Koh Santipheap Daily

Koh Santipheap Daily


ក្លឹប Leicester តែង​តាំង​លោក Nigel Pearson ជា​គ្រូបង្វឹក​​ថ្មី​

Posted: 15 Nov 2011 11:38 PM PST

[Enter Caption]
បន្ទាប់ពី​លោក Mandaric និង Hoos ដើរ​ចេញ​ពី​តំណែង ​ក្លឹប Leicester បាន​សម្រេច​តែង​តាំង​លោក Nigel Pearson ធ្វើ​ជា​គ្រូ​បង្វឹក​​ដើម្បី​ដឹក​នាំ​​ការ​ប្រកួត​ជា​បន្ត​ទៀត​ជា​មួយ​នឹង​ ជំនួយ​ការ​គ្រូបង្វឹក​​ពីរ​រូប គឺលោក Craig និង Steve Walsh ។

លោក​យាយសក់​ គួន ​​បានទទួល​ថវិកា​​លើកទី​2 ​ពីសប្បុរស​​ជន​ជិត​ឆ្ងាយ​

Posted: 15 Nov 2011 11:37 PM PST

ការទទួលអំណោយ
​ខេត្តពោធិ៍សាត់​​​​​ ៖ ​ព្រឹកថ្ងៃទី​​​​១៥ វិច្ឆិកា ​​ភ្នាក់​ងារ​​សារព័ត៌មាន​​កោះសន្តិភាព​​ប្រចាំ​​​ខេត្ត ពោធិ៍​សាត់ បាននាំ​យកថវិកា​​ជាអំណោយ​​​​របស់​​សប្បុរស​ជន​​​ទៅប្រគល់​​​ជូន​លោក​យាយ​ ទុរគត​​​សក់ គួន អាយុ​​៨០​ឆ្នាំ​ រស់នៅភូមិ​​​​ពិត​​ត្រង់ ឃុំ​ត្រពាំង​​​ជង ស្រុក​បាកាន​។ ​​លោក​យាយ​​ជា​ជន​ចាស់​ជរា​ ពិការ​ភ្នែក​​​​​ម្ខាង​ គ្មាន​​បង​ប្អូន​កូន​ចៅ​​នឹង​គេ​ទេ ​​រស់នៅ​ឯ​កោ​ម្នាក់​​​​​ឯង​ក្នុង​ខ្ទម​​​​លេច​ធ្លុះ​​ធ្លាយ​​ក្រោម​​សំយាប​ ​ផ្ទះក្មួយ​​​​ស្រីមេម៉ាយ​​​ក្រីក្រ​។ ​​

កីឡា​ករ​ណានីទទួល​បាន​ប្រាក់​ខែ​ជិត2សែន​ដុល្លារ​​ក្នុង​មួយ​សប្តាហ៍ជា​មួយ​​នឹង​កុង​ត្រា​ថ្មី

Posted: 15 Nov 2011 11:32 PM PST

កីឡាករណានី
យោង​ទៅ​តាម​ប្រភពពី​ព័ត៌​មាន​ពី​កាសែត​​អង់​គ្លេស​​ចេញ​ផ្សាយ​កាលពី​​ ថ្ងៃអង្គារ ទី​១៥ វិច្ឆិកា ឆ្នាំ​២០១១ បាន​ឱ្យ​ដឹង​ថា ៖ បន្ទាប់​ពី​កីឡា​​ករ​ណា​នី មាន​ការ​ចាប់​អារម្មណ៍​​ច្រើន​​ពី​​បណ្តា​​ក្លឹប​នៅ​ក្នុង​ក្រប​ខណ្ឌ​​ អីុតាលី​សេរី​ A ជា​ពិសេស​ក្លឹប Milan និង Juventus ក្លឹប​បីសាច​ក្រហម Man Utd ​យល់​ព្រម​បន្ត​កុង​ត្រា​ថ្មីឱ្យ​​កីឡា​ករ​ណានី​ជា​មួយ​នឹង​ការ​តំឡើង​​ ប្រាក់​ឈ្នួល​ប្រចាំ​សប្តាហ៍​​ទៀតផង​។

ប្រាក់​អំណោយ​​មួយ​ឈុត​ទៀត​តាម​រយៈ​កោះ​សន្តិ​ភាព​ដល់​ក្មេង​ប្រុស​ភ្លោះ​ពិការ

Posted: 15 Nov 2011 11:29 PM PST

កូនភ្លោះពិការទាំង២នាក់
ខេត្តស្ទឹងត្រែង ៖ លោកយាយទូ គីមឡេង មានចៅប្រុស២នាក់​ដែល​ពិការស្វិតដៃជើង​ និង​កំព្រា​ឪពុក​ម្តាយ ពេលនេះ​បានទទួល​អំណោយ​ជា​ថវិកាពីសប្បុរសជនចំនួន១៤៥ដុល្លារ និង១២​ម៉ឺនរៀល កាលពីព្រឹកថ្ងៃ​ទី១៥ វិច្ឆិកា ឆ្នាំ​២០១១។ ថវិកាទាំងនោះត្រូវបានយក​ទៅ​ប្រគល់​​ឱ្យដល់ដៃលោកយាយ ដែល​កំពុង​ស្នាក់​នៅ​ក្នុងវត្តភ្នំស្ទឹងត្រែង ភូមិរាជានុកូល សង្កាត់ ស្ទឹង​ត្រែង ក្រុងស្ទឹងត្រែង តាមរយៈភ្នាក់ងារ​កោះ​​សន្តិភាព។

ឪចុងរបស់កីឡាការិនីប្រដាល់អាល្លឺម៉ង់ Rola El-Halabiត្រូវកាត់ទោស​ឲ្យជាប់​គុក6​ឆ្នាំ​ពី​បទ​បាញ់កូនស្រីខ្លួន

Posted: 15 Nov 2011 11:29 PM PST

[Enter Caption]
ឪពុក​ចុង​របស់​កីឡាការិនី​ប្រដាល់​មិន​ធ្លាប់​ចាញ់​អា​ល្លឺម៉ង់​ត្រូវ​បាន​ កាត់​ទោស​ឲ្យ​ជាប់​ពន្ធ​នា​គារ​ចំនួន​៦ឆ្នាំ​ពី​បទ​បាញ់​កូន​ស្រី​របស់​ ខ្លួន​(​កីឡាការិនី​ប្រដាល់​រូបនេះ​)​នៅ​ក្នុង​បន្ទប់​ផ្លាស់​សំ​លៀក​បំ​ ពាក់​នៅមុន​ការ​ឡើង​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភពលោក​។

លោកសម រង្ស៊ី ​​ស្នើ​​ឱ្យ​​​ផ្លាស់ប្តូរ​​ប្រធាន​​​​ និង​សមាស​ភាព​គណៈ​កម្មាធិការ​​ជាតិរៀប​ចំ​​ការបោះឆ្នោត​

Posted: 15 Nov 2011 11:21 PM PST

រាជធានីភ្នំពេញ​​​​ ៖ ប្រធានគណបក្ស​ប្រឆាំងក្នុងប្រទេសកម្ពុជា លោកសម រង្ស៊ី បាន​ស្នើ​ឱ្យ​មានការផ្លាស់ប្តូរប្រធានគណៈកម្មការជាតិ​រៀបចំការបោះឆ្នោត និង​សមាសភាពនៃគណៈ​កម្មាធិ​ការនេះមួយចំនួនទៀត ។ ការស្នើរបស់ប្រធានគណបក្សប្រឆំាងនៅពេលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ វិច្ឆិកា ​ក្នុងសន្និសីទកាសែតតាមរយៈវីដេអូខនហ្វ័ររិន ពីប្រទេសបារំាង​ស្តីពីការធ្វើពហិការរបស់​តំណាង​រាស្រ្តគណបក្សសមរង្ស៊ី

សាកល្បង​​លួចម៉ូតូ​​​ក្រែង​បាន​​ផល​ត្រូវ​ប្រជា​ពលរដ្ឋ​​​​​ចាប់​​​​ប្រគល់​​​ឱ្យនគរបាល​​​​​ប៉ុស្តិ៍​

Posted: 15 Nov 2011 11:21 PM PST

ជនជាប់ចោទ
រាជធានីភ្នំពេញ​​​​ ៖ ​ប្រជាពលរដ្ឋ​​​​​ឃាត់ខ្លួន​បុរស​ម្នាក់​​​​​ប្រគល់​​ឱ្យ​​​នគរបាល​ប៉ុស្តិ៍ ​រដ្ឋបាល​​ផ្សារ​ថ្មីទី​​​​១ ​កាលពីវេលាម៉ោង​​​​១៤ ​ថ្ងៃទី​​​​១៥ វិច្ឆិកា ​២០១១ ខណៈ​​ពេលជន​នោះ​ធ្វើសកម្មភាព​​​លួច​​​ម៉ូតូ​​​​​មួយគ្រឿង​ម៉ាក​អេស​អិល ពាក់​ស្លាកលេខ ​ភ្នំពេញ 1W-4284 នៅ​កន្លែង​​​ផ្ញើ​ម៉ូតូខាង​ជើង ក្នុង​​​ផ្សារ​ធំថ្មី ​ផ្លូវ​លេខ​​១២៦ សង្កាត់ផ្សារ​ថ្មីទី​​​១ ​ខណ្ឌ​ដូនពេញ ។​

តំបន់​ផ្លាស់​ប្តូរ​សេរី​ចិន​-អាស៊ាន​ផ្តល់​ផល​ប្រយោជន៍​រួម

Posted: 15 Nov 2011 07:28 PM PST

លោក​ LIANG WENTAO អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​នៃ​ក្រសួង​ពាណិជ្ជ​កម្ម​ចិន​ថ្លែង​កាល​ពីថ្ងៃ​ ទី​១៥ វិច្ឆិកា​ ថា កិច្ច​សហ​ប្រតិ​បត្តិ​ការ​ពាណិជ្ជ​កម្ម​ និងសេដ្ឋ​កិច្ច​រវាង​ចិន​ និង​បណ្តា​សមា​ជិក​អាស៊ាន​មាន​ការ​រីក​ចំរើន​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​ក្រប ​ខណ្ឌ​នៃ​តំបន់​ផ្លាស់​ប្តូរ​សេរី​ចិន​-អាស៊ាន​។

ពួក FARC ជ្រើស​តាំង​ប្រមុខ​ថ្មី​ហៅ​ទី​ម៉ូ​ ឆេនកូ

Posted: 15 Nov 2011 07:25 PM PST

ប្រមុខFARC
យោង​តាម​សេចក្តី​រាយ​ការណ៍​មួយ​ហើយ​ដក​ស្រង់​ផ្សាយ​ដោយ​​ម៉ាសីុន​ឃោសនា​ កូឡុំ​ប៊ី​ ជា​ច្រើន​ថា ពួក​ឧទ្ទាម​នៃ​កង​កម្លាំង​បដិ​វត្តន៍​កូ​ឡុំ​ប៊ី​ FARC បាន​ជ្រើស​តាំង​លោក​ទី​ម៉ូ​ឡី អុន​ជី​មឺ ណេស​ ហៅ​ទី​ម៉ូឆេន​កូ​ឡើង​ជំនួស​មេដឹក​នាំ​របស់​ពួក​គេ​លោក​អាល់​ហ្វុនសូ កា​ណូ ដែល​ត្រូវ​សម្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ។

នារីអេហ្ស៊ីប​​​ម្នាក់​​​បញ្ចេញ​​​​រូបថត​​ស្រាត​​បរិហារ​​​លទ្ធិ​​​ងងឹត​ងងុល​

Posted: 15 Nov 2011 07:23 PM PST

[Enter Caption]
​នារី​​​​​ម្នាក់​​នាង​អាលី​យ៉ា​អា ​អាល់​ម៉ាហ៍​ឌី​​ ជា​យុវនារី​អេហ្ស៊ីប​​​ ​​​ក្លាហាន​ដែល​​ហ៊ាន​ចេញ​​​​រូបថត​​​​នាងស្រាត​​តាម BLOG របស់នាង​ដែលរឿង​នេះ​​​ជា​កម្មវត្ថុ​​​​​នៃការ​​​ជជែក​​​ដេញដោល​គ្នាយ៉ាង​ ខ្លាំង​នៅអេហ្ស៊ីប​។ ​តើ​នារី​​រូប​នេះ​​ជា​នារី​​ក្លាហាន ឬ​ជានារី​​​​អត្តឃាត​ ឬ​​​ជា​នារី​​បង្ក​ហេតុ​?​

មន្ទីរ​ពេទ្យស៊ូបាំង​ចាយ៉ានាំអ្នកកាសែត​និងទូរទស្សន៍​​កម្ពុជា​ទៅទស្សនកិច្ច​នៅម៉ាឡេស៊ី

Posted: 15 Nov 2011 07:22 PM PST

រាជធានីភ្នំពេញ ៖ ​តាមរយៈ​ក្លឹប​អ្នក​កា​សែត​កម្ពុជា មន្ទីរ​ពេទ្យស៊ូបាំងចាយ៉ា (SUBA-NG JAYA) នៃ​ប្រទេស​​ម៉ាឡេស៊ី​​បានអញ្ជើញ​​​អ្នកកាសែត​កម្ពុជា​៧​នាក់​​​ទៅ​​ធ្វើ​​ ទស្សនកិច្ច​​​ ដើម្បី​​​ស្វែង​​យល់​ពី​សេវា​សុខ​ភាព ​និងបច្ចេក​វិទ្យាទំនើបៗ​​របស់មន្ទីរ​ពេទ្យ​ក្នុងការ​ព្យាបាល​អ្នក​ជំងឺ។

ពិធី​ប្រកួត​បញ្ចេញ​សំឡេង​ម៉េង​លី ជេ គួច លើក​ទី​1នៅ​វិទ្យា​ស្ថាន​អន្តរ​ទ្វីប​អាមេរិកាំង

Posted: 15 Nov 2011 07:21 PM PST

រាជធានី​ភ្នំពេញ ៖ ថ្លែងក្នុងឱកាសបើកកម្ម​វិធីប្រកួតបញ្ចេញសំឡេង ម៉េងលី ជេ. គួច លើកទី១ លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េង​លី ស្ថាបនិក និងប្រធាននៃវិទ្យាស្ថានអន្តរទ្វីប អាមេរិកាំង បានមានប្រសាសន៍ថា ការអប់រំជា​ចក្ខុវិស័យមិនអាចខ្វះបាននៅក្នុងសង្គមជាតិទាំង មូល ដូច្នេះហើយបានជាសាលាបង្កើតកម្មវិធី ប្រកួតបញ្ចេញសំឡេងនេះឡើងក្នុងគោលបំណងឱ្យសិស្សានុសិស្សទាំងឡាយបានបញ្ចេញសមត្ថ ភាព

ហ្វេដឺរ័រស្ថិតនៅក្នុងពូល Bជាមួយណាដាល់ប្រកួតតឺន្នីសជ្រើសរើស​​ជើងឯក​​ដំណាច់ឆ្នាំ ATP World Tour Finals

Posted: 15 Nov 2011 07:18 PM PST

[Enter Caption]
កីឡាករ​អេ​ស្ប៉ាញ​រ៉ា​ ហ្វ​ាអែល ណា​ដាល់​និង​កីឡាករ​ស្វ៊ីស​រ៉ូ​ជើ ហ្វេដឺរ័រ​នឹង​ប៉ះ​គ្នា​ក្នុង​ការ​ប្រកួត​បើក​ឆាក​ដំបូង​នៃ​ព្រឹត្តិការណ៍​ ជ្រើ​ស​រើស​ជើង​ឯក​ដំណាច់​ឆ្នាំ​ ATP World Tour Finals​បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ស្ថិត​នៅ​ក្នុង​ពូល​តែ​មួយ​ជា​មួយ​គ្នា​(​ ពូលB)។ ចំណែក​កីឡាករ​លំ​ដាប់​ទី​១ពិភពលោក​សញ្ជាតិ​ស៊ែរប៊ី​ណូ​វ៉ាក់ យ៉ូ​កូ​វិច​ដែល​ទើប​តែ​ជា​ពី​របួ​ស​ស្មា​ស្ថិត​នៅ​ក្នុង​ពូល Aជា​មួយ​កីឡាករ​អង់​គ្លេស​អ៊ែន​ឌី មូ​រេ​។

បាត់ពីផ្ទះ6ថ្ងៃប្រទះ​ឃើញ​​សព​​ហើម​ស្អុយ​អណ្តែត​ក្នុង​​ទឹក​ស្រះ

Posted: 15 Nov 2011 07:15 PM PST

ក្រុងប៉ោយប៉ែត ៖ សពបុរសម្នាក់​ត្រូវ​គេ​ប្រទះឃើញនៅក្នុងទឹក​​ស្រះ និង​មាន​​សភាព​ហើម​ស្អុយ​រលេះរលួយទៅ​ហើយ កាលពីវេលា​ម៉ោង​១​​និង​៣០នាទីរសៀល ថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ​២០១១ ​នៅក្នុងភូមិអូរឫស្សីក្រោម សង្កាត់​ប៉ោយ​​ប៉ែត។

ទៅ​ស្រប​ច្បាប់​មក​វិញ​ខុស​ច្បាប់​តាម​ច្រក​របៀង​ក្រុម​ហ៊ុន​ដក​ប៉ា​ស្ព័រ​

Posted: 15 Nov 2011 07:14 PM PST

ពលករខ្មែរនៅច្រកចេញ-ចូល
ក្រុង​ប៉ោយ​ប៉ែត ៖ ពល​ក​រ​ខ្មែរ​ចំនួន​២០​នាក់​ ដែល​ឆ្លង​ដែន​ចូល​ដី​សៀម​​​ដើម្បី​ទៅ​ធ្វើ​ការ​​តាម​រយៈ​ក្រុម​​ហ៊ុន​ថប​មេន ​ផៅ​វ័រ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ វិច្ឆិកា ​​បាន​វិល​ត្រ​ឡប់​មក​ដល់​កម្ពុជា​វិញ​​ ប៉ុន្តែ​អះ​អាង​ថា ពួក​ខ្លួន​ចូល​មក​​តាម​ច្រក​របៀង ព្រោះ​ខាង​ក្រុម​ហ៊ុន​​ជួល​មេ​ខ្យល់​ឱ្យ​ជូន​​​ដើរ​​​តាម​ផ្លូវ​កាត់​ ហើយ​បាន​អះ​អាង​ទៀត​ថា ខា​ង​ក្រុម​ហ៊ុន​​បាន​ដក​ទិដ្ឋា​ការ​​ឆ្លង​ដែន​របស់​ពួក​គេ​មុន​ពេល​ឱ្យ​ ឆ្លង​​ព្រំ​ដែន​នោះ​។​​

មកភ្នំពេញ​​​ត្រូវក្មេង​​ស្ទាវ​​​វាយ​​យក​លុយ​​ធ្លាក់ខ្លួន​​​ដើរ​សុំទាន​​ ក្រោយ​ម​ក​​​ត្រដរ​ខ្យល់​​​​ស្លាប់​​​

Posted: 15 Nov 2011 07:07 PM PST

សពបុរសអ្នកសុំទាន
រាជធានីភ្នំពេញ​​​​ ៖ ​បុរស​ម្នាក់​បាន​​ត្រដរ​ខ្យល់​​​​​ដួលស្លាប់​​នៅក្បែរ​​របង​​រោង​ចក្រ​​​ កាត់ដេរ​កុក​វេង ​​​ស្ថិតនៅ​​តាមផ្លូវ​ជាតិ​លេខ​​​៥ ក្នុង​​ភូមិស្ពាន​ខ្ពស់ ​សង្កាត់​គីឡូម៉ែត្រ​​​លេខ​​៦ ​ខណ្ឌឫស្សីកែវ ​​ធ្វើ​​​​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​​​កាលពីវេលាម៉ោង​៧​និង​​៤០​ នាទីព្រឹកថ្ងៃទី​​​​១៦ វិច្ឆិកា ។ ​

បាឡែនស៊េរី​២០០២ ​​សាក​គូទ​​មែរសឺ​ដែស​

Posted: 15 Nov 2011 06:59 PM PST

រថយន្តដែលបុកគ្នា
រាជធានីភ្នំពេញ​​​​ ៖ ​​​ដោយសារ​តែ​​​​មិន​គោរព​ច្បាប់​​​​ដែលអ្នកខ្លះអាង​ខ្លួន​​​​មាន​លុយ​​ មាន​​​រថយន្តទំនើប​​​​ជិះ ឬ​​បើកបរ​ខ្វះ​​​ការប្រុង​ប្រយ័ត្ន​​​​ជា​​ហេតុ​​​បង្ក​ឱ្យ​មានគ្រោះថ្នាក់​ ​​​ចរាចរណ៍​កើត​ឡើង​​​​ជាបន្តបន្ទាប់​​ បណ្តាល​ឱ្យ​​​គ្រោះថ្នាក់​​​​ដល់​អ្នក​ដទៃ​​​ និង​ខូចខាត​​​ទ្រព្យ​​​​សម្បត្តិ​ថែម​​​​ទៀត​។​ ​​ជា​មួយ​គ្នា​​នេះដែរ ​​មាន​គ្រោះថ្នាក់​​​ចរាចរណ៍​​​​មួយ​ដែល​កើតឡើង​​​រវាង​​​រថយន្ត និង​រថយន្ត​​ដែល​សុទ្ធ​​តែ​​​ធុន​ទំនើប​​​​បាន​បុកគ្នា​បណ្តាល​​ឱ្យ​ខូច​ ខាត​​​ទាំង​សង​

ស៊ីរី​ដោះ​លែង​អ្នក​ទោស​1.180នាក់​ ខណៈ​​ថ្ងៃទី​14 វិច្ឆិកា មាន​មន​ុស្ស​ស្លាប់​ដល់​90នាក់​

Posted: 15 Nov 2011 06:51 PM PST

មនុស្សត្រូវសម្លាប់នៅស៊ីរី
រដ្ឋា​ភិ​បាល​ស៊ីរី​ កាល​ពី​ថ្ងៃ​ទី​១៥ វិច្ឆិកា បាន​ដោះ​លែង​មនុស្ស​១.១៨០​នាក់​ដែល​ចាប់​ខ្លួន​តាំង​ពី​ចាប់​ផ្តើម​ចលនា​ តវ៉ា​រយៈ​ពេល​៨​ខែ​រួច​ហើយ​មក។ អាជ្ញា​ធរ​ស៊ីរី​កាល​ពី​ដើម​ខែ​វិច្ឆិកា​ បាន​ដោះ​លែង​រួច​ហើយ​នូវ​អ្នក​ទោស​៥៥៣នាក់​ក្នុង​ឱកាស​បុណ្យ​អ៊ិស្លាម​មួយ​។ យោង​តាម​ពួក​ប្រឆាំង​ស៊ីរី​ថា មនុស្ស​ជា​ច្រើន​ពាន់​នាក់​ត្រូវ​ចាប់​ខ្លួន​តាំង​ពី​​ចាប់​ផ្តើម​បាតុ​កម្ម ​ប្រឆាំង​របប​លោក​ប្រធានា​ធិបតី​បាចា​អែល អាសាដ​ មក​។ បាតុ​កម្ម​ទាំង​ឡាយ​

លាន សូនី ​បង្ហាញ​​ជីវិត​​លិច​អណ្តែត​ក្នុង​វិថីសិល្បៈ​

Posted: 15 Nov 2011 06:48 PM PST

លោកលាន សូនី
រាជធានីភ្នំពេញ​​​​ ៖ ទោះបីជា​​តារា​​​​ចម្រៀង​​​​លាន សូនី ​បាត់មុខ​​​មួយរយៈ​​ធំពីវិស័យ​សិល្បៈ​​​ ដែលគេ​​គិត​ថា ​​​ប្រហែល​ជា​​បោះ​បង់​ចោល​​អាជីព​​​ជាសិល្បៈ​ទៅហើយ ​តែ​លោក​លួច​ខ្សឹប​ប្រាប់​​​​កោះសន្តិភាព​ថា លោក​មិន​ទាន់​ចាក​ចេញ​ពី​សិល្បៈ​​ទេ ​​។ ​​រូបលោកមិន​បាន​បង្ហាញ​មុខ​​ញឹក​ញាប់​នោះ​​ព្រោះតែ​​ជាប់​​​រៀបចំ​កម្មវិធី ​តន្ត្រី​​តាម​បណ្តា​ខេត្ត​ និង​កិច្ច​​ការ​ផ្ទាល់ខ្លួន​​មួយទៀត ​ដែល​បច្ចុ​ប្បន្ន​លោក​បាន​​បើក​ក្រុមហ៊ុន​មួយ​​ឈ្មោះ​​​​​មេឌា​​​សូនី ​

​ជិះម៉ូតូជ្រែ​​​​​ពេញផ្លូវ​​​ជ្រុលចង្កូត​​​ទៅ​ចូល​ក្រោម​​​រ៉ឺម៉ក​ម៉ូតូកង់បី​

Posted: 15 Nov 2011 06:48 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​​យុវជន​ម្នាក​់បាន​រង​របួស​ជាទម្ងន់​​​ ហើយត្រូវ​​បាន​ប៉ូលិស​​​បញ្ជូន​​ទៅ​មន្ទីរពេទ្យ​​​ ដើម្បីសង្គ្រោះ​​​​​ភ្លាម​ៗ ក្រោយ​​ពីជនរង​គ្រោះ​​​នេះជិះម៉ូតូ​​​ម៉ាក​​ហុង​ដាឌ្រីម សេ​១២៥ ពណ៌​ខ្មៅ ​​​ជ្រែ​​តាម​ផ្លូវ ​​ហើយ​បានជ្រុល​​​ចង្កូត​​​ទៅ​ចូលក្រោម​​ម៉ូតូកង់​បី​តែម្តង ​​។ ករណីនេះ​​បានកើតឡើង​​នៅ​វេលាម៉ោង​​​​៩​និង​​​៣០នាទី​​​​យប់ថ្ងៃទី​​​​១៥ ​វិច្ឆិកា ​​នៅ​លើ​​​​វិថី​​​ព្រះ​សុរាម្រឹត​ ទល់​​​​​មុខប៉ុស្តិ៍​ប៉ូលិស ​សង្កាត់​ចតុមុខ ​​ខណ្ឌ​ដូន​ពេញ ។​

ឃាត់ខ្លួន​មន្ត្រី​យោ​ធា​ម្នាក់​ពី​បទ​ជួញ​ដូរ​​ថ្នាំ​ញៀន​​​​​

Posted: 15 Nov 2011 06:43 PM PST

ជនជាប់ចោទ
ក្រុង​ប៉ោយ​ប៉ែត ៖ សមត្ថ​កិច្ច​​នគរ​បាល​​ក្រុង​ប៉ោយ​ប៉ែត បាន​ចុះ​បង្ក្រាប​​ និង​ឃាត់​ខ្លួនជន​សង្ស័យ​​ម្នាក់​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន បញ្ជូន​ខ្លួន​ទៅ​សាលា​​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ​​ ដើម្បីចាត់​ការ​តាម​នី​តិ​វិធី​ច្បាប់​។ ការ​បង្ក្រាប​​បាន​ធ្វើ​ឡើង​​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៤ វិច្ឆិកា ​​នៅ​ចំណុច​​វត្ត​បា​លិលេយ្យ​​ស្ថិត​ក្នុង​ភូមិ​​ក្បាល​ស្ពាន​២ សង្កាត់​​ក្រុង​ប៉ោយ​ប៉ែត ​។​

​អ្នក​ជំនួញវ័យ​ក្មេង​អាយុ8ឆ្នាំក្លាយជាសេដ្ឋី ដោយសារតែការបើកក្រុមហ៊ុនលក់កូនឃ្លី

Posted: 15 Nov 2011 06:43 PM PST

 មហាសេដ្ឋី​តូច ហាលី ជោឌៀន (Harli Jordean)
តាម​ប្រភព​ព័ត៌មាន​ ដឺ សាន់ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ១៤ វិច្ឆិកា បាន​ឱ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​៨​ឆ្នាំ​ម្នាក់ បាន​ក្លាយ​ជា​មហា​សេដ្ឋី និង​ជា​អ្នក​ជំនួញវ័យ​ក្មេង​បំផុត​នៅ​លើ​លោក​​ ក្រោយ​ពេល​​បើក​ក្រុម​ហ៊ុន​លក់​កូន​ឃ្លី តាម​ប្រព័ន្ធ​អ៊ីន​ធើ​ណេត​ ។ ប្រភព​បាន​បន្ត​ថា មហាសេដ្ឋី​តូច ហាលី ជោឌៀន (Harli Jordean) រស់​នៅ​តំបន់ ស្តុក ញូវីងតុន ទីក្រុង​ឡុងដ៍ ប្រទេសអង់គ្លេស។ ហាលី មិន​ត្រឹម​តែ​ជា​ក្មេង​ប្រុស​ដែល​គួរ​ឱ្យ​ស្រឡាញ់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​អ្នក​ជំនួញ​វ័យ​ក្មេង​ទៀត​ផង។ ហាលី និយាយ​ថា មូល​ហេតុ​​ដែល​រូប​គេ​ក្លាយ​ជា​អ្នក​ជំនួញ​​ គឺ​មក​ពី​ថ្ងៃ​មួយ​ រូប​គេ​បាន​លែងកូន​ឃ្លីជា​មួយ​ក្មេង​ប្រុស​ដែល​មាន​អាយុ​ច្រើន​ជាង​ម្នាក់ ហើយ​ចាញ់​ឃ្លីអស់។ រូប​គេ​និង​ម្តាយ​បាន​ទៅ​​កុម្ម៉ង់​ទិញ​បន្ថែម​តាម​ប្រព័ន្ធ​អ៊ីន​ធើ​ណេត។

​បុរស​​ម្នាក់ជា​​​ជាង​ត​បណ្តាញ​​ទឹក​នៅ​​ការ​ដ្ឋាន​​កំពង់ស​ាង​សង់​​ធ្លាក់ ​ពីលើអគារ​​​​ជាន់ទី​​៣ ​​ប្រេះ​លលាដ៍​ក្បាល​ឈាម​កក​ក្នុង​​​ខួរ​ក្បាល​

Posted: 15 Nov 2011 06:43 PM PST

ជាងរងគ្រោះ
​រាជធានីភ្នំពេញ​​​​ ៖ ​​​បុរសជា​ជាង​​ត​បណ្តាញ​​​​​ទឹកម្នាក់​​​​ប្រេះ​​​​លលាដ៍​ក្បាល​​​​ និងឈាម​​​កក​ក្នុង​ខួរ​ក្បាល​​ត្រូវធ្វើ​​ការ​វះកាត់​បន្ទាន់ ​ខណៈ​​ពេល​​ដែល​​កំពុង​​ឈរ​​​ស្វាន​វីស​ដាក់ទុយោ​ទឹក​​ជាប់នឹង​ជញ្ជាំង​​​ នៅជាន់ទី​​៣ ​ស្រាប់តែ​​​ប៉ះ​​ក្តារ​ទ្រ បណ្តាល​​​​ឱ្យធ្លាក់​​​ដាំ​ដូង​មក​​ដល់​ដី កាលពីវេលា​ម៉ោង​​​១០ព្រឹក​ថ្ងៃទី​​​​១៥ វិច្ឆិកា ​​នៅ​ការ​ដ្ឋាន​​​​ខុន​ដូរ​​ក្នុងសង្កាត់​​​បឹង​កេង​​កង ខណ្ឌចំការមន​។​

នគរបាលជាអ្នកការពារសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ

Posted: 15 Nov 2011 06:36 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្តកំពង់ចាម ៖ នៅសាលប្រជុំនៃ​ស្នង​ការ​ដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃទី​១៥ វិច្ឆិកា ២០១១ មានរៀបចំពិធីប្រកាស​ផ្ទេរភារកិច្ច​តែង​តាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិ​ នាយនគរ​បាលជាតិ ក្រោមអធិបតីភាពលោក​លន់ លឹម​ថៃ អភិបាលរងខេត្ត និងជាតំណាងលោក​ហ៊ុន ណេង អភិបាលខេត្ត លោកឧត្តមសេនីយ៍ទោ ដួង សារឿន អនុប្រធាននាយកដ្ឋាន​បុគ្គលិក​ដែល​តំណាងឲ្យលោក​

ជិះម៉ូតូ​​បុកគ្នា​​ម្នាក់​បាក់​ធ្មេញ​អស់​​​៣ ​​ម្នាក់​ទៀត​​​បាក់​.កដៃ​​ឆ្វេង និងបែកចិញ្ចើម​

Posted: 15 Nov 2011 06:36 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
​រាជធានីភ្នំពេញ​​​​ ៖ ​​ម៉ូតូ២​គ្រឿង​​​បានបុក​​​​​​​ពេញទំហឹង​​កណ្តាល​ទ្រូង​​ផ្លូវ​ ​​បណ្តាល​ឱ្យ​​ម្ចាស់​ម៉ូតូ​​​ម៉ាក​សង់​កូរ៉េ ​​​បាក់ធ្មេញ​​​អស់​​​៣​​​ ចំណែក​ម្ចាស់​ម៉ូតូ​​​ហុងដាឌ្រីម ​​C125 បាក់​.កដៃ​​ឆ្វេង ​និងបែក​ចិញ្ចើម​​​ ហើយទាំង​២ភាគី​​បាន​​ជិះម៉ូតូឌុប​​រៀង​ខ្លួន​ទៅព្យា​បាល​របួស​​នៅ​ មន្ទីរពេទ្យ​​​​​​ព្រះកុសុមៈ​។ គ្រោះ​ថ្នាក់​ចរាចរណ៍​​នេះកើតឡើង​​​​នៅ​វេលា​ម៉ោង​​​៩​និង​​​​​៥នាទី​យប់​​ ថ្ងៃទី​​១៥ វិច្ឆិកា តាម​បណ្តោយ​ផ្លូវ​​​​លេខ​២៧១ ​កែង​​១៥៦ ​ក្នុង​សង្កាត់​​​​ទឹកល្អក់​ទី២ ​

សម្តេច​​ក្រុម​ព្រះនរោត្តម ​​រណឫទ្ធិ ​​ជួបជុំ​​​​សមាជិក​នៅម៉ុងឌីយ៉ាល់ រំលឹក​​ខួប​៥​ឆ្នាំ ​​នៃ​ការ​​​បង្កើត​គណបក្ស​

Posted: 15 Nov 2011 06:17 PM PST

សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ប្រធាន​គណបក្សនរោត្តម រណឫ​ទ្ធិ
រាជធានីភ្នំពេញ​​​​ ៖ ​វេលាម៉ោង៨​ព្រឹក​ថ្ងៃ​ទី​១៦ វិច្ឆិកា គណបក្សនរោត្តមរណឫ​ទ្ធិ បាន​រៀប​ចំទិវារំលឹកខួប៥ឆ្នាំ ថ្ងៃបង្កើតគណបក្ស​នរោត្តម រណឫទ្ធិ ១៦ វិច្ឆិកា ២០០៦-​១៦ វិច្ឆិកា ២០១១ ដែលពិធីនេះ​​បាន​ប្រព្រឹត្តឡើង​នៅ​មជ្ឈ​មណ្ឌលម៉ុង​ឌីយ៉ាល់ (អាគារK) ក្រោមអធិបតី​ភាពរបស់សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ប្រធាន​គណបក្សនរោត្តម រណឫ​ទ្ធិ ។

លោកសម រង្ស៊ី ​ធ្វើសន្និសីទ​​​​កាសែត​​​ស្តី​ពី​​​ពហិការ​របស់​តំណាង​រាស្ត្រ​​​​​នៅព្រឹកនេះ​

Posted: 15 Nov 2011 06:17 PM PST

រាជធានីភ្នំពេញ​​​​ ៖ ​យោង​តាម​សេចក្តី​ប្រកាសព័ត៌មានរបស់ខុទ្ទកាល័យគណ​បក្ស​សម រង្ស៊ី ដែលចេញផ្សាយជា​សាធា​រណៈ​កាលពី ថ្ងៃ ទី១៥ វិច្ឆិកា ២០១១ ​បាន​ឱ្យ​ដឹង​ថា ​វេលា​ម៉ោង​១០ព្រឹកថ្ងៃទី១៦ វិច្ឆិកា នេះ នៅទីស្នាក់ការ​កណ្តាល​គណបក្សសមរង្ស៊ី ដែល​មាន​ទីតាំង​ស្ថិត​នៅផ្ទះលេខ៥៧៦ ផ្លូវជាតិលេ​ខ​២ សង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ គណ​បក្ស​សមរង្ស៊ីនឹងធ្វើសន្និសីទ កាសែត​ស្តីពី​ការ​

កម្មការិនី​​ម្នាក់សន្លប់​​ជាង​៣ម៉ោង​​ព្រោះ​តែ​​​ធ្វើការ​​​​១៤ម៉ោងក្នុង​មួយថ្ងៃ​

Posted: 15 Nov 2011 06:15 PM PST

ស្រ្តីរងគ្រោះដោយសន្លប់
រាជធានីភ្នំពេញ​​​​ ៖ ​កម្មការិនី​​ម្នាក់​​ធ្វើការ​នៅ​ក្នុង​រោងចក្រ​​​កាត់ដេរ​មួយ​​នៅ​ក្នុង​ សង្កាត់​ចោម​ចៅ ​ខណ្ឌដង្កោ ​​រាជធានីភ្នំពេញ ​​​​រហូត​ទៅ​ដល់​​​១៤​ម៉ោង ​​និង​ពុំ​បាន​សម្រាក​នោះ ​​បាន​សន្លប់​​​​​បាត់ស្មារតី​អស់​រយៈ​ពេលជាង​​​៣​ម៉ោង ​ទើប​ដឹង​ខ្លួន​​ឡើងវិញ ក្រោយពី​គ្រូ​ពេទ្យ​​ប្រើ​សេរ៉ូម​​ និងថ្នាំ​ព្យាបាល​។

សម្តេច​តេជោ​ហ៊ុន សែន ​និង​​លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដឹកនាំ​​​​ប្រតិភូ​​អញ្ជើញ​​​ ចូលរួម​​​កិច្ច​​​ប្រជុំ​កំពូល​​អាស៊ាននៅ​ឥណ្ឌូណេ​ស៊ី​

Posted: 15 Nov 2011 06:01 PM PST

សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន
រាជធានីភ្នំពេញ​​​​ ៖ សម្តេចអគ្គមហា​សេនា​បតីតេជោ​ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះ​រាជា​ណាចក្រកម្ពុជា ​និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ​បាន​​ដឹកនាំគណៈប្រតិភូ​ជាន់​ខ្ពស់អញ្ជើញទៅចូល រួមកិច្ចប្រជុំកំពូល​អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ឋ ដែលនឹងប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១៧ ដល់១៩ វិច្ឆិកា ២០១១ នៅ​កោះ​បាលី​ សាធា​រណរដ្ឋឥណ្ឌូណេស៊ី​ ​តាមការអញ្ជើញ​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោកបណ្ឌិត ស៊ូស៊ី​

ផ្ទុះគ្រាប់​​​ប្រភេទ​​​​៨២​មីល្លីម៉ែត្រ ​​​១០គ្រាប់ ​​​ស្លាប់​​១ ​របួសធ្ងន់​​​​៣ ​និង​ស្រាល​១ នៅផ្ទះ​​ធ្វើ​​កាំជ្រួច​

Posted: 15 Nov 2011 03:01 AM PST

សពជនរងគ្រោះ
​ខេត្តតាកែវ​​​​ ៖ ​គ្រាប់កាំភ្លើង​​​ប្រភេទ​​៨២ ​មីល្លីម៉ែត្រ ​​ប្រមាណ​​​១០គ្រាប់ ​បានផ្ទុះឡើង​​យ៉ាង​​កក្រើក​​​​​នៅផ្ទះ​សិប្បកម្ម​​​ធ្វើកាំជ្រួច​​​ភ្លើង​​ ​ពណ៌​​​ បណ្តាល​ឱ្យ​មនុស្សម្នាក់​ស្លាប់ រង​របួស​ធ្ងន់​​​​៣​នាក់ ​​និង​​ស្រាលម្នាក់ ​ត្រូវបញ្ជូនទៅសង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​​ខេត្ត​ភ្លាមៗ ​ដែល​ហេតុការណ៍​​នេះ​បង្ក​​​​ឱ្យ​​មានការភ្ញាក់​ផ្អើល​​​​ និងភ័យ​​​​រន្ធត់​យ៉ាង​ខ្លាំង​​ពីអ្នក​ភូមិ​ជិត​ខាង ក៏ព្រោះតែ​​​គេ​គិត​ថា ​មានការ​​​បាញ់​គ្នា​​ប្រើ​ដោយ​​កាំភ្លើង​​ធំនៅ​កន្លែង​​​ណាមួយ​។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!