The Phnom Penh Post - KHMER: “កម្រិតវិទ្យុសកម្មកាន់តែខ្ពស់ ជប៉ុនពង្រីកតំបន់ជម្លៀសពលរដ្ឋចេញ” plus 9 more |
- កម្រិតវិទ្យុសកម្មកាន់តែខ្ពស់ ជប៉ុនពង្រីកតំបន់ជម្លៀសពលរដ្ឋចេញ
- ចោទប្រកាន់មនុស្ស៧នាក់ពីបទជួញដូរគ្រឿងញៀននៅប៉ោយប៉ែត
- ចាប់ខ្លួនមនុស្ស៧នាក់ពាក់ព័ន្ធនឹងការបង្កើតកម្លាំងទ័ពខុសច្បាប់
- កម្មកររោងចក្រផ្កាយ៨នៅតែបន្តកូដកម្ម ខណៈថៅកែឯកភាពបានតែពីរចំណុច
- សេន ប៊ុនថេន ជួប កាណាដា រីឯ ផល សុផាត ប៉ះអាហ្រ្វិកខាងត្បូងនៅចុងសប្តាហ៍នេះ
- តូយ៉ូតាគ្មានលទ្ធភាពបំពេញតម្រូវការរថយន្តកូនកាត់ដោយសារគ្រោះរញ្ជួយដី
- ចិនច្រានចោលសំណើកែទម្រង់ប្រព័ន្ធរូបិយវត្ថុសកល
- សាលាក្តីខ្មែរក្រហមបញ្ចប់បណ្តឹងសាទុក្ខករណី ឌុច
- ប្រមុខការទូតអាមេរិកថា គ្មានការសម្រេចចិត្តបំពាក់អាវុធដល់ពួកបះបោរលីប៊ីទេ
- TEPCO អាចបង់សំណង១៣៣ពាន់លានដុល្លារ ខណៈរដ្ឋាភិបាលពិចារណាលើជាតូបនីយកម្មក្រុមហ៊ុន
កម្រិតវិទ្យុសកម្មកាន់តែខ្ពស់ ជប៉ុនពង្រីកតំបន់ជម្លៀសពលរដ្ឋចេញ Posted: 31 Mar 2011 02:46 AM PDT ក្រុងតូក្យូ៖ សម្ពាធ មានកាន់តែច្រើនឡើងៗលើជប៉ុននៅថ្ងៃព្រហស្បតិ៍ ទី៣១ មីនានេះ ឲ្យពង្រីកតំបន់ជម្លៀសនៅជុំវិញរោងចក្រថាមពលនុយក្លេអ៊ែររបស់ ខ្លួនដែលបានរងគ្រោះ រីឯក្រុមមន្រ្តី បាននិយាយថា សារធាតុវិទ្យុសកម្ម អាចនឹងហូរឥតឈប់ចូលក្នុងសមុទ្រដែលនៅក្បែរៗនោះ ជាទីដែលការបំពុល ឥឡូវនេះមានច្រើនជាងកម្រិតស្របច្បាប់ ៤ពាន់ដង។ |
ចោទប្រកាន់មនុស្ស៧នាក់ពីបទជួញដូរគ្រឿងញៀននៅប៉ោយប៉ែត Posted: 31 Mar 2011 01:47 AM PDT បន្ទាយមានជ័យ៖ លោក ចាន់ កុសល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា ជនជាតិកម្ពុជា ៧នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣០ មីនាម្សិលមិញ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀននោះ ត្រូវបានចោទប្រកាន់ជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ ពីបទជួញដូរគ្រឿងញៀននៅខេត្តបន្ទាយមានជ័យ។ |
ចាប់ខ្លួនមនុស្ស៧នាក់ពាក់ព័ន្ធនឹងការបង្កើតកម្លាំងទ័ពខុសច្បាប់ Posted: 31 Mar 2011 01:20 AM PDT ភ្នំពេញ៖ មនុស្ស ៧នាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះ ក្រោមបទចោទប្រកាន់ថាបានបង្កើតចលនាប្រដាប់អាវុធខុសច្បាប់មួយ ហៅថា «កងទ័ពសុវណ្ណភូមិ» នៅរាជធានីភ្នំពេញ។ នេះបើយោងតាមការអះអាងរបស់មន្ត្រីអាវុធហត្ថរាជធានី។ |
កម្មកររោងចក្រផ្កាយ៨នៅតែបន្តកូដកម្ម ខណៈថៅកែឯកភាពបានតែពីរចំណុច Posted: 31 Mar 2011 01:05 AM PDT ភ្នំពេញ៖ កម្មករកម្មការិនីប្រហែល ១០០០នាក់ នៅរោងចក្រផ្កាយ ៨ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងតែតវ៉ា បើទោះបីជាភាគីរោងចក្របានឯកភាពទៅតាមការទាមទារ ២ចំណុច នៅក្នុងចំណោម ៣ចំណុចរបស់ពួកគេក៏ដោយ។ |
សេន ប៊ុនថេន ជួប កាណាដា រីឯ ផល សុផាត ប៉ះអាហ្រ្វិកខាងត្បូងនៅចុងសប្តាហ៍នេះ Posted: 31 Mar 2011 12:39 AM PDT
ភ្នំពេញ៖ អ្នកលេងទម្ងន់ជើង សេន ប៊ុនថេន ដែលទើបដណ្តើមបានខ្សែក្រវាត់នៅក្នុងកម្មវិធីប្រកួតជើងឯកគុន ខ្មែរហ្គោលរីចេន នាពេលថ្មីៗនេះ ត្រូវបានគណៈកម្មាធិការរៀបចំការប្រកួតអន្តរជាតី ផ្គូផ្គង់ឲ្យឡើងប្រកួតជាមួយអ្នកប្រដាល់មកពីកាណាដា នៅលើសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៣ នាល្ងាចថ្ងៃសៅរ៍ ទី១ មេសា ខាងមុខនេះ ខណៈពេលដែល ផល សុផាត ក៏កំពុងតែត្រៀមខ្លួនឡើងស្វាគមន៍អ្នកលេងស្បែកខ្មៅ មកពីអាហ្វ្រិកខាងត្បូង នាថ្ងៃជាមួយគ្នានេះផងដែរ។
|
តូយ៉ូតាគ្មានលទ្ធភាពបំពេញតម្រូវការរថយន្តកូនកាត់ដោយសារគ្រោះរញ្ជួយដី Posted: 31 Mar 2011 12:07 AM PDT ក្រុងតូក្យូ៖ ក្រុមហ៊ុនតូយ៉ូតា បានផ្សព្វផ្សាយរបាយការណ៍លក់រថយន្តកូនកាត់ម៉ាក Prius របស់ខ្លួនក្នុងរយៈពេលពីរខែដំបូងក្នុងឆ្នាំនេះ។ រញ្ជួយដីដ៏ខ្លាំងនៅប្រទេសជប៉ុន បានរាំងស្ទះដល់លទ្ធភាពរក្សាកំណើនលក់របស់ក្រុមហ៊ុន។ |
ចិនច្រានចោលសំណើកែទម្រង់ប្រព័ន្ធរូបិយវត្ថុសកល Posted: 30 Mar 2011 11:43 PM PDT ក្រុងណានជីង៖ ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ ទី៣១ មីនានេះ បានទប់ទល់ប្រឆាំងនឹងសម្ពាធពីក្រុងប៉ារីស និងវ៉ាស៊ីងតោន ចំពោះការធ្វើកំណែទម្រង់ប្រព័ន្ធរូបិយវត្ថុសកលលោក ដែលប្រធានាធិបតីបារាំង នីកូឡាស សាកូហ្ស៊ី បាននិយាយថា វាពុំមានស្ថិរភាព ដែលអាចធ្វើឲ្យសេដ្ឋកិច្ចសកលលោក វិលត្រឡប់ទៅរកវិបត្តិវិញ។ |
សាលាក្តីខ្មែរក្រហមបញ្ចប់បណ្តឹងសាទុក្ខករណី ឌុច Posted: 30 Mar 2011 10:37 PM PDT ភ្នំពេញ៖ តុលាការសាលាក្តីខ្មែរក្រហម បានបញ្ចប់បណ្តឹងសាទុក្ខរបស់អតីតមេគុកទួលស្លែង ដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិកាលពីឆ្នាំមុន។ |
ប្រមុខការទូតអាមេរិកថា គ្មានការសម្រេចចិត្តបំពាក់អាវុធដល់ពួកបះបោរលីប៊ីទេ Posted: 30 Mar 2011 09:44 PM PDT ក្រុងវ៉ាស៊ីងតោន៖ សមាជិកសភាអាមេរិកដ៏សំខាន់មួយរូប បានចេញមកជំទាស់យ៉ាងខ្លាំងក្លានៅថ្ងៃពុធម្សិលមិញ ប្រឆាំងនឹងការបំពាក់អាវុធទៅឲ្យក្រុមបះបោរកំពុងប្រយុទ្ធ ប្រឆាំងនឹងបុរសខ្លាំងលីប៊ី មួម៉ារ កាដាហ្វី ខណៈពេលរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី ហ៊ីឡារី គ្លីនតុន បានថ្លែងថា គ្មានការសម្រេចចិត្តបែបនោះ ត្រូវបានគេធ្វើឡើងឡើយ។ |
TEPCO អាចបង់សំណង១៣៣ពាន់លានដុល្លារ ខណៈរដ្ឋាភិបាលពិចារណាលើជាតូបនីយកម្មក្រុមហ៊ុន Posted: 30 Mar 2011 09:00 PM PDT ក្រុងតូក្យូ៖ អ្នកវិភាគម្នាក់នៅធនាគារអាមេរិក Merril Lynch បានសរសេរនៅក្នុងរបាយការណ៍មួយថា ក្រុមហ៊ុន TEPCO អាចប្រឈមមុខនឹងការធ្វើសំណងរហូតដល់ទៅ ១១ពាន់ពាន់លានយ៉េន (១៣៣ពាន់លានដុល្លារ) ដែលជិតស្មើនឹង ៤ដងនៃទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននេះ ប្រសិនបើវិបត្តិនុយក្លេអ៊ែរដ៏អាក្រក់បំផុតនៅជប៉ុន អូសបន្លាយពេល ២ឆ្នាំនោះ។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |