The Phnom Penh Post - KHMER: “ទីភ្នាក់ងារ​​អ.ស.ប. និយាយ​ថា វិបត្តិ​នុយក្លេអ៊ែរ​ជប៉ុន​មិន​ងាយ​នឹង​បញ្ចប់​ឡើយ” plus 9 more

The Phnom Penh Post - KHMER: “ទីភ្នាក់ងារ​​អ.ស.ប. និយាយ​ថា វិបត្តិ​នុយក្លេអ៊ែរ​ជប៉ុន​មិន​ងាយ​នឹង​បញ្ចប់​ឡើយ” plus 9 more


ទីភ្នាក់ងារ​​អ.ស.ប. និយាយ​ថា វិបត្តិ​នុយក្លេអ៊ែរ​ជប៉ុន​មិន​ងាយ​នឹង​បញ្ចប់​ឡើយ

Posted: 27 Mar 2011 03:00 AM PDT

ក្រុង​តូក្យូ៖ ក្រុម​វិស្វករ​ជប៉ុន នៅ​ថ្ងៃ​អាទិត្យ ទី​២៧ មីនា​នេះ បាន​​ព្យាយាម​​បង្ហូរ​ទឹក​​មាន​សារធាតុ​វិទ្យុ​សកម្ម​ពី​ស្ថានីយ​ថាមពល​ នុយក្លេអ៊ែរ​រង​គ្រោះ ខណៈ​ពេល​អ្នក​ត្រួត​ពិនិត្យ​នុយក្លេអ៊ែរ​ដ៏​ធំ​របស់​ពិភព​លោក បាន​និយាយ​ថា ប្រទេស​នេះ​ស្ថិត​នៅ​ឆ្ងាយ​ពី​ការ​បញ្ចប់​​គ្រោះ​ថា្នក់​នេះ​ខ្លាំង​ណាស់។

កម្ពុជា​ឯកភាព​ដាក់​ពង្រាយ​អ្នក​សង្កេត​ការណ៍​ឥណ្ឌូនេស៊ី​ជា​យូរ​មក​ហើយ តែ​ថៃ​បន្ត​ជំទាស់

Posted: 27 Mar 2011 02:33 AM PDT

ភ្នំពេញ៖ រដ្ឋាភិបាល​​កម្ពុជា បានប្រកាស​ទាត់​ចោល​នូវ​ការ​ប្រកាស​របស់​ក្រសួង​ការ​បរទេស​ឥណ្ឌូនេស៊ី ដែល​បាន​និយាយ​ថា ឥណ្ឌូនេស៊ី​រង់​ចាំ​ការ​ឯកភាព​ពី​ប្រទេស​កម្ពុជា និង​ថៃ លើ​ផែនការ​ដាក់​ពង្រាយ​អ្នក​សង្កេត​ការណ៍​របស់​ប្រទេស​នេះ នៅ​តំបន់​ជម្លោះ​ព្រំ​ដែន​កម្ពុជា-ថៃ ដោយ​កម្ពុជា​បាន​អះ​អាង​ថា បាន​យល់​ព្រម​​ភ្លាមៗ​ចំពោះ​ការ​ដាក់​ពង្រាយ​អ្នក​សង្កេត​ការណ៍​​មក​ខាង​ កម្ពុជា។

វៀតណាម​បង្កើន​ការ​នាំ​ចេញ​អង្ករ​​ ថៃ​កាន់​តែ​បារម្ភ​ខ្លាច​​បាត់​បង់​ចំណែក​ទីផ្សារ

Posted: 27 Mar 2011 02:06 AM PDT

ហាណូយ៖ វៀតណាម​មាន​បំណង​នាំ​ចេញ​អង្ករ​​​សម្រូប ៣​សែនតោន​ ទៅ ៤​សែន​តោន ដែល​អាច​ជួយ​បំពេញ​តម្រូវ​ការ​ពិភព​លោក ១០​ភាគ​រយ​សម្រាប់​ជំហាន​ដណ្តើម​ចំណែក​ទីផ្សារ​​ដ៏​ឆាប់​រហ័ស​ពី​ប្រទេស​ថៃ​ ដែល​ជា​អ្នក​នាំ​អង្ករ​ចេញ​ធំ​ជាង​គេ​លើ​ពិភព​លោក។

ទូរស័ព្ទ​ស្មាត​ហ្វូន Nokia E7 ​បង្ហាញ​ខ្លួន​លើ​ទីផ្សារ​កម្ពុជា​

Posted: 27 Mar 2011 01:20 AM PDT

ភ្នំពេញ៖ ទូរស័ព្ទ​ដៃ​ប្រភេទ​ស្មាតហ្វូន​ធុរកិច្ច Nokia E7 ដែល​ជា​ផលិត​ផល​ចុង​ក្រោយ​​របស់​​ Nokia ជា​ក្រុម​ហ៊ុន​​ផលិត​ទូរស័ព្ទ​ដៃ​ធំ​បំផុត​នៅ​លើ​ពិភព​លោក បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​​​ប្រទេស​កម្ពុជាហើយ​នា​ពេល​នេះ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​ឲ្យ​ដឹង​របស់​ក្រុម​ហ៊ុន​ Nokia ដែល​ជា​តំណាង​ចែក​ចាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

មន្ត្រី​ជិត​២​ម៉ឺន​នាក់​តម្រូវ​ឲ្យ​ប្រកាស​ទ្រព្យ​សម្បត្តិ​នៅ​មុន​ថ្ងៃ​ទី០៧​មេសា

Posted: 27 Mar 2011 12:47 AM PDT

ភ្នំពេញ៖ មន្ត្រី​ប្រដាប់​អាវុធ និង​ស៊ីវិល​ជិត ២​ម៉ឺន​នាក់ ត្រូវ​បាន​តម្រូវ​ឲ្យ​ប្រកាស​ទ្រព្យ​សម្បត្តិ​ ឲ្យ​បាន​មុន​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០១១ បើ​មិន​ដូច្នេះ​ទេ នឹង​ត្រូវ​ទទួល​ទោស​ទៅ​តាម​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់ ​ប្រទេស​កម្ពុជា។

ភាគ​ខាង​ត្បូង​លង់​លិច​ក្នុង​ទឹក​ជំនន់ រដ្ឋាភិបាល​ប្រកាស​ផ្តល់​ជំនួយ​បន្ទាន់

Posted: 26 Mar 2011 11:58 PM PDT

បាងកក៖ នាយក​រដ្ឋ​មន្ត្រី​ថៃ អាភីស៊ីត វេចាជីវ៉ា បាន​ថ្លែង​នៅ​ថ្ងៃ​អាទិត្យ ទី​២៧ មីនា​នេះថា រដ្ឋាភិបាល​បាន​ត្រៀម​ខ្លួន​ផ្តល់​កញ្ចប់​ថវិកា​ជំនួយ​​សម្រាប់​បណ្តា​ខេត្ត ​ភាគ​ខាង​ត្បូង​ ដែល​ទទួល​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​ខ្លាំង​ក្លា​ហើត។

ស្លាប់​៧​នាក់ និង​របួស​១១​នាក់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កំពង់ធំ

Posted: 26 Mar 2011 11:35 PM PDT

កំពង់ធំ៖ មន្ត្រី​នគរបាល​ស្រុក​បារាយណ៍ បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស ៧​នាក់ បាន​ស្លាប់ និង​ ១១​នាក់​ទៀត​រង​របួស​ នៅ​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្ត​កូរ៉េ​មួយ​គ្រឿង និង​រ៉ឺម៉ក​សណ្តោង​មួយ នៅ​ភូមិ​ស្រឡៅទង ឃុំ​បាល្ល័ង្គ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ។

បង់ក្លាដែស​នឹង​ចុះ​កិច្ច​ព្រម​ព្រៀង​នាំ​ចូល​អង្ករ​ ២​សែន​តោន​​ពី​វៀតណាម

Posted: 26 Mar 2011 09:58 PM PDT

ក្រុង​ដាកា៖ មន្ត្រី​ជាន់​ខ្ពស់​ម្នាក់ បាន​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ ទី​២៥ មីនា​ថា ប្រទេស​បង់ក្លាដែស នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​មួយ​នៅ​សប្តាហ៍​ក្រោយ​ ដើម្បី​នាំ​អង្ករ​ ២​សែន​តោន​ពី​ប្រទេស​វៀតណាម នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​មួយ​របស់​រដ្ឋាភិបាល ក្រោយ​ពី​មាន​កិច្ច​ព្រម​ព្រៀង​ស្រដៀង​គ្នា​នេះ​មួយ​ជា​មួយ​ប្រទេស​ថៃ ខណៈ​ដែល​ប្រទេស​អាស៊ី​ខាង​ត្បូង​មួយ​នេះ ព្យាយាម​ស្វែង​រក​ការ​ផ្គត់​ផ្គង់​​ស្បៀង​អាហារ​ចាំ​បាច់។

​ហ្កេត៖ លីប៊ី​យក​សព​ទៅ​ដាក់​កន្លែង​ទម្លាក់​គ្រាប់​បែក ដើម្បី​ចោទ​ប្រកាន់​យើង

Posted: 26 Mar 2011 09:27 PM PDT

ក្រុង​វ៉ាស៊ីងតោន៖ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាមេរិក ​ រ៉ូប៊ឺត ហ្កេត បាន​ថ្លែង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​តាម​ទូរទស្សន៍​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​ មិញ​ថា របាយការណ៍​ភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​អាមេរិក បាន​លើក​ឡើង​ថា កង​ទ័ព​របស់​មេដឹកនាំ​លីប៊ី មួម៉ារ ហ្កាដាហ្វី បាន​យក​សាក​សព​មនុស្ស​ដែល​ពួកគេ​បាន​សម្លាប់ ទៅ​ដាក់​នៅ​តាម​ទីតាំង​នានា ដែល​ទទួល​រង​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ពី​កង​ទ័ព​សម្ព័ន្ធ​មិត្ត ដូច្នេះ​ពួកគេ​អាច​ស្តី​បន្ទោស​ពួក​លោក​ខាង​លិច​ចំពោះ​មរណភាព​របស់​មនុស្ស​ ទាំង​នេះ។

រញ្ជួយ​ដី​​សម្លាប់​មនុស្ស​៧៤​នាក់​នៅ​ភូមា រលក​រញ្ជួយ​​​វាយ​ប្រហារ​ដល់​ថៃ និង​ឡាវ

Posted: 26 Mar 2011 08:50 PM PDT

ទីក្រុង​មេសៃ៖ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​ បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ ទី​២៥ មីនា​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ ៧៤​នាក់ បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង​ក្លា​មួយ ដែល​បាន​វាយ​ប្រហារ​លើ​ប្រទេស​ភូមា ខណៈ​គ្រោះ​រញ្ជួយ​ដី​នេះ ក៏​បាន​បង្ក​ឲ្យ​ប្រជា​ពលរដ្ឋ​តក់​ស្លុត ប៉ុន្តែ បាន​បង្ក​ឲ្យ​មាន​ការ​ខូច​ខាត​តិច​តួច​ប៉ុណ្ណោះ​នៅ​ក្នុង​ប្រទេស​ថៃ និង​ឡាវ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!