The Phnom Penh Post - KHMER: “ក្រសួង​ការពារ​ជាតិ​កម្ពុជា​និយាយ​ថា ថៃ​មាន​គោល​ដៅ​វាយ​កាន់​កាប់​ប្រាសាទ​កម្ពុជា” plus 4 more

The Phnom Penh Post - KHMER: “ក្រសួង​ការពារ​ជាតិ​កម្ពុជា​និយាយ​ថា ថៃ​មាន​គោល​ដៅ​វាយ​កាន់​កាប់​ប្រាសាទ​កម្ពុជា” plus 4 more


ក្រសួង​ការពារ​ជាតិ​កម្ពុជា​និយាយ​ថា ថៃ​មាន​គោល​ដៅ​វាយ​កាន់​កាប់​ប្រាសាទ​កម្ពុជា

Posted: 23 Apr 2011 12:13 AM PDT

ភ្នំពេញ : ក្រសួង​ការពារ​ជាតិ​ កម្ពុជា​បាន​ថ្កោល​ទោស ​យ៉ាង​ធ្ងន់​​បំផុត​ចំពោះ​ការ ឈ្លាន​ពាន​ ដោយ​ចេតនា​ម្តង​ហើយ​ ម្តង​ទៀត ​ដោយ​ប្រទេស​ថៃ ​មក​លើ​ប្រទេសកម្ពុជា។

សង្គ្រាម​ព្រំដែន​ ខ្មែរ ​ថៃ ​នៅ​បន្ត​ក្តៅគគុក​នៅ​ឡើយ

Posted: 22 Apr 2011 10:41 PM PDT

ភ្នំពេញ : ក្រសួង​ការពារ​ជាតិ​កម្ពុជា ​ប្រកាស​ថា ​នៅព្រឹក​ថ្ងៃសៅរ៍ថា សភាព​ការណ៍ ​នៅ​តាម​ព្រំ​ដែន​កម្ពុជា ​ថៃ ក្នុង​ខេត្ត​ឧត្តរមាន​ជ័យ ​នៅតែ​បន្ត​ការ​គំរាម​កំហែង ​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​ថៃ មិន​ត្រឹម​តែ​វិស័យ ​យោធាទេ​ ​តែ​ថែម​ទាំង​ប្រជា​ពលរដ្ឋ​ស៊ីវិល​ផង ។

កងទ័ពកម្ពុជា-ថៃបន្តប្រយុទ្ធគ្នាដល់ថ្ងៃទី ២ ថៃនៅតែរំលោភបំពានលើកម្ពុជា

Posted: 22 Apr 2011 09:23 PM PDT

ការ​ប្រយុទ្ធ​គ្នា​រវាង​កង​ទ័ព​កម្ពុជា ​និង​ថៃនៅ​តំបន់​ប្រាសាទ​តាក្របី ​ថ្មដូន​ និង​ប្រាសាទ​តាមាន់​បាន​ផ្ទុះឡើង​
សាជា​ថ្មីនៅ​ព្រឹកថ្ងៃ​សៅរ៍នេះ។​ នេះគឺជា​ការថ្លែង​ឲ្យដឹង​របស់​មន្ត្រីរដ្ឋាភិបាល​កម្ពុជា ​មួយថ្ងៃ​បន្ទាប់​ពីមាន​ ការប្រយុទ្ធ​គ្នា ​និង​បាន​បង្កការ​ស្លាប់​មនុស្ស​ជាច្រើន​នាក់ទាំង​កម្លាំង​ទ័ព​កម្ពុជា​ និ​ងថៃ។

អ្នកនាំពាក្យ​ទីស្តី​ការ​គណៈរ​ដ្ឋមន្ត្រី​លោក​ផៃ ​ស៊ីផាន​ បាន​ថ្លែងថា​ ការ​ប្រយុទ្ធគ្នា​បាន​ចាប់ផ្តើម​ឡើង​នៅព្រឹក​ថ្ងៃ
សោរ៍​ ហើយ​រហូត​មក​ទល់​ពេល​នេះ ​មិនទាន់​បាន​បញ្ចប់​នៅឡើយ​ទេ។ ​ចំណែក​លោក​ឈុំ ​សុជាតិ​ អ្នកនាំ​ ពាក្យ​ក្រសួង​ការពា​រជាតិ ​បានឲ្យដឹង​ផងដែរថា ​ការប្រយុទ្ធគ្នា​នៅថ្ងៃនេះ ​គឺមាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​ថ្ងៃម្សិល​
មិញ។ ​លោក​ឈុំ ​សុជាតិ ​បានចោទ​ប្រកាន់​ប្រទេស​ថៃ​ថា ​បានប្រើ​ប្រាស់​យន្តហោះ​ស៊ើប​ការណ៍​លើតំ​បន់ សម​រភូមិ​ ហើយ​បាន​ធ្វើការ​វាយ​ប្រហារ​មកលើ​កម្លាំង​កង​ទ័ពកម្ពុជា​ដោយ​ប្រើប្រាស់​អាវុធ​ធុនធ្ងន់។

មិនទាន់​មាន​របាយ​ការណ៍ខូច​ខាត​ និងការ​ស្លាប់​មនុស្ស​នៅឡើយ​ទេ ​ក្នុង​ការប្រយុទ្ធ​នៅថ្ងៃទី​២ នេះ។​ ប៉ុន្តែ
ការប្រយុទ្ធ​គ្នាកាល​ពីថ្ងៃ​ម្សិលមិញ ​បានធ្វើ​ឲ្យទាហាន​ថៃស្លាប់​ជាច្រើន​នាក់ដែល​តាម​របាយការណ៍​ខ្លះបា​ន ថាមាន​ចន្លោះពី​ ១៣ ​ទៅ ​២០​នាក់ ​និង​រង​របួស​ជាច្រើន​នាក់។​ ចំណែក​ភាគី​កម្ពុជា ​ស្លាប់កង​ទ័ព​ចំនួន ​៣ ​នាក់​ និង​រង​របួស​ចំនួន​ ៦ ​នាក់៕

ក្រឡាប់រថយន្តដឹកកម្មករ របួសយ៉ាងតិច៥០នាក់ តែមិនមានអ្នកស្លាប់ទេ

Posted: 22 Apr 2011 08:43 PM PDT

យ៉ាង​តិច​មាន​មនុស្ស​ចំនួន​៥០នាក់ ​បាន​រងរបួស​ធ្ងន់​ និង​ស្រាល នៅ​ពេល​ដែល​រថយន្ត​ហីយ៉ាន់​ដាយ​មួយ​គ្រឿង ​ផ្ទុកពេញ​ដោយ​កម្មករ​កម្មការិនី​រោង​ចក្រ ​បាន​បែក​កង់​ រួច​ក៏ក្រឡាប់​បោក​ខ្លួន​ នៅ​កណ្តាល​ថ្នល់ ​លើកំណាត់​ផ្លូវរោង​ចក្រ​កែវ​-វាល​ពិឃាត​ ខាង​ជើង​ទីតាំង​ក្រុមហ៊ុន​ជីប​ម៉ុង ​ខុនគ្រីត​គ្រុប ​ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​ជើងឯក​ សង្កាត់​ជើងឯក​ ខណ្ឌ​ដង្កោ ​រាជធានីភ្នំពេ​ញ ​កាលពីវេលា​ម៉ោងជាង ៦​ ព្រឹក ​ថ្ងៃសៅរ៍​​ ទី២៣​ មេសានេះ ប៉ុ​ន្តែពុំ​មានអ្នក​ស្លាប់នោះ​ទេ។​
ភ្លាមៗ​នោះពុំ​ទាន់មាន​របាយការណ៍​លម្អិត​អះអាង​ពិតប្រាកដ​ពីចំនួន​អ្នករបួស​ពីប៉ូលិស​នោះឡើយ​ ខណៈ​អ្នករបួស​ត្រូវរថយន្ត​គិលាន​សង្គ្រោះ​ដឹកជញ្ជូន​ដឹក​ចេញ​ជា​បន្ត​បន្ទាប់​ ប៉ុន្តែ​សាក្សីឃើញ​ផ្ទាល់ភ្នែក ​ក៏ដូចជា​អ្នកយកព័ត៌​មាន​ភ្នំពេញ ​ប៉ុស្តិ៍ ​នៅនឹង​កន្លែង​កើត​ហេតុ​ បាន​រាប់ឃើញ​យ៉ាងតិច​៥០​នាក់ ​ក្នុងនោះ​របួសធ្ងន់​យ៉ាងតិច​ក៏បីនាក់ដែរ​។
អ្នកឃើញ​ហេតុការណ៍​នេះ ​ក៏ដូច​ជា​ក្រុម​កម្មករ​ជិះរថយន្ត​នោះ ​បាន​និយាយ​ថា ​រថយន្ត​ហីយ៉ាន់​ដាយ​​ពណ៌ខៀវ​មួយ​គ្រឿង​ ពាក់ស្លាក​លេខ ​ភ្នំពេញ ​2F​ 6271 ​ទម្ងន់​ពីរ​តោន​ ធ្វើដំណើរ​ក្នុង​គោល​ដៅពីត្បូង​ទៅជើង ​ដោយដឹក​កម្មករ​កម្មការិនី​កាត់​ដេរ​ពេញ​ មកពី​តំបន់​ជាច្រើន​ក្នុង​ខេត្ត​តាកែវ​​ ឆ្ពោះទៅ​រោង​ចក្រ​កាត់ដេរ​ក្នុង​តំបន់​បឹង​ក្រពើ​ដូចសព្វ​ដង ​ប៉ុន្តែ​លុះមក​ដល់ចំណុច​កើត​ហេតុ​ខាងលើ ​រថយន្ត​នេះ ​ក៏ផ្ទុះបែក​កង់ស្តាំទាំ​ងពីរ​ បណ្តាល​ឲ្យ​រថយន្ត​នោះផ្អៀ​ងបន្តិច ​ហើយដែល​ទំន​ងជាអ្នក​បើក​បរជាន់​ប្រាំង​បង្ខំ​បន្តិច​ផង​ រថយន្ត​ដែលដឹក​ហួសចំណុះនោះ ​ក៏ស្រាប់​តែវាត់​កន្ទុយ​មក​មុខ ​រួចក៏បោក​ខ្លួន​កណ្តាល​ថ្នល់ ​ដោយ​ចាក់ម​នុស្សក្នុង​រថយន្ត​ទាំងអស់​មកលើ​ថ្នល់​តែម្តង។​
គេមិ​នអាច​បញ្ជាក់​បាន​ភ្លាមៗ​ថា ​អ្នកបើក​បរ​គឺជា​អ្នក​ណាទេ ប៉ុ​ន្តែគេដឹង​ថា ​នេះគឺ​ជារថយន្ត​របស់ ​បុរស​ម្នាក់​ឈ្មោះប្រុស ​មានទីលំ​នៅនៅភូមិ​ត្រពាំង​យោង ​ឃុំព្រះរាម​ ស្រុកបាទី​ ខេត្ត​តាកែវ។​ អ្នកបើក​បររូប​នោះមិ​នមាន​របួស​ទេ ​និងគេច​ខ្លួន​បាត់​ហើយ។​
ប៉ូលិស​ នៅកន្លែង​កើតហេតុ​ក៏មិន​អាច​បញ្ជាក់​ថា ​រថយន្តនេះដឹ​កមនុស្ស​ប៉ុន្មាន​នាក់នោះ​ទេ ​គ្រាន់​តែប្រាប់ថា​ ដឹក​មនុស្ស​ច្រើន​ណាស់ ​និងសុទ្ធ​តែញាត់​ឈរ​ដូច​គ្រាប់​ឈើ​គូស​ ដូច្នោះ​ហើយ​ទើបវាក្រឡាប់​បាន​ដោយ​ងាយ​ដូច្នេះ។​
កម្មការិនី​ម្នាក់ដែល​របួស​ក្បាល ​និងមិន​ព្រមឡើង​រថយ​ន្តទៅម​ន្ទីរពេទ្យ​ បាន​ប្រាប់​ថា ​រថយន្តនេះ​ដឹក​មនុស្ស​ប្រហែល​ជា​១៥០​នាក់ ​ឯម្នាក់​ទៀត​ថា ​ជាង​១០០​នាក់។​
ទោះជាយ៉ាង​ណា ​អ្នកធ្លាប់​បើក​រថយន្ត​ប្រភេទ​នេះម្នា​ក់ បា​ននិយាយ​ថា ​រថយន្ត​នេះដឹក​បានច្រើន​បំផុត​គឺ ​៧០​នាក់៕

កងទ័ព​កម្ពុជា ​ស្លាប់​ ៣​ របួស​៦នាក់​ រី​ឯ​ប្រាសាទ​រង​ការ​បំផ្លាញ​យ៉ាង​ដំណំ

Posted: 22 Apr 2011 05:08 AM PDT

 

ភ្នំពេញ : លោក ឈុំ ​សុជាតិ ​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ បាន​ថ្លែង​ប្រាស់​អ្នក​យក​ព័ត៌មាន​ ក្នុង​ពេល​សន្និសីទ​សារព័ត៌​មាន​កាល​ពី​ព្រលប់​ថ្ងៃ​សុក្រ​​ទី ២២ ​មេសា​ថា ថៃ​បាន​វាយប្រ​ហា​​ លើ​ប្រាសាទ​តាក្របី ​និងតំបន់​មួយចំនួន​និង បាញ់​ផ្លោង​លើ​៤​ភូមិ  ដែល​រយៈ​ពេល​ជិត​ ៤ម៉ោង ​ពី​ម៉ោង ​៦ព្រឹក ​ដល់​ ៩និង ​៥០​នាទី ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!