VOA News: ព័ត៌មាន: “ដៃគូអភិវឌ្ឍន៍មានកង្វល់អំពីការបណ្តេញចេញដោយបង្ខំ និងសេចក្តីព្រាងច្បាប់អង្គការ” plus 3 more |
- ដៃគូអភិវឌ្ឍន៍មានកង្វល់អំពីការបណ្តេញចេញដោយបង្ខំ និងសេចក្តីព្រាងច្បាប់អង្គការ
- ម្ចាស់ជំនួយជួបរដ្ឋាភិបាលពិនិត្យមើលការរីកចម្រើន
- បញ្ហាទំនប់សាយ៉ាប៊ូរីមិនទាន់មានការសម្រេចចិត្ត
- មជ្ឈមណ្ឌលឯកសារកម្ពុជាគ្រោងតាំងពិព័រណ៍រូបថតខ្មែរក្រហម
ដៃគូអភិវឌ្ឍន៍មានកង្វល់អំពីការបណ្តេញចេញដោយបង្ខំ និងសេចក្តីព្រាងច្បាប់អង្គការ Posted: 20 Apr 2011 02:46 PM PDT ដៃគូអភិវឌ្ឍន៍បានសម្តែងការខ្វល់ខ្វាយនឹងបញ្ហាបណ្តេញចេញដោយបង្ខំ និងសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាល ខណៈដែលក្រុមមន្ត្រីរដ្ឋាភិបាល តំណាងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល បានពិភាក្សាគ្នាអំពីការពិនិត្យមើលដំណើរការអនុវត្តគម្រោងអភិវឌ្ឍន៍នានា ក្រោមជំនួយរបស់ប្រទេសផ្តល់ជំនួយ។ នៅថ្ងៃពុធនេះ ក្រុមប្រទេសផ្តល់ជំនួយបានលើកឡើងនូវក្តីព្រួយបារម្ភអំពីការបណ្តេញចេញដោយបង្ខំ និងសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍។ ក្រុមមន្ត្រីរដ្ឋាភិបាល តំណាងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលបានជួបប្រជុំគ្នានៅក្នុងទីក្រុង ភ្នំពេញ ដើម្បីពិនិត្យមើលដំណើរការអភិវឌ្ឍន៍ក្រោមជំនួយរបស់ប្រទេសផ្តល់ជំនួយ និងស្តាប់អំពីតម្រូវការរបស់ប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០១២។ លោក Qimiao Fan តំណាងធនាគារពិភពលោកប្រចាំកម្ពុជា បាននិយាយនៅក្នុងកិច្ចប្រជុំនេះថា បញ្ហាដីធ្លីគឺជាបញ្ហាប្រឈមបំផុតនៅកម្ពុជា។ លោក Qimiao Fan បានបញ្ជាក់ថា ដោយកើតមាននគរូបនីយកម្មយ៉ាងឆាប់រហ័ស ការកើនឡើងវិញនូវកំណើនសេដ្ឋកិច្ច និងអត្ថប្រយោជន៍កើនឡើងពីក្រុមអ្នកវិនិយោគក្នុងកសិដ្ឋានពាណិជ្ជកម្មខ្នាតធំនោះបញ្ហាដីធ្លីនឹងក្លាយទៅជាការប្រឈមកាន់តែខ្លាំង ជាតួយ៉ាងនៅតំបន់បឹងកក់។ លោក Qimiao Fan បានថ្លែងថា ការរីកចម្រើនដ៏សំខាន់ត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលក្នុងការផ្តល់បណ្ណកាន់កាប់ដីស្របច្បាប់ ប៉ុន្តែសន្តិសុខដីធ្លី និងការតាំងទីលំនៅជាថ្មីនៅតែជាការប្រឈម ហើយដៃគូអភិវឌ្ឍន៍ត្រៀមខ្លួនជួយរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហានេះនិងបញ្ហាដទៃទៀតដែលប្រឈមនឹងការអភិវឌ្ឍប្រទេស។ លោករង់ចាំចម្លើយជាវិជ្ជមានពីរដ្ឋាភិបាលក្នុងការលុបបំបាត់បញ្ហាប្រឈមទាំងនេះ។ លោក Qimiao Fan បានបន្ថែមថា ដៃគូអភិវឌ្ឍន៍ជឿជាក់ថា វាជាផលប្រយោជន៍ដ៏សំខាន់របស់ប្រទេសកម្ពុជា ដើម្បីបង្កើតគោលនយោបាយនានាដែលធានាថា ការតាំងទីលំនៅជាថ្មីធ្វើឡើងតាមដំណើរការច្បាប់និងផ្តល់សំណងសមរម្យ និងជួយគាំទ្រឲ្យពួកគេតាំងទីលំនៅតាមវិធីដែលមិនបណ្តាលឱ្យគ្រោះថ្នាក់បន្ថែមទៀត ហើយតាមពិតជួយធ្វើឱ្យលក្ខខណ្ឌរស់នៅរបស់ពួកគេបានប្រសើរ។ លោក Qimiao Fan បានថ្លែងថា អង្គការសង្គមស៊ីវិលដើរតួនាទីក្នុងការរួមភាគដល់ការអភិវឌ្ឍ រួមមាន ការការពារសង្គម និងផ្តល់ការជួយគាំទ្រ និងសេវាកម្មនានាដល់ជនក្រីក្រ។ លោក Qimiao Fan បានបញ្ជាក់ថា ដៃគូអភិវឌ្ឍន៍បានចាប់អារម្មណ៍ក្នុងការពិភាក្សាផលប៉ះពាល់នៃ ច្បាប់អង្គការមិនមែនរដ្ឋាភិបាល ដែលអាចកើតមានទៅលើការផ្តល់ជំនួយអភិវឌ្ឍន៍នៅក្នុងប្រទេស។ លោក Flynn Fuller នាយកនៃបេសកកម្មរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ ប្រចាំកម្ពុជា (USAID) បានបញ្ជាក់ថា USAIDនៅតែមានកង្វល់ពីភាពចាំបាច់នៃសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាល និងលទ្ធផលរបស់វាទៅលើអង្គការសង្គមស៊ីវិលក្នុងការធ្វើសកម្មភាពដោយសេរីនៅប្រទេសកម្ពុជា។ លោក Andrew Mace ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានថ្លែងនៅក្នុងកិច្ចប្រជុំថា ដៃគូអភិវឌ្ឍន៍ បានព្រួយបារម្ភអំពីច្បាប់អង្គការមិនមែនរដ្ឋាភិបាល និងបានអំពាវនាវឲ្យរដ្ឋាភិបាលពិចារណាច្បាប់ នេះឡើងវិញ។ លោកលន់ បូរិទ្ធី នាយកប្រតិបត្តិនៃគណៈកម្មាធិការកិច្ចសហប្រតិបត្តិការកម្ពុជា បាននិយាយថាអង្គការសង្គមស៊ីវិលទទូចដល់រដ្ឋាភិបាលឱ្យបន្តការពិភាក្សាលើកសេចក្តីព្រាងច្បាប់នេះជាមួយតំណាងអង្គការសង្គមស៊ីវិល។ លោកគាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនៅក្នុងកិច្ចប្រជុំថា អង្គការមិនមែន រដ្ឋាភិបាលខ្លះមិនយល់ព្រមនឹងសេចក្តីព្រាងច្បាប់នេះទេ ប៉ុន្តែអង្គការខ្លះទៀតពេញចិត្តនឹងសេចក្តីព្រាងច្បាប់នេះ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា លោកនឹងនាំយកក្តីព្រួយបារម្ភនេះកាន់កិច្ចប្រជុំរបស់គណៈរដ្ឋមន្ត្រី។ «ខ្ញុំទុកចិត្តទាំងស្រុងទៅលើការដឹកនាំរបស់ឯកឧត្តមស ខេង ក្នុងការរៀបចំសេចក្តីព្រាងច្បាប់នេះ។ ចំពោះករណីបឹងកក់ ខ្ញុំជឿជាក់លើកិច្ចការដោះស្រាយរបស់សាលាក្រុងភ្នំពេញ»។ លោកនី ចរិយា ប្រធានស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្ស Adhoc បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា ការលើកឡើងរបស់ក្រុមម្ចាស់ជំនួយនេះគឺជាការលើកឡើងមួយដែលចំបញ្ហាជាក់ស្តែង ដែលកើតមាននៅក្នុងស្រុកយើង ហើយជាកង្វល់ទូទៅរបស់ប្រជាពលរដ្ឋខ្មែរទូទៅដែរ»។ របាយការណ៍ប្រចាំឆ្នាំរបស់ Adhocបានបង្ហាញថា ក្នុងឆ្នាំ២០១០មានជម្លោះដីធ្លីចំនួន១៩៦ករណី និងការបណ្តេញចេញដោយបង្ខំចំនួន២៤ករណី៕ This posting includes an audio/video/photo media file: Download Now |
ម្ចាស់ជំនួយជួបរដ្ឋាភិបាលពិនិត្យមើលការរីកចម្រើន Posted: 20 Apr 2011 01:47 PM PDT តំណាងប្រទេសអ្នកផ្តល់ជំនួយនិងមន្ត្រីសង្គមស៊ីវិលនិយាយថាបញ្ហាសេចក្តីព្រាងច្បាប់អង្គការដ៏ចម្រូងចម្រាសមិនទាន់ដឹងថានឹងត្រូវគេលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំក្រុមប្រទេសអ្នកផ្តល់ជំនួយឬយ៉ាងណាទេ។ ក្រុមប្រទេសអ្នកផ្តល់ជំនួយនិងមន្ត្រីរដ្ឋាភិបាលគ្រោងជួបប្រជុំពិភាក្សាគ្នានៅព្រឹក ថ្ងៃពុធនេះដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាមួយចំនួនដែលរដ្ឋាភិបាលបាន សន្យាកែទម្រង់។ តែទោះជាយ៉ាងក៏ដោយសេចក្តីព្រាងច្បាប់អង្គការសមាគមដែលរដ្ឋាភិបាលកម្ពុជាប៉ុនប៉ងបង្កើតហើយត្រូវក្រុមសង្គមស៊ីវិល និងតំណាងប្រទេសផ្តល់ជំនួយដូចជាស.រ.អបានជំទាស់យ៉ាងខ្លាំងនោះមិនត្រូវគេដឹងថា នឹងក្លាយជារបៀបវារៈនៃកិច្ចប្រជុំនោះទេ។ អ្នកនាំពាក្យស្ថានទូតស.រ.អ.លោក Mark Wenig បានបដិសេធធ្វើអត្ថាធិប្បាយពីប្រធានបទ ដែលស.រ.អនឹងលើកមកជជែកក្នុងពេលកិច្ចប្រជុំក្រុមប្រទេសផ្តល់ជំនួយដោយថ្លែងថា៖ «ខ្ញុំមិនអាចនិយាយលម្អិតអំពីអ្វីដែលយើងត្រូវ ហើយនឹងមិនត្រូវលើកមកពិភាក្សានៅឯកិច្ចប្រជុំអ្នកផ្តល់ជំនួយដែលមិនមែនជាកិច្ចប្រជុំសាធារណៈនោះទេ»។ ទោះជាយ៉ាងក៏ដោយលោក Wenig បង្ហាញពីជំហររបស់ស.រ.អដែលចង់ឃើញ រដ្ឋាភិបាលកម្ពុជាគិតគូរឡើងវិញចំពោះភាពចាំបាច់នៃច្បាប់អង្គការនេះ ដោយបញ្ជាក់ថាប្រសិនបើចាំបាច់ ច្បាប់នេះត្រូវអនុម័តនិងអនុវត្ត ទៅតាមការសន្យា ដើម្បីពង្រីក ជាជាងការរិតត្បឹត សេរីភាពចំពោះអង្គការសង្គមស៊ីវិលក្នុងកិច្ចប្រតិបត្តិការ។ លោក Wenig ដែលបានអះអាងថាស.រ.អបានធ្វើកិច្ចការយ៉ាងជិតដិតជាមួយដៃគូជាសមាគមនិងអង្គការនានាអំពីច្បាប់ដែលទំនងជាប៉ះពាល់ដល់កិច្ចការរបស់ពួកគេនោះលោកបានសង្កត់ធ្ងន់ថា៖ «ស.រ.អ មានជំនឿដ៏មុតមាំថាការមានសហគមន៍សង្គមស៊ីវិលដ៏ចម្រុះ ឯករាជ្យ និង ខ្លាំងមួយ គឺជាបញ្ហាមិនអាចជៀសវាងបានសម្រាប់លទ្ធិប្រជាធិបតេយ្យហើយនឹងការអភិវឌ្ឍជានិរន្តន៍ចំពោះកម្ពុជា»។ អង្គការនិងសមាគមមិនមែនរដ្ឋាភិបាលជាង៣០០នៅសប្តាហ៍ថ្មីៗបានជំទាស់ នឹងសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាលចុងក្រោយ ដែលគេមើលទៅ ឃើញថាមានលក្ខណៈរឹតបន្តឹងសិទ្ធិសេរីភាព និងគំរាមកំហែងដល់សកម្មភាពនានារបស់អង្គការសង្គមស៊ីវិល ដូចជាទាក់ទងនឹងការចុះបញ្ជី ដែលត្រូវបានធ្វើឡើងជាកាតព្វកិច្ច និងមានភាពស្មុគស្មាញ ពុំមានដំណើរការបណ្តឹងឧទ្ធរណ៍សម្រាប់ការបដិសេធការចុះបញ្ជី និងពុំមានការកំណត់និយមន័យទៅលើវាក្យ ស័ព្ទសំខាន់ៗនៅក្នុងច្បាប់ និងផ្នែកជាច្រើនពុំមានភាពច្បាស់លាស់ ព្រមទាំងបានផ្តល់សិទ្ធិអំណាចយ៉ាងទូលំទូលាយដល់អាជ្ញាធរ ដើម្បីត្រួតពិនិត្យសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការប្រមូលផ្តុំ និងអនុវត្តសិទ្ធិរបស់អង្គការមិនមែនរដ្ឋាភិបាល។ ក្រុមមន្ត្រីរដ្ឋាភិបាលធ្លាប់បញ្ជាក់ថាការធ្វើច្បាប់នេះគឺមានគោលបំណងការពារអង្គការសង្គមស៊ីវិលជាង៣.០០០ឲ្យមានរបៀបរបបការងារ មិនមានការរឹតបន្តឹងនោះទេ។ លោក ហង្ស ឆាយា នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ បានអះអាងថាច្បាប់នេះនឹងនាំឲ្យមានការប៉ះពាល់ដល់សិទ្ធិសេរីភាពបញ្ចេញ មតិ ការអភិវឌ្ឍប្រទេសជាដើមនោះបានអះអាងថាច្បាប់នេះមិនគួរទាន់ប្រញាប់ ចេញនោះទេនៅអាណត្តិរដ្ឋាភិបាលបច្ចុប្បន្ននេះ។ លោក បានថ្លែងថា លោក មិនបានដឹងថាតើបញ្ហាសេចក្តីព្រាងច្បាប់នេះនឹងត្រូវពិភាក្សាគ្នាក្នុងពេលកិច្ច ប្រជុំ ក្រុមប្រទេសអ្នកផ្តល់ជំនួយឬយ៉ាងណាទេ។ «មិនទាន់ច្បាស់លាស់ថាតើអាហ្នឹងវាពាក់ព័ន្ធនឹងរឿងហ្នឹងឬអត់។ យើងលើកឡើងថា រដ្ឋាភិបាលគួរពិចារណាឡើងវិញ អាហ្នឹងក៏មិនទាន់ច្បាស់លាស់នៅឡើយ ហើយសង្គមស៊ីវិលមិនទាន់មានជំហរថាតើគួរតែលើកអាហ្នឹងឡើងទេ»។ ទោះជាយ៉ាងណាក៏ដោយថ្លែងប្រាប់វីអូអេផ្នែកខេមរភាសាពីទីក្រុងភ្នំពេញតាម ទូរស័ព្ទ លោក Kamayana M. Putu នាយកធនាគាអភិវឌ្ឍន៍អាស៊ី ADBប្រចាំ កម្ពុជាបានអះអាងថារបៀបវារៈប្រជុំពុំមានការជជែកអំពីរឿងច្បាប់អង្គការ សមាគមទេ ក៏ប៉ុន្តែតំណាងអង្គការសង្គមស៊ីវិលដែលចូលរួមក្នុងកិច្ចប្រជុំ អាចលើកឡើងបានថាតើ គេអាចជជែកគ្នាបានឬយ៉ាងណា។ លោកថ្លែងថា ប្រធានបទ ដែលត្រូវជជែកគ្នាក្នុងកិច្ចប្រជុំកន្លះថ្ងៃនោះគឺផ្តោតជាសំខាន់ទៅ លើបញ្ហាកែទម្រង់ចំនួនបីដែលបានពិភាក្សាគ្នាកន្លងមកគឺ ទី១ យុទ្ធសាស្ត្រគាំពារបញ្ហាសង្គមថាតើ រដ្ឋាភិបាលត្រូវអនុវត្តរបៀបណា ហើយដៃគូអភិវឌ្ឍន៍ត្រូវចូលរួមយ៉ាងម៉េច ទី២បញ្ហា ធ្វើឲ្យប្រសើរឡើងនូវសមាហរណកម្មនៃគម្រោងរបស់ រដ្ឋាភិបាល ដំណើរការគ្រប់គ្រងផ្នែកថវិកា ទី៣ អំពីវិធីដែលត្រូវ ធ្វើឲ្យប្រសើរ ឡើងនូវប្រព័ន្ធពិភាក្សា រវាង រដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍ជាដើមដែលលោក Putu បានចាត់ទុកថាកិច្ចប្រជុំ ថ្ងៃពុធនេះ នឹងមានការផ្តល់យោបល់ទៅដល់របាយការណ៍របស់រដ្ឋាភិបាលដែលអាចនាំទៅដល់កិច្ចព្រមព្រៀង។ «ខ្ញុំប្រាកដណាស់ថានឹងមានកិច្ចពិភាក្សាដ៏ល្អរវាងក្រសួងរដ្ឋនានា ហើយនឹងដៃគូអភិវឌ្ឍន៍អំពីបញ្ហាសំខាន់ៗ ហើយនឹងកិច្ចសន្ទនាសម្រាប់ដៃគូរអភិវឌ្ឍន៍ដើម្បីគាំទ្រដល់បញ្ហាកាត់បន្ថយភាពក្រីក្រនិងការធ្វើឲ្យមានកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា»។ ក្រុមប្រទេសផ្តល់ជំនួយត្រូវគេចាត់ទុកថាជាសហគមន៍ដ៏មានឥទ្ធិពលលើរដ្ឋាភិបាលកម្ពុជាចំពោះការធ្វើកំណែទម្រង់លើវិស័យផ្សេងៗ ក្នុងគោលដៅអភិវឌ្ឍន៍ប្រទេសដែលទើបចេញពីសង្រ្គាមឲ្យមានប្រសិទ្ធភាព។ កម្ពុជាទទួលជំនួយនិងកម្ចីជាង១.០០០លានដុល្លារក្នុងមួយឆ្នាំៗ ពីក្រុមប្រទេសផ្តល់ជំនួយនានា។ ADB ជាស្ថាប័នផ្តល់ជំនួយធំមួយ សម្រាប់កម្ពុជាចំពោះការអភិវឌ្ឍលើវិស័យនានា រួមទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធនិងសេដ្ឋកិច្ច៕ This posting includes an audio/video/photo media file: Download Now |
បញ្ហាទំនប់សាយ៉ាប៊ូរីមិនទាន់មានការសម្រេចចិត្ត Posted: 20 Apr 2011 01:47 PM PDT ក្រុមប្រទេសទន្លេមេគង្គក្រោមមិនបានឈានដល់ការព្រមព្រៀងគ្នាថា តើត្រូវអនុញ្ញាតឲ្យមានការសាង់សង់ទំនប់វារីអគ្គិសនីសាយ៉ាបូរីរបស់ប្រទេសឡាវ ឬយ៉ាងណានោះទេ។ ការមិនបានឈានដល់កិច្ចព្រមព្រៀងនេះគឺដោយសារប្រទេសនីមួយៗមានជំហរផ្សេងគ្នាទៅលើគម្រោងទំនប់ដ៏ចម្រូងចម្រាស់នោះ។ ប្រទេសជាសមាជិកទាំងបួននៃគណៈកម្មការទន្លេមេគង្គគឺថៃ កម្ពុជា វៀតណាម និងឡាវមិនបានសម្រេចយល់ព្រមគ្នាទៅលើគម្រោងសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបូរីនោះទេ នៅក្នុងកិច្ចប្រជុំរបស់ពួកគេក្នុងទីក្រុងវៀងច័ន្ទ នៅថ្ងៃអង្គារទី១៩ ខែមេសានេះ។ លោកតែ ណាវុធ អគ្គលេខាធិការនៃគណៈកម្មការទន្លេមេគង្គកម្ពុជានិងជាប្រធានកិច្ចប្រជុំ បានថ្លែងនៅក្នុងសន្និសីទកាសែតក្រោយពីកិច្ចប្រជុំនេះថា ការបរាជ័យមិនបានឈានទៅដល់កិច្ចព្រមព្រៀងគ្នានេះគឺដោយសារប្រទេសនីមួយៗយល់ខុសគ្នាទៅលើគម្រោងទំនប់វារីអគ្គិសនីសាយ៉ាប៊ូរីនោះ។ «ដោយសារគណៈកម្មាធិការរួមមិនអាចឈានដល់កិច្ចព្រមព្រៀង ឬការសម្រេចចិត្តរួមគ្នាមួយបាន គណៈកម្មាធិការនេះនឹងរាយការណ៍ទៅថ្នាក់លើបន្ទាប់ទៀត ដែលតំណាងដោយរដ្ឋមន្ត្រីក្រសួងបរិស្ថាន ធនធានធម្មជាតិ ឬធនធានទឹកនិងឧតុនិយមនៃប្រទេសជាសមាជិកទាំងបួន»។ នៅក្នុងកិច្ចប្រជុំនេះ ប្រទេសឡាវទទូចថា ដំណើរការពិគ្រោះយោបល់ជាមុនទៅលើគម្រោងសាងសង់ទំនប់របស់ខ្លួននោះគួរតែបញ្ចប់ត្រឹមពេលនេះ ប៉ុន្តែបណ្តាប្រទេសន្លេមេគ្រោងក្រោមបីផ្សេងទៀតបានស្នើឲ្យមានការពន្យារពេលដំណើរការពិគ្រោះយោបល់នេះ ដើម្បីបើកផ្លូវឲ្យមានការសិក្សា និងពិភាក្សាជាសាធារណៈបន្ថែមទៀតអំពីផលប៉ះពាល់ឆ្លងព្រំដែនដែលអាចបណ្តាលមកពីការសាងសង់ទំនប់សាយ៉ាបូរីរបស់ប្រទេសឡាវនោះ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គ ដែលបានចេញផ្សាយក្រោយពីកិច្ចប្រជុំបិទទ្វាររយៈពេល១ថ្ងៃនោះ។ ប្រទេសវៀតណាមបានស្នើឲ្យមានការពន្យារពេលសាងសង់ទំនប់នោះ យ៉ាងតិចឲ្យបាន១០ឆ្នាំទៀត។ ចំណែកប្រទេសកម្ពុជាវិញក៏បានស្នើឲ្យមានការពន្យារពេលនៃការពិគ្រោះយោបល់បន្ថែមទៀត ប៉ុន្តែមិនបានកំណត់អំពីរយៈពេលជាក់លាក់នោះទេ។ ដោយឡែកប្រទេសថៃក៏ចង់ឲ្យមានការសិក្សាបន្ថែមទៀតទៅលើផលប៉ះពាល់ដែលអាចកើតមានឡើងដែរ ប៉ុន្តែហាក់ដូចជាមិនបញ្ជាក់អំពីគោលជំហររបស់ខ្លួនឲ្យច្បាស់ថា តើខ្លួនចង់ឲ្យមានការពន្យារពេលបន្ថែមទៀត ឬក៏អនុញ្ញាតឲ្យមានការសាងសង់ទំនប់សាយ៉ាបូរីនោះ នេះបើផ្អែកតាមលោកតែ ណាវុធ។ បើតាមគម្រោង ទំនប់សាយ៉ាបូរីដែលស្ថិតនៅភាគខាងជើងប្រទេសឡាវនឹងត្រូវសាងសង់ដោយក្រុមហ៊ុនថៃមួយឈ្មោះCh Karnchang ដោយគ្រោងផលិតថាមពលអគ្គិសនីកម្រិត១២៦០មេហ្គាវ៉ាត់។ ៩៥%នៃថាមពលអគ្គិសនីដែលទំនប់របស់ឡាវផលិតបាននេះ នឹងត្រូវលក់ទៅឲ្យប្រទេសថៃ នេះបើយោងតាមរបាយការណ៍របស់អង្គការទន្លេអន្តរជាតិ (International Rivers)។ របាយការណ៍ក៏បង្ហាញផងដែរថា ទំនប់សាយ៉ាបូរី ដែលជាទំនប់ដំបូងគេក្នុងចំណោមទំនប់វារីអគ្គិសនីធំៗយ៉ាងតិចចំនួន១១ដែលគេគ្រោងនឹងសាងសង់លើដងទន្លេមេគង្គក្រោមនេះ នឹងធ្វើឲ្យខូចខាតប្រព័ន្ធអេកូឡូស៊ីនិងជីវចម្រុះនៅក្នុងទន្លេមេគង្គជារៀងរហូត ប្រសិនបើត្រូវបានសាងសង់មែននោះ ហើយវាក៏នឹងធ្វើឲ្យបាត់បង់ពពួកពូជមច្ឆាយ៉ាងតិចចំនួន៤១ប្រភេទ ដូចជាពូជត្រីរាជជាដើមផងដែរ។ ការបាត់បង់នេះនឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់ ជាពិសេសប្រជាជនកម្ពុជាដែលរស់នៅពឹងអាស្រ័យទៅលើទន្លេមេគង្គនេះ។ សហគមន៍ អង្គការនិងសកម្មជនការពារបរិស្ថានទាំងថ្នាក់ជាតិ តំបន់និងអន្តរជាតិបានជំទាស់ទៅនឹងការសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបូរីនេះ ដោយអំពាវនាវឲ្យមានការលុបចោលគម្រោងទំនប់ដ៏ចម្រូងចម្រាស់មួយនេះ។ ប៉ុន្តែបណ្តាញសារព័ត៌មានថៃបានរាយការណ៍កាលពីថ្ងៃអាទិត្យថា គម្រោងសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបូរីរបស់ប្រទេសឡាវនេះបានចាប់ផ្តើមរួចទៅហើយ គឺធ្វើតាំងពីមុនមានកិច្ចប្រជុំដើម្បីសម្រេចជាផ្លូវការ ថាតើត្រូវអនុញ្ញាតឲ្យមានការសាងសង់ទំនប់នេះម៉្លេះ។ មន្ត្រីពាក់ព័ន្ធរបស់រដ្ឋាភិបាលឡាវមិនអាចទាក់ទងដើម្បីស្នើសុំការបញ្ជាក់ណាមួយបានទេ ហើយគណៈកម្មការទន្លេមេគង្គក៏មិនអាចផ្តល់ការបញ្ជាក់បានដែរនៅថ្ងៃអង្គារនេះចំពោះរបាយការណ៍ព័ត៌មានអំពីការចាប់ផ្តើមសាងសង់ទំនប់សាយ៉ាបូរីនោះ។ ទោះជាយ៉ាងនេះក្តី លោកតែ ណាវុធ ប្រធានអង្គប្រជុំនៃគណៈកម្មាធិការរួមរបស់គណៈកម្មការទន្លេមេគង្គ មានប្រសាសន៍ថា តំណាងប្រទេសទាំងបួននឹងរាយការណ៍អំពីការយល់ផ្សេងគ្នាទៅលើគម្រោងទំនប់សាយ៉ាបូរីនេះជូនក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ ដែលជាស្ថាប័នកំពូល តំណាងដោយរដ្ឋាភិបាលនៃប្រទេសទាំងបួន ដើម្បីសម្រេច ថាតើត្រូវធ្វើយ៉ាងដូចម្តេចទៀតទាក់ទងនឹងគម្រោងសាងសង់ទំនប់លើដងទន្លេមេគង្គនេះ។ លោកតែ ណាវុធមានប្រសាសន៍ថា ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គនេះ ជាធម្មតាគ្រោងនឹងជួបប្រជុំគ្នានៅក្នុងខែតុលា ឬវិច្ឆិកាឆ្នាំនេះ៕ This posting includes an audio/video/photo media file: Download Now |
មជ្ឈមណ្ឌលឯកសារកម្ពុជាគ្រោងតាំងពិព័រណ៍រូបថតខ្មែរក្រហម Posted: 19 Apr 2011 04:39 PM PDT ក្រោយពីខួបទី៣៦ឆ្នាំនៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហមថ្ងៃទី១៧មេសា ទើបតែបានកន្លងផុតទៅ មជ្ឈមណ្ឌលឯកសារកម្ពុជាដែលជាទីកន្លែងប្រមូលផ្ដុំឯកសារដ៏ធំទាក់ទងនឹងរបបខ្មែរក្រហមក្នុងប្រទេសកម្ពុជា គ្រោងនឹងបើកការតាំងពិព័រណ៍រូបថតនៃការចូលកាន់កាប់ទីក្រុងភ្នំពេញរបស់ពួក ខ្មែរក្រហមនៅសម័យនោះ គឺជារូបភាពដែលថតដោយអ្នកថតរូបជនជាតិបរទេសចំនួនពីររូប។ ចាប់ពីថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះតទៅ មជ្ឈមណ្ឌលឯកសារកម្ពុជានឹងធ្វើការដាក់តាំងពិព័រណ៍រូប ថតចំនួន១៧ផ្ទាំង ដើម្បីរំឭក និងឧទ្ទិសដល់ថ្ងៃទី១៧ មេសាឆ្នាំ១៩៧៥។ ថ្ងៃដែលពួកខ្មែរក្រហមបាន ចូលកាន់កាប់ទីក្រុងភ្នំពេញទាំងស្រុង ហើយបានឡើងកាន់អំណាចដោយចុងកាំភ្លើង។ លោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា មានប្រសាសន៍ថា រូបថតទាំង១៧ផ្ទាំងនេះគឺជា រូបថតដែលកម្រ ហើយថតដោយអ្នកថតរូបជនជាតិអាមេរិកាំង លោក Al Rockoff និងអ្នកថតរូបជនជាតិបារាំងលោក Roland Neveu ហើយនេះគឺជាការតាំងពិព័រណ៍រូបថតជាលក្ខណៈអចិន្ដ្រៃយ៍ ដើម្បីរំឭកអ្នកទស្សនា និងអ្នកចូលស្រាវជ្រាវមជ្ឈមណ្ឌលរបស់លោកអំពីការចាប់ផ្ដើមនៃរបបឃោរឃៅរបស់ពួកខ្មែរក្រហម។ «ដើម្បីសិក្សាស្វែងយល់អំពីថ្ងៃ១៧មេសា តើក្មេងជំនាន់នេះយល់យ៉ាងម៉េចចំពោះថ្ងៃទី១៧ មេសា ហើយជនរងគ្រោះយល់យ៉ាងម៉េច ហើយបរទេសយល់យ៉ាងណាដែរ? ដើម្បីជាការពិភាក្សាមួយចំពោះថ្ងៃនេះ ដែលជាថ្ងៃពួកខ្មែរក្រហមចូលមកដល់។ ហើយយើងគិតថា ភ្ញៀវ ដែលចូលមកដល់កន្លែង យើងនឹងបានឃើញរូបទាំងនេះ។ ពេលចេញទៅវិញ វាឆ្លុះបញ្ចាំងអំពីទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ន»។ លោកឆាំង យុ អះអាងថា មានអ្នកមកទស្សនាមជ្ឈមណ្ឌលឯកសាររបស់លោកចំនួនចន្លោះពី៦០០ នាក់ទៅ៨០០នាក់ជារៀងរាល់ខែ។ ដូច្នេះពួកគេនឹងអាចឃើញរូបទាំងនេះ ដាក់តាំងនៅតាមជាន់នានា ដូចជារូបថតនៃការអបអរសាទរនូវជ័យជម្នះរបស់ពួកកងទ័ពខ្មែរក្រហម រូបថតអំពីការទទួលស្វាគមន៍របស់ប្រជាពលរដ្ឋក្រុងភ្នំពេញ និងការលើកទង់ពណ៌ស ដែលជាសញ្ញានៃការចុះចាញ់សង្រ្គាម រូបថតនៃការការពារមន្ដ្រីរដ្ឋការរបស់របបលោកសេនាប្រមុខលន់ នល់ និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក នៅសម័យនោះដោយកងទ័ពនៃរបបលន់ នល់។ រូបថតដទៃទៀត ដូចជា រូបដែលពិពណ៌នាអំពីការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញតាមមហាវិថីព្រះមុន្នីវង្ស ការដឹកជញ្ជូនពលរដ្ឋខ្មែរចូលស្ថានទូតបារាំងដោយរថយន្ដកាកបាទក្រហម ការផ្លោះរបងរបស់ប្រជាពលរដ្ឋកម្ពុជាចូលស្ថានទូតបារាំងដើម្បីស្វែងរកកន្លែងសុវត្ថិភាព រូបថតកងទ័ពខ្មែរក្រហមស្ពាយកាំភ្លើង និងការទម្លាក់អាវុធរបស់កងទ័ពលន់ នល់ រួមទាំងរូបថតស្ដ្រីម្នាក់យំឱបសពប្ដីរបស់គាត់ពេលកំពុងត្រូវបណ្ដេញចេញពីទីក្រុងជាដើម។ លោកឌឹម សុវណ្ណារុំ អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមមិនធ្វើសេចក្ដីអធិប្បាយចំៗលើការតាំងពិព័រណ៍នេះទេ ក៏ប៉ុន្ដែលោកមានប្រសាសន៍ថា ការឧទ្ទិសណាមួយដើម្បីជាការចងចាំថ្ងៃ១៧មេសាគឺជាការរំឭកនូវប្រវត្តិសាស្ដ្ររបស់ប្រទេសដែលត្រូវបំផ្លាញ និងកាប់សម្លាប់ដោយពួកខ្មែរក្រហម។ មានមួលហេតុជាច្រើនដែលនាំឲ្យមានបេសកម្មរបស់សាលាក្ដីខ្មែរក្រហមនៅទីនេះ។ «ការធ្វើក្នុងទិសដៅណាមួយដើម្បីចងចាំនៅថ្ងៃហ្នឹងជារឿងមួយដែលសំខាន់។ ប្រទេសកម្ពុជាខ្ទេចខ្ទាំក៏ដោយសារថ្ងៃ១៧ មេសាហ្នឹងដែរ រាប់ទាំងមនុស្សជាងពីរលាននាក់ ដែលត្រូវបានសម្លាប់ក្នុងរបបហ្នឹង។ ហើយអង្គជំនុំជម្រះក្នុងតុលាការកម្ពុជាកំពុងចោទប្រកាន់លើមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យអំពីអំពើប្រល័យពូជសាសន៍នេះ»។ របបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមគ្រប់គ្រងប្រទេសកម្ពុជាអស់រយៈពេលចំនួនបីឆ្នាំប្រាំបី ខែនិងម្ភៃថ្ងៃ។ បច្ចុប្បន្ន ថ្ងៃទី១៧មេសាបានក្លាយទៅជាការប្រារព្ធមួយយ៉ាងទៀតទាត់។ លោក ប៊ូ ម៉េង អតីតអ្នកទោសគុកទួលស្លែង ដែលបាននៅរស់រានមានជីវិត បានធ្វើពិធីសាសនាសម្រាប់រំឭកខួបថ្ងៃ១៧មេសានេះដែរ រីឯដែលមេដឹកនាំគណបក្សជំទាស់លោកសម រង្ស៊ីបានចាប់យកឱកាសនេះធ្វើការវាយប្រហារទៅលើមេដឹកនាំគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចថា ជាមេដឹកនាំខ្មែរក្រហមជំនាន់ថ្មី៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
ដំណឹងល្អសម្រាប់អ្នករាល់គ្នា
ឈ្មោះរបស់ខ្ញុំគឺ Zara ខ្ញុំចង់ប្រើពេលវេលានេះដើម្បីព្រមានមនុស្សដែលស្វែងរកប្រាក់កម្ចីអ៊ិនធឺណេតនៅអាស៊ីនិងនៅជុំវិញពិភពលោកដើម្បីប្រុងប្រយ័ត្នដោយសារតែពួកគេបោកប្រាស់និងផ្តល់ប្រាក់កម្ចីក្លែងក្លាយតាមអ៊ិនធរណេត។
ខ្ញុំចង់ចែកចាយទីបន្ទាល់របស់ខ្ញុំអំពីរបៀបដែលមិត្តម្នាក់បានយកខ្ញុំទៅអ្នកអោយខ្ចីបន្ទាប់ពីខ្ញុំត្រូវបានបោកប្រាស់ដោយនារីម្នាក់ដែលអះអាងថានាងមកពីប្រទេសប្រេស៊ីល។ ខ្ញុំស្ទើរតែបាត់បង់ក្តីសង្ឃឹមរហូតដល់ខ្ញុំបានជួបជាមួយក្រុមហ៊ុនវិនិយោគ Suzan ។ Suzan បានផ្តល់លុយ 600 លានរៀលដល់ខ្ញុំក្នុងរយៈពេលតិចជាង 72 ម៉ោងដោយគ្មានការគាបសង្កត់។
ខ្ញុំមានការភ្ញាក់ផ្អើលនិងរីករាយដែលបានទទួលប្រាក់កំចីរបស់ខ្ញុំ។ ខ្ញុំសន្យាថាខ្ញុំនឹងចែករំលែករឿងនេះដើម្បីឱ្យប្រជាជនអាចទទួលបានប្រាក់កម្ចីងាយស្រួលដោយគ្មានភាពតានតឹង។ ដូច្នេះប្រសិនបើអ្នកត្រូវការប្រាក់កម្ចីសូមទាក់ទងពួកគេតាមអ៊ីម៉ែល: (suzaninvestment@gmail.com) ។ អ្នកនឹងមិនខកចិត្តទេ។
អ្នកអាចទាក់ទងខ្ញុំតាមអាស័យដ្ឋាន (Ammisha1213@gmail.com) ប្រសិនបើអ្នកត្រូវការជំនួយឬព័ត៌មាន (lukman.karina@yahoo.com) ដែលថ្មីៗនេះបានទទួលប្រាក់កម្ចីពីក្រុមហ៊ុន។