Koh Santipheap Daily

Koh Santipheap Daily


​អាជ្ញាធរ​​​ខណ្ឌ​​ទួលគោក​ប្រើកម្លាំង​​​រុះ​រើ​​តូបលក់​ដូ​​រ​តាមដ​ងផ្លូវ​​​ផ្សារ​មាន់អាំង​

Posted: 19 Apr 2011 11:13 AM PDT

​អាជ្ញាធរ​​​ខណ្ឌ​​ទួលគោក​ប្រើកម្លាំង​​​រុះ​រើ​​តូបលក់​ដូ​​រ​តាមដ​ងផ្លូវ​​​ផ្សារ​មាន់អាំង​
រាជធានីភ្នំពេញ ៖ ​​​ដើម្បី​រៀបចំ​​សោ​ភ័ណភាព​​​ និងសណ្តាប់ធ្នាប់​​​តាម​ដង​ផ្លូវ​​សាធារណៈនៅ​ផ្សារ​មាន់​អាំង ​តាមផ្លូវលេខ​​​​៣១៥ ​សង្កាត់​បឹង​​កក់​ទី​២ ​អាជ្ញា​​​ធរ​ខណ្ឌ​ទួលគោក ​​បានប្រើ​កម្លាំង​​ប៉ូលិស​​​ ប៉េអឹម ​និងសណ្តាប់ធ្នាប់​​រុះរើ​​​តូបលក់​​ដូរ​របស់​​អាជីវ​ករ​​ចំនួន​​៤១​តូប ដែលបាន​​សង់​តាម​​​​​ចិញ្ចើម​ផ្លូវ​​​ជាច្រើន​​​ឆ្នាំ​មកហើយ ​​​ជា​ហេតុ​​បង្ក​ឱ្យ​​បាត់បង់សណ្តាប់​ធ្នាប់​​​​សាធារណៈ

ស្ត្រី​ចែក​ចាយ​គ្រឿង​ញៀន ត្រូវ​សមត្ថ​កិច្ច​ប៉ូលិស​ចាប់​ខ្លួន​

Posted: 19 Apr 2011 10:43 AM PDT

ស្ត្រី​ម្នាក់​ចែក​ចាយ​គ្រឿង​ញៀន​ត្រូវ​នគរ​បាលចាប់​​ខ្លួន
ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ស្ត្រី​ម្នាក់​ចែក​ចាយ​គ្រឿង​ញៀន​ត្រូវ​នគរ​បាល​ការិយា​ល័យ​ប្រឆាំង​​គ្រឿង​ញៀន​សហ​ការ​ជាមួយ​​នគរ​បាល​​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​សឿ​ ស្រុក​មង្គល​បុរី ​ស្រាវ​ជ្រាវ​ចាប់​​ខ្លួន​នៅ​វេលា​ម៉ោង​១២​ និង​៣០​នាទី​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១១ នៅ​​ភូមិ​ផ្លូវ​ដំរី​លើ ឃុំ​សឿ ស្រុក​មង្គល​បុរី ខេត្ត​បន្ទាយ​មាន​ជ័យ​។ លោក​អនុ​សេនីយ៍​ឯក​ ធិន ស៊ីន​ដេត នាយ​ការិយា​ល័យ​ប្រឆាំង​គ្រឿង​ញៀន​ស្តី​ទី​​ឱ្យ​ដឹង​ថា

រាជ​រដ្ឋាភិបាល​​បើកកិច្ច​ប្រជុំ​ជាមួយ​ដៃ​គូ​អភិវឌ្ឍន៍​​ដើម្បីរិះ​រក​​វិធីសាស្ត្រ​​​បង្កើន​ភាព​ជឿនលឿន​

Posted: 19 Apr 2011 10:32 AM PDT

រាជធានីភ្នំពេញ ៖ ​កិច្ចប្រជុំ​លើកទី​​​១៨ រវាង​រាជរដ្ឋាភិបាល​កម្ពុជា​​​ជាមួយ​ដៃគូ​​អភិវឌ្ឍន៍​បាន​​​ចាប់ផ្តើម​​​ឡើង​​​​នា​ព្រឹកថ្ងៃពុធ ទី​​២០ មេសា ២០១១ នេះ ​នៅឯ​អគារ​ក្រុម​ប្រឹក្សា​​អភិវឌ្ឍន៍​កម្ពុជា (CDC) ក្បែរ​​​វត្តភ្នំ ​​រាជធានីភ្នំពេញ ក្រោម​​​អធិបតី​ភាព​​​លោក​ឧប​នាយករដ្ឋមន្ត្រី​​​គាត​ ឈន់ ​​រដ្ឋ​មន្ត្រី​​ក្រសួងសេដ្ឋកិច្ច​​ និងហិរញ្ញ​វត្ថុ​ និង​មាន​​​ការ​អញ្ជើញ​​​ចូលរួម​

ត្រី​​​​​៥បែជាង​​​​១៣តោន​​ពុល​ងាប់​​នៅក្នុង​​ទន្លេ​បាសាក់​​ ក្រុង​តាខ្មៅ ​​​ដោយសារ​​​ទឹក​​សំណល់​ពីរោង​ចក្រ​​​ទឹកកក

Posted: 19 Apr 2011 10:23 AM PDT


រាជធានីភ្នំពេញ ៖ ​ត្រីក្នុងបែ​​របស់​​ប្រជា​​ពលរដ្ឋ​​នៅក្នុង​ទន្លេបាសាក់​​ ស្ថិតនៅ​ភូមិ​​តា​ខ្មៅ ​សង្កាត់​តាខ្មៅ ​ក្រុងតាខ្មៅ ​បានងាប់អស់​គ្មាន​សល់​ កាលពីវេលាម៉ោង​​​៧​យប់ថ្ងៃទី​​១៩ មេសា ២០១១ ​​ដែលសរុប​​ទៅជាង​​១៣តោនឯណោះ​ បង្ក​ឱ្យ​​​មានការភ្ញាក់ផ្អើល​​​ និង​ខឹង​សម្បា​​​យ៉ាង​ខ្លាំង។ មូលហេតុ​​​ត្រីងាប់​យ៉ាង​​ឆាប់រហ័ស​​បែប​នេះ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា ​

តូច​ចិត្ត​ខ្ចី​ម៉ូតូគេ​ឌុប​ស្រីកំណាន់​ចិត្ត​មិន​បាន​ចង.ក​ធ្វើអត្ត​ឃាត

Posted: 19 Apr 2011 10:20 AM PDT

ខេត្តកំពង់ចាម ៖​ កំលោះ​ជន​បទ​ម្នាក់​​ឈ្មោះ​សុត សាក់​ ​អាយុ​២០ឆ្នាំ ​រស់​នៅ​ភូមិ​​​អូរ​បេង ​ឃុំ​មេ.សជ្រៃ ​ស្រុក​ស្ទឹងត្រង់​ដែល​លង់​​ស្នេហ៍​នឹង​​សម្រស់​​ក្រមុំ​ម្នាក់​រស់​នៅ​​ក្នុង​​ភូមិ​ជា​មួយ ​ព្រម​ទាំង​បាន​សន្យា​ជូន​នាង​ដើរ​លេង​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ទៀត​ផង ។​ ប៉ុន្តែ ​គម្រោង​ការ​នេះ ​មិនបាន​សម្រេច​​

ប្តី​កំណាច​មានស្រី​កាប់​ប្រពន្ធ​១កាំបិត​ប៉័ងតោ​របួសធ្ងន់

Posted: 19 Apr 2011 10:09 AM PDT

ស្រ្តីរងគ្រោះ
ខេត្ត​ស្ទឹង​ត្រែង ៖ ស្រ្តីម្នាក់រងរបួស​យ៉ាង​ដំណំព្រោះប្តីកាប់មួយ​កាំបិត​បុ័ងតោ​ចំ​គុម្ព​ត្រចៀក​ខាងឆ្វេងរយះហូរឈាម និង​សន្លប់​បាត់​ស្មារតី ។ ហេតុការណ៍​នេះ​កើត​ឡើង​កាលពី​វេលាម៉ោង៨យប់ថ្ងៃទី១១ ខែមេសា នៅ​ភូមិ​កេះ ឃុំ​កាំងចាម ស្រុកថាឡាបរិវ៉ាត់ ។ ស្ត្រីរង​គ្រោះ​ឈ្មោះហេង យុន អាយុ២៥ឆ្នាំ ជាកសិករ មាន​កូន​ក្នុងបន្ទុកចំនួន៤នាក់ ក្នុង​នោះប្រុស៣​នាក់

ខសញ្ញា​​ចែក​ចាយ​គ្រឿង​ញៀន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ក្របួច​បាន

Posted: 19 Apr 2011 10:04 AM PDT

ជន​សង្ស័យ​
ខេត្ត​ព្រះសីហនុ ៖ បុរស​ម្នាក់​ដែល​ជា​មុខ​សញ្ញា​​ចែក​ចាយ​គ្រឿងញៀន​​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​​​ការិយា​ល័យ​ប្រឆាំង​គ្រឿងញៀន​នៃស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ព្រះសីហនុ​ធ្វើការ​ឃាត់​ខ្លួន​កាល​ពីថ្ងៃទី១២ មេសា ឆ្នាំ២០១១ ​វេលាម៉ោង​​៧​និង​៣០​នាទីយប់​នៅចំណុច​ក្រុម​ទី៨ ភូមិ២​​សង្កាត់​លេខ១ ក្រុង​​ព្រះសីហនុ ពីបទលក់​ ចែក​ចាយ ​និងប្រើប្រាស់​​គ្រឿង​ញៀន

រថយន្តទំនើប​​​បើកបរ​ដោយ​​​ជនជាតិ​ចិន​​បុក​វិមានឯករាជ្យ​​ដាច់​កង់​ម្ខាង​

Posted: 19 Apr 2011 09:58 AM PDT

​​បុក​វិមានឯករាជ្យ​​ដាច់​កង់​ម្ខាង​
រាជធានីភ្នំពេញ ៖ ​រថយន្ត​ទំនើប​​​​​តម្លៃ​រាប់​ម៉ឺនដុល្លារ ម៉ាក​ឡង់​រ៉ូវែ ​​មួយគ្រឿង ពាក់ស្លាក​លេខ ភ្នំពេញ 2P-5468 ពណ៌ខ្មៅ ​ដែលគេ​អះ​អាង​​ថា ​បើក​បរ​ដោយ​​ជនជាតិចិន​​​ ​មាន​ប្រុស មានស្រី ​​​ស្រវឹង​ធ្លាក់​​​ភ្នែក បានបុកវិមាន​ឯក​រាជ្យ​​ទាំង​កំរោល​​ លើ​កំណាត់​​មហា​វិថី​ព្រះ​នរោត្តម ​​កែង​​វិថី​ព្រះសុរាម្រឹត ​​ស្ថិត​ក្នុង​​សង្កាត់​​​ចតុមុខ ​​ខណ្ឌដូនពេញ ​កាលពីវេលា​

លួច​កាបូប​កុំ​ព្យូទ័រ​នៅ​ក្នុង​បន្ទប់​ជាប់អន្ទាក់​ប៉ូលិស​ក្រុង

Posted: 19 Apr 2011 09:48 AM PDT

សមត្ថកិច្ច​ប៉ូលិស​ក្រុង​បាន​​ឃាត់​ខ្លួន​យុវ​ជន​ម្នាក់
ក្រុង​ប៉ោយ​ប៉ែត ៖ ​សមត្ថកិច្ច​ប៉ូលិស​ក្រុង​បាន​​ឃាត់​ខ្លួន​យុវ​ជន​ម្នាក់ដោយ​ចោទ​ប្រកាន់​ពីបទ​លួច​កាបូប​កុំព្យូទ័រ​​របស់​ឈ្មោះហ៊ឹម សំណាង ភេទប្រុស អាយុ​៣១ឆ្នាំ ​ជា​បុគ្គលិក​ក្រុមហ៊ុន​ទេស​ចរណ៍​យូរ៉ូ​ខ្មែរ​រ៉ូយ៉ាល់។ តាម​​មន្ត្រីសមត្ថកិច្ច​បានឱ្យ​ដឹង​ថា យុវជន​​ម្នាក់​នេះឈ្មោះ​ជួន វិបុល ​អាយុ​២៣​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​តាកុប១ ឃុំ​មោង ស្រុក​មោង​

មែរសឺដេ​ស​ S500 បើក​កៀរ​កូរ៉ូឡា​ជ្រុល​​ចង្កូត​​បុក​របង​ផ្ទះ​សំណាក់​​ទឹកមាស​

Posted: 19 Apr 2011 09:45 AM PDT


រាជធានីភ្នំពេញ ៖ ​រថយន្ត​​ម៉ាក​មែរ​សឺ​ដេស​​​លេខ S500 ពណ៌ប្រផេះ ​​ពាក់ស្លាកលេខ ភ្នំពេញ 2K-7801 មួយគ្រឿង ​បើកបរ​ដោយ​​​​លោក​ច័ន្ទ ​ វិចិត្រ ​ចា​ងហ្វាងសារ​ព័ត៌​មាន​​ប្រជាជន​ខ្មែរ បាន​ជួបគ្រោះថ្នាក់​​ចរាចរ​​បើក​កៀរ​​រថយន្ត​កូរ៉ូឡា ពណ៌​​ស្ករ មួយគ្រឿង ហើ​យជ្រុល​​​ចង្កូត​​ទៅខាង​ស្តាំ​​ដៃ ​បុកម៉ូតូ​​​ដែល​

ក្មេង​ប្រុស​​អាយុ៦ឆ្នាំ​​​លង់​ទឹកស្លាប់​ក្នុង​ប្រឡាយ

Posted: 19 Apr 2011 09:36 AM PDT


ខេត្ត​កំពត ៖ ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​ហ៊ឹម ​ប៊ុន​ថេង អាយុ​៦ឆ្នាំ នៅភូមិ​កំពង់​បាយ សង្កាត់​កំពង់​បាយ ក្រុង​កំពត បានលង់​ទឹក​ស្លាប់​នៅ​រណ្តៅ​ដីមួយ​ស្ថិត​នៅ​ជាប់​ផ្លូវ​ដែករថ​ភ្លើង​​ក្រុង​កំពត ។ តាម​ស្ត្រី​ជា​ម្តាយនិយាយ​ថា កូន​ប្រុស​របស់គាត់​បាន​ដើរ​លេង​បាត់​ពីផ្ទះ​នៅ​វេលាម៉ោង​១០​ព្រឹក​ថ្ងៃទី១៧ ​មេសា ហើយបងៗ​​បាន​ដើរ​រក​​តែរកមិន​ឃើញទេ

ឃាត់​ខ្លួន​ជន​ជួញ​ដូរ​​ថ្នាំ​ញៀន២នាក់​ម្នាក់​ជន​ជាតិ​សៀម

Posted: 19 Apr 2011 09:28 AM PDT

ជន​សង្ស័យ​ជួញ​ដូរ​ថ្នាំ​ញៀន​២​នាក់ ក្នុង​នោះ​​ម្នាក់​ជា​ជន​ជាតិ​សៀម
ក្រុង​ប៉ោយ​ប៉ែត ៖ ជន​សង្ស័យ​ជួញ​ដូរ​ថ្នាំ​ញៀន​២​នាក់ ក្នុង​នោះ​​ម្នាក់​ជា​ជន​ជាតិ​សៀម​ត្រូវ​​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែត​ឃាត់​ខ្លួន និង​ដក​ហូត​វត្ថុ​តាង​ថ្នាំ​ញៀន​បាន​មួយ​ចំនួន។ ​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែត​​ឱ្យ​ដឹង​ថា ​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​​ព្រឹក ថ្ងៃ​ទី​១៧ មេសា សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​​ក្រុង​​

ឆេះ​ផ្ទះ​លក់​គ្រឿង​ទេស​ប្រជា​ពល​រដ្ឋ​នាំ​គ្នា​ពន្លត់​ទាន់​ពេល​របួស​ម្នាក់

Posted: 19 Apr 2011 09:26 AM PDT

បុរស​​ឈ្មោះ​ជា ឈី អាយុ​៣២​ឆ្នាំ ​រលាក​ពេញ​​ផ្ទៃ​មុខ និងដៃ​ជើង​រហូត​ដល់​សន្លប់
ខេត្ត​កំពង់​ចាម ៖ ផ្ទះ​លក់​គ្រឿង​ទេស​របស់​ស្ត្រី​មេ​ម៉ាយ​ម្នាក់​ស្ថិត​នៅ​ភូមិ​ប្រើស​មាស ឃុំ​ចំការ​អណ្តូង ស្រុក​ចំការ​លើ ត្រូវ​​ភ្លើង​ឆេះ​​កាល​ពី​វេលា​ម៉ោង​​៤​រសៀល ថ្ងៃ​ទី​១៧ មេសា ​ប៉ុន្តែ​ត្រូវ​​ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ជា​មួយ​នាំ​គ្នា​ដង​ទឹក​ជះ​ពន្លត់​​ទាន់​ពេល​វេលា។ ទោះ​បី​ជា​បែប​ណា ក្តី ហេតុ​ការណ៍​នោះ​បង្ក​

នីស្សាន់​៣​គ្រឿង​​ដឹក​អ្នក​ដំណើរ​​ជាង​១៣០នាក់​សមត្ថ​កិច្ច​ព្រមាន​

Posted: 19 Apr 2011 09:15 AM PDT

​រ​ថយន្ត​ឈ្នួល​ប្រភេទ​នីស្សាន់​​មិន​ខ្វល់​ពី​ការ​គ្រោះ​ថ្នាក់​​ដល់​ជីវិត​អ្នក​​ដំណើរ​ឡើយ
ខេត្ត​​បាត់​ដំបង ៖ ឱ្យ​តែ​បាន​ប្រាក់​​ អ្នក​បើក​បរ​រ​ថយន្ត​ឈ្នួល​ប្រភេទ​នីស្សាន់​​មិន​ខ្វល់​ពី​ការ​គ្រោះ​ថ្នាក់​​ដល់​ជីវិត​អ្នក​​ដំណើរ​ឡើយ​ ហើយ​ពួក​គេ​អាច​ញាត់​​អ្នក​ជិះ​បាន​ដល់​ទៅ​ជាង​៤៥​នាក់ ក្នុង​រថយន្ត​នីស្សាន់​​មួយ​គ្រឿង ។ នេះ​ជា​ការ​ប្រឈម​មុខ​​នឹង​គ្រោះ​ថ្នាក់​ដ៏​ផុយ​ស្រួយ​​បំផុត ។ ​កម្លាំង​នគរ​បាល​​នៃ​ការិយា​ល័យ​​ចរា​ចរ​ជើង​គោ​ក​ខេត្ត​​បាត់​ដំបង

រុស្ស៊ីៈ អ្នក​ស៊ើប​អង្កេត ចៅក្រម​និងមេធាវី183នាក់​កាត់ទោស​ពីបទពុករលួយ

Posted: 19 Apr 2011 06:21 AM PDT

គណៈ​កម្មា​ធិការ​ស៊ើប​អង្កេត​​របស់រស្ស៊ី រាយ​ការណ៍​កាលពីថ្ងៃទី១៩ មេសា ថា អ្នក​ស៊ើប​អង្កេត ​​ចៅ​ក្រម រដ្ឋអាជ្ញា​​ និង​មេ​ធាវី​ចំនួន​១៨៣​រូប ព្រម​ទាំង​សមា​ជិក​សភា​​២២៧រូប ទទួល​ការ​កាត់​ទោស​​កាលពីឆ្នាំ​២០១០ ពីបទពុក​រលួយ​​ដែល​ជា​ជំងឺ​​សង្គម​ធ្ងន់​ធ្ងរ​មួយ​របស់ប្រទេស​។ ​ប្រធានគណៈ​កម្មា​ធិការ​នេះ​លោកអាឡិច សាន់ដ្រ៍ ​ស្រ៊ីគីន ថ្លែង​​នៅមុខ​បណ្តា​សមាជិក​បណ្ឌិត​សភា​ការទូត​​នៃក្រសួងការ​ប​រ​ទេស​រុស្ស៊ី ​ថា អតីត​​សមា​ជិក​មួយ​រូប​នៃ​ក្រុម​ប្រឹក្សា​សហព័ន្ធ (ព្រឹទ្ធ​សភា) លោកអ៊ីហ្គ័រ អ៊ីសេ​ស្ទី អេវ

តំណាង​រោង​ចក្រ​មិថុនា ​​កំណត់​ពេល​​ម៉ោង​​២រសៀល​​​ថ្ងៃនេះ​​ចរចា​​​រក​ដំណោះ​ស្រាយ​​នៅ​ក្រសួង​ការ​ងារ​

Posted: 19 Apr 2011 07:10 AM PDT

កម្មករ­-​កម្មការិនី​​រោង​ចក្រ​​កាត់ដេរ​​មិថុនា
រាជធានីភ្នំពេញ ៖ ​ប្រធាន​រដ្ឋបាល​​​រោង​ចក្រ​កាត់​ដេរ​​​មិថុនា ​លោកម៉េង ទ្រី ​​បានអំពាវ​នាវ​​​ក៏ដូច​ជា​​​ជម្រាប​ប្រាប់​​​តំណាង​កម្មករ​ថា ​​យើង​​​នឹង​ជួបជុំ​គ្នា​ដោះ ស្រាយ​​រឿងប្រាក់​​ដែល​កម្មករ​​ទាមទារ​នោះ​​នៅ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈនា​វេលាម៉ោង​​​២​រសៀល​ថ្ងៃទី​​២០ មេសា ២០១១ ​​នេះ ដោយ​​ភាគីខាង​កម្ម​ករ​​មាន​តំណាង​​របស់ខ្លួន​​​៤៣​នាក់ រីឯ​​ខាង​រោង​ចក្រ​មិថុនា

អាជ្ញា​ធរ​រាជ​ធានី​ទទួល​អំណរ​ទេវតា​ឆ្នាំ​ថ្មី​នៅ​រមណីយ​ដ្ឋាន​វត្ត​ភ្នំ​

Posted: 19 Apr 2011 06:05 AM PDT

លោកអភិបាលរាជធានីថតរូបអនុស្សាវរីយ៍
រាជ​ធានី​ភ្នំពេញ​ ៖ អាជ្ញា​ធរ​រាជ​ធានី​ភ្នំពេញ​រួមមាន​មន្ត្រី​​ជា​ក្រុម​ប្រឹក្សា ​គណៈ​អ​ភិ​បាល​ មន្ត្រី​រាជ​ការ​ កង​កម្លាំង​ប្រដាប់​អាវុធ​ និង​ប្រជា​ពល​រដ្ឋ​​បាន​កំណត់​យក​​រម​ណីយ​ដ្ឋាន​វត្ត​ភ្នំ​ដែល​ជា​ ចំណុចកណ្តាល​​ និង​ជា​និមិត្ត​រូប​​របស់​រាជ​ធានី​ភ្នំពេញ​​ដើម្បី​ប្រារព្ធ​ពិធី​ទទួល​ អំណរ​ទេវតា​ឆ្នាំ​ថ្មី​ ។ ពិធី​នេះ​ធ្វើ​ឡើង​ស្ថិត​ក្រោម​​អធិបតី​ភាព​លោក​កែប ជុតិមា អភិ​បាល​នៃ​គណៈ​អភិ​បាល​រាជ​ធានី​ភ្នំពេញ​ និង​លោក​ជំទាវ​ជា​ភរិយា និង​លោក​ម៉ប់​សារិន ប្រធាន​ក្រុម​ប្រឹក្សា​រាជ​ធានី​ ព្រម​ទាំង​លោក​ជំទាវ​។

ធ្លាក់​ឧទ្ធម្ភាគចក្រ​​​មួយគ្រឿង​នៅ​ភាគ​ឦ​​សាន​​ឥណ្ឌា​ស្លាប់​17នាក់​

Posted: 19 Apr 2011 05:42 AM PDT

ឧទ្ធម្ភាគចក្រ​​​មួយគ្រឿង​បានធ្លាក់​​ ហើយ​ផ្ទុះ​ឆេះ​នៅ​តំបន់​ភ្នំ​​​ដាច់ស្រយាលមួយនា​​​ភាគឦ​សាន​​​ប្រទេស​ឥណ្ឌា ​កាលពី​​​យប់​​ថ្ងៃទី​​​១៩ មេសា ​​កន្លង​មក​​ បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​​១៧​នាក់ ។​ ប្រធាន​ផ្នែក​​អាកាស​​ចរណ៍​​​ស៊ីវិល​រដ្ឋ Arunchal Pradesh លោក Hage Khoda បានប្រាប់​​ទូរទស្សន៍ CNN ថា ​មនុស្ស​​​៦​នាក់​​​ទៀត​រង​របួស​​​ក្នុង​​ឧប្បត្តិ​​​ហេតុធ្លាក់​​ ឧទ្ធម្ភាគចក្រ​​​នេះ​ដែរ ក្នុង​នោះ​មាន​​​អ្នក​​បើក និង​​​សហ​សេវិក​ម្នាក់ ។​

លោករ៉ាអ៊ុល ​កាស្ត្រូ ​ឡើង​ធ្វើ​មេ​បក្ស​ជំនួសបង​ប្រុស​

Posted: 19 Apr 2011 05:42 AM PDT

លោករ៉ាអ៊ុលកាស្រ្តូ
ប្រធានាធិបតី​គុយបា ​លោករ៉ាអ៊ុល ​កាស្ត្រូ ​​កាលពីថ្ងៃទី​១៩ មេសា ​​កន្លងមក ត្រូវ​បាន​ជ្រើស​​តាំង​​​ជា​ប្រ​មុខ​បក្ស​​​កុំ​មុយនីស្ត​​​គុយបា​​ CCP ដែល​កំពុង​កាន់អំណាចជំនួស​បង​ប្រុស លោក​ហ្វី​ដែល​​ កាស្ត្រូ ។ ការជ្រើសរើស​​​​លោក​រ៉ា​អ៊ុល កាស្ត្រូ ​​ជា​លេខាទី​១ ​នៃ​គណៈ​​កម្មាធិការ​​កណ្តាល​​បក្ស​កុំ​មុយនីស្ត​​គុយបា​ ធ្វើឡើង​​​ក្នុងសមាជ​​លើកទី​​៦ ​​របស់​​បក្ស​ដែលបាន​​បញ្ចប់​​នៅ​ថ្ងៃ ទី​​១៩ មេសា​ នោះ​ ។​

ឆុន ស៊ីវន ហៅសាគូរ៉ា ពន្លក​អ្នក​សម្តែង​តួ​កាច​ថ្មី​ក្នុង​វីដេអូ​​ភាគតាមកញ្ចក់​ទូរ​ទស្សន៍

Posted: 19 Apr 2011 05:30 AM PDT

លោក​ឆុន ស៊ីវន ហៅ​សា​គូរ៉ា
រាជ​ធានី​ភ្នំពេញ​ ៖ លោក​ឆុន ស៊ីវន ហៅ​សា​គូ​រ៉ា​​ អាយុ​២៥​ឆ្នាំ ដែល​ជា​តារា​សម្តែង​​កាយ​វិការ​ខារ៉ា​អូ​ខេ​ និង​​ភាព​យន្ត​​ថ្មី​បាន​តាំង​ចិត្ត​​ខិត​ខំ​បញ្ចេញ​ឱ្យ​អស់​សមត្ថ​ភាព​​ ដើម្បី​ដណ្តើម​យក​​ប្រជា​ប្រិយ​ភាព​តាម​រយៈ​តួ​កាច​ ។ ប្រិយ​មិត្ត​ដែល​និយម​ទស្សនា​ភាព​យន្ត​ និង​រឿង​ភាគ​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរ​ទស្សន៍​នានា​នឹង​ធ្លាប់​បាន​ឃើញ​​ លោក​ឆុន ស៊ីវន ហៅ​សា​គូ​រ៉ា​ ជា​ពិសេស​តាម​រយៈ​រឿងភាគ​​​នាង​ឈូក​ស ដែល​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​៥​រាល់​រាត្រី​ថ្ងៃ​ ចន្ទ និង​អង្គារ​។

អ្នកទេសចរមានការ​កើនឡើង​នៅ​តាម​​រមណីយដ្ឋាន​​ក្នុងស្រុកកៀនស្វាយ​

Posted: 18 Apr 2011 03:19 PM PDT

អ្នកទេសចរទៅកម្សាន្តនៅរមណីយដ្ឋានកៀនស្វាយ
​ខេត្ត​កណ្តាល​ ៖ ​ទោះបីជា​គេមិន​​ទាន់អាច​​ប៉ាន់​ស្មាន​​​បាននូវ​​ចំនួន​ភ្ញៀវ​​ទេសចរ​​​ ចូលទៅ​កម្សាន្ត​​​តាមបណ្តា​​រមណីយដ្ឋាន​​​ក្នុង​ស្រុក​​កៀន​ស្វាយ​ តែលោក​អភិបាល​ស្រុក​​បានអះអាង​​ថា ភ្ញៀវ​​​ទេសចរ​​​ឆ្នាំនេះ​មានការ​កើនឡើង​​ សំខាន់​ភ្ញៀវ​​​​ទេសចរ​ជាតិ និង​អន្តរ​ជាតិ ​​​អញ្ជើញ​​​ចូល​មក​​លំហែ​កាយ និង​​កម្សាន្ត​​​ជា​លក្ខណៈ​គ្រួសារ​​នៅ​រមណីយ ដ្ឋាន​​​វត្ត​កៀន​ស្វាយ​​ក្រៅ ​ស្ថិត​ក្នុង​​ឃុំ​ភូមិ​ធំ ។

មន្តស្នេហ៍កាមទេពសង្ឃកំហូច ចោរលួចបេះដូង ប្រលោមកាយនាងពិធីការិនីវិទ្យុសម្តីផ្អែមវង្វេងភ្លេចប្តី

Posted: 19 Apr 2011 07:04 AM PDT

ទំលាយ​ទ្វារ​បន្ទប់​ផ្ទះ​សំណាក់​យីហោ (ហេង​សុផល) ហើយ​បាន​ឃើញ​​ប្រត្យក្ស​​នឹង​ភ្នែក​​ប្រពន្ធ​កំពុង​រួម​មេត្រី​ជា​មួយ​សង្ឃ​បារា​ជិក
ខេត្ត​សៀមរាប ៖ រឿង​រ៉ាវ​ស្នេហា​​នៅ​ក្នុង​លោក​នេះ​វា​ពិត​ជា​មាន​រាប់​មិន​អស់ ហើយ​ក៏​មាន​​រឿង​រ៉ាវ​ខ្លះ​ស្មាន​មិន​ដ​ល់​​ទាល់​តែ​សោះ ដែល​​កាម​ទេពស្នេហ៍​​ធ្វើ​ឱ្យ​​ស្ត្រី​​ម្នាក់​ដែល​មាន​ប្តី​រួច​ហើយ​ហ៊ាន​ផិត​ក្បត់​ប្តីរបស់​ខ្លួន​ទៅ​លួច​នាំ​សង្ឃ​ជា​ប្រុស​សហាយ​ឡើង​ផ្ទះ​សំណាក់ ដើម្បី​​បំពេញ​កាម​គុណ​ដោយ​ភ្លេច​ខ្លួន​ជា​ស្ត្រី​ខ្មែរ​​គោរព​ទំនៀម​​ទំលាប់។ ​ទោះ​បី​ជា​បែបណា​​ ទង្វើ​​នេះ​ប្រហែល​​​​មាន​តិច​តួច​បំផុត​សម្រាប់​​សង្គម​ខ្មែរ

ប្រើ​ល្បិច​​ឱ្យ​ជូន​ទៅ​ទិញ​ទឹក​ត្នោត​ជូរ​ដល់​ពាក់​កណ្តាល​​ផ្លូវ​ច្រាន​ម្ចាស់​ទម្លាក់យក​​ម៉ូតូ

Posted: 19 Apr 2011 04:56 AM PDT

ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់
ខេត្ត​កំពង់​ស្ពឺ ៖ ជន​ជាប់​ចោទ​ពីរ​នាក់​ត្រូវ​បាន​ម្ចាស់​ម៉ូតូ និង​សមត្ថ​កិច្ច​ចាប់​ខ្លួន​បាន​នៅ​ថ្ងៃ​ទី​១៧ មេសា វេលា​ម៉ោង​៥​ល្ងាច ពី​បទ​ឆបោក​​យក​ម៉ូតូ​ទៅ​លក់ ។ មន្ត្រី​ប៉ូលិស​ព្រហ្ម​ទណ្ឌ​ខេត្ត​បាន​និយាយ​ថា ជន​ឆបោក​​ម៉ូតូ​ចំនួន​ពីរ​នាក់​​ ម្នាក់​ឈ្មោះ​​ហៀន ចាន់​ ភេទ​ប្រុស អាយុ​​២៧​ឆ្នាំ នៅ​ភូមិ​ចំការ​បុស្ស​ ឃុំ​វល្លិស ស្រុក​សំរោង​ទង និង​ម្នាក់​ទៀត​ឈ្មោះ​​ឆន សំណាង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ជា​មួយ​គ្នា

ចាប់​​​ខ្លួន​​​តាចាស់​​ជនជាតិវៀតណាម​​​ល្មោភកាម​​ម្នាក់បញ្ជូនទៅ​​សាលា​ដំបូង​​ខេត្ត​

Posted: 19 Apr 2011 04:53 AM PDT

តា​ចាស់​យួន​ជាប់ចោទ
ខេត្តក្រចេះ ៖ ​បុរស​ចំណាស់​​ជនជាតិ​វៀត​ណាម​​​ល្មោភកាមម្នាក់ ​ត្រូវ​​សមត្ថ​កិច្ច​​ប៉ូលិស​​ឃាត់ខ្លួនបញ្ជូន​ទៅកាន់​​សាលា​ដំបូង​ខេត្ត កាល​ពីថ្ងៃទី​១៨ មេសា ​​ពីបទ​ប៉ុន​ប៉ង​រំលោភ​សេព​សន្ថវៈទៅលើ​​កុមារី​រងគ្រោះ​អាយុ​​​៧​ឆ្នាំ ​ដែលជា​​ជន​ជាតិ​​​វៀតណាម​​ដូចគ្នា ។ ​​ការ​ចាប់ខ្លួន​​តា​ចាស់​នេះ​​គឺ​​​ក្រោយ​ពេល​​ដែល​គាត់​ធ្វើ​​​​​សកម្ម​ចាប់​រំលោភ​​​​លើក្មេង​ស្រី​​ តែ​មិន​​​បានសម្រេច​​ ព្រោះ​ឪពុក​​ដឹងទាន់​

សភាសៀម​​​ដក​​ការ​ផ្តល់​សច្ចា​ប័នលើកំណត់​ហេតុ JBC រដ្ឋ​មន្ត្រី​សៀមដែល​​​តវ៉ា​ពី​​បញ្ហា​ប្រាសាទព្រះវិហារ​លា​លែង​

Posted: 19 Apr 2011 04:40 AM PDT

ទិដ្ឋភាពក្នុងសាលប្រជុំរបស់សភាសៀមនៅក្រុងបាងកក
ទី​បំផុត​សភាសៀម​​​បានសម្រេច​​​ដក​ចេញពី​​របៀបវារៈ​​របស់ខ្លួន​​​ជុំវិញការ​​​ពិភាក្សា​​​ផ្តល់​​ការ​​អនុ​ម័ត​​​លើ​កំណត់ហេតុ​​​ទាំង​​៣​របស់​​គណៈ​កម្ម​ការ​​​ចម្រុះព្រំដែន​​កម្ពុជា​-ថៃ (JBC) ។ យោ​ង​តាម​​ប្រភព​​កាសែត​បាង​កកប៉ុស្តិ៍​​​​ថា ការ​សម្រេច​​​ដក​​កំណត់ហេតុ​​​ JBC ទាំង​​៣​នេះ​ដោយសារ​តែ​​មិនស្រប​តាម​​មាត្រា​​១៩០​នៃ​​រដ្ឋធម្ម​នុញ្ញ ។ គេ​នៅចាំ​បាន​​​ថា មុននេះ​​ភាគីសៀម​​និយាយ​ថា

អត់ងងុយ​មើល​គេរាំធុង​បាស់​​ពីយប់​​ ដេក​ថ្ងៃ​ភ្លេច​កូន​​អាយុ២៥ខែលង់​ទឹក​ពាង​ស្លាប់

Posted: 19 Apr 2011 04:30 AM PDT

ខេត្ត​ពោធិ៍សាត់ ៖ ក្មេង​ប្រុស​អាយុ​ទើប​តែ​២៥​ខែ​ម្នាក់​​ បាន​​ធ្លាក់​​​ជ្រមុជ​ក្បាល​​​​ក្នុង​ពាង​​ទឹក​អត់​មាន​អ្នក​ណា​ឃើញ​​ជួយ​ទាន់​បណ្តាល​ឱ្យ​ឈ្លក់​ទឹក​ស្លាប់​ ។ ហេតុ​​ការណ៍​នេះ​​បាន​កើត​ឡើង​​កាលពី​​វេលា​ម៉ោង​​១២​ថ្ងៃត្រង់​​ថ្ងៃទី​១៧ មេសា ២០១១ ​នៅភូមិ​ជ័យជម្នះ​ ឃុំ​អន្លង់​វិល ស្រុក​កណ្តៀង​ ​ខណៈ​​ពេល​ឪពុក​

កម្មករ​​រោង​ចក្រ​​កាត់ដេរមិថុនា​រាប់​ពាន់​នាក់​​មក​ទាមទារ​​រក​ដំណោះស្រាយ​​បើក​ប្រាក់​​អតីត​ភាព​តាម​​សន្យា​

Posted: 18 Apr 2011 03:08 PM PDT

កម្មករ-កម្មការិនី​​កាត់​ដេរ​​​រោង​ចក្រ​មិថុនា
រាជធានីភ្នំពេញ ៖ កម្មករ-កម្មការិនី​​កាត់​ដេរ​​​រោង​ចក្រ​មិថុនា បានម​ក​​ជួបជុំ​គ្នា​​រាប់ពាន់​នាក់​​នៅ​មុខ​រោង​ចក្រ​របស់​ខ្លួន​យ៉ាង​កក​កុញ កាល​ពីវេលាម៉ោង​​​៧​និង​​​​៣០​នាទីព្រឹកថ្ងៃទី​​​២០ មេសា ​២០១១ ដើម្បី​ទាមទារ​​​ដំណោះស្រាយ​​បើក​ប្រាក់អតីត​​​​ភាព​ការងារ​ ប្រាក់​បំណាច់​​ឆ្នាំ និង​​ប្រាក់​​ឧបត្ថម្ភ​​ផ្សេងៗ​ដែល​តំណាង​​រោង​ចក្រ​​បានសន្យា​ដោះស្រាយ​​ជូន​កម្មករ​ ខណៈ​ថៅ​កែ​​វិល​​ត្រឡប់​​មកពី​ប្រទេស​សិង្ហ​បុរី​វិញ

គូស្នេហ៍​ភេទ​ដូចគ្នា​​នាំគ្នា​​រត់​​ពីកំពង់​ចាម​មក​នែបនិត្យ​​នៅ​ស្ទឹង​ត្រែង​

Posted: 18 Apr 2011 01:57 PM PDT

​ស្ត្រី​​ចរិត​ប្រុស​​អាយុ​១៨​ឆ្នាំ​ម្នាក់​បាន​នាំ​គូ​ស្នេហ៍​ជា​ស្រ្តី​​ដូចគ្នា​ពង្រត់​ពី​ស្រុក​​កំណើត
ខេត្ត​ស្ទឹង​ត្រែង​ ៖ ​ស្ត្រី​​ចរិត​ប្រុស​​អាយុ​១៨​ឆ្នាំ​ម្នាក់​បាន​នាំ​គូ​ស្នេហ៍​ជា​ស្រ្តី​​ដូចគ្នា​ពង្រត់​ពី​ស្រុក​​កំណើត​នៅ​​ខេត្ត​កំពង់​ចាម​ ​មក​ស្នាក់​នៅ​នែ​បនិត្យ​​ធ្វើ​​ជា​​ប្តី​​ប្រពន្ធ​​នៅ​ឯ​ខេត្ត​​ភូមិ​ភាគឦសាន ​ហើយ​​ត្រូ​វ​បាន​ឪពុក​ម្តាយ​តាម​រក​​ឃើញ​​ក៏​នាំ​យក​ទៅ​​ផ្ទះ​​វិញ ។ ​អ្នក​ស្រី​សម ធុន​ អាយុ​៤៨ឆ្នាំ ​ជា​ម្តាយ​​ភាគី​​​កូន​​ស្រី​ចរិត​​ប្រុស​​បាន​រៀប​រាប់​​ប្រាប់​សមត្ថកិច្ច​ថា

ឈ្មួញ​​សម្រុក​ដឹក​សាច់​មាន់​ខូចគុណភាព​​ចូល​មន្ត្រី​ជំនាញ​ចាប់​បាន​

Posted: 18 Apr 2011 01:49 PM PDT

ទំនិញ​ខូចគុណ​ភាព​​ដែល​​យកទៅ​​ដុត​កម្ទេច​​ចោល​
ក្រុង​ប៉ោយ​ប៉ែត ៖ ​មួយ​រយៈពេល​នៅ​មុន​​​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​ប្រពៃណីជាតិ​នេះ​ គេ​សង្កេត​​​ឃើញ​ក្រុម​ឈ្មួញ​​មួយ​ចំនួន​​​ឆ្លៀត​​ឱកាស​​លួច​​នាំ​សាច់​​​និង​ឆ្អឹង​មាន់​​ខូចគុណ​ភាព​ចូល​មក​តាម​​ច្រក​​ទ្វារ​​ប៉ោយ​ប៉ែត​​ តែ​ត្រូវ​បាន​មន្ត្រី​ជំនាញ​​សហការ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​ដែល​ឈរ​ជើង​​នៅ​មាត់​​ច្រក​​នេះ​ចាប់​យក​ទៅ​ដុត​​កម្ទេច​ចោល​

ធ្វើ​​ចរា​ចរ​​ប្រាក់​​ដុល្លារ​​ក្លែង​​ក្លាយ​​តុលាការ​​ផ្តន្ទា​​ទោស​​ដាក់​​ពន្ធ​នា​គារ​​៨ឆ្នាំ​

Posted: 18 Apr 2011 01:45 PM PDT

សាល​ក្រម​ផ្តន្ទា​ទោស​ជន​ដែល​ត្រូវ​ចោទ​ដាក់​ពន្ធ​នា​គារ​រយៈ​ពេល​៨​ឆ្នាំ
រាជ​ធានី​ភ្នំពេញ​ ៖ លោក​កែ សាខន អនុ​ប្រធាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជំរះ​លើ​រឿង​ក្តី​​​រូបិយ​វត្ថុ​ក្លែ​ងក្លាយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ មេសា បាន​ប្រកាស​សាល​ក្រម​ផ្តន្ទា​ទោស​ជន​ដែល​ត្រូវ​ចោទ​ដាក់​ពន្ធ​នា​គារ​រយៈ​ពេល​៨​ឆ្នាំ​ពី​បទ​ធ្វើ​ចរា​ចរប្រាក់​ដុល្លារ​ក្លែង​ក្លាយ​។​ ជន​ដែល​ត្រូវ​ចោទ​​ឈ្មោះ​សួង សុវណ្ណារី​ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទី​លំនៅ​ក្នុងសង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​មាន​ជ័យ រាជ​ធានី​ភ្នំពេញ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!