The Phnom Penh Post - KHMER: “មនុស្ស​២១​នាក់​ស្លាប់​​ រាប់​ពាន់​នាក់​ជាប់​ផុង​ក្នុង​ទឹក​ជំនន់​នៅ​ភាគ​ខាង​ត្បូង​ថៃ” plus 9 more

The Phnom Penh Post - KHMER: “មនុស្ស​២១​នាក់​ស្លាប់​​ រាប់​ពាន់​នាក់​ជាប់​ផុង​ក្នុង​ទឹក​ជំនន់​នៅ​ភាគ​ខាង​ត្បូង​ថៃ” plus 9 more


មនុស្ស​២១​នាក់​ស្លាប់​​ រាប់​ពាន់​នាក់​ជាប់​ផុង​ក្នុង​ទឹក​ជំនន់​នៅ​ភាគ​ខាង​ត្បូង​ថៃ

Posted: 30 Mar 2011 03:46 AM PDT

បាងកក៖ អាជ្ញាធរ​ បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ទឹក​ជំនន់​ដ៏​ខ្លាំង​ក្លា និង​ការ​រអិល​បាក់​ដី​នៅ​បណ្តា​ខេត្ត​ភាគ​ខាង​ត្បូង​ថៃ បាន​សម្លាប់​មនុស្ស​ចំនួន ២១​នាក់ ភ្ញៀវ​ទេសចរណ៍​រាប់​ពាន់​នាក់​ជាប់​គាំង​នៅ​ទីនោះ និង​បាន​គំរាម​កំហែង​ដល់​ការ​ដឹក​ជញ្ជូន​ជ័រ​កៅស៊ូ នៅ​ក្នុង​ប្រទេស​ផលិត​កៅស៊ូ​ធំ​បំផុត​លើ​ពិភព​លោក​មួយ​នេះ។

រាស្ត្រ​​៤២​គ្រួសារ​នៅ​ទួល​សង្កែ​​ស្នើ​​សុំ​​អន្តរាគមន៍​​ពី​នាយករដ្ឋ​មន្ត្រី ជុំ​វិញ​ជម្លោះ​ដី​ធ្លី

Posted: 30 Mar 2011 03:03 AM PDT

ភ្នំពេញ៖ ប្រជា​ពលរដ្ឋ​ ៤២​គ្រួសារ​មក​ពី​ភូមិ​ទួល​សង្កែ សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ បាន​អំពាវ​នាវ​ទៅ​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍​រារាំង​​ការ​ចុះ​អនុវត្តន៍​សាល​ដីកា​តុលាការ​កំពូល យក​ដី​របស់​ពួកគាត់​ទៅ​ឲ្យ​មន្ត្រី​ថ្នាក់​ខ្ពស់​ម្នាក់។

ក្រុម​ស្ម័គ្រ​ចម្រុះ​ជាតិ​សាសន៍​នឹង​ចុះ​ដង​ផ្លូវ​សម្អាត​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៣​ មេសា

Posted: 30 Mar 2011 02:46 AM PDT

ភ្នំពេញ៖ Let's Do it! Cambodia នឹង​រៀប​ចំ​នូវ​ព្រឹត្តិការណ៍​សង្គម​មួយ ដើម្បី​បោស​សម្អាត​​រាជ​ធានី​ភ្នំពេញ នៅ​ជិត​ចុង​ខែ​មេសា​ខាង​មុខ​នេះ ជា​មួយ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ស្រលាញ់​បរិស្ថាន​បរិសុទ្ធ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​នេះនា​ពេល​ថ្មីៗ​នេះ។

កាសែត៖​វៀតណាម​​ច្រើន​វិនិយោគ​នៅ​កម្ពុជា​ក្នុង​រយៈ​ពេល​ខ្លី

Posted: 30 Mar 2011 01:53 AM PDT

ហូជីមិញ៖ យោង​តាម​​កាសែត​សម្លេង​វៀតណាម (VOV) បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា គឺ​ជា​ទីផ្សារ​ប្រកប​ដោយ​សក្តានុពល​សម្រាប់​ក្រុម​ហ៊ុន​អាជីវកម្ម​​វៀតណាម ប៉ុន្តែ​ ប្រទេស​នេះ​នៅ​ខ្វះហេដ្ឋា​រចនា​សម្ព័ន្ធ ប្រព័ន្ធ​ធនាគារ​ទន់​ខ្សោយ ខ្វះ​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម គ្មាន​ទីផ្សារ​ភាគ​ហ៊ុន និង​ខ្វះ​ទូរគមនាគមន៍ ហើយ​ពាណិជ្ជករ​វៀតណាម បែរ​ជា​មិន​ចាប់​អារម្មណ៍​នឹង​ការ​វិនិយោគ​រយៈ​ពេល​យូរ​នៅ​ក្នុង​ទីផ្សារ​ នេះ​ឡើយ។

ជប៉ុន​អនុម័ត​កញ្ចប់​ថវិកា​ឆ្នាំ​២០១១-២០១២ ផ្តោត​លើ​ជំនួយ​សង្គ្រោះ​ក្រោយ​រញ្ជួយ​ដី

Posted: 30 Mar 2011 12:55 AM PDT

ក្រុង​តូក្យូ៖ សភា​ជប៉ុន​ បាន​អនុម័ត​កញ្ចប់​ថវិកា ១,១​ពាន់​ពាន់​លាន​ដុល្លារ​អាមេរិក​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ សម្រាប់​ឆ្នាំ​​២០១១ ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​មេសា​តទៅ ប៉ុន្តែ រដ្ឋាភិបាល​ប្រទេស​នេះ​កំពុង​ប្រឈម​មុខ​នឹង​ការ​តស៊ូ​មួយ​ដើម្បី​ជម្នះ​​បាន ​ការ​ឯកភាព​សម្រាប់​ច្បាប់​នានា ទាក់​ទង​នឹង​ការ​ចំណាយ​នៃ​កញ្ចប់​ថវិកា​សង្គ្រោះ​បន្ទាន់​មួយ សម្រាប់​ដោះ​ស្រាយ​ការ​ខូច​ខាត​កើត​ចេញ​ពី​គ្រោះ​រញ្ជួយ​ដី​កាល​ពី​ថ្ងៃ​ទី​ ១១ មីនា​កន្លង​មក​នេះ។

អូបាម៉ា​រំពឹង​ថា ហ្កាដាហ្វី​ នឹង​ចុះ​ចេញ​ពី​អំណាច​នៅ​ទី​បំផុត

Posted: 30 Mar 2011 12:17 AM PDT

ក្រុង​ញូវយ៉ក៖ ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​ថ្លែង​នៅ​យប់​ថ្ងៃ​អង្គារ​ម្សិល​មិញ​ថា គោល​បំណង​នៃ​យុទ្ធនាការ​យោធា​អាមេរិក​ និង​ពួក​សម្ព័ន្ធ​មិន គឺ​ដើម្បី​ដាក់​សម្ពាធ​​លើ​មេដឹកនាំ​លីប៊ី មួម៉ារ ហ្កដាហ្វី ឲ្យ​បុរស​ខ្លាំង​ម្នាក់​នេះ​ចុះ​ចេញ​ពី​អំណាច។

​មនុស្ស​១​លាន​នាក់​នៅ​ភាគ​ខាង​ត្បូង​ថៃ លង់​លិច​ក្នុង​ជំនន់​ទឹក​ភ្លៀង​ខុស​រដូវ

Posted: 29 Mar 2011 11:57 PM PDT

បាងកក៖ កាសែត​ថៃ​ បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ ទី​៣០ មីនា​នេះ​ថា ប្រជា​ពលរដ្ឋ​ថៃ​ប្រហែល ១​លាន​នាក់​នៅ​ភាគ​ខាង​ត្បូង​ប្រទេស កំពុង​តែ​ទទួល​រង​គ្រោះ​ដោយ​សារ​តែ​ទឹក​ជំនន់​ដ៏​ខ្លាំង​ក្លា​។

ក្រុម​ហ៊ុន​ផលិត​រថយន្ត​ជប៉ុន​ផ្អាក​ផលិតកម្ម​មួយ​ចំនួន​នៅ​អាមេរិក​ខាង​ជើង​

Posted: 29 Mar 2011 11:40 PM PDT

ក្រុង​វ៉ាស៊ីងតោន៖ ក្រុម​ហ៊ុន​តូយ៉ូតា និង​ហុងដា បាន​​​បង្កើត​នូវ​វិធានការ​ថ្មីៗ​ដើម្បី​បង្កើន​ផលិតកម្ម ឬ​កាត់​បន្ថយ​​ការ​បញ្ជារ​នាំ​ចូល​គ្រឿង​បន្លាស់​មួយ​ចំនួន​នៅ​អាមេរិក​ខាង​ ជើង ខណៈ​​សម្ភារ​ផ្គត់​ផ្គង់​នៅ​តែ​បន្ត​កាត់​ផ្តាច់ ក្រោយ​ពី​រញ្ជួយ​ដី​ថ្ងៃ​ទី​១១ មីនា​នៅ​ជប៉ុន។

​គ្រួសារ​ជន​រង​គ្រោះ និង​បក្ស​ប្រឆាំង​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​បន្ត​ស៊ើប​អង្កេត និង​ចាប់​ខ្លួន​ជន​ដៃ​ដល់​គប់​គ្រាប់​​បែក​ឆ្នាំ​១៩៩៧

Posted: 29 Mar 2011 09:51 PM PDT

ភ្នំពេញ៖ មនុស្ស​ជាង​ប្រហែល ២០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្នុង​នោះ​មាន​ទាំង​លោក គង់ គាំ ប្រធាន​ស្តី​ទី​គណ​បក្ស​ប្រឆាំង​ បាន​រៀប​ចំ​ពិធី​រំលឹក​ខួប​​ឆ្នាំ​ទី​១៤ នៃ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​​ប្រឆាំង​​ក្រុម​បាតុករ​អហិង្សា​នៅ​ មុខ​មន្ទីរ​រដ្ឋ​សភា​ជាតិ​ឆ្នាំ​១៩៩៧ និង​បាន​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​បន្ត​ស៊ើប​អង្កេត​ និង​ស្វែង​រក​ចាប់​ខ្លួន​ឃាតករ​​ ដែល​បាន​វាយ​ប្រហារ​មក​លើ​បាតុករ​ យក​មក​ផ្តន្ទទោស​ទៅ​តាម​ច្បាប់។

អាកាស​ធាតុ​ត្រជាក់​បំផុត​នៅ​ភាគ​ខាង​ជើង​ថៃ គោ​ជាង​២​ពាន់​ក្បាល​ស្លាប់

Posted: 29 Mar 2011 09:07 PM PDT

បាងកក៖ យោង​​តាម​សេចក្តី​រាយការណ៍​របស់​កាសែតថៃ​នៅ​ថ្ងៃ​ពុធ​នេះ បាន​ឲ្យ​ដឹង​ថា អាកាស​ធាតុ​នៅ​ភាគ​ខាង​ជើង​ថៃ បាន​ធ្លាក់​ចុះ​ដល់ ៧​អង្សា​សេ ដោយ​បាន​សម្លាប់​គោ​ជាង ២០០០​ក្បាល​នៅ​ក្នុង​ស្រុក​អ៊ុំ​កួយ ខេត្ត​ឈៀងម៉ៃ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!