The Phnom Penh Post - KHMER: “ប្រទេស​សិង្ហបុរី​ ស្នើ​ឲ្យ​កម្ពុជា ​និង​ថៃ ​មាន​ការ​អត់​ធ្មត់​ជា​អតិ​បរិមា” plus 8 more

The Phnom Penh Post - KHMER: “ប្រទេស​សិង្ហបុរី​ ស្នើ​ឲ្យ​កម្ពុជា ​និង​ថៃ ​មាន​ការ​អត់​ធ្មត់​ជា​អតិ​បរិមា” plus 8 more


ប្រទេស​សិង្ហបុរី​ ស្នើ​ឲ្យ​កម្ពុជា ​និង​ថៃ ​មាន​ការ​អត់​ធ្មត់​ជា​អតិ​បរិមា

Posted: 22 Apr 2011 02:49 AM PDT

នៅថ្ងៃ​សុក្រ​នេះ ក្រសួង​ការ​បរទេស​សិង្ហ​បុរី​សម្តែង​ការ​ព្រួយ​បារម្ភ​ តាម​រយៈ​អ្នក​នាំពាក្យ​របស់ខ្លួន ដោយ​ស្នើសុំឲ្យ​កម្ពុជា ​និង​ថៃ​ មាន​ការអត់ធ្មត់ជាអតិបរិមា។ ឆ្លើយ​តប​ទៅនឹង​សំណួរ​បស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ស្ដីពី​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កម្ពុជា​-​ថៃ​ នៅ​ថ្ងៃ​នេះ​ អ្នក​នាំពាក្យ​របស់ MFA បាន​ថ្លែង​ថា​៖ «​យើង​មាន​ការ​ព្រួយ​បារម្ភ​ជាខ្លាំង​ជុំ​វិញ​ការ​ប៉ះ​ទង្គិច​គ្នា​នេះ​ និងសូម​អំពាវនាវ​ដល់ភាគី​ទាំង​២​ ឲ្យ​មាន​ការ​អត់ធ្មត់​​ជា​អតិបរមា​។ យើង​ទទូច​ឲ្យ​ភាគី​កម្ពុជា​និង​ថៃ​​ដោះស្រាយ​ទំនាស់​តាម​ការ​តុ​ចរចា។

ថៃ​លួច​ឆ្មក់​បាញ់មុន​​ តួ​លេខ​ក្រៅផ្លូវការ​ទាហាន​កម្ពុជា​ស្លាប់​៣​នាក់

Posted: 22 Apr 2011 01:19 AM PDT

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ បាន​ឲ្យ​ដឹង​ថា កង​ទ័ព​កម្ពុជា និង​ថៃ ចាប់​ផ្តើម​ប៉ះ​ទង្គិច​សាជាថ្មីនៅ​តំបន់​ប្រាសាទ​តា​ក្របី រហូត​ដល់​​ជប់​គគីរ​ ក្នុង​ខេត្ត​ឧត្តរ​មានជ័យ​ ចាប់​តាំងពី​ម៉ោង​ប្រមាណ​​៦​ព្រឹក​ ដោយ​ភាគី​ទ័ព​ថៃ បាន​ប្រើ​កាំភ្លើង​គ្រប់​ធុន​បាញ់​មក​លើ​ទ័ព​កម្ពុជា​មុន

ព័ត៌មាន​សន្តិសុខ​សង្គម​ និង​ឧក្រិដ្ឋ​កម្ម​ពីថ្ងៃទី ​១០ ​ដល់ ​២១ ​មេសា​ ឆ្នាំ ​២០១១

Posted: 21 Apr 2011 09:23 PM PDT

 

ប៉ូលិស​ដាក់​ខ្នោះ​ចោរ​លួច​ម៉ូតូ​ពី​កំពង់​ធំ​ទៅ​លក់​នៅ​សៀមរាប

សៀមរាប៖ ប៉ូលិស​ក្រុង​សៀម​រាប​បាន​ចាប់​ខ្លួន​បុរស​អាយុ​២៨​ឆ្នាំ​ម្នាក់​ដោយ​សង្ស័យ​ថា ​គេ​បាន​​លួច​ម៉ូតូ​មួយ​គ្រឿង​ពី​ខេត្ត​កំពង់​ធំ ​កាល​ពី​ថ្ងៃ​អង្គារ​។​ក្រុម​ប៉ូលិស​បាន​អោយ​ដឹង​ថា ​ជន​សង្ស័យ​បាន​លួច​ម៉ូតូ​នោះ​ពី​កន្លែង​រាំ​ធុង​បាស​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​កំពង់​ស្វាយ​ខេត្ត​កំពង់​ធំ​ហើយ​ជិះ​ក្នុង​បំណង​យក​ទៅ​លក់​នៅ​ក្នុង​ទី​ក្រុង​សៀម​រាប​ប៉ុន្តែ​ត្រូវ​ប៉ូលិស​ដែល​ល្បាត​នៅ​តាម​ផ្លូវ​ប្រទះ​ឃើញ​និង​មើល​ទៅ​គួរ​អោយ​សង្ស័យ​ក៏​​ឃាត់​ដើម្បី​សួរ​នាំ​។

ទាហានកម្ពុជា និងថៃប្រយុទ្ធគ្នា នៅក្បែរប្រាសាទ តាមាន់ និងតាក្របី

Posted: 21 Apr 2011 08:12 PM PDT

ប្រពភពីយោធាព្រំដែន​បាន​ឲ្យ​ដឹងថា ទាហាន​កម្ពុជា​-ថៃ បាន​បះទង្គិច​គ្នា​សារជាថ្មីវេលា​​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ តាម​បណ្ដោ​យ​ព្រំដែន​មាន​ជម្លោះ ក្បែរ​ប្រសាទ​តាក្របី និង​ប្រាសាទ​តា​មាន់​ យ៉ាង​ណាមិញ​។ ការ​បះទង្គិច​គ្នា​នោះ​ ពុំ​មាន​របាយ​ការណ៍ បញ្ជាក់​ថា​រងរបួស​​ ឬក៏​ស្លាប់​នោះ​ទេ​។

សមាគម​គ្រូ​បង្រៀន​កម្ពុជា​​ឯករាជ្យ​ប្រកាស​ក្ស័យ​ធន​នៅ​សប្តាហ៍​ក្រោយ

Posted: 21 Apr 2011 04:37 AM PDT

ភ្នំពេញ៖ សកម្ម​ជន​ធ្វើ​ការងារ​ដើម្បី​បុព្វហេតុ​សង្គម​វ័យ ៥០ ឆ្នាំ លោក រ៉ុង ឈុន ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​​(CITA)​ បាន​ប្រកាស​នៅ​​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​លោក​នឹង​បិទ​សមាគម​របស់​លោក​​ជា​បណ្តោះ​អាសន្ន​​នា​សប្តាហ៍​ក្រោយ ​ដោយសារ​បញ្ហា​កង្វះ​ថវិកា​សម្រាប់​ចំណាយ​តាម​ការិយា​ល័យ​សាខា​ទាំង ២០ នៅ​តាម​បណ្តា​ ២០ ខេត្ត​ទូទាំង​ប្រទេស។

China Mobile ទទួល​បាន​អតិថិជន​ជាង​៦០០​លាន​នាក់​ ដោយ​សារ​កំណើន​នៅ​ជន​បទ

Posted: 21 Apr 2011 04:13 AM PDT

ក្រុងប៉េកាំង៖ ក្រុម​ហ៊ុន China Mobile បាន​ក្លាយ​ជា​ក្រុមហ៊ុន​ទូរស័ព្ទ​ទី​មួយ​​របស់​ពិភពលោក​ដែល​មាន​ចំនួន​ អតិថិជន​ប្រើ​ប្រាស់​ច្រើន​ជាង​ ៦០០​លាន​នាក់​ ខណៈ​ដែល​ក្រុម​ហ៊ុន​នេះ ​ទទួល​បាន​​អតិថិជន​ប្រើ​ប្រាស់​សេវា​ទូរស័ព្ទ​របស់​ខ្លួន​​នៅ​តាម​តំបន់​ជន ​បទ​​បន្ថែម​នៅ​ត្រី​មាស​ទី​មួយ​នេះ។

បង្ក្រាប​បន​ពេស្យា​មួយ​កន្លែង​ ឃាត់​ខ្លួន​បុរស​២​នាក់​នៅ​ខេត្ត​​ព្រះសីហនុ

Posted: 21 Apr 2011 04:04 AM PDT

ព្រះសីហនុ៖ បុរស​ ២​នាក់​ជា​ម្ចាស់​បន និង​ជា​មេការ ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ថ្ងៃ​ទី​​ព្រហស្បតិ៍​នេះ ដោយ​នគរបាល​​ការិយាល័យ​បង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន​ នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ នៅ​ក្នុង​ករណី​បង្ក្រាប​បន​ពេស្យាចារ​មួយ​កន្លែង​នៅ​ភូមិ​៣ សង្កាត់​លេខ ៣ ក្រុង​ព្រះ​សីហនុ។

ជន​អនាមិក​គប់​គ្រាប់​បែក​ដៃ​ចូល​ផ្ទះ​​មួយ ផ្តាច់​ជីវិត​ឪពុក ឯ​កូន​ប្រុស​របួស​ធ្ងន់

Posted: 21 Apr 2011 03:49 AM PDT

កំពង់​ធំ៖ បុរស​វ័យ ៤៦​ឆ្នាំ​ម្នាក់​ បាន​ស្លាប់ ហើ​កុមារា​វ័យ ៨​ឆ្នាំ​ម្នាក់​ទៀត​​ត្រូវ​ជា​កូន​ប្រុស​របស់​គាត់ ​បាន​រង​របួស​ធ្ងន់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​ពី​ជន​ អនាមិក​កាល​ពី​រាត្រី​ថ្ងៃ​អង្គារ​នៅ​ឃុំ​កំពង់​គ ស្រុក​កំពង់​ស្វាយ ខេត្ត​កំពង់​ធំ។

សហភាព​អឺរ៉ុប​ប្រកាស​ផ្តល់​ប្រាក់​ជាង​២​លាន​ដុល្លារ​ដល់​កម្ពុជា

Posted: 21 Apr 2011 03:41 AM PDT

ភ្នំពេញ៖ សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​សន្យា​ផ្តល់​​ថវិកា​ជាង ២​លាន​ដុល្លារ​ដល់​ប្រទេស​កម្ពុជា សម្រាប់​គម្រោង​​នានា​ ដើម្បី​ពង្រឹង​​អភិបាល​កិច្ច​នៅ​ថ្នាក់​ក្រោម​ជាតិ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!