The Phnom Penh Post - KHMER: “រំលោភ​នារី​ម្នាក់​ជាប់​ទោស​៨​ឆ្នាំ តែ​បុរស​ថា​​ជា​ការ​ព្រម​ព្រៀង​គ្នា” plus 9 more

The Phnom Penh Post - KHMER: “រំលោភ​នារី​ម្នាក់​ជាប់​ទោស​៨​ឆ្នាំ តែ​បុរស​ថា​​ជា​ការ​ព្រម​ព្រៀង​គ្នា” plus 9 more


រំលោភ​នារី​ម្នាក់​ជាប់​ទោស​៨​ឆ្នាំ តែ​បុរស​ថា​​ជា​ការ​ព្រម​ព្រៀង​គ្នា

Posted: 16 Feb 2011 01:59 AM PST

ភ្នំពេញ៖ តុលាការ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ​នេះ បាន​ប្រកាស​សាល​ក្រម​កាត់​ទោស​បុរស​អាយុ ២១​ឆ្នាំ​ម្នាក់ មក​ពី​​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​ឫស្សីកែវ ឲ្យ​ជាប់​ពន្ធនាគារ​ ៨​ឆ្នាំ​ ពី​បទ​រំលោភ​ក្មេង​ស្រី​អាយុ ១៥​ឆ្នាំ។

អាសម្បូរណ៌​ស្លាប់​ មន្ត្រី​ថែ​រក្សា​សត្វ​ស្តាយ​ដំរី​មួយ​នេះ

Posted: 16 Feb 2011 01:41 AM PST

តាកែវ៖ លោក ញឹក រតនាពេជ្រ នាយក​គ្រប់​គ្រង​​មណ្ឌល​សួន​សត្វ​ភ្នំតាម៉ៅ បាន​ប្រាប់​ឲ្យ​ដឹង​ថា ដំរី​ចុះ​ប្រេង​មួយ​ក្បាល​ឈ្មោះ សម្បូរណ៌ អាយុ ៥០​ឆ្នាំ ដែល​ត្រូវ​បាន​នាំ​យក​មក​ពី​កំពង់ស្ពឺ​កាល​ពី​ឆ្នាំ​មុន​នោះ បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ នៅ​ក្នុង​ទុ្រង​របស់​វា ជិត​ដំរី​ញី​ឈ្មោះ ស្រីពៅ នៅ​ក្នុង​មណ្ឌល​សួន​សត្វ​នេះ។

ប្រាក់​ចំណូល​​ក្រុម​ហ៊ុន Dell កើន​​ហួស​ការ​ព្យាករ​ទុក

Posted: 16 Feb 2011 01:16 AM PST

សាន់ហ្វ្រាន់ស៊ីស្កូ៖ ប្រាក់​ចំណូល​ប្រចាំ​ត្រីមាស​របស់​ក្រុម​ហ៊ុន Dell បាន​កើន​ឡើង​ហួស​ការ​ព្យាករ​ទុក​របស់​ Wall Street ទៅ​ទៀត ខណៈ​ដែល​ការ​ចំណាយ​ខាង​សមាធាតុ​កុំព្យូទ័រ​​ធ្លាក់​ចុះ ហើយក្រុម​ហ៊ុន​បាន​ជម្រុះ​ចោល​​បច្ចេកវិទ្យា​ចាស់ៗ ដែល​ធ្វើ​ឲ្យ​ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​កើន​ឡើង ៦​ភាគ​រយ។

សភា​អ៊ីរ៉ង់​ចង់​ដាក់​ទោស​ប្រហារ​ជីវិត​ក្រុម​មេដឹកនាំ​បក្ស​ជំទាស់

Posted: 16 Feb 2011 12:47 AM PST

ក្រុង​តេរ៉ង់៖ ក្រុម​សមាជិក​សភា​អ៊ីរ៉ង់ កាល​ពី​ថ្ងៃ​អង្គារ​ បាន​ជំរុញ​ឲ្យ​តុលាការ​​​ដាក់​ទោស​ប្រហារ​ជីវិត​ក្រុម​មេដឹកនាំ​បក្ស​ជំទាស់ ពី​បទ​​ព្យាយាម​បង្ក​ភាព​ចលា​ចល​នៅ​ក្នុង​រដ្ឋ​អ៊ីស្លាម​មួយ​នេះ បន្ទាប់​ពី​​មាន​ការ​តវ៉ា​មួយ​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​ច្រើន​នាក់​ទៀត​រង​របួស។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​។

មន្ត្រី៖ យោធា​បះ​បោរ​សម្លាប់​មនុស្ស​ជាង​២០០​នាក់​នៅ​សូដង់​ខាង​ត្បូង

Posted: 16 Feb 2011 12:15 AM PST

ក្រុង​ជូបា៖ រដ្ឋ​មន្ត្រី​មួយ​រូប​មក​ពី​​​ស៊ូដង់​ខាង​ត្បូង​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ ទី ១៥ ខែ​កុម្ភៈ​ថា ការ​វាយ​ប្រហារ​ពី​សំណាក់​ក្រុម​យោធា​បះ​បោរ​នៅ​រដ្ឋ​សម្បូណ៌​ប្រេង​ចុងឡៃ​របស់​ប្រទេស​នេះ​ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ២១១​នាក់ ច្រើន​ជាង​ទ្វេ​ដង​ចំនួន​អ្នក​រង​គ្រោះ​ដែល​ត្រូវ​គេ​ប៉ាន់​ស្មាន​កាល​ពី​មុន។

ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ក្នុង DPJ ឯកភាព​ព្យួរ​សមាជិក​ភាព​លោក​អូហ្សាវ៉ា

Posted: 16 Feb 2011 12:02 AM PST

ក្រុង​តូក្យូៈ អ្នក​ចូល​រួម​ម្នាក់​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សម្រេច​ចិត្ត​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជា​ធិបតេយ្យ​ជប៉ុន​(DPJ)​បាន​ថ្លែង​ប្រាប់​កាសែត Japan Times ថា ក្រុម​ប្រឹក្សា​នេះ​កាល​ពី​ថ្ងៃ​អង្គារ ទី ១៥ ខែ​កុម្ភៈ​បាន​សម្រេច​ទទួល​យក​សំណើ​ព្យួរ​សមាជិក​ភាព​របស់​លោក អ៊ីជីរ៉ូ អូហ្សាវ៉ា ពី​ក្នុង​គណបក្ស។

តម្លៃ​កាហ្វេ​វៀតណាម​ឡើង​ខ្ពស់​ហួស​ពេល​ណា​ទាំង​អស់

Posted: 15 Feb 2011 11:23 PM PST

ហាណូយ៖ តម្លៃ​​​គ្រាប់​កាហ្វេ​វៀតណាំ​នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក បាន​​លោត​ឡើង​ដល់​តម្លៃ ៤១,៩​លាន​ដុង​ (២០១៤​ដុល្លារ​អាមេរិក) នៅ​ថ្ងៃ​ពុធ​នេះ ពោល​គឺ​កើន​ឡើង​ខ្ពស់​ហួស​ពេល​ណា​ទាំង​អស់។

កម្ពុជា​ស្នើ​ឲ្យ​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​អាស៊ាន​ត្រួត​ពិនិត្យ​បទ​ឈប់​បាញ់​

Posted: 15 Feb 2011 10:57 PM PST

ភ្នំពេញ៖ ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ បាន​ចោទ​ប្រកាន់​ប្រទេស​ថៃ​ថា បាន​រំលោភ​​យ៉ាង​ធ្ងន់​ធ្ងរ​លើ​​ការ​សម្រេច​ចិត្ត​របស់​ក្រុម​ប្រឹក្សា​ សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ ឲ្យ​មាន​​បទ​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍​មួយ​នៅ​តំបន់​ព្រំ​ដែន​មាន​ជម្លោះ ប៉ុន្តែ ពួកគេ​បាន​បន្ត​វាយ​ប្រហារ​​ដោយ​បាញ់​គ្រាប់​ចូល​មក​ខាង​ទឹកដី​កម្ពុជា។

តូយ៉ូតា​នឹង​ផលិត​រថយន្ត​​តម្លៃ​ថោក​សម្រាប់​ទី​ផ្សារ​អាស៊ី

Posted: 15 Feb 2011 09:59 PM PST

តូក្យូ៖ ក្រុម​ហ៊ុន​ Toyota និង​ក្រុម​ហ៊ុន Daihatsu នឹង​ផលិត​រថយន្ត​​តម្លៃ​ថោក​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី សម្រាប់​បំពេញ​ចិត្ត​អ្នក​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេស​នេះ និង​នៅ​បណ្តា​ប្រទេស​ជិត​ខាង​ឥណ្ឌូនេស៊ី។ នេះ​បើ​យោង​តាម​​របាយការណ៍​ប្រចាំ​ថ្ងៃ​​របស់​​កាសែត​ Nikkei ចេយ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ។

ក្រុម​អ្នក​តវ៉ា​នៅ​បារ៉ែន​បោះ​ជំរំ​មួយ​យប់​ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ

Posted: 15 Feb 2011 08:39 PM PST

ក្រុង​ម៉ាណាម៉ា ក្រុម​អ្នក​តវ៉ា​នីកាយ​ស៊ីអ៊ីត បាន​បោះ​ជំរំ​នៅខាង​ក្រៅ​រដ្ឋ​ធានី​របស់​ប្រទេស​បារ៉ែន ​ដើម្បី​ជំរុញ​ការ​ទាម​ទារ​របស់​ពួក​គេ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​​នយោបាយ​បន្ទាប់​ពី​​ភាព​ចលា ចល​មួយ​ថ្ងៃ​ដែល​​ត្រូវ​ជំរុញ​ដោយ​ការ​បះបោរ​របស់​​ប្រជា​ជន​ដែល​បាន​ផ្តួល​រំលំ​ក្រុម​មេ​ដឹក​នាំ​នៅ​ទុយនីស៊ី និង​អេហ្ស៊ីប​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!