The Phnom Penh Post - KHMER: “យូណេស្កូតែងតាំងប្រេសិតពិសេសមកត្រួតពិនិត្យប្រាសាទព្រះវិហារ” plus 9 more |
- យូណេស្កូតែងតាំងប្រេសិតពិសេសមកត្រួតពិនិត្យប្រាសាទព្រះវិហារ
- ស្ពានអ្នកលឿងចាប់ផ្តើមដំណើរការសាងសង់
- កម្មកររោងចក្រមិថុនាទាមទារឲ្យបណ្តេញចេញប្រធានរដ្ឋបាល និង IT
- កម្ពុជាចេញផ្សាយតួលេខការខូចខាតបណ្តាលមកពីការវាយប្រហាររបស់ថៃ
- កម្ពុជាអូសកថៃឡើងក្រុមប្រឹក្សាសន្តិសុខអ.ស.ប.នៅថ្ងៃចន្ទស្អែក
- ទិន្នផលស្រូវពិភពលោក កើនឡើងដោយសារទិន្នផលដំណាំរបស់អាស៊ី
- ជម្លោះព្រំដែនមិនប៉ះពាល់ដល់ប្រតិបត្តិការនៃសាខា SCB នៅកម្ពុជា
- វៀតណាមត្រូវដោះស្រាយអតិផរណាបន្ទាប់ពីទម្លាក់តម្លៃប្រាក់ដុង
- នាងជូលីគ្មានគម្រោងទទួលកូនចិញ្ចឹមជនជាតិហៃទី
- ស៊ូជី៖ គ្មានហេតុផលណាសម្រាប់ដកទណ្ឌកម្មចេញពីភូមា
យូណេស្កូតែងតាំងប្រេសិតពិសេសមកត្រួតពិនិត្យប្រាសាទព្រះវិហារ Posted: 13 Feb 2011 02:09 AM PST ក្រុងញូវយ៉ក៖ ទោះបីជាប្រទេសថៃព្យាយាមរារាំងបេសកកម្មរបស់អង្គការយូណេស្កូ មកកាន់ប្រាសាទព្រះវិហារក្តី ក៏វាឥតបានប្រយោជន៍ដែរ បន្ទាប់ពីប្រមុខអង្គការនេះ បានចាត់តាំងកាលពីថ្ងៃសុក្រ នូវប្រេសិតពិសេស សម្រាប់ត្រួតពិនិត្យលើបញ្ហាប្រាសាទព្រះវិហារ ដែលត្រូវរងការខូចខាត បណ្តាលមកពីការវាយប្រយុទ្ធគ្នារវាងប្រទេសកម្ពុជា និងថៃ។ |
ស្ពានអ្នកលឿងចាប់ផ្តើមដំណើរការសាងសង់ Posted: 13 Feb 2011 01:50 AM PST កណ្តាល៖ ស្ពានដ៏វែងមួយខ្សែឆ្លងកាត់ទន្លេមេគង្គ ដែលនឹងភ្ជាប់ភាគខាងលិចទៅនឹងភាគខាងកើតនៃផ្លូវជាតិលេខ ១ នោះ ត្រូវបានបើកការដ្ឋានកាលថ្ងៃសៅរ៍ម្សិលមិញ។ |
កម្មកររោងចក្រមិថុនាទាមទារឲ្យបណ្តេញចេញប្រធានរដ្ឋបាល និង IT Posted: 13 Feb 2011 01:28 AM PST ភ្នំពេញៈ កម្មកររោងចក្រកាត់ដេរមិថុនាដែលស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញចំនួនបួនពាន់នាក់កាលពីថ្ងៃសុក្របានព្រមានថា ពួកគេនឹងរៀបចំធ្វើបាតុកម្មតវ៉ាដ៏ធំមួយនៅពីមុខរោងចក្រនេះនាសប្តាហ៍ក្រោយ ប្រសិនបើម្ចាស់រោងចក្រមិនព្រមបញ្ឈប់ប្រធានផ្នែករដ្ឋបាល និង IT ពីរោងចក្រនោះទេ។ |
កម្ពុជាចេញផ្សាយតួលេខការខូចខាតបណ្តាលមកពីការវាយប្រហាររបស់ថៃ Posted: 13 Feb 2011 01:10 AM PST ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្សចំនួន ៦នាក់ ក្នុងនោះមានជនស៊ីវិលម្នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៣១នាក់ទៀត បានទទួលរងរបួស ហើយប្រជាពលរដ្ឋជិត ៣ពាន់គ្រួសារ ត្រូវបានជម្លៀសចេញ នៅក្នុងហេតុការណ៍វាយប្រយុទ្ធគ្នាក្នុងរយៈពេល ៤ថ្ងៃ រវាងកងទ័ពកម្ពុជា និងទាហានថៃ ដែលចាប់ផ្តើមកាលពីថ្ងៃសុក្រទី០៤ ខែកុម្ភៈ នៅតំបន់ព្រំដែនជិតប្រាសាទព្រះវិហារ។ នេះបើយោងតាមរបាយការណ៍ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលកម្ពុជា។ |
កម្ពុជាអូសកថៃឡើងក្រុមប្រឹក្សាសន្តិសុខអ.ស.ប.នៅថ្ងៃចន្ទស្អែក Posted: 12 Feb 2011 11:47 PM PST ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង កាលពីថ្ងៃសុក្រ បានចាកចេញពីប្រទេសកម្ពុជា ធ្វើដំណើរទៅទីក្រុងញូយ៉ក ដើម្បីចូលរួមក្នុងកិច្ចប្រជុំបន្ទាន់មួយរបស់អង្គការសហប្រជាជាតិ ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានឈានទៅដល់ការប្រយុទ្ធគ្នាយ៉ាងធំកាលពីថ្ងៃសុក្រ ទី០៤ ដល់ថ្ងៃចន្ទ ទី០៧ ខែកុម្ភៈកន្លងមកថ្មីៗនេះ។ |
ទិន្នផលស្រូវពិភពលោក កើនឡើងដោយសារទិន្នផលដំណាំរបស់អាស៊ី Posted: 12 Feb 2011 11:09 PM PST ក្រុងរ៉ូម៖ អង្គការស្បៀង និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានឲ្យដឹងថា ផលិតផលស្រូវពិភពលោក អាចកើនដល់កម្រិតខ្ពស់បំផុតនៅរដូវប្រមូលផលឆ្នាំ២០១០ បន្ទាប់ពីមានការរំពឹងថា ការប្រមូលផលនឹងកើនឡើងនៅប្រទេសចិន កម្ពុជា និងថៃ។
|
ជម្លោះព្រំដែនមិនប៉ះពាល់ដល់ប្រតិបត្តិការនៃសាខា SCB នៅកម្ពុជា Posted: 12 Feb 2011 10:54 PM PST បាងកក៖ ជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ មិនប៉ះពាល់ដល់ប្រតិបត្តិការនៃសាខារបស់ធនាគារពាណិជ្ជកម្មសៀម(SCB) នៅក្នុងប្រទេសកម្ពុជាឡើយ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់គេហទំព័រកាសែតថៃ ដែលបានដកស្រង់សម្តីរបស់ប្រធានធនាគារ SCB។ |
វៀតណាមត្រូវដោះស្រាយអតិផរណាបន្ទាប់ពីទម្លាក់តម្លៃប្រាក់ដុង Posted: 12 Feb 2011 10:13 PM PST ហាណូយ៖ មូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) និងក្រុមហ៊ុន Citigroup Inc បានឲ្យដឹងថា ការទម្លាក់តម្លៃប្រាក់ដុងកាលពីថ្ងៃសុក្រប្រមាណ ៧ភាគរយ ដែលជាកម្រិតខ្ពស់បំផុតចាប់ពីឆ្នាំ១៩៩៣ តម្រូវឲ្យមានវិធានការនានា ដើម្បីទប់ស្កាត់អតិផរណា។ |
នាងជូលីគ្មានគម្រោងទទួលកូនចិញ្ចឹមជនជាតិហៃទី Posted: 12 Feb 2011 09:01 PM PST ក្រុងឡូស អែនជឺឡែស៖ អ្នកនាំពាក្យរបស់តារាសម្តែងភាពយន្តហូលីវូដ នាង អែនជឺលីណា ជូលី បាននិយាយកាលពីថ្ងៃសុក្រថា នាង ជូលី ពុំមានផែនការទទួលយកកូនមកពីប្រទេសហៃទី ដែលរងការវាយប្រហារដោយគ្រោះរញ្ជួយដី បើទោះបីជាមានសេចក្តីរាយការណ៍នៅក្នុងកាសែតអង់គ្លេសថា នាងប្រុងទទួលយកកូនក្មេងម្នាក់ទៀតសម្រាប់ធ្វើជាកូនចិញ្ចឹម បន្ថែមពីលើកូនរបស់នាងទាំង ៦នាក់។ |
ស៊ូជី៖ គ្មានហេតុផលណាសម្រាប់ដកទណ្ឌកម្មចេញពីភូមា Posted: 12 Feb 2011 07:36 PM PST ក្រុងយ៉ាងហ្គូន៖ មេដឹកនាំប្រជាធិបតេយ្យរបស់ប្រទេសភូមា លោកស្រី អ៊ុងសាន ស៊ូជី បានថ្លែងកាលពីថ្ងៃសៅរ៍ម្សិលមិញថា លោកស្រីមើលមិនឃើញថាមានហេតុផលសម្រាប់ប្រទេសបស្ចឹមលោក ដកចេញទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលគ្រប់គ្រងដោយពួកយោធាឡើយ ប៉ុន្តែ បញ្ហានេះត្រូវតែយកមកពិភាក្សា។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |