Koh Santipheap Daily |
- ធុងបាស់ចំនួន៤វិលវល់លើស្ពានកម្ពុជា-ថៃអស់១.២០០បាត
- លេចឮព័ត៌មានថាកូនប្រុសពៅរបស់លោកកាដាហ្វីស្លាប់
- ខឹងបុរសសង្សារមិនចូលស្តីដណ្តឹងកាត់លិង្គដល់គល់គ្រវាត់ចោល គ្រូពេទ្យជួយមិនបាន
- កម្ពុជា និងសហរដ្ឋអាមេរិករួមគ្នាធ្វើជាសហប្រធានក្នុងកិច្ចការប្រជុំតំបន់មេគង្គ
- ពិធីសែនក្រុងពាលីបើកការដ្ឋានស្តារបារាយណ៍សូរយៈតាដាត
- នាំសង្សារមកឡើងឋានសួគ៌ដល់ផ្ទះ ត្រូវម្តាយនាងប្តឹងទារ៥.០០០ដុល្លារ
- រយៈពេល3ថ្ងៃយន្តហោះបារាំងចេញវាយប្រហារលីប៊ី55លើក
- ឃាត់ខ្លួនបុរសអាមេរិកម្នាក់ និងស្ត្រីខ្មែរម្នាក់ជួញដូរគ្រឿងញៀន
- លួចគោពីខេត្តតាកែវមកលក់នៅកំពង់ស្ពឺត្រូវអស់លក្ខណ៍
- អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបើកវគ្គបណ្តុះបណ្តាល
- លោកម៉ៅ មុនីវណ្ណ បានប្រកាសលាឈប់ពីតំណាងរាស្ត្រគណបក្សសម រង្ស៊ី ជាផ្លុវការ និងសុំឱ្យមានការកែទម្រង់គណបក្សនេះជាបន្ទាន់
- វិទ្យុសកម្មសាយភាយចូលក្នុងដី និងស្បៀងអាហារនៅជប៉ុន
- ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប គ្រោងបើកកិច្ចប្រជុំស្តីពីស្ថានការណ៍នៅលីប៊ី
- បើករថយន្តបុករបាំងថ្មចែកផ្លូវបាក់អស់២កំណាត់
- ពីរក្រុមវាយកាប់ចាក់គ្នាម្ខាងស្លាប់ម្នាក់ និងម្ខាងទៀតរបួសធ្ងន់ពីរនាក់
- បុរសតៃវ៉ាន់នាំគ្រឿងញៀនជាប់គុក៧ឆ្នាំ និងពិន័យ១៥លានរៀល
- ពលរដ្ឋខ្មែរ២គ្រួសារក្រឡាប់រថយន្តនៅក្នុងទឹកដីសៀម ស្លាប់៤នាក់ បញ្ជូនមកកាន់កម្ពុជាវិញ
- ដាក់ពង្រាយរថក្រោះជាច្រើនគ្រឿងនៅក្នុងរដ្ឋធានីយេម៉ែន
- ធ្លាក់យន្តហោះកាហ្គោមួយគ្រឿងនៅកុងហ្គោស្លាប់19នាក់
- ស្ត្រីទីមួយហ្គាតេម៉ាឡាស្វះស្វែងរកការលែងលះគ្នាជាមួយស្វាមី
ធុងបាស់ចំនួន៤វិលវល់លើស្ពានកម្ពុជា-ថៃអស់១.២០០បាត Posted: 22 Mar 2011 01:32 AM PDT ក្រុងប៉ោយប៉ែត ៖ ធុងបាស់ចំនួន៤ស្ថិតនៅក្នុងរទេះអូសចេញពីទឹកដីសៀមតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលស្ត្រីម្នាក់ជាម្ចាស់អះអាងថា នាំយកទៅប្រើប្រាស់ មិនមែនយកទៅលក់ដូរ ហើយក៏ជារបស់ដែលគេប្រើប្រាស់រួចទៀតផងនោះ គេឃើញអូសចូលទៅទឹកដីសៀមវិញ បន្ទាប់ពីឆ្លងស្ពានមិត្ត ភាពកម្ពុជា-ថៃមកដល់ខាងដីខ្មែរទាំងម្ចាស់ធុង និងអ្នកអូសរទេះហើយនោះដោយប្រាប់ថា គេទារលុយថ្លៃពេក ក្នុងតម្លៃរហូតដល់ទៅ២ពាន់បាត ខណៈខ្លួន (ម្ចាស់) ឱ្យ១.០០០បាត ហើយលោកគយមិនព្រមយក ។ ស្ត្រីម្ចាស់ធុងបាស់ពុំប្រាប់ពីអត្តសញ្ញាណឱ្យបានច្បាស់លាស់នោះទេ ប៉ុន្តែប្រាប់ថា គាត់រស់នៅក្នុងភូមិគោកទម្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។ ធុងបាស់លើរទេះដែលគាត់ជួលកម្មករអូសចេញពីដីសៀមអូសទៅមកលើស្ពានមិត្តភាពកម្ពុជា-ថៃ បានមួយសន្ទុះក៏អូសត្រឡប់មកដីខ្មែរវិញ ។ ខណៈរទេះមកដល់ចំណុចត្រួតពិនិត្យរបស់មន្ត្រីគយនៅចំណុចខ្លោងទ្វារប្រាសាទកំពូលបីនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត គាត់បានចូលបង់លុយឱ្យ។ ប៉ុន្តែពេលចេញពីចំណុចមន្ត្រីគយមកដល់មន្ត្រី២កន្លែងទៀត ស្ត្រីម្ចាស់ធុងបាស់ស្រក់ទឹកភ្នែកលើកដៃសំពះសុំការលើកលែងដោយរៀបរាប់ថា ការជួលគេអូសចេញនិងបង់ឱ្យគយអស់លុយ ទើបមន្ត្រីទាំង២កន្លែងនោះ ទើបមានការអាណិតមិនបង្កការលំបាកដល់គាត់ឡើយ ។ ប្រភពពីមន្ត្រីទាំងពីរស្ថាប័នខាងលើឱ្យដឹងថា ពួកលោកមានការអាណិតអាសូរពេលឃើញម្ចាស់ធុងបាស់សម្រក់ទឹកភ្នែកយ៉ាងដូច្នេះ ដោយស្ត្រីនោះប្រាប់ថា នាងមានជំងឺខ្សោយបេះដូង ទើបមិននិយាយឱ្យផ្ទុះកំហឹង ព្រោះខ្លាចស្ទះ ទើបយំយ៉ាងដូច្នេះ ព្រោះតែតូចចិត្ត ។ ម្ចាស់ធុងបាស់ប្រាប់បន្តថា មុនការអូសចូលទៅដីថៃវិញ គឺលោកគយទារ២.០០០បាត ពេលគិតថា ថ្លៃទើបអូសត្រលប់ទៅវិញ ប៉ុន្តែពេលឮថា របស់ ឬទំនិញចេញពីសៀម ហើយមិនអាចចូលវិញបានទើបអូសត្រឡប់មកដីខ្មែរវិញ ។ ស្ត្រីម្ចាស់ធុងបាស់បន្តទៀតថា មុនការរួចពីចំណុចបង់លុយនៅខ្លោងទ្វារប្រាសាទកំពូលបី គឺមន្ត្រីគយយកលុយពីគាត់១.២០០បាត តែលោកគយក៏បានប្រាប់ថា ឱ្យឆ្លើយត្រឹមតែ៤០០បាត បើមានការសួរនាំ ។ ជុំវិញបញ្ហាខាងលើនេះលោកអ៊ុំ ស៊ីផល មន្ត្រីគយប្រចាំខ្លោងទ្វារប្រាសាទកំពូលបីនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់កោះសន្តិភាពដោយផ្ទាល់ថា ការអូសធុងបាស់លើរទេះរបស់ស្ត្រីនោះ ខណៈមកដល់ចំណុចឈរជើងរបស់លោកគឺលោកបានព្យាយាមណែនាំឱ្យទៅបង់ពន្ធ នៅឯស្នាក់ការគយ និងរដ្ឋាករច្រកទ្វារ ប៉ុន្តែបែរជាស្ត្រី ម្ចាស់ធុងបាស់មិនទៅហើយអង្វរពួកលោកសុំធ្វើការដោះស្រាយ ។ ទោះបីជាបែបណា មន្ត្រីគយខាងលើមិនបានរៀបរាប់ពីចំនួនលុយដែលទទួលយកពីស្ត្រីម្ចាស់ធុងបាស់ទេ៕ |
លេចឮព័ត៌មានថាកូនប្រុសពៅរបស់លោកកាដាហ្វីស្លាប់ Posted: 22 Mar 2011 01:28 AM PDT គេហទំព័រ Daily Record នៅថ្ងៃទី២២ មីនា ចេញផ្សាយព័ត៌មានថា កូនប្រុសម្នាក់របស់មេដឹកនាំផ្តាច់ការលីប៊ី លោកមូអាម៉ា កាដាហ្វី បានត្រូវស្លាប់នៅក្នុងទីក្រុងទ្រីប៉ូលី ដោយសាររងរបួសធ្ងន់ធ្ងរនៅថ្ងៃដំបូងនៃការវាយប្រហារតាមអាកាស និងពីសមុទ្ររបស់ប្រទេសលោកខាងលិចមានបារាំង អង់គ្លេស និងសហរដ្ឋអាមេរិក ។ តាមប្រភពព័ត៌មានមិនច្បាស់ការណ៍មួយថា កូនប្រុសរបស់លោកកាដាហ្វី រូបនេះ រងរបួសធ្ងន់នៅពេលយន្តហោះដែលលោកជិះត្រូវបានអ្នកបើកធ្វើឱ្យធ្លាក់ដោយចេតនា ។ លោកកាដាហ្វី មានការព្រួយបារម្ភយ៉ាងខ្លាំងនៅពេលទទួលបានព័ត៌មានថា កូនប្រុសរបស់លោករងការវាយប្រហារ ។ ដោយឡែក តាមប្រភពព័ត៌មានពីកាសែតអារ៉ាប់មួយថា កូនប្រុសរបស់លោកកាដាហ្វី ឈ្មោះ Khamis al-Gaddafi ស្លាប់នៅមន្ទីរពេទ្យក្នុងទីក្រុងទ្រីប៉ូលី ដោយសាររបួសធ្ងន់ធ្ងរ។ លោក Khamis al-Gaddafi ជាកូនទី៧ និងជាកូនពៅរបស់លោកកាដាហ្វី មានតំណែងជាមេបញ្ជាការកងពលតូច ។ ព័ត៌មានពីការស្លាប់របស់លោក Khamis លេចឮកាលពីថ្ងៃទី២១ មីនា កន្លងមក ដោយក្រុមប្រឆាំងលោកកាដាហ្វី និយាយថា លោកបានស្លាប់ដោយសាររបួសឆេះខ្លួនធ្ងន់ធ្ងរនៅពេលអ្នកបើកយន្តហោះដែលលោកជិះធ្វើឱ្យយន្តហោះធ្លាក់ ។ ដោយឡែក ប្រភពព័ត៌មានមួយដែលស្និទ្ធក្រុមគ្រួសារលោកកាដាហ្វី អះអាងថា លោក Khamis មិនទាន់ស្លាប់ទេ គ្រាន់តែរងរបួសប៉ុណ្ណោះ ៕ |
ខឹងបុរសសង្សារមិនចូលស្តីដណ្តឹងកាត់លិង្គដល់គល់គ្រវាត់ចោល គ្រូពេទ្យជួយមិនបាន Posted: 22 Mar 2011 01:21 AM PDT រាជធានីភ្នំពេញ ៖ សមត្ថកិច្ចមូលដ្ឋានសង្កាត់ចោមចៅបានឱ្យដឹងថា ក្រុមគ្រួសារនិស្សិតម្នាក់ឈ្មោះ ផ.ស.អ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅក្នុងវត្តនន្ទមុនី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានមកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅ កាលពីថ្ងៃទី២១ មីនា ២០១១ បន្ទាប់ពីនិស្សិតនោះទទួលរងអំពើហិង្សាពីសំណាក់ស្រីស្នេហ៍យកឡាមកាត់ផ្តាច់លិង្គ បណ្តាលឱ្យដាច់ដល់គល់ កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី២០ មីនា ហើយបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត សង្គ្រោះជីវិតទាន់ពេលវេលា ក៏ប៉ុន្តែគ្រូពេទ្យមិនអាចតភ្ជាប់លិង្គដូចដើមបានឡើយ ។ សមត្ថកិច្ចបានបង្ហើបឱ្យដឹងថា យុវជនរងគ្រោះជានិស្សិតដែលមានឈ្មោះ ផ.ស.អ បានទៅលេងផ្ទះសង្សារឈ្មោះលី ស្រីនាង អាយុ២៦ឆ្នាំ ធ្វើការរោងចក្រកាត់ដេរម្តុំវត្តជម្ពូវ័ន ស្នាក់នៅបន្ទប់ជួលលេខ២២ ជាន់ទី១ ស្ថិតនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌដង្កោ កាលពីល្ងាចថ្ងៃទី២០ មីនា ហើយយុវជនរងគ្រោះបាននិយាយប្រាប់នារីជាសង្សារថា «យើងទាំងពីរមិនអាចរៀបការជាមួយគ្នាបានឡើយដោយសារខុសខែឆ្នាំ» ពេលនោះនាងមិនបានឆ្លើយតបអ្វីទេ ។ នាងបានដាំបាយ និងស្លសាច់គោ ចៀនពងទា ឱ្យរូបគេហូប ខណៈពេលហូបបាយរួចស្រាប់តែមានអាការដូចជាងងុុយដេកខ្លាំងមែនទែនតែម្តង ។ ក្រោយមកក៏ចូលដេកក្នុងបន្ទប់សង្សារ លុះដល់ម៉ោងជាង៣ទៀបភ្លឺថ្ងៃទី២១ មីនា យុវជនរងគ្រោះភ្ញាក់ពីដំណេក ស្រាប់តែមានអាការឈឺត្រង់ប្រដាប់ភេទ និងមានឈាមហូរប្រឡាក់ខោជោក ពេលមើលឱ្យច្បាស់ ទើបដឹងថា លិង្គរបស់ខ្លួនត្រូវសង្សារលួចកាត់ ហើយមិនដឹងថា គេចខ្លួនបាត់តាំងពីពេលណានោះទេ ។ ភ្លាមៗនោះយុវជនរងគ្រោះបានឱ្យបងប្អូនដឹកតាមម៉ូតូបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះជីវិត ។ គ្រូពេទ្យមួយរូបសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា យុវជនរងគ្រោះមិនអាចតភ្ជាប់លិង្គវិញបានឡើយ ហើយលិង្គនោះត្រូវជនដៃដល់កាត់ដាច់ជិតដល់គល់ឯណោះ ៕ |
កម្ពុជា និងសហរដ្ឋអាមេរិករួមគ្នាធ្វើជាសហប្រធានក្នុងកិច្ចការប្រជុំតំបន់មេគង្គ Posted: 22 Mar 2011 01:01 AM PDT រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានឱ្យដឹងកាលពីថ្ងៃទី២១ មីនា ថា ក្រុមការងាររបស់គម្រោងផ្តួចផ្តើមស្តីពីតំបន់មេគង្គក្រោម តំណាងមកពីប្រទេសកម្ពុជា ឡាវ ថៃ សហរដ្ឋអាមេរិក និងវៀតណាម បានចូលរួមក្នុងកិច្ចប្រជុំក្រុមការងារសម្រាប់គម្រោងផ្តួចផ្តើមស្តីពីតំបន់មេគង្គក្រោម ដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ និង១៨ មីនា កន្លងមក។ ស្ថានទូតអាមេរិកបន្តថា ប្រតិភូមកពីប្រទេសទាំង៥ បានធ្វើការរួមគ្នាដើម្បីជំរុញបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងវិស័យអប់រំ បរិស្ថាន សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីរៀបចំពង្រាងផែនការសកម្មភាពរួមមួយ ក្នុងគម្រោងផ្តួចផ្តើមស្តីពីតំបន់មេគង្គក្រោម ។ ប្រធានគណៈប្រតិភូ គឺលោកស្រីទួត បញ្ញា អនុរដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក Latsamy Keomany អគ្គនាយកនៃនាយកដ្ឋានកិច្ចការសេដ្ឋកិច្ចនៃក្រសួងការបរទេសឡាវ លោក Surasak Chuasukon-thip អគ្គនាយករងនៃនាយកដ្ឋានកិច្ចការសេដ្ឋកិច្ចអន្តរជាតិថៃ លោក Joseph Yun ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក និងលោក Ha Huy Tong អគ្គនាយកនៃនាយកដ្ឋានកិច្ចការសេដ្ឋកិច្ចរបស់ក្រសួងការបរទេសវៀតណាម ។ ថ្លែងក្នុងសុន្ទរកថាបើកពិធីប្រជុំ លោកស្រីទួត បញ្ញា បានសង្កត់ធ្ងន់លើសារសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងប្រទេសក្នុងតំបន់មេគង្គក្រោម និងតាងនាមឱ្យប្រទេសកម្ពុជា លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហរដ្ឋអាមេរិក ចំពោះជំនួយដល់តំបន់មេគង្គក្រោម ដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់សហរដ្ឋអាមេរិក ក្នុងការជំរុញដល់សន្តិភាព និងវិបុលភាពក្នុងអនុតំបន់ទន្លេមេគង្គ និងក្នុងតំបន់អាស៊ានទាំងមូលផងដែរ ។ សមាជិកចូលរួមបានធ្វើការសន្និដ្ឋានថា ពង្រាងផែនការសកម្មភាពមានលក្ខណៈពេញលេញ និងគ្របដណ្តប់លើទិដ្ឋភាព និងសកម្មភាពទាំងអស់សម្រាប់អនុវត្តវិស័យធំៗទាំង៤ ដែលត្រូវយកចិត្តទុកដាក់ទៅលើ ឬ «សសរទ្រូង» ដែលមានវិស័យសុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ អប់រំ និងបរិស្ថាន ។ សហប្រធាននៃក្រុមការងារសសរទ្រូងនីមួយៗនៃក្រុមការងារសសរទ្រូងទាំង៤ បានជម្រាបអង្គប្រជុំពីលទ្ធផលនៃការពិភាក្សារបស់គេលើពង្រាងផែនការសកម្មភាព តាមសសរទ្រូងរបស់គេរៀងៗខ្លួន (សម្រាប់ប្រទេសកម្ពុជាគឺផ្នែកសុខាភិបាល សម្រាប់ប្រទេសឡាវ គឺហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ប្រទេសថៃ គឺការអប់រំ និងសម្រាប់ប្រទេសវៀតណាមគឺបរិស្ថាន)។ អ្នកចូលរួមក៏បានសង្កត់ធ្ងន់ផងដែរពីតួនាទីរបស់អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ដទៃទៀត ក្នុងការអនុវត្តផែនការសកម្មភាពរបស់គម្រោងផ្តួចផ្តើមស្តីពីតំបន់មេគង្គក្រោម ហើយក៏បានយល់ស្របថា នឹងបង្កើតឱ្យមានភាពជាដៃគូរវាងវិស័យឯកជន និងវិស័យសាធារណៈក្នុងសសរទ្រូងនីមួយៗ ដើម្បីលើកកម្ពស់និរន្តរភាពកម្មវិធី ។ សមាជិកអង្គប្រជុំបានយល់ស្របដាក់ពង្រាងផែនការសកម្មភាពរបស់គម្រោងផ្តួចផ្តើមស្តីពីតំបន់មេគង្គក្រោម ជូនទៅរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសក្នុងគម្រោងផ្តួចផ្តើមស្តីពីតំបន់មេគង្គក្រោម ដើម្បីសុំការអនុម័តនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីនៃប្រទេសក្នុងគម្រោងផ្តួចផ្តើមស្តីពីតំបន់មេគង្គក្រោម ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០១១ ខាងមុខ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ៕ |
ពិធីសែនក្រុងពាលីបើកការដ្ឋានស្តារបារាយណ៍សូរយៈតាដាត Posted: 22 Mar 2011 12:51 AM PDT ខេត្តព្រះវិហារ ៖ កាលពីព្រឹកថ្ងៃទី១៩ មីនា អាជ្ញាធរជាតិព្រះវិហារបានរៀបចំពិធីសែនក្រុងពាលីបើកការដ្ឋានស្ដារបារាយណ៍បុរាណខាងលិចក្បែរជើងភ្នំប្រាសាទព្រះវិហារ ស្ថិតក្នុងចំណុចអតីតភូមិគ១ ដែលមានទំហំ ២១៥ គុណនឹង៤២៥ម៉ែត្រ និងជម្រៅ៣,៥០ម៉ែត្រ ។ តាម គំរោងត្រូវស្តារឱ្យហើយរួចរាល់មុនរដូវភ្លៀងធ្លាក់ខាងមុខនេះ ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាប្រធានអាជ្ញាធរជាតិព្រះវិហារ និងជាប្រធានក្រុមការងារពិសេសថ្នាក់ជាតិ និងលោកសាស្ត្រាចារ្យម៉ូរីតាផ្នែកបុរាណវិទ្យាជនជាតិជប៉ុន ។ ចូលរួមនាពេលនោះដែរមានលោកសួស យ៉ារ៉ា អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាអនុប្រធានក្រុមការងារពិសេសថ្នាក់ជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍ តំបន់ប្រាសាទព្រះវិហារ លោកស ថាវី អភិបាលរងខេត្ដ និងជាប្រធានលេខាធិការដ្ឋាន ក្រុមការងារពិសេសថ្នាក់ជាតិ ព្រមទាំងមានការចូលរួមពីកងកម្លាំងប្រចាំការនៅទីនោះ ឆ្មាំប្រាសាទ និងសន្ដិសុខប្រាសាទសរុបប្រមាណជាង២០០នាក់ ។ ពិធីសែនក្រុងពាលីបើកការដ្ឋានស្ដារបារាយណ៍បុរាណឈ្មោះសូរយៈតាដាត ហៅបារាយណ៍ខាងលិចនាព្រឹកនោះបានរៀបចំសែនគ្រឿងបរិភោគជាច្រើនមុខ រៀបបាយសីជាច្រើនថ្នាក់ និងមានប្រគំភ្លេង ពិណពាទ្យជាច្រើនបទ ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី និងបារមីប្រាសាទព្រះវិហារ បារមីលោកតាឌី និងបារមីភ្នំដងរែកដែលថែរក្សាទឹកដីខ្មែរ ដើម្បីជួយដល់ការស្តារបារាយណ៍បានជោគជ័យ ។ លោកជុច ភឿន បានរំលឹកដល់ប្រវត្ដិដ៏រុងរឿងរបស់បុព្វបុរសខ្មែរយើងកាលពីសម័យដើមដែលបានកសាងប្រាសាទនៅលើកំពូលភ្នំដងរែក គឺទុកឱ្យកូនខ្មែរគ្រប់រូបបានឃើញបានដឹងនិងចាំមិនភ្លេចអំពីវប្បធម៌ដ៏ល្បីល្បាញរបស់ខ្មែរយើង ។ លោកថ្លែងថា ពេលនេះបើទោះជាសៀមវង្វេងប្រវត្ដិសាស្ដ្របង្កអសន្ដិសុខនៅតំបន់ប្រាសាទព្រះវិហាររបស់ខ្មែរក្នុងមហិច្ឆតាបែបណាក៏ដោយ ក៏មិនអាចបំភ្លៃប្រវត្ដិសាស្ដ្ររបស់ពិភពលោកបានទេ ។ ចំពោះការអភិរក្សតំបន់បុរាណឋានក្នុងតំបន់វប្បធម៌ប្រវត្ដិសាស្ដ្រប្រាសាទព្រះវិហាររបស់ខ្មែរ គឺនៅតែដំណើរការទៅមុខជានិច្ចដោយមានការជួយឧបត្ថម្ភគាំទ្រពីអង្គការយូណេស្កូ ដើម្បីធ្វើឱ្យតំបន់បុរាណឋានរបស់ខ្មែរប្រែក្លាយទៅជាតំបន់អភិរក្ស និងអភិវឌ្ឍន៍សំរាប់មនុស្សជាតិទាំងមូលដែលគេទទួលស្គាល់ថា ជាទ្រព្យរបស់ខ្មែរពិតៗមិនអាចកាឡៃបាន ។ លោកម៉ូរីតា សាស្ដ្រាចារ្យផ្នែកបុរាណវិទ្យា ជនជាតិជប៉ុនប្រចាំអង្គការយូណេស្កូមានប្រសាសន៍ថា ការអភិរក្សទីកន្លែងវប្បធម៌តំបន់ប្រាសាទព្រះវិហាររបស់ខ្មែរ គឺជាសកម្មភាពដ៏ប្រសើរមួយដែលតំបន់វប្បធម៌មួយនេះកំពុងតែល្បីល្បាញនៅលើេសាកលលោក។ រូបលោកផ្ទាល់មានភាពសប្បាយរីករាយខ្លាំងណាស់ពេលបានឃើញដំណើរការបើកការដ្ឋានស្ដារបា |
នាំសង្សារមកឡើងឋានសួគ៌ដល់ផ្ទះ ត្រូវម្តាយនាងប្តឹងទារ៥.០០០ដុល្លារ Posted: 22 Mar 2011 12:38 AM PDT ខេត្តកំពង់ចាម ៖ ស្នេហាដូចកាំរន្ទះរវាងយុវជន យុវនារីមួយគូដែលបាននាំគ្នាដើរលេងនៅក្នុងកម្មវិធីបុណ្យវត្តជ្រៃបិទមាស ស្ថិតនៅសង្កាត់សួង ក្រុងសួង កាលពីយប់ថ្ងៃទី១៨ មីនា និងឈានរហូតដល់នាំគ្នាមកក្រេបទឹកឃ្មុំនៅផ្ទះខាងប្រុស ត្រូវបានម្តាយនាងប្តឹងសមត្ថកិច្ចចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ និងទាមទារសំណងជំងឺចិត្តចំនួន៥.០០០ដុល្លារ។ លោកវរសេនីយ៍ត្រី លាង អេង អធិការនគរបាលក្រុងសួង បានឲ្យកោះសន្តិភាពដឹងថា កម្លាំងនគរបាលអធិការដ្ឋានក្រុងសួង បានទទួលពាក្យបណ្តឹងពីម្តាយរបស់នាងឈ្មោះ «ហ.ម.រ» អាយុ១៩ឆ្នាំរស់នៅសង្កាត់សួង ក្រុងសួង នាល្ងាចថ្ងៃទី១៩ មីនា ដោយចោទប្រកាន់យុវជនឈ្មោះស្រ៊ីន ស្រ៊ី អាយុ២១ឆ្នាំ ដែលស្នាក់នៅបណ្តោះអាសន្នក្នុងភូមិជ្រួយ សង្កាត់វិហារលួង ក្រុងសួង ថា បានលួងលោមកូនក្រមុំគាត់យកទៅរំលោភបានសម្រេចចំនួន២លើក។ លោកអធិការនគរបាលក្រុងសួង បានប្រាប់បន្តថា បន្ទាប់ពីបានទទួលពាក្យបណ្តឹងនេះភ្លាមរូបលោកបានចាត់កម្លាំងក្រោមឱវាទឲ្យសហការជាមួយនឹងនគរបាលប៉ុស្តិ៍សង្កាត់វិហារលួង បើកការស្រាវជ្រាវជាបន្ទាន់ ដោយបានហៅយុវជនសង្ស័យឈ្មោះស្រ៊ី មកកាន់អធិការដ្ឋាននគរបាលក្រុងសួងដើម្បីសួរនាំ។ គួររំលឹកថា យុវជនសង្ស័យរូបនេះបានទំនាក់ទំនងស្នេហាលួចលាក់ជាមួយនឹងនារី ហ.ម.រ រយៈពេល៣ខែមកហើយ ដោយបានឲ្យរូបថតគ្នាទៅវិញទៅមកទៀតផង ធ្វើឲ្យចំណងស្នេហ៍ចាក់ស្រេះកួចត្របាញ់ចូលគ្នា។ លុះពេលមានកម្មវិធីបុណ្យកាន់អង្គនៅវត្តជ្រៃបិទមាស កាលពីយប់ថ្ងៃទី១៨ មីនា ពួកគេទាំង២នាក់បានដើរលេងមើលល្ខោនបាសាក់ជាមួយគ្នារហូតដល់វេលាម៉ោង៨យប់ ទើបនាំគ្នាដើរត្រឡប់មកផ្ទះវិញ ។ ពួកគេបានអង្គុយលេងនៅខាងមុខផ្ទះរបស់យុវជនឈ្មោះស្រ៊ី និយាយសាសងគ្នាអស់ពេលប្រហែល៣ម៉ោងទើបចូលដេកនៅក្នុងបន្ទប់មួយតែ២នាក់ និងបានរួមរ័កគ្នា២ដងទៀតផង លុះព្រឹកឡើងថ្ងៃទី១៩ មីនា នាងឈ្មោះ «ហ.ម.រ» ក៏បានត្រឡប់ ទៅផ្ទះវិញ ។ យុវជនសង្ស័យឈ្មោះស្រ៊ីន ស្រ៊ី បានឆ្លើយសារភាពថា រយៈពេលកន្លងមករូបគេធ្លាប់បានទំនាក់ទំនងតាមទូរស័ព្ទជាមួយនឹងនាងឈ្មោះ «ហ.ម.រ» ទៅវិញទៅមក។ ក្រោយមកក្នុងពេលដែលមានកម្មវិធីបុណ្យកាន់អង្គនៅវត្តជ្រៃបិទមាស នៅថ្ងៃទី១៨ មីនា ២០១១ នាម៉ោងប្រហែល៨យប់ ស្របពេលរូបគេកំពុងតែដើរលេងនៅក្នុងវត្ត ក៏បានជួបនាង។ ពេលរូបគេដើរត្រឡប់មកផ្ទះវិញ នាងបានដើរតាមពីក្រោយរហូតមកដល់ផ្ទះ ហើយបានអង្គុយលេងតែ២នាក់រហូតដល់ម៉ោង១១យប់ នាងមិនបានដើរត្រឡប់ទៅផ្ទះនាងវិញទេ គឺបានមកចូលដេកក្នុងបន្ទប់ជាមួយរូបគេ និងស្ម័គ្ររួមភេទជាមួយគ្នាបាន២ដងទៀតផង ដោយគ្មានការបង្ខិតបង្ខំឡើយ ។ នៅវេលាម៉ោងប្រហែល៦ព្រឹក ពេលរូបគេភ្ញាក់ពីដំណេក ស្រាប់តែមិនឃើញនាងដោយមិនដឹងថា នាងចេញពីផ្ទះតាំងពីពេលណាឡើយ។ រហូតដល់ថ្ងៃទី២០ មីនា វេលាម៉ោង៧ព្រឹករូបគេត្រូវបានសមត្ថកិច្ចហៅទៅសួរនាំនៅអធិការដ្ឋាននគរបាលក្រុងសួង ហើយឃាត់ខ្លួនតែម្តង។ លោកវរសេនីយ៍ត្រី លាង អេង អធិការនគរបាលក្រុងសួង បានបញ្ជាក់ថា យុវជនសង្ស័យឈ្មោះស្រ៊ីន ស្រ៊ី នេះត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការទៅតាមច្បាប់ ហើយគេមិនដឹងថាជោគវាសនារបស់យុវជនរូបនេះ ត្រូវបានសាលាដំបូងខេត្តចេញដីកាឃុំខ្លួន ឬមួយយ៉ាងណានោះទេ? តែបញ្ហានៅត្រង់ថា ការព្រមព្រៀងគ្នា គឺគ្មានទោសពៃរ៍ទេ ដោយសារនាងមានវ័យគ្រប់ការមិនមែនស្ថិតនៅក្នុងអនីតិជនទេ បើនាងទៅឆ្លើយនៅមុខតុលាការយុវជនជាគូសេ្នហ៍នេះមិនត្រូវបានចោទប្រកាន់ទេ ហើយពួកគេក៏មានសិទ្ធិយកគ្នាជាប្តីប្រពន្ធបានដែរ តែអ្វីដែលជាការខុសឆ្គងនោះ គឺខុសនឹងគន្លងប្រពៃណី ៕ |
រយៈពេល3ថ្ងៃយន្តហោះបារាំងចេញវាយប្រហារលីប៊ី55លើក Posted: 22 Mar 2011 12:38 AM PDT អ្នកនាំពាក្យរបស់សេនាធិការដ្ឋានកងទ័ពបារាំងថ្លែងកាលពីថ្ងៃទី២១ មីនា ថា កងយន្តហោះយោធាបារាំងរយៈពេល៣ថ្ងៃបានចេញធ្វើប្រតិបត្តិការចំនួន៥៥លើក តាំងពីចាប់ផ្តើមធ្វើប្រតិបត្តិការយោធាពីថ្ងៃទី១៩ មីនា មក ប្រឆាំងនឹងកងទ័ពលីប៊ី ។ ក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉ារីស វរសេនីយ៍ឯក THIRRY BUR-KHARD អ្នកនាំពាក្យកងទ័ពបារាំងនិយាយថា កងយន្តហោះប្រដេញបារាំងបានកម្ទេចកាលពីថ្ងៃទី១៩ មីនា កន្លងមកនេះ នូវរថពាសដែក៤គ្រឿងរបស់កងទ័ពលីប៊ី ។ តាមអ្នកនាំពាក្យរូបនេះថា នាថ្ងៃទី២០ មីនា ពុំមានការវាយប្រហាររបស់បារាំងឡើយ ៕ |
ឃាត់ខ្លួនបុរសអាមេរិកម្នាក់ និងស្ត្រីខ្មែរម្នាក់ជួញដូរគ្រឿងញៀន Posted: 22 Mar 2011 12:36 AM PDT រាជធានីភ្នំពេញ ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ បានឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន២នាក់នៅចំណុចមុខផ្ទះសំណាក់ញូវខាសល ដែលមានទីតាំងលេខ២៦ ភូមិទី១០ ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺថ្ងៃទី២១ មីនា ២០១១ បន្ទាប់ពីរកឃើញគ្រឿងញៀន ។ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ បាននិយាយថា ជនសង្ស័យជួញដូរគ្រឿងញៀនដែលឃាត់ខ្លួន ១-ឈ្មោះ HOWARD ANDREWJ ហៅអេនឌី ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិអាេមរិក ស្នាក់នៅ និងមុខរបរមិនពិតប្រាកដ និង២-ឈ្មោះឆេង សុខលក្ខិណា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៥ ភូមិដូង សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ ។ ដកហូតបានថ្នាំញៀនប្រភេទក្រាម ពណ៌សថ្លា (ម៉ាទឹកកក) ចំនួន២កញ្ចប់តូច និងសំភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ក្រោយពីធ្វើការឆែកឆេរក្នុងបន្ទប់លេខ១០២ ផ្ទះសំណាក់ញូវខាសល ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។ សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី១៤ មីនា ២០១១ វេលាម៉ោង៧និង៣០នាទីយប់ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ បានឃាត់ខ្លួនស្ត្រីជនជាតិខ្មែរម្នាក់ឈ្មោះស្រេង គន្ធា ភេទស្រី អាយុ២២ឆ្នាំ ជាស្រីបារ ស្នាក់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ខណៈពេលស្ត្រីនោះកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅមុខផ្ទះសំណាក់វ៉កអឺបាវ ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ និងឆែកឆេររកឃើញគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួនបួនកញ្ចប់តូច ។ ស្ត្រីនេះបានសារភាពឱ្យសមត្ថកិច្ចដឹងថា គ្រឿងញៀនទាំង៤កញ្ចប់នោះគឺនាងបានទទួលពីឈ្មោះ HOWARD ANDREWJ ហៅអេនឌី និងឈ្មោះឆេង សុខលក្ខិណា នៅក្នុងបន្ទប់លេខ១០២ ផ្ទះសំណាក់ញូវខាសល ។ លុះដល់វេលាទៀបភ្លឺថ្ងៃទី២១ មីនា ២០១១ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ ប្រទះឃើញជនសង្ស័យទាំង២នាក់ខាងលើ នៅមុខផ្ទះសំណាក់ញូវខាសល ផ្លូវលេខ៥១ ទើបឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ៕ |
លួចគោពីខេត្តតាកែវមកលក់នៅកំពង់ស្ពឺត្រូវអស់លក្ខណ៍ Posted: 22 Mar 2011 12:30 AM PDT ខេត្តកំពង់ស្ពឺ ៖ ចោរលួចគោម្នាក់ត្រូវប៉ូលិសឃាត់ខ្លួនពីបទសង្ស័យថា លួចគោមកលក់នៅផ្សារថ្នល់បត់ ក្នុងទឹកដីស្រុកបរសេដ្ឋ ខណៈជនរូបនោះកំពុងចរចាតម្លៃគោដែលត្រូវលក់ឱ្យក្រុមកុងសី ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៨ មីនា ក្នុងស្រុកបរសេដ្ឋ ។ តាមប្រភពពីមន្រ្តីប៉ូលិសព្រហ្មទណ្ឌខេត្តបានឱ្យដឹងថា ជននេះឈ្មោះមុំ ហៀប ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅឋានភូមិដក់ពរ ឃុំបឹងត្រាញ់ ស្រុកសំរោង ខេត្តតាកែវ បានដឹកគោឈ្មោលមួយក្បាលចេញពីភូមិព្រៃក្តួច ឃុំត្រពាំងគ្រញូង ស្រុកសំរោង ខេត្តតាកែវ ឆ្លងចូលមកផ្សារថ្នល់បត់ ក្នុងទឹកដីស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយកំពុងចរចាតម្លៃលក់គោមួយក្បាលនោះ ពុំទាន់ត្រូវថ្លៃផងក៏ត្រូវសមត្ថកិច្ចស្រុកបរសេដ្ឋចាប់ខ្លួន ដោយដកហូតគោមួយក្បាល និងបញ្ជូនមនុស្សទៅឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកបរសេដ្ឋ នាថ្ងៃទី១៨ មីនា ។ នៅល្ងាចថ្ងៃទី១៩ មីនាក៏បានបញ្ជូនខ្លួនជនសង្ស័យមកការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌខេត្តកម្រិតស្រាលដើម្បីចាត់ការតាមនីតិវិធី។ នៅចំពោះមុខមន្ត្រីប៉ូលិសព្រហ្មទណ្ឌខេត្តឈ្មោះមុំ ហៀប បានសារភាពថា ខ្លួនពិតជាបានលួចគោអ្នកភូមិ ព្រៃក្តួច ប្រាកដមែន។ ជននេះបញ្ជាក់ថា គោឈ្មោលមួយក្បាលដែលខ្លួនលួចនោះត្រូវមន្ត្រីប៉ូលិសស្រុកបរសេដ្ឋ ប្រគល់ឱ្យម្ចាស់វិញហើយ មុនពេលបញ្ជូនជននេះមកកាន់ការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌខេត្ត ៕ |
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបើកវគ្គបណ្តុះបណ្តាល Posted: 22 Mar 2011 12:24 AM PDT រាជធានីភ្នំពេញ ៖ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបើកវគ្គបណ្តុះបណ្តាលស្តីពីការងារអនុវត្តច្បាប់ត្រួតពិនិត្យគ្រឿងញៀន រយៈពេល៣ថ្ងៃ នៅសាលប្រជុំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីព្រឹកថ្ងៃទី២២ មីនា ២០១១ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯកយូ ស៊ុនឡុង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងជាអគ្គលេខាធិការដ្ឋានស្តីទីនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកវ៉្លាឌីដៀរ៉ូវ ទីប្រឹក្សាស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា និងតំណាងស្ថាប័នអង្គភាព អនុវត្តច្បាប់ចំនួន៧០ចូលរួម ។ ពិធីបើកវគ្គនេះ លោកឧត្តមសេនីយ៍ឯកយូ ស៊ុនឡុង បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ នឹងជួយមន្ត្រីជំនាញអនុវត្តច្បាប់ត្រួតពិនិត្យគ្រឿងញៀនដែលកំពុងជួបប្រទះនូវបញ្ហាលំបាកក្នុងការប្រយុទ្ធប្រឆាំងការចរាចរ និងការជួញដូរគ្រឿងញៀនខុសច្បាប់ឱ្យមានលទ្ធភាពខ្ពស់ក្នុងការងារត្រួតពិនិត្យគ្រឿងញៀន មួយកម្រិតបន្ថែមទៀត ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំគិតថា ចំណេះដែលអស់លោកទទួលបានទាំងនោះពុំទាន់អាចឆ្លើយតបទៅនឹងនិន្នាការចរាចរ និងល្បិចកលថ្មីៗ ដែលឈ្មួញទុច្ចរិតគ្រឿងញៀនកំពុងច្នៃប្រឌិតជាប្រចាំនោះឡើយ ហេតុនេះការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ជាបន្តបន្ទាប់ គឺជាកត្តាដ៏មានប្រសិទ្ធភាពសម្រាប់ការងារប្រឆាំងបទល្មើសគ្រឿងញៀនប្រកបដោយជោគជ័យ ។ កម្ពុជាគឺជាប្រទេសដែលរងនូវការឆ្លងកាត់គ្រឿងញៀនជាច្រើនប្រភេទសម្រាប់ចែកចាយ ប្រើប្រាស់ និងនាំចេញទៅប្រទេសទី៣ ៕ |
Posted: 22 Mar 2011 12:21 AM PDT រាជធានីភ្នំពេញ ៖ បន្ទាប់ពីភ្ញាក់ផ្អើលតំណាងរាស្ត្រលាឈប់ពីគណបក្សសម រង្ស៊ី នោះ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២២ មីនា ២០១១ នៅខាងមុខរដ្ឋសភា លោកម៉ៅ មុនីវណ្ណ អតីតតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងបច្ចុប្បន្នជាប្រធានក្រុមការងារគណបក្សសម រង្ស៊ី ប្រចាំខេត្តតាកែវ បានប្រកាសនៅក្នុងសន្និសីទកាសែតថា លោកបានលាឈប់ពីតំណាងរាស្ត្រគណបក្សសម រង្ស៊ី ជាផ្លូវការហើយ និងសុំឱ្យមានការកែទម្រង់គណបក្សនេះជាបន្ទាន់ ដោយអះអាងប្រាប់អ្នកកាសែតថា គណបក្សសម រង្ស៊ី ស្ថិតនៅក្រោមឥទ្ធិពលគ្រួសារលោកយឹម សុវណ្ណ និងលោកអេង ឆៃអ៊ាង ។ លោកម៉ៅ មុនីវណ្ណ បន្តថា ខណៈដែលលោកចាកចេញពីគណបក្សសម រង្ស៊ី គឺមិនទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ឬគណបក្សណានៅឡើយទេ... ប៉ុន្តែលោកព្រមានថា បើគ្មានការកែទម្រង់ទេ លោក និងសមាជិកឯទៀតនឹងទៅចូលរួមជាមួយគណបក្សណាដែលមានប្រជាធិបតេយ្យពិតប្រាកដ ៕ |
វិទ្យុសកម្មសាយភាយចូលក្នុងដី និងស្បៀងអាហារនៅជប៉ុន Posted: 21 Mar 2011 09:13 PM PDT បន្លែទាំងឡាយដែលរងការឆ្លងវិទ្យុសកម្មខ្ពស់ត្រូវបានរកឃើញនៅចម្ងាយដល់ទៅជាង១០០គីឡូម៉ែត្រពីមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាដាយអ៊ីជី។ អ្នកនាំពាក្យម្នាក់របស់រដ្ឋាភិបាលបានទទួលស្គាល់កាលពីថ្ងៃទី២១ មីនា ថា នោះជាគ្រោះថ្នាក់ដល់សុខភាពដ៏សំខាន់មួយដែលទាក់ទិនដល់ការធ្លាយវិទ្យុសកម្មដែលកើតមាននៅមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាទីមួយ។ នោះជាការបំពុលដល់ផលិតផលស្បៀង។ កំរិតនៃវិទ្យុសកម្មខុសធម្មតាមួយត្រូវបានរកឃើញក្នុងទឹកដោះគោ និងលើបន្លែជប៉ុន EPINARDS និង KAKINA ដែលមានស្លឹកពណ៌ខៀវ។ លោកបានវាយតំលៃសភាពការណ៍ថា ធ្ងន់ធ្ងរដើម្បីចេញបញ្ជាដល់ទីក្រុង៤នៅភាគពាយ័ព្យប្រទេស គឺទីក្រុងអ៊ីបា រ៉ាគីតូជីហ្ស៊ី ហ្គុនម៉ា និងហ្វូគូស៊ីម៉ា ផ្អាកចែកចាយបន្លែទាំងនេះ។ ទីក្រុងហ្វូគូសីុម៉ានឹងត្រូវហាមឃាត់ផងដែរការលក់ទឹកដោះគោ ដែលទទួលការចម្លងវិទ្យុសកម្មយ៉ាងលឿនពេលមានការសាយភាយវិទ្យុសកម្ម។ គណៈកម្មាធិការស្រាវជ្រាវ និងព័ត៌មានឯករាជ្យស្តីពីវិទ្យុសកម្ម (CRIIRAD)មានការព្រួយបារម្ភជាពិសេសចំពោះកំរិតអីុយ៉ូត១៣១ ជាវិទ្យុសកម្មនុយក្លេអ៊ែរមួយដែលចូលទៅនៅនឹងក្រពេញទឹកមាត់ ហើយបង្កឱ្យមានជំងឺមហារីកទាំងឡាយ រួចពុំមែនតែត្រឹមនៅក្បែរមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាប៉ុណ្ណោះទេ ក៏ប៉ុន្តែរហូតដល់ភាគខាងជើងនៃទីក្រុងអ៊ីបារ៉ាគីពោលក្នុងចម្ងាយរវាងពី៨០ទៅ១២០គីឡូម៉ែត្រពីហ្វូគូស៊ីម៉ា។ ការឆ្លងវិទ្យុសកម្មក៏មានខ្ពស់ដែរ នៅហ៊ីតាជីដែលនៅទីនោះការធ្វើតេស្តកាលពីថ្ងៃទី១៨ មីនា កន្លងមកនេះលើបន្លែ EPINARDS បង្ហាញពីអត្រាវិទ្យុសកម្មខ្ពស់ពី៥៤ទៅ១០០BECQUERELS ក្នុងមួយគីឡូក្រាមពោលមានកំរិត២៧ដងលើសពីកំរិតអនុញ្ញាតនៅជប៉ុន។ ក្រពេញទឹកមាត់ដែលដើរតួនាទីសំខាន់មួយសំរាប់ការធំធាត់គឺសំរាប់ក្មេងងាយទទួលយកណាស់នូវអ៊ីយ៉ូត១៣១ជាងមនុស្សពេញវ័យ៕ |
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប គ្រោងបើកកិច្ចប្រជុំស្តីពីស្ថានការណ៍នៅលីប៊ី Posted: 21 Mar 2011 09:02 PM PDT អ្នកការទូតនានានិយាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងបើកកិច្ចប្រជុំមួយស្តីអំពីស្ថានការណ៍បច្ចុប្បន្ននៅប្រទេសលីប៊ី ដោយកិច្ចប្រជុំនេះនឹងរៀបចំឡើងនៅថ្ងៃទី២៤ មីនា ខាងមុខនេះ ។ សេចក្តីសម្រេចចិត្តពីការបើកកិច្ចប្រជុំនេះធ្វើឡើងដោយក្រុមប្រឹក្សាសន្តិសុខ ដែលមានប្រទេស១៥ជាសមាជិក នៅពេលបញ្ចប់កិច្ចប្រជុំសម្ងាត់បិទទ្វារមួយ ។ តាមប្រភពព័ត៌មានថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោកបាន គីមូន ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសអេហ្ស៊ីប និងប្រទេសទុយនីស៊ី ត្រូវបានគេរំពឹងថា នឹងចូលរួមកិច្ចប្រជុំនោះដែរ ។ កិច្ចប្រជុំនោះរបស់ក្រុមប្រឹក្សាសន្តិសុខត្រូវធ្វើឡើងតបតាមសំណើរបស់រដ្ឋាភិបាលលីប៊ីដឹកនាំដោយលោកមូអាម៉ា កាដាហ្វី ។ មុននេះរដ្ឋមន្ត្រីការបរទេសលីប៊ី លោក Musa Kousa បានផ្ញើលិខិតមួយច្បាប់ជូនក្រុមប្រឹក្សាសន្តិសុខ អ.ស.ប អំពាវនាវឱ្យបើកកិច្ចប្រជុំបន្ទាន់មួយស្តីអំពីស្ថានការណ៍បច្ចុប្បន្នរបស់លីប៊ី ៕ |
បើករថយន្តបុករបាំងថ្មចែកផ្លូវបាក់អស់២កំណាត់ Posted: 21 Mar 2011 08:50 PM PDT រាជធានីភ្នំពេញ ៖ របាំងថ្មចែកផ្លូវ២កំណាត់បានទទួលរងការខូចខាតដោយសាររថយន្តម៉ាកកូរ៉ូឡា ពណ៌ឈាមជ្រូក មួយគ្រឿងបើកបុក កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២១ មីនា ២០១១ នៅចំណុចមុខរោងចក្រឌីខូយៀន ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ចំណែកអ្នកបើកបរពុំមានរងរបួសធ្ងន់ធ្ងរទេ ខណៈរថយន្តកូរ៉ូឡានោះក្រពឹតខាងមុខយ៉ាងដំណំ។ តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា អ្នកបើកបររថយន្តខាងលើនេះឈ្មោះមាស ប៊ុនលី ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោយពេលកើតហេតុ ក៏គេចខ្លួនបាត់តែម្តង។ មុនកើតេហតុ អ្នកបើកបររថយន្តបានត្រឡប់ពីផឹកស៊ីនៅរាជធានីភ្នំពេញឆ្ពោះទៅលំនៅឋាន ដោយធ្វើដំណើរលើដងផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង ហើយជ្រុលល្បឿនបុករបាំងថ្មខូចរថយន្តតែម្តង ។ រថយន្តត្រូវសមត្ថកិច្ចដឹកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ |
ពីរក្រុមវាយកាប់ចាក់គ្នាម្ខាងស្លាប់ម្នាក់ និងម្ខាងទៀតរបួសធ្ងន់ពីរនាក់ Posted: 21 Mar 2011 08:45 PM PDT រាជធានីភ្នំពេញ ៖ មនុស្សពីរក្រុម បានវាយកាប់ចាក់គ្នាបណ្តាលឱ្យភាគីម្ខាងស្លាប់ម្នាក់ និងភាគីម្ខាងទៀតរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ដែលតាមប្រភពពីសមត្ថកិច្ចបានអះអាងថា ក្រុមអ្នកស្លាប់បានលើកគ្នាទៅកាប់ចាក់ក្រុមអ្នករងរបួសដែលកំពុងអង្គុយផឹកស៊ីជួបជុំគ្នានៅមុខផ្ទះ។ តាមប្រភពដដែលថា ការដេញវាយគ្នានោះក៏មានការស្រែកបង្អើលថា ចោរៗបង្កឱ្យផ្អើលអ្នកភូមិជួយដេញវាយបន្ថែមបណ្តាលឱ្យស្លាប់ម្នាក់ចំណែកបក្សពួកឯទៀតរត់រួចខ្លួន ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុខាងលើ មិត្តភក្តិបងប្អូនរបស់ឈ្មោះ ជា បូរី ហៅគោ ក្នុងនោះក៏មានឈ្មោះដាំ សំរេច ម្នាក់ផង បាននាំគ្នាអង្គុយផឹកស៊ីជុំគ្នាយ៉ាងសប្បាយ ។ លុះមួយសន្ទុះក្រោយមកទើបឈ្មោះជា បូរី ហៅគោដើរទៅដល់ហើយ បងប្អូន និងមិត្តភក្តិបានហៅឱ្យចូលផឹកស៊ីជាមួយ ។ ពេលនោះឈ្មោះជា បូរី បានដើរចូលទៅបំរុង ឡើងអង្គុយលើគ្រែដើម្បីផឹកស្រាប់តែលេចមុខអ្នកស្លាប់ឈ្មោះចំរើន ចន្ថា រួមជាមួយបក្សពួក២នាក់ទៀតប្រដាប់ដោយកាំបិត និងពូថៅស្ទុះចេញមកពីទីងងឹតកាប់ទៅលើឈ្មោះជា បូរី ហៅគោ និងឈ្មោះដាំ សំរេច បណ្តាលឱ្យរងរបួសដេកដួលនៅនឹងកន្លែងដោយពុំដឹងថា ពួកគេសម្ងំតាំងពីពេលណានោះទេ។ ពេលនោះបងប្អូន និងមិត្តភក្តិដែលផឹកជាមួយក៏បាននាំគ្នាដេញវាយតបតវិញ ព្រមទាំងស្រែកថា ចោរៗបង្កឱ្យភ្ញាក់ផ្អើលដល់អ្នកភូមិប្រដាប់ដោយដំបងព្រនង់គ្រប់ដៃជួយដេញវាយបណ្តាលឱ្យស្លាប់ម្នាក់នៅចម្ងាយប្រមាណជាង១គីឡូម៉ែត្រ ពីកន្លែងកើតហេតុស្ថិតនៅក្នុងភូមិក្រាំងទ្រា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ។ ក្រោយពេលកើតហេតុប៉ូលិសមូលដ្ឋានបានចុះទៅកាន់កន្លែងដែលមានការវាយកាប់ចាក់គ្នានោះធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យសាកសព ព្រមទាំងស្រាវជ្រាវរកមូលហេតុទំនាស់ និងវែកមុខជនដៃដល់វាយសម្លាប់មនុស្សនេះ ។ ប៉ូលិសបានសន្និដ្ឋានថា ការប្រទូស្តរាយនេះអាចផ្តើមចេញពីរឿងគំនុំក្នុងពេលកន្លងមក ហើយទំនងជាអ្នកស្លាប់លើកគ្នាទៅកាប់សងសឹកជាមួយភាគីម្ខាងទៀតក៏ត្រូវគេលើកគ្នាដេញវាយវិញ បណ្តាលឱ្យស្លាប់បែបនេះតែម្តង។ ព្រោះភាគីទាំងសងខាងជាអ្នករស់នៅភូមិផ្សេងគ្នា បើអ្នកស្លាប់មិនលើកគ្នាទៅកាប់គេដល់ផ្ទះទេនោះ មិនអាចមានរឿងបែបនេះ កើតឡើងឡើយ៕ |
បុរសតៃវ៉ាន់នាំគ្រឿងញៀនជាប់គុក៧ឆ្នាំ និងពិន័យ១៥លានរៀល Posted: 21 Mar 2011 08:42 PM PDT រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនតៃវ៉ាន់ម្នាក់ដែលបានលាក់ទុកគ្រឿងញៀនប្រភេទហេរ៉ូអីុនទម្ងន់ជាង៩០ក្រាម បំណងនាំចេញពីប្រទេសកម្ពុជាឆ្លងដែនទៅកោះតៃវ៉ាន់នោះ បានត្រូវសាលាដំបូងរាជធានីភ្នំពេញលើកយកមកប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១១ ដោយសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ និងពិន័យជាប្រាក់១៥លានរៀល ពីបទជួញដូរគ្រឿងញៀនឆ្លងដែន។ បុរសជនជាតិចិនតៃវ៉ាន់រូបនេះឈ្មោះKUO DAYU (ឃូ ដាយូ) ហៅ YEFFEREY អាយុ៤៣ឆ្នាំ បានត្រូវសមត្ថកិច្ចគយប្រចាំច្រកទ្វារព្រលានយន្តហោះអន្តរជាតិភ្នំពេញឃាត់ខ្លួនកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១០។ បន្ទាប់ពីការឃាត់ខ្លួនរួចមក ខាងគយប្រចាំការនៅច្រកទ្វារព្រលានយន្តហោះសហការជាមួយប៉ូលិសប្រឆាំងគ្រឿងញៀន បានដកហូតវត្ថុតាងគ្រឿងញៀនប្រភេទហេរ៉ូអីុន៣កញ្ចប់តូចមានទម្ងន់សរុប៩៩,៥ក្រាម និងសំភារមួយចំនួនទៀតនៅក្នុងវ៉ាលីស។ ក្រោយពីការឃាត់ខ្លួន និងដកហូតវត្ថុតាងរួចមក ប៉ូលិសប្រឆាំងគ្រឿងញៀនក៏បាននាំខ្លួនបុរសជនជាតិតៃវ៉ាន់រូបនេះទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀនដើម្បីសាកសួរពីករណីលាក់ទុកគ្រឿងញៀននៅក្នុងវ៉ាលីស។ លុះមកដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១០ ប៉ូលិសបានរៀបចំកសាងសំណុំរឿង និងបញ្ជូនជនជាប់ចោទ ព្រមទាំងវត្ថុតាងទៅសាលាដំបូងដើម្បីចាត់ការតាមច្បាប់។ រយៈពេលជិត៦ខែក្រោយមក ពោលគឺនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១១ សាលាដំបូងរាជធានីភ្នំពេញបានលើកយករឿងក្តីនេះមកបើកសវនាការជំនុំជម្រះដោយមានការចូលរួមពីលោកឌុច គឹមសន ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោកសេង នាង លោកតែ សំអាង ជាសមាជិក និងលោកជេត ខេមរា ជាតំណាងអយ្យការ។ |
ពលរដ្ឋខ្មែរ២គ្រួសារក្រឡាប់រថយន្តនៅក្នុងទឹកដីសៀម ស្លាប់៤នាក់ បញ្ជូនមកកាន់កម្ពុជាវិញ Posted: 21 Mar 2011 08:33 PM PDT ក្រុងប៉ោយប៉ែត ៖ សពប្តីប្រពន្ធ២គ្រួសារដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៦ មីនា ២០១១ បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យ «បាងខាយ» ខេត្តរ៉ាក់យ៉ង ប្រទេសសៀមនោះ ត្រូវបានអាជ្ញាធរសៀមបញ្ជូនមកឱ្យសាច់ញាតិតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២១ មីនា ២០១១ ។ សពប្តីប្រពន្ធ២គូនេះ រួមមាន ១-ឈ្មោះនៅ សាបាន ភេទប្រុស អាយុ២៧ឆ្នាំ ២-ឈ្មោះងួន សុភី ភេទស្រី អាយុ២១ឆ្នាំ ជាប្តីប្រពន្ធនឹងគ្នា ៣-ឈ្មោះទុន ថន ភេទប្រុស អាយុ២៩ឆ្នាំ និង៤-ឈ្មោះនៅ សាបូ ភេទស្រី អាយុ២៣ឆ្នាំ ជាប្តីប្រពន្ធនឹងគ្នា។ ពួកគេទាំង៤នាក់មានទីលំនៅក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជាពលករចូលទៅធ្វើការក្នុងទឹកដីសៀមតាមច្រករបៀង ។ បើតាមការឱ្យដឹងពីឈ្មោះឈុំ ឆុន ភេទប្រុស អាយុ៣៩ឆ្នាំ ត្រូវជាឪពុកមារបស់សពទាំង២គ្រួសារ បានប្រាប់ថា ការស្លាប់របស់ក្មួយគាត់ទាំង២គ្រួសារនេះ គឺគាត់បានទទួលព័ត៌មានតាមរយៈអ្នករួមដំណើរជាខ្មែរម្នាក់ដែលរងរបួសស្រាល ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ជាមួយគ្នា ទូរស័ព្ទមកប្រាប់ថា ឈ្មោះទាំង៤នាក់ខាងលើបានស្លាប់ ដោយក្រឡាប់រថយន្ត ។ បុរសឈ្មោះឆុន ប្រាប់ថា សពទាំង៤នាក់គឺជាសាច់ញាតិនឹងគ្នា ហើយថា ពួកគេជាពលករចូលទៅដីសៀមតាមច្រករបៀងមិនមែនទៅតាមរយៈក្រុមហ៊ុននោះទេ ។ ខណៈសពត្រូវបានបញ្ជូនមកដល់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតគេឃើញមានវត្តមានលោកនេត សារី អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសសៀម និងមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ទាំងខាងកម្ពុជាទាំងខាងថៃ បានដឹកជញ្ជូនសពឆ្លងមកចាត់ចែងដល់សាច់ញាតិជនរង |
ដាក់ពង្រាយរថក្រោះជាច្រើនគ្រឿងនៅក្នុងរដ្ឋធានីយេម៉ែន Posted: 21 Mar 2011 08:30 PM PDT រថក្រោះជាច្រើនគ្រឿងត្រូវបានដាក់ពង្រាយនៅបរិវេណខាងក្រៅវិមានប្រធានាធិបតីយេម៉ែន កាលពីល្ងាចថ្ងៃទី២១ មីនា កន្លងមក ក្រោយពីឧត្តមសេនីយ៍ជាន់ខ្ពស់មួយរូបបានប្រកាសផ្តាច់ខ្លួនចូលរួមធ្វើបាតុកកម្មទាមទារឱ្យលោកប្រធានាធិបតីអាលីអាប់ឌុលឡាហ៍ សាឡេហ៍ ចុះចេញពីតំណែង ។ |
ធ្លាក់យន្តហោះកាហ្គោមួយគ្រឿងនៅកុងហ្គោស្លាប់19នាក់ Posted: 21 Mar 2011 08:30 PM PDT យោងតាមអាជ្ញាធរប៉ូលិសក្រុង POINTE-NOIRE របស់សាធារណរដ្ឋកុងហ្គោដែលបន្តធ្វើការរុករកក្រោមគំនរបាក់បែកថា តុល្យការនៃអ្នកស្លាប់បានឡើងដល់១៩នាក់ហើយ ក្នុងការធ្លាក់យន្តហោះកាហ្គោមួយគ្រឿងកាលពីរសៀលថ្ងៃទី២១ មីនា ក្នុងទីក្រុង POINTE-NOIRE នោះ ។ ក្នុងចំណោមអ្នកស្លាប់ទាំងនេះ មានអ្នកបើកយន្តហោះ២នាក់ យន្តការី២នាក់និងអ្នកដំណើរលួចលាក់៥នាក់ដែលអត្តសញ្ញាណ និងសញ្ជាតិពួកគេនៅពុំទាន់លាតត្រដាងនៅឡើយ ។ អគ្គនាយកនៃទីភ្នាក់ងារជាតិខាងអាកាសចរណ៍ស៊ីវិល ANAC របស់សាធារណរដ្ឋកុងហ្គោលោក MICHEL AMBENDE គូសបញ្ជាក់ថា យន្តហោះនោះហោះចេញពីទីក្រុង ប្រាហ្សាវិលដោយដឹកទំនិញ ។ វាបានធ្លាក់ក្នុងសង្កាត់ KOTOKO DANIEL មិនឆ្ងាយប៉ុន្មានពីព្រលានយន្តហោះជាកន្លែងដែលវាត្រៀមចុះបន្ទាប់ពីទទួលការអនុញ្ញាតពីប៉មត្រួតពិនិត្យ ។ យោងតាមប្រភពព័ត៌មានរបស់ប៉ូលិសថា តុល្យការនោះដែលនៅបណ្តោះអាសន្ននៅឡើយ អាចធ្ងន់ធ្ងរទៀតពេលអ្នកពន្លត់ភ្លើងកំពុងតែខិតខំកាយរុករកក្រោមគំនរបាក់បែក ។ យន្តហោះ នោះធ្លាក់លើសង្កាត់មានប្រជាជនរស់នៅច្រើនមួយហើយជនរងគ្រោះនៅលើដីពិតជាមានច្រើន ព្រមទាំងមានការខូចខាតសំភារយ៉ាងច្រើនទៀតផង ។ យន្តហោះដែលធ្លាក់នេះធុន ANTONOV របស់ក្រុមហ៊ុន TRANS AIR CONGO (TAC) ៕ |
ស្ត្រីទីមួយហ្គាតេម៉ាឡាស្វះស្វែងរកការលែងលះគ្នាជាមួយស្វាមី Posted: 21 Mar 2011 08:30 PM PDT មន្ត្រីតុលាការមួយរូបនិយាយថា ស្ត្រីទីមួយហ្គាតេម៉ាឡា លោកស្រី Sandra Torres de Colom បានស្វះស្វែងរកការបញ្ចប់ចំណងអាពាហ៍ពិពាហ៍រយៈពេល៨ឆ្នាំមកហើយ របស់លោកស្រីដើម្បីឱ្យលោកស្រីអាចកាន់តំណែងប្រធានាធិបតីបន្តវេនពីស្វាមីរបស់លោកស្រី ។ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |