Koh Santipheap Daily

Koh Santipheap Daily


ចាប់​អ្នក​ចែក​ចាយ​​ដក​ហូត​បាន​ថ្នាំញៀន​​៦កញ្ចប់​​និង​​លុយ​​ជាង​១លាន​រៀល​

Posted: 17 Apr 2011 09:13 PM PDT

ជនសង្ស័យ
ខេត្ត​កំពង់​ចាម ៖ ជនសង្ស័យ​ម្នាក់​​ឈ្មោះ មាស សុខឃី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅ​ភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ​បាន​​ត្រូវ​​កម្លាំង​នគរបាលការិយាល័យប្រឆាំង​គ្រឿង​​ញៀនខេត្ត ចាប់ខ្លួននៅវេលាម៉ោង៣​ទៀប​​ភ្លឺថ្ងៃទី១៧ មេសា ២០១១ នៅ​​​ក្នុង​បន្ទប់ផ្ទះ​សំណាក់មួយ ស្ថិត​ក្នុង​ភូមិ​ជ្រោយ​​ថ្ម សង្កាត់​បឹង​កុក ក្រុងកំពង់ចាម

ដំណាំ​អាភៀន​វិល​ត្រឡប់​មក​វិញ​ក្នុងតំបន់​មួយចំនួន​របស់អាហ្វហ្គានីស្ថាន

Posted: 18 Apr 2011 11:07 AM PDT

ដំណាំអាភៀននៅអាហ្វហ្គានីស្ថាន
ដោយ​សារ​តម្លៃ​អាភៀន​​ឡើង​ខ្ពស់​​ដំណាំ​អា​ភៀន​​បាន​វិល​ត្រឡប់​មក​វិញ​នា​ ឆ្នាំនេះ​ក្នុង​តំបន់​មួយចំនួន​របស់​អាហ្វ​ហ្គានីស្ថាន​​ដែល​កាលពី​ឆ្នាំទៅ​ មិញ​គេពុំ​បាន​ដាំ ។ ​នេះ​បើ​យោង​តាម​​របាយការណ៍​មួយ​របស់​អ.ស.ប​​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី១៨ មេសា ។ ​ការិយា​ល័យអ.ស.ប​ប្រឆាំង​គ្រឿងញៀន​​ និង​ឧក្រិដ្ឋ​កម្ម​ UNOPC ក្នុង​របាយ​ការណ៍​វាយ​តម្លៃ​បណ្តោះ​អាសន្ន​របស់​ខ្លួនស្តី​ពី​អាភៀន​គូស​​ បញ្ជាក់​ថា ខេត្ត​​៤​នៅភាគ​ខាងកើត​ ភាគ​ខាង​លិច​ និង​ភាគ​ខាង​ជើង​​អាហ្វ​ហ្គានីស្ថាន​មានការ​​វិល​ត្រឡប់​មកវិញនៃ​ដំណាំ​​នេះ ​ បន្ទាប់ពីលុប​បំបាត់​​​ចោល​អស់​កាលពីឆ្នាំមុន ។

ស្រវឹង​​ដើរ​​ឆ្លង​ស្ពាន​​​ធ្វើ​មិន​ទាន់​ហើយ​​មិន​ប្រយ័ត្ន​ធ្លាក់​​ស្លាប់

Posted: 18 Apr 2011 10:56 AM PDT


ខេត្តស្ទឹង​ត្រែង​ ៖ ​សព​បុរស​ម្នាក់​​​ត្រូវ​​​បាន​​​ប្រពន្ធ​​​​​ប្រទះ​ឃើញ​​​​នៅ​​ក្រោម​​ស្ពានក្រោយ​បាត់​ពីផ្ទះ​ពេញ​មួយ​យប់​​ពេល​ទៅ​ចូល​រួម​​ពិធីមង្គល​ការ​​នៅក្បែភូមិ​ ។ ការ​ប្រទះ​ឃើញ​​​សពនេះ​គឺ​កាលពី​​វេលា​ម៉ោង​​៧​និង​៥​នាទី​​​​ព្រឹក​ថ្ងៃទី​១០ ​មេសា កន្លង​មក នៅ​​ក្រោម​ស្ពាន​​​អូរ​ស្វាយរៀង​ ភូមិ​ស្វាយ​រៀង ឃុំ​តាឡាត ស្រុក​​សេសាន ។ ស្ត្រី​​ឈ្មោះ​​ពេទ្យ ចាន់ថានី ជាប្រពន្ធ​​​សព​បាន​និយាយ​ថា​ ប្តី​គាត់​ដែល​ស្លាប់​​ឈ្មោះ​វ៉ន ហាក់ អាយុ​​២៩ឆ្នាំ​

ប្រធានគណៈ​ប្រតិភូ​​​​ថៃ​ចរចា​អំពីបញ្ហា​​​ប្រាសាទព្រះវិហារ​​សុំ​​លា​ឈប់​ពី​​តំណែង​

Posted: 18 Apr 2011 11:07 AM PDT

លោក​ស៊ូ​វីត គុន​គិទី
កាសែត​ឌឹណេស្សិន​​​របស់​​ថៃ​​ជា​ភាសាអង់​គ្លេស​​​​​នៅថ្ងៃទី​​១៩ មេសា ​ចេញផ្សាយ​ព័ត៌​មាន​​​ដោយដក​ស្រង់​សម្តី​ប្រភព​មួយ​ដែល​និយា​យ​ថា ​​រដ្ឋ​មន្ត្រី​ធនធាន​​​ធម្មជាតិ​ និងបរិស្ថាន​​​ថៃ លោក​ស៊ូ​វីត គុន​គិទី បានសុំ​លាលែង​ចេញពីតំណែង​​ជា​ប្រធាន​​គណៈ​ប្រតិភូ​​​សម្រាប់​ការ​ចរចា​​ទ្វេ ​ភាគី​​ និង​ការ​​ចរចាជាអន្តរជាតិ​​ជុំវិញ​​​បញ្ហា​ប្រា​សាទ​ព្រះ​វិហារ​​​ដែលត្រូវ​ ​បានចុះ​ក្នុង​បញ្ជី​​​ជាបេតិ​កភណ្ឌ​​​ពិភព​លោក ។ ប្រភពដដែល​​​ឱ្យ​ដឹង​ទៀត​ថា លោក​​ស៊ូ​វិត បានសម្រេច​​ចិត្ត​ដក​​ខ្លួន​ចេញពី​តំណែង​​ជាប្រធាន​​​គណៈ​ប្រតិភូ​​​​ សម្រាប់​​ការ​ចរចា​ទ្វេ​ភាគី​ជាមួយកម្ពុជា​សម្រាប់​កិច្ច​​ប្រជុំរបស់​​​គណៈ ​កម្មាធិការ​​បេតិកភណ្ឌ​ពិភពលោក ។​

ភ្ញៀវ​ខារ៉ាអូខេ​​​ឱ្យ​ម្ចាស់​​ហាងឌុប​​ទៅ​ផ្ទះ​​បែរ​ជា​ប្លន់​​​​ចាក់​១កាំបិត

Posted: 17 Apr 2011 08:52 PM PDT

ជនសង្ស័យ​
ខេត្តកំពង់​ចាម ៖ ​កម្លាំង​​អន្តរាគមន៍​​របស់​​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូង​ឃ្មុំ​បាន​ចាប់​​ខ្លួន​​ជនសង្ស័យ​​ម្នាក់​​ឈ្មោះ​ឈុន សុខហឿន ​ហៅ​​អូន ​ភេទ​ប្រុស​ អាយុ​១៨ឆ្នាំ ​រស់​នៅ​ភូមិ​​១២ ​ឃុំ​កោះ​សូទិន ​ស្រុក​កោះ​សូទិន​កាល​ពី​​វេលា​​ម៉ោង​​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៧​ ​មេសា ​បន្ទាប់​ពី​​​ជន​នេះ​​បាន​​យក​កាំបិត​ចុង​​ស្រួច​ចាក់​ស្រ្តី​ម្នាក់​ប្លន់​​យក​ម៉ូតូ​​ធុន ​C 125

យាយតា​​៣នាក់​មកពី​បង្សុកូល​​ជូន​ដូន​តា​​ត្រូវ​គេ​​ស្ទាក់​វាយ​​​ប៉ោង​​ភ្នែក​

Posted: 18 Apr 2011 10:43 AM PDT

ជន​ដៃដល់​ទាំង​​២​នាក់​ប្តី​ប្រពន្ធ​ត្រូវ​សមត្ថ​កិច្ច​​ឃាត់​ខ្លួន
ខេត្ត​​ស្វាយ​រៀង ៖ អំពើ​ហិង្សា​គួរឱ្យ​ស្អប់​ខ្ពើម​​មួយ​បាន​កើត​​ឡើង​ទៅ​​​លើ​យាយតា​ប្តីប្រពន្ធ​និង​ដន្លង​​ដែល​មាន​វ័យ​ចំណាស់ ​​​ខណៈពេល​​ពួក​គាត់​​ទើប​តែមកពី​​បង្សុកូល​​ឱ្យ​​ដូន​តា​ក្នុង​​​រដូវ​​បុណ្យ​​ចូល​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ត្រូវ​​ជន​អន្ធ​ពាល​​ស្ទាក់​វាយ​​យ៉ាងដំណំ​ទំរាំ​អ្នក​ស្រុក​មកជួយ​ទាន់​​

ម្ចាស់​​​ចាក់​សោ​ផ្ទះ​ដើរ​លេង​បុណ្យ​​ចោរ​រាត​ត្បាត​​គាស់​ផ្ទះ​​​ចាប់​ខ្លួន​បាន​៤នាក់​

Posted: 18 Apr 2011 10:33 AM PDT

ជន​សង្ស័យ​​ដែល​ត្រូវ​ចាប់​ខ្លួន
រាជធានីភ្នំពេញ ៖ ​ខណៈពេល​ដែល​ប្រជា​ពលរដ្ឋ​​នៅ​ក្នុង​រាជធានីភ្នំពេញ​​ភាគ​ច្រើន​​ចាក់​សោ​ផ្ទះ​​ទុក​ចោល​ ​ហើយ​នាំគ្នា​​ទៅ​​​​ដើរ​កម្សាន្ត​​តាម​បណ្តា​ខេត្ត​ឬស្រុក​កំណើត​​​​​របស់​ខ្លួន​ ក្រុម​​ចោរ​គាស់​​ផ្ទះ​ក៏​បាន​ចេញ​រាត​ត្បាត​​និងធ្វើ​សកម្ម​ភាព​​​ស្ទើរ​រៀងរាល់​​យប់ ។ ជាក់​ស្តែង​​ក្រុម​ចោរ​​​គាស់​ផ្ទះ​​​ចំនួន​៤​នាក់​

អគ្គីភ័យ​​ឆាប​ឆេះ​​បន្ទប់​​ផ្ទះជួល​​ដែល​​ម្ចាស់​ផ្ទះ​​​ទៅ​ចូល​ឆ្នាំ​ចាក់​សោ​ចោល​

Posted: 18 Apr 2011 10:30 AM PDT

​បន្ទប់​ជួល​ទាំងអស់​៨​បន្ទប់​ត្រូវ​អគ្គីភ័យ​​​ឆាប​ឆេះ​​អស់​ទាំង​ស្រុង​​
រាជធានីភ្នំពេញ ៖ បន្ទប់​ផ្ទះជួល​ចំនួន​៤​បន្ទប់​​ក្នុង​ចំណោម​បន្ទប់​ជួល​ទាំងអស់​៨​បន្ទប់​ត្រូវ​អគ្គីភ័យ​​​ឆាប​ឆេះ​​អស់​ទាំង​ស្រុង​​ កាលពី​វេលា​ម៉ោង​​​១១​និង​​១៥​នាទី​​យប់​​ថ្ងៃទី១៧ មេសា​ ដែល​ជា​​យប់​​ថ្ងៃ​ឆ្លង​​បុណ្យ​​ចូល​ឆ្នាំ​​ថ្មីឆ្នាំ​​ថោះ​នេះ​ ។ ហេតុ​ការណ៍​នេះ​​បាន​កើត​ឡើង​​នៅ​ចំណុច​​​ដីឡូត៍​​​លេខ​៤៧៩​ ផ្លូវ​លេខ​​៤៣០​ សង្កាត់​​​ផ្សារ​​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន​

ប្រតិបត្តិ​​ការ​បង្ក្រាប​គ្រឿងញៀន​ឃាត់​ខ្លួន​ជន​ប្រុស-ស្រី១៥នាក់​ថ្ងៃចូលឆ្នាំខ្មែរ

Posted: 18 Apr 2011 10:26 AM PDT

ប្រតិបត្តិ​​ការ​បង្ក្រាប​គ្រឿងញៀន​ឃាត់​ខ្លួន​ជន​ប្រុស-ស្រី១៥នាក់​ថ្ងៃចូលឆ្នាំខ្មែរ
ខេត្តកំពង់ចាម ៖ យោងតាមបទបញ្ជា​របស់​លោកនាយឧត្តមសេនីយ៍នេត សាវឿន អគ្គ​ស្នងការនគរបាលជាតិ និងលោកហ៊ុន ណេង អភិបាលខេត្ត និង​ជាប្រធានគណៈបញ្ជាការឯក​ភាព​ខេត្ត និងលោកឧត្តមសេនីយ៍ត្រីនួន សាមិន ស្នង​ការ នគរបាលខេត្ត កម្លាំងការិយា​ល័យ​ប្រឆាំងគ្រឿងញៀនខេត្តបានបើកប្រតិបត្តិការ​បង្រ្កាបករណីចែកចាយ និងប្រើប្រាស់​គ្រឿង​​ញៀន​រយៈពេល២ថ្ងៃ​ជាប់​ៗគ្នា

ដណ្តឹង​ប្រពន្ធ​ឱ្យ​អ្នក​តា​កង​ព័ន្ធ​តាម​ការ​ពន្យល់​សប្តិអ្នក​ភូមិ

Posted: 18 Apr 2011 10:19 AM PDT


ខេត្ត​កំពង់ឆ្នាំង ៖ មានរឿង​រ៉ាវ​យ៉ាងចម្លែក​មួយ​បាន​កើតឡើង​ធ្វើ​ឱ្យ​មនុស្ស​ក្នុងភូមិ​ដែល​មាន​ជំនឿ​បាន​នាំ​គ្នា​ជឿ​និង​ធ្វើ​តាម​ការទាមទារ​របស់​អ្នកតា​អាយុរាប់​ពាន់​ឆ្នាំដែល​ពន្យល់​សប្តិ​ថា ចង់បាន​ប្រ​ព​ន្ធ ហើយ​ឱ្យ​មនុស្ស​រៀបចំ​ទៅ​ដណ្ដឹង​និង​ការ​ប្រ​ព​ន្ធឱ្យ ។​ រឿងរ៉ាវ​យ៉ាង​ចម្លែក​នេះ​បាន​កើតឡើង​នៅ​ក្នុងភូមិតាម​ល​លើ ឃុំកោះ​ថ្កូវ ស្រុក​​ជល​គី​រី

បី​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​មានភ្ញៀវ​ជាតិ​-អន្តរ​ជាតិ​ជាង​១សែន​នាក់​ទស្សនា​ប្រាង្គ​ប្រាសាទ​និង​រមណីយដ្ឋាន

Posted: 18 Apr 2011 10:16 AM PDT

​ប្រាសាទអង្គរវត្ដ
ខេត្តសៀមរាប ៖ ក្រុម​មន្ដ្រី​បាន​អះអាង​ថា ក្នុង​រយៈពេល​៣​ថ្ងៃនៃពិធី​បុណ្យចូលឆ្នាំ​ប្រពៃ​ណី​ជាតិ​មាន​ភ្ញៀវ​ទេសចរជាតិ​-​អន្ដរជាតិ​ប្រមាណ​ជាង១សែននាក់​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ដ និង​រមណីយដ្ឋាន​ធម្ម​ជាតិ​នានាក្នុង​ខេត្ដសៀម​រាប គឺ​មានការ​កើនឡើងបន្ដិច​បន្ដួច​បើ​ប្រៀប​ទៅ​នឹង​ឆ្នាំទៅ​មិញ

កូនប្រុស​​លោក​កាដាហ្វី ៖ ​យើង​ពុំ​បាន​​​ប្រព្រឹត្ត​ឧក្រិដ្ឋ​​កម្មណាមួយឡើយ​

Posted: 18 Apr 2011 10:13 AM PDT

លោក SEIF AL-ISLAM កូនប្រុស​​​មួយ​រូប​របស់​លោក​​មូអាម៉ា កាដាហ្វី
លោក SEIF AL-ISLAM កូនប្រុស​​​មួយ​រូប​របស់​លោក​​មូអាម៉ា កាដាហ្វី ​​ដែលចាប់តាំង​ពីយូរមកហើយ ​គេ​ចាត់ទុក​ថា ជា​អ្នក​ឡើង​​​ស្នង​​ឪពុក​​អះអាង​ក្នុងបទសម្ភាសន៍​​មួយ​ចេញ​ផ្សាយ​ កាលពីថ្ងៃទី​​១៨ ​មេសា ក្នុង​កាសែត​​​វ៉ាស៊ីន​តោន​ប៉ុស្តិ៍​​ថា កង​កម្លាំង​​​​ដែលស្មោះត្រង់​​​ពុំ​បាន​ប្រព្រឹត្ត​​​​ឧក្រិដ្ឋ​កម្ម​​ ណាមួយប្រឆាំង​​​ប្រជាជន​​លីប៊ី​ឡើយ។ ​​​លោកអះអាង​​​ទៀត​ថា ​ខ្ញុំ​ពុំអាច​​​ទទួលយកបាន​ឡើយ​​​​ដែលកងទ័ព​​បាញ់​​ទៅលើ​​បណ្តាជន​ស៊ី​វិល។ ​​ប្រការ​នេះ​ពុំ​មាន​​​ទាល់តែ​សោះ ​ហើយ​នឹង​ពុំ​មាន​ដាច់​​​ខាត ។​

លោកហ្វីដែល កាស្ត្រូ​ ​​​​លា​ឈប់​​ពី​លេខាទីមួយរបស់​​​បក្ស​

Posted: 18 Apr 2011 10:13 AM PDT

 លោកហ្វីដែល កាស្ត្រូ
អតីតមេដឹកនាំ​​គុយបា​​​ លោកហ្វីដែល កាស្ត្រូ ​​អះអាង​​ពីការ​ដក​ខ្លួន​​​របស់លោក​ចេញ​​ពី​​មេដឹក​នាំ​បក្ស​​​កុំមុយ​នីស្ត ​​​គុយបា​​ ដែល​កំពុង​កាន់​អំណាច​​ដោយ​លោក​បញ្ជាក់​ក្នុង​អត្ថ​បទ​​​មួយចេញផ្សាយ​​ នៅថ្ងៃទី​​១៩ មេសា​ ថា រូប​លោក​​នឹង​​​​លែង​ជា​​ផ្នែក​មួយនៃមេដឹកនាំ​​កំពូល​របស់​​បក្ស​​កុំ​ មុយនីស្ត​​​​គុយបា​​ (PCC) ទៀត​ហើយ ។ ​អត្ថបទ​​​នោះ​ដែល​​​ចេញផ្សាយ​​តាម​​គេហទំព័រ Cuba-debate.CU លោកកាស្ត្រូ​​ ថ្លែង​ថា ​រូបលោកនឹង​​លែង​ជា​​សមាជិក​​គណៈ​កម្មា​ធិការ​​​កណ្តាលថ្មី​​របស់ PCC ទៀត​​ហើយ​ ។​

មាស សុខ​សោភា ប្រារព្ធ​ពិធី​ខួប​កំណើត​នៅ​ភោជនីយ​ដ្ឋាន The Pizza Company

Posted: 18 Apr 2011 10:08 AM PDT

មាស សុខ​សោភា ប្រារព្ធ​ពិធី​ខួប​កំណើត​នៅ​ភោជនីយ​ដ្ឋាន The Pizza Company
រាជ​ធានី​ភ្នំពេញ ៖ ក្រុម​យុវ​វ័យ​ជា​ច្រើន​បាន​​ប្រមូល​ផ្តុំ​គ្នា​កក​កុញ​នៅ​ផ្សារ​ទំនើប​សូរិយា​ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ​ដោយ​អ្នក​ខ្លះ​មាន​កាន់​កាដូ ខ្លះ​មាន​កាន់​បាច់​ផ្កា​ក្នុង​ដៃ និង​អ្នក​ខ្លះ​ទៀត​មាន​កាន់​ផ្ទាំង​បដា​ដែល​​សរ​សេរ​ថា «ខ្ញុំ​ស្រឡាញ់​អ្នក» ​ប្រកប​ដោយ​ទឹក​មុខ​សប្បាយ​រីក​រាយ និង​ត្រេក​អរ​ហាក់​ដូច​ជា​ពួក​គេ​កំពុង​ទន្ទឹង​រង់ចាំ​ការ​មក​ដល់​របស់​នរណា​ម្នាក់។ នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​​ព្រឹក

បាតុ​កម្ម​​នៅ​តែ​បន្ត​ក្នុង​ប្រទេស​យេ​ម៉ែន​

Posted: 18 Apr 2011 09:43 AM PDT

ពួកបាតុករយេម៉ែន
យោង​តាម​សកម្ម​ជន​យេ​ម៉ែន​ម្នាក់​ថា ប៉ូលិស​​បាន​បាញ់​គ្រាប់​ពិត​ និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ក្នុង​ឱកាស​នៃ​បាតុ​កម្ម​មួយ​កាល​ពី​ថ្ងៃ​ទី​ ១៨ មេសា នៅ​ភាគ​ខាង​ត្បូង​យេ​ម៉ែន​ដែល​បណ្តាល​ឱ្យ​មនុស្ស​៤៥​នាក់​ត្រូវ​របួស​។ អំពើ​ហិង្សា​​កើត​មាន​ក្នុង​ទី​ក្រុង HODEIDA នៅ​ជាប់​សមុទ្រ​​ក្រហម​ដែល​នៅ​ទី​នោះ​មនុស្ស​ជា​ច្រើន​​ពាន់​នាក់​បាន​ ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុ​កម្ម​ទាម​ទារ​ឱ្យ​លោក​​ប្រធានា​ធិបតី​អាលី អាប់​ឌុល​ឡាហ៍​សា​ឡេហ៍ ​ចាក​ចេញ​ពី​អំណាច។

ឧត្តមសេនីយ៍​​ឆាវ៉ាលីត យ៉ុង​​ឆៃ​យុទ្ធ ​​ដក​ខ្លួន​​ពីគណបក្ស​​ភឿថៃ​

Posted: 18 Apr 2011 09:43 AM PDT

​​លោក​ឧត្តមសេនីយ៍​​​ឆាវ៉ា​លីត យ៉ុង​ឆៃ​យុទ្ធ ​​អតីត​​នាយករដ្ឋ​មន្ត្រី​​ថៃ
តាម​ប្រភពព័ត៌​មាន​ពីកាសែត​ថៃ​​ឱ្យ​ដឹង​ថា ​​លោក​ឧត្តមសេនីយ៍​​​ឆាវ៉ា​លីត យ៉ុង​ឆៃ​យុទ្ធ ​​អតីត​​នាយករដ្ឋ​មន្ត្រី​​ថៃ និង​​ជាអតីត​ប្រធាន​គណបក្ស​​ប្រឆាំង​របស់ថៃ គឺ​គណបក្ស​​​ភឿថៃ ​​ហើយ​ក្រោយ​មកក្លាយជា​សមាជិក​គណបក្សនេះ​​ កាល​ពី​ថ្ងៃ​ទី​​១៨ មេសា កន្លង​មក ​បានសុំ​ដកខ្លួន​​ពី​គណ​បក្ស​​ភឿថៃ​​ ហើយដែលតាម​​សេចក្តី​រាយ​ការណ៍​​ថា ដោយសារ​​​គណបក្ស​​ភឿថៃ​​​មាន​ទំនាក់​​ទំន​ង​ជាមួយក្រុម​​​អា​វក្រហម​ ។ លោក​​ឆាវ៉ា​លីត ​​បានដាក់​​ពាក្យ​សុំ​​លា​ឈប់​របស់​​លោក​កាលពីថ្ងៃ​ទី​​​១៨ មេសា កន្លង​មក ។

ស្ថានីយ​​​លក់ប្រេង​​រីកដូច​ផ្សិត​​​នៅ​ភ្នំពេញ​ ខណៈ​ប្រេង​សាំង​​ឡើង​​​​ដល់​​១​លីត្រ​​​៥ពាន់​រៀល​

Posted: 18 Apr 2011 09:58 AM PDT

ស្ថានីយ​​​លក់​ប្រេង​​​​​
រាជធានីភ្នំពេញ ៖ ​​រយៈ​ពេល​​​ប៉ុន្មាន​ថ្ងៃ​​ចុង​ក្រោយនេះ​​​គ្រប់ស្ថានីយ​​​លក់​ប្រេង​​​​​បាន​​​ដំឡើង​​ថ្លៃ​សម្រាប់​​​ប្រេងសាំង​​ធម្មតា​​​ឡើង​​​រហូត​ដល់​ទៅ​​៥​ពាន់​​រៀល ក្នុង​​១លីត្រ ​​ស៊ុបពែ​៥.៣០០​រៀល ​និង​​ប្រេងម៉ាស៊ូត​​​​៤.៨៥០​រៀល ​ដែល​​តម្លៃ​នេះ​​ធ្វើ​​​​ឱ្យ​ប្រជា​ពលរដ្ឋ​​​មានការ​​ភ្ញាក់ផ្អើល​​​ និង​រអ៊ូ​រទាំ​​​រាល់​ថ្ងៃ ​​ហើយអ្វីដែល​​​ជា​​ការ​កត់សម្គាល់​​ទៀត​នោះ​ ​ខណៈ​ពេល​ប្រេងសាំង​​​កាន់តែ​ឡើងថ្លៃ​​ស្ថានីយ​​លក់សាំង​នៅ​ភ្នំពេញ​​

ប្រគល់​ឧប​ករណ៍​ឆក់​ត្រី​ខុស​ច្បាប់​២០គ្រឿង​​ដល់​មន្ត្រីជល​ផល​

Posted: 18 Apr 2011 09:51 AM PDT

ប្រគល់​ឧប​ករណ៍​ឆក់​ត្រី​ខុស​ច្បាប់​២០គ្រឿង​​ដល់​មន្ត្រីជល​ផល​
ខេត្ត​កំពង់​ឆ្នាំង​ ៖ អាំង​វែ​ទ័រ​ឆក់​ត្រី​ចំនួន​២០​គ្រឿង​ និង​ដង​ឆក់​ចំនួន​៨​គូ​ត្រូវ​លោក​ស្រេង​​សុខាក់​ ប្រគល់​ជូន​មន្ត្រី​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​កាល​ពី​ថ្ងៃ​ទី​១៣ មេសា បន្ទាប់​ពី​​ទប់​ស្កាត់​ និង​ដក​ហូត​ពី​ជន​ល្មើស​ដែល​លួច​ឆក់​ត្រី​ក្នុង​ដែន​ឡូត៍​នេសាទ​នៅ​ពេល​យប់​

ប៉ូលិស​​នាំ​ខ្លួន​ជន​ម្នាក់​ចូលរថយន្ត​​តែបាន​រត់ប៉ូលិស​បាញ់​​ពីក្រោយត្រូវ​របួស​ធ្ងន់

Posted: 17 Apr 2011 07:41 PM PDT

ជន​ដែល​ត្រូវ​នាំ​ខ្លួន​ចូល​រថយន្ដ
ខេត្ត​ស្ទឹង​ត្រែង ៖​ ប៉ូលិស​ព្រហ្មទណ្ឌ​​កម្រិត​​ស្រាល​នៃ​ស្នង​ការដ្ឋាន​ខេត្ត ​និង​ប៉ូលិស​​ក្រុង​​ស្ទឹង​ត្រែង​ជាង​២០នាក់ ​បាន​ព័ទ្ធ​ចាប់​ជន​​​ទំនើង​​ម្នាក់​រហូត​ដល់​មាន​ការ​​ផ្ទុះ​អាវុធ​​ចំនួន​​៣​គ្រាប់​​ផ្ទួនៗ​បណ្តាល​ឱ្យ​ជន​ទំនើង​នោះ​រង​របួស​ធ្ងន់​​ផង​ដែរ ​កាល​ពី​វេលា​ម៉ោង​២​​និង​២០​នាទី​​រសៀល​​ថ្ងៃ​ទី​១៣​ មេសា

លោក​ស្នង​ការ​នគរ​បាល​ខេត្ត​ប្រកាស​រក​ម្ចាស់​ម៉ូតូ C125 ស៊េរី​២០១១

Posted: 18 Apr 2011 09:38 AM PDT

ម៉ូតូដែលប៉ូលិសប្រកាសរកម្ចាស់
ខេត្ត​កំពង់​ចាម ៖ ម៉ូតូ​ C125 ​ពណ៌​ខ្មៅ ស៊េរី​២០១១ មាន​លេខ​ម៉ាស៊ីន​​ E8561419 ត្រូវ​​ក្រុម​ក្មេង​ទំនើង​រត់​ចោល​ក្នុង​ពេល​ដែល​បម្រុង​ផ្ទុះ​ជម្លោះ​​នៅ​ក្បែរ​ផ្ទះ​​បន ស្ថិត​នៅ​ម្តុំ​ភូមិ​ចុង​ថ្នល់ សង្កាត់​បឹង​កុក ក្រុង​កំពង់​ចាម រយៈ​ពេល​ជាង​១០​ថ្ងៃ​មក​ហើយ មិន​មាន​អ្នក​ណា​​ទៅ​សួរ​នាំ​​ទេ។ ដូច្នេះ​អាច​ជា​ម៉ូតូ​មាន​ការ​ពាក់​ព័ន្ធ​នឹង​សកម្ម​ភាព​បទ​ល្មើស​ណា​មួយ​

រោង​ចក្រ​ផលិត​ទឹក​កក​បង្ហូរ​សំណល់​រាវ​អាម៉ូ​នី​ញ៉ាក់​ជះ​ក្លិន​អសោចិ៍ពលរដ្ឋតវ៉ា

Posted: 18 Apr 2011 09:31 AM PDT

អ្នកភូមិបង្ហាញការបង្ហូរទឹកចេញពីរោងចក្រមានក្លិនស្អុយ
ខេត្ត​កំពង់​ឆ្នាំង​ ៖ ប្រជា​ពល​រដ្ឋ​ជា​ច្រើន​គ្រួសារ​​ដែល​មាន​ទី​លំនៅ​ក្នុង​ភូមិ​ត្រពាំង​ចិក្សា​ សង្កាត់​កំពង់​ឆ្នាំង​ ក្រុង​កំពង់​ឆ្នាំង​ បាន​ប្រឈម​​មុខ​នឹង​បញ្ហា​បរិ​ស្ថាន​​ ព្រោះ​តែ​រយៈ​​ពេល​ជិត​៣​ឆ្នាំ​កន្លង​ទៅ​នេះ​រោង​ចក្រ​ផលិត​ទឹក​កក​មួយ​​បង្ហូរ​កាក​សំណល់​​​ជះក្លិន​​អាក្រក់​ពិបាក​ទ្រាំ និង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សត្វ​ពាហនៈ និង​ទឹក​អណ្តូង​ប្រើ​ប្រាស់​ផង​ដែរ​

ក្រោយពិធីចូលឆ្នាំថ្មី​​​ពលករស្របច្បាប់​​វិល​ទៅ​​ដី​សៀម​​​មាន​ចំនួន​​ច្រើន​​ ឯ​​​ខុស​ច្បាប់​​​​នៅតែ​​ត្រូវ​​បញ្ជូន​​​​ត្រឡប់​

Posted: 18 Apr 2011 09:25 AM PDT

ពល​ករ​​បានវិលត្រឡប់​​ទៅធ្វើ​ការ​​ក្នុង​ប្រទេស​សៀម​​​​វិញ​តាមច្រក​ទ្វារ​​អន្តរជាតិ​ប៉ោយប៉ែត​​​
​ក្រុងប៉ោយប៉ែត​ ៖ ក្រោយ​ពេល​​​​ពិធី​បុណ្យ​​​ចូលឆ្នាំថ្មី​ប្រពៃណី​​​ជាតិត្រូវ​បានបញ្ចប់​​​ក្នុង​រយៈ​ពេល​​​​២-៣​ថ្ងៃ​​ជាប់គ្នា​​នេះ​គេសង្កេត​ឃើញ​​​​​ពល​ករ​​បានវិលត្រឡប់​​ទៅធ្វើ​ការ​​ក្នុង​ប្រទេស​សៀម​​​​វិញ​តាមច្រក​ទ្វារ​​អន្តរជាតិ​ប៉ោយប៉ែត​​​មាន​ចំនួនច្រើន​​ ដែល​ពល​ករ​​​​ទាំង​នេះជា​ពលករ​​ស្របច្បាប់​​​ទៅ​ធ្វើ​​ការ​តាម​​រយៈ​ក្រុមហ៊ុន​​ផ្សេងៗ​​

កំពុង​បង្កាត់​ភ្លើង​ដាំ​បបរ​ក្រោម​ផ្ទះ​ជន​មិន​ស្គាល់​​មុខ​លួច​បាញ់​សម្លាប់​

Posted: 18 Apr 2011 09:17 AM PDT

អ្នកភូមិផ្អើលឆោឡោមកចោមរោមមើលសពដែលជនមិនស្គាល់មុខបាញ់សម្លាប់
ខេត្ត​ពោធិ៍​សាត់​ ៖ បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​សម្លាប់​ ខណៈ​ពេល​កំពុង​បង្កាត់​ភ្លើង​ក្រោម​ផ្ទះ​ដាំ​បបរ​ហូប​។ ករណី​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង១០ និង​១០​នាទី​យប់ ថ្ងៃ​ទី​១២ មេសា ២០១១ នៅ​ភូមិ​ព្រៃ​រោង​ ឃុំ​តា​លោ​ ស្រុក​បាកាន​ ខេត្ត​ពោធិ៍​សាត់​។​ ប៉ូលិស​ស្រុក​បាកាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​អ៊ិន ដុស ភេទ​​ប្រុស​ អាយុ​៦៦​ឆ្នាំ​​

ស្ត្រី​កូន​ខ្ចី​យំ​សោក​បោក​​ខ្លួន​កណ្តាល​អធិ​ការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​

Posted: 18 Apr 2011 09:06 AM PDT

ស្ត្រី​ម្នាក់​បាន​យំ​សោក​​បោក​ខ្លួន​នៅ​ក្នុង​អធិ​ការ​ដ្ឋាន​នគរ​បាល​​ខណ្ឌ​ចំការ​មន
រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​យំ​សោក​​បោក​ខ្លួន​នៅ​ក្នុង​អធិ​ការ​ដ្ឋាន​នគរ​បាល​​ខណ្ឌ​ចំការ​មន កាល​ពី​ព្រឹក​​ថ្ងៃ​ទី​១៨ មេសា បន្ទាប់​ពី​គាត់​​បាន​ទទួល​​​ដំណឹង​ថា ​ប៉ូលិស​ខណ្ឌ​ចំការ​មន និង​​ព្រះ​រាជ​អាជ្ញា​​រង​នៃ​សាលា​ដំបូង​រាជ​ធានីភ្នំពេញ ​ឃុំ​ខ្លួន​ប្តី​​របស់​គាត់​ និង​កូន​ប្រុស​ម្នាក់​ដែល​ត្រូវ​រង​គ្រោះ​ដោយ​សារ​​ជន​មួយ​ក្រុម​មាន​គ្នា​៧​នាក់ ចូល​​ព្រួត​​វាយ​ដល់​ក្នុង​លំនៅ​ឋាន​កាល​ពី​យប់​ថ្ងៃ​ទី​១១ មេសា នៅ​ចំណុច​​ផ្ទះ​ជួល​

ប៉េ​អឹម​ចាប់​ក្មេង​ទំនើង​៦នាក់​បញ្ជូន​ទៅ​ដល់​តុលា​ការ​ដោះ​លែង​វិញ

Posted: 18 Apr 2011 07:15 AM PDT

ក្មេង​ទំនើង​៦នាក់​បញ្ជូន​ទៅ​ដល់​តុលា​ការ​ដោះ​លែង​វិញ
ខេត្ត​ពោធិ៍សាត់ ៖ ក្មេង​​ទំនើង​៦​នាក់​ដែល​ដេញ​​វាយគ្នា​អុកឡុក​ក្នុង​វត្ត​បង្ក​ភាព​ភ័យខ្លាច​​ដល់​ប្រជាពលរដ្ឋ​​ដើរ​លេង​​កំសាន្ត​នា​ឱកាស​បុណ្យ​​ចូលឆ្នាំថ្មី​ បាន​ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​​ក្រុង​ពោធិ៍សាត់​​ឃាត់ខ្លួន​​កាល​ពី​​រសៀល​ថ្ងៃ​ទី​១៦ មេសា ហើយ​ក្រោយ​មក​ក៏​បានបញ្ជូន​ទៅ​សាលា​ដំបូង។ ក្មេង​​ទំនើង​ទាំង៦​នាក់នេះមាន​១-ឈ្មោះ​អាន រ៉ា​ ហៅក្រេះ អាយុ​២០​ឆ្នាំ ​២-​ឈ្មោះ​បឿន​ តារា អាយុ​២១​ឆ្នាំ ៣-ឈ្មោះ​អួច ​កុសល្យ ​អាយុ​២១​ឆ្នាំ ​

លោក​កឹម សុខា ​ស្នើ​ទៅ​​លោក​សម​ រង្ស៊ី ឆាប់​ច្របាច់​បញ្ចូល​គ្នា​បង្កើត​បក្ស​ថ្មី

Posted: 18 Apr 2011 07:08 AM PDT

រាជ​ធានី​ភ្នំពេញ ៖​ យោង​តាម​លិខិត​របស់​​លោក​កឹម សុខា ​​ប្រធាន​គណបក្ស​សិទិ្ធ​មនុស្ស​​ចុះ​ថ្ងៃ​ទី១៨ ​មេសា​ ឆ្នាំ​២០១១ ​ផ្ញើ​ជូន​លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សម រង្ស៊ី ​ដែល​កោះ​សន្តិ​ភាព​បាន​ទទួល​ឱ្យ​ដឹង​ថា ​អស់​រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​កន្លង​ទៅ​ហើយ​ដែល​គណបក្ស​សិទិ្ធ​មនុស្ស​និង​​គណបក្ស​សម រង្ស៊ី​ ​បាន​ព្រមព្រៀង​គ្នា​ជា​គោល​ការណ៍​ក្នុង​ការ​រួបរួម​

២ខែក្រោយចាប់បានឃាតកបាញ់​សម្លាប់​អ្នក​គ្រូពេទ្យ​ក្រមុំ​

Posted: 18 Apr 2011 06:51 AM PDT

ឃាតក ហ៊ី ហាប់ ទើប​ចាប់ខ្លួន
ខេត្ត​ព្រៃវែង ៖ ឃាតក​ម្ម​​បាញ់​សម្លាប់​​​អ្នក​​​គ្រួពេទ្យ​ក្រមុំ​នៅមណ្ឌល​សុខភាព​ឃុំ​​​បឹង​ដោល កាលពី​ថ្ងៃទី​១៤ ​កុម្ភៈ ​២០១១ ដែល​បាន​ធ្វើ​​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​​ពេញ​ស្រុក​ព្រះស្តេច​​​កន្លង​មក​​នេះ ឃាតក​ដៃដល់​ដែល​គេ​បាន​​​​ស្គាល់​​អត្ត​សញ្ញាណ​​​រួចទៅ​ហើយ​នោះ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​​ថ្ងៃទី​១​២ មេសា ខណៈ​​ជន​អស់​លក្ខណ៍​​នេះ​បាន​​គេច​ទៅ​​លាក់​ខ្លួន​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​

វិស្វករអ៊ីរ៉ង់​12នាក់​ត្រូវ​ចាប់ពង្រត់​នៅអាហ្វហ្គានីស្ថាន

Posted: 18 Apr 2011 06:55 AM PDT

អាជ្ញា​ធ​រ​អ៊ីរ៉ង់​​ និង​អាហ្វ​ហ្គានីស្ថានរាយ​ការណ៍​​​កាលពីថ្ងៃទី១៨ មេសា ថា ​ពួក​ជន​ប្រដាប់​អាវុធ​បាន​ចាប់ពង្រត់​​វិស្វករ​អ៊ីរ៉ង់​​១២​នាក់ ដែលធ្វើ​ការ​ក្នុង​ការដ្ឋាន​ធ្វើ​ផ្លូវ​មួយនៅ​ភាគ​ខាង​លិច​អាហ្វហ្គានីស្ថាន ​លោក RAMIN MEHMANPARAST អ្នក​នាំ​ពាក្យ​របស់ក្រសួង​ការ​បរ​ទេស​អ៊ីរ៉ង់​​ថ្លែង​ថា វិស្វករ​ទាំងនេះ​ធ្វើ​ការ​ឱ្យ​ក្រុម​ហ៊ុន​សាង​សង់​មួយ​ក្នុង​ខេត្ត​ហ្វារ៉ា​ ភាគ​ខាង​លិច​អាហ្វហ្គានី​ ស្ថាន​​។ ការស៊ើប​អង្កេត​​មួយត្រូវ​បើក​ធ្វើ​ដោយ​អាជ្ញា​ធរ​អ៊ីរ៉ង់​ និង​អាហ្វ​ហ្គានីស្ថាន ។

បាញ់​ទឹក​ដាក់​គ្នា​ថ្ងៃចូល​ឆ្នាំ ប៉ះចំ​ប៉ូលិស​ក្លាយជាជម្លោះ​ហិង្សា ប៉េអឹម​ធ្វើ​អន្តរាគមន៍​ចាប់វ៉ៃ​ខ្នោះ

Posted: 18 Apr 2011 06:46 AM PDT

ទិដ្ឋភាពការចាប់ប្រទាញប្រទង់ដោយកម្លាំងប៉េអឹម
ក្រុង​ប៉ោយ​ប៉ែត ៖ បុរស​ម្នាក់​ត្រូវ​​ប៉េអឹម​ក្រុង​ប៉ោយ​ប៉ែត​ចាប់​វាយ​ខ្នោះ​​ក្រោយ​ពី​​ផ្ទុះ​ជម្លោះ​ជា​មួយ​ប៉ូលិស​ម្នាក់​រឿង​លេង​បាញ់​ទឹក​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី កាល​ពី​វេលា​ម៉ោង​ជាង​២​រសៀល ថ្ងៃ​ទី​១៤ មេសា នៅ​ចំណុច​ព្រំ​ប្រទល់​ភូមិ​បាលិ​លេយ្យ និង​ភូមិ​ក្បាល​ស្ពាន សង្កាត់​ប៉ោយ​ប៉ែត។ បុរស​​នោះ​​ឈ្មោះ​ញ៉េប វីរៈ អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​​ក្នុង​ភូមិ​ប្រជា​ធម្ម

ប្រមុខ​ អ.ស.ប អំពាវ​នាវ​​ឱ្យ​មាន​បទ​ឈប់​បាញ់​​នៅ​លីប៊ី​ជា​បន្ទាន់​​ និង​បង្កើន​ជំនួយ​​មនុស្សធម៌​

Posted: 18 Apr 2011 06:27 AM PDT

អគ្គលេខាធិការ​​អង្គការ​​សហប្រជាជាតិ លោក​បាន គីមូន ​កាលពីថ្ងៃទី​​១៨ មេសា ​កន្លង​មក ​​បានអំពាវ​នាវ​ឱ្យមាន​បទ​ឈប់​បាញ់​ជា​បន្ទាន់​​ និងដំណោះស្រាយ​​ជម្លោះតាមផ្លូវ​​​​នយោ​បាយ​​នៅ​ប្រទេស​លីប៊ី ​ហើយថ្លែង​ថា ​អង្គការ​សហ​ប្រជា​ជាតិ​​នឹង​បើក​​​បេសក​កម្ម​ជំនួយមនុស្ស​ធម៌​​មួយ​នៅ​ ក្នុង​ទីក្រុង​​ទ្រីប៉ូលី រដ្ឋ​​ធានីលីប៊ី ។ ​លោក​បាន គីមូន ​បានអំពាវ​នាវ​​​ដូច្នេះ​នៅពេល​​លោក​កំពុង​​​បំពេញ​ទស្សន​កិច្ច​​ក្នុង​ ប្រទេស​ហុង គ្រី ។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!