The Phnom Penh Post - KHMER: “ពលរដ្ឋបឹងកក់ម្នាក់ដួលសន្លប់ ក្រោយពីការបង្ក្រាបដ៏ព្រៃផ្សៃ” plus 6 more |
- ពលរដ្ឋបឹងកក់ម្នាក់ដួលសន្លប់ ក្រោយពីការបង្ក្រាបដ៏ព្រៃផ្សៃ
- សមត្ថកិច្ច ចុះរុះរើ ផ្ទះប្រជាពលរដ្ឋ ៧៣ខ្នង នៅកំពង់ស្ពឺ
- ពលករខ្មែរនៅកូរ៉េត្អូញត្អែររឿងមន្ត្រីជំរិតទារប្រាក់ពេលពន្យារលិខិតឆ្លងដែន និងទិដ្ឋាការ
- ក្រសួងព្រមានបិទវិទ្យុ ទូរទស្សន៍ប្រើបច្ចេកទេសធ្វើឲ្យប៉ះពាល់សុវត្ថិភាពហោះហើរ
- អាជ្ញាធរបន្តគំរាមអ្នកភូមិក្នុងជម្លោះដីធ្លីនៅកំពង់ស្ពឺ បំពានអន្តរាគមន៍នាយករដ្ឋមន្ត្រី
- កឹម សុខា៖ បក្សសិទ្ធិមនុស្សនឹងក្លាយជាបក្សប្រឆាំងធំជាងគេ ជំនួសបក្សសម រង្ស៊ី
- បារាំងជំរុញឲ្យស៊ីរីបើកចំហរទៅរកការចរចា និងបន្លាស់ប្តូរប្រជាធិបតេយ្យ
ពលរដ្ឋបឹងកក់ម្នាក់ដួលសន្លប់ ក្រោយពីការបង្ក្រាបដ៏ព្រៃផ្សៃ Posted: 25 Mar 2011 01:33 AM PDT ភ្នំពេញ : កម្លាំងចម្រុះមានទាំងស៊ីវិល និងនគរបាល កាន់ដំបងឆក់ និងខែល កាលពីព្រឹកថ្ងៃសុក្រ ទី២៥ ខែមីនានេះ បានបង្ក្រាបក្រុមអ្នកតវ៉ា ជាប្រជាពលរដ្ឋបឹងកក់រាប់រយនាក់ មកពីសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលបានប្រមូលផ្តុំគ្នានៅមុខសាលារាជធានីភ្នំពេញ ទាមទារសុំការបំភ្លឺពីអភិបាលកែប ជុតិមា លើការស្នើសុំដី១៥ហិកតា ហើយបានចាប់ស្ត្រីជាតំណាងអ្នកភូមិម្នាក់បោះឡើងលើរថយន្តទ្រុងមួយដែលស្ត្រីនោះអះអាងថាជារថយន្តសម្រាប់ដាក់អ្នកទោស។ |
សមត្ថកិច្ច ចុះរុះរើ ផ្ទះប្រជាពលរដ្ឋ ៧៣ខ្នង នៅកំពង់ស្ពឺ Posted: 24 Mar 2011 09:29 PM PDT ខេត្តកំពង់ស្ពឺ: សមត្ថកិច្ចខេត្តកំពង់ស្ពឺ ប្រមាណ៣០០នាក់ រួមមាន កំលាំងប៉ូលិស កងរាជអាវុធហត្ថ អមដោយព្រះរាជអាជ្ញា និងកម្មករ បានចុះបញ្ជាឲ្យប្រជាពលពលរដ្ឋ៧៣គ្រួសាររុះរើផ្ទះសំបែងចេញពីដីជម្លោះជាមួយក្រុមហ៊ុន សូគីម៉ិច កាលពីព្រឹកថ្ងៃសុក្រទី ២៥ខែ មីនាឆ្នាំ ២០១១។ |
Posted: 24 Mar 2011 04:24 AM PDT ភ្នំពេញ៖ ពលករ ពលការិនីកម្ពុជាដែលកំពុងបម្រើការនៅតាមស្ថាប័នសហគ្រាស រោងចក្រ និងក្រុមហ៊ុននៅសាធារណរដ្ឋកូរ៉េ បានស្នើឲ្យរដ្ឋាភិបាលពិនិត្យមើលបញ្ហាមន្ត្រីស្ថានទូតកម្ពុជា បានជំរិតទារប្រាក់ជាច្រើនលើការយកថ្លៃពន្យារលិខិតឆ្លងដែន និងលិខិតបញ្ជាក់អ្វីមួយដែលពួកគាត់មិនមានលទ្ធភាពបង់។ |
ក្រសួងព្រមានបិទវិទ្យុ ទូរទស្សន៍ប្រើបច្ចេកទេសធ្វើឲ្យប៉ះពាល់សុវត្ថិភាពហោះហើរ Posted: 24 Mar 2011 04:18 AM PDT ភ្នំពេញ៖ ក្រសួងព័ត៌មានព្រមានបិទអាជីវកម្មរបស់ស្ថានីយវិទ្យុ-ទូរទស្សន៍ណា ដែលនៅបន្តប្រើប្រាស់ឧបករណ៍ម៉ាស៊ីនផ្សាយខុសស្តង់ដារបច្ចេកទេស ជាហេតុបង្កឲ្យមានការឆ្លងរំខានរលកវិទ្យុបញ្ជាការហោះហើរយន្ត ហោះ ដែលបណ្តាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពនៃការហោះហើរ និងរំខានដល់ស្ថានីយវិទ្យុផ្សាយសម្លេងដទៃទៀត។ |
អាជ្ញាធរបន្តគំរាមអ្នកភូមិក្នុងជម្លោះដីធ្លីនៅកំពង់ស្ពឺ បំពានអន្តរាគមន៍នាយករដ្ឋមន្ត្រី Posted: 24 Mar 2011 04:02 AM PDT កំពង់ស្ពឺ៖ ក្រុមអ្នកភូមិចំនួន៧៣គ្រួសារដែលមានជម្លោះដីធ្លីជាមួយក្រុម ហ៊ុនសូគីម៉ិច ក្នុងខេត្តកំពង់ស្ពឺ នៅតែមានក្តីព្រួយកង្វល់ បើទោះជាពួកគាត់មានលិខិតអន្តរាគមន៍ពីខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន សែននិង ប្រធានព្រឹទ្ធសភា ជា ស៊ីម ស្នើឲ្យមានការពិនិត្យ និងដោះស្រាយឲ្យមានភាពយុត្តិធម៌ជូនពួកគាត់ក្តី។ |
កឹម សុខា៖ បក្សសិទ្ធិមនុស្សនឹងក្លាយជាបក្សប្រឆាំងធំជាងគេ ជំនួសបក្សសម រង្ស៊ី Posted: 24 Mar 2011 03:48 AM PDT ភ្នំពេញ៖ ប្រធានគណបក្សសិទ្ធិមនុស្សរំពឹងថា គណបក្សរបស់លោកនឹងក្លាយជាគណបក្សប្រឆាំងធំជាងគេបំផុតនៅប្រទេស កម្ពុជា ប្រសិនបើប្រធានគណបក្ស សម រង្ស៊ី មិនអាចវិលត្រឡប់ចូលស្រុកជារៀងរហូត តែលោកបានសម្តែងការមិនសប្បាយចិត្តនៅពេលពុំមានវត្តមានលោក សម រង្ស៊ី ក្នុងឆាកនយោបាយប្រទេសនេះ។ |
បារាំងជំរុញឲ្យស៊ីរីបើកចំហរទៅរកការចរចា និងបន្លាស់ប្តូរប្រជាធិបតេយ្យ Posted: 24 Mar 2011 03:35 AM PDT ក្រុងប៉ារីស៖ ប្រទេសបារាំង នៅថ្ងៃព្រហស្បតិ៍ ទី២៤ មីនានេះ បានជំរុញឲ្យប្រទេសស៊ីរី បើកចំហរទៅរកកិច្ចពិភាក្សា និងកំណែទម្រង់ប្រជាធិបតេយ្យ បន្ទាប់ទាហានស៊ីរីបានសម្លាប់ពលរដ្ឋ ៦នាក់ នៅក្នុងការវាយប្រហារមួយទៅលើក្រុមបាតុករ និងក្រោយពីបើកការវាយប្រហារទៅលើក្រុមយុវជនរាប់រយនាក់ កំពុងកាន់តែដៃជាថ្លុងមួយ។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |