The Phnom Penh Post - KHMER: “ប្រជា​មតិ៖ ពលរដ្ឋ​ថៃ​គ្មាន​ទំនុក​ចិត្ត​លើ​អាភីស៊ីត និង​រដ្ឋ​មន្ត្រី​៩​រូប​ទៀត” plus 8 more

The Phnom Penh Post - KHMER: “ប្រជា​មតិ៖ ពលរដ្ឋ​ថៃ​គ្មាន​ទំនុក​ចិត្ត​លើ​អាភីស៊ីត និង​រដ្ឋ​មន្ត្រី​៩​រូប​ទៀត” plus 8 more


ប្រជា​មតិ៖ ពលរដ្ឋ​ថៃ​គ្មាន​ទំនុក​ចិត្ត​លើ​អាភីស៊ីត និង​រដ្ឋ​មន្ត្រី​៩​រូប​ទៀត

Posted: 20 Mar 2011 02:55 AM PDT

បាងកក៖ ការ​ស្ទាប់​ស្ទង់​​មតិ​នៅ​ទីក្រុង​បាងកក បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​ ទី​២០ មីនា​នេះ​ថា អ្នក​ឆ្លើយ​តប​នឹង​ការ​ស្ទាប់​ស្ទង់​មតិ​ជាង​ពាក់​កណ្តាល បាន​និយាយ​ថា ពួកគេ​មិន​មាន​ទំនុក​ចិត្ត​លើ​នាយក​រដ្ឋ​មន្ត្រី ឧប​នាយក​រដ្ឋ​មន្ត្រី ស៊ូថេប ថងស៊ូបាន និង​បណ្តា​រដ្ឋ​មន្ត្រី​ចំនួន ៨​រូប​ទៀត ដែល​ជា​គោល​ដៅ​នៃ​ការ​វាយ​ប្រហារ​ពី​សំណាក់​គណ​បក្ស​ប្រឆាំង​ភឿថៃ។

វីរៈ ស៊ុំ​ខ្វាម​ឃីត ស្វែង​រក​ការ​លើក​លែង​ទោស​ពី​មេ​ដឹកនាំ​កម្ពុជា

Posted: 20 Mar 2011 02:37 AM PDT

ភ្នំពេញ៖ អតីត​មេធាវី​របស់​អ្នក​ទោស​ថៃ បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​ ទី​២០ មីនា​នេះ​ថា ជន​ជាតិ​ថៃ ២​នាក់ ដែល​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​​នៅ​ក្នុង​ប្រទេស​កម្ពុជា ពី​បទ​ចារកម្ម​នោះ បាន​ដាក់​សំណើរ​ជា​ផ្លូវ​ការ​សម្រាប់​ស្នើ​សុំ​ការ​លើក​លែង​ទោស​នៅ​ចុង​ សប្តាហ៍​នេះ។

សូនី​ជិ​តបើក​ដំណើរ​ការ​ផលិត​កម្ម​របស់​ខ្លួន​ឡើង​វិញ

Posted: 20 Mar 2011 02:19 AM PDT

ក្រុង​តូក្យូ៖ ក្រុម​ហ៊ុន Sony ដែល​ជា​ក្រុម​ហ៊ុន​នាំ​ចេញ​គ្រឿង​អេឡិច​ត្រូនិច​ធំ​ជាង​គេ​របស់​ជប៉ុន បាន​ឲ្យ​ដឹង​ថា រោង​ចក្រ​មួយ​ក្នុង​ចំណោម​រោង​ចក្រ​ជា​ច្រើន​របស់​ខ្លួនដែល​បាន​បិទ​ទ្វារ​ បន្ទាប់​ពី​ការ​រញ្ជូយ​ដី​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​ ​ជិត​ចាប់​ផ្តើម​បើក​ដំណើរ​ការ​​​ប្រតិបត្តិការ​តាម​ផ្នែក​ឡើង​វិញ​ហើយ​។

ខ្មែរ​៣​នាក់​ស្លាប់ និង​៣​នាក់​រង​របួស​ដោយ​ជាន់​មីន​នៅ​ដី​ថៃ​

Posted: 20 Mar 2011 02:11 AM PDT

ឧត្តរមានជ័យ៖ មន្ត្រី​ព្រំ​ដែន​កម្ពុជា បាន​ឲ្យ​ដឹង​ថា បុរស​ជន​ជាតិ​ខ្មែរ ៦​នាក់ បាន​រង​របួស និង​ស្លាប់​ដោយ​សារ​គ្រាប់​មីន​នៅ​ក្នុង​ទឹក​ដី​ថៃ។

អ.ស.ប.​ស្វែង​រក​មូលនិធិ​៤៩៨​លាន​ដុល្លារ​សម្រាប់​សកម្ម​ភាព​បោស​សម្អាត​មីន​ប្រចាំ​ឆ្នាំ

Posted: 20 Mar 2011 02:02 AM PDT

ក្រុង​ញូវយ៉ក៖ អង្គការ​សហ​ប្រជាជាតិ កាល​ពី​ថ្ងៃ​សុក្រ ទី​១៨ មីនា​កន្លង​មក បាន​អំពាវ​នាវ​ទៅ​កាន់​សហគមន៍​អន្តរជាតិ ឲ្យ​កែ​ប្រែ​ការ​ធ្លាក់​ចុះ​យ៉ាង​ធំ​នៅ​ក្នុង​កម្មវិធី​​តម្លៃ​ជិត​ពាក់​ កណ្តាល ១​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ ដើម្បី​បោស​សម្អាត​មីន និង​អាវុធ​យុទ្ធ​ភណ្ឌ​សំណល់​ពី​សង្គ្រាម ដែល​បាន​ផ្តាច់​ផ្តិល​ជីវិត​ជន​រង​គ្រោះ​ជា​ប្រចាំ​ បន្ទាប់​ពី​ជម្លោះ​បាន​បញ្ចប់​ទៅ។

ចាប់​ខ្លួន​មនុស្ស ១៤​នាក់​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​នៅ​ភ្នំពេញ

Posted: 20 Mar 2011 01:12 AM PDT

ភ្នំពេញ៖ លោក ប៉ែន រ័ត្ន ស្នង​ការ​រង​នគរបាល​រាជ​ធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា មនុស្ស ១៤​នាក់ ក្នុង​នោះ​មាន​ទាំង​ជន​ជាតិ​វៀតណាម ៤​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​​នៅ​ទីតាំង​ ២​កន្លែង​ខុស​គ្នា ជា​មួយ​បទ​ចោទ​ប្រកាន់​ប្រើ​ប្រាស់​គ្រឿង​ញៀន និង​ជួយ​ដូរ​គ្រឿង​ញៀន​ខុស​ច្បាប់​នៅ​រាជ​ធានី​ភ្នំពេញ។

នាវ​ចម្បាំង​ និង​មីស៊ីល​បស្ចឹម​លោក វាយ​ប្រហារ​លើ​គោល​ដៅ​លីប៊ី

Posted: 20 Mar 2011 12:31 AM PDT

ក្រុង​ទ្រីប៉ូលី៖ កង​កម្លាំង​​បស្ចឹម​ប្រទេស បាន​វាយ​ប្រហារ​លើ​គោល​ដៅ​នានា​នៅ​តាម​ឆ្នេរ​សមុទ្រ​លីប៊ី កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៩ មីនា​​ម្សិល​មិញ ដោយ​បាន​ប្រើ​ប្រាស់​ការ​វាយ​ប្រហារ​ចាប់​ពី​ផ្លូវ​អាកាស និង​ផ្លូវ​សមុទ្រ ដើម្បី​បង្ខំ​ឲ្យ​ទាហាន​របស់​បុរស​ខ្លាំង ហ្កាដាហ្វី បញ្ឈប់​ការ​បាញ់​ប្រហារ និង​បញ្ចប់​ការ​វាយ​ប្រហារ​លើ​ជន​ស៊ីវិល។

ចិន​អំពាវ​នាវ​ឲ្យ​​ស្តារ​ស្ថិរភាព​នៅ​លីប៊ី​ក្រោយ​បស្ចឹម​លោក​បើក​ការ​វាយ​ប្រហារ​តាម​ផ្លូវ​​អាកាស

Posted: 19 Mar 2011 11:57 PM PDT

ក្រុង​ប៉េកាំង៖ រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន បាន​ថ្លែង​នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​អាទិត្យ​ ទី​២០ មីនា​នេះ​ក្រោយ​ពី​កម្លាំង​របស់​ប្រទេស​លោក​ខាង​លិច បើក​ការ​វាយ​ប្រហារ​ប្រឆាំង​នឹង​ទាហាន​​របស់​ មួម៉ារ ហ្កាដាហ្វី ថា ប្រទេស​ចិន​ចង់​​ឲ្យ​ស្តារ​ស្ថិរភាព​​ប្រទេស​លីប៊ី​ឲ្យ​បាន​ឆាប់​រហ័ស​តាម​ តែ​អាច​ធ្វើ​ទៅ​បាន។

ជប៉ុន​អាច​គ្រប់​គ្រង​វិបត្តិ​នុយក្លេអ៊ែរ​បាន​ខ្លះ ខណៈ​តួ​លេខ​អ្នក​ស្លាប់​កើន​ឡើង

Posted: 19 Mar 2011 09:38 PM PDT

ក្រុង​តូក្យូ៖ ប្រទេស​ជប៉ុន​បាន​​ធ្វើ​ឲ្យ​មាន​ដំណើរ​វិវត្តន៍​ មួយ​ចំនួន​នៅ​ថ្ងៃ​អាទិត្យ​នេះ នៅ​ក្នុង​ប្រតិបត្តិការ​របស់​ខ្លួន​ដើម្បី​ទប់​ស្កាត់​គ្រោះ​មហន្តរាយ​នៅ​ឯ​ រោង​ចក្រ​ថាមពល​នុយក្លេអ៊ែរ ដែល​បាន​លេច​ធ្លាយ​សារធាតុ​វិទ្យុ​សកម្ម​ បន្ទាប់​ពី​មាន​គ្រោះ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមិ ដែល​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​បាន​សម្លាប់​មនុស្ស​ជាង ១៥០០០​នាក់ នៅ​ក្នុង​ខេត្ត​តែ​មួយប៉ុណ្ណោះ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!