Koh Santipheap Daily

Koh Santipheap Daily


សាលា​ខណ្ឌដូនពេញ​​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ផ្លូវ​​ដែលមានការស្មុគស្មាញ

Posted: 01 May 2011 12:44 AM PDT

សាលា​ខណ្ឌដូនពេញ​​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ផ្លូវ​​ដែលមានការស្មុគស្មាញ
រាជ​ធានី​ភ្នំពេញ ៖ គណៈកម្មការចម្រុះ​សាលា​​ខណ្ឌដូនពេញដឹកនាំដោយលោកយស យុទ្ធី អភិបាលរង ​ខណ្ឌបានចុះរៀបចំសណ្ដាប់​ធ្នាប់ផ្លូវលេខ៦៨ និងផ្លូវលេខ៩៣​កែង​ផ្លូវលេខ​៧០ ស្ថិតក្នុងសង្កាត់ស្រះចក កាលពី​ព្រឹកថ្ងៃ​ទី​២៩ មេសា ឆ្នាំ២០១១ ក្រោយមាន​ការ​កកស្ទះ​ចរាចរណ៍តាមដងផ្លូវនោះ​ជាញឹក​ញាប់បណ្ដាល​មកពីការតាំង​លក់គ្រឿង​សំណង់​​អនាធិបតេយ្យ

អ៊ីរ៉ង់​​​បន្តឹង​សំឡេង​​ចំពោះ​បណ្តា​ប្រទេស​នៅ​ឈូងសមុទ្រ​

Posted: 01 May 2011 12:33 AM PDT

​ថ្លែង​នា​ឱកាស​​​ «ទិវា​ជាតិ​ឈូងសមុទ្រ​​​ពែរ្ស៍» ​ដែលអ៊ីរ៉ង់​​រៀបចំធ្វើ​នា​ថ្ងៃទី​​​៣០ មេសា ​​នាយ​សេនាធិការ​​កង​ទ័ព​អ៊ីរ៉ង់​​ឧត្តមសេនីយ៍​​​ហាសាន់ ​ហ្វី​​រូហ្សា​ឌី បានបរិហារ​​ពី «រណសិរ្ស​​​​​​ជន​ផ្តាច់ការ​​អារ៉ាប់​» ​របស់​ឈូងសមុទ្រ​​​ប្រឆាំង​អ៊ីរ៉ង់ ។ ​ពិសេស​​លោកអះអាង​ថា ​តំបន់នេះ​​​ជា​របស់អ៊ី​រ៉ង់​ជា​​​និច្ច ។ ​បណ្តា​របប​​អារ៉ាប់​​​ផ្តាច់ការ​​នៃឈូង​សមុទ្រ​​​ពែរ្ស៍​ពុំអាច​រារាំង​​​ ការបះបោរ​​​របស់​ប្រជា​ជន​ឡើយ​​។​ ​ឧត្តម​សេនីយ៍​រូបនេះ​​ដែលក៏ជា​​សមាជិកក្រុម​ប្រឹក្សា​​​​ជាន់ខ្ពស់​​នៃ​ សន្តិសុខ​​ជាតិផងដែរ​​ថ្លែង​​ទៀត​ថា

ផែនការ​ផ្ទេរអំណាច​នៅ​យេម៉ែនត្រូវ​​​គាំង​ដំណើរការ​

Posted: 01 May 2011 12:27 AM PDT

ប្រធានាធិបតីយេម៉ែន​
កិច្ចព្រមព្រៀង​​​មួយដែល​សម្រប​សម្រួល​​​បាន​ដោយ​​ក្រុមប្រឹក្សា​​​កិច្ចសហ​ ប្រតិបត្តិការ​​ឈូងសមុទ្រ GCC ស្តីអំពី​​ការផ្ទេរអំណាច​​នៅប្រទេស​​យេម៉ែន ត្រូវ​​គាំងដំណើរការ​​​ក្រោយ​ពី​ប្រធានាធិបតី​ប្រទេស​នេះ លោក​អាលី​អាប់​ឌុល​ឡាហ៍ សាឡេហ៍ ​និង​ក្រុមប្រឆាំង​​បដិ​សេធ​​មិន​ព្រម​ចុះហត្ថលេខា​​​​​កាលពីថ្ងៃទី​​៣០ មេសា ​​កន្លងមក ។ អគ្គលេខាធិការ GCC លោក Abdullalif bin Rashid al-Zayani បាន អញ្ជើញ​​​ទៅ​ដល់ទីក្រុង​​​សាណា ប្រទេស​យេ​ម៉ែន ​​កាលពីថ្ងៃទី​​៣០ មេសា កន្លងមក ​​​សម្រាប់​ដំណើរការ​ទស្សនកិច្ច​​ផ្លូវ​ការ​មួយ

ព្យុះ និង​​ខ្យល់​កំបុត​ត្បូង​​នៅភាគខាង​ត្បូង​អាមេរិក​​អ្នកស្លាប់​ឡើង​ដល់​​​340នាក់​

Posted: 01 May 2011 12:27 AM PDT

យោងតាម​​​តុល្យការ​​​ផ្លូវការ​​ថ្មីមួយ​កាលពីថ្ងៃ​ទី​​៣០ មេសា ​​ថា មនុស្ស​​​យ៉ាង​តិច​​​៣៤០នាក់ ​បានត្រូវ​ស្លាប់ក្នុង​រដ្ឋ​​​៧​នា​ភាគខា​ងត្បូង​​សហរដ្ឋ​អាេមរិក ដែលទទួលរង​កាលពីថ្ងៃទី​​​២៧ មេសា ​កន្លងមកនេះ ​​ដោយ​ខ្យល់​​​ព្យុះ និង​​​ខ្យល់​​​​កួច​​​កំបុត​ត្បូង​​​ដ៏សាហាវ​នានា ។​ រដ្ឋ​អាឡា​បាម៉ា ​ជា​កន្លែង​​​ដែល​លោក​​ប្រធា​នាធិបតី​បារ៉ាក់ អូបាម៉ា ​បានទៅ​​កាន់ទីនោះ​កាល​ពី​យប់​​ថ្ងៃទី​​​២៩ មេសា ​ជារដ្ឋ​​​ដែលរង​​ការប៉ះ​ពាល់ខ្លាំង​ជាង​គេជាមួយ​​​មនុស្សស្លាប់​​​​២៤៩​ នាក់។​​​ម្យ៉ាងវិញ​ទៀត មនុស្សជា​ច្រើន​​ពាន់​នាក់​​បាន​ត្រូវ​របួស​ក្នុងនោះ​​​៩៩០​នាក់​ ក្នុងទីក្រុង

ជនសង្ស័យ​​ក្រុមអាល់កៃ​ដា​​​រៀបចំ​ផែនការ​វាយប្រហារ​​​​ភេរ​វកម្ម​​នៅ​អាល្លឺម៉ង់​

Posted: 01 May 2011 12:27 AM PDT

ជនសង្ស័យអាល់កៃដាពេលត្រូវចាប់ខ្លួន
ជនសង្ស័យ​​នៃក្រុមអាល់កៃ​ដា​​​​៣នាក់​ដែល​ត្រូវ​បានចាប់ខ្លួន​​នៅក្នុង​ ប្រទេស​​​អាល្លឺម៉ង់​​កាល​ពី ថ្ងៃទី​​​២៩ មេសា កន្លង​មក បានរៀបចំ​​ផែន​ការ​​​បើក​ការវាយ​​ប្រហារ​ដោយ​​ការបំផ្ទុះ​គ្រាប់បែក​​​ នៅក្នុងប្រទេស​​អាល្លឺម៉ង់​​។ នេះបើ​តាមការ​​ឱ្យដឹង​​ដោយ​អាជ្ញាធរ​​អាល្លឺម៉ង់ ។ ​ប្រធានការិយាល័យ​​​ស៊ើប​អង្កេត​​​​បទ​​ឧក្រិដ្ឋ​​​​សហព័ន្ធ​​​អាល្លឺម៉ង់​ លោក Jirg Ziercke ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​ដែល​រៀបចំ​​ឡើងនៅក្នុងទី​ Karlsurhe ភាគ​ខាង​​​ត្បូង​​ប្រទេស​ថា ប៉ូលិស​​បាន​តាមដាន​ជនសង្ស័យ​​ទាំង​​៣​នាក់នោះ​​រយៈ​ពេល​​៦ខែ​មក​ហើយ

ការ​គ្រោង​ទុក​របស់​ក្លឹប​បាល់ទាត់​​នៅ​អឺរ៉ុប​ក្នុង​ការ​ទិញ​កីឡាករ​​នៅរដូវ​កាល​២០១១-២០១២

Posted: 01 May 2011 12:15 AM PDT

*Chelsea ​យល់​ព្រម​​ចំណាយ​៤០​លាន​ផោន​​​ទិញ​កីឡាករ​ហ្គារ៉េត បេល​ពីក្លឹប​​ Spurs *ក្លឹប​ Man Utd នឹង​​ចំណាយ​​២៤​លាន​ផោន​ទិញ​អ្នក​ចាំទី​ក្លឹប​ Schalke ​តែ​កីឡាករ​​រូបនេះ​បដិសេធ​ថា​ក្លឹប​ Man Utd មិនមែន​​ជា​ជម្រើស​របស់​ខ្លួន *Chelsea ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​​វ័យ​ក្មេង​រ៉ូមេលូ លូកាហ្គូ របស់​ក្លឹប​ Anderlecht *កីឡាករដេលព្យែរ៉ូ យល់​ព្រម​​បន្ថយ​ប្រាក់​ឈ្នួល​បន្ត​កិច្ច​សន្យា​​ជាមួយ​ក្លឹប​ Juventus *​កីឡាករ​អាយ៉េន រ៉ប់បេន ប្រកាស​លេង​ឱ្យ​ក្លឹប​ Bayern Munich រហូត​ចូល​និវត្តន៍​

ទប់​ស្កាត់​​ការ​ឆ្លង​ដែន​ទៅ​ទឹក​ដី​សៀម​ប៉ះ​ចំ​ពល​ករ​ក្លែង​ឯក​សារ​

Posted: 30 Apr 2011 11:37 PM PDT

ពល​ករ​ចំណាក​ស្រុក​ជាង​១០​នាក់ ក្រោយ​ពី​ត្រូវ​​​ប៉ូលិស​​ក្រុង​ប៉ោយ​ប៉ែត ​ឃាត់​​សួរ​នាំ
ក្រុង​ប៉ោយ​ប៉ែត ៖ ពល​ករ​ចំណាក​ស្រុក​ជាង​១០​នាក់ ក្រោយ​ពី​ត្រូវ​​​ប៉ូលិស​​ក្រុង​ប៉ោយ​ប៉ែត ​ឃាត់​​សួរ​នាំ​​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មេសា ដើម្បី​ទប់​ស្កាត់​​មិន​ឱ្យ​ឆ្លង​ដែន​ទៅ​ទឹក​ដី​សៀម​ដោយ​ខុស​ច្បាប់​​ ស្រាប់​តែ​រក​ឃើញថា ​ពួកគេ​មាន​ប័ណ្ណ​ឆ្លង​ដែន​ក្លែង​​បន្លំ​ឯក​សារ​ទាំង​ឈ្មោះ​និង​អាសយ​ដ្ឋាន​​មួ​យ​ចំនួន​ធំ​ទៅ​វិញ​

រថយន្ត​បុក​ម៉ូតូដែល​បើក​បរ​ច្រាសទិស​គ្នា​ស្លាប់២​របួស​ម្នាក់​

Posted: 30 Apr 2011 11:27 PM PDT


ខេត្ត​កំពង់ឆ្នាំង ៖ យ៉ាង​ហោច​ណាស់​ស្ត្រី​២​នាក់​​បាន​ស្លាប់​នៅ​នឹង​កន្លែង​ ចំណែក​​បុរស​ម្នាក់​​ទៀត​រង​របួស​ធ្ងន់​ធ្ងរ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​មួយ​ដែល​បាន​កើតឡើង​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ទំនាប​​ស្រែ​ហង្ស ឃុំ​អណ្តូង​ស្នាយ ស្រុក​រលា​ប្អៀរ ។ ហេតុ​ការណ៍​នេះបាន​កើត​ឡើង​នៅវេលា​ម៉ោង​​១១​និង​​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ មេសា

លួច​គេ​បាន​​គ្រាន់​ម្ចាស់​តាម​ទាន់​សំពង​បែក​ក្បាល​ចាប់​ឱ្យ​​ប៉ូលិស​

Posted: 30 Apr 2011 11:22 PM PDT

​ជន​សង្ស័យ
ខេត្ត​បាត់​ដំបង ៖ បុរស​ម្នាក់​ត្រូវ​​អ្នក​ភូមិ​ចាប់​​ប្រគល់​​ឱ្យ​សមត្ថ​កិច្ច​ក្រោយ​ពី​គេ​ព្រួតគ្នា​​វាយ​ទ្រម​ខ្លួ និង​បែក​ក្បាល ​ដោយ​សារ​ហ៊ាន​លួច​ដឹក​យក​មេគោ​គេទាំង​ថ្ងៃ​នៅ​ចំណុច​ខាង​ក្រោយ​ភូមិ​រលួស ឃុំ​​មោង ​ស្រុក​មោង​ឫស្សី ​កាលពី​រសៀល​​​ថ្ងៃ​ទី​២៩ មេសា ។ តាម​ព័ត៌​មាន​ពី​មន្ត្រី​​នគរបាល​​ផ្នែក​កសាង​សំណុំ​រឿង​​នៃ​អធិ​ការ​ដ្ឋាន​ស្រុក​មោង​ឫស្សី

ជួសជុល​​រថយន្ត​​​រួច​​បើក​​​សាក​ល្បង​​ធ្លាក់ចូល​​ទឹកស្រះ​

Posted: 30 Apr 2011 11:16 PM PDT

​​រថយន្ត​​​​​បើក​​​សាក​ល្បង​​ធ្លាក់ចូល​​ទឹកស្រះ​
រាជធានីភ្នំពេញ ៖ ​​រថយន្តម៉ាក​​​​តូយ៉ា​តា ​​​ហ្វ័រ​​រ៉ាន់ន័រ ​មួយគ្រឿង ​ដែលគេ​​ទើបជួសជុល​​រួ​​ច​រាល់​ហើយ​ធ្វើការ​​​​បើកបរ​​​សាក​ល្បង​​ក្នុងល្បឿន​​​​យ៉ាង​លឿន​​​១០០គីឡូម៉ែត្រ​​​ក្នុង​​​១ម៉ោង ​បាន​ជ្រុលធ្លាក់​​ចូលទៅក្នុង​ស្រះទឹក​​ជម្រៅ​ជាង​​៥​ម៉ែត្រ ​​​លិច​បាត់​ដល់បាត្រ​​​ស្រះ ប៉ុន្តែ​​សំណាង​ល្អ​​អ្នកជិះ​នៅក្នុងនោះ​វាយ​​​កញ្ចក់​​​ចេញ​ទាន់ ទើប​គ្មាន​​​អ្នកស្លាប់​​​បាត់បង់ជីវិត

សហជីព​ និងសមាគម​​​ចំនួន​៨​ដង្ហែ​​​ក្បួន​កម្មករ​​រាប់​ពាន់នាក់​ដាក់ញត្តិ​​ជូនរដ្ឋសភា និង​នាយករដ្ឋមន្ត្រី​

Posted: 30 Apr 2011 09:03 PM PDT

សហជីព​ និងសមាគម​​​ចំនួន​៨​ដង្ហែ​​​ក្បួន​កម្មករ​​រាប់​ពាន់នាក់​ដាក់ញត្តិ​​ជូនរដ្ឋសភា និង​នាយករដ្ឋមន្ត្រី​
រាជធានីភ្នំពេញ ៖ នៅ​ព្រឹកថ្ងៃទី​​១ ឧសភា ​​២០១១ ​ជា​ថ្ងៃ​​​ទិវា​ពល​កម្មអន្តរជាតិ​​ សហជីព និង​​សមាគម​ចំនួន​៨ ដែល​មាន​កម្ម​ករ​ កម្មាការិនី​​ចូលរួមប្រមាណជាង​​​២.០០០​នាក់ ​បាននាំគ្នា​​កាន់​​បដា​ពាក្យស្លោក និងដង្ហែ​​​​ក្បួន​តាមបណ្តោយ​​វិថី​ព្រះ​ស៊ីសុវត្ថិ​​​​ឆ្ពោះទៅ​​រដ្ឋសភា​​​ដើម្បី​​ដាក់​ញត្តិ​​​ជូនរដ្ឋសភា និង​នាយករដ្ឋ​មន្ត្រី​​​សុំ​ឱ្យ​យក​ចិត្ត​ទុកដាក់​​​​​ដល់​ការងារ​ផលប្រយោជន៍​​​​​កម្មករ និង​កំណែ​ទម្រង់​សេដ្ឋកិច្ច

ទាហាន​87នាក់​ និង​ជន​ស៊ីវិល​70នាក់​ស្លាប់​រយៈ​ពេល​6សប្តាហ៍​ចុង​ក្រោយ​នេះនៅ​ស៊ីរី

Posted: 30 Apr 2011 08:56 PM PDT

បាតុករស៊ីរី
ទី​ភ្នាក់​ងារ​ព័ត៌​មាន​ផ្លូវ​ការ​ស៊ីរី SANA រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​៣០ មេសា ថា សរុប​ទាហាន​ និង​ប៉ូលិស​៨៧​នាក់​ ព្រម​ទាំង​ជន​ស៊ីវិល​ជាង​៧០​នាក់​ត្រូវ​ស្លាប់​ក្នុង​បាតុ​កម្ម​នានា​ចាប់​ តាំង​ពី​៦​សប្តាហ៍​មក​ហើយ​នៅ​ស៊ីរី​។ យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន​នេះ​ថា ភ្នាក់​ងារ​សន្តិ​សុខ​​យ៉ាង​តិច​៣០​០​នាក់​បាន​ត្រូវ​របួស​ក្នុង​បាតុ​កម្ម​ ទាំង​ឡាយ​។ ទាហាន​ និង​ប៉ូលិស​​៨​នាក់​ត្រូវ​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​ទាំង​ឡាយ​កាល​ពី​ ថ្ងៃ​ទី​២៩ មេសា កន្លង​មក​នេះ​ ដោយ​បណ្តា​ក្រុម​ភេរវ​ករ​នៅ​ស៊ីរី។

ពិធី​រៀប​អភិ​សេក​ព្រះ​អង្គ​ម្ចាស់​វី​ល្លៀម​ និង​​នាង​ KATE នៅ​កណ្តាល​ក្រុង​ឡុង

Posted: 30 Apr 2011 08:45 PM PDT

ពិធី​រៀប​អភិ​សេក​ព្រះ​អង្គ​ម្ចាស់​វី​ល្លៀម​នៅ​កណ្តាល​ក្រុង​ឡុង
ព្រះ​អង្គ​ម្ចាស់​វីល្លៀម​នៃ​ចក្រ​ភព​អង់​គ្លេស​ និង​នាង KATE MIDDLETON បាន​រៀប​ចំ​ពិធី​អភិ​សេក​យ៉ាង​មហោ​ឡារិក​បំផុត​​កាល​ពី​ថ្ងៃ​ទី​២៩ មេសា កន្លង​មក​នេះ​នៅ​ឯ WESTMIN- STER នា​ភាគ​កណ្តាល​ក្រុង​ឡុង​ដ៍។ ព្រះ​អង្គ​ម្ចាស់​វី​ល្លៀម​គ្រង​ឯក​សណ្ឋាន​ឆ្មាំ​អៀរ​ឡង់​ និង​ជាយា​នាង KATE ដែល​ស្លៀក​ពាក់​រ៉ូប​អាពាហ៍​ពិពាហ៍​ពិសេស​ច្នៃ​ដោយ​លោក​ស្រី SARAH BURTON បាន​ធ្វើ​ការ​សច្ចា​យក​គ្នា​ជា​គូ​គាប់​នៅ​មុខ​អេ​វែក CANTERBURY ដែល​ជា​អាចារ្យ​កា​តូ​លិក​សំរាប់​ពិធី​រៀប​អភិ​សេក​ជា​ប្រវត្តិ​សាស្ត្រ​នេះ ​។

ជម្លោះ​ប្តី​ប្រពន្ធ​វ័យ​ក្មេង​​​ប្តី​ប៉ុន​ប៉ង​សម្លាប់​​តែ​មិន​បាន​សម្រេច

Posted: 30 Apr 2011 08:44 PM PDT

​ស្ត្រី​រង​គ្រោះ​ដែល​​​គេ​សង្ស័យ​​ប្តី​របស់​ខ្លួន​ប៉ុន​ប៉ង​សម្លាប់​
ខេត្ត​កែប ៖ ស្ត្រី​ម្នាក់​​បាន​​រង​​គ្រោះ​​យ៉ាង​ធ្ងន់​ធ្ងរ​ក្នុង​ថ្លុក​ឈាម ដោយ​សារ​តែ​ប្តីរប៉ុន​ប៉ង​ធ្វើ​ឃាត​ដោយ​​កាប់​នឹង​កាំបិត​ត្រូវ​ជា​ច្រើន​កន្លែង​ ។ ស្ត្រី​រង​គ្រោះ​​នោះ​ឈ្មោះ​​រ័ត្ន ​សុភាព អាយុ​២២​ឆ្នាំ នៅភូមិ​អូរ​ដូង ឃុំ​ពង​ទឹក ស្រុក​ដំណាក់​ចង្អើរ ។ តាម​ប្រភព​ព័ត៌​មាន​​ពី​មន្ត្រី​ប៉ូលិស​​ស្រុក​ដំណាក់​ចង្អើរ​​បាន​និយាយថា

ស្ត្រី​​ទើប​រៀបការ​​៣ខែ​​​អះអាង​ថា ​មិន​​មែន​​គេ​​​ចាប់ទេ នាង​​ចាក​ចេញ​​​ទៅដោយ​ខ្លួន​ឯង​

Posted: 30 Apr 2011 08:35 PM PDT

ស្ត្រី​​ទើប​រៀបការ​​៣ខែ​​​អះអាង​ថា ​មិន​​មែន​​គេ​​​ចាប់ទេ នាង​​ចាក​ចេញ​​​ទៅដោយ​ខ្លួន​ឯង​
រាជធានីភ្នំពេញ ៖ ​ស្ត្រី​ទើប​​រៀប​ការ​​​បាន​​៣​ខែ​​ហើយ​​​មានការភ្ញាក់ផ្អើល​​​ថា ត្រូវ​គេ​ចាប់​ពង្រត់​នោះ​បាន​​វិលត្រឡប់​​មក​ផ្ទះវិញ​ហើយ ព្រមទាំង​​បាន​សារ​ភាពប្រាប់​​ក្រុមគ្រួសារ​​ និង​សមត្ថ​កិច្ច​​​​ថា នាង​មិន​មែន​គេ​​ចាប់នោះទេ គឺ​នាង​រៀប​ចំ​ល្បិច​កល​​​ដើម្បី​​​ចាក​ចេញពីផ្ទះ​​ដោយខ្លួន​​​ឯង​ប៉ុណ្ណោះ ​​​ព្រោះតែ​​​មិនអាច​​​រស់​​នៅជាមួយ​​ឪពុក​ម្តា​​យ​ក្មេក​បាន

មិត្ត​សម្លាញ់​​នឹង​គ្នា​​ពេល​ផឹក​ស៊ី​ស្រវឹង​​ក្លាយ​ជា​ហិង្សា​​យ៉ាង​ឃោរ​ឃៅ

Posted: 30 Apr 2011 08:32 PM PDT

បុរស​ម្នាក់​បាន​រ​ង​របួស​​ស្ទើរ​ដាច់​​​ក.ដៃ​​ឆ្វេង
ខេត្ត​កំពង់​ឆ្នាំង ៖ ​បុរស​ម្នាក់​បាន​រ​ង​របួស​​ស្ទើរ​ដាច់​​​ក.ដៃ​​ឆ្វេង​ ខណៈ​​រូប​គេ​​យក​ដៃ​​​ទៅ​រង​​កាំបិត​​ប៉័ង​តោ​​​គូ​ទំនាស់​​ដែល​បាន​កាប់​សំដៅ​ក្បាល​កាល​ពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់ ថ្ងៃ​ទី​​២៨ មេសា ​នៅ​ភូមិ​កំពង់​អុស ​សង្កាត់​ផ្សារ​ឆ្នាំង​ ក្រុង​កំពង់​ឆ្នាំ​ង ។ បុរស​រង​គ្រោះ​ខាង​លើ​មាន​ឈ្មោះ​ធឿន សុធី អាយុ​២៥​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​​ចុង​កោះ ឃុំ​​ឧកញ៉ាតី ស្រុក​ស្អាង ខេត្ត​កណ្តាល

ព្យុះ​ខ្សាច់​​វាយប្រហារលើទីក្រុងប៉េកាំង

Posted: 30 Apr 2011 08:07 PM PDT

ទិដ្ឋភាពព្យុះខ្សាច់នៅក្រុងប៉េកាំង
ស្ថានីយ​​ឧតុនិយម​ក្រុង​ប៉េ​កាំង​​រាយការណ៍​ថា ព្យុះ​ខ្សាច់ដ៏អាក្រក់​​ដែល​ចិន​ជួប​ប្រទះ​​ក្នុងឆ្នាំ​​២០១១នេះ​បាន​ វាយប្រហារលើទី​ក្រុង​ប៉េកាំង​កាលពីព្រឹកថ្ងៃទី៣០​ េមសា ​បន្ទាប់ពីរាត​ត្បាត​តំបន់​ដទៃៗ​ទៀត​នៅភាគខាង​ជើង​ប្រទេស​មក ។ ​ផ្ទៃ​មេឃ​ក្រុងប៉េកាំង​ក្លាយ​ទៅ​ជា​ពណ៌លឿង​​នាព្រឹកថ្ងៃទី៣០ មេសា នោះ ពេលព្យុះ​ខ្សាច់​បោក​បក់មកដល់​មកពី​តំបន់​​ស្វយ័ត​​ម៉ុង​ហ្គោលី​ក្នុង​ ។ ស្ថិតិ​របស់ការិយាល័យ​ការ​ពារ​បរិស្ថាន​បង្ហាញ​ថា គុណភាព​ខ្យល់​នា​ថ្ងៃទី៣០ មេសា នោះ គឺ​អាក្រក់បំផុត​ប្រចាំ​ឆ្នាំ ។

កូនប្រុស​ពៅរបស់​លោកកាដាហ្វី ​​ស្លាប់ដោយ​​សារ​​ការ​វាយប្រហារ​​​តាមអាកាស​​លើក​​ចុងក្រោយ​​របស់អូតង់​

Posted: 30 Apr 2011 07:47 PM PDT

ភូមិគ្រិះដែលរងការវាយប្រហារ
អ្នកនាំពាក្យ​​​​រដ្ឋាភិបាល​លីប៊ី​​និយាយ​ថា កូនប្រុស​ពៅរបស់មេដឹកនាំ​​លីប៊ី លោក​​មូអា​ម៉ា កាដាហ្វី ​បានស្លាប់​​បាត់បង់ជីវិត​ហើយ​ដោយ​​សារ​ការ​​វាយប្រហារ​​​តាមអាកាស​របស់​ អង្គការ​អូតង់​​​កាលពីថ្ងៃទី​​៣០ មេសា កន្លងមក​ ។ អ្នក​នាំ​ពាក្យ​​​រូបនេះ​​​លោក Mossa Ibrahim និយាយ​ថា ​ការវាយប្រហារ​​តាមអាកាស​របស់​អង្គ​ការ​​អូតង់​​ប្រឆាំង​ភូមិ​គ្រឹះ​​កូន​ ប្រុសពៅ​​​របស់​លោក​កាដាហ្វី​​​ ឈ្មោះ​​​សែហ្វ ​អាល់​អារ៉ាប់ កាដា​ហ្វី​​ អាយុ​​​​២៩​ឆ្នាំ បណ្តាល​ឱ្យ​ស្លាប់ លោក​សែហ្វ ​​កាដាហ្វី ​រួមទាំង​​​​​ចៅៗ​របស់​លោកកាដាហ្វី​​​៣​នាក់ទៀត​​។​

ស្វាយជ្រុំ​​​ជា​ចំណុច​​​ឈ្លានពានថ្មី​របស់សៀម​​ សូម​ឥណ្ឌូណេស៊ី​​​ពិនិត្យមើល​​​ឡើងវិញ​

Posted: 30 Apr 2011 07:45 PM PDT

លោក​ឧប​នាយករដ្ឋ​មន្ត្រី​​​​ហោ ណាំហុង
រាជធានីភ្នំពេញ ៖ ខណៈ​វិល​ត្រឡប់​មក​ពី​ទីក្រុង​​​ប៉ារីស ​ប្រទេស​បារាំង និង​ទីក្រុង​ឡាអេ ប្រទេស​​​ហូឡង់ ​វិញ កាលពី​​វេលាម៉ោង​​​ជាង​៩​ព្រឹក​​​​​ថ្ងៃទី​​៣០ មេសា ២០១១ ​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​​​​​ហោ ណាំ​ហុង ​បាន​ឱ្យ​ដឹង​ថា ​កម្ពុជា​មិន​ទាន់ឆ្លើយ​តប​​ទៅនឹង​​ការ​ស្នើ​សុំ​​​របស់ប្រទេស​ឥណ្ឌូណេស៊ី​​ ប្រធានអាស៊ាន​ ​ពាក់ព័ន្ធ​​​ទៅនឹង​ការ​​ដាក់​អ្នកស​ង្កេ​ត​ការណ៍

ហ៊ីទ្លែរ​ធ្លាប់​​មាន​គម្រោង​​​បង្កើត​​ឧទ្យាន​​ទឹក​សម្រាប់​​ ការកម្សាន្ត

Posted: 30 Apr 2011 07:41 PM PDT

ហ៊ីទ្លែរ​​​​ អតីត​មេដឹក​នាំ​ផ្តាច់​ការ​ណាហ្ស៊ី​អាល្លឺម៉ង់​
ទីភ្នាក់​ងារ​​បរទេស​កាលពី​ថ្ងៃទី​២៨ មេសា បាន​ចុះ​​ផ្សាយ​ដោយ​យោង​លើ​ឯកសារ​សម្ងាត់​​បង្ហើប​ឱ្យ​ដឹង​ថា «ហ៊ីទ្លែរ​» អតីត​មេដឹក​នាំ​ផ្តាច់​ការ​ណាហ្ស៊ី​អាល្លឺម៉ង់​ មាន​បំណង​បង្កើត​ឧទ្យាន​​ទឹក​កម្សាន្ត​សប្បាយ​​ដូចគ្នា​នឹង​«Butlins» សួនកម្សាន្ត​​ក្នុង​ថ្ងៃ​ឈប់​សម្រាក​​ដ៏​ល្បី​ឈ្មោះ​របស់​​អង់គ្លេស ។​ នៅក្នុង​របាយការណ៍​​បញ្ជាក់​ថា ហ៊ីទ្លែរ​​​ធ្លាប់​​មាន​គម្រោង​សាង​សង់​​ដល់​ទៅ​៥​កន្លែង​ សម្រាប់​ធ្វើ​ជា​កន្លែង​សម្រាក​​លំហែ​កាយ​បំបាត់​ភាព​តាន​តឹង​ដល់​ បណ្តាកងកម្លាំង​​ណាហ្ស៊ី ចំនួន​ជាង​២០.០០០​នាក់ ដោយ​ផ្តល់​ជាទីតាំង​លំហែកាយ​ហ្វឹក​ហ្វឺន​​រួមទាំង​អង្គុយ​កម្សាន្ត​ ។

តុលាការ​អន្តរជាតិ​​យល់ព្រម​​​ចាត់​ការ​​​ចំពោះសំណើ​​​​កម្ពុជា​រឿង​​ប្រាសាទព្រះ​វិហារ​ ប៉ុន្តែ​ត្រូវ​ប្រើពេល​​​យូរ​បន្តិច​

Posted: 30 Apr 2011 07:40 PM PDT

លោក​ឧប​នាយករដ្ឋ​មន្ត្រី​​​ហោ ណាំហុង
រាជធានីភ្នំពេញ ៖ ថ្លែងប្រាប់​អ្នកកាសែត​នៅ​ឯព្រលានយន្តហោះ​​អន្តរជាតិ​ភ្នំពេញ កាលពី​វេលាម៉ោង​​​ជាង​​៩ព្រឹក​ថ្ងៃ​ទី​៣០ មេសា ​​២០១១​ ខណៈ​វិលត្រឡប់​​​មក​ពីទីក្រុង​ប៉ារីស​​ ប្រទេស​បារាំង ​និងទីក្រុង​​ឡាអេ ​ប្រទេស​ហូឡង់ លោក​ឧប​នាយករដ្ឋ​មន្ត្រី​​​ហោ ណាំហុង ​រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា​​បានអះអាង​ថា ​កម្ពុជា​បាន​ស្នើសុំ​ឱ្យ​​​តុលាការ​យុត្តិធម៌​​អន្តរជាតិ​ក្រុង​ឡាអេ ​បក​ស្រាយ​​​សាល​ក្រម​​ឆ្នាំ​​​១៩៦២ឡើងវិញ ​ដោយ​ហេតុ​ថា

កណ្តៀ​រ​ស៊ី​ក្រដាស​​ប្រាក់​ក្នុង​​ទូដែក​នៅ​ធនាគារ​​ឥណ្ឌា​​ជា​រឿង​ ចម្លែក​

Posted: 30 Apr 2011 07:33 PM PDT

ហ្វូង​សត្វកណ្តៀរ​​បាន​ចូលស៊ីក្រដាស​ប្រាក់​​​​
ហ្វូង​កណ្តៀរ​​បាន​ចូលស៊ីក្រដាស​ប្រាក់​​​ក​ក្នុង​​រង្វង់​​១០លាន​រូពី ឬ​ប្រហែល​​២,៣សែន​ដុល្លារ​ដែល​រក្សា​​​ទុក​ក្នុង​​ទូដែក​នៅ​​ឯធនាគារ​មួយ​ កន្លែង​​ក្នុងទីក្រុង​​​​បារ៉ា​បាងគី ឆ្ងាយពី​​​ក្រុង​​ឡាក់ណាវ ​រាជ​ធានីរបស់​​រដ្ឋ​ឧត្តរ​ប្រទេស​​​ស្ថិតនៅ​​ភាគខាង​ជើង​​ប្រហែល​​​ ៣០គីឡូម៉ែត្រ​​​ ។​ ប្រធាន​​ធនាគារ​ខាងលើ​បាន​ប្រទះឃើញ​​ការ​ខូចខាត​​ ខណៈ​ពេល​បើក​​បន្ទប់​សុវត្ថិភាព​នៅ​ក្នុងធនាគារ​​​កាលពី​​​ថ្ងៃ​ទី​​២៧ មេសា​ ​កន្ល​ង​មក ​ដោយប៉ូលិស​កំពុង​​ធ្វើការ​ស៊ើប​អង្កេត​​​រក​មូល​ហេតុ​ថា តើ​ហ្វូង​សត្វ​​កណ្តៀ​រ​ចូលទៅក្នុងទូ​ដែក​​រក្សា​ទុក​ប្រាក់​បាន​ដោយ​របៀប​ ណា​? ចំណែក​​ទេសា​ភិបាល​របស់ធនាគារ ​«ស្តេត ប៊ែង អហ្វ ឥណ្ឌា» ​ថ្លែង​ឱ្យ​ដឹង​ថា ត្រៀម​​យក​កំហុស​​លើប្រធាន​​ធនាគារ ដែលបំពេញ​​តួនាទី​ដ៏​ខ្ជះខ្ជាយ​មួយ បណ្តោយ​ឱ្យ​កណ្តៀ​រ​​​ស៊ីក្រដាស​​ប្រាក់របស់​​អតិថិជន​​នៅឯសាខា​របស់ធនាគារ​ ក្នុង​តំបន់​​​ហ្វា​តេពូ ទីក្រុង​​បារ៉ា​បាំងគី ​​ហើយ​ធនា​គារ​​ត្រូវ​ចេញ​ប្រាក់សំណងលើការ​ខូច​ខាត​​ទាំង​នេះ ព្រោះ​​មានការ​ចុះបញ្ជី​​ចំនួន​ប្រាក់ និង​លេខ​រៀង​​​ក្រដាស​​ប្រាក់ខាង​លើ​ក្នុង​​​ឯកសារ​។​

លោក​រដ្ឋ​មន្ត្រី​ថោង ខុន ៖ សង្គ្រាម​នៅតាម​ព្រំដែន​ខ្មែរ-សៀម​​ធ្វើ​ឱ្យ​​ចំនួន​អ្នក​ទេស​ចរ​ ចូលតាម​ច្រក​ប្រទេស​សៀម​មាន​ការ​ធ្លាក់​​ចុះ​តែ​​មិន​ប៉ះ​ពាល់​ដល់​វិស័យ​ទេស​ចរណ៍​ទាំងមូល​ទេ

Posted: 30 Apr 2011 07:21 PM PDT

ខេត្ត​សៀមរាប ៖ រដ្ឋមន្ដ្រី​ក្រសួង​ទេស​ចរណ៍​​​លោក​ថោង ខុន បាន​អះអាង​ថា សង្គ្រាម​នៅ​តំបន់​ព្រំ​ដែនកម្ពុជា​​-​សៀម​ដែល​បង្ក​ឡើង​ដោយ​មហិច្ឆតា​ឈ្លានពាន​របស់​ប្រទេស​សៀម ​មក​លើ​បូរណ​ភាព​ទឹកដី​កម្ពុជា​ បាន​បង្ខំ​ឱ្យ​ចំនួន​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ចូល​តាម​ច្រក​ប្រទេស​សៀម​មានការ​ថយ​ចុះ ប៉ុន្ដែ​វា​មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​

ជា សំណាង នឹង​បង្ហាញ​​មុខ​ជា​ថ្មី​តាម​​រយៈរឿង​ភាគ​«សម្រស់​​ជីវិត»

Posted: 30 Apr 2011 07:14 PM PDT

លោក ជា សំណាង  ជាតារា​ភាព​យន្ត និងសម្តែង
រាជធានីភ្នំពេញ ៖ លោក ជា សំណាង ជាតារា​ភាព​យន្ត​មួយ​រូប​​ធ្លាប់​មាន​កេរ្តិ៍ឈ្មោះ​ល្បី​នាអំឡុង​ឆ្នាំ​២០០២ ។ លោក​តែង​តែ ចូលរួម​សម្តែង​ក្នុង​ខ្សែភាព​យន្ត​បែប​​សម័យ​​និង​បុរាណ​​ជា​ច្រើន​​ដូចជា​ រឿង​ «តេជោតំឌិន» ជាតួអង្គ​ស្តេច និង​រឿង រាជបុរី​ជាដើម​​។ លោកជា​​ សំណាង ​ក្នុង​វ័យ​៤០ឆ្នាំ ​ឱ្យ​ដឹងថា លោក​ចូលរួម​សម្តែង​ប្រមាណ​ជិត​៣០​រឿង​ ព្រមទាំង​សម្តែង​កាយវិការ​ខារ៉ាអូខេ​ឱ្យ​ផលិតកម្ម​ជា​ច្រើន​ទាំង​ក្នុង​និង​ ក្រៅ​ប្រទេស​។ កន្លងមក​លោក​​ធ្លាប់​ចេញ​​ទៅ​សម្តែង​នៅក្រៅប្រទេស ជាពិសេស​ទៅ​សម្តែង​​នៅ​ប្រទេស​​បារាំង​ជាច្រើន​លើក ព្រោះ​លោក​ធ្វើ​ការ​​ក្នុងសមាគម​នាំ​សិល្ប​ករ​ទៅ​សម្តែង​​នៅទីនោះ​ ។

គ្រោះថ្នាក់​ចរាចរណ៍សម្លាប់​ថៅកែ​ម៉ាស៊ីន​ស្រូវ២នាក់​ប្តីប្រពន្ធនិងអ្នកបើកបរ

Posted: 30 Apr 2011 06:32 PM PDT

អ្នកបើកបរដែលស្លាប់
ខេត្ត​កំពង់​ធំ ៖ មនុស្ស​​​៣​នាក់​​ត្រូវ​ស្លាប់​​នៅ​កន្លែង​កើត​ហេតុ​​ ក្នុង​គ្រោះថ្នាក់​​ចរាចរ​ណ៍​ដ៏​រន្ធត់​មួយ​រវាង​រថយន្តតូច និង​រថយន្ត​ធំ​ដែល​​បើក​បរ​បញ្ច្រាស​ទិស​គ្នា ។ ហេតុ​ការណ៍​នេះ​កើត​​ឡើង​​នៅ​វេលា​ម៉ោង​៣​និង​៥២​នាទី​ទៀប​ភ្លឺ​​ថ្ងៃទី ២៩ មេសា ឆ្នាំ​២០១១ នៅតាម​ដង​ផ្លូវ​ជាតិ​លេខ​៦ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​១៤៩-១៥០ ត្រង់​ចំណុច​ភូមិ​ជាយស្បៃ ឃុំ​កកោះ ស្រុក​សន្ទុក

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!