The Phnom Penh Post - KHMER: “គឹម សុខា ចង់​បាន​ជំហរ​ច្បាស់​លាស់​របស់​​មេ​បក្ស​ជំទាស់​សម រង្ស៊ី” plus 9 more

The Phnom Penh Post - KHMER: “គឹម សុខា ចង់​បាន​ជំហរ​ច្បាស់​លាស់​របស់​​មេ​បក្ស​ជំទាស់​សម រង្ស៊ី” plus 9 more


គឹម សុខា ចង់​បាន​ជំហរ​ច្បាស់​លាស់​របស់​​មេ​បក្ស​ជំទាស់​សម រង្ស៊ី

Posted: 19 Apr 2011 03:33 AM PDT

ភ្នំពេញ៖ គណ​បក្ស​ជំទាស់​លំដាប់​ទី​ពីរ​របស់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​អង្គារ​នេះ បាន​បញ្ជូន​លិខិត​មួយ​ច្បាប់​ជូន​លោក​ សម រង្ស៊ី មេដឹកនាំ​គណ​បក្ស​ជំទាស់​ធំ​បំផុត​ ដើម្បី​ស្វែង​រក​ការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​អំពី​ជំហរ​​នៃ​ការ​ ច្របាច់​បញ្ជូល​គ្នា​រវាង​គណ​បក្ស​ទាំង​ពីរ។

រដ្ឋ​មន្ត្រី​​បរិស្ថាន​ថៃ​លា​លែង​ពី​តំណែងជា​ប្រធាន​ក្រុម​ចរចា​ជា​មួយ​កម្ពុជា

Posted: 19 Apr 2011 03:11 AM PDT

ភ្នំពេញ៖ មន្ត្រី​រដ្ឋា​ភិបាល​ថៃ​ម្នាក់​ដែល​បាន​ជំទាស់​យ៉ាង​ខ្លាំង​នឹង​ផែនការ​ ប្រទេស​កម្ពុជា​គ្រប់​គ្រង​ប្រាសាទ​ព្រះ​វិហារ​ដែល​ត្រូវ​បាន​ចុះ​ក្នុង​ បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក​ បាន​លា​លែង​ពី​តំណែង​ជា​ប្រធាន​ក្រុម​អ្នក​ចរចា​សម្រាប់​កិច្ច​ប្រជុំ​នៅ​ខែ ​ក្រោយ​ស្តី​ពី​បញ្ហា​ប្រាសាទ​វ័យ​ចំណាស់​របស់​កម្ពុជា​នេះ​ហើយ។

នាវា​កង​ទ័ព​ជើង​បារាំង​គ្រោង​ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ

Posted: 19 Apr 2011 02:43 AM PDT

ភ្នំពេញ៖ នាវា​ល្បាត​កង​ទ័ព​ជើង​ទឹក​បារាំង​មួយ​គ្រឿង មាន​គម្រោង​នឹង​ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ​រយៈ​ពេល ៤​ថ្ងៃ​នៅ​ក្នុង​ដើម​ខែ​ឧសភា​ខាង​មុខ​នេះ ដើម្បី​ពង្រឹង​ទំនាក់​ទំនង​សាមគ្គី​ភាព​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​កង​ទ័ព​ជើង​ទឹក​នៃ​ ប្រទេស​ទាំង​ពីរ​ផង​ដែរ។

អ្នក​បើក​បរ​រថយន្ត​ឈ្នួល​តវ៉ា​នឹង​អាជ្ញាធរ​ជំរិត​ទារ​ប្រាក់​ពី​ពួក​គាត់

Posted: 19 Apr 2011 02:33 AM PDT

បន្ទាយមានជ័យ៖ ក្រុម​អ្នក​រត់​រថ​យន្ត​ឈ្នួល​ជាង ​៤០នាក់​​ពី​ស្រុក​ស្វាយ​ស៊ីសុផុន​ ទៅ​ស្រុក​ថ្មពួក​ជាប់​ព្រំ​ដែន​ប្រទេស​ថៃ  ​កាលពីព្រឹក​ម្សិលមិញ បាន​តវ៉ា​នៅ​ចំណុច​ផ្សារ​ច្រក​បឹង​ត្រកួន​ ប្រឆាំង​នឹង​​​នគរ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ ដែល​បាន​ជំរិត​​ទារ​ប្រាក់​ពី​ពួកគេ បើ​ឃើញ​ដឹក​អ្នកដំណើរ​ទៅ​ច្រកបឹង​ត្រកួន​ ដោយ​ចោទ​ប្រកាន់​ពួកគាត់​ថា ជា​អ្នក​រក​ស៊ី​ដឹក​មនុស្សទៅ​ធ្វើ​ការ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ។

បុរស​ម្នាក់​ជាប់​ចោទ​រំលោភ​ក្មួយ​ស្រី​ខ្លួន​ឯង

Posted: 19 Apr 2011 01:55 AM PDT

កណ្តាល៖ បុរស​អាយុ ២៨​ឆ្នាំ​ម្នាក់ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​សេពសន្ធវៈ​អនីតិជន​ជា​ក្មួយ​ ស្រី​ខ្លួន​ឯង​នៅ​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ។

យុវជន​៣​នាក់​​ជាប់​ទោស​៨​ឆ្នាំ​ពី​បទ​ប្លន់​ និង​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់

Posted: 19 Apr 2011 01:40 AM PDT

ភ្នំពេញ៖ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ​នេះ បាន​កាត់​ទោស​​យុវជន ៣​នាក់ ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ៨​ឆ្នាំ និង​ពិន័យ​​ជា​ប្រាក់​ម្នាក់ៗ ១​លាន​រៀល ក្រោម​បទ​ចោទ​ប្រកាន់​ប្លន់ និង​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់ ពាក់​ព័ន្ធ​នឹង​អំពើ​ប្លន់​ម៉ូតូ​​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​​កាល​ពី​ឆ្នាំ ​មុន នៅ​រាជ​ធានី​ភ្នំពេញ។

ឡាវ​កំពុង​តែ​​ស្វែង​ការ​យល់​ព្រម​ពី​ប្រទេស​ជិត​ខាង​លើ​គម្រោង​សាង​សង់​វារី​អគ្គិសនី​សាយ៉ាបុរី

Posted: 19 Apr 2011 01:15 AM PDT

វៀងចន្ទន៍៖ ប្រទេស​ឡាវ​កំពុង​តែ​ជួប​ប្រជុំ​​គ្នា​ជា​មួយ​​បណ្តា​ប្រទេស​ដង​ទន្លេ​ មេគង្គ​នៅ​ជិត​ខាង​ខ្លួន​នៅ​ថ្ងៃ​នេះ នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​មួយ​ដើម្បី​​សម្រេច​បាន​​ការ​យល់​ព្រម​​ ពី​បណ្តា​ប្រទេស​ទាំង​នោះ សម្រាប់​​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​តម្លៃ ៣,៨​ពាន់​លាន​ដុល្លារ​ ហើយ​បណ្តា​ប្រទេស​ជាប់​ដង​ទន្លេ​មេគង្គ​បាន​សម្តែង​នូវ​ក្តី​បារម្ភ​ថា ទំនប់​វារី​អគ្គិសនី​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​​ទិន្នផល​​ទឹក​សាប និង​ការ​ធ្វើ​ស្រែ​ចម្ការ​​របស់​ប្រជាជន​នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្រោម។

ចិន​អាច​បាន​សាក​ល្បង​យន្ត​ហោះ​គេច​រ៉ាដា​ជំហាន​ទី​២

Posted: 18 Apr 2011 11:56 PM PDT

ក្រុង​ប៉េកាំង៖ កាសែត​រដ្ឋ​ចិន បាន​រាយការណ៍​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រទេស​ចិន​ហាក់​ដូច​ជា​បាន​ដាក់​បង្ហាញ​នូវ​ការ​​ហោះ​ហើរ​សាក​ល្បង​ជា​លើក​ ទី​២ នូវ​​យន្ត​ហោះ​ចម្បាំង​​ប្រភេទ​ថ្មី​មួយ​ដែល​អាច​គេច​ផុត​ពី​ប្រព័ន្ធ​​ រ៉ាដា ដែល​​ករណី​នេះ​​គឺ​ជា​ជំហាន​មួយ​ទៀត​ឆ្ពោះ​ទៅ​កាត់​​បន្ថយ​គម្លាត​​ផ្នែក​ យោធា​រជា​មួយ​សហ​រដ្ឋ​អាមេរិក ប្រសិន​បើ​រឿង​នេះ​គឺ​ជា​ការពិត​នោះ។

ប៊ូគីណា​ហ្វាសូ​តែង​តាំង​នាយក​រដ្ឋ​មន្ត្រី​ថ្មី

Posted: 18 Apr 2011 09:17 PM PDT

ក្រុង​គូឌូហ្គូ ប្រធានា​ធិបតី​នៃ​ប្រទេស​ប៊ូគីណា​ហ្វាសូ​ បាន​​តែង​តាំង​នាយក​រដ្ឋ​មន្ត្រី​ថ្មី ​បន្ទាប់​ពី​មាន​កុបកម្ម និង​បាតុកម្ម​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​ ដែល​ចូល​រួម​ដោយ​កម្លាំង​ទាហាន ប៉ូលិស និង​សិស្ស​និស្សិត​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ភាគ​ខាង​លិច​មួយ​នេះ។

អង់គ្លេស​ពិភាក្សា​ជា​មួយ​ក្រុម​ហ៊ុន​ប្រេង​ធំៗ​មុន​នឹង​ចូល​រួម​ឈ្លាន​ពាន​អ៊ីរ៉ាក់

Posted: 18 Apr 2011 09:04 PM PDT

ក្រុង​ឡុងដ៍៖ កាសែត​​ឯករាជ្យ បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ចក្រ​ភព​អង់គ្លេស បាន​ពិភាក្សា​អំពី​ផែនការ​​ទាញ​យក​ប្រេង​​នៅ​ក្នុង​ស្តុក​របស់​អ៊ីរ៉ាក់ ជា​មួយ​បណ្តា​ក្រុម​ហ៊ុន​​ប្រេង​ធំៗ​នៅ​លើ​ពិភព​លោក នៅ​ ៥​ខែ​មុន​នឹង​ប្រទេស​នេះ​ចូល​រួម​ជា​មួយ​សហរដ្ឋ​អាមេរិក នៅ​ក្នុង​ការ​ចូល​ឈ្លាន​ពាន​ប្រទេស​អ៊ីរ៉ាក់។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!