The Phnom Penh Post - KHMER: “តំណែង ​ម៉ៅ មុនីវណ្ណ​ ជំនួស​ដោយ​ សុវណ្ណា ពិសាខា” plus 6 more

The Phnom Penh Post - KHMER: “តំណែង ​ម៉ៅ មុនីវណ្ណ​ ជំនួស​ដោយ​ សុវណ្ណា ពិសាខា” plus 6 more


តំណែង ​ម៉ៅ មុនីវណ្ណ​ ជំនួស​ដោយ​ សុវណ្ណា ពិសាខា

Posted: 01 Apr 2011 02:40 AM PDT

ភ្នំពេញ៖ កៅ​អី​តំណាង​រាស្ត្រ​គណបក្សប្រឆាំង​​សម​រង្សីមណ្ឌល​កំពង់​ចាម ដែល​បាន​​ទំនេរ​ចោល​បន្ទាប់​ពី​លោក​ ម៉ៅ​ មុនី​វណ្ណ សុំ​លា​លែង​ពី​តំណែង​ ត្រូវ​បានជំនួ​ស​​ដោយ​លោក​ សុវណ្ណា​ ពិ​សាខា​ វិញកាលពីព្រឹក​ថ្ងៃ​សុក្រ​។

សំនុំរឿង​ ព្រះរាជ​អាជ្ញា​ពុករលួយ​ តុប ច័ន្ទ​សិរីវុធ​ នឹង​សវនាការ​ថ្ងៃ ​ទី​២៧ ​ខែ​មេសា

Posted: 01 Apr 2011 01:54 AM PDT


ភ្នំពេញ: សំណុំ​រឿង​ក្តី​ពុករលួយ​របស់​លោក​អតី​តព្រះ​រាជ​អាជ្ញា​ខេត្ត​មួយ​នេះ គឺ​លោក តុប ច័ន្ទ​សិរី​វុធ នឹងត្រូវ​កំណត់​បើក​សវនា​ការ​​នាថ្ងៃ​ទី២៧ ខែ​មេសា​ ដែល​សំណុំរឿង​ដំបូង​បំផុត​ចាត់​ការ​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។

ភ្លើង​ឆាប​ឆេះ​លែង​គ្រប់​គ្រង​បាន រោងចក្រ​​រង់​ចាំ​តែ​រលំ​បាក់ កម្មករ​ជាង​៤​ពាន់​នាក់​អាច​​បាត់​បង់​ការងារ

Posted: 31 Mar 2011 06:32 AM PDT

ភ្នំពេញ៖ អគារ​រោង​ចក្រ​មិថុនា​ ត្រូវ​ភ្លើង​ឆាប​ឆេះ​ទាំង​ស្រុង និង​លែង​គ្រប់​គ្រង​បាន​ទៅ​ហើយ​រហូត​មក​ដល់​ពេល​នេះ ហើយ​នឹង​ត្រូវ​ដួល​រលំ​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ ខណៈ​ពលរដ្ឋ​រស់​នៅ​ជិត​ខាង​អគារ​រោង​ចក្រ​នោះ បារម្ភ​ពី​​ការ​ផ្ទុះ​ដែល​អាច​កើត​ចេញ​ពី​កន្លែង​ភ្លើង​ឆេះ​នោះ។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្បែ​រោង​ចក្រ​មិថុនា​ ដែល​ស្ថិត​នៅ​ក្នុងសង្កាត់​ទឹក​ថ្លា ខណ្ឌ​សែនសុខ រាជ​ធានី​ភ្នំពេញ។

អគ្គិភ័យ​ខ្លាំង​ក្លា​កំពុង​ឆាប​ឆេះ​រោង​ចក្រ​មិថុនា ពលរដ្ឋ​ជិត​ខាង​ប្រុង​ប្រៀប​ជម្លៀស​ចេញ

Posted: 31 Mar 2011 06:03 AM PDT

ភ្នំពេញ៖ អគ្គិភ័យ​ដ៏​ខ្លាំង​ក្លា​មួយ​​កំពុង​តែ​ឆាប​ឆេះ​លើ​រោង​ ចក្រ​ដ៏​ធំ​មួយ​នៅ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជ​ធានី​ភ្នំពេញ​ ចាប់​តាំង​ពី​ម៉ោង​​ជាង ៤​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​អ្នក​យក​​ព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ ដែល​កំពុង​តែ​តាម​ដាន​នៅ​កន្លែង​កើត​ហេតុ។

នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន នឹង​ប្រកាស​ទ្រព្យ​សម្បត្តិ​នៅ​ថ្ងៃ​ស្អែក

Posted: 31 Mar 2011 05:10 AM PDT

ភ្នំពេញ៖ នាយក​រដ្ឋ​មន្ត្រី​កម្ពុជា នឹង​​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​លោក នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) នៅ​ថ្ងៃ​សុក្រ​ស្អែក ដែល​នេះ​គឺ​ជា​លើក​ទី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា សម្រាប់​បើក​ផ្លូវ​ឆ្ពោះ​ទៅ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ ប្រទេស​ដ៏​ក្រី​ក្រ​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ។

អាមេរិក​ជួយ​បំពាក់​អាវុធ​ដោយ​សម្ងាត់​ឲ្យ​ពួក​បះ​បោរ​លីប៊ី ដើម្បី​កម្ចាត់​កាដាហ្វី

Posted: 31 Mar 2011 04:38 AM PDT

ក្រុង​វ៉ាស៊ីងតោន៖ ក្រុម​មន្ត្រីអាមេរិក​និយាយ​ថា ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា បាន​ផ្តល់​សិទ្ធិ​អំណាច​សម្ងាត់​ទៅ​ក្រុម​​ CIA ឲ្យ​បំពាក់​អាវុធ​ដល់​ក្រុម​បះ​បោរ​លីប៊ី នៅ​មុន​កិច្ច​ប្រជុំ​សភា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ មីនា ស្តី​ពី​បញ្ហា​លីប៊ី ចំ​ពេល​រដ្ឋ​មន្ត្រី​ការ​បរទេស​លីប៊ី លោក មូសា កូសា បាន​លា​លែង​ពី​តំណែង។

ស្ងាត់ៗ មួង​ ឃីម ភ្ជាប់​ពាក្យ​​​ជា​មួយ​នារី​វ័យ​ក្មេង​ បំភ្លេច​​អតីត​ភរិយា ម៉េង កែវពេជ្ជតា

Posted: 31 Mar 2011 03:21 AM PDT

ភ្នំពេញ៖ កំពូល​តារា​ចម្រៀង​ ម៉េង កែវ​ពេជ្ជតា បាន​លើក​ឡើង​ថា ជួយ​គិត​មើល​ទៅ​! តើ​អ្នក​ណា​ខុស អ្នក​ណា​ត្រូវ​រវាង​អ្នក​នាង និង​លោក មួង ឃីម? ការ​លើក​ឡើង និង​ចោទ​សួរ​នូវ​សំណួរ​ខ្លាំង​ៗ​បែប​នេះ បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​លោក​ មួង ឃីម អតីត​ប្តី​របស់​តារា​ចម្រៀង​រូប​នេះ បាន​ភ្ជាប់​ពាក្យ​ជា​មួយ​ស្រី​ក្មេង​ម្នាក់​កាល​ពី​ពេល​ថ្មី​ៗ​នេះ ហើយ​គ្រោង​នឹង​ចូល​រោង​ការ​នៅ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!