Koh Santipheap Daily

Koh Santipheap Daily


ការស្លាប់​របស់​ប៊ីនឡាដេន​ជា​ជោគជ័យ​ផ្ទាល់​ខ្លួន​មួយ​សម្រាប់​លោកអូបាម៉ា

Posted: 03 May 2011 12:46 AM PDT

ក្រុមលោកអូបាម៉ាពេលតាមដានប្រតិបត្តិការ​កម្ទេច​ប៊ីន​ឡា​ដេន
គេ​កម្រ​ឃើញ​​ប្រធានាធិបតី​អាមេរិក​​មួយ​រូប​ទទួល​​បាន​កា​ ដូបែបនេះមួយឆ្នាំមុន​ការ​បោះឆ្នោត​​​ណាស់ ។ ​សម្រាប់កាសែតអង់គ្លេស​ GUAR-DIAN ក៏​ដូច​ជា​កាសែត​អង់គ្លេស​ដទៃៗ​ទៀត​​ដែរ​និយាយ​ថា ប្រាកដ​ណាស់ ការ​ស្លាប់​​របស់​អូសា​ម៉ា ប៊ីន​ឡាដេន គឺជា​ដំណឹង​ល្អ​ថ្មី​មួយ សម្រាប់​អាមេរិក​ និង​សម្រាប់​លោកបារ៉ាក់ អូបា​ម៉ា ។ ​ប្រាកដ​ជា​ដំណឹង​ប្រសើរបំផុត​​សម្រាប់​លោក​អូបាម៉ា ។

ជីវិត​ឯកោលោក​យាយ​​មាន​តែ​ម្រាម​ដៃ​១០សុំ​អ្នកចិត្ត​បុណ្យ​​ជួយ​ផង

Posted: 03 May 2011 12:39 AM PDT

លោក​យាយ​សុំ​អ្នកចិត្ត​បុណ្យ​​ជួយ​ផង
ខេត្តស្វាយ​រៀង​ ៖ ​ក្នុង​សភាព​​​​ស្គម​​​ស្លេក​ស្លាំង​ដៃ​ជើង​​ញ័រ​ទទ្រើត​​ដោយ​សារ​ជំងឺ​​និង​វ័យ​ចាស់​ជរា​ លោក​យាយ​តូច សុន អាយុ​៧៦​ឆ្នាំ​ អង្គុយ​​​នៅ​ក្នុង​​កូន​ខ្ទម​​ដ៏​ទ្រុឌ​ទ្រោម​ ប្រុងតែ​នឹង​បាក់​​​​របស់​គាត់​ បាន​​លើក​ម្រាម​ដៃ​​ដប់​ប្រណម​ទាំងទឹក​ភ្នែក​រលីង​រលោង​ស្វែង​រក​​សប្បុរសជន​​ដែល​មាន​​ចិត្ត​​មេត្តា​​​ជួយ​សង្គ្រោះ​ជីវិត​​​ដ៏​លំបាក​វេទនា​​​របស់​គាត់​​ដែល​រស់​នៅ​​ឯកោ​​គ្មាន​កូន​ចៅ​ចិញ្ចឹម​​មើល​ថែ​ ហើយ​មាន​ជំងឺរ៉ាំរ៉ៃ​ប្រចាំ​កាយ​​​ទៀត​ផង

លោកអៀន ​ហ្វ្រា​ហ្សឺ​​ ជនជាតិ​​អូស្ត្រា​លី​​​រកឃើញ​​​វាក់សាំង​​ថ្មីការពារ​​ជំងឺ​មហារីក​

Posted: 03 May 2011 12:36 AM PDT

រាជធានីភ្នំពេញ ៖ ​​មន្ត្រី​ស្ថានទូត​អូស្ត្រាលី​​​បាន​ឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​​​៣ ឧសភា ​​​​២០១១ ​ថា ស្ថានទូត​អូស្ត្រាលីប្រចាំ​នៅ​​រាជធានីភ្នំពេញ ​​​គ្រោង​នឹង​​​បញ្ចាំង​​​ភាពយន្ត​ឯកសារ​​​ស្តីពី​ការ​រក​ឃើញ​​វាក់សាំង​​ការពារ​មេ​រោគ​​​មហារីក​​ដោយ​ជន​ជាតិ​អូស្ត្រាលី​ លោក​​អៀន​ ​ហ្វ្រា​ហ្សឺ (Ian Frazer) នៅថ្ងៃទី​​​៤ ឧសភា នៅ​ស្ថានទូតអូស្ត្រា​​លី

ក្រូច​សើច​ជា​រុក្ខ​ជាតិ​ម្យ៉ាង​ជួយ​ផ្សំ​លើ​មុខ​ម្ហូប និង​ជា​ប្រភេទ​ឱសថ​បុរាណ​ជួយ​ដល់​សុខ​ភាព

Posted: 03 May 2011 12:29 AM PDT

ផ្លែក្រូចសើច
ក្រូច​សើច ជា​ធញ្ញ​ជាតិ​ស្ថិត​ក្នុង​អំបូរ​ក្រូច មាន​ដើម​ខ្នាត​តូច និង​មាន​លក្ខណៈ​ជា​គុម្ព ដោយ​នៅ​តាម​ដើម និង​មែក​មាន​បន្លា។ ស្លឹក​របស់​វា​មាន​ពណ៌​បៃ​តង​​ខ្ចី រហូត​ដល់​ពណ៌​បៃ​តង​ចាស់ មាន​ក្លិន​ក្រអូប​ឈួល ព្រោះ​មាន​ក្រពេញ​ប្រេង រីឯ​ផ្លែ​មាន​ពណ៌​បៃ​តង​ចាស់ ស្រដៀង​នឹង​ក្រូច​ឆ្មារ រាង​មូល ប៉ុន្តែ​មាន​ផ្ទៃ​រដិប​រដុប រសជាតិ​ជូរ និង​មាន​ក្លិន​ក្រអូប​ចាត់​ទុក​ថា​ជា​ធញ្ញ​ជាតិ​ឱសថ​បុរាណ​មួយ​ប្រភេទ មាន​ដើម​កំណើត​ស្ថិត​នៅ​ទ្វីប​អាស៊ី​ខាង​កើត​ឆៀង​ខាង​ត្បូង។

ព្រះ​ចៅ​អធិការ​វត្ត​​ព្រះ​ពុទ្ធ​អណ្តែត​ប្រគល់​អំណោយ​ដល់​អនុ​សាខា​កាក​បាទ​ក្រហម​

Posted: 03 May 2011 12:27 AM PDT

ព្រះ​ចៅ​អធិការ​វត្ត​​ព្រះ​ពុទ្ធ​អណ្តែត​ប្រគល់​អំណោយ​ដល់​អនុ​សាខា​កាក​បាទ​ក្រហម​
ខេត្ត​កណ្តាល​​ ៖ កាល​ពី​​រសៀល​ថ្ងៃ​ទី​២៨ មេសា កន្លង​មក​​ អនុ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ក្រុង​តា​ខ្មៅ​ ដឹក​នាំ​ដោយ​លោក​ស្រី​ហែម សម្បត្តិ​ អនុ​ប្រធាន​គណៈ​កម្មា​ធិការ​អនុសាខា​​ រួម​ដំណើរ​ដោយអស់​​លោក​ លោក​ស្រី​ជា​សមាជិក​ សមា​ជិកា​គណៈ​កម្មា​ធិការ​អនុ​សាខា​ក្រុង​ជា​ច្រើន​រូប​ទៀត​ បាន​អញ្ជើញ​ទៅ​ទទួល​អំណោយ​សប្បុរ​ស​ធម៌​ជា​

រថយន្ត​បុក​ពី​ក្រោយ​ពេល​ជិះ​កង់​​នៅវេលា​​ទៀប​ភ្លឺ​របួស​ធ្ងន់

Posted: 03 May 2011 12:25 AM PDT


ខេត្ត​កំពង់​ឆ្នាំង ៖ ស្ត្រី​អាជី​វ​ករ​​លក់​ដូរ​នៅ​ផ្ទះ​ម្នាក់ ខណៈ​​កំពុង​ជិះ​កង់​​​តាម​ផ្លូវ​ត្រូវ​បាន​រថយន្ត​ពុំ​ស្គាល់​ម៉ាក​មួយ​គ្រឿង​​បុក​ពី​ក្រោយ​​ បណ្តាល​ឱ្យ​របួស​យ៉ាង​ធ្ងន់​ធ្ងរ​​ត្រូវបាន​ក្រុម​គ្រួសារ​​​ដឹក​​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​​ជា​បន្ទាន់ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​​នៅវេលា​ម៉ោង​៥​ទៀបភ្លឺ​ថ្ងៃ​ទី​២ ឧសភា នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥

បើក​បរ​គោ​យន្ត​ងងឹត​មុខ​ធ្លាក់​រង​របួស​ក្បាល​ធ្ងន់​ធ្ងរ

Posted: 03 May 2011 12:21 AM PDT


ខេត្ត​កំពង់ឆ្នាំង ៖ បុរស​ម្នាក់​​បាន​រងគ្រោះ ដោយ​សារ​តែ​ងងឹត​មុខ​ពេល​បើក​បរ​​គោ​យន្ត​បណ្តាល​ឱ្យ​​ធ្លាក់​រង​របួស​ធ្ងន់​ធ្ងរ ។ ហេតុ​ការណ៍​នោះ​បាន​កើត​ឡើង​នៅវេលា​ម៉ោង​៨​និង​៣០​​នាទីព្រឹក ​ថ្ងៃ​ទី​២ ឧសភា ​នៅ​តាម​ផ្លូវ​លំ​​ក្រាល​ក្រួស​ក្រហម ស្ថិត​នៅភូមិ​ជា​រៅ ឃុំ​ជើង​ត្រាវ ស្រុក​រលា​ប្អៀរ។ ​បុរស​រង​គ្រោះ​​រូប​នោះ​​ឈ្មោះ​​ម៉ៅ ​វល្លិ អាយុ​៤៧​ឆ្នាំ

មេខ្យល់២នាក់​​ត្រូវ​ចាប់​ខ្លួន​ ជន​ចំណាក​ស្រុក​២៦​នាក់​អប់រំ​ឱ្យ​ត្រឡប់​​ក្រោយ​វិញ

Posted: 03 May 2011 12:16 AM PDT

មេខ្យល់២នាក់​​ត្រូវ​ចាប់​ខ្លួន
ខេត្ត​បន្ទាយមានជ័យ ៖ កាល​ពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១ ឧសភា ​កម្លាំង​កង​រាជ​អាវុធ​​ហត្ថ​ស្រុក​ម៉ាឡៃ ​បាន​​ឃាត់​ដំណើរ​​ពល​ករ​ខ្មែរ​២៦​នាក់ ដែល​ប្រុង​ឆ្លង​ដែន​ខុស​ច្បាប់ និង​ចាប់​​​​មេ​ខ្យល់​​២​នាក់​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត។ ការ​ចាប់​​ឃាត់​ខ្លួន​នេះ​ធ្វើ​ឡើង​​នៅចំណុច​​ភូមិ​វាល​ហាត់​ ឃុំ​ម៉ាឡៃ ​ស្រុក​ម៉ាឡៃ

៥នាក់​ពុល​ត្រី​ចំហុយ​ដឹក​ចូល​ពេទ្យ​សង្គ្រោះ​បន្ត​បន្ទាប់

Posted: 03 May 2011 12:12 AM PDT


ខេត្ត​កំពង់​ឆ្នាំង ៖ មនុស្ស​៥​នាក់​ដែលជា​កម្ម​ករ​នៅ​ក្នុង​ការ​ដ្ឋាន​មួយ​ស្ថិត​នៅ​ភូមិ​ទឹក​ហូត ឃុំ​ទឹក​ហូត បាន​​ក្អួត​ រាក​រូស ព្រោះ​ពុល​ត្រី​ចំហុយ (ត្រី​កាម៉ុង) ហើយ​ត្រូវ​​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខ​ភាព​ព្រៃ​ខ្មែរ ប៉ុន្តែ​​ក្នុង​នោះ​ម្នាក់​​មាន​សភាព​ធ្ងន់​ធ្ងរ​ជាង​គេ ​ត្រូវ​​បន្ត​ដឹក​​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​

មេព្រៃ​ផ្នែកឱរ៉ាល់​ផ្សព្វផ្សាយ​ច្បាប់​ស្តីពីព្រៃ​ឈើដល់​ប្រជាពលរដ្ឋ​ជាង១០០នាក់

Posted: 03 May 2011 12:01 AM PDT

មេព្រៃ​ផ្នែកឱរ៉ាល់​ផ្សព្វផ្សាយ​ច្បាប់​ស្តីពីព្រៃ​ឈើដល់​ប្រជាពលរដ្ឋ​ជាង១០០នាក់
ខេត្តកំពង់ស្ពឺ ៖ ផ្នែក​​រដ្ឋ​បាល​ព្រៃឈើ​ឱរ៉ាល់​​​ព្រឹកថ្ងៃទី២៩ មេសា ​បានប្រារព្ធ​ពិធីផ្សព្វ​ផ្សាយ​​​ច្បាប់​ស្តី​ពីព្រៃឈើ ​និង​លិខិតបទដ្ឋាន​ពាក់ព័ន្ធ​លើ​វិស័យព្រៃឈើ​​នៅបរិវេណ​​ចំការ​កូនឈើ​​ភ្នំ​ខ្ទង់ ​​ស្ថិតក្នុងភូមិត្រពាំង​ត្រោក និងភូមិត្រពាំង​ត្រើណ ​ឃុំប្រាំបីមុម ស្រុក​ថ្ពង ។ ចូលរួម​ជា​អធិបតី​នា​ឱកាសនោះ​មានលោក​អ៊ូ សាមឿន ​នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ឱរ៉ាល់

ពលរដ្ឋ​​​២៤នាក់​​​ពុលត្រប៉ែ​​ធ្ងន់ធ្ងរ​​ត្រូវ​បញ្ចូន​​ទៅសង្គ្រោះ​​យ៉ាងប្រញាប់​ប្រញាល់​

Posted: 02 May 2011 11:54 PM PDT

រាជធានីភ្នំពេញ ៖ ​ប្រជា​ពលរដ្ឋ​​​ទាំង​ក្មេង ​និង​ចាស់​សរុប​​​២៤នាក់​​មានអាការ​ចុក​ពោះ ក្អួត​ចង្អោរ ​ដោយសារ​ពុលត្រប៉ែ​​ ហើយ​ត្រូវ​បានគេ​បញ្ជូនទៅ​កាន់មន្ទីរពេទ្យ​​ឯក​ជន និង​មន្ទីរពេទ្យ​​​កុមារ​ជាតិ​ ដើម្បីសង្គ្រោះ​​​បន្ទាន់​​​​ កាល​ពីវេលា​ម៉ោង​​​​​៨​និង​៣០នាទី​​ព្រឹកថ្ងៃទី​​​៣ ឧសភា ​​២០១១ ​​នៅក្នុងភូមិ​​​ទួល​ សង្កាត់​​​ពន្សាំង ​ខណ្ឌ​ដង្កោ

អ្នកគាំទ្រ​​​កាកបាទក្រហម​កម្ពុជា​​ឧបត្ថម្ភ​​​ប្រាក់​វិភាគទាន​គណនា​ជា​បណ្តោះអាសន្ន​​ចំនួន​​៨.៥៩៤.២៨៨​ដុល្លារ​

Posted: 02 May 2011 11:25 PM PDT

រាជធានីភ្នំពេញ ៖ ​ការជួបជុំ​​សមាជិក សមាជិកា កាកបាទក្រហម​​កម្ពុជា​​នៃ​ខួប​លើកទី​​​​១៤៨ ​ទិវា​ពិភពលោក​​កាកបាទក្រហម​​​ អឌ្ឍចន្ទ​ក្រហម ​ក្រុម​​​​មន្ត្រី​រដ្ឋាភិបាល​​ ពាណិជ្ជករ ​អង្គការ​ជាតិ-អន្តរជាតិ ​តំណាង​ស្ថានទូត​នានា​ ដៃគូ​​ជំនួយ​​ និង​សប្បុរស​ជន​​នានា​បាន​ឧបត្ថម្ភ​​​ប្រាក់​វិភាគទាន​ដល់​កាកបាទក្រហម​​​កម្ពុជា​​៨​លាន​​៥​សែន​​​​៩ម៉ឺន​​​៤ពាន់​​​​២៨៨​​ដុល្លារ ​

ក្នុង​ពិធី​បុណ្យ​សព​កូន​ប្រុស​លោកកា​ដា​ហ្វី​មនុស្ស​ម្នាក់​សំដែង​កំហឹង​

Posted: 02 May 2011 09:01 PM PDT

អ្នកចូលរួមក្នុងពិធីបុណ្យសពកូន​ប្រុស​លោក​កាដាហ្វី និងចៅ​៣នាក់
ហ្វូង​មហា​ជន​ដែល​ស្រែក​ឈ្មោះ​របស់​លោក​​មូ​អា​ម៉ា កា​ដា​ហ្វី បាន​ប្រមូល​ផ្តុំ​គ្នា កាល​ពី​ថ្ងៃ​ទី​២ ឧសភា នៅ​ទី​ក្រុង​ទ្រី​ប៉ូលី ដើម្បី​ប្រារព្ធ​​ពិធី​បុណ្យ​សព​របស់​​កូន​ប្រុស​ម្នាក់​ក្នុង​ចំណោម​កូន​ ប្រុស​ទាំង​ឡាយ​របស់​លោក​កា​ដា​ហ្វី និង​បុណ្យ​សព​ចៅ​របស់​លោក​៣​នាក់​ដែល​ស្លាប់​កាល​ពី​យប់​ថ្ងៃ​ទី​៣០ មេសា ដោយ​សារ​ការ​វាយ​ឆ្មក់​មួយ​របស់​អូតង់​។

លិចនាវា​មួយគ្រឿង​​នៅកុងហ្គោ​ស្លាប់ និងបាត់ខ្លួន​​មនុស្ស​​​ប្រមាណ​​100នាក់​

Posted: 02 May 2011 09:00 PM PDT

​យោងតាមអាជ្ញា​ធរ​មូលដ្ឋាន​​​ថា នាវា​មួយ​គ្រឿង​​ដែលដឹក​​​លើស​ចំណុះ​​បានលិច​​​កាលពីថ្ងៃទី​​២ ឧសភា ក្នុង​ទន្លេ KASAÏ ជា​ទន្លេ​​ធំ​មួយ​របស់​កុងហ្គោ​ ។ ​​មនុស្សប្រមាណ​​ជា​​​១០០​នាក់ ​ត្រូវ​ស្លាប់​​​ ឬ​បាត់ខ្លួន​។​ នាវានេះ​​​ប្រភេទ​​នាវា​ចាប់ត្រី​បាឡែន​មួយ​គ្រឿង​​ដឹក​អ្ន​កដំណើរ​​​ជាង​​​ ១០០នាក់ ​និង​ទំនិញ​​​ផ្សេងៗ​​បានលិចនៅ​ឯ​មូលដ្ឋាន​​កាតូ​កា​ចម្ងាយ​​​​៤៥​ គីឡូម៉ែត្រ ​​​ពីទីក្រុង TSHIKAPA

ស៊ូដង់​​​ខាងត្បូង ៖ ​ស្លាប់យ៉ាង​តិច​68​នាក់ក្នុង​​ការប៉ះទង្គិចគ្នា​​​រវាង​ពួក​កុល​សម្ព័ន្ធ​​​

Posted: 02 May 2011 08:59 PM PDT

ចាប់ខ្លួន​​ជនជាតិវៀតណាម​​​​ដើរ​លក់​គ្រឿងញៀន​

Posted: 02 May 2011 08:39 PM PDT

ជនជាតិវៀតណាម​​ដែលត្រូវ​​​ចាប់ខ្លួន
រាជធានីភ្នំពេញ ៖ ​ជនជាតិវៀតណាម​ម្នាក់​ត្រូវ​​​កម្លាំងប៉ូលិស​​​ប៉ុស្តិ៍​ឫស្សី​​កែវ ចាប់​ខ្លួនកាល​ពី​​វេលាម៉ោង​​​១២​និង​​១៥នាទី​​​​ថ្ងៃត្រង់​​ទី​​​២ ​ឧសភា ​នៅពេលដើរទៅ​​លក់គ្រឿងញៀន​​ប្រភេទ​ម៉ា​ទឹក​កក​​នៅក្នុង​​ភូមិ​​សាមគ្គី ​សង្កាត់ឫស្សីកែវ ខណ្ឌ​ឫស្សី​កែវ ។ ​នៅពេល​ចាប់ខ្លួន សមត្ថកិច្ច​​​​ដក​ហូត​បាន​ថ្នាំ​​ម៉ាកទឹកកក​ចំនួន​១៩​កញ្ចប់​ ​ទូរស័ព្ទ​​​​​១គ្រឿង

ប្រទះឃើញ​​គ្រាប់​​​១០៥មីល្លីម៉ែត្រ ​​ចំនួន​​១៥គ្រាប់ ​នៅសង្កាត់​ជ្រោយចង្វា​

Posted: 02 May 2011 08:35 PM PDT

រាជធានីភ្នំពេញ ៖ ​គ្រាប់​​១០៥​​មីល្លីម៉ែត្រ ​​ចំនួន​​១៥គ្រាប់​ ត្រូវ​បា​​​​នប្រជាពលរដ្ឋ​​​ប្រទះ​ឃើញ​​​នៅមាត់ច្រាំង​​ទន្លេ​​សាប ស្ថិត​នៅ​​ភូមិ​ទី​១ ​​សង្កាត់​​ជ្រោយ​ចង្វា ​ខណ្ឌ​ឫស្សីកែវ ហើ​យត្រូវ​បានកម្លាំង​​​​​បញ្ជា​ការដ្ឋាន​​ភេរ​វកម្ម​​ចុះ​ទៅ​​​កាយ​យក​ទៅ​​កម្ទេ​ចចោល​​​​​នៅវេលាម៉ោង​​៩​និង​​​​៣០​នាទី​យប់ថ្ងៃទី​​២ ឧសភា ។ គ្រាប់​​១០៥​មីល្លី​ម៉ែត្រ​​​​ ជា​ប្រភេទ​​​គ្រាប់ចាស់​ៗ​​​ដែល​​

អាមេរិក​​ព្រមាន​ពីការ​វាយប្រហារ​​​សង​សឹកចំពោះ​ការ​ស្លាប់​​របស់​ប៊ីនឡាដេន​

Posted: 02 May 2011 08:18 PM PDT

​រដ្ឋាភិបាល​អាមេរិក​ព្រមាន​​កាលពីថ្ងៃទី​២ ឧសភា ​ថា ការ​ស្លាប់របស់ប៊ីនឡាដេន ​​ដោយ​សារ​​ស្នាដៃ​​របស់កង​កុំ​​​ម៉ង់​​ដូ​អាមេរិក​​​អាច​បង្ក​​​ឱ្យ​មាន​ការ​វាយប្រហារ​​​សង​សឹក​​នៅសហរដ្ឋ​អាមេ​រិក និងប្រទេស​​​នានា​​នៅលើពិភពលោក ។ ក្រសួង​សន្តិសុខអាមេរិកនិយាយ​ថា សហគមន៍​​​ចារ​កម្ម (IC) វាយតម្លៃ​​ថា​ការ​ស្លាប់​​​​របស់មេ​ដឹក​នាំ​​​អាល់កៃ​ដា

ប៊ីនឡាដេន ​លាក់ខ្លួនក្នុងផ្ទះមួយតម្លៃ​​១លានដុល្លារ​

Posted: 02 May 2011 08:10 PM PDT

​ភូមិ​គ្រឹះ​ដែលប៊ីនឡាដេន​​​រស់នៅ​ស្ថិតក្នុង​​​ចំការ​​​ដំឡូង​បារាំង និង​ចំការ​​ផ្កា​ឈូក​រ័ត្ននៅ​​​ក្បែរ​​ជ្រល​ងភ្នំ​​​មួយ​​លើ​​ចង្កេះ​​កូន​ភ្នំ
អូសាម៉ា ប៊ីនឡាដេន ​​រស់នៅក្នុង​ភូមិគ្រឹះ​មួយ​មានកម្ពស់​​​៣ជាន់ មានរបង​​បេតុង​​កម្ពស់​​៦​ម៉ែត្រ ​​មាន​​​រាយលួយ​បន្លា និង​​​​មាន​បំពាក់​​​កាមេរ៉ា​ត្រួត​ពិនិត្យ​​ផង ។ ចាប់តាំង​ពី​យ៉ាង​តិច​ខែ​សីហា ឆ្នាំ​​២០១០មក ដែលប្រមុខ​​​អាល់កៃដា​​រូបនេះរស់​នៅ​ក្នុង​​​សង្កាត់មួយ​នៃទីក្រុង ABBOTTABAD ជាទីក្រុង​​មួយចាត់ទុក​​ថា ជា​កន្លែង​​​មានសន្តិសុខ​​​ប្រាកដ​ប្រជា​​នាភាគ​ពាយ័ព្យ​​​ប៉ាគីស្ថាន​

​ក្រសួង​ការបរទេស​​បារាំង​អំពាវ​នាវ​​ឱ្យ​ប្រទេសថៃ​​​ និង​កម្ពុជា​បញ្ឈប់​​​ភាព​ជា​សត្រូវ​​​ដោះស្រាយ​​ស្របទៅ​តាម​ច្បាប់អន្តរជាតិ​

Posted: 02 May 2011 08:09 PM PDT

ដោយ​សារ​តែ​ទើស​ភ្នែក​​​ ធុញទ្រាន់ ​និង​​​អត់​​ទ្រាំ​ក្នុងការ​អំពាវ​នាវ​មិនបាន​​ ​អ្នកនាំពាក្យ​​​​ក្រសួង​ការបរទេស​​​ និងកិច្ច​​​ការ​អឺរ៉ុប​នៃប្រទេស​បារាំង ​​បានអំពាវ​នាវ​​ឱ្យប្រទេសថៃ និងប្រទេសកម្ពុជា​​ឈប់បាញ់គ្នា​​​ជា​បន្ទាន់ ​វិលត្រឡប់​មក​​រក​ការ​ដោះ​ស្រាយ​​គ្នា​ដោយ​​​​សន្តិវិធី​​​ គិតគូរ​​​​ពីអាយុជីវិត​​​​ទាហាន និង​ពល​រដ្ឋ​​​​ស៊ីវិល​ ព្រមទាំង​សន្តិភាព-​ការ​​អភិវឌ្ឍន៍​

សាកសព​ប៊ីនឡាដេនត្រូវ​​​ទម្លាក់​​ក្នុងទឹក​​សមុទ្រ​

Posted: 02 May 2011 07:41 PM PDT

រូបសាកសព​​មេដឹកនាំ​​​​ភេរវ​កម្ម​​អាល់កៃ​ដា​​ អូសា​ម៉ា ប៊ីន​ឡាដេន
ទីភ្នាក់ងារ​​ព័ត៌​​មាន​អាមេរិក​​រាយការណ៍​ថា ​សាកសព​​មេដឹកនាំ​​​​ភេរវ​កម្ម​​អាល់កៃ​ដា​​ អូសា​ម៉ា ប៊ីន​ឡាដេន ​ត្រូវ​បាន​​​យកទៅ​​ទម្លាក់​​ក្នុងទឹក​​សមុទ្រ ​​ក្រោយពីត្រូវ​​​បាញ់សម្លាប់​​ដោយ​កង​​កុំម៉ង់​ដូ​​ពិសេស​​របស់អាមេរិក​​នៅប្រទេស​ប៉ាគី​ស្ថាន ។​ បណ្តាញទូរទស្សន៍​​ខ្សែ​កាប​​នានា​​​មាន​ដូច​​ជា​ទូរទស្សន៍ CNN ទូរទស្សន៍ MSNBC និង​​ទូរទស្សន៍​ FOX រាយការណ៍​​ថា

ចរចា​គ្នា​​ថា ឈប់បាញ់ ទាហាន​សៀម​​នៅតែបាញ់​ផ្លោង​​​ចូល​តំបន់​ប្រាសាទ​​តាក្របី​​​

Posted: 02 May 2011 07:08 PM PDT

ខេត្ត​ឧត្តរ​មានជ័យ​ ៖ ​​ចរចាគ្នា​​តាំង​ពី​​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ រហូត​មក​​ដល់​តំបន់​​ប្រា​សាទ​តាក្របី ​និង​តំបន់​ប្រាសាទ​​តាមាន់​ធំ​១១​លើកទៅហើយថា ឈប់​បាញ់! ឃើញ​ស្រមោល​​អ្វី​ក៏​​​ឈប់​បាញ់! ឮកណ្តុរ​រត់​ក៏​ត្រូវតែ​​ឈប់​បាញ់​ដែរ...​ប៉ុន្តែ​​​អំបូរ​មិនថ្លៃ​ថ្នូរ ទាហាន​សៀម​នៅ​តែ​​បាញ់​ចូលទឹកដី​កម្ពុជា​​ដដែល​ជា​​ដដែល ហើយ​ពេលនេះ​​កម្ពុជា​​អត់ទ្រាំ​

នាយក​រដ្ឋ​មន្ត្រី​អាប់ភីស៊ីត​ត្រូវអ្នក​កាសែត​​ដាស់​តឿន​ «ត្រូវតែ​ពិចារណា​លើ​​គោល​ជំហរ​​របស់​ខ្លួន​ឡើង​វិញ»

Posted: 02 May 2011 06:58 PM PDT

ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​តាម​ព្រំដែន​ថ្មីៗ​រវាង​ថៃ​-​កម្ពុជា​នៅ​ឯ​ប្រាសាទ​តាមាន់​ធំ​គឺ​ជា​ភស្តុតាង​​យ៉ាង​​​ច្បាស់​ថា​នយោបាយ​ការ​បរទេស ​និង​​ជំនាញ​ការ​ទូត​របស់​លោក​អាប់​ភី​ស៊ីត​ ​វេ​ចា​ជីវ៉ា​​ចំពោះ​​ប្រទេស​​​​​កម្ពុជា​​គឺ​ពិត​ជា​ខុស​ទាំង​ស្រុង​ ​ហើយ​បាន​បរាជ័យ​ក្នុង​ការ​ជួយ​នាំ​មក​នូវ​សន្តិភាព​ជា​មួយ​ប្រទេស​ជិត​ខាង​របស់​ខ្លួន

សម្តេច​​តេជោ​ហ៊ុន សែន និង​​លោក​ជំទាវ​​បណ្ឌិត​​បាន​អញ្ជើញ​​ជាអធិបតី​​ទិវា​ពិភពលោក​​​កាក​បាទ​ក្រហម​​ អឌ្ឍ​ចន្ទ​ក្រហម ព្រឹកថ្ងៃទី​​​​៣ ឧសភា​

Posted: 02 May 2011 06:47 PM PDT

រាជធានីភ្នំពេញ ៖ ​សម្តេច​តេជោហ៊ុន សែន ​​នាយករដ្ឋមន្ត្រី​​ និង​លោកជំទាវ ​​បណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ​​ប្រធានកាកបាទក្រហម​​កម្ពុជា ​​​បាន​​អញ្ជើញ​​​ជាអធិបតី​ក្នុង​​ពិធី​មិទ្ទីង​​រំឭក​ខួប​​​លើកទី​​១៤៨ ​ទិវា​ពិភពលោក​​​​​កាកបាទក្រហម ​អឌ្ឍ​​ចន្ទក្រហម ​​ក្រោម​​ប្រធានបទ​​​​ «កម្លាំង​​អ្នក​​​ស្ម័គ្រ​ចិត្ត​​ ប្រសិទ្ធ​​ភាព​​​មនុស្សធម៌» ​វេលាម៉ោង​​​​៨​ព្រឹក​​ថ្ងៃទី​​​​៣ ឧសភា ​​​២០១១

សៀម​នៅ​តែ​បាញ់ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ច្រានចោល​ព័ត៌មាន​បោះបង់​សាកសព​លើ​សមរភូមិ

Posted: 02 May 2011 06:46 PM PDT

តាម​រយៈ​ការ​ផ្សាយ​​ពិសេស​មួយ​ឈុត​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​​កាល​ពី​យប់​​ថ្ងៃ​ទី​១ ឧសភា ​បាន​បង្ហាញពី​ការ​ជួប​ចរចា​គ្នា​រ​វាង​មេទ័ព​​លើ​សមរ​ភូមិ​នៅ​ប្រាសាទ​តា​មាន់​ធំ ទាំង​កម្ពុជា និង​សៀម ។ ​ការ​បង្ហាញ​​នោះ បាន​ធ្វើ​ឱ្យ​​មាន​ការ​​ទុក​ចិត្តថា ការ​​ឈប់​បាញ់​គ្នា​មួយ​ច្បាស់​ជា​បាន​កើត​​ឡើង​នៅយប់​ថ្ងៃ​ទី​១ ឧសភា ​ព្រោះ​សូរ​ស័ព្ទ​​នៃ​ការ​ជួប​និយាយ​

ភូមិ​ស្វាយ​ជ្រំអតីត​ភូមិ​ឫស្សី​ស្ថិត​នៅលើ​ទឹក​ដី​កម្ពុជា ភាគី​សៀម​​វង្វេង​កាន់តែ​ជ្រៅ​រហូត​មិន​អាច​ទទួល​យក​បាន

Posted: 02 May 2011 06:35 PM PDT

ចំណុច​ភូមិ​ស្វាយ​ជ្រុំ​នៅ​ក្បែរ​ជើងភ្នំ​ក្នុង​ទឹកដី​កម្ពុជា
​ខេត្ត​ព្រះវិហារ​ ៖ ​ចំណុចស្វាយជ្រំ​​ដែល​​​​ភាគីសៀម​​​ស្នើ​ដាក់​​ជា​ទីតាំង​​អ្នកសង្កេត​ការណ៍​​​​ឥណ្ឌូណេស៊ី​​ដោយចាត់ទុក​ថា​ជាទឹកដី​​របស់ខ្លួន​ គឺ​​ជា​រឿង​​​ដ៏គួរ​ឱ្យ​អស់​សំណើច​​​មួយ ខណៈ​ដែល​ចំណុច​​នោះ​​​ស្ថិត​នៅ​​ក្នុង​​​ទឹកដី​កម្ពុជា​​ប្រមាណ​​​៧​គីឡូម៉ែត្រ ។ អ្នក​វិភាគ​ខ្លះ​​បាន​ចាត់ទុក​​ថា ការ​ស្នើ​​​​ទាំង​​ល្ងីល្ងើ​​នេះគឺ​​ភាគីសៀម​​ចង់​រារាំង​​មិន​​ឱ្យ​​​​មាន​អ្នកសង្កេតការណ៍​​

បុរស​ចងក​ធ្វើអត្ត​ឃាត​នៅស្អាង ស្ត្រី​ផឹក​ថ្នាំ​ពុលធ្វើអត្តឃាត​នៅ​តាខ្មៅ

Posted: 02 May 2011 05:14 PM PDT


ខេត្តកណ្តាល ៖ ការ​ធ្វើ​អត្ត​ឃាត​​ពីរ​ករណី​ផ្សេង​ពីគ្នា​បាន​កើតឡើង​បណ្តាល​ឱ្យ​បុរសម្នាក់ និង​ស្ត្រីម្នាក់ស្លាប់ ។​​ ករណីទី១បុរសម្នាក់​បានចងកសម្លាប់​ខ្លួន​នៅ​ក្រោម​​កាំជណ្តើរ​​ផ្ទះ​របស់ខ្លួន ដោយ​សារ​តែ​​តូច​ចិត្ត​​ខ្លួន​មានជំងឺ​រ៉ាំរ៉ៃ​​ព្យា​បាលមិន​ជា ។ សព​ត្រូវ​ក្រុមគ្រួសារ​​​ប្រទះ​ឃើញ​ ​កាល​ពីវេលា​ម៉ោង៥​ភ្លឺ ថ្ងៃទី២ ឧសភា ​នៅ​ក្រោម​​កាំ​ជណ្តើរ​​ផ្ទះ ស្ថិត​នៅ​ភូមិ​

មន្ត្រីចូល​និវត្តន៍​​មានជំងឺ​រ៉ាំ​រ៉ៃ​ចង.កសម្លាប់​ខ្លួន​​

Posted: 02 May 2011 03:53 AM PDT

រាជធានីភ្នំពេញ ៖ ​មន្ត្រីចូលនិវត្តន៍​​ម្នាក់​បាន​ចង.ក​ធ្វើ​អត្តឃាត​​​​នៅផ្ទះ​​​របស់ខ្លួន​​ហើយ​​មានការ​​​ភ្ញាក់ផ្អើល​កាលពីវេលាម៉ោង​​​៧​ព្រឹក​ថ្ងៃ​ទី​​​១ ឧសភា នៅ​​​​ផ្ទះលេខ​​​៦៣ស្ទួន ផ្លូវលេខ​​​៣១៥ ​សង្កាត់បឹង​​កក់ទី​​២ ​ខណ្ឌ​​​ទួលគោក​ ដោយសារ​​តែ​មាន​​ជំងឺ​​ប្រចាំ​កាយដ៏រ៉ាំ​រ៉ៃ​​​មើលមិនជា​។​ បុរស​​ដែល​ចង.ក​ធ្វើ​អត្តឃាត​​នេះ​ត្រូវប៉ូលិស​​ឱ្យ​ដឹង​ថា

យួន​ប្តី​ប្រពន្ធ​និង​ប្អូន​ត្រូវ​បញ្ជូន​ទៅ​តុលាការ​បន្ទាប់​ពី​ឆែក​ឆេរ​ ៥កន្លែង​ទៀត​រក​ឃើញ​សារធាតុ​គ្រឿង​ញៀន​ជិត​៤០គីឡូ​ក្រាម

Posted: 02 May 2011 03:32 AM PDT

ជន​សង្ស័យ​
រាជធានី​ភ្នំពេញ​​ ៖ ជន​ជាតិ​យួន​៣​នាក់​ គឺ​ប្តី​ប្រពន្ធ​ និង​ប្អូន​​ នៅ​​ថ្ងៃ​ទី​៣ ឧសភា​នេះត្រូវ​សមត្ថ​កិច្ច​​នាំ​ខ្លួន​ទៅ​កាន់​សា​លា​ដំបូង​រាជ​ធានី​​​ដើម្បី​សាក​សួរ​​ និង​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ចំពោះ​ពួក​គេ​ពាក់​ព័ន្ធ​នឹង​ការ​ផលិត​គ្រឿង​ញៀន​យ៉ាង​ធំមួយ​​នៅ​ក្នុង​រាជ​ធានី​។ ជាមួយ​នឹង​ការ​នាំ​ខ្លួននេះ​​​សមត្ថ​កិច្ច​ក៏​បាន​ប្រមូល​វត្ថុ​តាង​ រួម​មាន​ឧប​ករណ៍​សម្រាប់​ផលិត​

លោកប៊ូស ​​អបអរ​​ចំពោះ​ការ​ស្លាប់​របស់​​ប៊ីនឡាដេន ​​ថាជា​​ជ័យជំនះ​​​មួយសម្រាប់​​អាមេរិក​

Posted: 02 May 2011 02:48 AM PDT

អតីតប្រធានាធិបតី​​​អាមេរិក ​លោកចច ​ដាប់​ប៊ល​យូ ប៊ូស កាលពីយប់ថ្ងៃទី​​​១ មក​ទី​​២ ឧសភា ​​បានសម្តែង​​​ការ​អបអរសាទរ​​​ចំពោះ​​ការ​ប្រកាស​​ពីការស្លាប់​​​ របស់អូសាម៉ា ​ប៊ីនឡាដេន ​ដែល​លោក​ចាត់ទុក​ថា ​ជាជ័យ​​ជំនះសម្រាប់​អាមេរិកជិត​​១០​ឆ្នាំ ​បន្ទាប់ពី​​ការ​វាយប្រហារ​​​ភេរវ​កម្ម​​ថ្ងៃទី​​១១ កញ្ញា ឆ្នាំ​​២០០១ ។ ​ ក្នុង​សេចក្តីថ្លែង​ការណ៍​​​​ជាលាយលក្ខណ៍​អក្សរ​​មួយផ្ញើ​​​​ ជូនម៉ាស៊ីនឃោសនា​​​​លោក​ប៊ូស គូស​​​បញ្ជាក់​ថា លោកប្រធានាធិបតី​​​បារ៉ាក់ អូបា​ម៉ា ​បានទូរស័ព្ទ​នា​​​​ពេល​​​យប់​​ប្រាប់​​លោក​​ពី​ព័ត៌​មាន​នេះ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!