The Phnom Penh Post - KHMER: “ពលរដ្ឋអាមេរិក៦០ភាគរយគាំទ្រចំណាត់ការយោធាប្រឆាំងបុរសខ្លាំងលីប៊ី” plus 9 more |
- ពលរដ្ឋអាមេរិក៦០ភាគរយគាំទ្រចំណាត់ការយោធាប្រឆាំងបុរសខ្លាំងលីប៊ី
- លោក គីម កូរ៉េខាងជើង បញ្ជូនប្រាក់កន្លះលានដុល្លារផ្តល់ជំនួយទៅឲ្យជប៉ុន
- ឥណ្ឌូនេស៊ីរង់ចាំថៃឯកភាព ដើម្បីបញ្ជូនអ្នកសង្កេតការណ៍មកតំបន់ជម្លោះ កម្ពុជាឯកភាពជាយូរមកហើយ
- សភាគ្រោងអនុម័តឯកសារ JBC ថ្ងៃស្អែក ពួកអាវលឿងគំរាមឡោមព័ទ្ធវិមានរដ្ឋសភា
- វៀតណាមជំរុញឲ្យកម្ពុជា និងថៃដោះស្រាយសន្តិវិធី ខណៈថៃមិនព្រមទទួលអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី
- ក្រុមហ៊ុន Ford គ្រោងបង្កើនការលក់រថយន្តនៅអាស៊ីអាគ្នេយ៍
- ថៃគេចវេះមិនចូលរួមប្រជុំនៅបូហ្គ័រ និងមិនទទួលអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីទៀត
- ក្រុមជម្រើសជាតិកម្ពុជាបន្តបរាជ័យក្រោមថ្វីជើងក្រុមតាជីគីស្ថាន ០-៣
- ហ្វីលីពីននាំអង្ករពីវៀតណាម២សែនតោន កំពុងស្វែងរកទិញពីថៃទៀត
- រដ្ឋាភិបាលអាចរលំមុនជំនួបកំពូលសហភាពអឺរ៉ុប ព្រោះតែសភាបដិសេធផែនការនាយករដ្ឋមន្ត្រី
ពលរដ្ឋអាមេរិក៦០ភាគរយគាំទ្រចំណាត់ការយោធាប្រឆាំងបុរសខ្លាំងលីប៊ី Posted: 24 Mar 2011 03:08 AM PDT ក្រុងវ៉ាស៊ីងតោន៖ ការស្ទាប់ស្ទង់មតិធ្វើឡើងដោយ Reuters ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៤ មីនានេះ បានបង្ហាញថា ពលរដ្ឋអាមេរិក ៦០ភាគរយ បានគាំទ្រចំណាត់ការយោធារបស់អាមេរិក និងពួកសម្ព័ន្ធមិត្តនៅលីប៊ី អនុវត្តន៍សេចក្តីសម្រេចចិត្តហាមការហោះហើរ ដើម្បីការពារជនស៊ីវិល ពីកម្លាំងស្មោះស្ម័គ្រនឹងបុរសខ្លាំង មួម៉ារ ហ្កាដាហ្វី។ |
លោក គីម កូរ៉េខាងជើង បញ្ជូនប្រាក់កន្លះលានដុល្លារផ្តល់ជំនួយទៅឲ្យជប៉ុន Posted: 24 Mar 2011 02:47 AM PDT ក្រុងសេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ក្រុង ព្យុងយ៉ាង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំកូរ៉េខាងជើង គីម ជុលអ៊ីល បានបញ្ជូនប្រាក់កន្លះលានដុល្លារ ផ្តល់ជំនួយដល់ក្រុមជនជាតិកូរ៉េនៅប្រទេសជប៉ុន បន្ទាប់ពីប្រទេសនេះរងគ្រោះដោយសាររញ្ជួយដី និងរលកស៊ូណាមិ។ |
Posted: 24 Mar 2011 02:00 AM PDT ភ្នំពេញ៖ យោងតាមគេហទំព័រព័ត៌មានឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសឥណ្ឌូនេស៊ីមានផែនការបញ្ជូនអ្នកសង្កេតការណ៍យោធារបស់ខ្លួន មកកាន់តំបន់ព្រំដែនមានជម្លោះកម្ពុជា-ថៃ ប៉ុន្តែ ត្រូវជាប់គាំងទៅវិញ ខណៈដែលប្រទេសនេះរង់ចាំការយល់ព្រមពីក្រុងភ្នំពេញ និងក្រុងបាងកក។
|
សភាគ្រោងអនុម័តឯកសារ JBC ថ្ងៃស្អែក ពួកអាវលឿងគំរាមឡោមព័ទ្ធវិមានរដ្ឋសភា Posted: 24 Mar 2011 12:38 AM PDT ភ្នំពេញ៖ យោងតាមសេចក្តីរាយការណ៍ពីកាសែតថៃ បានឲ្យដឹងថា រដ្ឋសភាថៃនឹងពិភាក្សា និងបោះឆ្នោតអនុម័តលើឯកសារ ៣ នៃគណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC) នៅថ្ងៃសុក្រស្អែកនេះ ខណៈដែលមានការបែកបាក់គ្នារវាងក្រសួងការបរទេស និងពួកមេទ័ពកំពូលៗរបស់ប្រទេសនេះ ហើយក្រុមអាវលឿ បានប្រកាសឡោមព័ទ្ធវិមានរដ្ឋសភា ប្រសិនបើឯកសារនេះត្រូវបានអនុម័ត។
|
Posted: 23 Mar 2011 10:12 PM PDT ភ្នំពេញ៖ យោងកាសែតរដ្ឋវៀតណាម បានឲ្យដឹងថា ក្រុងហាណូយបានជំរុញឲ្យប្រទេសកម្ពុជា និងថៃ ស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីបញ្ចប់ជម្លោះថ្មីៗនេះស្របទៅតាមច្បាប់អន្តរជាតិ ខណៈដែលការខ្វែងគំនិតគ្នាលើដំណោះស្រាយរវាងប្រទេសកម្ពុជា និងថៃ កំពុងតែមានកម្តៅឡើងវិញ ក្រោយពីមន្ត្រីយោធាជាន់ខ្ពស់ថៃមិនទទួលអ្នកសង្កេតការណ៍ ឥណ្ឌូនេស៊ី និងមិនចូលរួមក្នុងកិច្ចប្រជុំនៅទីក្រុងបូហ្គ័រនាពេលខាងមុខ នេះ។
|
ក្រុមហ៊ុន Ford គ្រោងបង្កើនការលក់រថយន្តនៅអាស៊ីអាគ្នេយ៍ Posted: 23 Mar 2011 09:19 PM PDT បាងកក៖ ក្រុមហ៊ុន Ford Motor បាននិយាយកាលពីថ្ងៃពុធ ទី២៣ មីនាម្សិលមិញថា ខ្លួនមានផែនការនាំចេញនូវរថយន្តថ្មីចំនួន ៨ម៉ូដែល ចូលទៅតំបន់អាស៊ីអាគ្នេយ៍នៅក្នុងរយៈពេលជាង ៥ឆ្នាំខាងមុខ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីដណ្តើមចំណែកទីផ្សារនៅក្នុងតំបន់មានសេដ្ឋកិច្ចលូតលាស់ដ៏លឿនមួយនេះ។ |
ថៃគេចវេះមិនចូលរួមប្រជុំនៅបូហ្គ័រ និងមិនទទួលអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីទៀត Posted: 23 Mar 2011 08:40 PM PDT ភ្នំពេញ៖ សេចក្តីរាយការណ៍របស់កាសែតថៃ បាននិយាយថា ប្រមុខកងទ័ពថៃ ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃពុធ ទី២៣ មីនាម្សិលមិញ បានច្រានសំណើដាក់ពង្រាយអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី នៅក្នុងតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបានបញ្ជាក់ថា លោកជំទាស់នឹងការក្រុមអ្នកសង្កេតការណ៍នោះ។ |
ក្រុមជម្រើសជាតិកម្ពុជាបន្តបរាជ័យក្រោមថ្វីជើងក្រុមតាជីគីស្ថាន ០-៣ Posted: 23 Mar 2011 08:06 PM PDT ក្រុងម៉ាលី៖ យោងតាមគេហទំព័រកីឡាអាស៊ី បានឲ្យដឹងថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានទទួលបរាជ័យជាលើកទី ២ កាលពីថ្ងៃពុធ ទី២៣ មីនាម្សិលមិញ ក្រោមថ្វីជើងរបស់ក្រុមជម្រើសជាតិតាជីគីស្ថាន ក្នុងលទ្ធផល ០-៣ នៅក្នុងព្រឹត្តិការណ៍ប្រកួត AFC Challenge Cup ២០១២។ |
ហ្វីលីពីននាំអង្ករពីវៀតណាម២សែនតោន កំពុងស្វែងរកទិញពីថៃទៀត Posted: 23 Mar 2011 04:32 AM PDT ក្រុងម៉ានីល៖ ប្រទេសហ្វីលីពីននៅថ្ងៃពុធ ទី២៣ មីនានេះ បានឯកភាពនាំចូលអង្ករ ២សែនតោនពីប្រទេសវៀតណាម ដែលនេះគឺជាកិច្ចព្រមព្រៀងនាំចូលមួយ ត្រូវបានគេរំពឹងថានឹងជំរុញឲ្យតម្លៃអង្ករនៅក្នុងប្រទេសនាំចេញ អង្ករដ៏ធំលំដាប់ទី២ លើពិភពលោកនេះ ឡើងថ្លៃ ប៉ុន្តែ នៅតែទាបជាប្រទេសថៃដែលគូប្រជែងដ៏សំខាន់ដដែល។ |
រដ្ឋាភិបាលអាចរលំមុនជំនួបកំពូលសហភាពអឺរ៉ុប ព្រោះតែសភាបដិសេធផែនការនាយករដ្ឋមន្ត្រី Posted: 23 Mar 2011 04:03 AM PDT ក្រុងលីស្បោន៖ សភាព័រទុយកាល់ ត្រូវបានគេរំពឹងថានឹងច្រានចោលវិធានការរឹតត្បៀតរបស់រដ្ឋាភិបាល នៅថ្ងៃពុធ ទី២៣ មីនានេះ ដែលនឹងធ្វើឲ្យរដ្ឋបាលពួកសង្គមនិយមសម្លេងភាគតិចអាចនឹងដួលរលំនៅមុនថ្ងៃកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |