The Phnom Penh Post - KHMER: “ប៉ូលិស ​រារាំង ​កម្មករ​-កម្មការិនី ​រាប់​ពាន់​នាក់ ​មិន​ឲ្យ​​តវ៉ា​ទាម​ទារ​ថៅ​កែ​រោង​ចក្រ​ ធ្វើ​ការ​ដោះ​ប្រាក់​អតីត​ភាព” plus 6 more

The Phnom Penh Post - KHMER: “ប៉ូលិស ​រារាំង ​កម្មករ​-កម្មការិនី ​រាប់​ពាន់​នាក់ ​មិន​ឲ្យ​​តវ៉ា​ទាម​ទារ​ថៅ​កែ​រោង​ចក្រ​ ធ្វើ​ការ​ដោះ​ប្រាក់​អតីត​ភាព” plus 6 more


ប៉ូលិស ​រារាំង ​កម្មករ​-កម្មការិនី ​រាប់​ពាន់​នាក់ ​មិន​ឲ្យ​​តវ៉ា​ទាម​ទារ​ថៅ​កែ​រោង​ចក្រ​ ធ្វើ​ការ​ដោះ​ប្រាក់​អតីត​ភាព

Posted: 06 May 2011 02:23 AM PDT

ភ្នំពេញ : ក្រុមកម្មករ​រោង​ចក្រមិថុនា​រាប់​ពាន់​នាក់​ដែលអត់​ការ​ងារ​ធ្វើ​ ដោយ​សារ​រោង​ចក្រ​ត្រូវ​ភ្លើង​ឆេះ​នៅ​ចុង​ខែ​មីនានេះ  កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​ធ្វើ​ការ​តវ៉ានៅ​មុខរោង​ចក្រ​ Violet Apparel ស្ថិត​នៅ​ខណ្ឌសែន​សុខ​ រាជ​ធានី​ភ្នំពេញ

ការរួបរួម​ដើម្បី​ពិភព​លោក​មួយ​ដែលមាន​ការ​ផ្លាស់​ប្តូរ

Posted: 06 May 2011 01:30 AM PDT

 

ថ្ងៃទី ​០៩​ ខែ ​ឧសភា ​គឺ​ជាទិវា​ដែល​សហ​ភាពអឺរ៉ុប​នឹង​ប្រារឰ​ធ្វើ​ឡើង ជា​និមិត្ត​រូប​ រំលឹក​ទៅ​ដល់​ថ្ងៃ​ដែល ​លោក ​រ៉ូបឺត ​ស្សូម៉ាន់​ (Robert Schuman) ​បាន លើក​​ឡើង​នូវ​សំណើរ ​របស់​លោក ​អោយ​មាន​ទ្វីប ​អឺរ៉ុប​មួយ​ដែល​មាន​ការ រួប​រួម ​ដើម្បី​នាំមក​នូវ​សន្តិភាព ​និង​វឌ្ឍនៈភាព​យូរ​អង្វែង សម្រាប់​ទ្វី់ប​របស់​យើង​។

ICAPP ជំរុញឲ្យ​កម្ពុជា និង​ថៃ គោរព​នូវ​សន្ធិ​សញ្ញា​អន្ដរជាតិ​និង​កតិកា​សញ្ញា​នានា​ ​របស់​អង្គការ​សហ​ប្រជាជាតិ​។

Posted: 06 May 2011 12:37 AM PDT

ភ្នំពេញ : គណៈ​កម្មាធិការ​អចិន្ដ្រៃយ៍ ​ICAPP សម្ដែង​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​យ៉ាង​ខ្លាំង​ចំពោះ​ស្ថាន​ភាព​ដែល​​​បាន​កើត​ឡើងនៅ​ព្រំដែន​រវាង ​កម្ពុជា​ និង​ថៃ ពិសេស​ការ​ពើប​ប្រយុទ​គ្នាថ្មីៗ​នេះ រួម​ទាំង​ការ​បាញ់​ផ្លោង​កាំ​ភ្លើង​ធំ​ទ្រង់​ទ្រាយធំ​ ការ​ប្រើ​គ្រាប់​បែ​ក​ចង្កោម ​និង​ការ​ឈ្លាន​ពាន​ដោយ​ទ័ព​ថ្មើរ​ជើង។

ព័ត៌មាន​​សន្តិសុខ​សង្គម ​និង​ឧក្រិដ្ឋកម្ម ​ផ្សេង​ៗ​ ដែល​កើត​ឡើង​ ពី​ថ្ងៃ ​ទី ​១ ដល់ទី​ ​៥ ​ខែ​​ឧសភា ឆ្នាំ​ ២០១១

Posted: 05 May 2011 11:08 PM PDT

ប៉ូលិស​បាន​ចាប់​ខ្លួន​យុវជន​ម្នាក់​អាយុ​១៧​ឆ្នាំ​បន្ទាប់​ពី​គេ​ត្រូវ​បាន ​ចោទ​ប្រកាន់​ថា​បាន​លួច​ម៉ូតូ​នឹង​បាន​កាប់​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​ អាយុ​៣២​ឆ្នាំ​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ក្រុង​សៀម​រាប​​ខេត្ត​សៀមរាប​។

កម្មការិនី​​រោង​ចក្រ​មិថុនា​ប្រហែល​២០០​នាក់​ស្វែង​រក​អន្តាគមន៍​ពី​អាដហុក

Posted: 05 May 2011 05:08 AM PDT

ភ្នំពេញ៖ កម្មករ​ប្រហែល​ ២០០​នាក់​ក្នុង​ចំណោម​កម្មករ​កាត់​ដេរ​ជាង ៤០០០​នាក់​ពី​រោង​ចក្រ​កាត់​ដេរ មិថុនា ​បាន​ប្រមូល​ផ្តុំ​គ្នា​​នៅ​ការិយា​ល័យ​អាដ​ហុក ​នៅ​​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ  ដោយ​ស្នើ​សុំ​អង្កការ​នេះ​​ជួយ​អន្តរា​គមន៍​​ដោះ​ស្រាយ​បញ្ហា​របស់​ពួកគេ បន្ទាប់​ពី​ភាគី​ខាង​រោង​ចក្រ​នេះ បាន​ប្រាប់​ពួកគេ​ម្តង​ហើយ​ម្តង​ទៀត​ឲ្យ​រង់​ចាំ​ដំណោះ​ស្រាយ។

សុខាភិបាល​ទទូច​​ឲ្យ​​អនុវត្ត​​ឲ្យ​បាន​​ជោគ​ជ័យ​កន្លែង​ធ្វើ​ការ​គ្មា​ន​ថ្នាំ​ជក់

Posted: 05 May 2011 04:56 AM PDT

ភ្នំពេញ ក្រសួង​សុខា​ភិបាល ​បាន​ប្រកាស​នៅ​​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ឲ្យ​មាន​ការ​អនុវត្ត​ឲ្យ​បាន​តឹង​រ៉ឹង​ លើ​កន្លែង​គ្មាន​ផ្សែង​បារី ដោយ​ស្នើ​ដល់​ស្ថាប័ន​រដ្ឋ និង​សាធារណ​ជន​ទាំង​អស់​​អនុវត្ត​តាម​ឲ្យ​បាន​ជោគ​ជ័យ​ស្រប​ទៅ​តាម​អនុ​ សញ្ញា​ក្រប​ខណ្ឌ​ការងារ​ ស្តី​​ពី​ការ​គ្រប់​គ្រង​ថ្នាំ​ជក់​របស់​អង្គការ​សុខ​ភាព​ពិភព​លោក​(WHO) ​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​កាល​ពី​ឆ្នាំ​២០០៥។

កម្ពុជា​មាន​ក្រុម​អ្នក​ច្បាប់​អន្តរជាតិ​រួច​ជា​ស្រេច​ហើយ​សម្រាប់​ស្តាប់​ការ​បក​ស្រាយ​សាល​ក្រម​ឆ្នាំ​១៩៦២

Posted: 05 May 2011 04:33 AM PDT

ភ្នំពេញ៖ ប្រមុខ​ការទូត​កម្ពុជា បាន​ថ្លែង​ថា កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ទៅ​ហើយ សម្រាប់​ត្រៀម​ស្តាប់​ការ​បក​ស្រាយ​សាល​ក្រម​ឆ្នាំ​១៩៦២ ដែល​ធ្វើ​ឡើង​ដោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ​ (ICJ) ដោយ​ក្នុង​នោះ​មាន​ទាំង​ឯកសារ​ផ្លូវ​ច្បាប់ និង​ក្រុម​អ្នក​ច្បាប់​អន្តរជាតិ​មួយ​ក្រុម។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!