ស៊ីគហ្វ្រីដ ប៊្លុង ​(Siegfried Blunk) ទៅ​លើ​សំណុំរឿង​​​០០៣ របស់​​មេដឹកនាំ​ខ្មែរ​ក្រហម​​​ត្រូវ​បាន​​បញ្ចប់​​​ហើយ​

ហៅម៉ូតូ​ឌុបជិះទៅវាយប្លន់​ជាប់អន្ទាក់​ប៉ូលិស

Posted: 06 May 2011 03:48 AM PDT

បុរស​ម្នាក់​ក្នុងចំណោម​បក្ស​ពួក​២នាក់​ត្រូវ​បាន​សមត្ថកិច្ច​ស្រុកភ្នំស្រួចចាប់​ខ្លួន
ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ក្នុងចំណោម​បក្ស​ពួក​២នាក់​ត្រូវ​បាន​សមត្ថកិច្ច​ស្រុកភ្នំស្រួចចាប់​ខ្លួន​កាលពីព្រឹក​ម៉ោង៧ និង៣០នាទី​ថ្ងៃទី៣ ឧសភា​ត្រង់ចំណុចផ្លូវលំ​ពីបទ​ប្រើអំពើហិង្សា​ដោយ​ចេតនាគិត​ទុក​ជា​មុនគំរាម​យកម៉ូតូពីអ្នក​រត់ឌុប​។ ជន​សង្ស័យ​​ត្រូវបានបញ្ជូនមកកាន់​ការិយាល័យ​​កណ្តាល​នគរ​បាលព្រហ្មទណ្ឌខេត្ត

បង្ក្រាប​គ្រឿងញៀន២ករណី​ឃាត់​ខ្លួន១០នាក់​រួម​ទាំង​ម៉ែយ៉ែម

Posted: 06 May 2011 03:39 AM PDT

បង្ក្រាប​គ្រឿងញៀន២ករណី​ឃាត់​ខ្លួន១០នាក់​រួម​ទាំង​ម៉ែយ៉ែម
ខេត្តកំពង់ចាម ៖ យោងតាមការណែនាំ​របស់លោកហ៊ុន ណេង អភិបាលខេត្តប្រធាន​គណៈបញ្ជាការឯកភាពខេត្ត និង​ជា​ប្រធានគណៈកម្មការត្រួតពិនិត្យគ្រឿងញៀន ខេត្ត បាន​ជំរុញ​ឱ្យ​ការិយា​ល័យ​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​យក​ចិត្ត​ទុក​ដាក់​ក្នុង​វិធានការ​ទប់​ស្កាត់​​ចរាចរណ៍​​គ្រឿងញៀន​ ធ្វើយ៉ាងណាធានា​ឱ្យ​បាននូវភូមិឃុំមានសុវត្ថិភាព

ជួញ​ដូរ​២​នាក់​ ប្រើ​ប្រាស់​​គ្រឿងញៀន​​២​នាក់​​ត្រូវ​ប៉ូលិស​​ចាប់​បញ្ជូន​ទៅ​តុលា​​ការ​

Posted: 06 May 2011 03:31 AM PDT

យុវ​ជន​៤​នាក់​ត្រូវ​នគរ​បាល​​ខណ្ឌ​៧​មករា​ចាប់​ខ្លួន
រាជធានីភ្នំពេញ ៖ យុវ​ជន​៤​នាក់​ត្រូវ​នគរ​បាល​​ខណ្ឌ​៧​មករា​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៥ ឧសភា ​ខណៈ​ដែល​​ពួក​គេ​២​នាក់​​ដែល​ម្នាក់​​នៅ​សង្កាត់​​​អូរ​ឫស្សី​ទី​១ និង​ម្នាក់​ទៀត​នៅ​សង្កាត់​​ទន្លេ​បាសាក់​យក​ថ្នាំញៀន​​ទៅ​លក់​ដូរ ​​និង​២​នាក់​ទៀត​​​កំពុង​ប្រើ​ប្រាស់​យ៉ាង​ជោក​ជាំ​ខ្លួន​​នៅ​ភូមិ​​សាស្ត្រ​​សង្កាត់​មនោរម្យ

តាម​ប្រមាញ់​​ជន​ដែល​អះ​អាង​ថា​ជា​អ្នក​កាសែត​​បង្ក​គ្រោះថ្នាក់​​ចរាចរណ៍​​រួច​គេច​ខ្លួន​

Posted: 06 May 2011 03:24 AM PDT

ខេត្ត​ក្រចេះ ៖ ​មន្ត្រី​នគរបាល​នៃ​អធិការ​​ដ្ឋាន​ស្រុក​ស្នួល កំពុងតែកសាងសំណុំរឿង​គ្រោះ​ថ្នាក់​ចរាចរណ៍​​ដែល​បង្ក​ឱ្យ​មនុស្សរងរបួសធ្ងន់ និង​ស្រាល ហើយរថយន្ត​បាន​រង​ការ​ខូចខាត​អស់​ជាច្រើនគ្រឿង រីឯជន​បង្ក​​ដែល​​អះ​អាង​ថា​ជា​ក្រុមអ្នក​កាសែត​នោះ​ បានរត់គេចខ្លួនបាត់។ រហូតមកទល់នឹងពេលនេះមានរយះពេល​មួយសប្តាហ៍​​ហើយ

ម៉ូតូ​បី​គ្រឿង​ព្រួត​វាយ​រ៉ឺម៉ក​ម៉ូតូ​ម្នាក់​ឯង​ហើម​មុខ​​ប៉ូលិស​ឃាត់​មិន​ស្តាប់​

Posted: 06 May 2011 03:16 AM PDT


រាជធានី​ភ្នំពេញ​​ ៖ ជន​បី​នាក់​ដែល​ជិះ​ម៉ូតូ​ទំនើប​បី​គ្រឿង​ពី​​ជើង​ទៅ​ខាង​ត្បូង​ លុះ​​ដល់​ស្តុប​ពេទ្យ​ចិន​បាន​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​អ្នក​បើក​រ៉ឺម៉ក​ម៉ូតូ​។ ពេល​ជិះ​ហួស​ស្តុប​ប្រមាណ​៤០​ម៉ែត្រ​ស្រាប់​តែ​ពួក​គេ​ឈប់​ម៉ូតូ ​ហើយ​នាំ​គ្នា​ចាប់​ក្របួច​ក​អាវ​ និង​ព្រួត​វាយ​អ្នក​បើក​រ៉ឺម៉ក​ម៉ូតូ​ហើម​មុខ​ហើម​មាត់​នៅ​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៥ ឧសភា នៅ​តាម​

ឃាត់​ខ្លួន​ជន​សង្ស័យ​២នាក់​ពី​បទ​ចែក​ចាយ​ថ្នាំ​ញៀន​

Posted: 06 May 2011 03:00 AM PDT

ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​២​​នាក់​ពី​បទ​ចែក​ចាយ​ថ្នាំ​ញៀន​
ក្រុង​ប៉ោយ​ប៉ែត​ ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​៣ ឧសភា ប៉ូលិសការិយា​ល័យ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​បន្ទាយ​មាន​ជ័យ​សហ​ការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក​ម៉ា​ឡៃ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​២​​នាក់​ពី​បទ​ចែក​ចាយ​ថ្នាំ​ញៀន​ ។​ តាម​ការ​បំភ្លឺ​ពី​សមត្ថ​កិច្ច​​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ ម្នាក់​ឈ្មោះ​យ៉ាត​ សួង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ និង​ម្នាក់​ទៀត​

អូតង់និយាយ​ពីការ​លំបាក​​ក្នុង​ការ​វាយ​ឱ្យ​ត្រូវ​ចំ​កង​ទ័ព​លោក​កាដាហ្វី​

Posted: 06 May 2011 02:05 AM PDT

​អង្គការអូតង់​​ថ្លែង​កាលពីថ្ងៃទី​​​៥ ឧសភា ​ថា​ខ្លួន​​បាន​ធ្វើ​ឱ្យមាន​​ការរីកចម្រើន​​នានានៅលីប៊ី ​ក៏​ប៉ុន្តែ​នៅតែ​​ពិបាកក្នុង​ការ​វាយប្រហារ​​​ឱ្យ​​ត្រូវ​ចំ​កងទ័ព​របស់​ លោក​មូអាម៉ា កាដាហ្វី ។​ ឧត្តមសេនីយ៍​​អ៊ីតាលី GIAMPAOLO DI PAOLA ប្រធានគណៈ​កម្មាធិការ​​យោធា​របស់​​អូតង់​​​​ក្នុង​សន្និសីទ​កាសែត​មួយ​​ ឯទីស្នាក់ការ​​អូតង់​ថ្លែង​ថា ​ការលំបាក​​ទាំងឡាយ​គឺបែប​នេះ ​ក៏ប៉ុន្តែ​​យើង​​បាន​ធ្វើ​ឱ្យ​កង​ទ័ព​របស់លោក​កាដាហ្វីចុះ​ខ្សោយ​​​​ជា​ បន្ត​បន្ទាប់​។​

តម្លៃ​ប្រេង​​​ឆៅធ្លាក់​ចុះ​​​ច្រើន​​វិញ​ហើយ​​ដល់​​ក្រោម​​100ដុល្លារ​មួយធុង​

Posted: 06 May 2011 01:51 AM PDT

តម្លៃ​ប្រេង​ឆៅ​នៅទីផ្សារ​​​ក្រុង​ញូវយ៉ក​​បានធ្លាក់ចុះ​​​យ៉ាង​ខ្លាំង​​​ វិញហើយ ​​ដល់ក្រោម​​​១០០​ដុល្លារ ​មួយធុង​​កាលពីថ្ងៃទី​​៥ ឧសភា ​​ខណៈដែល​​​ពួកអ្នក​​វិនិយោគ​​​បានវាយតម្លៃ​​​ឡើង​​វិញ​​​លើ​គ្រោះថ្នាក់​​ នានា​ ហើយ​​ជ្រើសរើស​​​ការ​ចាក​ចេញ​ពីទីផ្សារ​​ប្រេង​ពេល​ប្រាក់​ដុល្លារ​​ឡើង​ ថ្លៃ​​​វិញ ​ហើយ​មានការ​ធ្លាក់ចុះនៃសេចក្តី​​ត្រូវ​ការ​ប្រេង ។​ តម្លៃប្រេង​ឆៅនៅទីក្រុង​ញូវយ៉ក​​កាលពី​ថ្ងៃទី​​​៥ ឧសភា ​​បានធ្លាក់​ចុះ​ដល់ទៅ​​៩,១៧​ដុល្លារ ក្នុង​មួយធុង ​ឬ​៨,៣៩% គឺ​​មកនៅត្រឹម​​​៩៩,៨០​ដុល្លារ​​មួយធុង ។

នាយករដ្ឋ​មន្ត្រី​ប៉ាគីស្ថាន ៖ ​ភ្នាក់​ងារ​ស៊ើប​ការណ៍​មិន​ដឹង​​កន្លែង​លាក់ខ្លួន​ប៊ីនឡាដេន

Posted: 06 May 2011 01:49 AM PDT

នាយករដ្ឋមន្រ្តីប៉ាគីស្ថាន
នាយក​រដ្ឋ​មន្ត្រី​​ប៉ាគីស្ថាន​អះ​អាង​ថា ​ភ្នាក់​ងារ​ស៊ើបការណ៍​របស់​ប្រទេស​លោក ពុំ​បាន​ដឹង​​ពី​កន្លែង​លាក់​ខ្លួន​របស់អូ​សាម៉ា ប៊ីនឡាដេន ​ហើយ​​ពុំ​បានលេងល្បែង​ដៃ២ឡើយ ។ ​ពេលទៅ​បំពេញ​ទស្សនកិច្ច​នៅទីក្រុង​ប៉ារីស នាយក​រដ្ឋ​មន្ត្រី​ប៉ាគីស្ថាន​លោកយូស៊ូហ្វ ហ្ស៊ី​ឡានី ​បានជួប​ធ្វើសំភាសន៍​មួយ​ជាមួយ​កាសែត​បារាំង LE FIGARO ។ ​កាសែត​នេះ​បាន​សួរ​លោក​ថា ​កាលពី​​ខែតុលា ឆ្នាំ២០០៩ ​រដ្ឋ​មន្ត្រី​មហាផ្ទៃ​​របស់​លោក​គឺ​លោក

Tottenham,Bolton មាន​ប្រៀប​ជាង​ក្រុម​ភ្ញៀវ​(ថ្ងៃសៅរ៍) ខណៈ Man Utd​ ត្រូវ​ការ​ឈ្នះ​ Chelsea ក្នុង​ទឹក​ដី​ដើម្បី​លើក​ពាន(ថ្ងៃអាទិត្យ)

Posted: 06 May 2011 01:44 AM PDT

ការប្រកួតរវាងក្រុម Chelsea ជាមួយក្រុម Tottenham
ការ​ប្រកួត​បាល់​ទាត់​អង់​គ្លេស​ប្រឺ​មី​ញេ​លីក​រហូត​មក​ដល់​ពេល​នេះ​នៅ​សល់​តែ​2ប្រកួត​​ទៀត​ចប់​រដូវ​កាល​ហើយ​។ ក្រុម Man Utd ត្រូវ​ការ​ឈ្នះ​ Chelsea ថ្ងៃ​នេះ​​ដើម្បី​លើក​ពាន​មុន​បញ្ចប់​រដូវ​កាល ខណៈ​ពេល​ដែល​ក្រុម​ Tottenham និង​ Bolton ល្អ​ក្នុង​ផ្ទះ

Valencia,Barcelona និង​ Atletico ជា​ក្រុម​ជម្រើស​ល្អ​ពេល​លេង​ក្នុង​ទឹក​ដីនៅ​ក្រប​ខណ្ឌ​អេស្ប៉ាញ​ព្រីមេ​រ៉ា ​លីហ្គា​សម្រាប់​ចុង​សប្តាហ៍​នេះ

Posted: 06 May 2011 01:35 AM PDT

ក្រុម​ Barcelona សប្បាយរីករាយ​ពេលយកឈ្នះ ក្រុម Real M
ការ​ប្រកួត​​បាល់​ទាត់អេស្ប៉ាញ​ព្រីមេរ៉ាលីហ្គា​ជុំ​ទី​35 នៅ​​ចុងសបា្តហ៍​នេះ​មាន 9ប្រកួត ។ ក្រុម​ជម្រើស​​ល្អ​មាន​ Barcelona , Atletico , និង Valencia ។ ថ្ងៃសៅរ៍ Getafe (18) V Almeria (20) Getafe លេខ 3 ​បាត​តារាង​កំពុងត្រូវការ​​ពិន្ទុ ដើម្បី​រស់ ។ ក្នុង​ផ្ទះ 17ប្រកួត គឺ 7-3-7 ទាត់​បាល់​បាន 29គ្រាប់ និងរបូតវិញ 26គ្រាប់។ 3 ​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Sevilla 1-0 ក្នុង​ផ្ទះ, ចាញ់ Mallorca 2-0 និង​ចាញ់ Villarreal 2-1 ក្រៅ​ផ្ទះ ។

ព្យាករណ៍​បាល់​ទាត់​អ៊ីតា​លីស៊េ​រី A ជុំទី​36​សម្រាប់​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យMilan មាន​ប្រវត្តិ​មិនល្អ​នៅ​ផ្ទះ Roma​ ឯ​ Inter ត្រូវការឈ្នះ Fiorentina

Posted: 06 May 2011 01:30 AM PDT

ការប្រកួតរវាងក្រុម Iner ជាមួយនឹងក្រុម​ Cesena
ការប្រកួត​បាល់​ទាត់អ៊ីតាលី​ស៊េរី A ជុំទី36​នៅ​ចុង​សបា្តហ៍​នេះ​មាន 9 ​ប្រកួត ។ ​ក្រុម Milan មាន​ប្រវត្តិ​​មិន​ល្អ​​នៅ​ផ្ទះ​ Roma ​​ចំណែក​ឯក្រុម Inter នឹង​ឈ្នះ Fiorentina ក្នុង​ទឹកដី ។ ថ្ងៃសៅរ៍ Palermo (8) V Bari (20) Palermo ក្នុង​ផ្ទះ 17ប្រកួត គឺ 10-3-4 ​ទាត់​បាល់បាន 30គ្រាប់ និង​របូតវិញ 24គ្រាប់។ 3 ​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ Milan 2-2 ក្រៅ​ផ្ទះ,​ឈ្នះ​ Napoli 2-1 ក្នុង​ផ្ទះ តែ​ចាញ់ Parma 3-1 ក្រៅ​ផ្ទះ ។

ទូរគមនាគមន៍​កម្ពុជា​​បន្ត​ជំរុញ​ការ​ទារ​បំណុល​​តាម​​អង្គភាព

Posted: 06 May 2011 01:18 AM PDT

ទូរគមនាគមន៍​កម្ពុជា​​បន្ត​ជំរុញ​ការ​ទារ​បំណុល​​តាម​​អង្គភាព
រាជធានីភ្នំពេញ ៖ នៅទូរគមនាគមន៍​​​កម្ពុជា​​ កាលពី​ថ្ងៃទី​៥ ឧសភា ​មាន​រៀបចំ​​កិច្ច​​ប្រជុំ​​​​ប្រចាំ​ខែ​​ដើម្បី​​ពិនិត្យ​​សកម្ម​ភាព​ការងារ​​រាល់​ខែ​​​របស់​​ទូរគមនាគមន៍​កម្ពុជា ក្រោម​អធិបតី ភាព​​លោក​​ឡៅ សារឿន ប្រតិភូ​រាជ​រដ្ឋា​ភិបាល​ទទួល​បន្ទុក​​​ជាអគ្គ​​នាយក​ទូរគមនាគមន៍​​​កម្ពុជា ។ របៀប​​វារៈដែល​​ត្រូវ​លើក​យក​មកដាក់​​ក្នុង​កិច្ច​​ប្រជុំ​នោះ​មាន១-​​ពិនិត្យ​ឡើង​វិញ​

Leverkusen,Wolfsburg និង Bayern​ សង្ឃឹម​ឈ្នះ​គូ​ប្រកួត​ខ្លួន​ថ្ងៃ​នេះ

Posted: 06 May 2011 01:17 AM PDT

ការប្រកួតរវាង Gladbach ជាមួយក្រុម Leverkusen
ការ​ប្រកួត​​បាល់​ទាត់​អាល្លឺ​​ម៉ង់​ប៊ុនដេ​ស្លីហ្គា ជុំ​ទី​33 សម្រាប់​រាត្រី​ថ្ងៃ​សៅរ៍​នេះ​មាន​9​ប្រកួត។ ក្រុម Leverkusen, Bayern, Hannover ត្រូវ​ការ​ជ័យ​ជម្នះ​ដើម្បី​ប្រជែង​​គ្នា​យក​កៅអី​មួយ​​លេង​នៅ​យូហ្វា​ឆេម​ ពាន​លីក ខណៈ​ពេល​ដែល​ Wolfsburg ត្រូវ​ការ​ពិន្ទុ​ដើម្បី​រស់។ ថ្ងៃ​សៅរ៍ St Pauli(18) v Bayern(3) St Pauli បាត​បារាង​បង្អស់ មិន​អាច​គេច​ផុត​ពី​តំបន់​កាត់​ចោល​បាន​ទេ ទោះ​បី​ឈ្នះ​2​ប្រកួត​ចុង​ក្រោយ​នេះ​ក៏​ដោយ។ ក្នុង​ផ្ទះ​16​ប្រកួត​គឺ 4-3-9 ទាត់​បាល់​បាន​20គ្រាប់ និង​របូត​វិញ​27​គ្រាប់។ 3​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ Wolfsburg 2-2 ក្រៅ​ផ្ទះ, ចាញ់ Bremen 3-1 ក្នុង​ផ្ទះ, និង​ចាញ់ K Slautern 2-0 ក្រៅ​ផ្ទះ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!