Koh Santipheap Daily

Koh Santipheap Daily


ការវាយប្រយុទ្ធគ្នា​ចាប់ផ្តើម​ជាថ្មីទៀត​នៅព្រឹកថ្ងៃទី២៣ មេសា​...

Posted: 22 Apr 2011 07:56 PM PDT

ខេត្តឧត្តរមានជ័យ ៖ ដូចកាលពី​ម្សិលមិញ​ដែរ ស្នូរអាវុធ​បាន​ចាប់​ផ្តើម​ផ្ទុះឡើងម្តងទៀត​រវាង​កងទាហាន​កម្ពុជា​-សៀម កាលពីវេលាម៉ោង​៦ព្រឹក​ព្រលឹមអុរថ្ងៃទី​២៣​ មេសា​២០១១​ នៅលើទីតាំង៣ចំណុច​ គឺ​តំបន់​ប្រាសាទតាក្របី​ តំបន់ប្រាសាទតាមាន់​ធំ​ និង​តំបន់​ថ្មដូន​ ដែល​ប្រើកាំភ្លើង​ដៃ​ និងកាំភ្លើងធុនធ្ងន់​លាន់លឺក្រក្រើកព្រៃ​។​ តួលេខ​ទាហាន​សៀម​ស្លាប់​មានការ​កើន​ឡើង​ទៀត​ហើយ​ គឺ១៥នាក់នៅ​លើទីតាំងប្រាសាទតាក្របី​ និងប្រាសាទតាមាន់​ធំ ចំណែកអ្នក​របួស​ក៏មាន​ការកើន​ឡើង​ច្រើនផងដែរ ។

ផ្ទុះ​សង្គ្រាម​នៅ​ព្រំដែន តំបន់​ប្រាសាទតាមាន់ធំ ប្រាសាទ​តា​ក្របី ក្លាយជា​សមរភូមិ​សៀម​ផ្លោង​អាវុធ​ធុន​ធ្ងន់

Posted: 22 Apr 2011 04:38 AM PDT


រាជធានីភ្នំពេញ ៖ ​លោក​ឧប​នាយករដ្ឋ​មន្ត្រីហោ ណាំ​ហុង ​​​រដ្ឋ​មន្ត្រីការ​បរទេស​​កម្ពុជា បានស្នើ​​ឱ្យ​រដ្ឋ​មន្ត្រី​ការបរទេស​​ឥណ្ឌូណេស៊ី​​​ លោក​ម៉ាទី ​​ណាតាឡេហ្កាវ៉ា ​ក្នុងនាម​ជា​ប្រធាន​​​អាស៊ាន​​ផ្តល់​ព័ត៌​មាន​ឱ្យ​​ក្រុមប្រឹក្សា​​សន្តិសុខ​អង្គការ​​សហប្រជាជាតិ​​​ស្តីពីការ​​ដែល​ទាហាន​សៀម​​​បាន​​ប្រើកម្លាំង​​​ឈ្លានពានកម្ពុជា ។ នេះ​បើ​​យោង​តាម​​លិខិត​ផ្លូវ​ការ​​​ជាភាសាអង់គ្លេស​​របស់​លោក​​នាយករដ្ឋ​មន្ត្រីហោ ណាំហុង ​​​ផ្ញើ​​ជូន​លោក​រដ្ឋ​​មន្ត្រី​​​​​ការបរទេស​​​ឥណ្ឌណេស៊ី​​​ម៉ាទី ​ណា​តាឡេ​ហ្កាវ៉ា ​នាថ្ងៃទី​​​២២ មេសា ​២០១១ នេះ

សហភាពអឺរ៉ុបផ្តល់ទឹក​ប្រាក់​ជាង​២លាន​ដុល្លារសម្រាប់អភិបាលកិច្ចមូលដ្ឋាន

Posted: 22 Apr 2011 04:07 AM PDT

រាជធានីភ្នំពេញ ៖ យោងតាមសេចក្តី​ប្រកាស​ព័ត៌​មានរបស់សហភាពអឺរ៉ុបប្រចាំនៅ​កម្ពុជា កាលពីថ្ងៃទី២១ មេសា ឆ្នាំ២០១១ ដែល​កោះសន្តិភាព​​បាន​​ទទួលឲ្យដឹងថា សហ​ភាព​អឺរ៉ុប​គ្រោង​នឹងផ្តល់ទឹក​ប្រាក់ចំនួន​ជាង​១,៥​លាន​អឺរ៉ូ គឺ​ប្រមាណជាង២លានដុល្លារ​អាមេរិក សម្រាប់​គម្រោងនានា​សំដៅពង្រឹងអភិបាលកិច្ច​នៅ​ថ្នាក់​ក្រោមជាតិ។ ការប្រកាស​នេះ​បាន​ធ្វើ​ឡើង​ ​សម្រាប់​អញ្ជើញ​អាជ្ញាធរ​

ប្លន់​យកម៉ូតូ​​​ត្រូវ​សមត្ថ​កិច្ច​​ចាប់​បាន​​ម្នាក់​​គេច​ខ្លួន​​២នាក់

Posted: 22 Apr 2011 04:04 AM PDT

​ជន​សង្ស័យ​​ម្នាក់​​ត្រូវ​​សមត្ថ​កិច្ច​​នគរ​បាល​​​ស្រាវ​ជ្រាវ​​ចាប់​ខ្លួន
រាជធានីភ្នំពេញ ៖ ​ជន​សង្ស័យ​​ម្នាក់​​ត្រូវ​​សមត្ថ​កិច្ច​​នគរ​បាល​​​ស្រាវ​ជ្រាវ​​ចាប់​ខ្លួន ​និង​​២​នាក់​ទៀត​​កំពុង​តែគេច​ខ្លួនដែល​​សមត្ថ​កិច្ច​អះអាង​ថា ជា​ក្រុម​ជន​សង្ស័យ​​​​​វាយ​យក​ម៉ូតូ​ ខណៈ​​ពេល​ម្ចាស់​កំពុង​ជិះ​​ឌុប​សង្សារ​​ដើរ​លេង​​ពេល​យប់​ កាលពី​វេលា​​ម៉ោង​១​និង​​៤៥​នាទី​​រំលង​អធ្រាត្រ​ឈាន​​ចូល​ថ្ងៃទី​​២១ មេសា ឆ្នាំ​២០១១។ ​ហេតុការណ៍​​ចាប់​ខ្លួន​​នេះ​ស្ថិត​​នៅ​ចំណុច​​​ផ្លូវ​​​​ច្រក​ចូល​វត្ត​នាគ​វ័ន​ សង្កាត់​​​បឹង​​កក់ទី២

សប្បាយ​​កៀក​កើយ​ច្រៀង​ខារ៉ា​អូខេ​​​ភ្លេច​​ខ្លួន​អស់​ជាង​១៩ម៉ឺន​រៀល​មិត្ត​ភក្តិ​​រត់​ចោល​

Posted: 22 Apr 2011 03:53 AM PDT

យុវជន​ម្នាក់​គ្មាន​លុយ​ឱ្យ​ក៏​ត្រូវ​ម្ចាស់​ហាង​ខារ៉ាអូខេ​ឃាត់​​ខ្លួន​
ខេត្ត​កំពង់​ឆ្នាំង ៖ ​ដោយសារ​តែ​សប្បាយ​​ភ្លេច​ខ្លួន​ច្រៀង​ខារ៉ាអូខេ​​អោប​ស្រី​ភ្លេច​គិត​ខ្លួន​ថា ចាញ់​​បោក​គេ​ ពេល​គិត​​លុយ​មិត្ត​ភក្តិ​រត់​ចោល​អស់​ក៏ត្រូវ​ម្ចាស់​​ហាង​ខារ៉ាអូខេ​​ឃាត់​ខ្លួន​មួយ​យប់​ទុក​ដើម្បី​​ឱ្យក្រុមគ្រួសារ​​រក​លុយ​មក​ដោះ​ ។ រឿង​រ៉ាវអាម៉ាស់​នេះ​បាន​​កើត​ឡើង​នៅ​​យប់​​ថ្ងៃទី​​២១ មេសា មាន​ជន​មួយ​ក្រុម​មាន​គ្នា​៥​នាក់​ ដែល​សុទ្ធ​​សឹង​ជា​ក្មេង​ជន​បទ​ស្រុក​ស្រែ ​បាន​ចូល​មក​លេង​ក្រុង​កំពង់​ឆ្នាំង​

កន្លែង​​​ផ្ញើ​ម៉ូតូ​​ត្រូវ​​អគ្គីភ័យ​​ឆាបឆេះ ​​​៖ ម៉ូតូ​​ជាង​​៣០គ្រឿង​​ត្រូវខូចខាត​

Posted: 22 Apr 2011 03:39 AM PDT


ក្រុង​ប៉ោយ​ប៉ែត ៖ ទីតាំង​ផ្ញើ​ម៉ូតូ​មួយ​​ជាប់​មាត់​អូរ​ព្រំ​ដែន​ក្បែរ​កាស៊ីណូ​ក្រុង​ប៉ោយ​ប៉ែត ដែល​ទីនោះ​មាន​កន្លែង​លក់​សាំង​ផង​នោះ​បាន​ឆាប​ឆេះ​បណ្តាល​ឱ្យ​ម៉ូតូ​ចម្រុះ​​ចំនួន​ជាង​២០​គ្រឿង​​ខូច​ខាត​ ក្នុង​នោះ​ម៉ូតូ​១០​គ្រឿង​ខូច​ខាត​ទាំង​ស្រុង​កាល​ពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​២២ មេសា។ ចំណែក​ស្ត្រី​ដែល​ជា​អ្នក​លក់​សាំង​នៅ​ទីនោះ​បាន​ឆេះ​

សមត្ថ​កិច្ច​ប្រឆាំង​គ្រឿង​ញៀន​បំផ្លាញ​ដំណាំ​កញ្ឆា​ជាង​​១.៥០០គុម្ព​នៅ​កោះ​ស្លា

Posted: 22 Apr 2011 03:31 AM PDT


ខេត្ត​កំពត ៖ ប៉ូលិស​ការិយា​ល័យ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​​បាន​បង្ក្រាប​ចំការ​​កញ្ឆា​មួយ​​នៅ​ក្នុង​ឃុំ​តាកែន ស្រុក​ឈូក ដោយ​រឹប​អូស​បាន​កញ្ឆា​ចំនួន​១.៥២០​ដើម កាំភ្លើង​កែច្នៃ​ប្រើ​​គ្រាប់​ព្រួញ​មួយ​ដើម និង​ចាប់​ខ្លួន​បុរស​អ្នក​ដាំ​កញ្ឆា​ម្នាក់​បញ្ជូន​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កាល​ពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​២១ មេសា

គណៈ​កម្ម​ការ​ផ្សារ​ដើម​គ​​ចាក់បេតុង​លើ​ដង​ផ្លូវ​លេខ​៣៣៦ប្រវែង​១៤០ម៉ែត្រ

Posted: 22 Apr 2011 03:19 AM PDT


រាជ​ធានី​ភ្នំពេញ ៖ គណៈកម្មការ​ផ្សារ​ដើម​គ​បាន​ចាក់​បេតុង​តាម​បណ្ដោយ​​ផ្លូវ​លេខ​៣៣៦ ស្ថិត​នៅ​ខាងជើង​ផ្សារពី​មហាវិថី​ម៉ៅ​សេ​ទុង​ ដល់​ផ្លូវ​លេខ​២៣៥ មាន​បណ្ដោយ​ប្រវែង​១៤០​ម៉ែត្រ និង​ទទឹង​១២​ម៉ែត្រចំណាយ​ថវិកាអស់​ចំនួន​៥១.៧២០.០០០​រៀល និង​ដាក់​លូ​ថ្មី​មួយ​ខ្សែ​ប្រវែង​១៨​ម៉ែត្រ ស្មើ​១៨​កង់នៅ​លើ​ផ្លូវ​លេខ​២៣៥អស់​ទឹកប្រាក់៣០៨.៨០០​រៀល

តាម​រយៈ​ការផ្សាយ​របស់​កោះសន្តិភាព​រកឃើញ​ម្ចាស់​ម៉ូតូ​C125ស៊េរី2011

Posted: 22 Apr 2011 03:08 AM PDT


ខេត្តកំពង់ចាម ៖ តាម​រយៈ​ការ​ផ្សាយ​របស់​​សារព័ត៌​មាន​កោះសន្តិភាព​លេខ​៧២៣៩ ​ចុះ​ថ្ងៃ​​អង្គារ​ទី​១៩ ​មេសា ​២០១១​ អត្ថបទ ​«លោក​ស្នង​ការ​នគរ​បាល​ខេត្ត​ប្រកាស​រក​​ម្ចាស់​​ម៉ូតូ​​ម៉ាក​ C125​ ស៊េរី​២០១១​» បាន​លេច​ឮ​ទៅ​ដល់​​ម្ចាស់​​ឈ្មោះ​ផ្លុង សាមអែម ​ភេទប្រុស ​អាយុ​៣០​ឆ្នាំ​ រស់​នៅ​ភូមិ​ដូន​ម៉ៅ​លើ ​ឃុំ​ទន្លេ​បិទ​ ស្រុក​ត្បូង​​ឃ្មុំ ​ហើយ​បាន​យក​​

អាប់ភីស៊ីត ថា ការ​ប៉ះទង្គិច​​​គ្នា​​ប្រហែល​ដោយសារ​កង​ទ័ព​ទាំង​​2ស្ថិត​នៅ​​ជិតគ្នា​ពេក

Posted: 22 Apr 2011 02:56 AM PDT

គេហទំព័រ MCOT របស់ថៃ ​ជាភាសាអង់​គ្លេស​​នៅថ្ងៃទី​​២២ មេសា ​​ចេញផ្សាយ​​ទាក់ទិន​​​ទៅ​នឹង​ការប៉ះទង្គិច​គ្នា​ដោយ​​​អាវុធជាថ្មី​​ទៀត​​​ រវាង​កងទ័ព​​​ថៃ និង​កងទ័ពកម្ពុជាថា មេបញ្ជា​ការ​​យោធា​ជាន់ខ្ពស់​​​សៀម​ឧត្តមសេនីយ៍​ Songkiti Jaggabatara បានបញ្ជា​​​ឱ្យយោធា​​តាមដាន​​ឱ្យ​​បានដិ​ត​ដល់​ចំពោះ​​​​ស្ថាន​ការណ៍​នៃ​​ ការ​ប៉ះទង្គិច​គ្នា​​រវាងកងទ័ព​​ថៃ និង​កងទ័ពកម្ពុជា ចំណែក​​​លោកនាយករដ្ឋ​មន្ត្រី​​​អាប់ភីស៊ីត វ៉េចាជីវ៉ា ​បាន​​បញ្ជា​​ឱ្យ​ជម្លៀស​​​ពលរដ្ឋ​​ដែល​រស់នៅ​​ក្បែរ​កន្លែង​​មានការ​ ប៉ះទង្គិចគ្នា ។​

ក្រុមហ៊ុន​វីតាល់​ប្រគេន​រថ​យន្ត​ទួរីស២គ្រឿង​ដល់​អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

Posted: 22 Apr 2011 02:50 AM PDT


រាជ​ធានី​ភ្នំពេញ ៖ កាល​ពី​ព្រឹក​ថ្ងៃទី២២ មេសា ​នៅ​ក្នុង​​បរិវេណ​​វត្ត​ចំពុះ​ក្អែក​ សង្កាត់ព្រែក​ថ្មី ​​ខណ្ឌ​មានជ័យ​​ រាជធានីភ្នំពេញ បាន​រៀប​ចំ​ធ្វើ​ពិធី​ថ្វាយ​​រថយន្ត​​​ទួរីស១២​កៅអី ២​គ្រឿង ​របស់​ក្រុម​ហ៊ុន​អិនវីស៊ី​ខប​ភើរ៉េសិន​ដែល​ជា​ក្រុម​ហ៊ុន​ផលិត​ទឹកពិសា​បរិសុទ្ធ វីតាល់​ដល់​​អគ្គា​​ធិការ​ដ្ឋាន​ពុទ្ធិ​ក​សិក្សា​ជាតិ

ខ្សែភាពយន្តសិចបែប3D ដំបូង​ក្នុងពិភពលោកមានចំណងជើងថា Sex and Zen នឹងដាក់​បញ្ចាំង​ក្នុង​ទី​ក្រុងហុងកុង

Posted: 22 Apr 2011 02:41 AM PDT


អ្នក​និយម​មើល​ខ្សែ​ភាពយន្ត​បា​ន​នាំ​គ្នា​មក​ មើល​ខ្សែ​ភាពយន្ត​សិច​បែប​3D​ ដែល​​នឹង​ដាក់​ បញ្ជាំង​ ​ក្នុង​រោង​ភាពយន្ត​ទី​ក្រុង​ហុង​កុង​នា​ថ្ងៃ​​ព្រហស្បតិ៍​នេះ ​ហើយ​មាន​រោង​​កុន​​មួយ​​ចំនួន​​លក់​សំបុត្រ​​អស់​រួច​ជា​ស្រេច​ហើយ។ ​ខ្សែ​ភាពយន្ត​ដែល​យក​គំរូ​បែប​ធូររ​លុង​នៃ​​ការ​អប់រំ​លើ​បញ្ហា​សីលធម៌​បែប 3D ​មួយ​នេះ​​មាន​ចំណង​ជើង​ថា ​​Sex and Zen Entreme Ecstasy ​ដែល​​ចំណាយ​​​​ប្រាក់​​ក្នុង​​ការ​​ថត​

ពិធីសំណេះ​សំណាល​​សួរ​សុខ​ទុក្ខ​​និង​បំពាក់​ឋាន​ន្តរ​ស័ក្តិ​​ដល់​នាយ​ទាហាន​​ជួរ​មុខ

Posted: 22 Apr 2011 02:35 AM PDT


ខេត្តព្រះវិហារ ៖ កាល​ពី​​ព្រឹក​ថ្ងៃទី​​២១ មេសា កន្លង​​ទៅ​នេះ លោក​ឧត្តម​សេនីយ៍​ទោ ជា ​ម៉ន ​មេ​បញ្ជា​ការ​យោធ​ភូមិ​ភាគ​ទី​៤ រួម​ដំណើរ​​​ដោយ​​នាយ​ទាហាន​​ក្នុង​​យោធ​ភូមិ​ភាគ​ជា​ច្រើន​រូប​ទៀត ​និង​មាន​ការ​ចូ​លរួម​ពី​សំណាក់​លោក​អ៊ុំ ​ម៉ារ៉ា ​អភិ​បាល​ខេត្ត​​ផង បាន​​អញ្ជើញ​ទៅ​សំណេះ សំណាល​ និង​នាំ​យក​អំណោយ​​ជា​គ្រឿង​ឧបភោគ​បរិ​​ភោគ​ និង​ថវិកា​មួយ​ចំនួន​​ទៅ​ផ្តល់​ជូន​​ដល់​កង​ទ័ព​​សឹក​រ​ង​ព្រះវិហារ

រកឃើញ​សាកសព​មនុស្ស​37​នាក់ក្នុងរណ្តៅ​រួម​មួយ​នៅ​ម៉ិចស៊ិក

Posted: 22 Apr 2011 02:19 AM PDT

កន្លែងរកឃើញសាកសពក្នុងរណ្តៅ
ប៉ូលិស​​រាយ​ការណ៍​ថា អាជ្ញា​ធរ​ម៉ិច​ស៊ិក កាល​ពីថ្ងៃទី២០ និង​២១ មេសា បាន​កាយ​យក​សាក​សព​មនុស្ស​៣៧​នាក់​ចេញពី​រណ្តៅ​រួម​មួយ​ក្នុងសង្កាត់​ឌូរ៉ា​ ហ្គោ ភាគ​ខាង​ជើង​ម៉ិច​ស៊ិក ។ ​ប៉ូលិស​បញ្ជាក់​ថា សាកសពមនុស្ស​ចំនួន​២៦​ នាក់​ប្រហែល​​ជា​អ្នក​ត្រូវ​ស្លាប់​ដោយ​សារ​សង្គ្រាម​​​គ្រឿង​ញៀន​​រវាង​ ក្រុម​រត់ពន្ធ​គ្រឿង​ញៀនទាំង​ឡាយ​ត្រូវ​បាន​រក​ឃើញ​កាលពី​ថ្ងៃទី​២១ មេសា ហើយ​សាក​សព​មនុស្ស​១១​នាក់​ទៀត​កាយ​រក​ឃើ្​នា​ថ្ងៃ​ទី២២ មេសា ។

អាមេរិក​ផ្តល់​យន្ត​ហោះ​គ្មាន​មនុស្ស​បើក85​គ្រឿង​ដល់​ប៉ា​គី​ស្ថាន​

Posted: 22 Apr 2011 02:19 AM PDT

ដោយ​ដក​ស្រង់​សំដី​បណ្តា​នាយ​ទាហាន​អាមេរិក​ ទូរ​ទស្សន៍​ប៉ា​គី​ស្ថាន​ EXPRESS គូស​បញ្ជាក់​​កាល​ពី​ថ្ងៃ​ទី​២២ មេសា ថា ប៉ា​គី​ស្ថាន​នឹង​ទទួល​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ដល់​ទៅ​៨៥​គ្រឿងសំរាប់​ ត៊សូ​ប្រឆាំង​នឹង​ពួក​សកម្ម​ប្រយុទ្ធ​ក្នុង​តំបន់​កុល​សម្ព័ន្ធ​​ទាំង​ឡាយ​ នា​ភាគ​ពាយ័ព្យ​ប៉ា​គី​ស្ថាន​។ ព័ត៌​មាន​ទាំង​នោះ​ត្រូវ​បាន​ចេញ​ផ្សាយ​ បន្ទាប់​ពី​ទស្សន​កិច្ច​នៅ​ប៉ា​គី​ស្ថាន​របស់​​នាយ​សេនា​ធិការ​កង​ទ័ព​ចំរុះ ​អាមេរិក​ លោក MIKE MULLEN ។

ហោ ណាំហុង ​ស្នើ​ប្រធានអាស៊ាន​​​ផ្តល់​ព័ត៌មាន​​​ដល់ក្រុមប្រឹក្សា​​​សន្តិសុខ​​​អង្គការ​​សហ​ប្រជាជាតិ​

Posted: 22 Apr 2011 02:10 AM PDT

ហោ ណាំហុង ​ស្នើ​ប្រធានអាស៊ាន​​​ផ្តល់​ព័ត៌មាន​​​ដល់ក្រុមប្រឹក្សា​​​សន្តិសុខ​​​អង្គការ​​សហ​ប្រជាជាតិ​
រាជធានីភ្នំពេញ ៖ ​លោក​ឧប​នាយករដ្ឋ​មន្ត្រីហោ ណាំ​ហុង ​​​រដ្ឋ​មន្ត្រីការ​បរទេស​​កម្ពុជា បានស្នើ​​ឱ្យ​រដ្ឋ​មន្ត្រី​ការបរទេស​​ឥណ្ឌូណេស៊ី​​​ លោក​ម៉ាទី ​​ណាតាឡេហ្កាវ៉ា ​ក្នុងនាម​ជា​ប្រធាន​​​អាស៊ាន​​ផ្តល់​ព័ត៌​មាន​ឱ្យ​​ក្រុមប្រឹក្សា​​សន្តិសុខ​អង្គការ​​សហប្រជាជាតិ​​​ស្តីពីការ​​ដែល​ទាហាន​សៀម​​​បាន​​ប្រើកម្លាំង​​​ឈ្លានពានកម្ពុជា ។ នេះ​បើ​​យោង​តាម​​លិខិត​ផ្លូវ​ការ​​​ជាភាសាអង់គ្លេស​​របស់​លោក​​នាយករដ្ឋ​មន្ត្រីហោ ណាំហុង ​​​ផ្ញើ​​ជូន​លោក​រដ្ឋ​​មន្ត្រី​​​​​ការបរទេស​​​ឥណ្ឌណេស៊ី​​​ម៉ាទី ​ណា​តាឡេ​ហ្កាវ៉ា ​នាថ្ងៃទី​​​២២ មេសា ​២០១១ នេះ

​ក្រុម​​​អ្ន​កនាំពាក្យ​​​ធ្វើ​សន្នសីទ​ថ្កោល​ទោស​​​​ការ​ឈ្លានពាន​​​របស់​សៀម​​ ​

Posted: 22 Apr 2011 01:38 AM PDT

​ក្រុម​​​អ្ន​កនាំពាក្យ​​​ធ្វើ​សន្នសីទ​ថ្កោល​ទោស​​​​ការ​ឈ្លានពាន​​​របស់​សៀម​​ ​
រាជធានីភ្នំពេញ ៖ ​លោក​​ឧត្តមសេនីយ៍​ឯក​ឈុំ ​សុជាតិ ​​អ្នកនាំពាក្យ​​​ក្រសួង​​ការពារជាតិ លោកផៃ ស៊ីផាន ​​អ្នកនាំពាក្យ​​ទីស្តីការ​​គណៈ​​រដ្ឋ​មន្ត្រី​ លោក​ឧត្តមសេនីយ៍​ទោ ហ៊ុន ម៉ាណែត ​​បាន​ធ្វើ​​សន្និសីទ​កាសែត​​​កាល​ពី​​​វេលាម៉ោង​​​១​និង​​៤០នាទី​រសៀល​ថ្ងៃទី​​​២២ មេសា ​​២០១១ នៅ​​វិមាន​មិត្ត​ភាព​នៃអគារ​​​ទីស្តី​ការ​​គណៈ​​​រដ្ឋ​មន្ត្រី​​​ស្តីពីការ​ឈ្លានពាន​​របស់​សៀម​​​មក​លើ​ទឹកដី​កម្ពុជា

អ្នក​នាំពាក្យ ៖ ​សៀម​មិនត្រឹម​​​ឈ្លាន​ពាន​ទឹក​ដីកម្ពុជា​​ប៉ុណ្ណោះ​ទេ ​គឺឈ្លានពាន​​​លើ​​​គោល​ការណ៍​​​អន្តរជាតិ​...​កំពូល​ប្រាសាទ​​បាក់រលំ​

Posted: 22 Apr 2011 01:23 AM PDT


រាជធានីភ្នំពេញ ៖ ​អ្នកនាំពាក្យ​​ទីស្តីការ​គណៈ​​​រដ្ឋ​មន្ត្រី និង​​ជាអនុប្រធាន​​​ក្រុមការងារ​​​ផ្តល់​ព័ត៌មាន​​​​យោធា​​​ លោក​ផៃ​​ ស៊ីផាន ​បានមាន​ប្រសាសន៍​​​​ប្រាប់បណ្តាញ​ផ្សព្វ​ផ្សាយ​នៅមុននេះ​​​​​បន្តិច​ថា ​ថៃ​មិនត្រឹម​​តែ​ឈ្លានពាន​​​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​​ប្រទេស​នេះ​ក៏​​បាន​​ឈ្លានពាន​​​លើ​គោល​ការណ៍​​អន្តរជាតិ​​ស្តីពីការឈប់​បាញ់​​​​ផងដែរ ​។ លោក​បាន​បដិសេធ​​​ការ​ផ្សាយ​របស់​​កាសែត The Nation របស់ថៃ​​​ដែល​​ផ្សាយ​ថា

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!