Koh Santipheap Daily

Koh Santipheap Daily


អ្នក​ស្ម័គ្រ​ចិត្ត​កូរ៉េ​ចំនួន​១៨រូប​បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ

Posted: 21 Apr 2011 01:12 AM PDT

អ្នក​ស្ម័គ្រ​ចិត្ត​កូរ៉េ​ចំនួន​១៨រូប​បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ
រាជ​ធានី​ភ្នំពេញ​ ថ្ងៃ​ទី​២០ មេសា ២០១១ ៖ អ្នក​ស្ម័គ្រ​ចិត្ត​កូរ៉េ​ចំនួន​១៨​រូប​ត្រូវ​បាន​បញ្ជូន​មក​ធ្វើ​ការ​ក្នុង​ប្រទេស​កម្ពុជា​នៅ​បណ្តា​ខេត្ត​មួយ​ចំនួន​ដូច​ជា​កោះ​កុង តា​កែវ កំពង់​ឆ្នាំង បាត់​ដំបង​ បន្ទាយ​មាន​ជ័យ​ ពោធិ៍​សាត់​ រតន​គីរី​ កំពង់​ធំ ព្រះ​សីហនុ និង​មណ្ឌល​គិរី​។ មក​ដល់​ពេល​នេះ​អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​អស់​កំពុង​តែ​

ការកំណត់​ច្បាប់​ស្តីពី​​អង្គការ​​មិនមែន​រដ្ឋាភិបាល​​​អាច​ជា​​ឧបសគ្គ​​​ដល់ភាព​​​ជាដៃគូ​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស​

Posted: 21 Apr 2011 01:03 AM PDT

រាជធានីភ្នំពេញ ៖ ​នាយក​នៃ​​បេសកក​ម្ម​​​​របស់​ទីភ្នាក់​ងារ​​​សហរដ្ឋអាមេរិក​​ដើម្បីការអភិ​វឌ្ឍ​អន្តរជាតិ ហៅ​កាត់​​​ជាភាសាអង់គ្លេសថា USAID ប្រចាំ​នៅ​​កម្ពុជា លោក Flynn Fuller បានស្នើ​​ឱ្យរាជ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​​ឡើង​វិញ ពីភាពចាំ​បាច់​​នៃ​ច្បាប់​ស្តីពីអង្គការ​​​មិនមែន​រដ្ឋាភិបាល​ ហើយ​អនុម័ត​​​ច្បាប់​មួយ​

បង្ក្រាប​​ផ្ទះ​ជើង​ខ្លាំង​អាង​ខ្នង​ម្នាក់​រក​ឃើញ​​ឈើ​គ្រញូង​៣៥២​កំណាត់​

Posted: 21 Apr 2011 12:44 AM PDT


ខេត្តពោធិ៍សាត់ ៖ ​កាល​ពី​ថ្ងៃ​ទី​២០ មេសា ឆ្នាំ​២០១១ លោក​ប៉ង់ ​ច័ន្ទ​យុទ្ធា​​រ៉ា ព្រះ​​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត បាន​ដឹក​នាំ​កម្លាំង​ចុះ​ទៅ​បង្ក្រាប​ផ្ទះ​ឈ្មួញ​ឈើ​ឈ្មោះ​​ទត លាស់ ភេទ​ប្រុស អាយុ​ប្រមាណ​​៤០​ឆ្នាំ​​ ​ជន​ជាតិ​ខ្មែរ​អ៊ិស្លាម​ នៅ​ភូមិ​​ស្វាយ​ប៉ាក ឃុំ​ព្រងិល ស្រុក​ភ្នំ​ក្រវាញ ។ ​ក្នុង​ឱកាស​នោះ​ក៏​មាន​

បុរស​មាន​ម្រាមនាង​​ដៃ​វែង​ជាង​​ម្រាម​​ចង្អុ​ល​ដៃ ​មាន​មន្ត​ស្នេហ៍​ខ្ពស់​ក្នុង​ការ​​ទាក់​ទាញ​​ចិត្ត​​នារី​​ភេទ

Posted: 21 Apr 2011 12:22 AM PDT

បុរស​មាន​ម្រាមនាង​​ដៃ​វែង​ជាង​​ម្រាម​​ចង្អុ​ល​ដៃ
គួរ​យល់​ដឹង ៖ កាល​ពី​ថ្ងៃទី​២០ មេសា សារ​ព័ត៌​មាន​​បរ​ទេស​​បាន​ផ្សាយ​ពីលទ្ធផល​ស្រាវជ្រាវ​​របស់ក្រុម​ជំនាញ​​អង់គ្លេស​​ បារាំង​​ និងស្វ៊ីសថា បុរស​​ដែល​មាន​ម្រាម​​នាងដៃ​វែង​​ជាង​ម្រាម​ចង្អុលដៃ​មាន​ឱកាស​ទទួល​ជោគ​ជ័យ​ក្នុងការ​​ទាក់ទាញ​​​ទឹក​ចិត្ត​ស្ត្រី​បាន​ច្រើន ។ លទ្ធ​ផល​ស្រាវជ្រាវ​​ខាង​លើ​​រៀប​ចំ​ឡើង​

ម៉ាឡេ​ស៊ី​​ចាប់​ផ្តើម​​បើក​យុទ្ធ​នា​ការ​​ប្រឆាំង​​ទប់​​​ទល់​ជំងឺ​ធាត់​

Posted: 21 Apr 2011 02:14 PM PDT

អាហាររបស់ជនជាតិម៉ាឡេស៊ី
ម៉ាឡេ​ស៊ី​​ចាប់​ផ្តើម​​បើក​យុទ្ធ​នា​ការ​​ប្រឆាំង​​ទប់​​​ទល់​ជំងឺ​ធាត់​ រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល​​ម៉ាឡេ​ស៊ី​បង្ហើប​ឱ្យ​ដឹង​ថា ​បច្ចុ​ប្បន្ន​​ម៉ាឡេ​ស៊ី​មាន​អត្រា​​ប្រជា​ពល​​រដ្ឋ​កើត​ជំងឺ​ធាត់​ខ្ពស់​ បំផុត​នៅ​ក្នុង​ចំណោម​​ប្រទេស​​ជា​សមា​ជិក​អាស៊ាន​ ។ បញ្ហា​ខាង​លើ ​តម្រូវ​ឱ្យ​រដ្ឋា​ភិបាល​ចាត់​វិធាន​ការ​ទប់​ស្កាត់​ជំងឺ​ធាត់​នេះ​ជា​ បន្ទាន់​ដូច​ជា ​ចាប់​ពីពេល​នេះ​តទៅ​គ្រូ​បង្រៀន​​​ត្រូវ​​មាន​តួនាទី​ថ្លឹង​ទម្ងន់​ និង​វាស់​កម្ពស់​​សិស្ស​ដើម្បីគណនាទម្ងន់​រាង​កាយ​តើ​មាន​លើស​ ឬ​អត់ ។

សហ​ព័ន្ធ​កីឡា​ប៊ូល​ និង​​ប៉េ​តង់​​បញ្ជូន​​កីឡា​ករ​​អាយុ​​ក្រោម​​១៤​ឆ្នាំ​ទៅ​​ប្រកួត​​នៅ​​តួក​គី​

Posted: 21 Apr 2011 12:13 AM PDT

​កីឡា​ករ​ជំរើស​ជាតិ​យុវ​ជន​អាយុ​ក្រោម​១៤​ឆ្នាំ​ចំនួន​៤
រាជ​ធានី​ភ្នំពេញ​ ៖ សហ​ព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​បាន​បញ្ជូន​កីឡា​ករ​ជំរើស​ជាតិ​យុវ​ជន​អាយុ​ក្រោម​១៤​ឆ្នាំ​ចំនួន​៤​រូប​ទៅ​ចូល​រួម​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ពិភព​លោក​នៅ​ប្រទេស​តួក​គី​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ខាង​មុខ​នេះ​នៅ​ទី​ក្រុង​អ៊ុង​ការ៉ា​

ពល​ករ​ចំណាក​ស្រុក​ប្រុស​ស្រី២១នាក់​ត្រូវ​ប៉ូលិស​ទប់​ស្កាត់​មិន​ឱ្យ​ឆ្លង​ដែន​

Posted: 21 Apr 2011 12:06 AM PDT

ពល​ករ​ចំណាក​ស្រុកដែល​មាន​បំណង​ឆ្លង​ដែន​ទៅ​ទឹក​ដី​សៀម​ដោយ​ខុស​ច្បាប់​
ក្រុង​ប៉ោយ​ប៉ែត​ ៖ ពល​ករ​ចំណាក​ស្រុក​ប្រុស​ ស្រី​ចំនួន​២១​នាក់ដែល​មាន​បំណង​ឆ្លង​ដែន​ទៅ​ទឹក​ដី​សៀម​ដោយ​ខុស​ច្បាប់​តាម​ច្រក​របៀង​ត្រូវ​​ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែតឃាត់​ខ្លួន​អប់រំ​​កាល​ពី​វេលា​ម៉ោង​៩ និង​៣០នាទី​ព្រឹក ថ្ងៃ​ទី​២០ មេសា ។ ពលករ​ប្រុស​ ស្រី​​ទាំង​២​១​នាក់​នោះ មាន​ក្មេងៗអាយុ​ក្រោម​១២​ឆ្នាំ​ចំនួន​៤​នាក់​​ផង​ដែរ​

ក្រុមប្រឆាំង​យេម៉ែន​អំពាវ​នាវ​​ឱ្យ​មាន​បាតុ​កម្ម​ទ្រង់ទ្រាយ​ធំ​​ក្រោយ​​ការចរចា​​ឱ្យ​លោក​សាឡេហ៍ ចុះ​ចេញ​​ត្រូវបរាជ័យ​

Posted: 21 Apr 2011 12:05 AM PDT

ក្រុមប្រឆាំងនៅយេម៉ែន
ក្រុមប្រឆាំង​យេម៉ែន​​កាលពីថ្ងៃទី​២០ មេសា ​កន្លង​មក ​បានអំពា​វ​នាវ​ឱ្យ​​​​មានបាតុកម្ម​ទ្រង់​ទ្រាយធំ​​មួយ​ក្រោយពី​​​មានការ​ ប្រឈម​មុខ​​ដាក់​គ្នា និងការប៉ះទង្គិចគ្នា​ដែលបណ្តាល​ឱ្យស្លាប់​មនុស្ស​​ជា​ច្រើន​នាក់​​​រវាង​ ក្រុម​​​បាតុ​ករ​​​ជាមួយ​ប៉ូលិស​​ ខណៈ​ការចរចា​រវាង​បណ្តា​ប្រទេស​​ឈូង​សមុទ្រ​​​ជា​អ្នក​សម្រប​សម្រួល​ជាមួយ​ តំណាង​​​របស់​​ប្រធានាធិបតី​ដែលមាន​បញ្ហា​​ហាក់​ដូចជា​មិនទទួល​​បានល​ទ្ធ​ផល ​​អ្វីសោះ ។​

បះបោរ​​ក្រោយការ​បោះឆ្នោត​ប្រធានាធិបតី​​នីហ្សេរីយ៉ា​​​​អ្នកស្លាប់​ឡើង​ដល់​​ជាង​​200នាក់​

Posted: 21 Apr 2011 12:03 AM PDT

ក្រុមការពារ​​សិទ្ធិ​​​ពលរដ្ឋ​​នីហ្សេរីយ៉ា​​មួយថ្លែង​​​កាលពីថ្ងៃទី​​២០ មេសា ថា ការបះបោរ​​ដែល​ផ្ទុះឡើង​ក្រោយ​​​ការបោះឆ្នោត​​​ប្រធានាធិបតី​​ចំនួន​អ្នក​ ស្លាប់​​មានដល់ជាង​​២០០​នាក់ ​​នៅភាគ​ខាងជើង​​នីហ្សេរីយ៉ា​​ដែលមានពួក​អ៊ិស្លាម​​​ភាគ​ច្រើន​​​​ ហើយ​មនុស្ស​ជាង​​១.០០០នាក់​ត្រូវចាប់​ខ្លួន ។​ ​លោក SHEHU SANI ប្រធានអង្គការ CIVIL RIGHTS CONGRES ថ្លែង​ថា យោង​តាម​​ព័ត៌មាន​​​ទាំងឡាយថា តុល្យ​ការ​​អ្នក​ស្លាប់​​ឡើង​ដល់ជាង​​២០០នាក់ ​នៅភាគខាង​ជើង​​ប្រទេស ។ មនុស្ស​​​ដល់ទៅ​​​ជាង​១.០០០​នាក់ ​ត្រូវ​ចាប់ខ្លួន​​ក្នុងទីក្រុង​​​កាឌូណា តែមួយគត់ដែល​​​នៅទីនោះ​មាន​ការ​ដាក់​​បំរាម​​​គោ​ចរ​​២៤​ម៉ោង​​លើ​​២៤ម៉ោង ។ ​

ស្នើ​កាត់​ទោសប្រហារ​ជីវិត​ប្រឆាំង​អ្នក​វាយ​ប្រហារ​លើ​នាវា​ USS COLE

Posted: 21 Apr 2011 12:03 AM PDT

ជនសង្ស័យវាយប្រហារនាវាពិឃាដអាមេរិក
មន្ទីរ​ប៉ង់​តា​ហ្គោន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​២០ មេសា ថា បណ្តា​រដ្ឋ​អាជ្ញា​យោធា​អាមេរិក​បាន​ស្នើ​ដាក់​បន្ទុក​យ៉ាង​ធ្ងន់​ ហើយ​ឱ្យ​កាត់​ទោស​ប្រហារ​ជីវិត​ប្រឆាំង​ជន​អ៊ិស្លាម​អារ៉ា​ប៊ី​ សា​អូ​ឌីត​ ម្នាក់​ដែល​ជាប់​ឃុំ​​ឃាំង​នៅ​ហ្គង់​តា​ណា​ម៉ូ ហើយ​ទទួល​ការ​ចោទ​ប្រកាន់​ពីបទ​រៀប​ចំ​ការ​វាយ​ប្រហារ​ប្រឆាំង​នាវា​ពិឃាត​ អាមេរិក​ឈ្មោះ USS COLE កាល​ពី​ថ្ងៃ​ទី​១២ តុលា ឆ្នាំ​២០០០ នៅ​ទី​ក្រុង​អាដេន​របស់​យេ​ម៉ែន​។

ភ្ញាក់​ផ្អើល​​ពីការ​ប្រទះ​ឃើញ​សព​ទារក​ពេល​ឆោឡោ​ស្រាប់តែ​បាត់​

Posted: 20 Apr 2011 11:58 PM PDT

​លេច​ឮ​ព័ត៌​មាន​ថា មាន​គេ​យក​សព​ទារក​ច្រក​ថង់​ទៅ​បោះចោល​នៅ​ធុង​​ចាក់​សំរាម​​មួយ​​
រាជធានីភ្នំពេញ ៖ មាន​ការ​ភ្ញាក់​ផ្អើល​​មួយ​បាន​​កើត​ឡើង​​បន្ទាប់​ពី​លេច​ឮ​ព័ត៌​មាន​ថា មាន​គេ​យក​សព​ទារក​ច្រក​ថង់​ទៅ​បោះចោល​នៅ​ធុង​​ចាក់​សំរាម​​មួយ​​ ហើយ​ខណៈ​​នោះ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ​បាន​ចេញ​ទៅ​​រក​ ប៉ុន្តែ​ពុំ​បាន​ជួប​ប្រទះ​នោះ​ទេ រហូត​មក​ដល់​មុខ​មន្ទីរ​ពហុ​ព្យា​បាល​មួយ​ទើប​ដឹង​ថា សព​ទារក​ត្រូវ​គេ​យក​ទៅ​បោះ​ចោល​​នៅ​ទី​នោះ​

២ក្រុម​វាយ​គ្នា​ពេល​រាំធុង​បាស់​ក្នុង​វត្ត​ ៣​នាក់​រត់​គេច​ ៤​នាក់​ដេក​ពេទ្យ ​៥​នាក់​ជាប់​ទ្រុង​

Posted: 20 Apr 2011 11:51 PM PDT

​ឃាត់​ខ្លួន​​ភាគី​ម្ខាង​បាន​៥​នាក់ ​ក្នុង​ចំណោម​៨​នាក់
ខេត្ត​កំពត ៖ នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​ប្រពៃណី​​ជាតិ​ ដែល​ជា​ពិធី​បុណ្យ​ដ៏​រីក​រាយ ​​នៅ​ក្នុង​បរិ​វេណ​​វត្ត​​ត្រើយ​​កោះ ​ស្ថិត​ក្នុង​ភូមិ​តា​អង្គ សង្កាត់​​ត្រើយ​កោះ ក្រុង​កំពត កាល​ពី​យប់​ថ្ងៃ​ទី​១៧ មេសា ឆ្នាំ​២០១១ ​កន្លង​ទៅ​នេះ​​ មាន​​ចាក់​ធុង​បាស់​ឱ្យ​ប្រជា​ពល​រដ្ឋរាំ​លេង​ក​ម្សាន្ត​ដែល​ជា​ការ​អប​អរ​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ

ដណ្តើម​ប្រាក់​ធនាគារ​ ៖ សេក គឹម​ផាន​ ជួប​វ៉ាន់ ចាន់​វេត, ឃឹម ឌីម៉ា ជួប​សំរិត សុភាព​

Posted: 20 Apr 2011 11:44 PM PDT

រាជធានីភ្នំពេញ ៖ ​នា​ថ្ងៃសៅរ៍ទី​២៣ មេសា ខាង​មុខ​នេះ​ មាន​គូប្រកួត​ជើង​ខ្លាំង​២គូ​ នឹង​ឡើង​មក​​ប្រកួត​គ្នា​ដណ្តើម​ប្រាក់​ពីក្នុង​ធនាគារ​នៅ​លើ​សង្វៀន​​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ ។ សេក គឹម​ផាន មកពី​ក្លឹប​សឹក​រង​ខេត្ត​សៀម​រាប ជួប​វ៉ាន់ ចាន់​វេត មកពី​ក្លឹប​​​សិង្ហ​កីឡា​ រីឯ​ឃឹម ឌីម៉ា​ មកពី​ក្លឹប​​រស្មី​ភូមិគាប​ ជួប​សំរិត សុភាព​ មកពី​ក្លឹប​​ក្រសួង​​កសិកម្ម

​ថ្ងៃ​មុន​ប៉េអឹម​​វាយខ្នោះព្រោះ​រឿង​​ជះទឹក លើកនេះ​​​ប៉ូលិស​វាយ​ខ្នោះ​​​តាម​ដីកា​​​តុលាការ​

Posted: 20 Apr 2011 11:37 PM PDT

បុរសម្នាក់ដែល​ត្រូវ​​កម្លាំង​ប៉េអឹម​​​ក្រុងប៉ោយប៉ែត​​​ចាប់​វាយខ្នោះ​​ព្រោះរឿង​​ជះទឹក​ខុសរឿង​​ និង​វាយ​​​មន្ត្រី​ប៉ូលិស
​ក្រុងប៉ោយប៉ែត​ ៖ ​​បុរសម្នាក់ដែល​ត្រូវ​​កម្លាំង​ប៉េអឹម​​​ក្រុងប៉ោយប៉ែត​​​ចាប់​វាយខ្នោះ​​ព្រោះរឿង​​ជះទឹក​ខុសរឿង​​ និង​វាយ​​​មន្ត្រី​ប៉ូលិស​​​ដែលហាមឃាត់​​ ហើយ​​បង្ក​របួស​​​ស្នាម​ដល់​​​មន្ត្រី​​​ប៉េអឹមផងនោះ ​តែ​​បាន​​ដោះលែង​​​បន្ទាប់​ពី​​​មាន​​​ការ​ដោះស្រាយ​សំណង​​រួចមក។​ ប៉ុន្តែ​បែរ​​ជា​​​មក​ជាប់ខ្នោះ​​ប៉ូលិស​​វិញ

សេចក្តី​​ថ្លែង​​ការណ៍​​​របស់​​លោក​​ Flynn Fuller ​នាយក​​នៃ​សកម្មភាព​ ​(USAID) ​ក្នុង​​កិច្ច​ប្រជុំ​​ដៃ​គូ​ផ្តល់​​ជំនួយ

Posted: 20 Apr 2011 11:26 PM PDT

រាជធានីភ្នំពេញ ៖ ​យោង​តាម​សេចក្តី​​ប្រកាស​ព័តមាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ឱ្យ​ដឹង​ថា ​លោក​ Flynn Fuller ​នាយក​នៃ​ ​បេសកកម្ម​របស់​ទី​ភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក ​ដើម្បី​ការអភិវឌ្ឍ​អន្តរជាតិ ​(USAID)​ ប្រចាំ​នៅ ​កម្ពុជា ​ក្នុង​អង្គ​ប្រជុំ​របស់​គណៈ​កម្មាធិការ​​សម្របសម្រួល​​រវាង​រដ្ឋាភិ​បាល

អ្នក​លោតឆត្រ​​​ជិត200​នាក់​បង្កើត​​​ព្រឹត្តិការណ៍​មួយលើ​អាកាស​

Posted: 20 Apr 2011 11:26 PM PDT

ទិដ្ឋភាពនៃការលោតឆត្រ
អ្នកលោត​ឆត្រ​​​ជិត​២០០នាក់ ​​មក​ពី​​​២៤​ប្រទេស​ផ្សេង​​គ្នា កាលពីពេលថ្មីៗ​កន្លង​មក​ ​បាន​ប្រមូលផ្តុំ​​​គ្នា​នៅ​​​កន្លែង​មួយ​ ហើយ​​​បង្កើត​ព្រឹត្តិ​ការណ៍​​​​ដ៏អស្ចារ្យ​​មួយ ​ដោយ​ហោះ​​ហើរ​លើ​​អាកាស​​​កម្ពស់​យ៉ា​ងខ្ពស់​​តោង​ដៃ​​គ្នាបង្កើត​​ជា​រូប​ ភាព​​គួរ​ឱ្យ​​ចាប់អារម្មណ៍​​​នៅពីលើ​​ទីក្រុង Deland រដ្ឋ​ផ្លរីដា ​សហរដ្ឋអាមេរិក ​​​។ ​​​ពួកគេ​​​បានបង្កើត​​​ព្រឹត្តិ​ការណ៍នេះឡើង​ដើម្បី​​​បំបែក​ឯតទគ្គ​កម្ម​​ ពិភព​លោក​​​​ជា​ព្រឹត្តិ​ការណ៍​​​ហោះហើ​រ​​​​លើ​អាកាស​ក្នុង​​ពេលតែ​មួយ​ ដែលមាន​មនុស្ស​ចូល​​រួម​ច្រើន​បំផុត

យុវ​ជន​ម្នាក់​ចង.ក​ធ្វើ​អត្ត​ឃាត​ពុំ​ដឹង​ពី​មូល​ហេតុ​

Posted: 20 Apr 2011 11:17 PM PDT

​សព​យុវ​ជន​រងគ្រោះ​
ខេត្ត​បន្ទាយ​មានជ័យ ៖ យុវ​ជន​ម្នាក់​មិន​ដឹង​ថា​តូច​ចិត្ត​រឿង​អ្វី​បាន​គិត​ខ្លី​ចង.ក​ធ្វើ​អត្ត​​ឃាត​​ទាំង​វ័យ​ក្មេង ។ ​យុវ​​ជន​រូប​នោះ​​ឈ្មោះ​រុន សុណា អាយុ​​២០​ឆ្នាំ រស់​​នៅ​​ភូមិ​បង់​បត់​​កើត ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បុរី ។ ​មន្ត្រី​ប៉ូលិស​ស្រុក​មង្គល​បុរី បាន​ឱ្យ​ដឹង​ថា ​សាក​សព​យុវ​ជន​រងគ្រោះ​ត្រូវ​បានឪពុក​​ឈ្មោះ​​ហឿង ឡុង​ឌី អាយុ​៦៥​ឆ្នាំ ​ដើរ​ទៅ​ក្រោយ​​ផ្ទះ​ប្រទះ​ឃើញ​​នៅ​

រថ​យន្តដឹក​ក្បឿងបុក​គូទ​រថ​យន្ត​​ដឹក​ខ្សាច់​​ស្លាប់២​របួស​ធ្ងន់១

Posted: 20 Apr 2011 08:49 PM PDT

រថ​យន្តដឹក​ក្បឿងបុក​គូទ​រថ​យន្ត​​ដឹក​ខ្សាច់​​
ខេត្ត​ព្រៃវែង ៖ អ្នក​បើក​បរ​រថ​យន្ត​​ម៉ាក​ហ៊ី​យ៉ាន់​ដាយ និងព្រូ បានស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​​ និង​ម្នាក់ទៀត​ជាព្រូ​ឡាន​រង​របួស​ធ្ងន់​បន្ទាប់ពីបាន​បើក​ទៅ​បុកគូទ​រថយន្ត​ដឹកខ្សាច់​​​ម៉ាក​ហ៊ីយ៉ាន់ដាយ​ចំណុះ​៥តោន​ដែល​នៅពីមុខ ។ ​​គ្រោះថ្នាក់​ចរា​ចរណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី១៩ ​មេសា ​ឆ្នាំ​២០១១

លីប៊ីៈ អ្នក​កា​សែត​2នាក់ស្លាប់​នៅក្រុង​មីស្ត្រាតា

Posted: 20 Apr 2011 08:49 PM PDT

អ្នកកាសែតអាមេរិកដែលស្លាប់នៅលីប៊ី
អ្នក​យក​ព័ត៌​មាន​រូប​ថត​២​នាក់​ជន​ជាតិ​អាមេរិក​បាន​ត្រូវ​ស្លាប់​ដោយ​សារ​ ត្រូវ​គ្រាប់កាំ​ ភ្លើង​ត្បាល់​មួយគ្រាប់ ហើយ​អ្នក​កា​សែត​៣​នាក់​ទៀត​​ដែល​​អម​ដំណើរ​ពួកគេ​ត្រូវ​របួស ។ ​យោង​តាម​ទូ​រទស្សន៍​អាមេរិក ABC ​ថា ​អ្នក​កាសែត​​ទាំង​២​នាក់នោះ​បានស្លាប់​កាល​ពីថ្ងៃ​ទី២០ មេសា ​នៅ​ក្រុង​មីស្ត្រា​តា ភាគ​ខាង​លិច​លីប៊ី ហើយ​អ្នក​កា​សែត៣​នាក់​ទៀត​ត្រូវ​របួស​ស្រាល ។​ លោក TIM HERRINGTON ​និង​លោក​ CHRIS HONDROS ត្រូវ​​ស្លាប់​ដោយ​គ្រាប់​កាំភ្លើងត្បាល់ ។

ផ្តន្ទា​ទោស​ជន​ជាប់​ចោទ​កាប់ដៃ​យុវ​ជន​ម្នាក់​ទាំង​សង​ខាង​ដាក់គុក​១៣ឆ្នាំ

Posted: 20 Apr 2011 08:41 PM PDT

ផ្តន្ទា​ទោស​ជន​ជាប់​ចោទ​កាប់ដៃ​យុវ​ជន​ម្នាក់​ទាំង​សង​ខាង​ដាក់គុក​១៣ឆ្នាំ
រាជ​ធានី​ភ្នំពេញ ៖ តុលា​ការ​សាលាដំបូង​​រាជ​ធានីភ្នំពេញ​​កាលពីព្រឹក​ថ្ងៃទី២០​​មេសា ​បាន​សម្រេច​​ប្រកាស​សាលក្រម​​ផ្តន្ទា​ទោស​​លើ​ជន​​ជាប់​ចោទ​​ម្នាក់​ដាក់ពន្ធ​នា​គារ​រយៈ​ពេល​១៣​ឆ្នាំ ពី​​បទ​ប៉ុន​ប៉ង​ធ្វើ​​មនុស្ស​ឃាត​ដោយ​ចេត​នា ​និងតម្រូវ​ឱ្យសង​​ជំងឺ​ចិត្ត​​​ទៅ​ជន​រងគ្រោះ​ជា​ទឹក​ប្រាក់​ចំនួន​២​០​លាន​រៀល

ឥណ្ឌា​បាញ់​បញ្ជូន​ផ្កាយ​រណប​3​គ្រឿង​ប្រកប​ដោយ​ជោគ​ជ័យ

Posted: 20 Apr 2011 08:17 PM PDT

កាំជ្រួចឥណ្ឌាពេលបាញ់បង្ហោះ
អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ម្នាក់​ខាង​ការ​ស្រាវ​ជ្រាវ​អវ​កាស​ឥណ្ឌា​ ថ្លែង​ថា ប្រទេស​ឥណ្ឌា​កាល​ពី​ថ្ងៃ​ទី២០ មេសា បាន​បាញ់​បង្ហោះ​នូវ​កាំ​ជ្រួច​មួយ​ផលិត​ក្នុង​ស្រុក​ដែល​បាន​បញ្ជូន​ប្រកប​ ដោយ​ជោគ​ជ័យ​នូវ​ផ្កាយ​រណប​៣​គ្រឿង​ទៅ​កាន់​តារា​វិថី​ ដោយ​ក្នុង​ចំណោម​ផ្កាយ​រណប​ទាំង​៣​នោះ​​មាន​ផ្កាយ​រណប​ RESOURCESAT-2 ជា​ផ្កាយ​រណប​ទូរ​គមនា​គមន៍​​ជំនាន់​ចុង​ក្រោយ​។

សម្ព័ន្ធ​ភាព​គណ​បក្ស​សម រង្ស៊ី និងគណ​បក្ស​សិទ្ធិ​មនុស្ស​ដល់ទី​បញ្ចប់

Posted: 20 Apr 2011 08:24 PM PDT

រាជ​ធានី​ភ្នំពេញ ៖ យោង​តាម​លិខិត​របស់​លោកសម រង្ស៊ី ​ប្រធាន​គណបក្ស​សម រង្ស៊ី​ ចុះ​ថ្ងៃ​ទី​១៩ ​មេសា ​ឆ្នាំ​២០១១​ ផ្ញើ​ជូន​លោក​កឹម សុខា​ ប្រធាន​គណបក្ស​សិទិ្ធ​មនុស្ស​​ដែល​​ត្រូវ​​បាន​​ផ្សាយ​ជា​សាធារណៈ ​លោក​សម រង្ស៊ី​​បាន​ថ្លែង​​ថា​​«ក្នុង​ដំណាក់​កាល​នេះ​ខ្ញុំ​យល់​ឃើញ​ថា ​មុន​នឹង​​ជ្រើស​រើស​រូបមន្ត​

ឆ្នាំ​នេះ​រមណីយ​ដ្ឋាន​ទឹកធ្លាក់​ព្រះ​និម្មិត​ទទួល​អ្នក​ទេស​ចរ​ច្រើនកុះករ

Posted: 20 Apr 2011 08:18 PM PDT

 រម​ណី​យ​ដ្ឋា​ន​​ទេសចរណ៍​ទឹកធ្លាក់​ធម្មជាតិ​ព្រះ​និម្មិត
ខេត្តព្រះវិហារ ៖ រម​ណី​យ​ដ្ឋា​ន​​ទេសចរណ៍​ទឹកធ្លាក់​ធម្មជាតិ​ព្រះ​និម្មិតនៅ​ទន្លេមេគង្គ​លើ ​ស្ថិតក្នុងភូមិកំពង់សាមី ឃុំ​កំពង់​ស្រឡៅ​២ ស្រុក​ឆែប ជាប់​នឹង​ព្រំប្រទល់​ប្រទេស​ឡាវ ដែល​មាន​ចម្ងាយប្រមាណ​១៣៤​គីឡូ​ម៉ែត្រពី​ទីប្រជុំជន​ក្រុង​ព្រះ​វិហារ ​ឆ្នាំ​នេះមាន​ភ្ញៀវ​ទេសចរជាតិ និង​អន្ដរជាតិ​នាំគ្នា​ទៅ​កម្សាន្តក្នុង​ឱកាស​បុណ្យចូល​ឆ្នាំ​ថ្មីប្រពៃណី​ ជាតិ​ជា​ច្រើន​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ ​ក្រោយ​ពីផ្លូវ​គមនាគមន៍​ត​ភ្ជាប់​ពី​តំបន់​នានា​ឆ្ពោះទៅ​កាន់​តំបន់​​នោះ​ បាន​ស្ថាបនារួចរាល់ ។

ណិកជនខ្មែរ​ត្រូវ​ជន​ពាល​វាយ​បែក​ក្បាល​​ពេល​កំពុង​រាំកម្សាន្ត

Posted: 20 Apr 2011 08:18 PM PDT

ខេត្តបាត់​ដំបង ៖ ក្រុម​ជន​អន្ធ​ពាល​ចំនួន​៣​នាក់​ក្នុង​ចំណោម​បក្ស​ពួក​៨​នាក់​ត្រូវ​កម្លាំង​នគរ​បាល​​ផ្នែក​បង្ក្រាប​​និង​កម្លាំង​កងអន្តរាគមន៍​​​ពិសេស​​របស់​ស្នង​ការ​​ដ្ឋាន​នគរ​បាល​​ខេត្ត​​​ចាប់​ខ្លួន​​ភ្លាមៗ ​ក្រោយពី​បង្ក​អំពើ​ហិង្សា​​​យ៉ាង​ធ្ងន់​ធ្ងរ​​នៅ​ក្នុង​​ភោជនីយដ្ឋាន​«​វិមាន​​រៀម» ក្នុង​សង្កាត់​​​​ស្វាយ​ប៉ោ ក្រុង​​បាត់​ដំបង​

អាមេរិក និង​​អង់គ្លេស​​ពិភាក្សា​​ពីការ​បង្កើន​សម្ពាធ​​លើ​លោក​កា​ដាហ្វី ​ខណៈ​បារាំង​សន្យា​​​បង្កើន​ការ​​វាយប្រហារ​​តាមអាកាស​

Posted: 20 Apr 2011 08:13 PM PDT

រថក្រោះលីប៊ីដែលត្រូវកម្ទេច
សេត​វិមាន​​និយាយ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា ​​ប្រធានាធិបតី​​អាេមរិក លោក​បារ៉ាក់ អូ​បាម៉ា ​និង​នាយករដ្ឋ​មន្ត្រី​​​អង់គ្លេស ​លោក​​ដេវីដ កាមេរ៉ូន ​កាលពីថ្ងៃទី​​​២០ ​មេសា ​កន្លងមក ​​​បាន​ជួប​​ពិភាក្សា​​គ្នា​តាម​​ទូរស័ព្ទ​ ដើម្បីរិះរក​​មធ្យោ​បាយ​​​បង្កើន​​សម្ពាធ​​​ផ្នែក​យោធា ​ផ្នែក​ការ​ទូត ​និង​​ផ្នែក​សេដ្ឋកិច្ច​ លើ​មេ​ដឹកនាំ​​ផ្តាច់​ការ​​លីប៊ី ​លោក​​មូអាម៉ា ​កាដាហ្វី ។ ក្នុងសេចក្តីថ្លែង​ការណ៍​នេះ​​សេត​វិមាន​​ឱ្យ​ដឹង​ទៀត​ថា មេ​ដឹកនាំ​​​ទាំង​​​២​ក៏​​បាន​ឯកភាព​គ្នា​​ផងដែរថា ដំណោះស្រាយ​​របស់​ក្រុម​ប្រឹក្សា​​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​​សម្រាប់​ ប្រទេស​លីប៊ី​ត្រូវ​តែ​អនុវត្ត​​​ឱ្យ​បាន​​ពេញ​លេញ ។​

ស្រាបៀរ​ផលិត​ជាមួយនឹង VIAGRA ផ្ញើ​ព្រះអង្គ​ម្ចាស់​វីល្លៀម​ថ្ងៃ​រៀប​អភិសេក​

Posted: 20 Apr 2011 08:13 PM PDT

នៅ​ប្រទេស​អង់គ្លេស​​​មានស្រា​បៀរ​មួយ​ប្រភេទ​​ផលិត​ពី​ VIAGRA ដែលនឹង​​ដាក់​លក់​នៅ​​ថ្ងៃ​​រៀបអភិសេក​​​រវាង​ព្រះ​អង្គម្ចាស់​វីល្លៀម និង​នាង KATE MIDDLETON ។ ​ស្រា​បៀរ​​ប្រភេទ​នេះ​​ជា​​ដប ក៏​ត្រូវ​​​បានបញ្ជូន​ដល់​ព្រះ​អង្គ​​ម្ចាស់​វីល្លៀម​ដែរ ។​ ស្រាបៀរ​​មាន​ឈ្មោះថា ROYAL VIRILITY PERFORMANCE ត្រូវ​​បាន​បង្កើត​​​ឡើ​ងក្នុង​ឱកាស​​​នៃ​ពិធីរៀប​អភិសេក​របស់​ព្រះអង្គ​​ ម្ចាស់​វីល្លៀម​ និងនាង KATE MIDDLETON នា​ថ្ងៃទី​​២៩ មេសា ខាង​​មុខ​នេះ ។​

ផ្ទុះ​បាតុ​​កម្ម​ក្នុងទីក្រុង​​​ធំបំផុត​របស់ស៊ីរី​របួសច្រើននាក់​

Posted: 20 Apr 2011 08:06 PM PDT

បាតុករស៊ីរីនាំគ្នាធ្វើបាតុកម្ម
បាតុ​កម្ម​​បានផ្ទុះ​​ឡើងនៅ​​ក្នុងទីក្រុង​​​ធំបំផុត​របស់​ប្រទេស​ស៊ីរី កាលពីថ្ងៃទី​​២០ មេសា ​​កន្លង​មក ​ក្រោយពី​​រដ្ឋាភិបាល​ប្រទេស​នេះ​​​​ចេញ​​ការ​ព្រមាន​​ប្រឆាំង​​ការប្រមូល​ ផ្តុំ​​​ជា​សាធារណៈ ហើយ​​​កង​កម្លាំង​​សន្តិសុខ​​​បាន​ចាប់​​ខ្លួន​​​​ជន​ប្រឆាំង​​សំខាន់​នៅពេល ​​រដ្ឋាភិបាល​​សម្រេច​​​លុបចោល​វិញ​​នូវច្បាប់​គ្រាអាសន្ន​។ សាក្សីនិយាយ​ថា ​​ការ​ធ្វើ​​បាតុកម្ម​​​បាន​កើត​​មានឡើង​នៅក្នុងទីក្រុង Aleppo ជាក្រុង​ធំ​បំផុតរបស់​ស៊ីរី ហើ​យគេ​រំពឹង​​​ថា បាតុ​​កម្ម​នឹង​​រីក​រាល​ដាល​ដល់​ទីក្រុង​ Daraa ភាគ​ខាង​ត្បូង​​ប្រទេស​ជា​កន្លែងដែល​​​មនោ​សញ្ចេត​នា​​ប្រឆាំង​រដ្ឋាភិបាល​​ កើតមានឡើង​​កាល​ពីខែមុន ​​​ហើយ​រាល​ដាល​នៅទូទាំង​ប្រទេស​។​

លោកអូបាម៉ា ​សន្យា​​​​ស្តារ​​តំបន់​ឈូង​សមុទ្រ​​ដែល​បង្កការ​ខូច​ខាត​​​ដោយ​ក្រុមហ៊ុន​​ប្រេង​យក្ស​BP​​ឡើងវិញ​

Posted: 20 Apr 2011 08:05 PM PDT

លោកប្រធានាធិបតីសហរដ្ឋអាមេរិក
​ប្រធានាធិបតី​​សហរដ្ឋអាមេរិក​​ លោកបារ៉ាក់ អូបាម៉ា ​កាលពីថ្ងៃទី​២០ មេសា ​​កន្លង​មក ​បាន​សច្ចា​​ថា​​នឹង​​​ធ្វើអ្វីៗ​​​គ្រប់យ៉ាងតាម​​​​ដែលអាច​ធ្វើ​ទៅ​​បាន ដើម្បី​ស្តារ និង​​ជួសជុល​​ឡើងវិញ​នូវ​តំបន់​​ឈូងសមុទ្រ​​​ដែលជួប​ឧប្បត្តិហេតុ​​​​​ផ្ទុះ ​​កន្លែង​​​បូម​ប្រេង​បង្ក​​​​​​ឱ្យមានការ​​ហៀរ​​​ប្រេង​យ៉ាង​​អាក្រក់​​​​ ក្នុង​ប្រវត្តិសាស្ត្រ​​របស់អាមេរិក ​កាល​ពី​ខែ​​មេសា ឆ្នាំ​​២០១០ ​​កន្លងមក ។ ​លោកអូបាម៉ា ​បានសន្យា​​ដូច្នេះ​ក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​​​ខួប​មួយ​ឆ្នាំ​​​នៃ​ការ​ ផ្ទុះ​​កន្លែង​បូម​​​ប្រេង​នោះ​ដែលកើតឡើង​​នៅ​ឈូងសមុទ្រ​​ម៉ិចស៊ិក​ កាលពី​ថ្ងៃទី​​២០ មេសា ​ឆ្នាំ​​២០១០។

សមត្ថ​កិច្ច​ចាប់​ជន​សង្ស័យ​​កាប់​សម្លាប់​អ្ន​ក​ផឹក​ស្រា​ក្លែម​សាច់​ឆ្កែ

Posted: 20 Apr 2011 07:55 PM PDT

​ជន​សង្ស័យ
ខេត្ត​កំពង់​ស្ពឺ ៖ ជន​សង្ស័យ​ម្នាក់​​ត្រូវ​សមត្ថ​កិច្ច​​ចាប់​ខ្លួន​នៅ​ល្ងាច​ថ្ងៃទី​១៩ មេសា ក្រោម​​ការ​ចោទ​ប្រកាន់​ថា ជា​ឃាតកសម្លាប់​​ជន​រង​គ្រោះ​ឈ្មោះ​តេន ថេង អាយុ​៣៩​ឆ្នាំ ដែល​ប្រព្រឹត្ត​ឡើង កាល​ពី​យប់​ថ្ងៃ​ទី​១៨ មេសា នៅ​ភូមិ​ព្រៃ​មិច ​ឃុំ​វាល​​ពន្ធ ស្រុក​​ថ្ពង ​ខណៈ​ដែល​ជន​រង​គ្រោះ​​កំពុង​ផឹក​ស៊ី​ក្រោម​ផ្ទះ​

ថ្ងៃបុណ្យ​​ចូល​ឆ្នាំ​​អ្នក​ទេសចរ​កើន​ឡើង​​ចំនួន​6ភាគរយតាមរមណីយដ្ឋាន

Posted: 20 Apr 2011 09:04 PM PDT

ការ​ប្រណាំង​ទូកអប​អរ​ឆ្នាំ​ថ្មី
ខេត្ត​កំពង់ចាម ៖ រមណីយ​ដ្ឋាន​ទឹកឆា​ ស្ថិត​នៅ​ឃុំ​ក្រូច​​ ស្រុក​ព្រៃឈរ​ ត្រូវ​បាន​ធ្វើ​​ការ​​អភិវឌ្ឍ​កាន់​តែ​មាន​សោភ័ណភាព​សម្រាប់​ទាក់​​ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ទៅ​លេង​កម្សាន្ត​​​ព្រម​ទាំង​បាន​ថត​ផ្តិត​យក​រូប​ភាព​ពី​ធម្មជាតិ​ទុក​​ជា​​អនុស្សាវរីយ៏​គួរ​គយគន់​ ពិសេស​គឺ​ទឹក​ហូរ​មិន​​ចេះ​ដាច់ ​។ យ៉ាង​ណា​មិញ​កាល​ពី​ព្រឹក​ថ្ងៃ​ទី១៤​ មេសា ​២០១១​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!