The Phnom Penh Post - KHMER: “ថៃពន្យារពេលផ្តល់សច្ចាប័នឯកសារ JBC អូសពេលទៅដល់ដើមខែមេសា” plus 9 more |
- ថៃពន្យារពេលផ្តល់សច្ចាប័នឯកសារ JBC អូសពេលទៅដល់ដើមខែមេសា
- តុលាការបង្កក់ទ្រព្យសម្បត្តិតាក់ហ្វាត រង់ចាំដំណោះស្រាយដល់កម្មករ
- ពលរដ្ឋបឹងកក់គំរាមរៀបចំការតវ៉ាដ៏ធំមួយ បើជំនួបជាមួយ កែប ជុតិមា បរាជ័យ
- កាត់ទៅជនបរទេស២នាក់ឲ្យជាប់គុក៥ឆ្នាំពីបទជួញដូរថ្នាំញៀន
- តុលាការទទួលបណ្តឹងប្រឆាំងលោក សយ សុភាព ក្រោយបញ្ចប់ការសាកសួរ
- ផ្ទុះឃ្លាំងអាវុធនៅយេម៉ែនសម្លាប់យ៉ាងតិច១១០នាក់ ច្រើនទៀតនាក់រងរបួស
- ភ្លៀងខុសខែអុកឡុកភាគខាងត្បូងថៃ ទេសចររាប់ពាន់នាក់ជាប់ផុងខ្លួនក្នុងអាកាសធាតុអាក្រក់
- បក្សពួក ហ្កាដាហ្វី ស្នើផ្តល់ប្រាក់ និងសេរីភាពដល់ជនរងគ្រោះនាង អូបៃឌី ជាថ្នូរនឹងការកែប្រែសម្តីចោទប្រកាន់
- ចិនគ្រោងបង្កើតអង្គភាពថ្មីមួយសម្រាប់គ្រប់គ្រងការវិនិយោគនៅបរទេស
- អូបាម៉ាប្តេជ្ញាមិនឲ្យអាមេរិកជាប់ផុងខ្លួននៅលីប៊ីដូចនៅអ៊ីរ៉ាក់ឡើយ
ថៃពន្យារពេលផ្តល់សច្ចាប័នឯកសារ JBC អូសពេលទៅដល់ដើមខែមេសា Posted: 29 Mar 2011 02:48 AM PDT ភ្នំពេញ៖ កាសែតថៃបានរាយការណ៍ថា កិច្ចប្រជុំសភាថៃដើម្បីផ្តល់សច្ចាប័នលើឯកសារកំណត់ហេតុ ៣សំខាន់ នៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC) បានបរាជ័យទៅហើយនៅថ្ងៃនេះ បន្ទាប់ពីពុំមានសម្លេងគ្រប់គ្រាន់ពីសមាជិកសភារបស់ប្រទេសនេះ ហើយសម័យប្រជុំសភានេះ ត្រូវបានលើកទៅថ្ងៃទី០៥ មេសាខាងមុខទៀត។
|
តុលាការបង្កក់ទ្រព្យសម្បត្តិតាក់ហ្វាត រង់ចាំដំណោះស្រាយដល់កម្មករ Posted: 29 Mar 2011 02:07 AM PDT ភ្នំពេញ៖ តុលាការប្រទេសកម្ពុជា បានចេញ«ដីការក្សាការពារ»មួយនៅថ្ងៃអង្គារនេះ ដោយបានហាមថៅកែរោងចក្រតាក់ហ្វាត លក់ ជួល ឬផ្ទេរអចលនទ្រព្យ និងដឹកជញ្ជូនម៉ាស៊ីនដេរ ឬសម្ភារផ្សេងៗចេញពីរោងចក្រ រហូតដល់មានការសម្រេចពីតុលាការ។ |
ពលរដ្ឋបឹងកក់គំរាមរៀបចំការតវ៉ាដ៏ធំមួយ បើជំនួបជាមួយ កែប ជុតិមា បរាជ័យ Posted: 29 Mar 2011 01:29 AM PDT ភ្នំពេញ៖ ក្រុមអ្នកភូមិបឹងកក់ បាននិយាយនៅថ្ងៃអង្គារនេះថា ពួកគាត់នឹងរៀបចំគម្រោងតវ៉ាដ៏ធំមួយ ប្រសិនបើជំនួបនៃកិច្ចពិភាក្សាដំណោះស្រាយនៅរសៀលថ្ងៃស្អែក មិនទទួលបានផ្លែផ្កាដូចអ្វីដែលពួកគាត់ចង់បាន ពោលគឺដីទំហំ១៥ហិកតា សម្រាប់អភិវឌ្ឍន៍នៅនឹងកន្លែងដោយខ្លួនឯងទេនោះ។ |
កាត់ទៅជនបរទេស២នាក់ឲ្យជាប់គុក៥ឆ្នាំពីបទជួញដូរថ្នាំញៀន Posted: 29 Mar 2011 01:18 AM PDT ភ្នំពេញ៖ ជនបរទេស ២នាក់ ត្រូវបានតុលាការកាត់ទោសនៅថ្ងៃនេះ ឲ្យជាប់ពន្ធនាគារ ៥ឆ្នាំ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន កាលពីឆ្នាំមុននៅរាជធានីភ្នំពេញ។ |
តុលាការទទួលបណ្តឹងប្រឆាំងលោក សយ សុភាព ក្រោយបញ្ចប់ការសាកសួរ Posted: 29 Mar 2011 12:45 AM PDT ភ្នំពេញ៖ តុលាការរាជភ្នំពេញ នៅព្រឹកថ្ងៃអង្គារនេះ បានសម្រេចទទួលយកបណ្តឹងរបស់លោក សឺន ស៊ូបែរ្តិ៍ ក្រោយពីព្រះរាជអាជ្ញាបានបញ្ចប់ការសាកសួរលើលោក សយ សុភាព អ្នកអត្ថាធិប្បាយប្រចាំទូរទស្សន៍បាយ័ន ពាក់ព័ន្ធនឹងបណ្តឹងបរិហារកេរ្តិ៍លើសម្តេចបវរសេដ្ឋា សឺន សាន។
|
ផ្ទុះឃ្លាំងអាវុធនៅយេម៉ែនសម្លាប់យ៉ាងតិច១១០នាក់ ច្រើនទៀតនាក់រងរបួស Posted: 29 Mar 2011 12:13 AM PDT ក្រុងអាដេន៖ ក្រុមគ្រូពេទ្យនិយាយថា ការផ្ទុះជាហូរហែរមួយនៅឃ្លាំងគ្រាប់មួយនៅភាគខាងត្បូងប្រទេស យេម៉ែន បានសម្លាប់មនុស្សយ៉ាងតិច ១១០នាក់ កាលពីថ្ងៃចន្ទម្សិលមិញ នៅពេលក្រុមប្រជាពលរដ្ឋទម្លាយរោងចក្រចូលទៅលួចយកអាវុធយុទ្ធភណ្ឌ មួយថ្ងៃក្រោយពីកើតមានការប៉ះទង្គិចគ្នារវាងពួកសកម្មប្រយុទ្ធ និងពួកកងទ័ពនៅទីក្រុងនេះ។ |
ភ្លៀងខុសខែអុកឡុកភាគខាងត្បូងថៃ ទេសចររាប់ពាន់នាក់ជាប់ផុងខ្លួនក្នុងអាកាសធាតុអាក្រក់ Posted: 28 Mar 2011 11:41 PM PDT បាងកក៖ ក្រុមមន្ត្រីឧតុនិយម បានប្រមានថា ប្រទេសថៃនឹងទទួលរងទឹកភ្លៀងធ្លាក់ខុសរដូវបន្ថែមទៀតនៅសប្តាហ៍ នេះ ដែលនឹងបង្កជាទឹកជំនន់កាន់តែខ្លាំងក្លា លិចលង់ល្ហល្ហេវដូចកូនសមុទ្រ មានទាំងព្យុះ និងអាកាសធាតុត្រជាក់។ |
Posted: 28 Mar 2011 10:16 PM PDT ក្រុងឡុងដ៍៖ ម្តាយរបស់ស្ត្រីជាតិលីប៊ីម្នាក់ ដែលបានអះអាងថា នាងត្រូវបានទាហានរដ្ឋាភិបាលរំលោភនោះ បាននិយាយថា អ្នកស្រីត្រូវបានគេស្នើឲ្យនិយាយបញ្ចុះបញ្ចូលកូនស្រីរបស់គាត់ ឲ្យដកពាក្យសម្តីចោទប្រកាន់វិញ ជាថ្នូរនឹងសេរីភាពរបស់នាង និងសាច់ប្រាក់ ឬផ្ទះសម្បែងថ្មីមួយកន្លែង។ |
ចិនគ្រោងបង្កើតអង្គភាពថ្មីមួយសម្រាប់គ្រប់គ្រងការវិនិយោគនៅបរទេស Posted: 28 Mar 2011 09:22 PM PDT ក្រុងប៉េកាំង៖ កាសែតក្នុងស្រុកមួយបានរាយការណ៍នៅថ្ងៃ អង្គារ ទី២៩ មីនានេះថា ប្រទេសចិននឹងបង្កើតអង្គភាពរដ្ឋាភិបាលមួយ ឲ្យគ្រប់គ្រងលើការវិនិយោគដោយក្រុមហ៊ុនរដ្ឋនៅឯបរទេស បន្ទាប់ពីមានការខាតបង់យ៉ាងធំធេង ដោយសារតែជម្លោះនៅប្រទេសលីប៊ី។ |
អូបាម៉ាប្តេជ្ញាមិនឲ្យអាមេរិកជាប់ផុងខ្លួននៅលីប៊ីដូចនៅអ៊ីរ៉ាក់ឡើយ Posted: 28 Mar 2011 08:29 PM PDT ក្រុងវ៉ាស៊ីងតោន៖ ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានប្រាប់ពលរដ្ឋអាមេរិកនៅថ្ងៃអង្គារ ទី២៩ មីនានេះថា កងទ័ពអាមេរិកនឹងមិនជាប់ផុងខ្លួននៅក្នុងប្រតិបត្តិការផ្តួលរំលំ បុរសខ្លាំងលីប៊ី មួម៉ារ ហ្កាដាហ្វី ឡើយ ប៉ុន្តែ កងទ័ពអាមេរិកបានឈប់និយាយថាតើត្រូវបញ្ចប់យុទ្ធនាការយោធានៅលីប៊ី របៀបណាបាត់ទៅហើយ។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |