The Phnom Penh Post - KHMER: “សេដ្ឋកិច្ច​កម្ពុជា​កើន​ឡើង​៥.៥%​ ឆ្នាំ​២០១០ រំពឹង​កើន​ឡើង​៦-៧%​ ឆ្នាំ​២០១១” plus 9 more

The Phnom Penh Post - KHMER: “សេដ្ឋកិច្ច​កម្ពុជា​កើន​ឡើង​៥.៥%​ ឆ្នាំ​២០១០ រំពឹង​កើន​ឡើង​៦-៧%​ ឆ្នាំ​២០១១” plus 9 more


សេដ្ឋកិច្ច​កម្ពុជា​កើន​ឡើង​៥.៥%​ ឆ្នាំ​២០១០ រំពឹង​កើន​ឡើង​៦-៧%​ ឆ្នាំ​២០១១

Posted: 17 Feb 2011 02:05 AM PST

ភ្នំពេញ៖ លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ហ៊ុន សែន បាន​ថ្លែង​ឲ្យ​ដឹងកាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ថា សេដ្ឋ​កិច្ច​ប្រទេស​កម្ពុជា មាន​កំណើន ៥.៥​ភាគ​រយ កាល​ពី​ឆ្នាំ​២០១០ ដោយ​សារ​តែ​​ការ​ងើប​ឡើង​វិញ​នៅ​ក្នុង​វិស័យ​កាត់​ដេរ​របស់​ប្រទេស​នេះ​ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​កំណើន ៦-៧​ភាគ​រយ​នៅ​ឆ្នាំ​២០១១​នេះ។

កម្ពុជា​នឹង​ជំរុញ​ឲ្យ​ថៃ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា​​ជា​អចិន្ត្រៃយ៍

Posted: 17 Feb 2011 01:41 AM PST

ភ្នំពេញ៖ លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ហ៊ុន សែន បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា កម្ពុជា​នឹង​អំពាវ​នាវ​ដល់​ប្រទេស​ថៃ ឲ្យ​ចុះ​ហត្ថលេខា​លើ​បទ​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍​មួយ ក្រោម​ការ​​ឃ្លាំ​មើល​ពី​ប្រធាន​អាស៊ាន នៅ​ក្នុង​កិច្ច​ប្រជុំ​​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន ​នឹង​ចូល​មក​ដល់​នៅ​សប្តាហ៍​ក្រោយ​នៅ​ទីក្រុង​ហ្សាកាតា។

នាយក​រដ្ឋ​មន្ត្រី៖ គ្មាន​ការ​លើក​លែង​ទោស​សម្រាប់​សកម្ម​ជន​អាវ​លឿង

Posted: 17 Feb 2011 01:24 AM PST

ភ្នំពេញ៖ លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ហ៊ុន សែន បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា នឹង​មិន​មាន​ការ​លើក​លែង​ទោស​សម្រាប់​ក្រុម​សកម្មជន​អាវ​លឿង​ដែល​ត្រូវ​បាន​ ចោទ​ប្រកាន់​នៅ​កម្ពុជា​នោះ​ឡើយ។

ក្មេង​ស្រី​ម្នាក់​ត្រូវ​​សង្ឃ​កំហូច​ពីរ​នាក់​​​ចាប់​រំលោភ​បាន​សម្រេច

Posted: 17 Feb 2011 12:56 AM PST

ក្រចេះ៖ នគរ​បាល​ខេត្ត​ក្រចេះ បាន​បញ្ជូន​​អតីត​សង្ឃ​ពីរ​អង្គ មក​តុលាការ​ខេត្ត​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​ក្មេង​ស្រី​អាយុ ១៥​ឆ្នាំ​ម្នាក់ នៅ​​ក្នុង​វត្ត​​មួយ ស្ថិត​ឃុំ​អូរឫស្សី ក្រុង​ក្រចេះ។

កម្មករ​ចំនួន​​១៦១​នាក់​​ទទួល​ការងារ​វិញ​ក្រោយ​ការ​បណ្តេញ​ចេញ

Posted: 17 Feb 2011 12:32 AM PST

ភ្នំពេញ៖ មេដឹកនាំ​សហជីព​ បាន​ឲ្យ​ដឹង​ថា កម្មករ​​ប្រហែល ២០០​នាក់​ មក​ពី​រោង​ចក្រ​ Goldfame Enterprise ក្នុង​ស្រុក​ស្អាង​ ខេត្ត​កណ្តាល នឹង​វិល​ត្រឡប់​ទៅ​ធ្វើ​ការ​ងារ​វិញ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​បណ្តេញ​ចេញ និង​ព្យួរ​ការងារ​ ក្រោយ​ពេល​មាន​បាតុកម្ម​ដ៏​ធំ​មួយ​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន។

លិច​ទូក​កម្សាន្ត​​នៅ​ឆក​សមុទ្រ​ហាឡុង​​​​​សម្លាប់​មនុស្ស​១២​នាក់

Posted: 17 Feb 2011 12:03 AM PST

ហាណូយ៖ មន្ត្រី​រដ្ឋាភិបាល​ម្នាក់​ បាន​ឲ្យ​ដឹង​ថា ទូក​ ទេចរណ៍​មួយ បាន​លិច​នៅ​​ឆក​​សមុទ្រ​ដ៏​ស្រង់​ត្រកាល​ហាឡុងរបស់​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​បាន​សម្លាប់​មនុស្ស ១២​នាក់ ក្នុង​នោះ​មាន​ទាំង​ភ្ញៀវ​ទេចរណ៍​បរទេស​ផង​ដែរ។

មនុស្ស​ពីរ​នាក់​ស្លាប់​ខណៈ​ប៉ូលិស​បារ៉ែន​ចូល​បង្ក្រាប​ក្រុម​បាតុករ

Posted: 16 Feb 2011 11:31 PM PST

ក្រុង​ម៉ាណាម៉ា៖ ប៉ូលិស​​បារ៉ែន បាន​​វាយ​បង្រ្កាប​​លើ​ជំរុំ​បាតុកម្ម​នៅ​​កណ្តាល​ទីលាន​​ម៉ាណាម៉ា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ២​នាក់ ហើយ​រថពាស​ដែក បាន​បន្លឺ​សម្លេង​ពាស​ពេញ​ទីក្រុង​នេះ​ទាំង​មូល ខណៈ​ដែល​រដ្ឋាភិបាល​បាន​ព្យាយាម​​ជម្នះ​លើ​បាតុកម្ម​រយៈ​ពេល ៣​ថ្ងៃ​មក​នេះ។

សេចក្តី​រាយការណ៍៖ កូរ៉េ​ខាង​ជើង​​សង់​ជិត​រួច​​រាល់​នូវ​​ជើង​ទម្រ​បាញ់​មីស៊ីល​ទី​ពីរ

Posted: 16 Feb 2011 11:07 PM PST

ក្រុង​សេអ៊ូល៖ សេចក្តី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​​នេះ​ថា កូរ៉េ​ខាង​ជើង​ហាក់​​ជិត​​បង្ហើយ​​នូវ​ទីតាំង​​ទី​ពីរ​សម្រាប់​សាក​ល្បង​ មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ហើយ ដែល​បាន​ធ្វើ​ឲ្យ​អាមេរិក​ព្រួយ​បារម្ភ​ថា កម្មវិធី​មីស៊ីល​របស់​ក្រុង​ព្យុងយ៉ាង កំពុង​តែ​ក្លាយ​ជា​ការ​គំរាម​ដោយ​ផ្ទាល់​​យ៉ាង​ឆាប់​រហ័ស។

ការ​បែក​បាក់​កាន់​តែ​ធំ បើ​ក្រុម​អ្នក​រិះ​គន់​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​​នាំ​គ្នា​ចាក​ចេញ

Posted: 16 Feb 2011 10:45 PM PST

តូក្យូ៖ ក្រុម​អ្នក​រិះ​គន់​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន ណាអូតូ កាន់ ចំនួន ១៦​រូប បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ពួកគេ​នឹង​ចាក​ចេញ​ពី​​សភា​​ជាន់​ទាប​របស់​គណ​បក្ស​កាន់​អំណាច​ ដែល​នឹង​ពង្រីក​ការ​បែក​បាក់​របស់​គណ​បក្ស​បន្ថែម​ទៀត និង​​អាច​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​អនុម័ត​កញ្ចប់​ថវិកា។

នាយក​រដ្ឋ​មន្ត្រី៖ ជម្លោះ​ព្រះវិហារ​ដោះ​ស្រាយ​ដោយ​ពហុ​​ភាគី ទំនាក់​ទំនង​ផ្សេងៗ​រក្សា​ដដែល

Posted: 16 Feb 2011 09:29 PM PST

ភ្នំពេញ៖ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ជម្លោះ​ព្រំ​ដែន​កម្ពុជា-ថៃ​​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ នឹង​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​មាន​ភាគី​ទី​បី​ចូល​រួម ខណៈ​ដែល​​បញ្ហា​ដទៃ​ទៀត​ នឹង​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​មន្ត្រី​ជំនាញ​មក​ពី​ប្រទេស​ទាំង​ពីរ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!