The Phnom Penh Post - KHMER: “បក្ស​ប្រឆាំង​ចេញ​គោល​នយោបាយ​កសិកម្ម​ដើម្បី​ស្វែង​រក​ការ​គាំ​ទ្រ​ពី​កសិករ” plus 9 more

The Phnom Penh Post - KHMER: “បក្ស​ប្រឆាំង​ចេញ​គោល​នយោបាយ​កសិកម្ម​ដើម្បី​ស្វែង​រក​ការ​គាំ​ទ្រ​ពី​កសិករ” plus 9 more


បក្ស​ប្រឆាំង​ចេញ​គោល​នយោបាយ​កសិកម្ម​ដើម្បី​ស្វែង​រក​ការ​គាំ​ទ្រ​ពី​កសិករ

Posted: 23 Mar 2011 03:16 AM PDT

ភ្នំពេញ៖ សមាជិក​សភា​មក​ពី​គណ​បក្ស​ប្រឆាំង​ សម រង្ស៊ី នៅ​ថ្ងៃ​ពុធ ទី​២៣ មីនា​នេះ បាន​ផ្សព្វ​ផ្សាយ​នូវ​គោល​នយោបាយ​កសិកម្ម​របស់​គណ​បក្ស ដែល​ជា​ឧបករណ៍​មួយ​សម្រាប់​​អូស​ទាញ​អ្នក​គាំ​ទ្រ​បន្ថែម​ទៀត នៅ​អំឡុង​ពេល​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ និង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១២ និង​២០១៣។

ខ្យល់​ភ្លៀង​​កក់​រដូវ​មួយ​មេ​ ផ្តួល​ផ្ទះ​សម្បែង​​ពលរដ្ឋ​ខ្មែរ​១៨​ខ្នង​ក្នុង​មួយ​យប់

Posted: 23 Mar 2011 02:49 AM PDT

ភ្នំពេញ៖ ​យ៉ាង​ហោច​ណាស់​​ផ្ទះ​សម្បែង​ប្រជា​ពលរដ្ឋ​ចំនួន ១៨​ខ្នង នៅ​ក្នុង​ខេត្ត​ចំនួន ២ បាន​ដួល​រលំ​បាក់​ខ្ទេច​ខ្ទី​ដោយ​សារ​ខ្យល់​ភ្លៀង​មួយ​មេ​ធំ​កាល​ពី​យប់​ ថ្ងៃ​អង្គារ​ម្សិល​មិញ ប៉ុន្តែ មិន​មាន​របាយការណ៍​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​មនុស្ស​ឡើយ។

ជប៉ុន​វាយ​តម្លៃ​ថា ការ​ខូច​ខាត​មាន​ទំហំ​ជិត ៣១០​ពាន់​លាន​ដុល្លារ

Posted: 23 Mar 2011 02:30 AM PDT

ក្រុង​តូក្យូ៖ រដ្ឋាភិបាល​ជប៉ុន បាន​វាយ​តម្លៃ​នៅ​ថ្ងៃ​ពុធ​​នេះ​ថា ការ​ខូច​ខាត​ដោយ​ផ្ទាល់​កើត​ចេញ​ពី​រញ្ជួយ​ដី និង​រលក​ស៊ូណាមិ​ដ៏​មហន្តរាយ​​ ដែល​បាន​វាយ​ប្រហារ​លើ​តំបន់​ភាគ​ឦសាន​របស់​ប្រទេស​នេះ​កាល​ពី​ថ្ងៃ​ទី​១១ មីនា​កន្លង​មក មាន​តម្លៃ ១៦-២៥​ពាន់​ពាន់​លាន​យ៉េន (១៨៥-៣០៨​ពាន់​លាន​ដុល្លារ​អាមេរិក)​ ដែល​នេះ​គឺ​ជា​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដ៏​ធំ​ធេង​បំផុត​នៅ​លើ​ពិភព​លោក។

ហ្កាដាហ្វី​នៅ​មាន​ជីវិត និង​ប្តេជ្ញា​បន្ត​ប្រយុទ្ធ​ប្រឆាំង​កង​ទ័ព​បស្ចឹម​ប្រទេស

Posted: 23 Mar 2011 02:07 AM PDT

ក្រុង​ទ្រីប៉ូលី៖ យោង​តាម​គេហ​ទំព័រ​របស់​ស៊ីនហួរ បាន​ឲ្យ​ដឹង​ដា មេដឹកនាំ​លីប៊ី មួម៉ារ ហ្កាដាហ្វី នៅ​មាន​ជីវិត​នៅ​ឡើយ ដោយ​បាន​ប្រកាស​ប្តេជ្ញា​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​កង​ទ័ព​សម្ព័ន្ធ​មិត្ត ដែល​បាន​បើក​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស និង​ផ្លូវ​ទឹក​មក​លើ​ប្រទេស​មួយ​នេះ​កាល​ពី​ថ្ងៃ​ទី​១៩ មីនា​កន្លង​មក​នេះ។

បង្រ្កាប​ក្លឹប​កម្សាន្ត​​មួយ​នៅ​​សៀមរាប ចាប់​ខ្លួន​​៨១​​នាក់ សង្ស័យ​​រក​ស៊ី​​ផ្លូវ​ភេទ

Posted: 23 Mar 2011 01:18 AM PDT

សៀមរាប៖ យ៉ាង​ហោច​ណាស់​នារី​បម្រើ​ការ​ខារ៉ាអូខេ​ចំនួន ៧២​នាក់ និង​មេការ​ ៩​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្ត​សៀមរាប ចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី​២២ មីនា​ម្សិល​មិញ បញ្ជូន​ទៅ​ស្នងការ​នគរបាល​ខេត្ត ក្រោម​បទ​សង្ស័យ​​ពាក់​ព័ន្ធ​នឹង​ការ​កេង​ប្រវ័ញ្ច និង​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​មន្ត្រី​នគរបាល​ខេត្ត​សៀមរាប នៅ​ថ្ងៃ​​នេះ។

បក្ស​ជំទាស់​យេម៉ែន​អំពាវ​នាវ​ឲ្យ​មាន​បាតុកម្ម​ធំ​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ

Posted: 23 Mar 2011 01:02 AM PDT

ក្រុង​សាណា៖ ក្រុម​បក្ស​ជំទាស់​របស់​យេម៉ែន បាន​អំពាវ​នាវ​ទៅ​ក្រុម​បាតុករ​ឲ្យ​ចូល​រួម​ក្នុង​ក្បួន​​ប្រឆាំង​មួយ​នៅ​ឯ​ រាជ​វាំង​ក្នុង​ទីក្រុង​សាណា​របស់​ប្រធានាធិបតី អាលី អាប់ឌុលឡះ សាឡេះ នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ ដើម្បី​ទាម​ទារ​ឲ្យ​ប្រធានាធិបតី​រូប​នេះ​ចុះ​ចេញ​ពី​អំណាច ដោយ​សង្ឃឹម​ថា​នឹង​បញ្ចប់​វិបត្តិ​មួយ ដែល​សម្ព័ន្ធ​មិត្ត​លោក​ខាង​លិច​របស់​គាត់​ព្រួយ​បារម្ភ​ថា វា​នឹង​ផ្តល់​ប្រយោជន៍​ទៅ​ដល់​ក្រុម​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម​និយម។

អាមេរិក​ហាម​ឃាត់​ការ​នាំ​ចូល​ទំនិញ​ជប៉ុន​មក​ពី​តំបន់​គ្រោះ​ថ្នាក់​​​ចូល​ប្រទេស​ខ្លួន

Posted: 23 Mar 2011 12:32 AM PDT

ក្រុង​តូក្យូ៖ សហរដ្ឋ​អាមេរិក បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​ ដែល​បាន​រារាំង​ការ​នាំ​ចូល​​ទំនិញ​ពី​តំបន់​មាន​សារធាតុ​វិទ្យុ​សកម្ម​របស់ ​ប្រទេស​ជប៉ុន ដោយ​​និយាយ​ថា ខ្លួន​នឹង​ហាម​ឃាត់​ការ​នាំ​ចូល​ទឹក​ដោះ​គោ បន្លែ និង​ផ្លែ​ឈើ ពី​តំបន់​នានា នៅ​ជិត​ទីតាំង​រោង​ចក្រ​ថាមពល​នុយក្លេអ៊ែរ​រង​គ្រោះ​ដោយ​សារ​រលក​ស៊ូណាមិ ដោយ​សារ​តែ​បារម្ភ​អំពី​​សារធាតុ​ពុល។

កម្រិត​វិទ្យុ​សកម្ម​ក្នុង​បន្លែ ទឹក​ដោះ​គោ និង​ទឹក​សមុទ្រ បង្ក​ក្តី​បារម្ភ​ដល់​មនុស្ស​ជាតិ

Posted: 23 Mar 2011 12:13 AM PDT

ក្រុង​តូក្យូ៖ បន្លែ​មាន​សារធាតុ​​ពុល​កាន់​តែ​ច្រើន បាន​បង្ក​ឲ្យ​មាន​ក្តី​បារម្ភ​ជា​សកល​បន្ថែម​ទៀត​នៅ​ថ្ងៃ​ពុធ ទី​២៣ មីនា​នេះ នៅ​ឯ​កន្លែង​បែក​ធ្លាយ​សារធាតុ​វិទ្យុ​សកម្ម​​នៅ​ប្រទេស​ជប៉ុន ជា​ទី​ដែល​ក្រុម​វិស្វករ​កំពុង​តែ​ព្យាយាម​​ធ្វើ​ឲ្យ​ម៉ាស៊ីន​ប្រតិកម្ម​ចុះ ​កម្តៅ នៅ​ក្នុង​វិបត្តិ​អាតូមិក​ដ៏​អាក្រក់​បំផុត​របស់​ពិភព​លោក​នៅ​ក្នុង​រយៈ​ពេល ២៥​ឆ្នាំ​កន្លង​មក​នេះ។

ទាហាន​ស៊ីរី​សម្លាប់​មនុស្ស​៦​នាក់​​នៅ​ទីតាំង​ក្រុម​បាតុករ​ក្នុង​វិហារ​អ៊ូម៉ារ៉ា

Posted: 22 Mar 2011 09:16 PM PDT

ក្រុង​ដាម៉ាកូស៖ អ្នក​ស្រុក​និយាយ​ថា កង​ទ័ព​ស៊ីរី បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៦​នាក់​នៅ​ថ្ងៃ​ពុធ​ ទី​២៣​ មីនា​នេះ នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​ទៅ​លើ​វិហារ​អ៊ូម៉ារី នៅ​ទីក្រុង​ដេរ៉ា ភាគ​ខាង​ត្បូង​ប្រទេស ជា​ទីតាំង​ដែល​កើត​មាន​ការ​តវ៉ា​អស់​រយៈ​ពេល ៦​ថ្ងៃ​មក​ហើយ ប្រឆាំង​នឹង​គណ​បក្ស​បាអាដ ដែល​គ្រប់​គ្រង​អំណាច​ប្រទេស​មួយ​នេះ។

លោក ម៉ៅ មុនីវណ្ណ សម្រេច​ចិត្ត​ចូល​រួម​ជា​មួយ​បក្ស​សិទ្ធិ​មនុស្ស

Posted: 22 Mar 2011 08:52 PM PDT

ភ្នំពេញ៖ លោក ម៉ៅ មុនីវណ្ណ សមាជិក​សភា​គណ​បក្ស​ប្រឆាំង​ដ៏ធំ​បំផុត​របស់​កម្ពុជា បាន​​សម្រេច​ចិត្ត​ចូល​រួម​ជា​មួយ​គណ​បក្ស​សិទ្ធិ​មនុស្ស ដែល​ជា​បក្ស​ជំទាស់​ធំ​ទី​២ នៅ​ក្នុង​ប្រទេស បន្ទាប់​​ពី​លោក​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​បក្ស​នៅ​ថ្ងៃ​​អង្គារ ទី​២២ មីនា​នេះ ក្រោយ​ពី​លោក​បាន​អំពាវ​នាវ​ឲ្យ​សកម្ម​ជន​​ក្នុង​ជួរ​គណ​បក្ស​ រួម​គ្នា​ដាក់​សម្ពាធ​លើ​មនុស្ស ២​នាក់ ដែល​មាន​ឥទ្ធិពល​ខ្លាំង​ក្លា​បំផុត​នៅ​ក្នុង​បក្ស។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!