The Phnom Penh Post - KHMER: “សមត្ថកិច្ច​កំពុង​ប្រមាញ់​អ្នក​​បាច់​ខិត្ត​ប័ណ្ណ​ជេរ​ប្រមាថ​លោក​ ស៊ូ ភិរិន្ទ” plus 9 more

The Phnom Penh Post - KHMER: “សមត្ថកិច្ច​កំពុង​ប្រមាញ់​អ្នក​​បាច់​ខិត្ត​ប័ណ្ណ​ជេរ​ប្រមាថ​លោក​ ស៊ូ ភិរិន្ទ” plus 9 more


សមត្ថកិច្ច​កំពុង​ប្រមាញ់​អ្នក​​បាច់​ខិត្ត​ប័ណ្ណ​ជេរ​ប្រមាថ​លោក​ ស៊ូ ភិរិន្ទ

Posted: 21 Apr 2011 03:15 AM PDT

សៀមរាប៖ ខិត្ត​ប័ណ្ណ​ជា​ច្រើន​សន្លឹក​ដែល​បាន​ជេរ​ប្រមាថ​ អាក្រក់ៗ​លើ​អភិបាល​ខេត្ត​សៀមរាប លោក ស៊ូ ភិរិន្ទ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី​១៧ មេសា​កន្លង​មក នៅ​មាត់​ទ្វារ​ចូល​សាលា​ខេត្ត​សៀមរាប ហើយ​ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​ដុត​ដៃ​ដុត​ជើង​តាម​ប្រមាញ់​​ជន​សង្ស័យ​​ បាច់​ខិត្ត​ប័ណ្ណ​នេះ។

ក្រុម​អាវ​ក្រហម​៖ ពួក​យោធា​សម្ញែង​កម្លាំង​ប្រុង​ធ្វើ​រដ្ឋ​ប្រហារ

Posted: 21 Apr 2011 02:58 AM PDT

ភ្នំពេញ៖ ក្រុម​សមាជិក​សំខាន់​ៗ​នៃ​រណសិរ្ស​រួប​រួម​ដើម្បី​លទ្ធិ ​ប្រជាធិបតេយ្យ​ប្រឆាំង​នឹង​របប​ផ្តាច់​ការ (UDD) បាន​អះ​អាង​ថា ការ​សម្ញែង​កម្លាំង​របស់​ពួក​ទាហាន​នៅ​សប្តាហ៍​នេះ គឺ​ជា​ភស្តុតាង​ច្បាស់​ស្តី​ពី​ការ​រៀប​ចំ​សម្រាប់​ធ្វើ​រដ្ឋ​ប្រហារ​រា​ រាំង​ការ​បោះ​ឆ្នោត​ជា​សកល​នា​ពេល​ខាង​មុខ​នេះ។

Ronaldo ជួយ​ឲ្យ Real Madrid ឈ្នះ​ពាន​រង្វាន់ King’s Cup

Posted: 21 Apr 2011 02:15 AM PDT

ទី​ក្រុង​វេលេន​ស៊ែ៖ ក្រុម Real Madrid បាន​ឈ្នះ​ពាន​រង្វាន់​ជា​លើក​ទី​១​របស់​ពួក​គេ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Jose Mourinho ក្នុង​ទិដ្ឋ​ភាព​ដ៏​គួរ​ឲ្យ​រំ​ភើប​យ៉ាង​ខ្លាំង​ នៅ​ពេល​គ្រាប់​បាល់​បញ្ចូល​ទី​របស់​កីឡាករ Cristiano Ronaldo នៅ​នាទី​បន្ថែម​ បាន​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​ជ័យ​ជម្នះ ១-០ ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ King's Cup វគ្គ​ផ្តាច់​ព្រ័ត្រ​លើ​គូ​ប្រជែង​ដ៏​ខ្លាំង Barcelona កាល​ពី​រាត្រី​ថ្ងៃ​ពុធ​​ម្សិល​មិញ។

ជាង​២០០​នាក់​ស្លាប់​ក្នុង​ភាព​ចលាចល​នយោបាយ​នៅ​នីហ្សេរីយ៉ា

Posted: 21 Apr 2011 01:52 AM PDT

ក្រុង​កាឌូណា៖ មនុស្ស​ច្រើន​ជាង ២០០​នាក់​ត្រូវ​បាន​សម្លាប់ ហើយ​ប្រមាណ​បួន​ម៉ឺន​នាក់​ទៀត​រត់​ចោល​ផ្ទះ​សម្បែង​នៅ​ក្នុង​អំពើ​ហិង្សា​ ដែល​បង្ក​ចេញ​ពី​ដំណឹង​ថា​លោក ហ្គូដឡាក់ ចូណាថាន់ ទទួល​បាន​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​នៃ​ប្រទេស​ នីហ្សេរីយ៉ា។

ប្រមុខ​អ្នក​ចរចា​ថៃ​រឿង​ផែនការ​គ្រប់​គ្រង​ប្រាសាទ​ព្រះវិហារ​កម្ពុជា បន្ត​កាន់​តំណែង​ឡើង​វិញ

Posted: 21 Apr 2011 01:42 AM PDT

ភ្នំពេញ រដ្ឋ​មន្ត្រី​ក្រសួង​ធន​ធាន​ធម្មជាតិ និង​បរិស្ថាន​ថៃ លោក ស៊ូវីត ឃុនគីទិ ត្រូវ​គេ​រាយ​ការណ៍​​មក​ថា​បាន​វិល​ត្រឡប់​មក​កាន់​តំណែង​របស់​លោក​ជា​ ប្រធាន​ប្រតិភូ​ថៃ​ដើម្បី​ពិភាក្សា​លើ​ផែនការ​គ្រប់​គ្រង​ប្រាសាទ​ព្រះ​ វិហារ​របស់​កម្ពុជា​នៅ​ឯ​កិច្ច​ប្រជុំ​នៃ​គណៈ​កម្មា​ធិការ​បេតិក​ភណ្ឌ​ពិភព​ លោក​នៅ​ប្រទេស​បារ៉ែន​នា​ខែ​មិថុនា​ខាង​មុខ​នេះ​វិញ​ហើយ។

អាដហុក​ថ្កោល​ទោស​ការ​បង្ក្រាប​លើ​អ្នក​ភូមិ​បឹងកក់ ដោយ​ចាត់​ទុក​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ

Posted: 21 Apr 2011 01:30 AM PDT

ភ្នំពេញ៖ សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដោយ​បាន​ថ្កោល​ទោស​ចំពោះ​ការ​​វាយ​បង្ក្រាប​របស់​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ មក​លើ​ក្រុម​ប្រជា​ពលរដ្ឋ​បឹងកក់ ដែល​បាន​តវ៉ា​ដោយ​អហិង្សា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​មុខ​សាលា​រាជ​ ធានី ជុំ​វិញ​ករណី​ស្នើ​សុំ​ដី​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង ហើយ​បាន​ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ ធ្ងន់​ធ្ងរ។

ភឿ​ថៃ​៖ គ្មាន​ទេ​គណ​បក្ស​បម្រុង​នោះ

Posted: 21 Apr 2011 12:39 AM PDT

បាងកក៖ សមាជិក​សភា​ ម៉ា ផុងអាំ បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា គណ​បក្ស​ភឿ​ថៃ មិន​បាន​ចុះ​បញ្ជី​ឈ្មោះ​​គណ​បក្ស​​ភឿ​ថាំ​ជា​មួយ​គណៈ​កម្មការ​បោះ​ឆ្នោត​ ធ្វើ​ជា​គណ​បក្ស​បង្រុង​​​សម្រាប់​សមាជិក​សភា​របស់​ខ្លួន​ ដូច​មាន​និយាយ​នៅ​ក្នុង​សេចក្តី​រាយការណ៍​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នោះ​ ឡើយ។

Barclays៖ ការ​នាំ​ចេញ​ទូរទស្សន៍​ LCD នឹង​ធ្លាក់​ចុះ​ដោយ​សារ​ការ​បន្ថយ​ផលិតកម្ម

Posted: 21 Apr 2011 12:14 AM PDT

ទីក្រុង​តូក្យូ៖ ក្រុម​ហ៊ុន Barclays បាន​ឲ្យ​ដឹង​ថា ការ​នាំ​​ចេញ​ទូរទស្សន៍​ LCD ទំនង​ជា​ធ្លាក់​ចុះនៅ​ត្រី​មាស​នេះ​ ដោយ​សារ​ក្រុម​ហ៊ុន​ផលិត​ទូរទស្សន៍​នៅ​ជប៉ុន​ និង​ចិន​កាត់​បន្ថយ​ការ​ទិញ​។

នាយក​រដ្ឋ​មន្ត្រី​ថៃ​លួង​លោម​ម្ចាស់​ឆ្នោត​ខណៈ​ការ​បោះ​ឆ្នោត​ខិត​មក​ដល់

Posted: 20 Apr 2011 11:48 PM PDT

ក្រុង​បាងកក នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ពុធ ទី ២០ ខែ​មេសា​ បាន​សន្យា​ជួយ​ប្រជាជន​មាន​ប្រាក់​ចំណូល​តិច និង​ប្រជា​កសិករ និង​ប្រយុទ្ធ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន ខណៈ​ពេល​លោក​បង្ហាញ​ចំណុច​សំខាន់ៗ​នៃ​គោល​នយោបាយ​របស់​លោក​នៅ​មុន​ការ​បោះ​ ឆ្នោត​ដែល​លោក​សង្ឃឹម​ថា​នឹង​ជួយ​ផ្សះ​ផ្សា​របួស​នយោបាយ​ដ៏​ជ្រាល​ជ្រៅ​របស់ ​ប្រទេស​នេះ។

អាជ្ញាធរ​ចិន​ដោះ​លែង​មេធាវី​ការពារ​សិទ្ធិ​មនុស្ស​ឆ្នើម​២​នាក់

Posted: 20 Apr 2011 09:59 PM PDT

ក្រុង​ប៉េកាំង៖ ក្រុម​គ្រួសារ​ បាន​និយាយ​ថា ​មេ​ធា​វី​សិទ្ធិ​មនុស្ស​ចិន​​ឆ្នើម​ពីរ​នាក់ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​​ក្រុម​មន្រ្តី​​សន្តិសុខ​​​ជា​ផ្នែក​មួយ​នៃ​ ការ​បង្រ្កាប​ធំ​មួ​យ​លើ​អ្នក​ប្រឆាំង​​ ឥឡូវ​នេះ​ត្រូវ​បាន​គេ​ដោះ​លែង​ ហើយ​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​​ទៅ​ផ្ទះ​របស់​ពួក​គេ​វិញ​នៅ​​​ ក្រុង​ប៉េកាំង។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!