Koh Santipheap Daily

Koh Santipheap Daily


ច្រក​​ទ្វារ​អានសេះ​​នឹង​បើក​​ដំណើ​រការ​​ឡើងវិញ​​​​ថ្ងៃទី​១០ ឧសភា

Posted: 06 May 2011 01:08 AM PDT

ខេត្តព្រះវិហារ​ ៖ ​ច្រកអានសេះ​​​ដែលជា​ច្រក​ទ្វារ​ដ៏សំខាន់​មួយផង​ដែរ សម្រាប់​ការ​ទំនាក់ទំនង​​លើ​វិស័យ​​ទេសចរណ៍​​​ វប្បធម៌ និង​​​​ពាណិជ្ជកម្ម​​​​ក្នុង​ខេត្តព្រះវិហារ ​ទល់មុខ​គ្នា​នឹង​ខេត្ត​ឧប៊ុន ​​​ប្រទេស​សៀម ​ដែលភាគីសៀម​​បាន​សម្រេច​​បិទច្រក​​​ទ្វារ​នេះ​​ជា​​ឯក​តោភាគីតាំង​ពីខែ​កុម្ភៈ ឆ្នាំ​​២០១១ ​កន្លង​​មក​ ទល់​នឹង​ពេលនេះ​​នឹង​ត្រូវ​បើក​​ដំណើរការ​​​​ជា​

មេ​ព្រៃ​ចាប់​ខ្លួន​ជន​​បី​នាក់​​​ទៅ​​ក​ាន់​​តុលា​ការ​​​ពី​បទ​​កាប់​​រាន​ដី​ព្រៃ

Posted: 06 May 2011 01:05 AM PDT

កម្មករ​ស៊ី​​ឈ្នួល​កាប់​ព្រៃ​រានដី​ខុសច្បាប់​បី​នាក់​ត្រូវបានមន្ត្រី រដ្ឋ​បាល​ព្រៃឈើ​ស្វាយជ្រះ ឃាត់ខ្លួន
ខេត្ត​ក្រចេះ ៖ កម្មករ​ស៊ី​​ឈ្នួល​កាប់​ព្រៃ​រានដី​ខុសច្បាប់​បី​នាក់​ត្រូវបានមន្ត្រី រដ្ឋ​បាល​ព្រៃឈើ​ស្វាយជ្រះ ឃាត់ខ្លួន​កាល​ពី​ថ្ងៃទី៤ ឧសភា ខណៈ​ពេល​ពួកគេកំពុង​ធ្វើ​សកម្មភាព​កាប់​រានលើដី​ព្រៃ​​របស់រដ្ឋ​នៅ​ក្នុងភូមិ​សាស្រ្ត​ភូមិ​ថ្នល់ ឃុំស្វាយជ្រះ ស្រុក​ស្នួល ហើយជំនាញ​ព្រៃ​​ឈើ​ក៏បាន​កសាង​សំណុំរឿង​បញ្ជូន​ពួក​គេ​ទៅ​កាន់តុលា​ការកាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ ឧសភា កន្លង​មក​នេះ

គ្រូបង្រៀន​​ម្នាក់​កោរ​ពុក​មាត់​ជាលើក​ដំបូង​ក្នុងអំឡុង​ពេល​10ឆ្នាំ​ បន្ទាប់​ពីតាំង​ចិត្ត​​នឹង​កោរ​ចេញ​​ដរាបណា​ប៊ីនឡាដេន ត្រូវ​ចាប់ខ្លួន​

Posted: 06 May 2011 12:51 AM PDT

 ​គ្រូ​បង្រៀន​ ​​ហ្គារី ​វ៉េតដល
លោក​​ហ្គារី ​វ៉េតដល អាយុ​៥០​ឆ្នាំ ​គ្រូ​បង្រៀន​សាលា​មធ្យម​សិក្សា​​មួយ​កន្លែង​​នៅ​ក្នុង​តំបន់​​អេហ្វ្រា​តា រដ្ឋ​វ៉ាស៊ីន​តោន សហរដ្ឋអាមេរិក ​​ដែលធ្លាប់​​ប្រកាស​​ក្រោយ​​ពេល​​កើត​​ហេតុការណ៍​​​១១ កញ្ញា ​ឆ្នាំ​២០០១​ថា នឹង​មិនកោពុក​មាត់​​​ដរាបណា​​​ប៊ីនឡាដេន មិន​​ទាន់​​ត្រូវ​​បាន​ចាប់ខ្លួន​។​ បច្ចុប្បន្ន​​ដល់​ពេល​វេលា​ដែល​​លោក​​ត្រូវធ្វើ​តាម​ការប្រកាស​នោះ​ហើយ​​​​ ដោយ​​កោរពុកមាត់​​​ចេញ​​ជា​លើក​ដំបូង​ចាប់តាំង​ពី​រក្សា​មក​ក្នុង​អំឡុង​​ ពេល​​១០ឆ្នាំ​។ លោកបាន​បន្ត​​​ថា ​ទម្រាំ​នឹង​បង្ខំ​ចិត្ត​​កោរ​​ពុកមាត់​​​ចេញ​ ត្រូវ​ចំណាយ​ពេល​​ស្មិង​ស្មាធិ៍​សម្រេចត​ចិត្ត​​ប្រមាណ​​​៥នាទី ។

សួន​បន្លែ​សរី​រាង្គ​ទំហំ​១០០ហិកតា​នៅ​តំបន់​អភិវឌ្ឍ​ន៍ភូមិ​ធម្ម​ជាតិ​រុន​តា​ឯក​

Posted: 06 May 2011 12:51 AM PDT


ខេត្ត​សៀម​រាប​ ៖ មន្ត្រី​ជាន់​ខ្ពស់​អាជ្ញា​ធរ​អប្សរា​បាន​ថ្លែង​ថា សួន​បន្លែ​សរី​រាង្គ​ដ៏​ធំ​​មួយ​ជា​លើក​ដំបូង​នឹង​ត្រូវ​បង្កើត​ឡើង​លើ​ផ្ទៃ​ដី​រហូត​ដល់​១០០​ហិកតា​ក្នុង​តំបន់​អភិវឌ្ឍន៍​ភូមិ​ធម្ម​ជាតិ​រុន​តា​ឯក​ ក្នុង​ស្រុក​បន្ទាយ​ស្រី​ ដើម្បី​លើក​កម្ពស់​កម្រិត​ជីវភាព​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​តំបន់​ និង​ក្រៅ​តំបន់​អភិវឌ្ឍន៍​​មួយ​នោះ ​តាម​រយៈ​ការ​នាំ​ចេញ​ផលិត​ផល​កសិក​ម្ម​ដែល​

ឆក់​ខ្សែ.ក​មិន​​បាន​សម្រេច​​​ប៊ិះក្ស័យ​ធ្លាក់​ពីលើ​ផ្ទះ​

Posted: 06 May 2011 12:36 AM PDT

​ជនជាប់​សង្ស័យ​​ចោរ​ឆក់​​ខ្សែ.ក​ម្នាក់ត្រូវ​បានកម្លាំង​​ប៉ូលិស​ខណ្ឌ​​ដង្កោធ្វើ​ការ​​​ចាប់​​ខ្លួន
​​​រាជធានីភ្នំពេញ ៖ ​ជនជាប់​សង្ស័យ​​ចោរ​ឆក់​​ខ្សែ.ក​ម្នាក់ត្រូវ​បានកម្លាំង​​ប៉ូលិស​ខណ្ឌ​​ដង្កោធ្វើ​ការ​​​ចាប់​​ខ្លួន​​​បន្ទាប់​ពី​ធ្វើស​កម្ម​ភាពជិះម៉ូតូ​​ឆក់​ខ្សែ.ក​ស្ត្រីម្នាក់​​ដែលកំពុង​​ជិះម៉ូតូ​​តាម​ផ្លូវ​​​ពេល​យប់ មិន​បានសម្រេច​​​ ហើយ​​ម៉ូតូរបស់គេ​​បាន​​​កៀបជាប់​ជាមួយម៉ូតូ​​ម្ចាស់​​​ខ្សែ.ក​បណ្តាល​​ឱ្យ​​ដួល​​​​ ពេលនោះ​ជនសង្ស័យ​​បានរត់​​គេចខ្លួន ហើយ​​​​ក៏ត្រូវ​​​ប៉ូលិស​​​ឡោមព័ទ្ធ​​​ចាប់​បាន​​ភ្លាម​ៗ​តែ​​ម្តង ​​

លោកអូបាម៉ា ​​ទៅដាក់​កម្រង​ផ្កា​​នៅ GROUND ZERO​​ អមដោយ​​ប្រជាជនក្រុង​​ញូវយ៉ក​ច្រើន​ពាន់នាក់​

Posted: 06 May 2011 12:34 AM PDT

លោកអូបាម៉ាពេលដាក់កម្រងផ្កា
យន្តហោះ​​​ប្រធានាធិបតី AIR FORCE ONE បានចាកចេញ​​ពីទីក្រុង​​​ញូវយ៉ក ​​កាល​ពី​ថ្ងៃ​ទី​​៥ ឧសភា ។ លោកបារ៉ាក់ អូបាម៉ា ​​​បាន​អញ្ជើញ​​​​ទៅគោរព​វិញ្ញា​ណ​ក្ខន្ធ​​បណ្តា​ជន​រងគ្រោះ​ដោយ​​សារ​ការ​​ វាយប្រហារ​​​ភេរវកម្ម​ថ្ងៃទី​​១១ កញ្ញា ​​ក្នុងពិធី​មួយ​នៅត្រង់​​​ GROUND ZERO ជាមួយ​គ្រួសារជន​រងគ្រោះ​​​៥០គ្រួសារ​។​ ក្នុងទិវា​ដែល​មាន​​​ថ្ងៃក្តៅ​ហែង​នេះ លោក​អូបាម៉ា ​បានដាក់​កម្រង​ផ្កា​​​ពណ៌ក្រហម បៃ​តង ​និង​ស​​ជូន​ជា​កិត្តិយស​​ដល់​ជនរងគ្រោះ​​ប្រមាណ​ជា​​៣.០០០នាក់

កង​កម្លាំង​លោកកាដាហ្វី ​និង​ពួក​ឧទ្ទាម​​​ប៉ះទង្គិចគ្នា​​​នៅក្បែរ​​ព្រំដែន​​ទុយនីស៊ី​

Posted: 06 May 2011 12:34 AM PDT

មានការប៉ះទង្គិចគ្នា​​​​ទៀត​រវាង​​កង​កម្លាំង​​ដែល​​​​មានភក្តី​​​​ភាពចំពោះ ​​មេដឹកនាំ​​​ផ្តាច់ការ​លីប៊ី​​​លោកមូអាម៉ា កាដាហ្វី ​និង​ពួក​ឧទ្ទាម​​​កាលពី​ល្ងាច​​​ថ្ងៃទី​​​​៥ ឧសភា ​កន្លង​មក នៅ​ក្បែរ​ទីក្រុង Ghezaya មានចម្ងាយ​​​ប្រហែល​​​១០គីឡូម៉ែត្រ​​​ពីព្រំដែន​​ប្រទេស​ទុយនីស៊ី​ ។​ តាម​តំណាង​​ម្នាក់​​របស់ពួក​ឧទ្ទាម​​​ថា ការ​ប្រយុទ្ធ​​គ្នា​​ក៏សាហាវ​​​នេះ​បណ្តាល​ឱ្យស្លាប់​​មនុស្ស​ជា​ច្រើន​​នាក់

ប្រកួតជ្រើសរើស​ជើង​ឯក​កីឡា​វ៉ូស៊ូ​ឆ្នាំ២០១១ រយៈ​ពេល​​​៤ថ្ងៃ​

Posted: 06 May 2011 12:19 AM PDT

ការប្រកួត​​កីឡា​វ៉ូស៊ូ​ជ្រើសរើស​​​ជើង​ឯក​​​ទូទាំងប្រទេស​​ឆ្នាំ​២០១១
រាជធានីភ្នំពេញ ៖ ​ការប្រកួត​​កីឡា​វ៉ូស៊ូ​ជ្រើសរើស​​​ជើង​ឯក​​​ទូទាំងប្រទេស​​ឆ្នាំ​២០១១ ​ដែលធ្វើឡើង​​​​ស្រប​តាមកម្មវិធីក្រសួង​អប់រំ​​​ យុវ​ជន​ និង​កីឡា ​​បានចាប់​ផ្តើម​​​ជ​ាផ្លូវ​ការ​​ពីថ្ងៃទី​​​៤ ដល់ថ្ងៃទី​​៨ ឧសភា ​នៅពហុ​កីឡ​ដ្ឋាន​​​​ជាតិ​។​ លោក​ម៉ៅ ​ចន្ថាវុធ ​អគ្គលេខា​ធិការ​នៃ​​សហ​ព័ន្ធ​​កីឡាវ៉ូស៊ូ​កម្ពុជា បាន​ឱ្យ​ដឹង​ថា ​ឆ្នាំ​នេះ​​មាន​ក្លឹប​​​ចូលរួម​ចំនួន​១២​ និង​មាន​កីឡាករ​-កីឡា​ការិនី​​​សរុប​​​២៣៦​នាក់

នគរបាល​​ខណ្ឌ​​​ដូនពេញ​​ចាប់ជន​សង្ស័យ​​ជួញដូរគ្រឿងញៀន​​បានម្នាក់​

Posted: 06 May 2011 12:16 AM PDT

ជន​សង្ស័យ​​ជួញដូរគ្រឿងញៀន​​
រាជធានីភ្នំពេញ ៖ ​​​នគរបាល​ផ្នែក​​ព្រហ្ម​ទណ្ឌ​​នៃអធិការ​ដ្ឋាន​​​ខណ្ឌ​​​ដូនពេញ​បាន​ឃាត់ខ្លួន​​​ជនសង្ស័យ​​ជួញដូរគ្រឿងញៀន​​ម្នាក់ កាលពី​វេលាម៉ោង​​មួយរសៀល​ថ្ងៃទី​​​៥ ឧសភា ​​២០១១ ​នៅចំណុច​​កាំជណ្តើរ​​ច្រក​​ឌឿង​ហែម​ផ្លូវ​លេខ​​​​​៤៩ ​​ភូមិទី​​​៧ សង្កាត់​​​ផ្សារ​ថ្មីទី​៣ ខណ្ឌ​​ដូន​ពេញ​​ ក្រោយ​ពីសមត្ថកិច្ច​​​​រកឃើញថ្នាំញៀន​​​ប្រភេទ​ម៉ា​ទឹកក​ក​ចំនួន​​៣​កញ្ចប់​​​តូច

ប្រធាន​​ក្រុម​បឹ្រក្សា​​ស្រុក​ពាមរក៍​​​ដឹកនាំ​​ក្រុម​ការងារ​​ចុះត្រួតពិនិត្យ​​ការ​ស្តារ​ព្រែក

Posted: 06 May 2011 12:08 AM PDT

ប្រធាន​​ក្រុម​បឹ្រក្សា​​ស្រុក​ពាមរក៍​​​ដឹកនាំ​​ក្រុម​ការងារ​​ចុះត្រួតពិនិត្យ​​ការ​ស្តារ​ព្រែក
ខេត្ត​ព្រៃវែង ៖ ​ជួបជាមួយ​ភ្នាក់​ងារ​​កោះ​សន្តិភាព​​ លោក​អ៊ូ​ ជរ ប្រធាន​​​សហគមន៍​ឃុំ​បាបោង បាន​សម្តែង​នូវ​ក្តី​រំភើប​សប្បាយ​រីក​រាយ​​ ហើយ​​លោក​បាន​​មាន​ប្រសាសន៍​ថា ​លោក​សូម​ថ្លែង​អំណរគុណ​​យ៉ាង​ជ្រាល​ជ្រៅ​​​ និង​ស្មោះ​ស្ម័គ្រ​​​បំផុត ​​ចំពោះ​​រាជ​រដ្ឋា​ភិបាល​​​ដែល​មាន​សម្តេច​​អគ្គ​​មហា​​សេនាបតីតេជោ​ហ៊ុន សែន ​ជា​​ប្រមុខ​​ តាម​រយៈ​​លោក​ប្រធាន​​ក្រុម​ប្រឹក្សា​​ស្រុក​ពាមរក៍​

ប្រជា​ជន​ក្រុង​ប៉េ​កាំង​ឡើង​ដល់​19,6លាន​នាក់​

Posted: 06 May 2011 12:06 AM PDT

ការិយា​ល័យ​ស្ថិតិ​ក្រុង​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​៥ ឧសភា ថា ចំនួន​ប្រជា​ជន​ក្រុង​ប៉េ​កាំង​ឡើង​ដល់​១៩,៦​លាន​នាក់​គិត​មក​ដល់​ថ្ងៃ​ទី​១ វិច្ឆិកា ឆ្នាំ​២០១០ ដោយ​សារ​ការ​កើន​ឡើង​ចំនួន​អ្នក​ចំណាក​ស្រុក​មក​ពី​ខេត្ត​នានា​របស់​ប្រទេស​ ។ សេចក្តី​ប្រកាស​មួយ​របស់​ការិយា​ល័យ​នេះ​ដែល​ដក​ស្រង់​តួលេខ​នៃ​លទ្ធ​ផល​ ជំរឿន​ជាតិ​លើក​ទី​៦ ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ឆ្នាំ​ទៅ​មិញ​គូស​បញ្ជាក់​​ថា

កូត​ឌី​វ័រ​ ៖ លោក​អ៊ូអាតា​រ៉ា​ធ្វើ​សច្ចា​ប្រណិធាន​ចូល​កាន់​តំណែង​ប្រធានា​ធិបតី​

Posted: 06 May 2011 12:06 AM PDT

លោក​អ៊ូអាតារ៉ា ប្រធានាធិបតីកូតឌឺវ័រ
ប្រភព​ជិត​ដិត​នឹង​ក្រុម​លោក​អ៊ូ​អាតារ៉ា រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​៥ ឧសភា ថា ប្រធានា​ធិបតី​ជាប់​ឆ្នោត​កូត​ឌី​វ័រ​ទទួល​ស្គាល់​ដោយ​អ.ស.ប​លោក​អាឡាស់​សាន អ៊ូ​អាតា​រ៉ា​ ត្រូវ​ធ្វើ​សច្ចា​ប្រណិ​ធាន​ចូល​កាន់​នា​រសៀល​ថ្ងៃ​ទី​៦ ឧសភា នៅ​ក្រុង​អា​ប៊ីដ​ហ្សាន់​។ ពិធី​ធ្វើ​សច្ចា​ប្រណិ​ធាន​ត្រូវ​ចាប់​ផ្តើម​នា​វេលា​ម៉ោង​១៦​ម៉ោង​ក្នុង​ ស្រុក​នៅ​វិមាន​ប្រធានា​ធិបតី​ក្នុង​សង្កាត់​ PLATEAU (សង្កាត់​រដ្ឋ​បាល​ក្រុង​អាប៊ីដ​ហ្សាន់​) ។

ក្រុមចម្រុះ​​​លោកខាង​លិច និងប្រទេស​មួយចំនួន​​បង្កើត​មូលនិធិ​​សម្រាប់​ពួកបះបោរ​លីប៊ី​

Posted: 06 May 2011 12:06 AM PDT

រដ្ឋមន្រ្តីការបរទេស​របស់​បណ្តា​ប្រទេស​ជួយពួក​បះបោរ​លីប៊ី
ពួកបះបោរ​លីប៊ី​បាន​ទទួល​កាល​ពីថ្ងៃទី​​៥ ឧសភា ​នូវការ​សន្យា​ផ្តល់​​​ជំនួយ​មួយដែល​អាច​មានដល់​ជា​ច្រើនពាន់​លាន​ដុល្លារ ​​ពីសំណាក់​​បណ្តា​ប្រទេស​​ស្ថិត​ក្នុង​​ក្រុមចម្រុះ​​​​ដែលគាំទ្រ​​​ ការប្រឆាំង​​របស់​ពួក​នេះ​​​នឹង​កង​ទ័ព​​របស់​លោក​​មូអាម៉ា កាដាហ្វី ។​ រដ្ឋ​មន្ត្រី​​ការបរទេស​​របស់​​​ប្រទេស​​២០ ស្ថិត​ក្នុង​​ក្រុមប្រាស្រ័យ​​ទាក់ទង​ក្នុងនោះ​មាន​បារាំង ​អង់គ្លេស ​សហរដ្ឋអាមេរិក ​​អ៊ីតាលី​​ រហូត​ដល់​កាតា ​ព្រមទាំង​​​បណ្តា​តំណាង​របស់​ អ.ស.ប ​​របស់​​សម្ព័ន្ធ​​អារ៉ាប់

ពួក​ឧក្រិដ្ឋ​ជន​ដែល​គេ​តាម​រក​ចាប់​ខ្លួន​បំផុត​

Posted: 06 May 2011 12:06 AM PDT

ពួកឧក្រិដ្ឋជនដែល​គេតាមចាប់ខ្លួន​បំផុត
ជាមួយ​នឹង​ការ​ស្លាប់​របស់​អូសា​ម៉ា​ប៊ីន​ឡា​ដេន អាមេរិក​បាន​កំចាត់​សត្រូវ​លេខ​មួយ​របស់​ខ្លួន​។ ក៏​ប៉ុន្តែ​អាមេរិក​នៅ​សល់​មនុស្ស​ជា​ច្រើន​ទៀត​ដែល​នឹង​ប្រឆាំង​ខ្លួន​ ក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ជំនួស​ប៊ីន​ឡា​ដេន​។ ជន​ឈ្មោះ​អាល់​ ហ្សា​វ៉ា​ហ៊ីរី ជន​លេខ​២​អាល់​កៃ​ដា ពិត​ណាស់​ត្រូវ​ឡើង​ជំនួស​ប៊ីន​ឡា​ដេន​។ ប្រាក់​រង្វាន់​សំរាប់​រាល់​ព័ត៌​មាន​ដែល​អាច​នាំ​ទៅ​ដល់​ការ​ចាប់​ខ្លួន​ ប៊ីន​ឡា​ដេន គឺ​២៧​លាន​ដុល្លារ​។

ចាប់​ខ្លួន​ប្រុស​ខ្មែរ​​ស្ត្រី​វៀត​ណាម​​ពាក់ព័ន្ធ​​នឹង​បញ្ហា​គ្រឿង​ញៀន

Posted: 06 May 2011 12:04 AM PDT

ជនសង្ស័យ​​ប្រុស​ខ្មែរ​​ស្ត្រី​វៀត​ណាមទាំង​ពីរនាក់
ខេត្ត​ព្រះសីហនុ​ ៖ ប្រុស-​ស្រី​ពីរ​នាក់​ត្រូវ​បាន​កម្លាំង​ប៉ូ​លិស​នៃ​អធិការដ្ឋាន​ក្រុងព្រះសីហនុ​​ដឹកនាំ​ដោយលោក ប៊ូ ប៊ុ​ន​ហាង ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ដ​ ​​ឃាត់​ខ្លួន​កាលពី​វេលា​ម៉ោង​៤រសៀល ​​នៅ​ចំណុចក្រុម៤ ភូមិ៤ សង្កាត់​ ​លេខ​៤ ក្រុងព្រះសីហនុ​ ពី​បទ​ប្រើប្រាស់និង​ចែក​​ចាយ​គ្រឿងញៀន ​

ចាប់​ខ្លួន​​ក្រុម​ប្រើ​ល្បិច​​បបួល​លេង​ល្បែង​​៥នាក់ ​​រឹបអូស​​ម៉ូតូ​​៣គ្រឿង

Posted: 05 May 2011 11:56 PM PDT

​ក្រុម​​ឆ​បោក​​ធ្វើ​ជា​​​បបួល​​​លេង​ល្បែង​​​រួច​គាប​យក​​ទ្រព្យ​សម្បត្តិ​​ពី​អ្នក​ដទៃ
ខេត្ត​កោះកុង ៖ ​កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​​ថ្ងៃ​ត្រង់​​ថ្ងៃទី​​៥ ឧសភា ​សមត្ថ​កិច្ច​​​ប៉ូលិស​​​ព្រហ្ម​ទណ្ឌ​​​កម្រិត​ស្រាល​​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​​​ខេត្ត សហការ​ជាមួយ​​ប៉ូលិស​ក្រុង​ខេមរ ភូមិន្ទ​ ស្ទាក់​ចាប់​បាន​ក្រុម​​ឆ​បោក​​ធ្វើ​ជា​​​បបួល​​​លេង​ល្បែង​​​រួច​គាប​យក​​ទ្រព្យ​សម្បត្តិ​​ពី​អ្នក​ដទៃ​បាន​ចំនួន​​៥​នាក់​​ ក្នុង​ចំណោម​​​៦​នាក់​ និង​រឹបអូស​​បាន​ម៉ូតូ​​​៣គ្រឿង​

ឆ្នាំ​២០៥០ ​ប្រជា​ជន​​អាស៊ីប្រហែល​៣.០០០លាន​នាក់​​នឹង​មាន​​ទ្រព្យ​ស្តុក​ស្តុម្ភ

Posted: 05 May 2011 11:51 PM PDT

របាយ​ការណ៍​​ប្រចាំ​ឆ្នាំ​របស់​ធនា​គារ​អភិ​​វឌ្ឍន៍​អាស៊ី​ (ADB)
ស្រាវជ្រាវ ៖ របាយ​ការណ៍​​ប្រចាំ​ឆ្នាំ​របស់​ធនា​គារ​អភិ​​វឌ្ឍន៍​អាស៊ី​ (ADB) ​បញ្ជាក់​ឱ្យ​ដឹង​ថា ជន​ជាតិ​អាស៊ី​ប្រហែល​​៣.០០០​​លាន​នាក់ ​អាច​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ​នៅ​ក្នុង​ឆ្នាំ​២០៥០ ​ប្រសិន​បើ​​អាស៊ី​នៅ​រក្សា​អត្រា​រីក​ចម្រើន​​ផ្នែក​សេដ្ឋ​កិច្ច​បាន​ជា​បន្ត

ឌុប​មិត្ត​ស្រី​ចេញ​ពី​ហាង​ឆ្លៀត​​ប្រឡែង​គ្នា​បុក​រថយន្ត​​សន្លប់​

Posted: 05 May 2011 11:45 PM PDT

បុរស​​ជា​អ្នក​បើក​ម៉ូតូ​ឈ្មោះ​ហ៊ុយ ហេង អាយុ​​៣៨​ឆ្នាំ
រាជធានីភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ ឧសភា បុរស​ម្នាក់​ជិះ​ម៉ូតូ​គុប​ជ្រុង​៥០ ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភព ១​ឃ ០៩៧១ បាន​ជួប​នឹង​​គ្រោះ​ថ្នាក់​ចរាចរណ៍​ ខណៈ​ឌុ​ប​មិត្ដ​ស្រី​ចេញពី​ហាង​ផឹកស៊ី​​ដែល​ទំនង​រវល់​តែ​ប្រឡែង​គ្នា​មិន​បាន​មើលទៅ​មុខក៏​​បណ្ដាល​ឱ្យ​ជ្រុល​ចង្កូត​ទៅ​បុក​ពីក្រោយ​រថយន្ដ​ហ៊ី​យ៉ា​ន់​ដាយ

រថយន្ត​តារា​សម្តែង​​​ស៊ុក សុភា ​​ហៅ​នាយខៀវ ​ត្រូវ​សត្វ​គោ​រត់​បុក

Posted: 05 May 2011 11:42 PM PDT

រាជធានីភ្នំពេញ ៖ ​​រថយន្តរបស់​​តារា​សម្តែង​​​ស៊ុក សុភា ​​ហៅ​​នាយខៀវ​​​​ មួយគ្រឿង ​​​ម៉ាក​​មែរ​សឺ​ដែស ពណ៌ស្ករ ​​បានទទួល​រង​ការ​ខូច​ខាត​​​បែកកញ្ចក់ជា​ច្រើន​​កន្លែង​ ​​​ដោយ​​សារ​​​សត្វ​គោ​​​មួយ​ក្បាល​ដែល​​ឈ្មួញ​ដឹក​​យកទៅ​កាប់នៅទី​សត្ត​ឃាត​​បឹង​សាឡាង ​ស្ថិត​ក្នុងសង្កាត់​​បឹង​​សា​ឡាង ​​ខណ្ឌ​​​ទួលគោក ​បានធ្លាក់​​​ពីលើ​​រថយន្ត​រត់​ពេញ​ផ្លូវ​​​ហើយ​​បុកជា​មួយ​

រថយន្តដឹក​ទឹកកក​​បុកក្មេង​​​ប្រុស​អាយុ​​២​ឆ្នាំ​រត់លេង​​ស្លាប់​​ពេលបញ្ជូនទៅ​ដល់​មន្ទីរ​ពេទ្យ​

Posted: 05 May 2011 11:39 PM PDT

ក្មេងប្រុស​អាយុ​​២​ឆ្នាំ​ម្នាក់​ត្រូវ​រថយន្ត​ដឹក​​ទឹកកក​​​ បុកបណ្តាល​​​ឱ្យស្លាប់
រាជធានីភ្នំពេញ ៖ ​ក្មេងប្រុស​អាយុ​​២​ឆ្នាំ​ម្នាក់​កំពុង​​រត់លេង​​​មុខផ្ទះ​ត្រូវ​រថយន្ត​ដឹក​​ទឹកកក​​​ម៉ាក​​ហ៊ី​យ៉ាន់​ដាយ​ ពណ៌ស​​ ពាក់ស្លាកលេខ ​2A-3247 មួយគ្រឿង បុកបណ្តាល​​​ឱ្យស្លាប់​បាត់​បង់​ជីវិត​នៅ​ពេលបញ្ជូនទៅកាន់​មន្ទីរពេទ្យ​​គន្ធបុប្ផា​​​​កាលពីវេលាម៉ោង​​​៥​និង​​៥០នាទីព្រឹក​​​ថ្ងៃទី​​​៦ ឧសភា ២០១១ នៅ​លើ​​​ផ្លូវបេតុង ​ច្រកចូល​​អនុវិទ្យា​ល័យ​​​ចំរើនជាតិ​ស្ថិតនៅ​​

កូន​កំលោះ​​កូន​ក្រមុំ​នាំគ្នា​​មក​ដាំ​ដើម​ឈើ​ក្នុង​ថ្ងៃ​រៀប​ការ​នៅ​សួន​អាពាហ៍​ពិពាហ៍​

Posted: 05 May 2011 11:25 PM PDT

កូន​កំលោះ​​កូន​ក្រមុំ​នាំគ្នា​​មក​ដាំ​ដើម​ឈើ​ក្នុង​ថ្ងៃ​រៀប​ការ​នៅ​សួន​អាពាហ៍​ពិពាហ៍​
ខេត្ត​ក្រចេះ ៖ អនុវត្ដ​​តាម​​ច្បាប់​​ស្ដី​ពី​ព្រៃ​ឈើ និង​ដើម្បី​ជំរុញ​ឱ្យ​ប្រជាពល​រដ្ឋ​មាន​ចិត្ដ​ស្រឡាញ់​ថែរក្សា​ការពារ​ព្រៃឈើ​ទាំង​អស់​គ្នា ខណ្ឌ និង​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ក្រចេះ ដោយ​មាន​ការ​ចូលរួម​សហការ​ពី​សំណាក់​អាជ្ញាធរ​មូល​ដ្ឋាន​ បាន​បង្កើត​ជា​សួន​អា​ពាហ៍​ពិ​ពា​ហ៍​​មួយ​​សម្រាប់​គូ​​ស្រករ​កូនកំលោះ​កូនក្រមុំ​ដាំ​កូន​ឈើ​ព្រៃ​ទុកជា​អនុ​ស្សារី​យ៍​ក្នុង​ថ្ងៃ​រៀប​ការ​

អនុផល​ព្រៃ​ឈើ​​កំពុង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​វិនាសហិន​ហោច

Posted: 05 May 2011 10:29 PM PDT


ខេត្តក្រចេះ ៖ ​តំរូវការ​​សម្រាប់​ដំណាំ​ម្រេច ដែល​​កំពុង​តែ​មាន​សន្ទុះឈានមុខ​បំផុតលើ​ផ្នែក​កសិកម្ម​តាម​បណ្ដា​ខេត្ដ​ជាប់​ព្រំដែន​វៀតណាម​នោះ ក៏កំពុង​ធ្វើ​ឱ្យ​អនុ​ផល​ព្រៃឈើ​ជា​ប្រភេទ​ឈើលេខ​មួយ​ត្រូវ​បាន​វិនាស​ហិនហោច​ជា​បណ្ដើរ​ៗ ខ​ណៈ​ពេល​ដែល​ឈ្មួញ​​កំពុង​​សម្រុក​​កាប់​អារច្រៀក​ប្រភេទ​ឈើ​ខ្ចី​ចាស់​ ដើម្បី​ធ្វើ​ជា​​ជន្លង់ម្រេចយក​ទៅ​លក់​ឱ្យ​ឈ្មួញ​

កម្មកររោងចក្រមិថុនា​​​ប្រមូល​ផ្តុំ​​គ្នា​ធ្វើ​ការ​​តវ៉ាយ៉ាង​​កក្រើក​​​ទៀត​​ចេញ​​ពីកន្លែង​មួយ​ទៅកន្លែង​មួយ

Posted: 05 May 2011 08:45 PM PDT

កម្មកររោងចក្រមិថុនា​​​ប្រមូល​ផ្តុំ​​គ្នា​ធ្វើ​ការ​​តវ៉ា
រាជ​ធានី​ភ្នំពេញ​ ៖ កម្មករ​រោង​ចក្រ​កាត់ដេរ​​មិថុនា​ប្រមាណ​​​២ពាន់​នាក់ ​នៅវេលាម៉ោង​​​៨​​ព្រឹក​ថ្ងៃសុក្រ ទី​​៦ ​ឧសភា ២០១១ នេះ​បានធ្វើ​​ការ​តវ៉ា​​យ៉ាង​​ខ្លាំង​ក្លា​​​ជា​បន្តទៀត ​នៅមុខ​​​រោង​ចក្រ​មិថុនា​របស់ខ្លួន​ ប្រយោជន៍​​​ដើម្បី​​​ទាមទារ​​ឱ្យ​​ថៅ​កែ​​​រោងចក្រ​​ដោះស្រាយ​​​ប្រាក់អតីត​​ភាពការ​ងារ​​​ និងប្រាក់​បំណាច់​ឆ្នាំ ​បន្ទាប់ពីរោងចក្រ​​​មិថុនា ​ដែលមានកម្ពស់​​​៤ជាន់​

រថយន្ត​ដឹក​ទំនិញ​សំពីង​សំពោង​​បង្ក​ការ​ភ័យ​ខ្លាច​​ដល់​ប្រជា​ពល​រដ្ឋ​

Posted: 05 May 2011 08:35 PM PDT

រថយន្ត​ដឹក​ទំនិញ​សំពីង​សំពោង​​នៅ​តែ​កើត​មាន​
ក្រុង​ប៉ោយ​ប៉ែត ៖ រថយន្ត​ដឹក​ទំនិញ​សំពីង​សំពោង​​នៅ​តែ​កើត​មាន​ និង​បន្ត​បង្ក​ការ​ភ័យ​ខ្លាច​​ដល់​​ប្រជា​ពល​​រដ្ឋ​នៅ​ក្រុង​​ប៉ោយ​​ប៉ែត​ដដែល ​ដោយ​គេ​សង្កេត​​ឃើញ​​ឈ្មួញ​ធំៗ​​៣-៤​នាក់ ​បាន​យក​រថយន្ត​ធុន​ធំ​កង់​៦​​លើក​ដាក់​ទំនិញ​នៅ​ចំណុច​ខាង​ជើង​ផ្សារ​អគ្គ ស្ថិត​​នៅ​ក្នុង​ភូមិ​ក្បាល​​ស្ពាន សង្កាត់​ប៉ោយ​ប៉ែត ។ ​រថយន្ត​បាន​ផ្ទុក​ទំនិញយ៉ាង​​​ខ្ពស់​សំពីង​សំពោង​​

សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​ទៅ​ចូលរួមប្រជុំ​​កំពូល​អាស៊ាន​​នៅហ្សាការតា

Posted: 05 May 2011 08:22 PM PDT


រាជ​ធានី​ភ្នំពេញ ៖ តបតាម​ការ​អញ្ជើញ​​របស់​​លោក​បណ្ឌិត​​​ហ ស៊ូស៊ីឡូ ​បាំបាង យូដូ​យ៉ូ​ណូ ​ប្រធានាធិបតី​នៃសា​ធារណរដ្ឋ​​ឥណ្ឌូណេ​ស៊ី នៅ​វេលាម៉ោង​៨ព្រឹក​ថ្ងៃទី៦ ឧសភា សម្តេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​​ទៅ​ចូលរួម​កិច្ច​ប្រជុំ​​កំពូល​អាស៊ាន​​លើក​ទី១៨

ស្ត្រី​អេមីរ៉ាត​អារ៉ាប់​រួម​ប្តឹង​ទារ​​ពី​ប្តី​​ជាង​១០លាន​ដុល្លារ​​ពី​បទ​អ​សមត្ថ​​ភាព​ផ្លូវ​ភេទ​

Posted: 05 May 2011 08:08 PM PDT

តុលា​ការ​ក្នុង​ទី​ក្រុង​​ឌូបៃ
ទី​ភ្នាក់​ងារ​​ព័ត៌​មាន​បរទេស​​ផ្សាយ​ឱ្យ​ដឹង​ថា ស្ត្រី​ជន​ជាតិ​អេមីរ៉ាតអារ៉ាប់​រួម​​ម្នាក់​​បង្កើត​នូវរឿង​រ៉ាវ​ល្បី​រន្ទឺ​ដោយ​ប្តឹង​តុលា​ការ​ក្នុង​ទី​ក្រុង​​ឌូបៃ ទាម​ទារ​ថ្លៃ​ខូច​ខាត​ជា​ទឹក​ប្រាក់​ចំនួន​១០,៩៩​លាន​​ដុល្លារ ​ពី​បទ​មិន​អាច​​មាន​ការ​រួម​រ័ក និង​ធ្វើ​ឱ្យ​នាង​មាន​សេចក្តី​សុខ​ផ្នែកផ្លូវភេទ​បាន រហូត​ធ្វើ​ឱ្យ​​នាង​មាន​ការ​តប់​ប្រមល់​ផ្លូវចិត្ត

ក្រុមអាល់កៃដា​មានផែនការ​​​​វាយប្រហារ​​​ប្រឆាំង​រថ​ភ្លើង​​​អាមេរិក​

Posted: 05 May 2011 08:04 PM PDT

និវេសនដ្ឋាន​​​របស់​មេ​ដឹក​នាំ​​ភេរ​វកម្ម​​​អាល់​កៃដា​​ អូសាម៉ា ប៊ីនឡា​ដេន
មន្ត្រី​អាមេរិក​​និយាយ​ថា ​ព័ត៌​មាន​​ចារ​កម្ម​មួយដែលរក​ឃើញ​​​នៅ​និវេសនដ្ឋាន​​​របស់​មេ​ដឹក​នាំ​​ភេរ​វកម្ម​​​អាល់​កៃដា​​ អូសាម៉ា ប៊ីនឡា​ដេន ​នៅ​ក្បែរ​​ទីក្រុង​​អ៊ីស្លា​ម៉ា​បាដ ​រដ្ឋធានី​ប៉ាគីស្ថាន ​បង្ហាញ​​ថា បណ្តាញ​​​​អាល់កៃ​ដា​​កំពុង​មាន​ផែន​ការ​​​បើកការ​វាយប្រហារ​​ប្រឆាំង​រថ​ភ្លើង​​​នានា​របស់​​អាេមរិក​​ ដើម្បី​រំឭក​ខួបលើកទី​១០​នៃ​​ការ​វាយប្រហារ​​​ភេរវ​កម្ម​ថ្ងៃទី​​១១ កញ្ញា ​​២០០១

ប៊ីនឡាដេន ​​រស់នៅក្បែរ​​រដ្ឋធានី​​​​ប៉ាគីស្ថាន​រយៈ​ពេល​ដល់​៥​ឆ្នាំ​

Posted: 05 May 2011 07:42 PM PDT


មន្ត្រីយោធា​​ជាន់ខ្ពស់​​​ប៉ាគីស្ថាន​​​បានប្រាប់​​អ្នក​​កាសែត​​​មួយក្រុម​​ថា ស្ត្រី​ម្នាក់​ដែលអះអាង​ថា ជា​ប្រពន្ធ​របស់​​​អូសាម៉ា​ ប៊ីនឡាដេន ​បានប្រាប់​​អ្នក​ស៊ើប​​អង្កេត​​ថា ប្តីរបស់​គាត់ជា​​​មេ​ដឹកនាំ​​ភេរវ​កម្ម​អាល់កៃដា​​​បានរស់នៅ​ក្នុង​តំបន់ Abbottabad អស់​រយៈ​ពេលដល់​​​​​៥​ឆ្នាំ ។ ​ស្ត្រី​រូបនេះ​បានប្រាប់​​អ្នក​​ស៊ើប​​​អង្កេត​ទៀត​ថា គាត់មិន​បាន​​ចេញ​ក្រៅ​បន្ទប់​​នៃ​

លោកកែប ជុតិមា ​​សម្ពោធ​ដាក់​​ឱ្យប្រើប្រាស់​​ស្ពាន​ព្រែក​​ហា ឆ្លងទៅព្រៃស

Posted: 05 May 2011 07:05 PM PDT

លោកអភិបាលរាជធានីនិងមន្ត្រីនានាពិនិត្យវិសាលភាពស្ពានព្រែកហា ឆ្លងពីចំការដូងទៅកាន់ព្រៃស
រាជធានីភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃទី​​​៥ ឧសភា ​​​​ឆ្នាំ​២០១១ លោកកែប ជុតិមា ​​អភិបាល​រាជធានី​​ បានអញ្ជើញ​​​ជា​តំណាង​ដ៏ខ្ពង់​​​ខ្ពស់​របស់​សម្តេច​តេជោហ៊ុន សែន ​​​​នាយករដ្ឋ​មន្ត្រី​​​​នៃ​ព្រះ​រាជាណាចក្រកម្ពុជា ​ក្នុងពិធីសម្ពោធ​ដាក់​​ឱ្យប្រើ​ប្រាស់​​ជា​ផ្លូវការ​​​នូវស្ពាន​ព្រែក​ហា លើ​កំណាត់​ផ្លូវ​​​ពីចំការ​​​ដូងទៅ​ព្រៃ.ស ​ឆ្លង​កាត់ព្រែក​​​​ហា ស្ថិត​ក្នុង​​​សង្កាត់​​​ដង្កោ

ជនអនាមិក​បាញ់​ទម្លុះ​ជញ្ជាំងស័ង្កសីរបួស​ក្មេងស្រី សង្ស័យគំនុំ

Posted: 05 May 2011 07:00 PM PDT

មន្ត្រីប៉ូលិសបានរកឃើញរន្ធគ្រាប់ទម្លុះជញ្ជាំងស័ង្កសីនិងរូបតូចក្មេងស្រីរងគ្រោះ
រាជ​ធានី​ភ្នំពេញ​ ៖ សិស្ស​ស្រី​រៀន​នៅ​វិទ្យា​ល័យ​សំរោង​អណ្តែត​ម្នាក់​បាន​រង​ការ​បាញ់​បណ្តាល​ឱ្យ​រង​របួស​ពីជន​មិន​ស្គាល់​មុខ​។ តាម​ការ​សន្និ​ដ្ឋាន​ជំហាន​ដំបូង​ត្រូវ​បាន​គេ​សង្ស័យ​ថា ដោយ​សារ​គំនុំ​។ ហេតុ​ការណ៍​តា​ម​ប្រមាញ់​ជីវិត​ដោយ​ការ​លួច​បាញ់​ដោយ​កាំ​ភ្លើង​​នេះ​​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៨ និង​៤៥​នាទី​យប់​ ថ្ងៃ​ទី​៤ ឧសភា នៅ​ចំណុច​ខាង​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!