The Phnom Penh Post - KHMER: “តុលាការរាជធានីបើកសវនការក្តីបុរសម្នាក់ចាប់រំលោភកម្មការិនីកាត់ដេរ” plus 9 more |
- តុលាការរាជធានីបើកសវនការក្តីបុរសម្នាក់ចាប់រំលោភកម្មការិនីកាត់ដេរ
- អតីតមេដឹកនាំអ៊ីស្រាអែល ជាប់ពន្ធនាគារ ៧ឆ្នាំពីបទរំលោភផ្លូវភេទ
- Beeline ចុះកិច្ចព្រមព្រៀងជាមួយ IDG ក្លាយជាអ្នកឧបត្ថម្ភធំក្នុងពិព័រណ៌ ICT
- ចិនច្រានចោលការចោទប្រកាន់ពីក្រុមហ៊ុន Google ជុំវិញការរាំងខ្ទប់ Gmail
- រឿងក្តីអ្នកស្រុកជីក្រែង៩នាក់ ត្រូវបានតុលាការសៀមរាបទម្លាក់ចោល
- ស៊ូថេប៖ ការរំលាយសភាជាតិនឹងធ្វើឡើងមិនឲ្យហួសថ្ងៃ១០ ឧសភា
- បក្សជំទាស់គ្រោងរៀបចំពិធីរំលឹកដល់ជនរងគ្រោះក្នុងករណីវាយប្រហារដោយគ្រាប់បែកឆ្នាំ១៩៩៧
- តួលេខនៃមហន្តរាយកើតចេញពីរញ្ជួយដី និងរលកស៊ូណាមិនៅជប៉ុន
- តូស៊ីបា និងហ៊ីតាឈី បញ្ជូនវិស្វករទៅកាន់រោងចក្រនុយក្លេអ៊ែរនៅតំបន់រងគ្រោះ
- មេទ័ពធំៗងាកទៅគាំទ្រក្រុមបាតុករប្រជាធិបតេយ្យប្រឆាំងរដ្ឋាភិបាលយ៉េមែន
តុលាការរាជធានីបើកសវនការក្តីបុរសម្នាក់ចាប់រំលោភកម្មការិនីកាត់ដេរ Posted: 22 Mar 2011 02:51 AM PDT ភ្នំពេញ៖ តុលាការរាជធានីភ្នំពេញ នៅថ្ងៃអង្គារ ទី២២ មីនានេះ បានបើកសវនការកាត់ទោសលើបុរសអាយុ ២៤ឆ្នាំម្នាក់ ដែលជាប់ចោទរំលោភកម្មការិនីរោងចក្រកាត់ដេរអាយុ ១៩ឆ្នាំម្នាក់ នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ កាលពីឆ្នាំមុន។ |
អតីតមេដឹកនាំអ៊ីស្រាអែល ជាប់ពន្ធនាគារ ៧ឆ្នាំពីបទរំលោភផ្លូវភេទ Posted: 22 Mar 2011 02:27 AM PDT ក្រុងតែលអាវីវ៖ អតីតប្រធានាធិបតីអ៊ីស្រាអែល មូសេ កាតសាវ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទរំលោភផ្លូវភេទ ដែលនេះគឺជាករណីនាំឲ្យអាប់ឱនកិត្តយសបំផុតដល់មេដឹកនាំជាន់ខ្ពស់ របស់ប្រទេសនេះ និងជាសារដ៏រឹងមាំមួយបង្ហាញទៅសាធារណជនថា គ្មាននរណាម្នាក់ស្ថិតនៅពីលើច្បាប់នោះឡើយ។ |
Beeline ចុះកិច្ចព្រមព្រៀងជាមួយ IDG ក្លាយជាអ្នកឧបត្ថម្ភធំក្នុងពិព័រណ៌ ICT Posted: 22 Mar 2011 01:56 AM PDT ភ្នំពេញ៖ ក្រុមហ៊ុនទូរស័ព្ទចល័ត Beeline បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃទី១៥ មីនាកន្លងមក ជាមួយក្រុមហ៊ុន International Data Group (IDG) ដើម្បីក្លាយខ្លួនទៅជាអ្នកឧបត្ថម្ភគាំទ្រដ៏សំខាន់នៅក្នុង ព្រឹត្តិការណ៍តាំងពិព័រណ៌អន្តរជាតិ ខាងផ្នែកព័ត៌មានវិទ្យា និងទូរគមនាគមន៍កម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Beeline កាលពីថ្ងៃចន្ទម្សិលមិញ។ |
ចិនច្រានចោលការចោទប្រកាន់ពីក្រុមហ៊ុន Google ជុំវិញការរាំងខ្ទប់ Gmail Posted: 22 Mar 2011 01:30 AM PDT ក្រុងប៉េកាំង៖ ក្រសួងការបរទេសចិន នៅថ្ងៃអង្គារ ទី២២ មីនានេះ បាននិយាយថា ខ្លួនមិនអាចទទួលយកការចោទប្រកាន់ពីក្រុមហ៊ុន Google Inc ដែលបានចោទប្រកាន់ថា រដ្ឋាភិបាលចិន កំពុងតែបង្កការលំបាកដល់អ្នកប្រើប្រាស់ Gmail ចូលទៅកាន់សេវាកម្មនៅក្នុងប្រទេសនេះ។ |
រឿងក្តីអ្នកស្រុកជីក្រែង៩នាក់ ត្រូវបានតុលាការសៀមរាបទម្លាក់ចោល Posted: 22 Mar 2011 01:21 AM PDT សៀមរាប៖ មន្ត្រីតុលាការខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃអង្គារ ទី២២ មីនានេះ សាលាដំបូងខេត្ត បានសម្រេចទម្លាក់ចោលការចោទប្រកាន់លើអ្នកភូមិជីក្រែង ៩នាក់ ដែលត្រូវបានចោទប្រកាន់ពីសំណាក់ក្រុមឈ្មួញដី ពីបទប្លន់ស្រូវ នៅក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយកាលពីឆ្នាំ២០០៥។ |
ស៊ូថេប៖ ការរំលាយសភាជាតិនឹងធ្វើឡើងមិនឲ្យហួសថ្ងៃ១០ ឧសភា Posted: 22 Mar 2011 12:42 AM PDT បាងកក៖ ឧបនាយករដ្ឋមន្ត្រីថៃ ស៊ូថេប ថងស៊ូបាន បានថ្លែងនៅថ្ងៃអង្គារ ទី២២ មីនានេះថា សភាតំណាងរាស្ត្រថៃ អាចនឹងត្រូវបានគេរំលាយនៅថ្ងៃទី១០ ឧសភាយ៉ាងយូរ ខណៈដែលការបោះឆ្នោតជាសកលមួយ នឹងត្រូវបានគេគ្រោងឡើងនៅថ្ងៃទី០១ ឬ ០២ ខែកក្កដាខាងមុខនេះ។ |
បក្សជំទាស់គ្រោងរៀបចំពិធីរំលឹកដល់ជនរងគ្រោះក្នុងករណីវាយប្រហារដោយគ្រាប់បែកឆ្នាំ១៩៩៧ Posted: 22 Mar 2011 12:22 AM PDT ភ្នំពេញ៖ គណបក្សប្រឆាំងដ៏ធំបំផុតនៅកម្ពុជា គ្រោងនឹងរៀបចំពិធីបុណ្យរំលឹកខួប ១៤ឆ្នាំ នៃការវាយប្រហារដោយគ្រាប់បែកនៅមុខអតីតរដ្ឋសភាជាតិ លើក្រុមបាតុករកាលពីខែមីនា ឆ្នាំ១៩៩៧ នៅចុងខែមីនានេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងមួយរបស់គណបក្សនៅក្នុងថ្ងៃអង្គារ ទី២២ មីនានេះ។ |
តួលេខនៃមហន្តរាយកើតចេញពីរញ្ជួយដី និងរលកស៊ូណាមិនៅជប៉ុន Posted: 21 Mar 2011 11:49 PM PDT ក្រុងតូក្យូ៖ យោងតាមទីភ្នាក់ងារប៉ូលិសជាតិជប៉ុន (JNPA) បានឲ្យដឹងនៅថ្ងៃអង្គារ ទី២២ មីនានេះថា មនុស្ស ៩០៧៩នាក់ បានស្លាប់បាត់បង់ជីវិត ខណៈមនុស្សចំនួន ១២៦៤៥នាក់ទៀត កំពុងបាត់ខ្លួន។ |
តូស៊ីបា និងហ៊ីតាឈី បញ្ជូនវិស្វករទៅកាន់រោងចក្រនុយក្លេអ៊ែរនៅតំបន់រងគ្រោះ Posted: 21 Mar 2011 11:02 PM PDT ក្រុងតូក្យូ៖ ក្រុមហ៊ុនអេឡិចត្រូនិចធំៗ Toshiba និង Hitachi បាននិយាយនៅថ្ងៃអង្គារ ទី២២ មីនានេះថា ពួកគេបញ្ជូនបុគ្គលិករាប់រយនាក់ ឲ្យទៅផ្តល់ជំនួយគាំទ្រនៅឯរោងចក្រថាមពលនុយក្លេអ៊ែរដាយអ៊ីឈី ទីក្រុងហ៊្វូគូហ្ស៊ីម៉ា និងត្រួតពិនិត្យមើលនៅឯរោងចក្រថាមពលនុយក្លេអ៊ែរដាយនី ដែលនៅជិតនោះ។ |
មេទ័ពធំៗងាកទៅគាំទ្រក្រុមបាតុករប្រជាធិបតេយ្យប្រឆាំងរដ្ឋាភិបាលយ៉េមែន Posted: 21 Mar 2011 09:10 PM PDT ក្រុងសាណា៖ ឧត្តមសេនីយ៍កំពូលៗ អគ្គរដ្ឋទូត និងក្រុមមនុស្សមួយចំនួនទៀត បានងាកមកគាំទ្រក្រុមបាតុករប្រឆាំងរដ្ឋាភិបាលកាលពីថ្ងៃចន្ទ ទី២១ មីនាម្សិលមិញ នៅក្នុងរលកតវ៉ាដ៏ធំមួយដែលបានបោកបក់លើកិច្ចខិតខំប្រឹងប្រែង របស់ប្រធានាធិបតី អាលី អាប់ដុល សាឡេះ ក្នុងការមិនអើពើនឹងការទាមទារឲ្យចុះចេញពីអំណាចជាបន្ទាន់ៗ។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |