Koh Santipheap Daily

Koh Santipheap Daily


ចាប់​ខ្លួន​អតីត​រដ្ឋ​មន្ត្រី​ថាម​ពល​អេហ្ស៊ីប​

Posted: 22 Apr 2011 01:19 AM PDT

អតីតរដ្ឋមន្រ្តីថាមពលអេហ្ស៊ីប
ប្រភព​ព័ត៌​មាន​តុលាការ​នៅ​ទី​ក្រុង​គែរ​រាយ​ការណ៍​ថា អគ្គ​រដ្ឋ​អាជ្ញា​អេហ្ស៊ីប​បាន​ចេញ​បញ្ជា​កាល​ពី​ថ្ងៃ​ទី​២១ មេសា ថា ​អតីត​រដ្ឋ​មន្ត្រី​ថាម​ពល​លោក SAMEH FAHMY និង​អ្នក​ទទួល​ខុស​ត្រូវ​​ជាន់​ខ្ពស់​៥​រូប​ទៀត​នៃ​ក្រសួង​នោះ​ត្រូវ​​ចាប់​ ឃុំ​ឃាំង​បណ្តោះ​អាសន្ន​ដើម្បី​សួរ​ចម្លើយ​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​សើុប​ អង្កេត​លើ​ទី​ផ្សារ​ផ្តល់​ឧស្ម័ន​ធម្ម​ជាតិ​មួយ​ដល់​អ៊ីស្រា​អែល​។

ស្ត្រី​ម្នាក់​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ស្លាប់​បាត់​បង់​ជីវិត​ពុំ​ស្គាល់​អត្ត​​សញ្ញាណ​

Posted: 22 Apr 2011 01:19 AM PDT

ចាត់​ចែង​បូជា​សព​ស្ត្រី​នោះ​​នៅ​នឹង​វត្ត​អន្លង់​វែង​នេះ
ខេត្ត​ឧត្តរ​មាន​ជ័យ ៖ គ្រោះ​ថ្នាក់​ចរា​ចរណ៍​​១​ករ​ណី​បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​​ស្លាប់បាត់​បង់​ជីវិត​​នៅ​លើផ្លូវ​ជាតិ​លេខ​៦៧ ស្ថិត​នៅ​ក្នុង​ភូមិ​អូរ​ចិញ្ចៀន ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង កាល​ពី​វេលា​ម៉ោង៨​យប់ ​ថ្ងៃទី​២០ មេសា ។ ​សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​កោះ​សន្តិ​ភាពដឹងថា

ប្រធាន​អាស៊ាន​អំពាវ​នាវ​ដល់​​​ថៃ និង​កម្ពុជា​​​បញ្ចប់​​ការប៉ះទង្គិច​​​គ្នា​ដោយ​​​អាវុធ​

Posted: 22 Apr 2011 01:14 AM PDT

រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី
រដ្ឋ​មន្ត្រី​​ការបរទេស​​ឥណ្ឌូណេស៊ី​​ លោកម៉ាទី ណាតា​ឡេ​ហ្គាវ៉ា ​ដែលជាប្រធានអាស៊ាន​​​បាន​អំពាវ​នាវ​​​​ឱ្យ​​​ប្រទេសថៃ ​និងប្រទេស​កម្ពុជា​​បញ្ចប់​​​ការ​​ប៉ះទង្គិចគ្នា​​​ដោយអាវុធ ។ លោកម៉ាទី ​បាន​អំពាវ​នាវ​​ដូច្នេះ​​​ក្រោយពី​មានការប៉ះទង្គិច​​គ្នា​ដោយ​​​​​អាវុធជា​ ថ្មី​​ទៀត​រវាង​​កង​ទ័ព​ថៃ​ និង​​កង​ទ័ព​កម្ពុជា ​​នៅ​​ប្រាសាទ​តាមាន់ធំ និងប្រា​សាទ​​តា​ក្របី​​​ កាលពីព្រឹកថ្ងៃទី​​២២ មេសា ​​បណ្តាល​ឱ្យ​ស្លាប់ទាហាន​​​ទាំង​សង​ខាង​​ ។​

បាក់ដី​​ និង​ថ្មភ្នំ​​នៅភាគខាង​​ត្បូងហ្វីលីពីន​​ស្លាប់​10នាក់​

Posted: 22 Apr 2011 12:53 AM PDT

មនុស្សយ៉ាង​​​ហោចណាស់​១០​នាក់ ​​បាន​ស្លាប់​​បាត់បង់ជីវិត​ និងច្រើន​នាក់​​ទៀត​​​បាត់ខ្លួន ​​ក្រោយពី​​​មាន​ការបាក់ដី​ និងថ្ម​ភ្នំ​ ​ធ្លាក់​​លើភូមិ​​តូចមួយ​នៅភាគខាង​ត្បូង​ប្រទេស​ហ្វីលី​ពីន​ កាលពីព្រឹក​ថ្ងៃទី​​២២ មេសា ។ ​ប៉ូលិស​​មួយ​រូប​​និយាយ​​ឱ្យ​ដឹង​ថា ភក់ និងថ្ម ​បានធ្លាក់​​​ចូល​ក្នុង​​ភូមិ Kingking នៃ​ខេត្ត Compostela នៅ​វេលាម៉ោង​​​២​និង​​៣០នាទី​រំលង​អធ្រាត្រ​ឈាន​ចូលថ្ងៃទី​​២២ មេសា ។​

វាយប្រហារ​​​ដោយយន្តហោះ​​​គ្មាន​មនុស្ស​​​បើកនៅ​ភាគខាង​​ជើង​ប៉ាគី​ស្ថាន​​ស្លាប់​​ជន​សកម្មប្រយុទ្ធ​​​21នាក់​

Posted: 22 Apr 2011 12:53 AM PDT

យន្តហោះគ្មានមនុស្សបើករបស់អាមេរិក
មន្ត្រី​ចារ​កម្ម​​និយាយ​ថា ការវាយប្រហារ​​​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើកដែល​​គេ​សង្ស័យ​​​ថា ជា​របស់អាមេរិក​​នៅ​តំបន់​កុលសម្ព័ន្ធ​​​ភ្នំប៉ាគីស្ថាន​​កាលពីព្រឹកថ្ងៃទី​ ​២២ មេសា បណ្តាល​​ឱ្យ​ស្លាប់​​ជនដែល​​​សង្ស័យ​ថា ​​ជា​ជន​សកម្ម​​ប្រយុទ្ធ​​២១នាក់ ។ ​​មន្ត្រី​​ដដែល​​​​ឱ្យ​​ដឹង​ទៀត​​​​ថា យន្តហោះ​​គ្មានមនុស្ស​​​បើក​​បាន​បាញ់​​មីស៊ីល​​​៥​គ្រាប់​ សំដៅ​កន្លែង​​លាក់ខ្លួន​របស់ពួក​​​ជន​សកម្ម​ប្រយុទ្ធ​​នៅ​តំបន់ Mir Ali នៃ​ខេត្ត​​​វ៉ាហ្ស៊ី​រី​ស្ថាន​ខាង​ជើង​ជា​តំបន់​​កុលសម្ព័ន្ធ​​ភ្នំមួយ​ដែល​ ​មាន​អស្ថិរ​ភាព​បំផុត​​របស់ប៉ាគីស្ថាន​នៅ​​ជាប់​ព្រំដែន​​​ប្រទេស​ អាហ្វហ្គានីស្ថាន ។​

​ទាហានសៀម​​ស្លាប់​៨​នាក់ ​របួសធ្ងន់​​​៩​នាក់ ​​​ចំណែក​​​កម្ពុជា​ស្លាប់​​៣នាក់ របួស​​៧​នាក់​

Posted: 22 Apr 2011 12:50 AM PDT

ខេត្ត​ឧត្តរ​មានជ័យ​ ៖ ​​​យោង​តាម​​​តួលេខ​ជំហានដំបូង​​​​ពី​មន្ត្រី​​​យោធា ដែល​ឈរជើង​​​នៅ​ខ្សែ​​​​ត្រៀម​​​ជួរមុខ​​​បាន​ឱ្យ​ដឹង​ថា ​នៅ​​សមរភូមិ​​ប្រា​សាទ​តាក្របី ​​ទាហានសៀម​​​ស្លាប់​​​៧​នាក់ ​រង​របួស​​​៣នាក់ ចំណែក​​​ទាហាន​កម្ពុជា​ស្លាប់​​៣នាក់ របួស​​៣នាក់ ។ នៅសមរភូមិ​​​​ប្រាសាទ​តាមាន់​​ធំ ទាហានសៀម​ស្លាប់​​១នាក់ របួស​ធ្ងន់​​៦​នាក់

កុមារ​មើល​ទូរទស្សន៍​ច្រើន​ជះ​ផល​អវិជ្ជ​មាន

Posted: 22 Apr 2011 12:46 AM PDT

ក្មេងលែងកុំព្យូទ័រ
បណ្តា​អ្ន​ក​វិទ្យា​សាស្រ្ត​បាន​ព្រមាន​ថា ក្មេង​ៗ​ដែល​មាន​អាយុ​៦ឆ្នាំ​នឹង​ប្រ​ឈម​ជា​មួយ​បញ្ហា​បេះ​ដូច​ច្រើន​ប្រភេទ ​ទៅ​ថ្ងៃ​ខាង​មុខ ​ប្រ​សិន​ជា​ពួក​គេ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចំណាយ​ពេល​​វេលា​ច្រើន​ក្នុង​ ការ​មើល​ទូរទស្សន៍​ឬក៏​លេង​កុំ​ព្យូ​ទ័រ​។​ ការ​សិក្សា​ទៅ​លើ​សិស្សសាលា​ បឋម​សិក្សា​ប្រមាណ​១.៤៩២នាក់​បាន​រក​ឃើញ​ថា ក្មេង​ៗ​ដែល​ចំណាយ​ពេល​រាប់​ម៉ោង​អង្គុយ​នៅ​មុខ​អេ​ក្រង់​កញ្ចក់​​ទូរទស្សន៍ ​ ឬ​កុំ​ព្យូទ័រ​ទទួល​ការ​ឈឺ​ចាប់​ដោយ​ការ​ត្បៀត​សរ​សៃ​ឈាម​ភ្នែក​ គឺជា​សញ្ញា​ដំបូង​មួយ​ឈាន​ទៅរក​ការកើត​ជំងឺ​បេះ​ដូង​និង​សម្ពាធ​ឈាម​ឡើង​ ខ្ពស់​។​

ស្នូរ​ផ្ទុះ​អាវុធ​​​នៅប្រាសាទ​តាក្របី​​បាន​ចាប់ផ្តើម​​​ជាថ្មី​ទៀត​

Posted: 22 Apr 2011 12:39 AM PDT

ខេត្ត​ឧត្តរ​មានជ័យ​ ៖ ​​ស្នូរ​អាវុធ​លាន់សន្ធឹក​​​ និង​កក្រើក​បានចាប់​ផ្តើម​​​ទៀតហើយ នៅ​ប្រា​សាទ​​តាក្របី ទីដែល​​​កង​ទាហាន​​​ប៉ារ៉ា​​​សៀម​​​ចូល​ឈ្លានពាន​​​មកលើ​​​កងទាហាន​កម្ពុជា កាលពី​ព្រឹក​ព្រលឹម​​ថ្ងៃទី​២២ មេសា ២០១១ ​ខណៈ​​​អ្នក​រង​របួស​ និងស្លាប់​​​បញ្ជូនទៅ​មន្ទីរពេទ្យ​​មិនទាន់​បាន​​រៀប​​​រយស្រួល​​ផង

លោក​ឧត្តមសេនីយ៍​ទោហ៊ុន ម៉ាណែត ​ធ្វើ​ស​ន្និសីទ​​កាសែត​​​ស្តីពី​​ការ​ឈ្លានពាន​​​របស់​សៀម​​ និងការវាយ​ប្រយុទ្ធ​គ្នា​

Posted: 22 Apr 2011 12:37 AM PDT

រាជធានីភ្នំពេញ ៖ ​លោក​ឧត្តមសេនីយ៍​ទោ ហ៊ុន ម៉ាណែត ​​បានធ្វើ​​សន្និសីទ​កាសែត​​​កាល​ពី​​​វេលាម៉ោង​​​២​រសៀល​ថ្ងៃទី​​​២២ មេសា ​​២០១១ នៅ​​វិមាន​មិត្ត​ភាព​នៃអគារ​​​ទីស្តី​ការ​​គណៈ​​​រដ្ឋ​មន្ត្រី​​​ស្តីពីការ​ឈ្លានពាន​​របស់​សៀម​​​មក​លើ​ទឹកដី​កម្ពុជា ​និងការ​វាយប្រយុទ្ធគ្នា​​​ដ៏ស្វិត​ស្វាញ​​រវាង​កង​ទាហាន​​កម្ពុជា-​សៀមនៅ​តំបន់​​ប្រាសាទ​តា​ក្របី និង​តា​មាន់​ធំ ​

ស្នូរ​កាំភ្លើង​ស្ងប់ស្ងាត់​​ ខណៈទាហាន​​​សៀម​​មានស្លាប់ និង​រង​របួស​

Posted: 22 Apr 2011 12:35 AM PDT


​ខេត្ត​ឧត្តរ​មានជ័យ​ ៖ ​​កា​រវាយ​ប្រយុទ្ធ​គ្នា​​រវាង​ទាហាន​​​​កម្ពុជា​-សៀម​​មក​ដល់​​វេលាម៉ោង​​​១០​ព្រឹកថ្ងៃទី​​២២ មេសា ​២០១១ ​​បាន​​ស្ងប់​ស្ងាត់​​ស្នូរគ្រាប់កាំភ្លើង​​ទាំង​​ធំទាំង​តូច​​ហើយ ប៉ុន្តែ​​​មិន​​មែន​​​​មាន​ន័យ​​ការផ្ទុះ​​អាវុធ​​​ត្រូវ​បាន​​បញ្ឈប់​នោះទេ ​ពីព្រោះ​ថា ​​ការស្ងប់ស្ងាត់​​​​នេះ​មិន​មែន​កើតឡើង​​​ដោយការចរចា​​​រវាង​មេទ័ព​​ទាំង​​២​កម្ពុជា-សៀម​​​នោះឡើយ

ច្រក​ទ្វារ​​អន្តរជាតិ​​អូរស្មាច់​​ត្រូវបាន​បិទ ច្រក​ទ្វារ​​អន្តរជាតិ​​ជាំ​នៅ​បើក ប៉ុន្តែ​​​ស្ងាត់​​ជ្រងំ​

Posted: 22 Apr 2011 12:34 AM PDT

ច្រកទ្វារ​​អន្តរជាតិ​​​ជាំ
​ខេត្ត​ឧត្តរ​មានជ័យ​ ៖ ​ច្រកទ្វារ​​អន្តរជាតិ​​អូរស្មាច់​​​ ស្ថិត​​ក្នុងសង្កាត់​​អូរស្មាច់ ​ក្រុង​សំរោង ត្រូវបានបិទ​​​ដំណើរ​​ការ​មិន​​​អនុញ្ញាត​​ឱ្យ​ភ្ញៀវ​​ទេសចរ​ ប្រជាពលរដ្ឋ​ចេញ​-ចូល​​ និងការ​​ដឹក​ជញ្ជូន​​ទំនិញ​​​ផ្សេងៗ​​ឆ្លង​កាត់​​នោះទេ ​​កាលពី​​វេលា​ម៉ោង​​៩​និង​៣០នាទី​​ព្រឹក​ថ្ងៃទី​​២២ មេសា ​២០១១។ ចំណែកច្រកទ្វារ​​អន្តរជាតិ​​​ជាំ ស្ថិត​​ក្នុង​​ឃុំ​ត្រពាំង​ប្រីយ៍ ​ស្រុកអន្លង់​​​វែង

ព្រំដែនព្រះវិហារ​​ និង​​បន្ទាយ​មានជ័យ ​មិនមានការ​វាយប្រយុទ្ធ​គ្នា​​​ទេ ប៉ុន្តែ​​​ទាហាន​ទាំង​​២​ភាគីប្រុង​ជើងការ​ខ្ពស់​

Posted: 22 Apr 2011 12:33 AM PDT

ខេត្តព្រះវិហារ​ ៖ ​ស្តីពីព្រំដែន​​​ប្រាសាទ​ព្រះ​វិហារ​​​​ឯណោះវិញ ទាហានកម្ពុជា​​មាន​ការប្រុង​ជើងការ​ណ៍​​​ខ្ពស់ ខណៈ​ពេលទាហាន​​សៀម​​៥​នាក់ ​​ដែលឈរជើង​​​ជាមួយទាហាន​កម្ពុជា​៥​នាក់ នៅ​ចំណុច​​ទ្វារ​ដែក​​ប្រាសាទព្រះវិហារ ​ត្រង់​​​គោ​បុរៈ​ទី​​​៥នោះ ​​បានរត់ចូលទឹកដីសៀម​វិញហើយ ​នៅ​ក្រោយ​​​​ពេល​បន្តិចនៃការ​​​ប្រយុទ្ធគ្នា​​រវាងកងទ័ព​កម្ពុជា​

តារា​ចម្រៀង​លោកMICHEL MARTELLY ប្រកាសជា​អ្នក​ឈ្នះឆ្នោតប្រធានាធិបតីហៃទី

Posted: 22 Apr 2011 12:33 AM PDT

ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ហៃទី
ក្រុម​ប្រឹក្សា​បោះឆ្នោត​ហៃទីរាយ​ការណ៍​ កាល​ពី​ថ្ងៃទី២១ មេសា ថា តារាចម្រៀង​លោក MICHEL MARTELLY ត្រូវ​បានប្រកាស​​ជា​ផ្លូវ​ការ​ថា ជា​អ្នក​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​​ប្រធានា​ធិបតី​កាលពី​ថ្ងៃទី២០ មីនា កន្លងមកនេះ នៅហៃ​ទី ។ ​អ្នក​នាំពាក្យ​​របស់ក្រុមប្រឹក្សា​នេះថ្លែងថា បេក្ខជនលោក​ MICHEL MARTELLY ​ត្រូវ​​បាន​ប្រកាស​ថា ជា​អ្នកឈ្នះក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតីហៃទីជុំទី២ ជាមួយសំឡេង​៧១៦. ៩៨៦សំឡេង (៦៧,៥៧%) ។

ចូល​ប្លន់​ក្នុងផ្ទះលក់គ្រឿង​សំណង់នៅ​ស្រុក​ពញា​​​ឮ បាញ់​របួស​​​​២នាក់​

Posted: 22 Apr 2011 12:31 AM PDT

​ជនរងគ្រោះ​​ពីរនាក់​​ពូ ​និង​ក្មួយ​​ត្រូវ​សាច់​ញាតិ​​​​បញ្ជូន​ទៅកាន់​​​មន្ទីរពេទ្យ​​​​កាល់ម៉ែត​​​ដើម្បីសង្គ្រោះ​​ជីវិត
ខេត្តកណ្តាល​ ៖ ​ជនរងគ្រោះ​​ពីរនាក់​​ពូ ​និង​ក្មួយ​​ត្រូវ​សាច់​ញាតិ​​​​បញ្ជូន​ទៅកាន់​​​មន្ទីរពេទ្យ​​​​កាល់ម៉ែត​​​ដើម្បីសង្គ្រោះ​​ជីវិត បន្ទាប់ពី​​ពួកគេ​ត្រូវ​​ចោរ​ប្លន់​​​​មួយក្រុម​​​ប្រដាប់​ដោយ​​​​កាំភ្លើង​​​អាកា​​សំរុក​​​ចូលទៅ​ក្នុង​ផ្ទះ​​នៅភូមិ​​​​តាជ្រៃ ឃុំជ្រៃលាស់ ​ស្រុក​ពញាឮ ​​​កាលពីវេលាម៉ោង​​​៧​និង​​៣០នាទី​​យប់ថ្ងៃទី​​​២១ មេសា ​​​២០១១ ​​ធ្វើ​​សកម្ម​ភាព​​ចាប់ជន​រងគ្រោះ ​ជា​សមាជិក​

សកម្ម​ភាព​ប្រយុទ្ធ​គ្នា​រវា​ងទាហាន​​​កម្ពុជា-សៀម​​​កាន់តែ​ស្វិត​ស្វាញ​រាលដាល​​មក​ដល់​ប្រាសាទ​​តាមាន់ធំ​

Posted: 22 Apr 2011 12:31 AM PDT

​ខេត្ត​ឧត្តរ​មានជ័យ​ ៖ ​ការប្រយុទ្ធ​គ្នា​​​​ដ៏​ស្វាញ​ស្វិត​​រវាង​ទាហាន​កម្ពុជា​-សៀម ​​ដែល​​កើត​ឡើង​​​សាជា​ថ្មីនេះ​បាន​រាល​ដាល​​​មក​ដល់​តំបន់​​​​ប្រា​សាទ​តាមាន់ធំ​ហើយ​ ខណៈ​ទ្រនិច​​នាឡិកា​បាន​ដើរមក​ដល់​ចំណុច​ម៉ោងប្រមាណ​​៨ព្រឹកថ្ងៃទី​​​២២ មេសា ​២០១១ ​បន្ទាប់ពី​ទាហានកម្ពុជា​​បាន​វាយ​ប្រយុទ្ធ​​ខ្លាំង​ក្លា​​​បណ្តេញ​​សត្រូវ​ចង្រៃ​​​​ទាហានសៀម​ឱ្យ​ចាកចេញ​​ពី​តំបន់​​ប្រាសាទ​តា​ក្របី​​តាំង​ពី​ព្រឹកព្រលឹម​​​​អរុណ​រះម៉្លេះ

ទាហានកម្ពុជា​-សៀម​​ពើប​ប្រយុទ្ធ​គ្នា​​នៅ​ប្រាសាទតាក្របី

Posted: 22 Apr 2011 12:30 AM PDT

ខេត្ត​ឧត្តរ​មានជ័យ​ ៖ ​ការពើប​ប្រយុទ្ធ​​គ្នា​មួយ​ដោយ​កាំភ្លើង​​​ធំ​-តូច​រវាង​ទាហាន​កម្ពុជា​-​សៀម​បានកើតឡើង​​គួរ​ឱ្យ​ញាក់សាច់​ ខណៈ​ស្នូរ​​ផ្ទុះ​គ្រាប់​ធំៗ​លាន់​កក្រើក​ និង​ស្នូរ​​ផ្ទុះ​​គ្រាប់​តូច​ៗ លាន់​​សន្ធឹក​ទ្រហឹង​ពេញ​ព្រៃ​​ដែលជា​​សមរភូមិ​​​ជួរ​មុខ​កាលពីវេលាម៉ោង​​​៦ព្រឹក​ថ្ងៃទី​២២ មេសា ​២០១១ នៅ​ចំណុច​​ប្រាសាទតាក្របី ​ស្ថិត​ក្នុង​​ឃុំ​គោក​មន ​ស្រុកបន្ទាយយ​​អម្ពិល​

មន្ត្រីអាជ្ញា​ធរ​​អប្សរា​​មាន​គ​ម្រោង​​​ចុះ​​ពិនិត្យ​​កាត​ប៉ូ​ស្តាល់​​ផលិត​​ដោយ​​វិចិត្រ​ករ​​បរទេស ​យក​​រូប​​អង្គ​រ​​វត្ត​​​ភ្ជាប់​​​រូប​​អប្សរា​​សិច​ស៊ី​ដែល​​នាំ​​ឱ្យ​​ប៉ះ​​ពាល់​​ដល់​​តម្លៃ​​វប្ប​ធម៌​​របស់​​ខ្មែរ​

Posted: 22 Apr 2011 12:24 AM PDT

រូប​កាត​ប៉ូ​ស្តាល់ (Carte Postale : ប័ណ្ណ​ប្រៃសណីយ៍)
ខេត្ត​សៀមរាម ៖ មន្ដ្រី​អាជ្ញា​ធរ​អប្សរា​បាន​ថ្លែង​​ថា ​នឹង​មាន​គម្រោង​ចាត់​ឱ្យ​មន្ដ្រី​ចុះ​ទៅ​ពិនិត្យ​​មើលរូប​កាត​ប៉ូ​ស្តាល់ (Carte Postale : ប័ណ្ណ​ប្រៃសណីយ៍) មួយ​ប្រភេទ​ដាក់​លក់​នៅ​តាម​ផ្សារ​ទំនើ​ប​ៗ​នា​ពេល​បច្ចុប្បន្ន ដែល​វិចិត្រ​ករ​ជនជាតិ​បរទេស​ថតរូប​កំពូល​ខ្ពស់​បំផុត​នៃ​ប្រាសាទអង្គរវត្ដ​ភ្ជាប់​ជាមួយ​ស្រី​ស្អាត​រចនា​ជា​រូប​អប្សរា​ពុំ​ត្រឹមត្រូវ​តាម​រចនា​បថ​​ដើម និង​ស្លៀក​សម្លៀក​​បំពាក់​សិ​ច​ស៊ី​លេច​លើ​​លេច​ក្រោម ធ្វើ​​ឱ្យ​ប៉ះ​ពាល់​ដល់​វប្ប​ធ​ម៌​ជាតិខ្មែរ​

ជប៉ុន​អនុម័ត​​ថវិកាជាង40​​ពាន់លាន​ដុល្លារ​​សម្រាប់​កសាង​​ប្រទេស​ឡើងវិញ​

Posted: 22 Apr 2011 12:20 AM PDT

គណៈរដ្ឋ​មន្ត្រី​​ជប៉ុននៅថ្ងៃទី​​២២ មេសា ​បាន​អនុម័ត​​​​កញ្ចប់ថវិកា​​ចំនួន​​៤៩ពាន់លាន​ដុល្លារ ​សម្រាប់​ការ​កសាង​ឡើងវិញ​​នូវ​តំបន់នានា​ដែល​រង​ការ​ខូចខាត​ដោយ​​​ការ​ រញ្ជួយដី​ដ៏ខ្លាំង​​បង្ក​ឱ្យ​​កើត​​មានរលក​យក្ស​ស៊ូណាមី កាលពី​ខែមីនា កន្លង​មក ។ ថវិកា​ក្នុង​ចំនួន​​ដ៏ច្រើន​នេះ​សម្រាប់​មូល​និធិ​​ជួយសង្គ្រោះ​​ គ្រោះមហន្តរាយ​​​​នឹង​ចំណាយ​សម្រាប់ការ​​​បោសសំអាត​​​កម្ទេចកម្ទី​​​បាក់​ បែក​​ការ​ ផ្តល់​ជំរក​​​បណ្តោះអាសន្ន ការជួស​​ជុល​​ឡើ​ងវិញ​​ផ្លូវថ្នល់ ​កសិដ្ឋាន​ ព្រលានយន្តហោះ​ និង​សាលា​រៀន​​​​ ជាពិសេស​​ផ្តល់ប្រាក់​កម្ចី​​ដល់​​​ការ​ធ្វើ​​ជំនួញ​​ធុនតូច​​ និង​ធុន​​មធ្យម ។​

លោកអាប់បាស់ មានសុទិដ្ឋិនិយម​​ចំពោះការ​​ទទួលស្គាល់​រដ្ឋ​ប៉ាឡេស្ទីន​

Posted: 22 Apr 2011 12:20 AM PDT

លោកអាប់បាស់ និងលោកសាក់កូហ្ស៊ី
ប្រធានាធិបតី​​ប៉ាឡេស្ទីន​ លោក​ម៉ាមូដ អាប់​បាស់​ត្រូវបានទទួលជួប​សន្ទនា​​កាលពីថ្ងៃទី​​​២១ មេសា នៅ​ទីក្រុង​​ប៉ារីស ដោយប្រធានាធិបតី​​បារាំង ​លោកនីកូឡាស់ សាកូហ្ស៊ី ​​ដោយ​ក្នុង​ឱកាស​នោះ​​លោកអាប់បាស់​​បានស្នើ​​ការ​​​ណែនាំ​​របស់​ ប្រធានាធិបតី​បារាំង​អំពី​ដំណើរ​ការ​ដែល​ត្រូវ​​អនុវត្ត​​​សម្រាប់​ឱ្យ​ មានការ​ទទួលស្គាល់​​រដ្ឋ​ប៉ា​ឡេស្ទីន​​មួយ ។​

តារា​ម៉ូដ​មូស្ល៊ឹម​ជាតិ​តួក​គី​សញ្ជាតិ​អាល្លឺម៉ង់​​ថត​ស្រាត​​ផ្តល់​កម្លាំង​ចិត្ត​ដល់​ស្ត្រី​នៅ​ប្រទេស​កំណើត​

Posted: 22 Apr 2011 12:19 AM PDT

នាង​ស៊ី​ឡា​ សា​ហ៊ីន តារា​ម៉ូដ​ និង​តារា​សម្តែង​​ជន​ជាតិ​តួក​គី សញ្ជាតិ​អាល្លឺ​ម៉ង់
ស្រាវជ្រាវ ៖ នាង​ស៊ី​ឡា​ សា​ហ៊ីន តារា​ម៉ូដ​ និង​តារា​សម្តែង​​ជន​ជាតិ​តួក​គី សញ្ជាតិ​អាល្លឺ​ម៉ង់​ ដែល​ទទួល​ជោគ​ជ័យ​​​ក្នុង​ការ​សម្តែង​​រឿង Good Times Bad Times របស់​ស្ថានីយ​ទូរទស្សន៍​​​អាល្លឺ​ម៉ង់ ​បាន​បង្កើត​​នូវ​ភាព​ព្រឺ​ព្រួច ដោយ​ថត​រូប​ភាព​ស្រាត​បង្ហាញ​ដើម​ទ្រូង​​នៅ​ក្នុង​​ទស្សនា​វដ្តី «ប្លេ​បយ» ខណៈ​ពេល​សាមីខ្លួន​ប្រកាស​ថា ​គោល​បំណង​​​នៃ​ការ​​ថត​ស្រាត​​នេះ​ដើម្បី​​ឱ្យ​ខ្លួន​មាន​សេរី​ភាព​​ពីច្បាប់​ទម្លាប់​​ដែល​ធ្លាប់​​រឹត​បន្តឹង​ខ្លួន​តាំងពី​ស្ថិត​ក្នុង​វ័យ​កុមារ

មូល​និធិ​កសាង​ពង្រឹង​ប្រព័ន្ធ​​លេ​ណ​ដ្ឋាន​​ និង​វត្ថុ​រារាំង​​នៅ​ភូមិ​ភាគ​៥

Posted: 22 Apr 2011 12:13 AM PDT

មូល​និធិ​កសាង​ពង្រឹង​ប្រព័ន្ធ​​លេ​ណ​ដ្ឋាន​​ និង​វត្ថុ​រារាំង​​នៅ​ភូមិ​ភាគ​៥
ខេត្ត​បាត់​ដំបង ៖ អនុវត្ត​​តាម​ផែនការ​និង​សេចក្ដីសម្រេច​របស់​រាជរដ្ឋាភិបាល ​ស្ដី​ពី​ការ​បង្កើត​​គណៈកម្មការ​ដឹកនាំ​គ្រប់គ្រង​កសាង​ពង្រឹង​​ប្រ​ព័​ន្ធ​លេណដ្ឋាន​និង​វត្ថុ​រារាំង​ទិស​យោធ​ភូមិ​ភាគ​ទី​៥ ​និង​រៀបចំ​ការ​ចង​សម្ព័​ន្ធ​មេត្រីភាព រវាង​អង្គភាព​កងទ័ព អង្គភាព​នគរបាល​ជាតិ​ជា​មួយ​ស្ថាប័ន​ស៊ី​វិល ​លោកនាយ​ឧត្ដម​សេនីយ៍​​មាស សុភា មេបញ្ជាការ​

អាជ្ញា​ធរ​ស្រុក​ត្រពាំង​ប្រាសាទ​​ចុះ​ដោះ​ស្រាយ​ទំនាស់​ដី​ធ្លី​រវាង​ប្រជា​ពល​រដ្ឋ​ និង​កង​ទ័ព

Posted: 21 Apr 2011 11:55 PM PDT

​ប្រជា​ពល​រដ្ឋ​ចំនួន​២៣២​គ្រួសារ​ក្នុង​ភូមិ​អូរ​ត្រាំ​ប៉ោង ឃុំ​ព្រះ​​ប្រឡាយ ដែល​​​ដាក់​ពាក្យ​បណ្តឹង​​មក​​អាជ្ញា​ធរ​
ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ លោក​សៅ ថាន អភិ​បាល​រង​ស្រុក​ត្រពាំង​ប្រាសាទ និង​លោក​ទេព រុន មេ​ឃុំ​ព្រះ​ប្រឡាយ​ ព្រម​ទាំង​មន្ត្រី​​​ជា​ច្រើន​រូប​ទៀត​ បាន​ចុះ​ទៅ​ធ្វើ​ការ​ដោះ​ស្រាយ​ជូន​ប្រជា​ពល​រដ្ឋ​ចំនួន​២៣២​គ្រួសារ​ក្នុង​ភូមិ​អូរ​ត្រាំ​ប៉ោង ឃុំ​ព្រះ​​ប្រឡាយ ដែល​​​ដាក់​ពាក្យ​បណ្តឹង​​មក​​អាជ្ញា​ធរ​ស្រុក​ថា ទាហាន​ក្នុង​កង​ពល​តូច​ថ្មើ​រ​ជើង​លេខ​៨ ​រំលោភ​យក​ដី​ស្រែ​

យុវ​ជន​សរ​សៃ​ប្រសាទ​យក​កូន​កាំ​បិត​​ចាក់​ធ្លាយ​​ពោះ​ខ្លួន​ឯង​២កាំ​បិត

Posted: 21 Apr 2011 11:39 PM PDT

យុវ​ជន​​សរ​សៃ​ប្រសាទ​ម្នាក់​បាន​យក​កូន​កាំ​បិត​ចុង​ស្រួច​ចាក់​ពោះ​ខ្លួន​ឯង​
ខេត្ត​ស្វាយ​រៀង​ ៖ យុវ​ជន​​សរ​សៃ​ប្រសាទ​ម្នាក់​បាន​យក​កូន​កាំ​បិត​ចុង​ស្រួច​ចាក់​ពោះ​ខ្លួន​ឯង​ចំនួន​ពីរ​កាំ​បិត​ធ្លាយ​ពោះ​ហូរ​ឈាម​ជោក​​ខ្លួន​ ខណៈ​ពេល​នៅ​ផ្ទះ​តែ​ម្នាក់​ឯង​ ហើយ​​ត្រូវ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​មន្ទីរ​ពេទ្យ​ទាន់​ពេល​វេលា​។ យុវ​ជននេះ​ឈ្មោះ​វល្ល៍ តុលា អាយុ​២៨​ឆ្នាំ បាន​យក​កូន​កាំ​បិត​ចិត​បន្លែ​ចុង​ស្រួច​ចាក់​ពោះ​ខ្លួន​ឯង​កាល​ពី​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​២១ មេសា

ឈ្មួញទុច្ចរិតជញ្ជូន​ឆ្អឹង​មាន់​​ចូល​តាម​​ច្រកអូររំដួល​ទាំង​កណ្តាលយប់

Posted: 21 Apr 2011 11:12 PM PDT


ខេត្ត​បាត់​ដំបង ៖ បើ​ទោះ​ជា​មន្ត្រី​កាំកុង​ត្រូល​​និង​មន្ត្រី​ប្រចាំ​ច្រកទ្វារ​«អូររំដួល» ស្រុក​​ភ្នំព្រឹក​​មួយ​ចំនួន ​បាន​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​ចំណីអាហារ​ខូចគុណភាព​​ដែល​​ពួក​ឈ្មួញ​ទុច្ច​រិតលួច​​​នាំ​ចូល​ពី​ប្រទេស​​សៀម​ដោយ​​ខុស​ច្បាប់​​យ៉ាងណាក្តី ក៏ពួក​ឈ្មួញ​​ដែល​​មាន​ឈ្មោះ​​ដដែល​ៗ​នៅ​តែ​បន្ត​​លួច​​ដឹក​ជញ្ជូន​ចូល​តាម​​ច្រក​ទ្វារនោះ​យ៉ាង​សកម្ម​​ដដែល

បង្ក្រាប​កន្លែង​​​លេង​ហ្គេម​៤​កន្លែង ​​ក្រោយពី​​​អាណាព្យាបាល​​សិស្ស​​​ប្តឹង​តវ៉ា​

Posted: 21 Apr 2011 09:14 PM PDT


​ខេត្ត​បាត់​ដំបង​ ៖ ​កន្លែង​បើកល្បែង​​​ហ្គេ​ម​​​​៤​កន្លែង​​ក្នុងចំណោម​​ជា​ច្រើន​​​កន្លែង​​​ក្នុង​​ក្រុង​បាត់​ដំបង ដែលកំពុង​​ពង្វក់​កូនសិស្ស​​មិន​ឱ្យ​ចូល​សាលា ត្រូវ​បានបង្ក្រាប​​​​ដោយ​កម្លាំង​​នគរបាល​​​ព្រហ្មទណ្ឌ​​​នៃស្នង​ការ​ដ្ឋាន​នគរបាល​​ខេត្ត​កាលពី​វេលាម៉ោង​​៩​និង​​៣០នាទី​ព្រឹកថ្ងៃទី​​២២ មេសា នេះ ក្រោយពីមានបណ្តឹង​​​​តវ៉ា​ពីអាណាព្យា​បាល​​​សិស្ស​មួយ​ចំនួន​​នាប៉ុន្មាន​​​ថ្ងៃនេះ​

អតីត​អភិ​បាល​រដ្ឋ​អាមេរិក​មួយ​រូប​ លោក​ហ្គារី ចន​សុន​ ឈរឈ្មោះ​បេក្ខ​ជន​ប្រធានា​ធិបតី​គណ​បក្ស​សា​ធារណ​រដ្ឋ​

Posted: 21 Apr 2011 08:52 PM PDT

លោក​ហ្គារី ចន​សុន
អតីត​អភិ​បាល​រដ្ឋ​ញូវ​ម៉ិច​ស៊ិក​លោក​ហ្គារី ចន​សុន ប្រកាស​កាល​ពី​ថ្ងៃ​ទី​២១ មេសា ពី​បេក្ខ​​ភាព​របស់​លោក​សំរាប់​បេក្ខ​ជន​សំរាំង​នៃ​គណ​បក្ស​សាធារណ​រដ្ឋ​ សំរាប់​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​សហ​រដ្ឋ​អាមេរិក​នា​ឆ្នាំ​២០១២​ខាង​មុខ ​នេះ។ មាន​អាយុ​៥៨​ឆ្នាំ​មហា​សេដ្ឋី​រូប​នេះ​ដែល​រក​ស៊ី​មាន​បាន​ក្នុង​ក្រុម​ហ៊ុន BTP បាន​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​ប្រធានា​ធិបតី​ដោយ​រូប​លោក​ជាប់​ឆ្នោត​២​អាណត្តិ​ ជា​ប្រមុខ​របស់​រដ្ឋ​នៅ​ភាគ​ខាង​លិច​អាមេរិក​នេះ​។ លោក​បាន​ហៅ​ឈ្មោះ​លោក​ថា ប្រធានា​ធិបតី​វេតូ​ ព្រោះ​តែ​លោក​ធ្លាប់​បាន​​ប្រើ​វេតូ​ធ្វើ​ឱ្យ​ស្ទះ​​ដល់​ការ​អនុ​ម័ត​គំរោង​ ច្បាប់​មិន​តិច​ជាង​៧៥០​ឡើយ​។

អូតង់​បង្កើន​ការ​វាយប្រហារ​​​តាមអាកាស​​ប្រឆាំង​កង​កម្លាំង​​​ លោកកាដាហ្វីខណៈអាមេរិក​អនុម័ត​​ប្រើប្រាស់​​​យន្តហោះ​​​គ្មាន​​មនុស្ស​​​​ បើក​

Posted: 21 Apr 2011 08:51 PM PDT

សំឡេង​ផ្ទុះ​​យ៉ាង​ខ្លាំង និង​សំឡេង​យន្តហោះ​​​បាន​លាន់​ឮ​​នៅពីលើ​ទីក្រុង​​​ទ្រីប៉ូលី រដ្ឋ​ធានី​​លីប៊ី កាលពី​យប់ថ្ងៃទី​​២១ មេសា កន្លងមក​​ ​ដែល​នោះ​​ទំនង​ជា​ការ​វាយប្រហារ​​​​របស់​កង​កម្លាំង​​​​អង្គការ​អូតង់​​​​ ប្រឆាំង​​​តំបន់​កាន់​កាប់​សំខាន់​ៗរបស់មេ​ដឹក​នាំ​​​​ផ្តាច់ការ​​ប្រទេស​ នោះ​ លោក​មូអាម៉ា កាដា​ហ្វី។ ជាមួយ​​គ្នានេះ ប្រទេស​សម្ព័ន្ធ​​មិត្ត​​បាន​ចេញ​ការ​​ព្រមានថ្មីមួយ​ចំពោះ​​ជនស៊ីវិល​ នៅប្រទេស​​លីប៊ី ​ធ្វើ​យ៉ាង​ណា​​​នៅ​ឱ្យឆ្ងាយ​ពី​កង​កម្លាំង​​​របស់​លោក​កាដាហ្វី ​ជាពិសេស​​​តំបន់​យោធា​។​

លោកមូបារ៉ាក់ ​អា​ចបញ្ជូនទៅ​​ដាក់គុក​

Posted: 21 Apr 2011 08:32 PM PDT

អគ្គ​អយ្យការ​​អេហ្ស៊ីប​​រាយការណ៍​​កាលពីថ្ងៃ​ទី​២១ មេសា ​​ក្នុង​សេចក្តីប្រកាស​​មួយថា ខ្លួន​​​សិក្សា​​​ពី​​យថា​​ភាពនៃការ​បញ្ជូន​លោកហូស្នី មូបា​រ៉ាក់​ ទៅកាន់​ពន្ធនាគារ​​មួយ ​ឬ​ទៅកាន់​​មន្ទីរ​ពេទ្យ​​នៃ​ពន្ធនាគារ​​មួយ​ប្រសិនបើ​​​សុខ​ភាព​របស់​​អតីត ​​ប្រធា​នា​ធិបតី​​​រូបនេះ​​​តម្រូវ ។​ អគ្គ​​រដ្ឋ​​អាជ្ញា លោក​អាប់ដែល ​មេ​ហ្គីដ ​ម៉ា​មូដ ​​​បានចាត់តាំង​ឱ្យក្រុម​​មួយដឹក​នាំ​ដោយ​​វេជ្ជ​បណ្ឌិត​​មួយរូប​ទៅកាន់​ មន្ទីរ​​​​ពេទ្យ​ក្រុង CHARM EL-CHEIKH ជា​កន្លែង​​​ដែល​លោក​​​​មូបារ៉ាក់ ​​​កំពុង​​ស្ថិត​នៅ​​ទីនោះ ​ដើម្បី​​វាយ​តម្លៃ​​ពីស្ថានភាព​សុខ​​ភាព​​​របស់​លោក

រថ​យន្ត​ដឹក​អ្នក​ដំណើរ​កំពុង​ផ្គើន​នឹង​ច្បាប់​ចរា​ចរណ៍​

Posted: 21 Apr 2011 08:30 PM PDT


ខេត្ត​កំពត​ ៖ អ្នក​បើក​បរ​រថ​យន្ត​ទួរីស​ដឹក​អ្នកដំណើរ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣៣ ចេញ​ពី​ស្រុក​បន្ទាយ​មាស​ឆ្លង​កាត់​ស្រុក​កំពត​​​ឆ្ពោះ​ទៅ​កាន់​ខេត្ត​ព្រះ​សីហនុ និង​ខេត្ត​កោះ​កុង​មួយ​ចំនួន​កំពុង​ផ្គើន​នឹង​ច្បាប់​ចរា​ចរណ៍​ហាម​ឃាត់​ការ​​ការ​ផ្ទុក​ទំនិញ​ និង​ដឹក​​មនុស្ស​ហួស​កំណត់​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដល់​ជីវិតអ្នក​ធ្វើ​ដំណើរ​។ សព្វ​ថ្ងៃ​នេះ​ប្រភេទ​រថ​យន្ត​

ព្រះ​មហា​ក្សត្រី​យានី​អេ​លី​ហ្សា​បែត​ទី​2ប្រារព្ធ​ព្រះ​រាជ​ពិធី​ចំរើន​ព្រះ​ជន្ម​គំរប់​85ព្រះ​វស្សា​

Posted: 21 Apr 2011 08:23 PM PDT

ព្រះមហាក្សត្រីយានីអេលីហ្សាបែតទី២ក្នុងពិធី​ចំរើន​ព្រះជន្ម
ព្រះ​មហា​ក្សត្រី​យា​នី​អេ​លី​ហ្សា​បែត​ទី​២​នៃចក្រ​ភព​អង់​គ្លេស​​កាល​ពី​ ថ្ងៃ​ទី​២២ មេសា បាន​ប្រារព្ធ​ពិធី​ចំរើន​ព្រះ​ជន្ម​គំរប់​៨៥​ព្រះ​វស្សា​ ហើយ​ព្រះ​អង្គ​ទ្រង់​យាង​ទៅ​សូត្រ​ធម៌​នៅ​ WESTMIN -STER នៃ​ទី​ក្រុង​ឡុងដ៍​ដែល​នៅ​ទី​នោះ​ជា​កន្លែង​ព្រះ​អង្គ​ប្រារព្ធ​​ព្រះ​រាជ​ ពិធី​ឡើង​គ្រង​រាជ្យ​កាល​ពី​ខែ​មិថុនា ឆ្នាំ​១៩៥៣ ។ ទី​នោះ​ដែរ​នឹង​ជា​កន្លែង​ប្រារព្ធ​ពិធី​រៀប​អភិ​សេក​​ព្រះ​អង្គ​ម្ចាស់​ វីល្លៀម​ និង​នាង KATE MIDDLETON នា​ថ្ងៃ​ទី​២៩ មេសា​ ខាង​មុខ​នេះ​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!