The Phnom Penh Post - KHMER: “ក្រុម​អាជីវករ​ផ្សារ​ដើមគរ​លើក​គ្នា​តវ៉ា​នៅ​មុខ​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី” plus 9 more

The Phnom Penh Post - KHMER: “ក្រុម​អាជីវករ​ផ្សារ​ដើមគរ​លើក​គ្នា​តវ៉ា​នៅ​មុខ​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី” plus 9 more


ក្រុម​អាជីវករ​ផ្សារ​ដើមគរ​លើក​គ្នា​តវ៉ា​នៅ​មុខ​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី

Posted: 01 May 2011 02:55 AM PDT

ភ្នំពេញ៖ អាជីវករ​ផ្សារ​ដើម​គរ​ជាង ៥០០​នាក់ បាន​លើក​គ្នា​​ទៅ​តវ៉ា​នៅ​មុខ​ភូមិ​គ្រឹះ​លោក​នាយក​រដ្ឋ​មន្ត្រី កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ ទី​២៩​មេសា​កន្លង​មក ដើម្បី​ស្នើ​សុំ​អន្តរាគមន៍​​ពី​​ប្រមុខ​ដឹកនាំ​ ឲ្យ​បន្ត​ផ្តល់​ទីតាំង​លក់​ដូរ​លើ​ចិញ្ចើម​ផ្លូវ​សម្រាប់​ពួកគាត់​ជា​ គ្រួសារ​យុទ្ធជន បន្ទាប់​អាជ្ញាធរ​ខណ្ឌ​ទួលគោក​បាន​សម្រេច​​រុះ​រើ​តូប​របស់​ពួកគាត់​ ដែល​ស្ថិត​នៅ​តាម​ចិញ្ចើម​ផ្លូវ​​លេខ ២៣៥ និង​វិថី​ព្រះមុនីរ៉ែត។

ចាប់​ខ្លួន​គូ​សង្សា​មួយ​គូ​លាក់​ថ្នាំ​ញៀន​ក្នុង​ដប​សាប៊ូ​យក​ទៅ​ឲ្យ​អ្នក​ទោស

Posted: 01 May 2011 02:32 AM PDT

ភ្នំពេញ៖ លោក អ៊ុល សំអុល នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ព្រៃ​ស ​បាន​ថ្លែង​ឲ្យ​ដឹង​ថា បុរស​នារី​វ័យ​ក្មេង​ពីរ​រូប​ដែល​ត្រូវ​ជា​សង្សារ​នឹង​គ្នា​ ត្រូវ​បាន​ឆ្មាំ​សន្តិសុខ​ពន្ធនាគារ​ព្រៃ​ស​ចាប់​ខ្លួន​នៅ​ចុង​​សប្តាហ៍​នេះ ​ សង្ស័យ​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​រាជ​ធានី​ភ្នំពេញ។

ឡាវ​រៀប​ចំ​ការ​បោះ​ឆ្នោត​ដ៏​កម្រ​សម្រាប់​សភា​ប្រថាប់​ត្រា

Posted: 01 May 2011 02:15 AM PDT

ក្រុង​បាងកក៖ ប្រទេស​កុំម្មុយនីស្ត​ឡាវ​បាន​រៀប​ចំ​ធ្វើ​ការ​បោះ​ឆ្នោត​សភា​ជាតិ​មួយ​កាល​ ពី​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​មេសា​ម្សិល​មិញ ដោយ​ផ្តល់​ឲ្យ​ពលរដ្ឋ​ខ្លួន​នូវ​សំឡេង​ដ៏​កម្រ​ក្នុង​ការ​ដឹក​នាំ​ប្រទេស​ ក្នុង​ចំណោម​រដ្ឋ​ដ៏​សម្ងាត់ និង​ក្តោប​ក្តាប់​យ៉ាង​តឹង​រ៉ឹង​បំផុត​មួយ​នៅ​ទ្វីប​អាស៊ី។

ទ័ព​កម្ពុជា​ថ្កោល​ទោស​ទង្វើ​រំលោភ​​បទ​ឈប់​បាញ់​របស់​ថៃ និង​អំពាវ​នាវ​ឲ្យ​ថៃ​រក្សា​តម្លៃ​​នៃ​កិច្ច​សន្យា

Posted: 01 May 2011 01:59 AM PDT

ភ្នំពេញ៖ ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​ថ្កោល​ទោស​​យ៉ាង​ខ្លាំង​ទៅ​នឹង​ទង្វើ​ឈ្លាន​ពាន និង​ការ​រំលោភ​បំពាន​ម្តង​ហើយ​ម្តង​ទៀត​របស់​ទាហាន​ថៃ លើ​បទ​ឈប់​បាញ់​គ្នា ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ចំនួន ២​ដង​នៅ​ពេល​ថ្មីៗ​ រវាង​​មេ​ទ័ព​កម្ពុជា និង​ថៃ។

នាង មីគី អាន់ដូ ឈ្នះ​មេដាយ​មាស​ជិះ​ស្គី​លើ​ទឹកកក​ផ្នែក​នារី

Posted: 01 May 2011 01:22 AM PDT

ក្រុង​មូស្គូ៖ អ្នក​រាំ​​របាំ​ជិះ​ស្គី​លើ​ទឹក​កក​ជន​ជាតិ​ជប៉ុន នាង មីគី អាន់ដូ បាន​ធ្វើ​ឲ្យ​ពិភព​លោក​ចាប់​អារម្មណ៍​រួម​គ្នា​ជា​មួយ​​នាង ម៉ៅ អាសាដា និង​នាង គីម យុណា​ របស់​កូរ៉េ​ខាង​ត្បូង បន្ទាប់​ពី​នាង​បាន​ឈ្នះ​ជើង​ឯក​លើក​ទី​ពីរ​ខាង​ជិះ​ស្គី​លើ​ទឹកកក​ពិភព​លោក កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ ពោល​គឺ​ ៤​ឆ្នាំ​ក្រោយ​ពី​នាង​បាន​ទទួល​​បាន​ជើង​ឯក​ដំបូង។

វេន ជាប៉ាវ៖ ចិន​នឹង​បង្កើន​​ទំនាក់​ទំនង​ជា​មួយ​អាស៊ាន

Posted: 01 May 2011 12:39 AM PDT

ក្រុង​ហ្សាការតា៖ នាយក​រដ្ឋ​មន្ត្រី​ចិន វេន ជាប៉ាវ បាន​ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ​ថា​ ប្រទេស​ចិន នឹង​បង្កើន​​ល្បឿន​នៃ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​គមនាគន៍​តភ្ជាប់​​ជា​មួយ​តំបន់​ អាស៊ី​អាគ្នេយ៍ ដោយ​ការ​កសាង​ផ្លូវ ប្រព័ន្ធ​ទូរគមនាគមន៍ និង​ថាមពល ខណៈ​ប្រទេស​នេះ​ស្វែង​រក​ការ​ជំរុញ​កំណើន​ពាណិជ្ជកម្ម។

វាយ​ប្រហារ​​ភាគ​ខាង​ត្បូង​ថៃ​ សម្លាប់​ទាហាន​​២​នាក់ របួស​៩​នាក់

Posted: 30 Apr 2011 11:49 PM PDT

យ៉ាឡា៖ ប៉ូលិស បាន​និយាយ​ថា គ្រាប់​បែក​ដ៏​​ខ្លាំង​ក្លា​ពីរ​គ្រាប់ ត្រូវ​បាន​បំផ្ទុះ​ដោយ​​ជន​សង្ស័យ​ជា​ក្រុម​បះ​បោរ​មូស្លីម​ ដែល​បាន​សម្លាប់​ទាហាន​ប៉ារ៉ា​ ២​នាក់ និង​បណ្តាល​ឲ្យ​​ទាហាន​ ៩​នាក់​រង​របួស​ នៅ​ក្នុង​ការ​វាយ​ប្រហារ​ដាច់​ដោយ​ឡែក​នៅ​​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​កាល​ពី​ ថ្ងៃ​សៅរ៍​ម្សិល​មិញ ដែល​នេះ​គឺ​ជា​ចលា​ចល​ចុង​ក្រោយ​នៅ​​ក្នុង​តំបន់​ជាប់​ព្រំ​ដែន​ជា​មួយ​ ប្រទេស​ម៉ាឡេស៊ី​នេះ។

ណាតូ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស សម្លាប់​កូន​ប្រុស​ពៅ និង​ចៅៗ​របស់​កាដាហ្វី

Posted: 30 Apr 2011 11:35 PM PDT

ក្រុង​ទ្រីប៉ូលី៖ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា មេដឹកនាំ​លីប៊ី មួម៉ា កាដាហ្វី បាន​រួច​ផុត​ពី​​ការ​បាត់​បង់​ជីវិត​​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​ផ្លូវ​ អាកាស​របស់​​ទាហាន​សម្ព័ន្ធ​មិត្ត​ណាតូ​ទៅ​លើ​គេហដ្ឋាន​មួយ​កន្លែង​ក្នុង​ ទីក្រុង​ទ្រីប៉ូលី ដែល​បាន​​សម្លាប់​កូន​ប្រុស​ពៅ​ និង​ចៅ​ ៣​នាក់​របស់​បុរស​ខ្លាំង​រូប​នេះ។

កម្ពុជា​​ស្នើ​សុំ​តុលាការ​ទីក្រុង​ឡាអេ​ បក​ស្រាយ​សាល​ក្រម​ឆ្នាំ​១៩៦២

Posted: 30 Apr 2011 11:16 PM PDT

ភ្នំពេញ៖ ប្រទេស​កម្ពុជា បាន​សម្រេច​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទី​ក្រុង​ ឡាអេ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ មេសា​កន្លង​មក ដើម្បី​ឲ្យ​តុលាការ​មួយ​នេះ​បក​ស្រាយ​សាល​ក្រម​ឆ្នាំ​១៩៦២ បន្ទាប់​ពី​​ប្រទេស​ថៃ​​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​មក​លើ​ប្រទេស​កម្ពុជា។

ថៃ​បន្ត​វាយ​ប្រហារ​លើ​កម្ពុជា បំពាន​លើ​បទ​ឈប់​បាញ់​គ្នា

Posted: 30 Apr 2011 09:39 PM PDT

ឧត្តរមានជ័យ៖ ប្រភព​ពី​មន្ត្រី​យោធា​កម្ពុជា​នៅ​តំបន់​ព្រំ​ដែន​ បាន​ឲ្យ​ដឹង​ថា ទាហាន​ថៃ​បាន​បន្ត​បាញ់​កាំភ្លើង​ធំ​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា​ឥត​ឈប់ ដែល​នេះ​គឺ​ជា​រំលោភ​​យ៉ាង​បំពាន​របស់​​ភាគី​ថៃ​លើ​បទ​ឈប់​បាញ់​គ្នា ដែល​ត្រូវ​បាន​ធ្វើ​ឡើង​រវាង​មេ​បញ្ជាការ​សមរភូមិ​មុខ នៃ​ប្រទេស​ទាំង​ពីរ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!