|
- រដ្ឋមន្ត្រីការបរទេស៣រូបនឹងជួបពិភាក្សាគ្នាលើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ
- Man Utd បំបាក់ Schalke 4-1 ទុកជាសារព្រមានដល់ Barcelona នៅវគ្គផ្តាច់ព្រ័ត្រ
- យុវជនស្ទាវ៣នាក់ចិត្តព្រហើនចូលទៅចាប់រំលោភយុវតីដល់ក្នុងផ្ទះ
- សណ្ឋាគារខ្ពស់ជាងគេបំផុតលើពិភពលោកនៅហុងកុង
- ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោដាស់តឿនមន្ត្រីឱ្យពិនិត្យឯកសារវិនិយោគ៣ឆ្នាំរំកិល
- ប្រពន្ធមានផ្ទៃពោះចង់សម្លកកូរត្នោតប្តីឡើងកាប់ផ្លែធ្លាក់របួសធ្ងន់ធ្ងរ
- ឧក្រិដ្ឋជនសង្គ្រាមរបបណាហ្ស៊ីដែលគេតាមចាប់ខ្លួនបំផុតទទួលការកាត់ទោស
- គ្រោះថ្នាក់រថយន្តបឺសធ្លាក់ពីលើស្ពានអាកាសក្បាលគងស្ពាន
- នន់ ជំនិត សុំសាកស្នៀតគុនជាមួយជាម អាដាំ
- តាំងខ្លួនជាមេភូមិបង្កភាពអនាធិបតេយ្យត្រូវសមត្ថកិច្ចឃាត់ខ្លួន
- សាលាក្តីពន្យារពេលប្រកាសសាលក្រមអៀង សារី និងគ្រោងប្រកាសសាលក្រម«ឌុច»នៅចុងខែមិថុនា
- ប្រព័ន្ធធារាសាស្ត្រឃុំស្លាៈ ការវិនិយោគឃុំទទួលបានលទ្ធផល
- ចន្លោះពេលតែ១ម៉ោងមនុស្សស្លាប់ពីរនាក់នៅស្រុកថ្មពួក
- រថយន្តធំយកដងផ្លូវសាធារណៈលើកដាក់ទំនិញ
- ចោរដាក់ថ្នាំសណ្តំយកម៉ូតូសេ១២៥ពណ៌ខ្មៅបានដោយសុវត្ថិភាព
- នាយករដ្ឋមន្ត្រីតួកគីគេចផុតពីការវាយប្រហារដោយបំផ្ទុះគ្រាប់បែក
- អង្គការក្រៅរដ្ឋាភិបាល ៖ ជនជាតិស៊ីរីយ៉ាងតិច3.000នាក់ត្រូវចាប់ខ្លួន
- អាមេរិកមិនឱ្យចេញផ្សាយរូបថតប៊ីនឡាដេន ពេលត្រូវបាញ់សម្លាប់
- រុស្ស៊ីអះអាងពីការសម្លាប់បេសកជនអាល់កៃដានៅតំបន់កូកាស់
- គ្រោះថ្នាក់រថយន្តបឺសក្រឡាប់ធ្លាក់ពីលើភ្នំនៅភាគខាងលិចនេប៉ាល់ស្លាប់16នាក់
- បារាំងអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរប្រឆាំងមេដឹកនាំស៊ីរី
- ឧបនាយករដ្ឋមន្ត្រីហោ ណាំហុង អញ្ជើញទៅចូលរួមប្រជុំកំពូលអាស៊ាន មុនសម្តេចតេជោហ៊ុន សែន និងធ្វើសន្និសីទកាសែតនៅព្រលានយន្តហោះ
- លីប៊ី ៖ អូតង់គ្រោងធ្វើការផ្លាស់ប្តូរខាងយុទ្ធសាស្ត្រ
- សម្តេចតេជោហ៊ុន សែន នឹងដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅក្រុងហ្សាការតាស្អែកនេះ
- អង្គការក្រៅរដ្ឋាភិបាល ៖ ជនជាតិស៊ីរីយ៉ាងតិច3.000នាក់ត្រូវចាប់ខ្លួន
- អតីតប្រធានាធិបតីអេហ្ស៊ីបលោកហូស្នី មូបារ៉ាក់ អាចត្រូរកាត់ទោសប្រហារជីវិត
- ស្នូរកាំភ្លើងស្ងប់ស្ងាត់ មេទ័ពថ្នាក់ភូមិភាគកម្ពុជា-សៀមជួបគ្នានៅអូរស្មាច់ ឯកភាព៦ចំណុច
- នយោបាយវាតទីនិយមរបស់ថៃគំរាមកំហែងធ្ងន់ធ្ងរ ដល់សន្តិភាពនិងស្ថិរភាពនៅកម្ពុជានិងក្នុងតំបន់
- តាមបាញ់ប្រហារដៃគូជម្លោះដល់ផ្ទះ ទៅត្រូវយុវតីជាប្អូនទៅវិញ
- យឹម វណ្ណដា អ្នកចម្រៀងរកប្រាក់ព្យាបាលប្រពន្ធមិននឿយណាយ
រដ្ឋមន្ត្រីការបរទេស៣រូបនឹងជួបពិភាក្សាគ្នាលើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ Posted: 05 May 2011 01:11 AM PDT រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា-ថៃ និងឥណ្ឌូណេស៊ីគ្រោងនឹងជួបពិភាក្សាគ្នាពីព្រឹត្តិការណ៍ផ្ទុះអាវុធនៅប្រាសាទតាក្របី ប្រាសាទតាមាន់ និងតំបន់ប្រាសាទព្រះវិហារ ចាប់តាំងពីកើតមានសភាពការណ៍តានតឹងឆ្នាំ២០០៨ និងថ្ងៃទី២២ មេសា ២០១១ កន្លងមកនេះ ។ នេះបើយើងតាមប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង |
Man Utd បំបាក់ Schalke 4-1 ទុកជាសារព្រមានដល់ Barcelona នៅវគ្គផ្តាច់ព្រ័ត្រ Posted: 05 May 2011 12:49 AM PDT ភាពមន្ទិលសង្ស័យថា តើក្រុម Man Utd ឬ Schalke ជាអ្នកបានឡើងទៅលេងវគ្គផ្តាច់ព្រ័ត្រនោះ ត្រូវបានបញ្ចប់ហើយកាលពីរាត្រីថ្ងៃព្រសហ្បតិ៍ កន្លងទៅនៅពេលដែលក្រុមបិសាចក្រហម Man Utd នៅតែបន្តរកបានជ័យជម្នះ 4-1 ទៅលើ Schalke បន្ថែមទៀតក្នុងពហុកីឡដ្ឋាន Old Trafford ធ្វើឱ្យគ្រាប់បាល់សរុបទាំង២ជើង Man Utd បានយកឈ្នះ Schalke 6-1 |
យុវជនស្ទាវ៣នាក់ចិត្តព្រហើនចូលទៅចាប់រំលោភយុវតីដល់ក្នុងផ្ទះ Posted: 05 May 2011 12:45 AM PDT រាជធានីភ្នំពេញ ៖ យុវជនស្ទាវចិត្តព្រហើន៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយពេលចូលទៅចាប់រំលោភសេពសន្ថវៈយុវតីម្នាក់ដល់ក្នុងផ្ទះ ខណៈឪពុក-ម្តាយនាងជាប់រវល់ចេញទៅខាងក្រៅផ្ទះទំនាក់ទំនងការងារកាលពីថ្ងៃទី២ ឧសភា ២០១១ វេលាម៉ោង៧យប់ នៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ បើយោងតាមសមត្ថកិច្ច |
សណ្ឋាគារខ្ពស់ជាងគេបំផុតលើពិភពលោកនៅហុងកុង Posted: 05 May 2011 12:40 AM PDT កាលពីថ្ងៃទី៣ ឧសភា កន្លងមកនេះ សណ្ឋាគារ RITZ-CARLTON ក្រុងហុងកុង ជាសណ្ឋាគារទំនើបចុងក្រោយរបស់ក្រុមហ៊ុន សណ្ឋាគារអាមេរិកនេះបានបើកសម្ពោធជាផ្លូវការ។ សណ្ឋាគារនេះមានកំពស់ខ្ពស់ជាងអគារដែលខ្ពស់ជាងគេបំផុតរបស់ក្រុង ហុងកុង គឺអគារមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ICC ទៅទៀត ហើយសណ្ឋាគារ RITZ-CARLTON ក្លាយជា សណ្ឋាគារដែលខ្ពស់ជាងគេបំផុតលើពិភពលោកដែរ ។ |
ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោដាស់តឿនមន្ត្រីឱ្យពិនិត្យឯកសារវិនិយោគ៣ឆ្នាំរំកិល Posted: 05 May 2011 12:40 AM PDT រាជធានីភ្នំពេញ ៖ លោកប៉ិល កុសល ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ បានធ្វើការណែនាំ និងដាស់តឿនជាចំហដល់មន្ត្រីដែលជាសមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌទាំងអស់់ ត្រូវតែយកចិត្តទុកដាក់ខំប្រឹងប្រែងធ្វើការពិនិត្យនិងសិក្សាឱ្យបានច្បាស់លាស់លើឯកសារពាក់ព័ន្ធនានា ជាពិសេសឯកសារកម្មវិធីផែនការវិនិយោគ៣ឆ្នាំរំកិល |
ប្រពន្ធមានផ្ទៃពោះចង់សម្លកកូរត្នោតប្តីឡើងកាប់ផ្លែធ្លាក់របួសធ្ងន់ធ្ងរ Posted: 05 May 2011 12:36 AM PDT ខេត្តកំពត ៖ បុរសម្នាក់បានត្រូវក្រុមសាច់ញាតិបញ្ជូនមកកាន់មន្ទីរពេទ្យស្រុកកំពង់ត្រាច ដើម្បីធ្វើការសង្គ្រោះក្រោយពេលដែលគាត់ធ្លាក់ពីលើដើមត្នោត ។ បុរសរងគ្រោះឈ្មោះសន ហេង អាយុ២៧ឆ្នាំ នៅភូមិកោះតាមូង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច |
ឧក្រិដ្ឋជនសង្គ្រាមរបបណាហ្ស៊ីដែលគេតាមចាប់ខ្លួនបំផុតទទួលការកាត់ទោស Posted: 05 May 2011 12:31 AM PDT តាមប្រភពព័ត៌មានបរទេសថា ឧក្រិដ្ឋជនសង្គ្រាមរបបណាហ្ស៊ីដែលគេតាមរកចាប់ខ្លួនបំផុត នៅលើពិភពលោកឈ្មោះ Sandor Kepiro អាយុ៩៧ឆ្នាំ កាលពីថ្ងៃទី៥ ឧសភា ទទួលការកាត់ទោសនៅតុលាការក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី ដោយត្រូវចោទប្រកាន់ពីបទសម្លាប់ជនជាតិជ្វីហ្វ និងស៊ែប៊ី៣៦នាក់ នៅស៊ែប៊ីកាលពីឆ្នាំ១៩៤២ ។ |
គ្រោះថ្នាក់រថយន្តបឺសធ្លាក់ពីលើស្ពានអាកាសក្បាលគងស្ពាន Posted: 05 May 2011 12:31 AM PDT គ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយបានកើតឡើងនៅក្នុងទីក្រុង អាល់ហ្សេ ប្រទេសអាល់ហ្សេរី កាលពីព្រឹកថ្ងៃទី៥ ឧសភា ដោយរថយន្តបឺសដឹកអ្នកដំណើរមួយគ្រឿងបានបើកធ្លាក់ពីលើ ស្ពានអាកាស គូទទល់ដី ក្បាលគងស្ពានបណ្តាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ តាមសេចក្តីរាយការណ៍ថា គ្រោះថ្នាក់នេះកើតឡើងដោយសារអ្នកបើកងងុយដេក បណ្តាលឱ្យរថយន្តបុកបង្កាន់ដៃស្ពានហើយធ្លាក់ពីលើស្ពាន អាកាស |
នន់ ជំនិត សុំសាកស្នៀតគុនជាមួយជាម អាដាំ Posted: 05 May 2011 12:22 AM PDT រាជធានីភ្នំពេញ ៖ នន់ ជំនិត អ្នកប្រដាល់មកពីក្លឹបស៊ីម៉ាក់ត្រូវបានផ្គូផ្គងឱ្យជួបប្រកួតជាមួយជាម អាដាំ មកពីក្លឹបឃ្លាំងមឿងកីឡានៅលើសង្វៀនស្ថានីយទូរទស្សន៍បាយ័ននារសៀលថ្ងៃសៅរ៍ ទី៧ ឧសភា ឆ្នាំ២០១១។ នន់ ជំនិត និងជាម អាដាំ មិនធ្លាប់មានប្រវត្តិប្រកួតគ្នាពីមុនមកទេ ទោះបីពួកគេជាអ្នកប្រដាល់ចាស់វស្សាក៏ដោយ។ ជំនិតមានចរិត |
តាំងខ្លួនជាមេភូមិបង្កភាពអនាធិបតេយ្យត្រូវសមត្ថកិច្ចឃាត់ខ្លួន Posted: 05 May 2011 12:19 AM PDT ក្រុងប៉ោយប៉ែត ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចប៉ូលិសក្រុងប៉ោយប៉ែតឃាត់ខ្លួនពីបទប្រើអំពើហិង្សា និងតាំងខ្លួនជាមេភូមិបង្កភាពអនាធិបតេយ្យ។ សមត្ថកិច្ចឱ្យដឹងថា ការឃាត់ខ្លួនបុរសនោះទៅតាមពាក្យបណ្តឹងរបស់ពលរដ្ឋរងគ្រោះឈ្មោះអ៊ិន ហាក់ ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។ ជនរងគ្រោះរៀបរាប់់ថា |
សាលាក្តីពន្យារពេលប្រកាសសាលក្រមអៀង សារី និងគ្រោងប្រកាសសាលក្រម«ឌុច»នៅចុងខែមិថុនា Posted: 05 May 2011 12:11 AM PDT រាជធានីភ្នំពេញ ៖ មន្រ្តីសាលាក្តីខ្មែរក្រហមបានឲ្យដឹងថា នៅវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី៤ ឧសភា អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហម បានបើកសវនាការជំនុំជម្រះលើវិធាន៦៨.៣ ស្តីពី «ការស្នើសុំនៅក្រៅឃុំជាបណ្តោះអាសន្នពីសំណាក់អៀង សារី» ដោយមានការចូលរួមពីសំណាក់ជនជាប់ចោទ អៀង សារី អាយុ៨៥ឆ្នាំ ដែលបានបង្ហាញ |
ប្រព័ន្ធធារាសាស្ត្រឃុំស្លាៈ ការវិនិយោគឃុំទទួលបានលទ្ធផល Posted: 05 May 2011 12:05 AM PDT លោកឃឹម ហ៊ុល ធ្លាប់ស្រមើស្រមៃចង់ឃើញឃុំរបស់គាត់មានពណ៌បៃតងពេញមួយឆ្នាំ។ ឥឡូវនេះក្តីសុបិនរបស់គាត់ជិតក្លាយជាការពិតហើយ ។ ចាប់តាំងពីឆ្នាំ២០០៥ មក លោកហ៊ុល ដែលជាមេឃុំស្តីទីនៃឃុំស្លា ខេត្តតាកែវ និងក្រុមប្រឹក្សាឃុំ បានកំពុងធ្វើវិនិយោគលើមូលនិធិឃុំ ដើម្បីកសាងប្រឡាយទឹកជាច្រើនក្រៅពីផ្លូវថ្នល់ |
ចន្លោះពេលតែ១ម៉ោងមនុស្សស្លាប់ពីរនាក់នៅស្រុកថ្មពួក Posted: 05 May 2011 12:00 AM PDT ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី៤ ឧសភា នៅស្រុកថ្មពួក ចន្លោះពេលតែមួយម៉ោងប៉ុណ្ណោះ មានមនុស្សស្លាប់ចំនួន២នាក់ ដែលម្នាក់ស្លាប់ដោយអួលបាយ និងម្នាក់ទៀតស្លាប់ដោយជំងឺគាំងបេះដូង ។ តាមព័ត៌មានពីលោកអនុសេនីយ៍ឯក យ៉ត រាយ អធិការនគរបាលស្រុកថ្មពួក បានឱ្យដឹងថា នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៤ ឧសភា ឆ្នាំ២០១១ |
រថយន្តធំយកដងផ្លូវសាធារណៈលើកដាក់ទំនិញ Posted: 04 May 2011 11:49 PM PDT ក្រុងប៉ោយប៉ែត ៖ រថយន្តធំៗដែលផ្ទុកទំនិញនៅក្រុងប៉ោយប៉ែតបាននិងកំពុងយកដងផ្លូវសាធារណៈលើកដាក់ទំនិញយ៉ាងអនាធិបតេយ្យ បង្កការលំបាកដល់អ្នកធ្វើដំណើរយ៉ាងខ្លាំង ព្រោះតែផ្លូវតូចចង្អៀត ។ ការយកដងផ្លូវសាធារណៈសម្រាប់លើកដាក់ទំនិញរបស់ឈ្មួញ គឺមានពេលខ្លះគេចតរថយន្តទន្ទឹមគ្នាមិនត្រឹមតែ២ទេ ៣ក៏មានដែរ |
ចោរដាក់ថ្នាំសណ្តំយកម៉ូតូសេ១២៥ពណ៌ខ្មៅបានដោយសុវត្ថិភាព Posted: 04 May 2011 11:34 PM PDT រាជធានីភ្នំពេញ ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់ត្រូវគេដាក់ថ្នាំសណ្ដំយកម៉ូតូសេ១២៥មួយគ្រឿង ពណ៌ខ្មៅ ស៊េរី២០០៧ ពាក់ស្លាកលេខភ្នំពេញ 1S 1317 ខណៈរត់ឌុបនៅមុខផ្សារជម្ពូវ័ន ហើយប៉ះចំម៉ូយឱ្យឌុបទៅផ្សារច្បារអំពៅរួចឌុបត្រឡប់មកផ្សារជម្ពូរវ័នវិញ ក៏ត្រូវគេដាក់ថ្នាំសណ្ដំយកម៉ូតូទៅបាត់ ។ ហេតុការណ៍នេះកើតឡើងនៅមុខផ្សារជម្ពូវ័ន |
នាយករដ្ឋមន្ត្រីតួកគីគេចផុតពីការវាយប្រហារដោយបំផ្ទុះគ្រាប់បែក Posted: 04 May 2011 11:27 PM PDT នាយករដ្ឋមន្ត្រីតួកកី លោក Recep Tayyip Erdogan ថ្លែងកាលពីល្ងាចថ្ងៃទី៤ ឧសភា ថា ប៉ូលិសម្នាក់បានត្រូវស្លាប់ និងម្នាក់ទៀតរងរបួសនៅពេលក្បួនរថយន្តរបស់លោករងការវាយប្រហារ នៅតាមផ្លូវឆ្ពោះទៅកាន់កន្លែងប្រមូលផ្តុំធ្វើយុទ្ធនាការឃោសនា បោះឆ្នោតមួយ ។ ទូរទស្សន៍តួកគី NTV រាយការណ៍ថា លោក Erdogan មិនស្ថិតនៅក្នុងក្បួនរថយន្តនេះទេ ពេលមានការវាយប្រហារនោះ ។ |
អង្គការក្រៅរដ្ឋាភិបាល ៖ ជនជាតិស៊ីរីយ៉ាងតិច3.000នាក់ត្រូវចាប់ខ្លួន Posted: 04 May 2011 11:22 PM PDT នៅប្រទេសស៊ីរីការបង្ក្រាបបាតុកម្មបើតាមតុល្យការមួយចំនួនថា អ្នកស្លាប់មានដល់៦៣២នាក់ ហើយមនុស្ស៨.០០០នាក់អាចត្រូវចាប់ខ្លួន និងបាត់ខ្លួន។ អង្គការការពារសិទ្ធិមនុស្ស INSAN លើកឡើងពីតុល្យការអ្នកស្លាប់ថា មាន៦៣២នាក់ ចាប់ពីថ្ងៃទី១៥ មីនា មក ចំណែកអង្គការលើកលែងទោសអន្តរជាតិនិយាយពីអ្នកស្លាប់៥៤២ នាក់ ជាតួលេខមួយអាចមានខ្ពស់ជាងនេះទៀត។ |
អាមេរិកមិនឱ្យចេញផ្សាយរូបថតប៊ីនឡាដេន ពេលត្រូវបាញ់សម្លាប់ Posted: 04 May 2011 11:22 PM PDT អ្នកនាំពាក្យសេតវិមាននិយាយថា ប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា នឹងមិនឱ្យចេញផ្សាយរូបថតមេដឹកនាំភេរវកម្មអាល់កៃដា អូសាម៉ា ប៊ីនឡាដេន នៅពេលត្រូវបាញ់សម្លាប់ឡើយ បើទោះបីជារងសម្ពាធពីសមាជិកសភា និងទីប្រឹក្សាជាន់ខ្ពស់របស់លោកក៏ដោយ ។ អ្នកនាំពាក្យរូបនេះ លោក Jay Carney ថ្លែងថា វាមិនមែនជាផលប្រយោជន៍ផ្នែកសន្តិសុខជាតិរបស់យើងឡើយ ដែលអនុញ្ញាតឱ្យចេញផ្សាយរូបថតទាំងនោះ ជាពិសេសរូបថតអូសាម៉ា ប៊ីនឡាដេន នៅពេលត្រូវបាញ់សម្លាប់ ។ |
រុស្ស៊ីអះអាងពីការសម្លាប់បេសកជនអាល់កៃដានៅតំបន់កូកាស់ Posted: 04 May 2011 11:22 PM PDT ក្នុងសេចក្តីប្រកាសមួយរបស់គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម NAK ប្រទេសរុស្ស៊ីអះអាងកាលពីថ្ងៃទី៤ ឧសភា ពីការសម្លាប់ក្នុងឆេឆេនីនូវបេសកជនអាល់កៃដាក្នុងតំបន់កូកាស់។ បុរសនេះមានឈ្មោះសង្គ្រាមថា ABDOULLAH KURD កាន់លិខិតឆ្លងដែនតួកគីក្រោមឈ្មោះថា DOGEL SEVDER។ ដោយដកស្រង់ប្រភពព័ត៌មានរបស់ NAKទីភ្នាក់ងារព័ត៌មានរុស្ស៊ី ITAR-TASS គូសបញ្ជាក់ថា ជននេះត្រូវសម្លាប់រួមគ្នា នឹងជនឧទ្ទាមម្នាក់ទៀត ហើយរូបគេជាអ្នកបំពេញតួនាទីបេសកជនអាល់កៃដា នៅកូកាស់ខាងជើងចាប់តាំងពីកងទ័ពរុស្ស៊ីសម្លាប់មេកើយរបស់គេ កាលពីខែមេសាមក។ |
គ្រោះថ្នាក់រថយន្តបឺសក្រឡាប់ធ្លាក់ពីលើភ្នំនៅភាគខាងលិចនេប៉ាល់ស្លាប់16នាក់ Posted: 04 May 2011 11:19 PM PDT មនុស្សយ៉ាងហោចណាស់១៦នាក់បានស្លាប់បាត់បង់ជីវិត និង២២នាក់ទៀតរងរបួសនៅពេលរថយន្តបឺសដឹកអ្នកដំណើរមួយគ្រឿង បានក្រឡាប់ធ្លាក់ពីលើតំបន់ភ្នំយ៉ាងខ្ពស់ ភាគខាងលិច ប្រទេសនេប៉ាល់ កាលពីល្ងាចថ្ងៃទី៤ ឧសភា កន្លងមក ។ មន្ត្រីនៅតំបន់នោះបាននិយាយឱ្យដឹងថា រថយន្តបឺសនោះបានក្រឡាប់ធ្លាក់ពីលើតំបន់ភ្នំនោះកម្ពស់ ៣០០ហ្វូត ស្ថិតនៅចម្ងាយប្រហែល៥៥០គីឡូម៉ែត្រ ភាគខាងលិចរដ្ឋធានីកាត់ម៉ាន់ឌូ។ |
បារាំងអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរប្រឆាំងមេដឹកនាំស៊ីរី Posted: 04 May 2011 09:04 PM PDT ប្រធានាធិបតីបារាំង លោកនីកូឡាស់ សាកូហ្ស៊ី កាលពីថ្ងៃទី៤ ឧសភា កន្លងមក បានស្នើដល់សហគមន៍អន្តរជាតិឱ្យដាក់ទណ្ឌកម្មធ្ងន់ធ្ងរប្រឆាំង មេដឹកនាំស៊ីរី លោកបាចា អាល់អាសាដ ប៉ុន្តែលោកបានផាត់ចេញនូវចំណាត់ការយោធាដើម្បីបញ្ឈប់ ការប៉ះទង្គិចគ្នារវាងហ្វូងបាតុករ និងកងកម្លាំងរដ្ឋាភិបាល។ លោកសាកូហ្សី បានលើកឡើងដូច្នេះក្នុងអំឡុងពេលនៃបទសម្ភាសន៍មួយជាមួយទស្សនាវដ្តី L'Express ។ ក្នុងបទ សម្ភាសន៍នោះដែរ ប្រមុខរដ្ឋបារាំងរូបនេះថ្លែងគូសបញ្ជាក់ថា យើងមិនអាចប្រើកម្លាំងយោធាដើម្បីបញ្ឈប់ការប៉ះទង្គិចគ្នានៅ ស៊ីរីបានឡើយ។ |
Posted: 04 May 2011 09:04 PM PDT រាជធានីភ្នំពេញ ៖ ក្នុងដំណើរអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ១៨ នៅទីក្រុងហ្សាការតា តាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិតស៊ូស៊ីឡូ បាំបាង យូដូយ៉ូណូ នៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ទី៥ ឧសភា ២០១១ នេះ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង ដែលត្រូវទៅរៀបចំកិច្ចការមុនសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន នោះ នឹងធ្វើសន្និសីទកាសែតរយៈពេលខ្លីមួយនៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ពាក់ព័ន្ធទៅនឹងខ្លឹមសារផ្សេងៗជាពិសេសបញ្ហាសៀមឈ្លានពាន ទឹកដីកម្ពុជា តែម្តង ។ |
លីប៊ី ៖ អូតង់គ្រោងធ្វើការផ្លាស់ប្តូរខាងយុទ្ធសាស្ត្រ Posted: 04 May 2011 09:00 PM PDT ជាង១ខែ បន្ទាប់ពីយុទ្ធនាការវាយប្រហារតាមអាកាសរបស់ខ្លួនប្រឆាំងគោល ដៅទាំងឡាយរបស់កងទ័ពរដ្ឋាភិបាលលីប៊ីជាយុទ្ធនាការមួយកំណត់ ជាពិសេសតាមរយៈការវាយឆ្មក់នានាប្រឆាំងនឹងបណ្តានិវេសនដ្ឋាន របស់មេដឹកនាំលីប៊ីលោកមូអាម៉ា កាដាហ្វី អង្គការអូតង់មានការបារម្ភកាន់តែខ្លាំងឡើងខ្លាចធ្លាក់ក្នុង ការជាប់ជុំ នៅលីប៊ីដូចនៅអាហ្វហ្គានីស្ថាន ហើយប្រហែលជាគ្រោងធ្វើការផ្លាស់ប្តូរយុទ្ធសាស្ត្រមួយដើម្បីជួយ ទ្រទ្រង់ដល់ពួកឧទ្ទាមប្រឆាំងលោកកាដា ហ្វី ។ |
Posted: 04 May 2011 08:13 PM PDT រាជធានីភ្នំពេញ ៖ តាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិតស៊ូស៊ីឡូ បាំបាង យូដូយ៉ូណូ នៅថ្ងៃទី៦ ឧសភា ស្អែកនេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី១៨ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ឧសភា ២០១១ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី |
អង្គការក្រៅរដ្ឋាភិបាល ៖ ជនជាតិស៊ីរីយ៉ាងតិច3.000នាក់ត្រូវចាប់ខ្លួន Posted: 04 May 2011 07:50 PM PDT នៅប្រទេសស៊ីរីការបង្ក្រាបបាតុកម្មបើតាមតុល្យការមួយចំនួនថា អ្នកស្លាប់មានដល់៦៣២នាក់ ហើយមនុស្ស៨.០០០នាក់អាចត្រូវចាប់ខ្លួន និងបាត់ខ្លួន។ អង្គការការពារសិទ្ធិមនុស្ស INSAN លើកឡើងពីតុល្យការអ្នកស្លាប់ថា មាន៦៣២នាក់ ចាប់ពីថ្ងៃទី១៥ មីនា មក ចំណែកអង្គការលើកលែងទោសអន្តរជាតិនិយាយពីអ្នកស្លាប់៥៤២ នាក់ ជាតួលេខមួយអាចមានខ្ពស់ជាងនេះទៀត។ |
អតីតប្រធានាធិបតីអេហ្ស៊ីបលោកហូស្នី មូបារ៉ាក់ អាចត្រូរកាត់ទោសប្រហារជីវិត Posted: 04 May 2011 07:50 PM PDT រដ្ឋមន្ត្រីយុត្តិធម៌អេហ្ស៊ីប ថ្លែងថា អតីតប្រធានាធិបតី លោកហូស្នី មូបារ៉ាក់ អាចត្រូវកាត់ទោសប្រហារជីវិត ប្រសិនបើលោកត្រូវបានកាត់ឱ្យជាប់ទោសពីបទបញ្ជាឱ្យបាញ់ សម្លាប់បាតុករប្រឆាំងលោក ។ រដ្ឋមន្ត្រីយុត្តិធម៌អេហ្ស៊ីបរូបនេះលោក Mohamed Abdelaziz al-Juindy ថ្លែងទៀតថា ការចោទប្រកាន់មួយក្នុងចំណោមការចោទប្រកាន់នានា ដែលលោកមូបារ៉ាក់ ត្រូវប្រឈមមុខនោះគឺការបញ្ជាឱ្យសម្លាប់អ្នកដែលប្រឆាំង លោកដែលនោះជាទោសកំហុសធ្ងន់ធ្ងរមួយត្រូវតែប្រហារជីវិត ។ |
ស្នូរកាំភ្លើងស្ងប់ស្ងាត់ មេទ័ពថ្នាក់ភូមិភាគកម្ពុជា-សៀមជួបគ្នានៅអូរស្មាច់ ឯកភាព៦ចំណុច Posted: 04 May 2011 07:43 PM PDT ១-ធ្វើឱ្យមានប្រក្រតីភាពដូចមុនថ្ងៃទី២២ មេសា ឆ្នាំ២០១១ នៅប្រាសាទតាមាន់ និងប្រាសាទតាក្របី ។ ២-ធ្វើឱ្យសភាពការណ៍នៅថ្មដូន និងជប់គគីរមានទំនាក់ទំនងល្អប្រសើរដូចមុន ។ ៣-ឱ្យប្រជាពលរដ្ឋវិលត្រឡប់មកភូមិឋាន ដើម្បីប្រកបរបររកស៊ីដូចធម្មតាឡើងវិញ ។ ៤-បើកច្រកអូរស្មាច់ និងច្រកអន្លង់វែងឡើងវិញចាប់ពីម៉ោង១០ព្រឹកនេះតទៅ ។ ៥-ត្រូវមានជំនឿទុកចិត្តគ្នាទៅវិញទៅមក ។ ៦-មិនត្រូវផ្សព្វផ្សាយព័ត៌មានបំផ្លើសធ្វើឱ្យពុលបរិយាកាស |
នយោបាយវាតទីនិយមរបស់ថៃគំរាមកំហែងធ្ងន់ធ្ងរ ដល់សន្តិភាពនិងស្ថិរភាពនៅកម្ពុជានិងក្នុងតំបន់ Posted: 04 May 2011 07:10 PM PDT សង្រ្គាមដែលបង្កឡើងដោយប្រទេសថៃមកលើកម្ពុជាកាលពីថ្ងៃទី៤-៧ កុម្ភៈ ឆ្នាំ២០១១ បានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក និងបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ។ ភ្លាមៗនោះរដ្ឋាភិបាលកម្ពុជាបានស្នើសុំឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរៀបចំកិច្ចប្រជុំជាបន្ទាន់ ដើម្បីបញ្ឈប់ការឈ្លានពានរបស់ថៃ |
តាមបាញ់ប្រហារដៃគូជម្លោះដល់ផ្ទះ ទៅត្រូវយុវតីជាប្អូនទៅវិញ Posted: 04 May 2011 07:00 PM PDT រាជធានីភ្នំពេញ ៖ យុវតីម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារពីខាងក្រៅរបងបណ្តាលឱ្យរងរបួសចំបញ្ឆិតកញ្ចឹង.កឆ្វេងដេកដួលក្នុងថ្លុកឈាម ខណៈនាងកំពុងអង្គុយហូបបាយជាមួយបងប្រុស ម្តាយ និងសាច់ញាតិជាច្រើនទៀតបង្កឱ្យភ្ញាក់ផ្អើល និងរន្ធត់គ្រប់ៗគ្នា កាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី៤ ឧសភា ២០១១ នៅផ្ទះលេខ៤៧០ |
យឹម វណ្ណដា អ្នកចម្រៀងរកប្រាក់ព្យាបាលប្រពន្ធមិននឿយណាយ Posted: 04 May 2011 06:35 PM PDT រាជធានីភ្នំពេញ ៖ លោកយឹម វណ្ណដា ក្នុងវ័យ៣៤ឆ្នាំ ជាអ្នកចម្រៀងនិយមជ្រើសរើសបទមនោសញ្ចេតនាចាស់ៗក្នុងអំឡុង ទសវត្សឆ្នាំ១៩៧០ របស់អធិរាជសំឡេងមាសស៊ិន ស៊ីសាមុត មានទឹកដមសំនៀងពីរោះមួយបែប។ លោកច្រៀងជាប្រចាំនៅក្នុងភោជនីយដ្ឋានបឹងមាស និងកំពុងទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ ភ្ញៀវដែលចេញ-ចូលនៅទីនោះ ។ ក្រៅពីនេះ ក៏មានប្រិយមិត្តទស្សនិកជនជាច្រើនបានគាំទ្រលោកផងដែរ ព្រោះកន្លងមក ជាញឹកញាប់លោកតែងបានឡើងច្រៀងជាកិត្តិយសនៅលើឆាក ប្រគំតន្ត្រីចុងសប្តាហ៍តាមស្ថានីយទូរទស្សន៍នានាស្ទើរគ្រប់ប៉ុស្តិ៍ គ្រប់កម្មវិធី។ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |