The Phnom Penh Post - KHMER: “រថយន្តអគ្គិសនីកម្ពុជាដំបូងនឹងមានវត្តមានលើទីផ្សារក្នុងពេលឆាប់ៗខាងមុខ” plus 9 more

The Phnom Penh Post - KHMER: “រថយន្តអគ្គិសនីកម្ពុជាដំបូងនឹងមានវត្តមានលើទីផ្សារក្នុងពេលឆាប់ៗខាងមុខ” plus 9 more


រថយន្តអគ្គិសនីកម្ពុជាដំបូងនឹងមានវត្តមានលើទីផ្សារក្នុងពេលឆាប់ៗខាងមុខ

Posted: 21 Mar 2011 03:34 AM PDT

ភ្នំពេញ៖ ក្រុម​ហ៊ុន​​ហេង​អភិវឌ្ឍន៍​របស់​កម្ពុជា បាន​ចុះ​ហត្ថលេខា​​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ជា​មួយ​ក្រុម​ហ៊ុន​ ជូ លាង គ្រូប ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង ដើម្បី​សាង​សង់​រោង​ចក្រ​ផលិត​រថយន្ត​ដើរ​ដោយ​ថាម​ពល​អគ្គិសនី​ដំបូង​គេ​នៅ​ ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​មន្ត្រី​ក្រុម​ហ៊ុន​នៅ​ថ្ងៃ​ចន្ទ ទី​២១ មីនា​នេះ។

តំណាង​រាស្ត្រ​បក្ស​ជំទាស់​ទូល​សុំ​ព្រះ​មហាក្សត្រ​លើក​លែង​ទោស​ដល់​មេដឹកនាំ​របស់​ខ្លួន

Posted: 21 Mar 2011 03:05 AM PDT

ភ្នំពេញ៖ ក្រុម​តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង​ដ៏​ធំ​បំផុត​របស់​ កម្ពុជា បាន​ស្នើ​សុំ​​ព្រះ​មហា​ក្សត្រ​ទ្រង់​លើ​ក​លែង​ទោស ដល់​មេដឹកនាំ​របស់​ពួកគេ បន្ទាប់​ពី​ត្រូវ​បាន​ដក​ចេញ​ពី​សមាជិក​សភា​មណ្ឌល​កំពង់ចាម កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​ប្រធាន​រដ្ឋ​សភា​ជាតិ​កម្ពុជា។ នេះ​បើ​យោង​តាម​លិខិត​មួយ​ច្បាប់ ដែល​ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​នៅ​ដថ្ងៃ​ចន្ទ ទី​២១​ មីនា​នេះ។

កូរ៉េ​ខាង​ត្បូង​ពង្រីក​ការ​ត្រួត​ពិនិត្យ​លើ​ចំណី​អាហារ​នាំ​ចូល​ពី​ជប៉ុន

Posted: 21 Mar 2011 02:41 AM PDT

ក្រុង​សេអ៊ូល៖ ទីភ្នាក់ងារ​រដ្ឋាភិបាល បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ ទី​២១ មីនា​នេះ​ថា កូរ៉េ​ខាង​ត្បូង នឹង​បង្កើន​ការ​ត្រួត​ពិនិត្យ​លើ​សញ្ញា​នៃ​សារធាតុ​វិទ្យុ​សកម្ម​ លើ​ផលិត​នាំ​ចូល​ពី​ប្រទេស​ជប៉ុន ដើម្បី​សម្ងួត​ម្ហូប​អាហារ​កំប៉ុង និង​កសិកម្ម ដែល​ផលិត​ពី​ផលិត​ផល​កសិកម្ម។

កម្ពុជា​ខ្វះ​មូលនិធិ​សម្រាប់​ដោះ​មីន​លើ​ផ្ទៃ​ដី​សេស​សល់​​នៅ​ភាគ​ពាយព្យ

Posted: 21 Mar 2011 02:21 AM PDT

ភ្នំពេញ៖ មន្ត្រី​នៃ​អាជ្ញាធរ​កម្ពុជា​គ្រប់​គ្រង​សកម្មភាព​កម្ចាត់​មីន និង​សង្គ្រោះ​ជន​ពិការ​ដោយ​សារ​មីន (CMAA) បាន​ឲ្យ​ដឹង​ថា ផ្ទៃ​ដី​ប្រហែល ៦៥០​គីឡូ​ម៉ែត្រ​ការ៉េ​ទៀត​នៅ​ភាគ​ពាយព្យ​នៃ​កម្ពុជា នៅ​តែ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​នៃ​គ្រាប់​មីន និង​​កាក​សំណល់​ជាតិ​ផ្ទុះ ខណៈ​ដែល​ប្រទេស​នេះ​ប្រឈម​មុខ​នឹង​កង្វះ​ថវិកា​សម្រាប់​អនុវត្តន៍​កិច្ច​ការ ​​បោស​សម្អាត​ផ្ទៃ​ដី​ទាំង​នោះ ក្រោយ​ពី​អង្គការ​សហ​ប្រជាជាតិ​បាន​ប្រកាស​ឲ្យ​ដឹង​អំពី​ការ​ខ្វះ​ខាត​មូល​ និធិ​សម្រាប់​គាំ​ទ្រ​កិច្ច​ការ​​បោស​សម្អាត​មីន និង​​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​ទូទាំង​ពិភព​លោក។

មេ​ដឹកនាំ​កម្ពុជា​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​បញ្ឈប់​ចំណាក​ស្រុក​ទាំង​ប្រថុយ​ប្រថាន​ទៅ​ថៃ

Posted: 21 Mar 2011 01:03 AM PDT

បាត់ដំបង៖ លោក​នាយក​​រដ្ឋ​មន្ត្រី​កម្ពុជា ហ៊ុន សែន ជា​ថ្មី​ម្តង​ទៀត បាន​អំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​មូលដ្ឋាន បញ្ឈប់​ការ​ធ្វើ​ចំណាក​ស្រុក​ទាំង​ប្រថុយ​ប្រថាន​ចូល​ទៅ​ធ្វើ​ការងារ​ក្នុង​ ប្រទស​ថៃ ខណៈ​ដែល​​ចំនួន​ការងារ​ក្នុង​ស្រុក​បាន​កើន​ឡើង និង​ដើម្បី​បញ្ចៀស​ការ​ប្រព្រឹត្ត​មិន​ល្អ​មិន​ថៅ​កែ​ថៃ។

WHO៖ស្ថានភាព​សុវត្ថិភាព​ម្ហូប​អាហារ​ជប៉ុន​កាន់​តែ​អាក្រក់

Posted: 21 Mar 2011 12:12 AM PDT

ក្រុង​ប៉េកាំង៖ អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ ទី​២១​ មីនា​នេះ​ថា សារធាតុ​វិទ្យុ​សកម្ម​មាន​ក្នុង​អាហារ​​បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​បំផ្លាញ ​រោង​ចក្រ​ថាមពល​នុយក្លេអ៊ែរ​ជប៉ុន​នោះ បង្ក​ឲ្យ​មាន​បញ្ហា​យ៉ាង​ធ្ងន់​ធ្ងរ​ជាង​អ្វី​ដែល​​ជប៉ុន​បាន​គិត​ទុក​កាល​ ពី​ដំបូង​ទៅ​ទៀត។

ពលរដ្ឋ​តំបន់​បឹងកក់​នៅ​តែ​ទន្ទឹង​រង់​ចាំ​ចម្លើយ​ពី​អាជ្ញាធរ​លើ​សំណើ​ដី​អភិវឌ្ឍន៍ ១៥​ហិកតា

Posted: 20 Mar 2011 10:10 PM PDT

ភ្នំពេញ៖ អ្នក​ភូមិ​បឹង​កក់​ជាង​១០០​នាក់ តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ដ៏​ចម្រូង​ចម្រាស​ជាង ១០០០​គ្រួសារ​ដែល​មិន​ទាន់​ទទួល​យក​សំណង​តាម​ការ​ផ្តល់​ឲ្យ​របស់​ក្រុម​ហ៊ុន បាន​បន្ត​ការ​តវ៉ា​របស់​ខ្លួន​នៅ​មុខ​សាលា​រាជ​ធានី​ភ្នំពេញ​នៅ​ព្រឹក​មិញ​ នេះ។

នាយក​រដ្ឋ​មន្ត្រី​ព្រមាន​ចាប់​មេ​ខ្លោង​នាំ​ពលករ​ខុស​ច្បាប់​ទៅ​ក្រៅ​ប្រទេស

Posted: 20 Mar 2011 09:39 PM PDT

បាត់ដំបង៖ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ នៅ​ថ្ងៃ​ចន្ទ​នេះ​ បាន​​ព្រមាន​ខ្លាំងៗ​ទៅ​លើ​មេ​ខ្លោង​នាំ​ពលករ​ខ្មែរ​ទៅ​ក្រៅ​ប្រទេស​ដោយ​ខុស ​ច្បាប់​ថា​នឹង​ចាប់​ខ្លួន​អ្នក​ទាំង​នោះ ​ប្រសិន​បើ​នៅ​តែ​បន្ត​សកម្មភាព​នាំ​ពលករ​ដោយ​ខុស​ច្បាប់​ទៅ​ធ្វើ​ការ​នៅ​ ប្រទេស​ថៃ​ទៀត។ ការ​ថ្លែង​ព្រមាន​នេះ ធ្វើ​នៅ​ក្នុង​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ក្នុង​ឱកាស​បើក​ការ​ដ្ឋាន​ស្តារ​ និង​សាង​សង់​ផ្លូវ​ជាតិ​លេខ​ ៥៧។

សហ​រដ្ឋ​អាមេរិក​សង្កត់​ធ្ងន់​ពី​តួនាទី​មាន​កំណត់​របស់​យោធា​ខ្លួន​នៅ​លីប៊ី

Posted: 20 Mar 2011 08:45 PM PDT

ក្រុង​វ៉ាស៊ីងតោន៖ ក្រុម​មន្ត្រី​កំពូល​អាមេរិក​ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ បាន​សង្កត់​ធ្ងន់​​ពី​សព្រំ​ដែន​នៃ​ការ​ពាក់​ព័ន្ធ​របស់​យោធា​អាមេរិក​នៅ​ ក្នុង​ប្រទេស​លីប៊ី ថ្វី​បើ​មាន​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​មួយ​ទៅ​លើ​កង​ទ័ព​របស់​បុរស​ ខ្លាំង​ មួម៉ារ ហ្កាដាហ្វី ក៏​ដោយ ហើយ​ក្រុម​មន្ត្រី​ទាំង​នោះ​និយាយ​ថា ពលរដ្ឋ​លីប៊ី​នឹង​ពិចារណា​អំពី​ជោគ​វាសនា​របស់​ប្រទេស​ពួកគេ​ដោយ​ខ្លួន​ ពួកគេ​ផ្ទាល់។

អូបាម៉ា​និយាយ​ថា ដំណើរ​ទៅ​អាមេរិក​ខាង​ត្បូង​គឺ​ដើម្បី​បង្កើត​ការងារ​ឲ្យ​ពលរដ្ឋ​លោក

Posted: 20 Mar 2011 04:40 AM PDT

ក្រុង​វ៉ាស៊ីងតោន៖ ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ដែល​ស្ថិត​នៅ​ក្រោម​សម្ពាធ​ឲ្យ​បង្កើន​កំណើន​ការងារ​នៅ​សហរដ្ឋ​អាមេរិក កំពុង​តែ​ត្រួស​ត្រាយ​ផ្លូវ​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ ៤​ថ្ងៃ​នៅ​អាមេរិក​ខាង​ត្បូង ដោយ​បាន​ចាត់​ទុក​ថា​អ្វី​ទាំង​អស់​គឺ​ដើម្បី​បង្កើត​ការងារ​សម្រាប់​ជន​ជាតិ​អាមេរិក។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!