The Phnom Penh Post - KHMER: “សេរីភាពបញ្ចេញមតិកាន់តែតិចទៅៗបើរដ្ឋាភិបាលបិទ KI-Media” plus 9 more |
- សេរីភាពបញ្ចេញមតិកាន់តែតិចទៅៗបើរដ្ឋាភិបាលបិទ KI-Media
- កម្ពុជា អាមេរិក និងប្រទេសបីទៀត គ្រោងធ្វើលំហាត់យោធា«ឆ្មាំអង្គរ»នៅកំពង់ស្ពឺ
- ថៃធ្វើសមយុទ្ធជាប់ព្រំដែនប៉ៃលិន ពលរដ្ឋកម្ពុជាភ័យនាំគ្នាចាកចេញ
- បញ្ញើប្រាក់ដុងនៅវៀតណាមធ្លាក់ចុះក្រោយទម្លាក់តម្លៃបីដង
- អតិផរណាធ្លាក់ចុះទាបជាងការរំពឹងទុក ខណៈចិនបន្តរឹតបន្តឹងរូបិយប័ណ្ណរបស់ខ្លួន
- អាមេរិករិះគន់ភូមាជុំវិញបញ្ហាគំរាមកំហែងលើលោកស្រីស៊ូជី
- កូរ៉េខាងត្បូងជួបព្យុះព្រិលខ្លាំងជាប្រវត្តិសាស្ត្រ
- នាយករដ្ឋមន្ត្រីអំពាវនាវឲ្យពលរដ្ឋកម្ពុជាបើកបរយឺតៗជៀសវាងគ្រោះថ្នាក់
- ចិនគាំទ្រផែនការស្នងអំណាចនៅកូរ៉េខាងជើង
- ហ៊ុន សែន ប្រកាសហៅក្មួយប្រុសចូលផ្ទះម្តងទៀត
សេរីភាពបញ្ចេញមតិកាន់តែតិចទៅៗបើរដ្ឋាភិបាលបិទ KI-Media Posted: 15 Feb 2011 02:08 AM PST ភ្នំពេញ៖ នាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodia Data Communications ដែលបើកអាជីវកម្មក្រុមហ៊ុនផ្តល់សេវាកម្មអ៊ិនធឺណិត MekongNet និង AngkorNet បានថ្លែងឲ្យដឹងថា អ្នកស្រីពុំឃើញមានសំណើណាមួយធ្វើឡើងដោយរដ្ឋាភិបាលដើម្បីបិទគេហទំព័រ KI-Media ឡើយ និងថា មានអតិថិជនតែម្នាក់ប៉ុណ្ណោះដែលបានតវ៉ាទាក់ទិននឹងគេហទំព័រនេះ។ |
កម្ពុជា អាមេរិក និងប្រទេសបីទៀត គ្រោងធ្វើលំហាត់យោធា«ឆ្មាំអង្គរ»នៅកំពង់ស្ពឺ Posted: 15 Feb 2011 01:59 AM PST ភ្នំពេញ៖ ក្រុមមន្ត្រីបានឲ្យដឹងនៅថ្ងៃអង្គារនេះថា កងយោធពលខេមរភូមិន្ទ និងកងទ័ពអាមេរិកនៅតំបន់ប៉ាស៊ីហ្វិច ព្រមទាំងប្រទេសបីទៀត នឹងចូលរួមរៀបចំសមយុទ្ធហ្វឹកហ្វឺនយោធារយៈពេល ១៣ថ្ងៃមួយ ឈ្មោះថា ឆ្មាំអង្គរ២០១១ នៅខែឧសភាខាងមុខ នៅខេត្តកំពង់ស្ពឺ ជាផ្នែកមួយនៃកិច្ចគាំទ្ររបស់ប្រតិបត្តិការថែរក្សាសន្តិភាពសកលលោករបស់អង្គការសហប្រជាជាតិ។ |
ថៃធ្វើសមយុទ្ធជាប់ព្រំដែនប៉ៃលិន ពលរដ្ឋកម្ពុជាភ័យនាំគ្នាចាកចេញ Posted: 15 Feb 2011 01:46 AM PST ប៉ៃលិន៖ ប្រភពពីកសិករកម្ពុជានៅព្រំដែនភាគពាយព្យ បានឲ្យដឹងថា ទាហានថៃបានបាញ់កាំភ្លើងយន្ត និងកាំភ្លើងធំសម្រាប់ធ្វើសមយុទ្ធនៅក្នុងទឹកដីថៃ ជិតនឹងព្រំដែនប្រទេសកម្ពុជាក្នុងខេត្តប៉ៃលិន ដែលបណ្តាលឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកម្ពុជានៅតាមព្រំដែន និងចាកចេញពីលំនៅដ្ឋានរបស់ពួកគេ។ |
បញ្ញើប្រាក់ដុងនៅវៀតណាមធ្លាក់ចុះក្រោយទម្លាក់តម្លៃបីដង Posted: 15 Feb 2011 01:21 AM PST ហាណូយ៖ ធនាគារកណ្តាលវៀតណាម (SBV) បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយលើគេហទំព័ររបស់ខ្លួនថា ប្រាក់បញ្ញើសរុបរបស់ធនាគារក្នុងរប្រទេសវៀតណាម បានធ្លាក់ចុះ ២,៤៦ភាគរយក្នុងរយៈពេល ៣សប្តាហ៍ដំបូងក្នុងឆ្នាំនេះ ខណៈធនាគារនេះបានទម្លាក់តម្លៃប្រាក់ដុងចំនួន ៣ដងរួចមកហើយ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០០៩។ |
អតិផរណាធ្លាក់ចុះទាបជាងការរំពឹងទុក ខណៈចិនបន្តរឹតបន្តឹងរូបិយប័ណ្ណរបស់ខ្លួន Posted: 15 Feb 2011 01:12 AM PST ប៉េកាំង៖ អតិផរណាប្រចាំខែមករារបស់ប្រទេសចិន បានធ្លាក់ចុះនៅត្រឹម ៤,៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺទាបជាងការរំពឹងទុក ទោះជាសម្ពាធតម្លៃ បានបន្តកើនឡើង ហើយនឹងបង្ខំឲ្យធនាគារកណ្តាលប្រកាន់ខ្ជាប់ទៅនឹងការរឹងបន្តឹងគោលនយោបាយរូបិយប័ណ្ណរបស់ខ្លួនក្តី។ |
អាមេរិករិះគន់ភូមាជុំវិញបញ្ហាគំរាមកំហែងលើលោកស្រីស៊ូជី Posted: 15 Feb 2011 12:46 AM PST ក្រុងវ៉ាស៊ីងតោន៖ អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា ការគំរាមកំហែងប្រឆាំងនឹងមេដឹកនាំប្រជាធិបតេយ្យជើងចាស់ លោកស្រី អ៊ុងសាន ស៊ូជី បានបង្ហាញថា រដ្ឋាភិបាលគាំទ្រដោយពួកយោធា មិនបានផ្លាស់ប្តូរទេ បើទោះបីជាមានការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំមុនក្តី ដែលការបោះឆ្នោតនោះ ត្រូវបានគេរិះគន់យ៉ាងខ្លាំងក្លាថាជាការបោកបញ្ជោត។ |
កូរ៉េខាងត្បូងជួបព្យុះព្រិលខ្លាំងជាប្រវត្តិសាស្ត្រ Posted: 15 Feb 2011 12:00 AM PST ក្រុងសេអ៊ូល៖ តំបន់មួយចំនួននៅកូរ៉េខាងត្បូង ត្រូវបានគ្របដណ្តប់ទៅដោយព្រិលធ្លាក់ខ្លាំងបំផុតក្នុងពេលមួយថ្ងៃនេះ គិតចាប់តាំងពីកំណត់ត្រាចាប់ផ្តើមឡើងកាលពីឆ្នាំ ១៩១១។ |
នាយករដ្ឋមន្ត្រីអំពាវនាវឲ្យពលរដ្ឋកម្ពុជាបើកបរយឺតៗជៀសវាងគ្រោះថ្នាក់ Posted: 14 Feb 2011 11:24 PM PST ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវនៅថ្ងៃអង្គារនេះ ទៅកាន់ប្រជាពលរដ្ឋកម្ពុជា កុំឲ្យបើកបរលឿនហួសល្បឿនកំណត់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចណ៍នៅលើដងផ្លូវនានា នៅទូទាំងប្រទេសកម្ពុជា។ |
ចិនគាំទ្រផែនការស្នងអំណាចនៅកូរ៉េខាងជើង Posted: 14 Feb 2011 11:21 PM PST ក្រុងប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បាននិយាយនៅថ្ងៃអង្គារនេះថា មន្ត្រីជាន់ខ្ពស់ចិនបានគាំទ្រដល់ផែនការបន្តឡើងកាន់អំណាចបន្តរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ីល ដើម្បីប្រគល់អំណាចទៅកាន់កូនប្រុសរបស់គាត់ ដែលជួយលើកសរសើរដល់ដំណោះស្រាយដ៏ជោគជ័យ ដើម្បីអនុញ្ញាតឲ្យរបបសង្គមនិយមមួយនេះបន្តរស់រានមានជីវិត។ |
ហ៊ុន សែន ប្រកាសហៅក្មួយប្រុសចូលផ្ទះម្តងទៀត Posted: 14 Feb 2011 11:06 PM PST ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន បានប្រកាសហៅជាថ្មីម្តងទៀតនៅថ្ងៃអង្គារនេះ ឲ្យក្មួយប្រុសរបស់លោកម្នាក់ វិលត្រឡប់ចូលផ្ទះវិញ ដើម្បីចៀសវាងការប្រើប្រាស់ឥទ្ធិពលគ្រួសារត្រកូល ហ៊ុន ទៅកាងនៅទីកន្លែងណាមួយនៃប្រទេសកម្ពុជា។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |