VOA News: ព័ត៌មាន |
ព័ត៌មានអន្តរជាតិ៖ ១៣ វិច្ឆិកា Posted: 12 Nov 2011 10:39 PM PST អ៊ីតាលី៖ នាយករដ្ឋមន្ត្រីអ៊ីតាលី Silvio Berlusconi នឹងចុះចេញពីតំណែងនៅថ្ងៃសៅរ៍ ក្រោយពីច្បាប់ថវិកាថ្មីមួយបានត្រូវអនុម័តក្នុងសភាដែលនឹងបើកផ្លូវឱ្យមានរដ្ឋភិបាលអន្តរកាលមួយដែលនឹងខិតខំព្យាយាមតម្រែតម្រង់ប្រទេសឱ្យចេញពិវិបត្តិសេដ្ឋកិច្ចមួយ។ តួកគី៖ ពួកកុម្មង់ដូតួកគីបានឆ្មក់ចូលលុកលើនាវាចម្លងមួយគ្រឿងដែលបានត្រូវប្លន់ហើយបានសម្លាប់ឧទ្ទាម Kurde ម្នាក់ដែលមានគ្រឿងផ្ទុះ។ កៀហ្ស៊ីស៊ីស្ថាន៖ ពួកមន្ត្រីរៀបចំការបោះឆ្នោតនៅកៀហ្ស៊ីស៊ីស្ថាន បានបញ្ជាក់ថាលោកអតីតនាយករដ្ឋមន្ត្រី Almazbek Atambayev ជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែមុន។ ស៊ីរី៖ ពួកសមាជិកនៃសម្ព័ន្ធអារ៉ាប់បានសម្រេចចិត្តផ្អាកទំនាក់ទំនងជាមួយស៊ីរីក្នុងក្រុមនេះ រហូតដល់ពេលណាដែលរដ្ឋាភិបាល Bashar al-Assad អនុវត្តផែនការសន្តិភាពដែលបានត្រូវយល់ព្រមពី ពេលមុនរួចហើយដើម្បីបញ្ឈប់ការបង្ក្រាបដ៏ ឃោរឃៅរបស់ខ្លួនលើក្រុមបាតុករ។ សហរដ្ឋអាមេរិក៖ កាលពី ថ្ងៃសៅរ៍ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ា ស្ថិតនៅ រដ្ឋហាវ៉ៃ ដែលជាទីកំណើតរបស់លោកដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលសេដ្ឋកិច្ច២ថ្ងៃជាមួយពួកមេដឹកនាំអាស៊ីប៉ាស៊ីហ្វិក។ អ៊ីរ៉ង់៖ មានមនុស្សយ៉ាងតិចណាស់១៥នាក់បានស្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ក្រោយពីមានការផ្ទុះខ្លាំងៗពីរនៅក្នុងឃ្លាំងគ្រាប់រំសេវមួយនៅខាងលិចក្រុងតេរ៉ង់។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |