The Phnom Penh Post - KHMER: “ព្រហ្ម ម៉ាញ និង​យាយ​យ៉យ ដណ្តើម​អាជីព​ជា​​ពិធីករ​ពិធីការិនី​​​ពី​ក្មេងៗ” plus 9 more

The Phnom Penh Post - KHMER: “ព្រហ្ម ម៉ាញ និង​យាយ​យ៉យ ដណ្តើម​អាជីព​ជា​​ពិធីករ​ពិធីការិនី​​​ពី​ក្មេងៗ” plus 9 more


ព្រហ្ម ម៉ាញ និង​យាយ​យ៉យ ដណ្តើម​អាជីព​ជា​​ពិធីករ​ពិធីការិនី​​​ពី​ក្មេងៗ

Posted: 18 Apr 2011 02:56 AM PDT

ភ្នំពេញ៖ អ្នក​ចម្រៀង​អាយ៉ៃ​ លោក ព្រហ្ម ម៉ាញ និង​អ្នក​ស្រី នួន សារី ហៅ យាយ យ៉យ ដែល​ធ្លាប់​​បង្កើត​ភាព​រីក​រាយ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​តាម​រយៈ​កំប្លែង​​ លេង​សម្តី​នោះ បាន​ចាប់​ដៃ​គ្នា​ក្នុង​វ័យ​ចំណាស់​​កាន់​តួនាទី​ជា​ពិធីករ​ពិធី​ការិនី​។

​៥​នាក់​​ជិះ​លើ​ម៉ូតូ​​មួយ​គ្រឿង​ចុះ​ពី​ភ្នំ​បូក​គោ ជ្រុល​ធ្លាក់​ពី​លើ​ស្ពាន​របួស​ទាំង​អស់​គ្នា

Posted: 18 Apr 2011 02:23 AM PDT

កំពត៖ ក្មេង​ស្ទាវ ៥​នាក់ ​បាន​រង​របួស​យ៉ាង​ដំណំ​នៅ​ពេល​ពួក​គេ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចុះ​ពី​លើ​កំពូល ​ភ្នំ​បូក​គោ និង​ធ្លាក់​ពី​លើ​ស្ពាន​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ ក្នុង​ស្រុក​ទឹក​ឈូ ខេត្ត​កំពត។

ពលរដ្ឋ​ជប៉ុន​ចង់​បាន​នាយក​រដ្ឋ​មន្ត្រី​ថ្មី និង​ឯកភាព​លើ​ការ​បង្កើន​ពន្ធ​កសាង​ជាតិ

Posted: 18 Apr 2011 02:05 AM PDT

ក្រុង​តូក្យូ៖ ការ​ស្ទង់​មតិ​មួយ​ បាន​បង្ហាញ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ពលរដ្ឋ​ជប៉ុន​ភាគ​ច្រើន ចង់​បាន​នាយករដ្ឋ​មន្ត្រី​ថ្មី សម្រាប់​ដឹកនាំ​​ការ​កសាង​ប្រទេស​ឡើង​​វិញ បន្ទាប់​ពី​​កើត​មាន​រញ្ជួយ​ដី និង​រលក​ស៊ូណាមិ​កាល​ពី​ខែ​មុន​កន្លង​មក​នេះ ខណៈ​ប្រមុខ​រដ្ឋាភិបាល​ ជា​ថ្មី​ម្តង​ទៀត​ មិន​ត្រូវ​បាន​គេ​ពេញ​ឡើយ​ចំពោះ​​ដំណោះ​ស្រាយ​របស់​គាត់​​ឆ្លើយ​តប​ទៅ​នឹង​ គ្រោះ​មហន្តរាយ។

ព្រះ​មហាក្សត្រ​​យាង​ទៅ​ព្យាបាល​ព្រះ​រាជ​សុខភាព​នៅ​ចិន

Posted: 18 Apr 2011 01:41 AM PDT

ភ្នំពេញ៖ ព្រះ​ករុណា​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​​កម្ពុជា បាន​យាង​ចាក​ចេញ​ពី​រាជ​ធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ទៅ​កាន់​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន ដើម្បី​​ត្រួត​ពិនិត្យ និង​ព្យាបាល​ព្រះ​រាជ​សុខភាព​នៅ​ទីនោះ។

ឃុំ​ខ្លួន​អ្នក​កាសែតម្នាក់ និង​អ្នក​ភូមិ​២​នាក់​ពី​បទ​ប៉ុន​ប៉ង់​ជំរិត​ទារ​ប្រាក់

Posted: 18 Apr 2011 01:25 AM PDT

ពោធិ៍សាត់៖ អ្នក​កាសែត​ម្នាក់ និង​អ្នក​ភូមិ​ ២​នាក់ ត្រូវ​បាន​តុលាការ​ខេត្ត​ពោធិ៍សាត់ សម្រេច​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​នៅ​ថ្ងៃ​នេះ ក្រោម​បទ​ចោទ​ប្រកាន់​«ប៉ុន​ប៉ង​ជំរិត​ទារ​ប្រាក់» ពី​ក្រុម​​ឈ្មួញ​រក​ស៊ី​ឈើ​ខុស​ច្បាប់។ បើ​យោង​តាម​ការ​អះ​អាង​របស់​​មន្ត្រី​តុលាការ​​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​នេះ។

អាមេរិក​គាំ​ទ្រ​​​ក្រុម​ប្រឆាំង​ស៊ីរី​ដោយ​សម្ងាត់

Posted: 18 Apr 2011 01:01 AM PDT

ក្រុង​វ៉ាស៊ីងតោន៖ កាសែត​​វ៉ាស៊ីងតោន​ ប៉ុស្តិ៍ បាន​រាយការណ៍​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា យោង​តាម​កំណត់​​ត្រា​ទូរសារ​​ការទូត​ ដែល​ទម្លាយ​ដោយ​ WikiLeaks បាន​ឲ្យ​ដឹង​ថា ក្រសួង​ការ​បរទេស​អាមេរិក បាន​​គាំ​ទ្រ​ដោយ​សម្ងាត់​ដល់​ក្រុម​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ស៊ីរី។

កាំភ្លើង​ធំ​ Arsenal បាត់​បង់​ឱកាស​ដណ្តើម​ពាន​ម្តង​ទៀត​ក្រោយ​ប្រកួត​ស្មើ​ជា​មួយ​ហង្ស​ក្រហម

Posted: 17 Apr 2011 11:53 PM PDT

ទី​ក្រុងឡុងដ៍ ឱកាស​ដណ្តើម​ពាន​រង្វាន់​របស់​​ក្រុម​កាំភ្លើង​ធំ​ Arsenal បាន​​រំលង​ម្តង​ទៀត​ហើយ បន្ទាប់​ពី​​ក្រុម​មួយ​នេះបាន​ទទួល​លទ្ធផល​ត្រឹម​ ១-១​ នៅ​ពេល​ប្រកួត​ជា​ក្រុម​ហង្ស​ក្រហម​ Liverpool នៅ​ក្នុង​ទឹក​ដី​ក្រុម​កាំភ្លើង​ធំ​កាល​ពី​យប់​មិញ ដែល​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​នេះ​ បាន​បង្កើត​ឲ្យ​មាន​ទស្សនីយ៍​ភាព​ដ៏​គួរ​ឲ្យ​រំភើប​នៅ​ជិត​ចុង​បញ្ចប់​នៃ​ ការ​ប្រកួត។

ប្រាក់​ចំណូល​នៃ​ការ​លក់​របស់ Huawei ជិត​ស្មើ​នឹង​​ប្រាក់​ចំណូល​របស់ Ericsson

Posted: 17 Apr 2011 10:11 PM PDT

ក្រុង​ស៊ិនជិន៖ ក្រុម​ហ៊ុនផលិត​គ្រឿង​ទូរស័ព្ទ​ធំជាង​គេ​របស់​ចិន Huawei Technologies បាន​ធ្វើ​ឲ្យ​គម្លាត​នៃ​ការលក់​​រវាង​ក្រុម​ហ៊ុន​នេះ​ និង​ក្រុម​ហ៊ុន​ឈាន​មុខ​គេ​ក្នុង​ទីផ្សារ​អន្តរជាតិ Ericsson AB រួម​តូច​នៅ​ក្នុង​រយៈ​ពេល​មិន​ដល់ ២​សប្តាហ៍​ បន្ទាប់​ក្រុមហ៊ុន​​ចិន​មួយ​នេះ​​ទទួល​បាន​ប្រាក់​ចំណូល​​ជិត​ត្រី​គុណ​​នៅ​ ក្នុង​រយៈ​ពេល ៥​ឆ្នាំ​ចុង​ក្រោយ​មក​នេះ។

ស្លាប់​១៧​នាក់ របួស​១១៨​នាក់​ក្នុង​ព្យុះ​ព្រិល​ទឹក​កក​នៅ​ចិន

Posted: 17 Apr 2011 09:44 PM PDT

ក្រុង​ក្វាងចូវ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​បាន​ឲ្យ​ដឹង​ថា មនុស្ស​យ៉ាង​ហោច​ណាស់ ១៧​នាក់​បាន​បាត់​បង់​ជីវិត និង ១១៨​នាក់​​ទៀត រង​របួស​ខណៈ​ពេល​ព្រិល​ទឹក​កក ភ្លៀង​បង្អុរ​ធ្លាក់​ខ្លាំង និង​កូន​ព្យុះ​បោក​បក់​លើ​ខេត្ត​ក្វាងទុង​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​កាល​ពី​ ថ្ងៃ​អាទិត្យ ទី​១៧ មេសា​ម្សិល​មិញ។

សាំសុង​នឹង​លក់​ចេញ​ផ្នែក​អាជីវកម្ម​ផលិត​ឧបករណ៍​ផ្ទុក​ទិន្នន័យ​របស់​ខ្លួន

Posted: 17 Apr 2011 09:23 PM PDT

ក្រុង​សេអ៊ូល៖ កាសែត​​ Wall Street Journal បាន​រាយការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ថា ក្រុម​ហ៊ុន​អេឡិចត្រូនិច​ Samsung អាច​នឹង​សម្លឹង​រក​ការ​លក់​​អាជីវកម្ម​​ផលិត​ឧបករណ៍​ផ្ទុក​ទិន្នន័យ​ (HDD)​តម្លៃ​ ១,៥​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ Seagate Technology គឺ​ជា​អតិថិជន​ប្រកប​ដោយ​សក្តានុពល​មួយ​សម្រាប់​ការ​ទិញ​យក​អាជីវកម្ម​មួយ​ នេះ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!