The Phnom Penh Post - KHMER: “អាជ្ញាធរ​ជប៉ុន​ហាម​នាំ​ចេញ​អង្ករ​ពី​តំបន់​រង​សារធាតុ​វិទ្យុ​សកម្ម” plus 9 more

The Phnom Penh Post - KHMER: “អាជ្ញាធរ​ជប៉ុន​ហាម​នាំ​ចេញ​អង្ករ​ពី​តំបន់​រង​សារធាតុ​វិទ្យុ​សកម្ម” plus 9 more


អាជ្ញាធរ​ជប៉ុន​ហាម​នាំ​ចេញ​អង្ករ​ពី​តំបន់​រង​សារធាតុ​វិទ្យុ​សកម្ម

Posted: 17 Nov 2011 02:04 AM PST

តូក្យូៈ អាជ្ញាធរ​ជប៉ុន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ហាម​ឃាត់​ការ​នាំ​ចេញ​អង្ករ​​ចេញ​ពី​តំបន់​នៅ​ជិត​រោង​ចក្រ​នុយក្លេអ៊ែរ ​ហ៊្វូគូហ្ស៊ីម៉ា ដែល​បាន និង​កំពុង​លេច​ធ្លាយ​សារធាតុ​វិទ្យុ​សកម្ម​ចាប់​តាំង​ពី​ទីតាំង​នេះ​រង​ គ្រោះ​នៅ​ក្នុង​គ្រោះ​រញ្ជួយ​ដី និង​រលក​ស៊ូណាមិ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​នោះ។

ក្រុម​ការងារ​ស្ម័គ្រ​ចិត្ត​បារាំង​គ្រោង​ជួប​ពិភាក្សា​នៅ​ថ្ងៃ​ស្អែក

Posted: 17 Nov 2011 01:51 AM PST

ភ្នំពេញៈ ក្រុម​ស្ម័គ្រ​ចិត្ត​ជន​ជាតិ​បារាំង​ជាង ៥០០​នាក់ គ្រោង​នឹង​ជួប​ជុំ​គ្នា​នៅ​ចុង​សប្ដាហ៍​នេះ ដើម្បី​ពិភាក្សា និង​ចែក​រំលែក​បទពិសោធ​គ្នា​ទៅ​វិញ​ទៅ​មក បន្ទាប់​ពី​ពួកគេ​បាន​បំពេញ​ការងារ​ដោយ​ស្ម័គ្រ​ចិត្ត​ និង​មនុស្ស​ធម៌​តាម​បណ្ដា​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អាជីវករ​នៅ​ឧដុង្គ​បិទ​ផ្លូវ​ជាតិ​លេខ​៥​ដើម្បី​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន

Posted: 17 Nov 2011 01:39 AM PST

កំពង់ស្ពឺៈ ក្រុម​អាជីវករ​ផ្សារ​ឧដុង្គ​ជាង ៣០០​នាក់ បាន​ដុត​កង់​ឡាន​ជា​ច្រើន​នៅ​កណ្តាល​ផ្លូវ​ជាតិ​លេខ ៥ ស្ថិត​ក្នុង​ឃុំ​វាំងចាស់ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ និង​បាន​នាំ​គ្នា​ឈរ​ពាំង​បិទ​ទទឹង​ផ្លូវ បណ្ដាល​ឲ្យ​កក​ស្ទះ​ចរាចរណ៍​ជិត ៧​ម៉ោង នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

កម្មករ​រ៉ែ​ម្នាក់​ដុត​សម្លាប់​ខ្លួន​ម្សិល​មិញ​បាត់​បង់​ជីវិត​នៅ​មន្ទីរ​ពេទ្យ​ថ្ងៃ​នេះ

Posted: 17 Nov 2011 01:32 AM PST

ភ្នំពេញៈ កម្មករ​សំណង់​នៅ​ក្រុមហ៊ុន​រ៉ែ​មាស​ចិន​អាយុ ២៣​ឆ្នាំ​ម្នាក់ បាន​ស្លាប់​នៅ​មន្ទីរ​ទេព្យ​ព្រះកុសុមៈ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​មួយ​ថ្ងៃ​ បន្ទាប់​ពី​គេ​ផឹក និង​ចាក់​សាំង​ដុត​ខ្លួន​ឯង​នៅ​ជិត​ខ្ទម​អ្នកតា​ក្នុង​ខេត្ត​ក្រចេះ ដែល​ត្រូវ​បាន​អ្នក​ភូមិ​ជឿ​ថា ជនរង​គ្រោះ​ត្រូវ​អ្នកតា​ចូល។

ទឹក​ជំនន់​បំផ្លាញ​សាលា​រៀន​៨០​កន្លែង​ទាំង​ស្រុង​នៅ​កម្ពុជា

Posted: 17 Nov 2011 01:20 AM PST

ភ្នំពេញៈ ក្រុម​មន្រ្តី​ក្រសួង​អប់រំ បាន​អះ​អាង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា សាលារៀន​ចំនួន ៨០ ដែល​មាន ៤០៧​បន្ទប់ ត្រូវ​រង​ការ​ខូច​ខាត​ទាំង​ស្រុង​ដោយ​សារ​តែ​ទឹក​ជំនន់​ដែល​បាន​វាយ​ប្រហារ​ ប្រទេស​កម្ពុជា​នៅ​ចន្លោះ​​ខែ​កញ្ញា និង​ខែ​តុលា ហើយ​ក្រុម​មន្រ្តី​កំពុង​តែ​សរសេរ​របាយការណ៍​ពី​ការ​ខូច​ខាត​ដើម្បី​បញ្ជូន​ ទៅ​លោក​រដ្ឋ​មន្រ្តី​ក្រសួង​អប់​រំ​ និង​លោក​នាយក​រដ្ឋ​មន្រ្តី​ សម្រាប់​សុំ​ជំនួយ​។

មន្ត្រី​​ជាន់​ខ្ពស់​អះ​អាង​ថា ភូមា​នឹង​វិវត្ត​ទៅ​​ជា​សង្គម​ប្រជាធិបតេយ្យ

Posted: 17 Nov 2011 12:52 AM PST

111117_b08

នួសាឌួៈ ប្រទេស​ភូមា​នឹង​វិវត្ត​ទៅ​ជា​សង្គម​ប្រជាធិបតេយ្យ នេះ​ដោយ​យោង​តាម​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​ស្វាគមន៍​ចំពោះ​សញ្ញា​វិជ្ជមាន​នៃ​កំណែ​ទម្រង់​នៅ​ក្នុង​រដ្ឋ​ឯកោ​មួយ​ នេះ ប៉ុន្តែ លោក អូបាម៉ា បាន​ជំរុញ​ឲ្យ​មាន​ការ​កែ​លម្អ​បញ្ហា​សិទ្ធិ​មនុស្ស​បន្ថែម​ទៀត។

អាស៊ាន​គ្រោង​សាក​ល្បង​ផ្លូវ​កំណែ​ទម្រង់​របស់​ភូមា

Posted: 17 Nov 2011 12:37 AM PST

111117_b07

នួសាឌួៈ បណ្ដា​ប្រជាជាតិ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ គ្រោង​នឹង​​អនុម័ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ឲ្យ​ប្រទេស​ភូមា​ធ្វើ​ជា​ប្រធាន​នៃ​ក្រុម​ក្នុង​តំបន់​ដ៏​សំខាន់​នេះ ដោយ​និយាយ​ថា ប្រទេស​ឯកោ​មួយ​នេះ អាច​អនុវត្ត​មាន​កំណែ​ទម្រង់​ដែល​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​នេះ ដែល​អាច​នាំ​ប្រទេស​មួយ​នេះ​ចាក​ផុត​ពី​ភាព​ឯកោ​អស់​រយៈ​ពេល ៥០​ឆ្នាំ​មក​នេះ។

ពួក​អាវ​លឿង​ថៃ​គំរាម​ធ្វើ​បាតុកម្ម​​ប្រឆាំង​ផែនការ​លើក​លែង​ទោស​លោក​ថាក់ស៊ីន

Posted: 17 Nov 2011 12:26 AM PST

បាងកកៈ គូ​ប្រជែង​ដ៏​ធំ​របស់​អតីត​នាយករដ្ឋមន្ត្រី​ត្រូវ​គេ​ទម្លាក់​ពី​អំណាច លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ពួកគេ​អាច​នឹង​ចុះ​ធ្វើ​បាតុកម្ម ប្រសិន​បើ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ប្អូន​ស្រី​របស់​បុរស​រូប​នេះ ព្យាយាម​ជម្រុញ​ឲ្យ​មាន​ការ​លើក​លែង​ទោស ដែល​នឹង​អនុញ្ញាត​ឲ្យ​បុរស​រូប​នេះ​វិល​ត្រឡប់​ចូល​ស្រុក​វិញ​ក្នុង​ឋានៈ​ជា ​មនុស្ស​គ្មាន​ទោស​ពៃរ៍។

បើក​សវនាការ​ជម្រះ​ក្ដី​ឈ្មួញ​ចិន​បោក​ប្រាស់​អន្តរជាតិ

Posted: 17 Nov 2011 12:06 AM PST

ភ្នំពេញៈ តុលាការ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បើក​សវនាការ​ជម្រះ​ក្ដី​ប្រឆាំង​នឹង​ឈ្មួញ​បោក​ប្រាស់​អន្តរជាតិ​ជន​ ជាតិ​ចិន​ម្នាក់ ពាក់​ព័ន្ធ​នឹង​​ការ​បោក​ប្រាស់​ប្រាក់​ពី​ក្រុមហ៊ុន Liligent Assets ដែល​មាន​មូលដ្ឋាន​នៅ​ហុងកុង។

កោះ​ហៅ​ ពន្លក ហូ ចូល​មក​បំភ្លឺ​ជា​លើក​ទី​បី

Posted: 16 Nov 2011 11:55 PM PST

111117_b06

ភ្នំពេញៈ អតីត​ឧត្តមសេនីយ៍​ក្នុង​ជួរ​អង្គរក្ស​របស់​លោក ជា ស៊ីម ត្រូវ​បាន​តុលាការ​នាំ​ខ្លួន​ឲ្យ​ចូល​មក​បំភ្លឺ​ជា​លើក​ទី​បី ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ឆបោក​ប្រាក់​មាន​តម្លៃ​រាប់​លាន​ដុល្លារ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!