The Phnom Penh Post - KHMER: “បាត់ដំណឹងពលការិនីធ្វើការនៅម៉ាឡេស៊ីម្នាក់ ក្រុមគ្រួសារកំពុងតែបារម្ភ” plus 9 more |
- បាត់ដំណឹងពលការិនីធ្វើការនៅម៉ាឡេស៊ីម្នាក់ ក្រុមគ្រួសារកំពុងតែបារម្ភ
- ទាហានឆ័ត្រយោងកាត់ដៃទាំងពីររបស់បុរសម្នាក់ ត្រូវបាន់កាត់ទោសដាក់គុក១៣ឆ្នាំ
- ជប៉ុនផ្តល់រថយន្តពន្លត់អគ្គីភ័យ២០គ្រឿងដល់សាលារាជធានីភ្នំពេញ
- មនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង បន្ទាប់ពីមានអគ្គីភ័យនៅហ្វីលីពីន
- តូយ៉ូតាផ្អាករោងចក្រផលិតរថយន្តរបស់ខ្លួននៅអាមេរិកខាងជើង
- ស្ថានទូតកម្ពុជានៅម៉ាឡេស៊ីផ្តល់មេធាវីការពារក្តីកម្មករនេសាទខ្មែរអ៊ីស្លាម២នាក់
- កឹម សុខា ចង់បានជំហរប្រាកដ ខណៈសម រង្ស៊ី ចោទថាបានបំបែកបំបាក់
- WWF គាំទ្រការពន្យារពេលសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបុរីនៅឡាវ
- ពូទីនបង្ហាញផែនការចំណាយលើគម្រោងថាមពលដើរដោយខ្យល់នៅមុនការបោះឆ្នោត
- សពជាច្រើនដេកស្លាប់តាមផ្លូវបន្ទាប់ពីកុបកម្មក្រោយការបោះឆ្នោតនីហ្សេរីយ៉ា
បាត់ដំណឹងពលការិនីធ្វើការនៅម៉ាឡេស៊ីម្នាក់ ក្រុមគ្រួសារកំពុងតែបារម្ភ Posted: 20 Apr 2011 02:52 AM PDT បន្ទាយមានជ័យ៖ ក្រុមគ្រួសាររបស់ពលការិនីម្នាក់ធ្វើការនៅប្រទេសមាឡេស៊ី កំពុងស្វះស្វែងអន្តរាគមន៍ពីអង្គការសិទ្ធិមនុស្ស លើករណីបាត់ដំណឹងរបស់ពលការិនីរូបនោះ និងអំពាវនាវឲ្យក្រុមហ៊ុនជ្រើសរើសពលករទៅក្រៅប្រទេស ធីអែនភី(T&P) ស្វែងរកនាងឲ្យឃើញ និងបញ្ជូនត្រឡប់មកផ្ទះវិញ ព្រោះវេលាដែលត្រូវវិលត្រឡប់មកស្រុកវិញនោះ បានហួសជាង ១ខែមកហើយ។ |
ទាហានឆ័ត្រយោងកាត់ដៃទាំងពីររបស់បុរសម្នាក់ ត្រូវបាន់កាត់ទោសដាក់គុក១៣ឆ្នាំ Posted: 20 Apr 2011 02:43 AM PDT ភ្នំពេញ៖ អតីតកងទ័ពឆ័ត្រយោងម្នាក់នៃកងយោធពលខេមរភូមិន្ទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃពុធនេះ កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៣ឆ្នាំ ពីបទកាត់អវយវៈបុរសអាយុ ២៤ឆ្នាំម្នាក់ជាមួយដាវសាំម៉ូរ៉ៃ។
|
ជប៉ុនផ្តល់រថយន្តពន្លត់អគ្គីភ័យ២០គ្រឿងដល់សាលារាជធានីភ្នំពេញ Posted: 20 Apr 2011 02:25 AM PDT ភ្នំពេញ៖ រថយន្តពន្លត់អគ្គីភ័យចំនួន ១១គ្រឿង ដែលត្រូវបានផ្តល់ឲ្យដោយប្រទេសជប៉ុន ត្រូវបាននាំយកមកដល់រាជធានីភ្នំពេញហើយនៅថ្ងៃពុធនេះ ដែលជាផ្នែកមួយនៃការពង្រឹងសមត្ថភាពបន្ថែមទៀតដល់អង្គភាពពន្លត់ អគ្គិភ័យ ក្នុងការបង្ការ និងបង្រ្កាបគ្រោះអគ្គីភ័យ។ |
មនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង បន្ទាប់ពីមានអគ្គីភ័យនៅហ្វីលីពីន Posted: 20 Apr 2011 02:04 AM PDT ក្រុងម៉ានីល៖ អាជ្ញាធរ បាននិយាយថា អគ្គីភ័យធំមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅលើលំនៅដ្ឋានដ៏ធំ ល្វឹងល្វើយមួយនៅតំបន់ពាណិជ្ជកម្មនៅរដ្ឋធានីហ្វីលីពីន កាលពីថ្ងៃអង្គារ ទី១៩ មេសាម្សិលមិញ ដោយធ្វើឲ្យមនុស្សប្រមាណ ១ម៉ឺននាក់គ្មានផ្ទះសម្បែង។ |
តូយ៉ូតាផ្អាករោងចក្រផលិតរថយន្តរបស់ខ្លួននៅអាមេរិកខាងជើង Posted: 20 Apr 2011 01:50 AM PDT ក្រុងតូក្យូ៖ តូយ៉ូតា ដែលជាក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់ពិភពលោក បានបន្តកាត់បន្ថយផលិតកម្មរបស់ខ្លួននៅក្នុងរោងចក្រផលិតរថយន្តនៅ អាមេរិកខាងជើងរយៈពេលជាងមួយខែទៀត ដោយសារតែគ្រឿងបន្លាស់រថយន្តមិនគ្រប់គ្រាន់ បន្ទាប់ពីកើនមានការរញ្ជួយដី និងរលកយក្សស៊ូណាមិកាលពីខែមិនាកន្លងមកនេះ។ |
ស្ថានទូតកម្ពុជានៅម៉ាឡេស៊ីផ្តល់មេធាវីការពារក្តីកម្មករនេសាទខ្មែរអ៊ីស្លាម២នាក់ Posted: 20 Apr 2011 01:42 AM PDT ភ្នំពេញ៖ លោក កុយ កួង អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងថា ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី នឹងផ្តល់ជំនួយខាងផ្លូវច្បាប់ដល់កម្មករនេសាទខ្មែរពីរនាក់ ដែលត្រូវបានគេចោទប្រកាន់ពីបទមនុស្សឃាតលើតៃកុងទូកនេសាទថៃ នៅក្នុងដែនទឹកប្រទេសម៉ាឡេស៊ីកាលពីខែមុន។ |
កឹម សុខា ចង់បានជំហរប្រាកដ ខណៈសម រង្ស៊ី ចោទថាបានបំបែកបំបាក់ Posted: 20 Apr 2011 01:19 AM PDT ភ្នំពេញ៖ មេដឹកនាំគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា នៅតែបន្តស្វែងរកការបញ្ជាក់ជំហរឲ្យបានច្បាស់លាស់ពីគណបក្ស សម រង្ស៊ី បើទោះបីមេដឹកនាំគណបក្សជំទាស់ដ៏ធំមួយនេះ បានចោទមកលើគណបក្សសិទ្ធិមនុស្សថាបានបំបែកបំបាក់គណបក្ស សម រង្ស៊ី ក៏ដោយ។ |
WWF គាំទ្រការពន្យារពេលសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបុរីនៅឡាវ Posted: 20 Apr 2011 12:40 AM PDT ភ្នំពេញ៖ អង្គការមូលនិធិសត្វព្រៃអន្តរជាតិ (WWF) បានគាំទ្រដល់ការសម្រេចផ្អាកដំណើរការសាងសង់ទំនប់វារីអគ្គិសនី ដ៏ចម្រូងចម្រាស់នៅតាមដងទន្លេមេគង្គ ក្នុងប្រទេសឡាវ បន្ទាប់ពីបណ្តាប្រទេសជាប់ដងទន្លេមួយនេះ ព្រួយបារម្ភអំពីផលប៉ះពាល់អវិជ្ជមានមកលើជីវភាពរស់នៅរបស់ប្រជា ជន និងបរិស្ថាននៅក្នុងតំបន់។
|
ពូទីនបង្ហាញផែនការចំណាយលើគម្រោងថាមពលដើរដោយខ្យល់នៅមុនការបោះឆ្នោត Posted: 19 Apr 2011 11:37 PM PDT ក្រុងមូស្គូ៖ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ត្រូវគេរំពឹងថានឹងលើកឡើងចំណុចសំខាន់ៗនៃផែនការចំណាយទឹកប្រាក់ រាប់ពាន់លានដុល្លារសម្រាប់ទាញចំណូលពីថាមពលដើរដោយខ្យល់នាថ្ងៃ ពុធ ទី ២០ ខែមេសានេះ ក្នុងរបាយការណ៍ប្រចាំឆ្នាំចុងក្រោយរបស់លោកទៅកាន់សភានៅមុនការ បោះឆ្នោតប្រធានាធិបតីឆ្នាំ២០១២។ |
សពជាច្រើនដេកស្លាប់តាមផ្លូវបន្ទាប់ពីកុបកម្មក្រោយការបោះឆ្នោតនីហ្សេរីយ៉ា Posted: 19 Apr 2011 09:39 PM PDT ក្រុងកាឌូណា៖ យោងតាមការសរុបតួលេខបានមកពីសាក្សី និងក្រុមអ្នកជួយសង្គ្រោះ បានឲ្យដឹងថា កុបកម្មក្រោយការបោះឆ្នោតនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា បានផ្តាច់ជីវិតមនុស្សយ៉ាងតិច ៥០នាក់ គិតនៅតែតាមបណ្តាក្រុងធំៗ ប៉ុន្តែចំនួនអ្នកស្លាប់សរុបត្រូវគេជឿថាមានចំនួនច្រើនជាងនេះ ឆ្ងាយណាស់។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |