The Phnom Penh Post - KHMER: “ធនាគារកណ្តាលថៃដំឡើងអត្រាការប្រាក់ដើម្បីទប់ស្កាត់អតិផរណា” plus 9 more |
- ធនាគារកណ្តាលថៃដំឡើងអត្រាការប្រាក់ដើម្បីទប់ស្កាត់អតិផរណា
- ADB៖ ប្រទេស៧ គឺជាមណ្ឌលកំណើនសេដ្ឋកិច្ចអាស៊ីនៅឆ្នាំ២០៥០
- ស៊ីរីចោទបាតុកររាប់រយនាក់ពីបទបំផ្លិចបំផ្លាញបរិយាកាសសង្គម
- នាវាល្បាតកងទ័ពជើងទឹកបារាំងចូលចតនៅកំពង់ផែសមុទ្រកម្ពុជា
- អាមេរិកថា ប៊ីនឡាដិន គ្មានកាន់អាវុធ ខណៈប៉ាគីស្ថានកំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំង
- មេទ័ពកម្ពុជា-ថៃ គ្រោងជួបចរចាគ្នាម្តងទៀតនៅថ្ងៃស្អែក ដើម្បីស្តារស្ថានភាពព្រំដែនឡើងវិញ
- គណៈប្រតិភូកម្ពុជាគ្រោងចេញដំណើរទៅហ្សាការតា ជម្លោះកម្ពុជា-ថៃនឹងស្ថិតក្នុងវេទិកាអាស៊ាន
- ច្រកជាំស្រង៉ាំបើកទ្វារឡើងវិញនៅម៉ោងជិត២រសៀលថ្ងៃនេះ
- ច្រកជាំស្រង៉ាំបន្តបិទទ្វារនៅឡើយ ក្រោយជំនួបចរចាមេទ័ពកម្ពុជា និងថៃ
- ហ៊ុន សែន៖ មេទ័ពកម្ពុជា និងថៃ ចងអង្រឹងដេកជាមួយគ្នាដើម្បីទប់ស្កាត់ការផ្ទុះអាវុធ
ធនាគារកណ្តាលថៃដំឡើងអត្រាការប្រាក់ដើម្បីទប់ស្កាត់អតិផរណា Posted: 04 May 2011 03:14 AM PDT បាងកក៖ ធនាគារកណ្តាលថៃ បានឲ្យដឹងនៅថ្ងៃពុធនេះថា ការឡើងថ្លៃប្រាក់បាត នឹងជួយទប់ស្កាត់អតិផរណា ប៉ុន្តែថាការប្រើប្រាស់ឥទ្ធិពលរបស់អត្រាប្តូរប្រាក់ក្នុងការទប់ ស្កាត់អតិផរណានេះ នៅមានកម្រិតនៅឡើយ ធៀបនឹងការដំឡើងអត្រាការប្រាក់។ |
ADB៖ ប្រទេស៧ គឺជាមណ្ឌលកំណើនសេដ្ឋកិច្ចអាស៊ីនៅឆ្នាំ២០៥០ Posted: 04 May 2011 02:32 AM PDT ហាណូយ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យដឹងក្នុងរបាយការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃពុធនេះថា ប្រទេសចំនួន ៧ គឺជាកត្តាជំរុញដ៏មានសក្តានុពលនៃកំណើនសេដ្ឋកិច្ចអាស៊ីក្នុងរយៈ ពេល ៤០ឆ្នាំខាងមុខ ដើម្បីឲ្យក្លាយជាតំបន់ដ៏មានឥទ្ធិពលខ្លាំងមួយ ដែលកំណើនសេដ្ឋកិច្ចនេះ មានជាងពាក់នៃសេដ្ឋកិច្ចសកលលោក។ |
ស៊ីរីចោទបាតុកររាប់រយនាក់ពីបទបំផ្លិចបំផ្លាញបរិយាកាសសង្គម Posted: 04 May 2011 02:10 AM PDT ក្រុងអាម៉ាន់៖ ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា ពលរដ្ឋស៊ីរីសាមញ្ញរាប់រយនាក់ ត្រូវបានចោទប្រកាន់ពីបទបំផ្លិចបំផ្លាញបរិយាកាសដ៏ផូរផង់របស់ រដ្ឋ ជាកិច្ចខិតខំរបស់លោកប្រធានាធិបតី បាសារ អាល់-អាសាដ ដើម្បីបោសសម្អាតបាតុកម្មប្រឆាំងនឹងរបបគ្រប់គ្រងអំណាចផ្តាច់ការ របស់គាត់។ |
នាវាល្បាតកងទ័ពជើងទឹកបារាំងចូលចតនៅកំពង់ផែសមុទ្រកម្ពុជា Posted: 04 May 2011 01:52 AM PDT ភ្នំពេញ៖ នាវាបារាំងល្បាតនៃកងទ័ពជើងទឹកបារាំងមួយគ្រឿង បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នៅថ្ងៃពុធនេះ ដើម្បីរឹតចំណងមិត្តភាពរវាងកងទ័ពជើងទឹកកម្ពុជា និងបារាំង។ |
អាមេរិកថា ប៊ីនឡាដិន គ្មានកាន់អាវុធ ខណៈប៉ាគីស្ថានកំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំង Posted: 04 May 2011 01:15 AM PDT អាប់បូតតាបាដ/វ៉ាស៊ីនតោន៖ ខណៈពេលដែលខ្លួនបានប្តេជ្ញាមុជចូលឲ្យជ្រៅទៅក្នុងបញ្ហាថា តើប៉ាគីស្ថានបានជួយដល់មេដឹកនាំក្រុមអាល់កៃដាអស់រយៈពេល ១០ឆ្នាំ ឬយ៉ាងណានោះ សេតវិមានបាននិយាយថា អូសាម៉ា ប៊ីនឡាដិន ពុំមានកាន់អាវុធឡើយ នៅពេលដែលកងកម្លាំងពិសេសរបស់អាមេរិក បាញ់ប្រហារសម្លាប់គាត់។ |
មេទ័ពកម្ពុជា-ថៃ គ្រោងជួបចរចាគ្នាម្តងទៀតនៅថ្ងៃស្អែក ដើម្បីស្តារស្ថានភាពព្រំដែនឡើងវិញ Posted: 04 May 2011 12:52 AM PDT ឧត្តរមានជ័យ៖ ប្រភពពីមន្ត្រីយោធាកម្ពុជា បានឲ្យដឹងថា មេបញ្ជាការសមរភូមិកម្ពុជា និងថៃ គ្រោងនឹងជួបចរចាគ្នាជាថ្មីទៀតនៅថ្ងៃស្អែក នៅនឹងមូលដ្ឋានផ្ទាល់ ដើម្បីស្តារស្ថានការណ៍ព្រំដែនឲ្យវិលត្រឡប់ទៅដូចមុនថ្ងៃទី២២ មេសាឡើងវិញ បន្ទាប់ពីទាហាននៃប្រទេសទាំងពីរបានវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរ ឈាមអស់រយៈពេលជាង ១០ថ្ងៃមកនោះ។ |
គណៈប្រតិភូកម្ពុជាគ្រោងចេញដំណើរទៅហ្សាការតា ជម្លោះកម្ពុជា-ថៃនឹងស្ថិតក្នុងវេទិកាអាស៊ាន Posted: 04 May 2011 12:30 AM PDT ភ្នំពេញ៖ គណៈប្រតិភូជាន់ខ្ពស់កម្ពុជាមួយក្រុម នឹងចាកចេញពីប្រទេសកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី១៨ ដែលគ្រោងរៀបចំឡើងនៅទីក្រុងហ្សាការតានាពេលខាងមុខនេះ ដើម្បីពិភាក្សាអំពីបញ្ហានានារបស់អាស៊ាន ក្នុងនោះមានទាំងជម្លោះព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗនេះផងដែរ។ |
ច្រកជាំស្រង៉ាំបើកទ្វារឡើងវិញនៅម៉ោងជិត២រសៀលថ្ងៃនេះ Posted: 03 May 2011 11:54 PM PDT ឧត្តរមានជ័យ៖ លោក នេត្រ តារា ប្រធានច្រកព្រំដែនអន្តរជាតិជាំស្រង៉ាំ បានថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍ជាថ្មីម្តងទៀតថា ច្រកព្រំដែនជាំស្រង៉ាំ ត្រូវបានបើកទ្វារឡើងវិញនៅវេលាម៉ោង ១:៣៩នាទីរសៀលថ្ងៃនេះ បន្ទាប់ពីភាគីថៃបានឯកភាពបើកឡើងវិញ។ |
ច្រកជាំស្រង៉ាំបន្តបិទទ្វារនៅឡើយ ក្រោយជំនួបចរចាមេទ័ពកម្ពុជា និងថៃ Posted: 03 May 2011 10:12 PM PDT ឧត្តរមានជ័យ៖ ប្រភពពីមន្ត្រីព្រំដែនកម្ពុជា បានឲ្យដឹងនៅព្រឹកថ្ងៃពុធនេះថា ច្រកជាំស្រង៉ាំ មិនទាន់ត្រូវបានបើកដំណើរការឡើងវិញឡើយរហូតមកដល់រសៀលថ្ងៃនេះ ខណៈភាគីថៃអះអាងថា មិនទាន់បានទទួលបញ្ជាពីថ្នាក់លើរបស់ពួកគេ។ |
ហ៊ុន សែន៖ មេទ័ពកម្ពុជា និងថៃ ចងអង្រឹងដេកជាមួយគ្នាដើម្បីទប់ស្កាត់ការផ្ទុះអាវុធ Posted: 03 May 2011 09:40 PM PDT ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃពុធនេះ បានឲ្យដឹងថា មេទ័ពកម្ពុជា និងថៃ បានប្រើប្រាស់រូបមន្តចងអង្រឹងដេកជាមួយគ្នានៅពេលយប់ ដើម្បីទប់ស្កាត់ការបាញ់ផ្លោងដាក់គ្នាទៅវិញទៅមករវាងទាហាននៃប្រទេសទាំងពីរ បន្ទាប់ពីស្នូរផ្ទុះអាវុធបានលាន់ឮឡើងអស់រយៈពេលជាង ១០ថ្ងៃមកហើយនោះ។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |