The Phnom Penh Post - KHMER: “លោក​ស្រី គ្លីនតុន៖ អូបាម៉ា​ប្តេជ្ញា​សម្រេច​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ជា​មួយ​សេអ៊ូល” plus 7 more

The Phnom Penh Post - KHMER: “លោក​ស្រី គ្លីនតុន៖ អូបាម៉ា​ប្តេជ្ញា​សម្រេច​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ជា​មួយ​សេអ៊ូល” plus 7 more


លោក​ស្រី គ្លីនតុន៖ អូបាម៉ា​ប្តេជ្ញា​សម្រេច​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ជា​មួយ​សេអ៊ូល

Posted: 17 Apr 2011 02:59 AM PDT

សេអ៊ូល៖ លោកស្រី ហ៊ីលឡារី គ្លីនតុន រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ បាន​ថ្លែង​នៅ​​ថ្ងៃ​អាទិត្យ​​នេះ​ថា ការ​បង្កើត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ ដែល​ត្រូវ​បាន​ពន្យារ​ពេល​ជា​យុរ​មក​ហើយ​ ជា​មួយ​នឹង​កូរ៉េ​ខាង​ត្បូង​នោះ គឺ​ជា​អាទិភាព​ចម្បង​សម្រាប់​រដ្ឋបាល​​លោក​ប្រធានាធិបតី អូបាម៉ា ហើយ​អាមេរិក​បាន​ប្តេជ្ញា​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រម​ព្រៀង​នេះ​នៅ​ ក្នុង​ឆ្នាំ​២០១១​នេះ។

ឆេះ​ផ្ទះ​ជួល​មួយ​កន្លែង​នៅ​ផ្សារ​ដើម​ថ្កូវ​នៅ​រាត្រី​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ចុង​ក្រោយ

Posted: 17 Apr 2011 02:37 AM PDT

ភ្នំពេញ៖ ផ្ទះ​ជួល​ប្រក់​ស័ង្កសី​តូចៗ​ចំនួន ៨​បន្ទប់ ស្ថិត​នី​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌ​ចំការមន ត្រូវ​បាន​ភ្លើង​ឆាប​ឆេះ​កាល​ពី​រាត្រី​ម៉ោង ១១​ និង​១៥​នាទី​យប់​ថ្ងៃ​សៅរ៍​ម្សិល​មិញ ខណៈ​អ្នក​ជួល​ផ្ទះ​ស្នាក់​នៅ បាន​ចាក​ចេញ​ទៅ​ចូល​រួម​បុណ្យ​ចូល​ឆ្នាំ​នៅ​ឯ​ស្រុក​កំណើត​អស់។

ពលរដ្ឋ​៤២​គ្រួសារ​ក្នុង​ជម្លោះ​ដី​ធ្លី​នៅ​ឫស្សីកែវ​ ស្វែង​រក​អន្តរាគមន៍​ពី​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ

Posted: 17 Apr 2011 02:23 AM PDT

ភ្នំពេញ មេ​ធាវី​តំណាង​ប្រជា​ពលរដ្ឋ ៤២​គ្រួសារ ​ដែល​លំនៅ​ដ្ឋាន និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គាត់​​ក្នុង​ខណ្ឌ​ឫស្សី​កែវ រាជ​ធានី​ភ្នំពេញ​ ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ និង​នគរបាល​ភ្នំពេញ​ចុះ​រុះ​រើ​បំផ្លាញ​ចោល​តាម​អំណាច​សាល​ដីកា​តុលាការ​ កំពូល​កាល​ពី​ថ្ងៃ​ទី ៣១ ខែ​មីនា​កន្លង​មក ​បាន​ថ្លែង​ថា លោក​គ្រោង​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា​ជាតិ​នៅ​ដើម​សប្តាហ៍​នេះ​ ដើម្បី​ស្នើ​សុំ​ការ​ជួយ​អន្តរាគមន៍​ពី​ស្ថាប័ន​កំពូល​ទាំង​ពីរ​នេះ។

តុលាការ​អេហ្ស៊ីប​​រំលាយ​​ចោល​គណ​បក្ស​របស់​លោក​មូបារ៉ាក់

Posted: 17 Apr 2011 02:11 AM PDT

ក្រុង​គែរ តុលាការ​អេហ្ស៊ីប​កាល​ពី​ថ្ងៃ​សៅរ៍ ទី ១៦ ខែ​មេសា​​ម្សិល​មិញ បាន​បញ្ជា​ឲ្យ​រំលាយ​គណបក្ស​នយោបាយ​របស់​អតីត​ប្រធានា​ធិបតី លោក ហូសនី មូបារ៉ាក់ ដើម្បី​បំពេញ​តាម​ការ​ទាម​ទារ​របស់​ចលនា​គាំ​ទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​ ដែល​​រលក​​បាតុកម្ម​របស់​ពួក​គេ​បាន​បញ្ចប់​ការ​គ្រប់​គ្រង​ដោយ​អំណាច​ ផ្តាច់​ការ​រយៈ​ពេល ៣០ ឆ្នាំ​របស់​មេដឹកនាំ​រូប​នេះ។

បញ្ជូន​ជន​សង្ស័យ​ពាក់​ព័ន្ធ​គ្រឿង​ញៀន​​​១៥​នាក់​ចូល​​គុក​អំឡុង​បុណ្យ​​ចូល​ឆ្នាំ​ថ្មី

Posted: 17 Apr 2011 02:04 AM PDT

កំពង់ចាម៖ មន្ត្រី​នគរបាល​ម្នាក់ បាន​ប្រាប់​ឲ្យ​ដឹង​ថា តុលាការ​ខេត្ត​កំពង់ចាម​ កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ បាន​សម្រេច​ឃុំ​ខ្លួន​មនុស្ស ១៥​នាក់​ក្នុង​ពន្ធនាគារ ពាក់​ព័ន្ធ​នឹង​ការ​ចែក​ចាយ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់ បន្ទាប់​ពី​សមត្ថកិច្ច​ចាត់​វិធានការ​បង្ក្រាប​មនុស្ស​ទាំង​នោះ​នៅ​ក្នុង​ ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។

Geithner៖ មហា​អំណាច​សេដ្ឋកិច្ច​ត្រូវ​ការ​កែ​សម្រួល​ក្រដាស​ប្រាក់

Posted: 17 Apr 2011 01:09 AM PDT

ក្រុង​វ៉ាស៊ីងតោន៖ លោក Timothy F. Geithner រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក បាន​ឲ្យ​ដឹង​ថា មហា​អំណាច​សេដ្ឋកិច្ច​ធំៗ ត្រូវ​ការ​នូវ​​អត្រា​ការ​ប្រាក់​ដ៏​ទន់​ភ្លន់ជាង​មុន​បន្ថែម​ទៀត ដើម្បី​គេច​ចេញ​ពី​បញ្ហា​​ផ្នែក​សេដ្ឋកិច្ច។

តំណាង​រាស្ត្រ​មួយ​ចំនួន​អាក់​អន់​​ចិត្ត​នឹង​ការ​លូក​លាន់​របស់​ថាក់ស៊ីន

Posted: 17 Apr 2011 12:49 AM PDT

ក្រុង​បាងកក ប្រភព​ចេញ​ពី​គណបក្ស​ភឿ​ថៃ​មួយ​បាន​ឲ្យ​ដឹង​ថា តួ​នាទី​កាន់​តែ​ធំ​ឡើង​ក្នុង​នយោបាយ​របស់​​អតីត​នាយក​រដ្ឋ​មន្ត្រី​​ដែល​ ត្រូវ​គេ​បណ្តេញ​ចេញ​ពី​អំណាច លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាន​បង្ក​ឲ្យ​មាន​ការ​អាក់​អន់​​ចិត្ត​ក្នុង​ជួរ​គណបក្ស​ប្រឆាំង​ថៃ​មួយ​ នេះ។

គ្លីនតុន ​ប្តេជ្ញា​ជួយ​គាំ​ទ្រ​ជប៉ុន ខណៈ​ កាន់ អំពាវ​នាវ​ឲ្យស្តារ​ជាតិ​ឡើង​វិញ​​

Posted: 17 Apr 2011 12:36 AM PDT

ក្រុង​តូក្យូ៖ លោក​ស្រី​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក ហ៊ីលឡារី គ្លីនតុន នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​ជំរុញ​ឲ្យ​ប្រទេស​ជប៉ុន​បន្ត​សកម្ម​ឡើង​នៅ​លើ​ឆាក​អន្តរជាតិ ខណៈ​ប្រទេស​មួយ​នេះ​កំពុង​តែ​ទប់​ទល់​នឹង​វិបត្តិ​នុយក្លេអ៊ែរ​នៅ​ក្រោយ​ រញ្ជួយ​ដី និង​រលក​ស៊ូណាមិ​ដ៏​អន្តរាយ ហើយ​លោក​ស្រី​បាន​ប្តេជ្ញា​ជួយ​គាំ​ទ្រ​សម្ព័ន្ធ​មិត្ត​សំខាន់​របស់​ក្រុង​ វ៉ាស៊ីងតោន​នៅ​អាស៊ី​បូព៌ាមួយ​នេះ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!