The Phnom Penh Post - KHMER: “បារ៉ែន​​៖ គ្មាន​​ការ​សម្រប​សម្រួល​របស់​គុយវ៉ែត​ក្នុង​វិបត្តិ​​ខ្លួន​ឡើយ” plus 9 more

The Phnom Penh Post - KHMER: “បារ៉ែន​​៖ គ្មាន​​ការ​សម្រប​សម្រួល​របស់​គុយវ៉ែត​ក្នុង​វិបត្តិ​​ខ្លួន​ឡើយ” plus 9 more


បារ៉ែន​​៖ គ្មាន​​ការ​សម្រប​សម្រួល​របស់​គុយវ៉ែត​ក្នុង​វិបត្តិ​​ខ្លួន​ឡើយ

Posted: 28 Mar 2011 02:33 AM PDT

ក្រុង​ឌូបៃ៖ រដ្ឋ​មន្ត្រី​ការ​បរទេស​បារ៉ែន បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ ទី​២៨ មីនា​នេះ​ថា វា​មិន​មែន​ជា​ការ​ពិត​ទាំង​ស្រុង​ដែល​ថា ប្រទេស​គុយវ៉ែត នឹង​សម្រប​សម្រួល​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​បារ៉ែន​នោះ។

កម្ពុជា​គ្រោង​នាំ​ជម្លោះ​ព្រំ​ដែន​ជា​មួយ​ថៃ​​ចូល​តុ​កិច្ច​ប្រជុំ​អាស៊ាន​នា​ពេល​ខាង​មុខ

Posted: 28 Mar 2011 01:53 AM PDT

ភ្នំពេញ៖ ជម្លោះ​ព្រំ​ដែន​កម្ពុជា-ថៃ នឹង​ត្រូវ​បាន​លើក​ឡើង​ដាក់​លើ​តុ​នៃ​កិច្ច​ប្រជុំ​​​មេដឹកនាំ​​អាស៊ាន​នៅ​ ក្នុង​ខែ​ឧសភា​ខាង​មុខ​នេះ ប្រសិន​បើ​កិច្ច​ប្រជុំ​រវាង​កម្ពុជា និង​ថៃ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ព្រំ​ដែន​នៅ​ទីក្រុង​បូហ្គ័រ​នា​ខែ​មេសា បរាជ័យ​នោះ។ នេះ​គឺ​ជា​ប្រកាស​ឲ្យ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ចន្ទ​ ទី​២៨ មីនា​នេះ។

ហ៊ុន សែន៖ គ្មាន​ទេ​កិច្ច​ប្រជុំ​នៅ​កម្ពុជា​ ឬ​នៅ​ថៃ មាន​តែ​នៅ​ប្រទេស​ទី​បី

Posted: 28 Mar 2011 01:24 AM PDT

ភ្នំពេញ៖ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​លាស់​ថា ការ​ប្រជុំ​គណៈ​កម្មាធិការ​ចម្រុះ​ព្រំ​ដែន​​កម្ពុជា-ថៃ (JBC) និង​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ព្រំ​ដែន​ទូទៅ​(GBC) នឹង​មិន​ត្រូវ​ធ្វើ​ឡើង​នៅ​ប្រទេស​កម្ពុជា ឬ​ប្រទេស​ថៃ​នោះ​ឡើយ ផ្ទូយ​ទៅ​វិញ​ត្រូវ​រៀប​ចំ​ធ្វើ​ឡើង​នៅ​ប្រទេស​ទីបី។

បុរស​ម្នាក់​ជាប់​ទោស​៤​ឆ្នាំ​ពី​បទ​ប៉ុន​ប៉ង់​មនុស្ស​ឃាត​លើ​មេ​ការ​សំណង់

Posted: 28 Mar 2011 12:36 AM PDT

ភ្នំពេញ៖ តុលាការ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ចន្ទ ទី​២៨ មីនា​នេះ បាន​កាត់​ទោស​កម្មករ​អាយុ ២៥​​​ឆ្នាំ​ម្នាក់ ឲ្យ​ជាប់​ពន្ធនាគារ ៤​ឆ្នាំ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​​ប៉ុន​ប៉ង់​មនុស្ស​ឃាត​មេ​ការ​សំណង់​អាយុ ៣០​ឆ្នាំ​ម្នាក់ កាល​ពី​ឆ្នាំ​មុន​នៅ​រាជ​ធានី​ភ្នំពេញ។

អតីត​ប្រធានាធិបតី​អាមេរិក​ធ្វើ​ដំណើរ​ទៅ​​គុយបា​ចំ​ពេល​ទំនាក់​ទំនង​អាមេរិក-គុយបា មាន​បញ្ហា

Posted: 28 Mar 2011 12:16 AM PDT

ក្រុង​ហាវ៉ាណា៖ អតីត​ប្រធានាធិបតី​អាមេរិក ជីមមី កាទ័រ ដែល​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​គុយបា​ជា​លើក​ទី​មួយ​ចាប់​តាំង​ពី​​ដំណើរ​បើក ​ការដ្ឋាន​ឆ្នាំ​២០០២​នោះ នឹង​​ចាប់​ផ្តើម​ដំណើរ​ទស្សន​កិច្ច​ ៣​ថ្ងៃ​មួយ នៅ​ថ្ងៃ​ចន្ទ ទី​២៨ មីនា​នេះ ដើម្បី​ពិភាក្សា​អំពី​ទំនាក់​ទំនង​​អាមេរិក-គុយបា ដែល​មាន​បញ្ហា និង​ជោគ​វាសនា​របស់​​លោក អាឡេន ហ្គ្រូស ដែល​ជា​ជំនួយ​ការ​ជាង​​សំណង់​​ជន​ជាតិ​អាមេរិក។

ពួក​បះ​បោរ​លីប៊ី​ចល័ត​ទៅ​ភាគ​ខាង​លិច ក្រោយ​ពី​មាន​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស

Posted: 27 Mar 2011 11:35 PM PDT

ក្រុង​ប៊ីនចាវ៉ាដ៖ កង​ទ័ព​បះ​បោរ​ប្រទេស​លីប៊ី បាន​ដក​ទៅ​ភាគ​ខាង​លិច​ប្រទេស​ ដើម្បី​ដណ្តើម​កាន់​កាប់​ឡើង​វិញ​នូវ​បណ្តា​ក្រុង​ជា​ច្រើន​ ពី​កង​ទ័ព​របស់​បុរស​ខ្លាំង​ មួម៉ារ ហ្កាដាហ្វី ដែល​​កំពុង​តែ​​ទទួល​រង​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​ពី​សំណាក់​​កង​ទ័ព ​ជើង​អាកាស​បស្ចឹម​ប្រទេស។

មេធាវី​ឌុច ស្នើ​ឲ្យ​តុលាការ​​ដោះ​លែង​ ឌុច ដោយ​សារ​គាត់​មិន​ស្ថិត​ក្នុង​យុត្តាធិការ​តុលាការ

Posted: 27 Mar 2011 10:03 PM PDT

ភ្នំពេញ៖ អតីត​ប្រធាន​គុក​ទួល​ស្លែង​ក្នុង​របប​ខ្មែរ​ក្រហម កាំង ហ្កិចអ៊ាវ បាន​​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ចន្ទ ទី​២៨ មីនា​នេះ នៅ​ក្នុង​សវនការ​សាលា​ក្តី​​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​គាំ​ទ្រ​ដោយ​អង្គការ​សហ ​ប្រជាជាតិ ទៅ​តាម​បណ្តឹង​សាទុក្ខ​របស់​គាត់ ជា​ទី​ដែល​ក្រុម​មេធាវី​ការ​ពារ​ក្តី បាន​ទទូច​ឲ្យ​ដោះ​លែង​គាត់ ដោយ​បាន​លើក​ឡើង​ថា ​មន្ត្រី​ថ្នាក់​ទាប​ម្នាក់​នៅ​អំឡុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ មិន​ស្ថិត​នៅ​ក្នុង​ដែន​​យុត្តាធិការ​​របស់​តុលាការ​ឡើយ។

កសិដ្ឋាន​​ដាំ​ពោត​ លី វូចាង នៅ​កំពង់ស្ពឺ បើក​ផ្លូវ​ការ​នាំ​ពោត​កម្ពុជា​ទៅ​កូរ៉េ​ខាង​ត្បូង

Posted: 27 Mar 2011 09:10 PM PDT

កំពង់ស្ពឺ៖ លោក លី វូចាង អាយុ ៤២​ឆ្នាំ បាន​បង្កើត​ក្រុម​ហ៊ុន​កសិកម្ម​មួយ​ហៅ​ថា KomerCn នៅ​ក្នុង​ប្រទេស​កម្ពុជា​​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០០៨ ដើម្បី​ដាំ​ពោត។ លោក លី ចាប់​ផ្តើម​ជា​មួយ​នឹង​កសិដ្ឋាន​តូច​មួយ​តែ​ប៉ុណ្ណោះ។ កសិដ្ឋាន​ដំបូង​របស់​គាត់ មាន​ទំហំ​ត្រឹម​តែ ២១​ហិចតា នៅ​ភូមិ​វីវ៉ាលតុន ក្នុង​ទឹក​ដី​ខេត្ត​កំពង់ស្ពឺ។ ទោះ​ជា​យ៉ាង​ណា គាត់​ចង់​ពង្រីក​កសិដ្ឋាន​របស់​គាត់​ឲ្យ​ដល់ ១៣០០០​ហិចតា។

តុលាការ​ខ្មែរ​ក្រហម​កំពុង​ស្តាប់​បណ្តឹង​សាទុក្ខ​របស់​អតីត​ប្រធាន​មន្ទីរ​សន្តិសុខ​ស-២១

Posted: 27 Mar 2011 07:59 PM PDT

ភ្នំពេញ៖ អតីត​ប្រធាន​គុក​ទួល​ស្លែង​របស់​ខ្មែរ​ក្រហម កំពុង​តែ​បង្ហាញ​ខ្លួន​នៅ​ក្នុង​សវនការ​​បណ្តឹង​សារទុក្ខ​នៃ​សាលា​ក្តី​ ខ្មែរ​នៅ​ថ្ងៃ​ចន្ទ ទី​២៨ មីនា​នេះ ប្រឆាំង​នឹង​ការ​កាត់​ទោស​គាត់​ឲ្យ​ជាប់​ពន្ធនាគារ ៣០​ឆ្នាំ។

ស៊ីរី​លង់​ក្នុង​វិបត្តិ​កាន់​តែ​ជ្រៅ​ ខណៈ​អ្នក​កាន់​ទុក្ខ​ដុត​បំផ្លាញ​អគារ​សាធារណៈ

Posted: 27 Mar 2011 03:55 AM PDT

ក្រុង​ដាម៉ាកូស៖ ក្រុម​អ្នក​កាន់​ទុក្ខ​​រាប់​ពាន់​នាក់​នៅ​ឯ​ពិធី​បុណ្យ​សព​មួយ​សម្រាប់​ជន​ ជាតិ​ស៊ីរី​ម្នាក់ ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ បាន​ដុត​បំផ្លាញ​ទីស្នាក់ការ​​គណ​បក្ស​កាន់​អំណាច​បាអាដ និង​ស្ថានីយ​ប៉ូលិស​មួយ​កន្លែង​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ ខណៈ​អាជ្ញាធរ​បាន​ដោះ​លែង​អ្នក​ទោស​ ២៦០​នាក់ ដើម្បី​​ឆ្លើយ​តប​ទៅ​នឹង​ក្រុម​កំណែ​ទម្រង់។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!