The Phnom Penh Post - KHMER: “ហុងដាហៅរថយន្តជាង៨៣ម៉ឺនគ្រឿងចូលរោងចក្រវិញដោយសារបញ្ហាពោងខ្យល់សុវត្ថិភាព” plus 9 more |
- ហុងដាហៅរថយន្តជាង៨៣ម៉ឺនគ្រឿងចូលរោងចក្រវិញដោយសារបញ្ហាពោងខ្យល់សុវត្ថិភាព
- នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឲ្យអាជ្ញាធរមីនបោសសម្អាតគ្រាប់មិនទាន់ផ្ទុះក្រោយការប្រយុទ្ធគ្នា
- ជនភៀសសឹកកម្ពុជាវិលទៅភូមិដ្ឋានវិញ បន្ទាប់ពីស្នូរកាំភ្លើងបានថមថយ
- កម្ពុជាសង់ជំរំភៀសខ្លួនដ៏ធំមួយត្រៀមទទួលជនភៀសសឹក
- OSJI អំពាវនាវឲ្យសហព្រះរាជអាជ្ញាធានាឲ្យមានការស៊ើបអង្កេតពេញលេញមួយលើករណី០០៣
- ទាហានកម្ពុជាម្នាក់របួសនៅក្នុងការបាញ់ផ្លោងរបស់ថៃកាលពីយប់មិញ
- ចិនចាត់ទុកការស្លាប់របស់ ប៊ីនឡាដិន ជាដំណើរវិវត្តន៍បែបវិជ្ជមាន
- ថៃគ្រោងរំលាយសភា ខណៈកាលបរិច្ឆេទបោះឆ្នោតមិនទាន់ច្បាស់លាស់
- បារាំងអំពាវនាវឲ្យកម្ពុជា និងថៃបញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់ និងគាំទ្រតួនាទីប្រធានអាស៊ាន
- តុលាការក្រុងឡាអេប្រាប់ថា បានទទួលពាក្យបណ្តឹងពីកម្ពុជា
ហុងដាហៅរថយន្តជាង៨៣ម៉ឺនគ្រឿងចូលរោងចក្រវិញដោយសារបញ្ហាពោងខ្យល់សុវត្ថិភាព Posted: 03 May 2011 02:41 AM PDT តូក្យូ៖ ហុងដា ម៉ូទ័រ ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេទីបីរបស់ជប៉ុន បានឲ្យដឹងថា ក្រុមហ៊ុននឹងប្រមូលរថយន្តម៉ូដែលម៉ាក Honda និងម៉ូដែលម៉ាក Acura បន្ថែមទៀតនៅអាមេរិក ដើម្បីកែលម្អពោងខ្យល់សុវត្ថិភាព។ |
Posted: 03 May 2011 02:21 AM PDT ភ្នំពេញ៖ លោកនយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានបញ្ជាឲ្យមជ្ឈមណ្ឌលបោសសម្អាត់មីនកម្ពុជា (CMAC) ធ្វើការបោសសម្អាតគ្រាប់ផ្លោងមិនទាន់ផ្ទុះជាបន្ទាន់ ដែលត្រូវបានទាហានថៃបាញ់ផ្លោងចូលមកក្នុងទឹកដីកម្ពុជា ចាប់តាំងពីមានការវាយប្រយុទ្ធគ្នានៅតាមព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២២ មេសាកន្លងមក។
|
ជនភៀសសឹកកម្ពុជាវិលទៅភូមិដ្ឋានវិញ បន្ទាប់ពីស្នូរកាំភ្លើងបានថមថយ Posted: 03 May 2011 02:02 AM PDT ឧត្តរមានជ័យ៖ ភូមិដ្ឋានទាំងឡាយនៅក្នុងស្រុកបន្ទាយអម្ពិល ខេត្តឧត្តមានជ័យ ដែលផ្ទះត្រូវបានចាក់សោរចោល ហើយផ្លូវថ្នល់ដ៏ស្ងាត់ជ្រងំកាលពីប៉ុន្មានថ្ងៃមុននេះ បានចាប់ផ្តើមមានសកម្មភាពវិញហើយ បន្ទាប់ពីជនភៀសសឹកបានវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញ បន្ទាប់ពីសង្គ្រាមដែលបានបង្កឡើងដោយភាគីថៃចាប់តាំងពីថ្ងៃទី ២២ខែមេសា។ |
កម្ពុជាសង់ជំរំភៀសខ្លួនដ៏ធំមួយត្រៀមទទួលជនភៀសសឹក Posted: 03 May 2011 01:51 AM PDT ឧត្តរមានជ័យ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កំពុងសាងសងមជ្ឈមណ្ឌលជនភៀសខ្លួនមួយ លើផ្ទៃដីទំហំជិត ៩ហិកតា នៅខេត្តឧត្តរមានជ័យ សម្រាប់ត្រៀមទទួលជនភៀសសឹក ប្រសិនបើទាហានថៃនៅតែបន្តបាញ់កាំភ្លើងចូលក្នុងទឹកដីខ្មែរ។ |
OSJI អំពាវនាវឲ្យសហព្រះរាជអាជ្ញាធានាឲ្យមានការស៊ើបអង្កេតពេញលេញមួយលើករណី០០៣ Posted: 03 May 2011 12:47 AM PDT ភ្នំពេញ៖ អង្គការផ្តួចផ្តើមយុត្តិធម៌សង្គមសេរី (OSJI) នៅថ្ងៃអង្គារនេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានអំពាវនាវឲ្យសហព្រះរាជអាជ្ញា នៃសាលាក្តីខ្មែរក្រហម ធ្វើយ៉ាងណាដើម្បីធានាបាននូវការស៊ើបអង្កេតដោយពេញលេញមួយលើ អតីតមេបញ្ជាការជាន់ខ្ពស់ ២រូបរបស់របបខ្មែរក្រហម ខណៈពេលសហព្រះរាជអាជ្ញាមានពេលវេលាចំនួន ១៥ថ្ងៃទៀត មុននឹងសហចៅក្រមស៊ើបអង្កេតសម្រេចថា តើត្រូវនាំខ្លួនជនសង្ស័យចូលសវនការ ឬយ៉ាងណា។ |
ទាហានកម្ពុជាម្នាក់របួសនៅក្នុងការបាញ់ផ្លោងរបស់ថៃកាលពីយប់មិញ Posted: 02 May 2011 11:50 PM PDT ភ្នំពេញ, ឧត្តរមានជ័យ៖ យ៉ាងហោចណាស់មានទាហានកម្ពុជាម្នាក់ទៀត បានរងរបួសនៅអំឡុងពេលមានការបាញ់ផ្លោងកាំភ្លើងត្បាល់របស់ទាហាន ថៃ ចូលមកក្នុងទឹកដីកម្ពុជា កាលពីយប់មិញ នៅឯតំបន់ព្រំដែនខេត្តឧត្តរមានជ័យ ភាគឧត្តរនៃប្រទេសកម្ពុជា។ |
ចិនចាត់ទុកការស្លាប់របស់ ប៊ីនឡាដិន ជាដំណើរវិវត្តន៍បែបវិជ្ជមាន Posted: 02 May 2011 11:24 PM PDT ប៉េកាំង៖ ប្រទេសចិនបានចូលរួមជាបណ្តារដ្ឋាភិបាលនានា ត្រេកអរនឹងការស្លាប់របស់ អូសាម៉ា ប៊ីនឡាដិន ដោយបានយកបញ្ហាបែកបាក់ជាក្រុងវ៉ាស៊ីនតោនទុកនៅមួយឡែកសិន និងបាននិយាយថា ចិនក៏ជាជនរងគ្រោះនៃអំពើភេរវកម្មឃោឃៅដែរ។ |
ថៃគ្រោងរំលាយសភា ខណៈកាលបរិច្ឆេទបោះឆ្នោតមិនទាន់ច្បាស់លាស់ Posted: 02 May 2011 10:14 PM PDT បាងកក៖ នាយករដ្ឋមន្ត្រីថៃ អាភីស៊ីត វេចាជីវ៉ា កាលពីថ្ងៃចន្ទម្សិលមិញ បាននិយាយថា លោកចង់រំលាយសភានោសប្តាហ៍នេះ តាមការគ្រោងទុក ប៉ុន្តែ គាត់មិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការបោះឆ្នោតទេ ថ្វីបើមានសេចក្តីរាយការណ៍មកថា ការបោះឆ្នោតនឹងប្រហែលជារៀបចំធ្វើឡើងនៅថ្ងៃទី២៦ ខែមិថុនាខាងមុខ។ |
Posted: 02 May 2011 09:22 PM PDT ភ្នំពេញ៖ ប្រទេសបារាំង បានអំពាវនាវឲ្យប្រទេសកម្ពុជា និងថៃ បញ្ឈប់ជាបន្ទាន់នូវការវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមនៅតាមព្រំ ដែននៃប្រទេសទាំងពីរ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២២ មេសាកន្លងមក និងគាំទ្រតួនាទីរបស់ប្រធានអាស៊ាន។ |
តុលាការក្រុងឡាអេប្រាប់ថា បានទទួលពាក្យបណ្តឹងពីកម្ពុជា Posted: 02 May 2011 08:44 PM PDT ទីក្រុងអាំស្ទែដាំ៖ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅថ្ងៃអង្គារនេះ បាននិយាយថា ប្រទេសកម្ពុជាបានដាក់ពាក្យបណ្តឹងមួយ ទាក់ទងនឹងប្រាសាទបុរាណមានជម្លោះជាមួយប្រទេសថៃ ហើយក៏បានស្នើឲ្យតុលាការនេះចេញបញ្ជាឲ្យទាហានថៃដកចេញពីតំបន់ នោះ។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |