Koh Santipheap Daily

Koh Santipheap Daily


អង់​គ្លេស​គ្រោង​ប្រើ​ប្រាស់​កាំជ្រួ​ចមីស៊ីល​ដីអាកាស​ការពារ​សន្តិសុខ​ព្រឹត្តិការណ៍​អូឡាំ​ពិក 2012

Posted: 14 Nov 2011 11:40 PM PST

[Enter Caption]
រដ្ឋ​លេ​ខា​ធិការ​ក្រ​សួង​ការ​ពារ​ជាតិ​អង់គ្លេស​លោក​​ Philip Hammondបាន​បញ្ជាក់​ថា​អាច​នឹង​មាន​ការ​ដាក់​ពង្រាយ​កាំ​ជ្រួច​មី​ស៊ីល​ដី​ -អា​កាស​អំឡុង​ការ​ប្រកួត​អូឡាំពិក​រដូវ​ក្តៅ​នៅ​ទី​ក្រុង​ឡុង​​ឆ្នាំ​២០១២​ ។ លោក​ Hammondបាន​ប្រាប់​ទៅ​រដ្ឋ​សភា​អង់់គ្លេស​កាល​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ​ថា ប្រ​សិន​ជា​កង​ទ័ព​ស្នើ​សុំ «ប្រព័ន្ធ​មី​ស៊ីល​ការ​ពារ​បាញ់​ពី​ដី​ទៅ​អា​កាស​»អាច​បញ្ជូន​ដល់​កន្លែង​ ភ្លាម​ៗ។ លោក​បាន​និយាយ​ទៀត​ថា​៖​

ស្លឹក​ឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​​ កូន​ប្រុស​ទី​3របស់​បេក​ខាំ​​កាត់​ម៉ូដ​​សក់​​តាម​ឪពុក​

Posted: 14 Nov 2011 11:38 PM PST

កីឡាករបេកខាំ និងកូនប្រុស
​​ជា​ចុង​ក្រោយ​នេះ​ កូន​ប្រុសទី៣ របស់​កី​ឡា​ករ​ដេវីដ​បេក​ខាំ ឈ្មោះ​គ្រូស​បានកាត់​សក់​យក​ទម្រង់​ជា​​«​ជ្រូក​ព្រៃ​» ដោយ​យក​លំនាំ​តាម​ដេវីដ​បេក​ខាំ ​ជា​ឪពុក​ដែល​ធ្លាប់​​កាត់​នា​ពេល​កន្លង​ មក​។​ តាម​សារ​ព័ត៌​មាន​បរ​ទេស​ បាន​​​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៥ វិច្ឆិកា ​​ថា ​អ្នក​សារ​ព័ត៌​មាន​បាន​ថត​យក​រូប​ភាព​​គ្រូស អាយុ​៦​ឆ្នាំ ដែល​បង្ហាញ​ទម្រង់​សក់​ថ្មី​​ដូច «​ជ្រូក​ព្រៃ​» ដែល​ឪពុក​របស់​គេ​ដេវីដ បេក​ខាំ ​ធ្លាប់​កាត់​កាល​ពី​

ម៉ូតូស្មាស់ និង​សង់​កូរ៉េ​​ពន្លះគ្នា​របួស​ធ្ងន់ធ្ងរ​4​នាក់​

Posted: 14 Nov 2011 11:36 PM PST

នៅកន្លែងកើតហេតុ
ខេត្តកំពត ៖ ម៉ូតូ​២​គ្រឿង​​ដែល​ធ្វើ​ដំណើរ​បញ្ច្រាស​ទិសគ្នា​​តាម​បណ្តោយ​​ផ្លូវ​ឆ្នេរ​ ​ព្រែក​កំពត ​​បាន​បុក​គ្នា​ពេញ​ទំហឹង​​នៅ​មុខ​រង្គ​សាល​អាឡា​ស្កា​ខាង​ក្រោយ​ផ្សារ​ ក្រណាត់​ចាស់​ ក្រុង​កំពត បណ្តាល​​អ្នក​ជិះ​ម៉ូតូ​ទាំង​សង​ខាង​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​។ គ្រោះ​ថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៦​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​១៣ វិច្ឆិកា​ ស្ថិត​ក្នុងភូមិ​១ឧសភា សង្កាត់​កំពង់​កណ្តាល ​ក្រុង​កំពត ។

កីឡា​ករ ម៉ៃ​ឃើល អូវេន ​នឹង​អវត្ត​មាន​ពី​ក្លឹប​​ Man Utd រយៈ​ពេល​6​សប្តាហ៍​

Posted: 14 Nov 2011 11:34 PM PST

យោង​ទៅ​តាម​ប្រភពព័ត៌​មាន​ប៊ី-ប៊ី-ស៊ី ចេញ​ផ្សាយ​​កាលពីថ្ងៃ​ចន្ទ ទី​១៤ វិច្ឆិកា ​ឆ្នាំ​២០១១ ​បាន​ឱ្យ​ដឹងថា កីឡា​ករ ​ម៉ៃឃើល អូវេន ​នឹង​ត្រូវអវត្ត​មាន​ពី​ក្លឹប​​បិសាច​ក្រហម​ Man Utd ​យា៉ង​ហោច​ណាស់​រយៈ​ពេល​​៦​សប្តាហ៍​​ដែរ ដោយ​​សារ​បញ្ហា​​របួស​ភ្លៅ​ក្នុង​អំឡុង​ពេល​​ប្រកួត​យូហ្វា​ឆេម​បាន​​លីក​ជា ​មួយ​ក្លឹប Otelul ។

​រថយន្ត​ដឹក​ទំនិញ​​ថៃបុក​រថយន្ត​​មន្ត្រីប៉ូលិស​​​ពីក្រោយ​ក្រពឹត​មួយ​ចំហៀង​

Posted: 14 Nov 2011 11:30 PM PST

រថយន្តដឹកទំនិញរបស់ថៃ
​ក្រុងប៉ោយប៉ែត​​​ ៖ ​​រថយន្ត​ដឹក​​​ទំនិញ​ធុន​ធំ​​របស់​ឈ្មួញ​ថៃ​​បាន​បុក​​​​រថយន្ត​​មន្ត្រី​​ ប៉ូលិស​ក្រុង​​​ប៉ោយ​ប៉ែត​ពីក្រោយ បណ្តាល​​ឱ្យក្រពឹត​​មួយ​ចំហៀង​ ​​​កាល​ពី​វេលា​ម៉ោង​​​​​៤​និង​​​៣០នាទី​​​រសៀល​​ នៅ​​​​លើផ្លូវ​​​ជាតិ​លេខ​​​៥ ស្ថិតក្នុងភូមិ​ក្បាល​​​ស្ពាន សង្កាត់ប៉ោយ​ប៉ែត​។​

ថៃ​ប្រ​គល់​​កុមារ​​​ខ្មែរ​ម្នាក់​មក​ឱ្យ​ក្រុម​ការ​ងារ​​ទំនាក់​ទំនង​​​កម្ពុជា​​​-ថៃ​តាម​​មាត់​ច្រក​ជាំស្រងាំ

Posted: 14 Nov 2011 11:30 PM PST

ក្មេងប្រុសដែលថៃប្រគល់ឱ្យ
ខេត្ត​ឧត្ត​រ​មាន​ជ័យ ៖​ ​កុមារកម្ពុជា​​ម្នាក់​ឈ្មោះ​សុក ​ជា ភេទ​ប្រុស អាយុ​១៣​ឆ្នាំ រស់​នៅ​ភូមិ​តា​នួត ឃុំ​ព្រះ​ផុស ស្រុក​គាស់​ក្រ​ឡ ខេត្ត​បាត់​ដំបង​ ត្រូវ​​បាន​ក្រុ​ម​ការ​ងារ​ទំនាក់​ទំនង​​ថៃ​បញ្ជូន​មក​ឱ្យ​​ក្រុម​ការ​ងារ​ ទំនាក់​ទំនង​កម្ពុជា តាម​​ច្រក​ទ្វារ​អន្តរ​ជាតិ​​​ជាំ​ស្រ​ងាំ​ ​កាល​ពី​​វេលា​ម៉ោង​១​និង​៣០​នាទីរសៀល​​ ថ្ងៃ​ទី​១៤ វិច្ឆិកា ​កន្លង​ទៅ​។​

ប្តីផឹក​​ស្រា​​​និយាយ​មិន​ស្តាប់​​​គ្នា​​​ប្រពន្ធ​​​លេប​ថ្នាំ​ងងុយ​​​ដេក​ប៉ង​ធ្វើ​អត្ត​ឃាត

Posted: 14 Nov 2011 11:30 PM PST

ស្រ្តីលេបថ្នាំងងុយដេក
ខេត្ត​​​ប៉ៃលិន ៖​ ​ស្ត្រី​ម្នាក់​​ឈ្មោះ​​​កេង ​ចន្ថា​ អាយុ​​៤០ឆ្នាំ​ រស់​នៅ​​​​ភូមិ​​ទឹក​ថ្លា​​ សង្កាត់​​​ប៉ៃលិន​ ក្រុង​​ប៉ៃលិន​ បាន​​លេប​ថ្នាំ​​ងងុយ​​​ដេក​​អស់​ជា​​ច្រើន​​​​គ្រាប់​​ប៉ង​ធ្វើ​​​អត្ត​ឃាត ​​​​បញ្ចប់​ជីវិត ព្រោះ​តែ​​​​ខឹង​​​ប្តី​ឈ្មោះ​​​សៅ ថែល អាយុ៥០ឆ្នាំផឹកស្រានិយាយ​មិនចេះស្តាប់គ្នា។ តែសំណាងល្អបានកូនឃើញ​ទាន់ក៏រត់ទៅប្រាប់ជីដូនដែលមាន​លំនៅ​ឋាន​ចម្ងាយ​ ពីផ្ទះប្រហែល២០០ម៉ែត្រ​ ក៏មាន​ការ​ឆោឡោ​​ដឹង​ដល់​បុរសជា​ប្តី​ក៏​បាន​ប្តី​ដឹកតាមរថ​

កំលោះ​-ក្រ​មុំ​ជន​ជាតិ​​ចិន​ជា​ច្រើន​ម៉ឺន​នាក់​រក​គូ​ស្នេហ៍​ចិត្ត​ស្មោះ​ជា​ប្រ​វត្តិសាស្ត្រ

Posted: 14 Nov 2011 11:26 PM PST

[Enter Caption]
សមា​គម​ស្វែង​រក​គូ​ស្រ​​ករ​ នៅ​ក្រុង​សៀង​ហៃ​​​ប្រ​ទេស​ចិន បាន​រៀប​ចំ​ពិ​ធី​ជប់​លៀង​​ស្វែង​រក​គូ​ដ៏​ធំ​បំផុត​ ជា​ប្រ​វត្តិ​សាស្ត្រ​​ ​ពី​​​ថ្ងៃ​ទី​​១៤​ដល់​១៥ វិច្ឆិកា ​ដោយ​ទី​ភ្នាក់​ងារ​ព័ត៌​មាន​​​បរ​ទេស​​ផ្សាយ​ឱ្យ​ដឹង​​ថា ទាំង​ស្ត្រី និង​បុរស​​ជន​ជាតិ​ចិ​ន​​ជា​ច្រើន​ម៉ឺន​នាក់ បាន​ចូល​រួម​មក​គ្រប់​ទិស​ទី​នៅ​ទូ​ទាំង​ប្រទេស​។​

អ្នក​មេម៉ាយ​​​កូនមួយ​​​ឌុច​ សុភា ព្យាយាម​​គេច​​មុខពី​អ្នក​​​កាសែត​​

Posted: 14 Nov 2011 11:23 PM PST

នាងឌុច សុភា
រាជធានីភ្នំពេញ ៖​ នាងឌុច សុភា​​ ប៉ុន្មាន​​​ឆ្នាំ​​ចុង​​ក្រោយ​​នេះ​ទាំង​មុន​​រៀបការ​​​​​និង​​ក្រោយ​​​រៀប​ ការ​​បាន​​​ជួប​រឿង​រ៉ាវ​ជា​​ច្រើន​​​ដូច​ជា​​​រឿង​​​ប្រើ​​​អំពើ​​​ហិង្សា​ ​​មិនគប្បី​​​វាយ​​ទៅ​​​លើ​​​សិស្ស​​​វិទ្យាល័យ​​ព្រះ​ស៊ីសុវត្ថិ​​​ និង​ពាក្យ​​ចចាម​អារ៉ាម​​​​ថា នាង​​​បើក​​រថយន្ត​​បុក​ទម្លុះ​​​របាំ​​ងស្ទាក់​ផ្លូវ​​​​របស់​​ប៉ូលិស​ ចរាចរ​។ ចំណែក​ក្នុង​ឆ្នាំ​​​២០១១​នេះទៀត​​​​​នាង​ជួប​ប្រទះ​​រឿង​​​លែងលះ​ប្តី​​ កាលពី​​​​ដើម​​​ឆ្នាំ​​ ​ហើយ​ត្រូវ​​សាលា​​ដំបូង​​​រាជធានី​ភ្នំពេញ​​​កោះ​ហៅ​​​ដើម្បី​ដោះ​​ស្រាយ​​ ​​

​ចិនបើក​​​យុទ្ធនាការ​​​​តស៊ូប្រឆាំង​​​ម៉ាស៊ីន​ឃោសនា​ខុស​ច្បាប់​ និង​ពួក​អ្នកកាសែត​ក្លែង​ក្លាយ​

Posted: 14 Nov 2011 11:23 PM PST

​យោងតាម​​​សេចក្តីប្រកាស​មួយចេញផ្សាយ​​កាលពីថ្ងៃទី​​​១៤ វិច្ឆិកា ​ដោយរដ្ឋាភិបាល​ថា អាជ្ញាធរ​ចិន​បាន​បើកធ្វើ​យុទ្ធនាការ​​​ពិសេស​មួយ​តស៊ូប្រឆាំង​​​បណ្តាអង្គ​ ការ​​ម៉ាស៊ីន​​ឃោសនា​​​ខុស​ច្បាប់​​​ និង​ពួក​អ្នក​​​​កាសែត​​​​ក្លែងក្លាយ​។​ សេចក្តី​ប្រកាស​នោះបញ្ជាក់​ថា យុទ្ធ​នា​ការ​នេះ​ធ្វើឡើង​រួមគ្នា​​​​ដោយ​​អគ្គរដ្ឋ​បាល​សារ​ព័ត៌​មាន​​​ និង​ការ​ផ្សព្វផ្សាយ​​​ AGPP និង​ការិយាល័យ​​​ជាតិប្រឆាំង​​​ការ​ចេញផ្សាយ​​រូបភាព​​​អាស​អាភាស និង​​​ការ​

រមណី​យ​ដ្ឋាន​ទន្លេ​បាទី​ក្រៅ​ពី​ជាទី​កម្សាន្ត​ក៏​ជា​​ស្ទូ​ឌី​យោ​​ថតភាពយន្តផង​ដែរ​

Posted: 14 Nov 2011 11:21 PM PST

សកម្មភាពថតខ្សែភាពយន្ត
ខេត្ត​តា​កែវ ៖​ រម​ណី​​យ​ដ្ឋាន​ទេស​ចរណ៍​ទន្លេ​បាទី​ ដែល​ស្ថិត​នៅ​ភូមិ​ថ្នល់​​ទក្សិណ​ ឃុំ​ត្រាំង​ធ្នុង ស្រុក​បាទី ​ចម្ងាយ​ពី​ភ្នំពេញ​​​ប្រហែល​៣​៧​​គីឡូ​ម៉ែត្រ ​​ដែល​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​​ជាតិ​លេខ​២​នោះ ​ក្រៅ​ពី​​ទី​កម្សាន្ត​ហូប​អាហារ​​​​​ក្រោម​ជំនោរ​មាត់​បឹង​​ជា​រមនី​យ​ ដ្ឋាន​ប្រាសាទ​បុរាណ​​មួយ​ដែល​​មាន​ប្រាង្គ​ប្រាសាទ​ចំនួន​ពីរ​​ទី​១​ ​គេ​ហៅ​ថា ​ប្រាសាទតា​ព្រហ្ម​ ដែល​កសាង​​​ឡើង​នៅ​សត​វត្ស​ទី​១២ និង​ដើម​សត​វត្ស​ទី​១៣ ក្នុង​​រាជ​កាល​ព្រះ​បាទ​

កាឡូ អេនឆេឡូទី បដិ​សេធ​ព័ត៌​មាន​ ថាលោក​ចង់​ទៅ​ដឹក​នាំ​ក្លឹប Paris SG

Posted: 14 Nov 2011 10:56 PM PST

កាឡូ អេនឆេឡូទី
តាម​​ប្រភព័ត៌​មាន​អា អែហ្វ ប៉េ ​ចេញ​ផ្សាយ​​កាលពី​ថ្ងៃ​ចន្ទ ទី​១៤ វិច្ឆិកា ឆ្នាំ​២០១១ បាន​ឱ្យ​ដឹង​ថា ៖ លោក​​កាឡូ អេនឆេឡូទី បានធ្វើ​ការ​បដិ​សេធ​ចំពោះពាក្យ​ចចាម​អារា៉ម​​ថា​លោក​គ្រោងទៅ​ដឹក​នាំ​ក្លឹប Paris SG ​ក្នុង​ក្រប​ខណ្ឌ​​បាល់​ទាត់​​បារាំងឡឺសំផ្ចូណា។

កម្ទេច​​​សំណង់​​អនាធិបតេយ្យ​​​ប្រភព​​ជួញដូរ​​គ្រឿង​ញៀន​

Posted: 14 Nov 2011 10:54 PM PST

[Enter Caption]
ទីភ្នាក់ងារ​​​ព័ត៌​មាន​បរទេស​​កាលពី​ថ្ងៃទី​១៤​ ​វិច្ឆិកា ផ្សាយ​​​ឱ្យ​ដឹង​ថា សមត្ថកិច្ច​​ប៉ូលិស​​និង​​កងកុម្មង់ដូ​​ ក្នុង​​ប្រទេស​​ប្រេស៊ីល​​ រួមជាមួយ​រថក្រោះ​​​ចំនួន​​១៨គ្រឿង​ បាន​ប្រតិបត្តិការ​​បោសសំអាត​​​សំណង់​​​អនាធិបតេយ្យ​​«​រ៉ូឈិន​ហា»​ ក្នុង​ទីក្រុង​​ រីយ៉ូ​ ដឺហ្សា​​​​ណេរ៉ូ គឺជា​​កន្លែង​​​ស្នាក់​​នៅ​របស់​​ប្រជា​​ជន​​ជាង​​១២០.០០០​​នាក់​ ដើម្បី​បំបែក​​​កន្លែង​​​ជួញដូរ​​​​គ្រឿង​​ញៀន ។

ពីងពាង​​​ពិស​សាហាវ​​បង្ហាញ​​ខ្លួន​​នៅអង់​គ្លេស​

Posted: 14 Nov 2011 10:54 PM PST

[Enter Caption]
​តាមរបាយការណ៍​​ពីទីភ្នាក់​​​ងារ​ព័ត៌​មាន​បរទេស​​​កាលពី​​​ថ្ងៃទី​​១៤ វិច្ឆិកា ផ្សាយ​ថា គេ​ប្រទះ​ឃើញ​​​ពីង​ពាង​​​ខ្នង​​ក្រហម​​​​មួយ​ប្រភេទ​​​ក្នុង​​​ចំណោម​​ពីង​ ពាង​​មាន​​ពិសសាហាវ​​​បំផុត​នៅ​ប្រទេស​​​អូស្ត្រាលី​ ​នៅក្នុង​​​តំបន់​ជាច្រើន​​ប្រទេស​​អង់​គ្លេស​ ។

លាបពណ៌​​​លើ​ដង​​ខ្លួន​​តាម​​រូប​ទំនិញ​​​ក្នុង​​ហាង​

Posted: 14 Nov 2011 10:52 PM PST

[Enter Caption]
​​លោក​លីវ ប៉លីន វិចិត្រ​ករជនជាតិ​​ចិន​​ កំពុង​​លាប​ពណ៌​​នៅលើ​​ដង​ខ្លួន​​ឱ្យ​ដូចគ្នា​​​នឹង​ពណ៌​​មុខ​​ទំនិញ​​​លើ​ ធ្នើរដាក់​​ទំនិញ​មួយ ក្នុង​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន ។​ ​លោក​លីវ ត្រូវ​បាន​​​មនុស្ស​ទូទៅ​​​ស្គាល់​​​ក្នុង​​នាម​​​ជា​វិចិត្រករ​​ដែល​បាត់​ ខ្លួន​​​មួយ​រយៈ ដោយ​​​លោក​​បាន​​គេចខ្លួន​​​ទៅ​​ហ្វឹកហ្វឺន​​​លាប​ពណ៌​​​លើ​​ដង​​ខ្លួន​​​ ប្រភេទ​​​នេះ​អស់​​រយៈពេល​ជាង​​៦ឆ្នាំ​​មក​​ហើយ

ពិនិត្យ​​ជំងឺ​​​ត្រី​បាឡែន​​​នៅឆ្នេរ​​សមុទ្រ​អូស្ត្រាលី​

Posted: 14 Nov 2011 10:52 PM PST

[Enter Caption]
បុគ្គលិក​​អភិរក្ស​​​សត្វ​ប្រទេស​​អូស្ត្រាលី កំពុង​​ ត្រួត​ពិនិត្យ​​​រកជំងឺ​​​ពី​​ខ្មោច​​​ត្រីបាឡែន​​មួយ​​ក្បាល​​​ក្នុង​ចំណោម ​ជា​ច្រើនក្បាលដែលដេកងាប់​​ពុំ​ដឹង​មូល​ហេតុ ។​ ​ហេតុការណ៍​​​ត្រីបាឡែន​​​ងាប់​​យ៉ាង​​នេះ​នៅលើ​​​​ឆ្នេរ​​​សមុទ្រ​​​ភាគ​ ខាង​​លិច​​​ក្បែរ​​ទីក្រុង​​ស្ត្រាហាន​​លើ​​​​កោះ​តេស្មានី ប្រទេស​​អូស្ត្រាលី​

ពពែចេះជិះស្គីលើទឹករលកនៅអាមេរិក

Posted: 14 Nov 2011 10:50 PM PST

[Enter Caption]
សត្វ​​ពពែ​មួយ​ក្បាល​​ទទួលបានការ​​​​អបអរ​សាទរ​ពីមនុស្សនៅ​​លើ​ឆ្នេរខ្សាច់​ ​ «​ហ្គ្រោវើប៊ិច»​ ​រដ្ឋ​កាលីហ្វ័រនីញ៉ា​ ដោយ​ជិះ​​​ស្គី​លើ​ទឹក​​ប្រឆាំង​​​នឹង​រលក ។ បណ្តា​​ភ្ញៀវ​​ទេសចរ​នៅ​លើ​ឆ្នេរ​​​សមុទ្រ​​ក្នុង​​រដ្ឋ​​កាលីហ្វ័រ​នីញ៉ា​ ចម្លែក​ក្នុង​ចិត្ត​នៅ​ពេល​​​ដែល​​ឃើញ​​​អ្នក​ជិះ​​​ស្គី​ មិនមែន​​​ជាមនុស្ស​តែ​ជា​ពពែ​មួយ​​ក្បាល​​​ឈ្មោះ​​​«ហ្គោតអ៊ី» ។

ចិន​ជា​ទី​ផ្សារ​គួរ​ឱ្យ​វិនិយោគ​ទុន​បំផុត​ពី​វិនិ​យោគិន​បរទេស

Posted: 14 Nov 2011 10:48 PM PST

[Enter Caption]
លោក​លៀង ចៅជី អ្នក​សេដ្ឋ​វិទូ​ថ្នាក់​កំពូល​របស់​ធនា​គារ​ DBS បាន​​ព្យាករ​ទុក​ថា អត្រា​រីក​ចំរើន​​ផ្នែក​សេដ្ឋ​កិច្ច​ជា​មធ្យម​របស់​ចិន​ក្នុង​អំឡុង​ពេល​១០​ ឆ្នាំ​ខាង​មុខ​នឹង​មាន​ប្រហែល​៨,៥​%​ និង​ចិន​នៅ​តែ​ជា​ទី​ផ្សារ​គួរ​ឱ្យ​វិនិយោគ​បំផុត​នៅ​លើ​ពិភព​លោក​។

នាង Kvitova ជាប់ឈ្មោះជាកីឡាការិនីឆ្នើមប្រចាំ​ឆ្នាំរបស់សមាគមកីឡា​តឺន្នីស​ស្ត្រី WTA

Posted: 14 Nov 2011 10:46 PM PST

កីឡាការិនីតឺន្នីសឆែក Kvitova​
នាង​ Petra Kvitovaបាន​ជាប់​ឈ្មោះ​ជា​កីឡាការិនី​ឆ្នើម​ប្រ​ចាំ​ឆ្នាំ​របស់​សមាគម​កីឡា​ តឺ្នស​ស្រ្តី​ហៅ​កាត់ថា WTA។ ​កីឡាការិ​នី​ឆែក​វ័យ​២១ឆ្នាំ​រូបនេះ​បាន​ចាប់​ផ្តើម​រដូវ​កាល​ថ្មី​ឆ្នាំ​ ២០១១​ក្នុង​នាម​ជា​កីឡាការិនី​លំ​ដាប់​ទី​៣៤​ពិភពលោក ​ពោល​គឺ​មុន​ពេល​ដែល​នាង​យក​ឈ្នះ​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ​ Wimbledon នៅ​ទី​ក្រុង​ឡុង​​ប្រទេស​អង់​គ្លេស​កា​លពី​ខែ​កក្ក​ដា​កន្លង​មក​។ លើ​សពី​នេះ​ទៀត​នាង​​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ព្រឹត្តិការណ៍​

​ក្មេង​ប្រុស​​អាយុ​​​7ឆ្នាំ​​ត្រូវ​ភ្លើង​សាំង​ឆាបឆេះ​​រលួយ​ជើងទាំង​​​ពីរ​

Posted: 14 Nov 2011 10:44 PM PST

ខេត្ត​ស្វាយរៀង​​​​​ ៖ ​​កូនអ្នក​លក់​​​សាំង​ដប​ម្នាក់​អាយុ​​៧​ឆ្នាំ ​​ត្រូវ​អំណាច​ភ្លើង​​​​សាំង​ឆាបឆេះ​​​​រលាក​រលួយ​​ជើងទាំង​​​​២​​​ត្រឹម​ កំភួន​​​​ជើង​មក​​ក្រោម​ ខណៈ​កំពុង​​​​​រត់​លេង​នៅ​​​ក្បែរ​​​ចង្ក្រាន​ដាំ​បាយ​។ ​​​ករណីនេះ​​បាន​កើតឡើ​ងកាលពី​​​​វេលា​ម៉ោង​​​​​៦ល្ងាចថ្ងៃទី​​១៣ វិច្ឆិកា​ ​​នៅភូមិ​​​​ទន្លៀង ឃុំ​​រមាំង​ថ្កោល ស្រុកស្វាយទាប ។ ​

ចោរស្រី​​រូបស្រស់​​​បន្លំ​លួច​កាបូប​​​លុយ​​នៅផ្សារ​​ផេន​​សូល ត្រូវឃាត់ខ្លួន​

Posted: 14 Nov 2011 10:40 PM PST

ស្រ្តីជាប់ចោទ
រាជធានីភ្នំពេញ​​​​ ៖ ​ស្ត្រី​​​​រូបស្រស់​ម្នាក់​​ត្រូវ​ប្រជាពលរដ្ឋ​​​​​ឃាត់ខ្លួន​​​​ប្រគល់​​​ ឱ្យនគរបាល​​​​ប៉ុស្តិ៍​រដ្ឋបាល​​​ចតុមុខ ក្រោយ​ពីស្ត្រី​​នោះ​​បន្លំលួច​​​កា​បូប​លុយ​​​​​នៅផ្សារ​ផេន​សូល ​ក្នុងតូបលេខ​ G183 វិថី​​ព្រះស៊ីសុវត្ថិ​​​​ ភូមិទី​២ ​សង្កាត់ចតុមុខ ​​ខណ្ឌដូន​ពេញ​ ​​កាលពីវេលាម៉ោង​​១៦​​ថ្ងៃទី​​​​១៤ វិច្ឆិកា ។​​ជនសង្ស័យ​​​​ដែលបន្លំលួច​​​កាបូបលុយ​ក្នុង​​​ផ្សារ​ផេន​សូល ​ហើយត្រូវបានឃាត់ខ្លួន​មាន​ឈ្មោះ​គឹម ចាន់​ទីន ​ភេទស្រី អាយុ​​​​២៥​ឆ្នាំ ​​​​​មុខ​របរ​លក់​ខោ​

​ធ្វើឃាត​ស្ត្រី2នាក់​ដោយគប់​ដុំថ្ម​​និង​បាញ់

Posted: 14 Nov 2011 10:40 PM PST

[Enter Caption]
ទីភ្នាក់ងារ​ព័ត៌មានបរ​ទេស​​ផ្សាយឱ្យ​ដឹង​ថា ក្រុម​ប្រដាប់​អាវុធ​មាន​ឈ្មោះថា ​ជា​ក្រុមត​ាលី​បង់​​បាននាំខ្លួន​ស្ត្រីម្នាក់ និ​ងកូនស្រី​ទៅគប់​ដុំថ្ម ​និង​​បាញ់​សម្លាប់នៅឯ​ទីក្រុង​ហ្គាស្នី ។ ​អាជ្ញា​ធរ​ឱ្យ​ដឹងថា ​​ក្រុមប្រដាប់​អា​វុធ​បាន​សំរុក​ចូលទៅក្នុង​ផ្ទះ ​និងនាំខ្លួន​​ស្ត្រី​២​នាក់​ម្តាយ​​កូន​ចេញទៅ​ខាងមុខផ្ទះ ​រួច​ធ្វើបាប​ពួក​នាង​ដោយ​គប់នឹង​ដុំថ្ម និងបាញ់​សម្លាប់​ដោយ​ចោទ​ប្រកាន់​ថា ​​ប្រព្រឹត្ត​​ខុស​នឹង​សីលធម៌​

ក្រុម​អ្នក​កាសែត​​មកពី​ទ្វីប​អាសីុ​ជួប​ជុំ​គ្នា​​នៅ​ប្រទេស​ចិន ស្វែង​​យល់​ពី​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​

Posted: 14 Nov 2011 10:29 PM PST

សកម្មភាពអ្នកកាសែតអាស៊ីពេលជួបជុំគ្នានៅចិន
ក្រុម​អ្នក​កាសែត​​មកពី​បណ្តា​ប្រទេស​នៃ​ទី្វប​អាស៊ីបាន​ចូ​ល​រួម​ក្នុង​​​ វេទិកា​មួយ​​នៅ​​ខេត្ត​​សាន​ដុង ប្រទេស​ចិន ។ អ្នក​កាសែត​មកពី​​ប្រទេស​​​សមា​គម​អាស៊ាន​ និង​អ្នក​កាសែត​​មកពី​ប្រទេស​​ជប៉ុន កូរ៉េ​​​បាន​ជួប​ជា​មួយ​សម​ភាគី​ចិន ដើម្បី​ស្រាវជ្រាវ​ពី​តួនាទី​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​បុរាណ​​ដោយ​រួម​ បញ្ចូល​ទាំង​សារ​ព័ត៌​មាន ​​ទូរទស្សន៍​ និង​វិទ្យុ​ជា​មួយ​នឹង​ភាព​ជឿន​លឿន​យ៉ាង​រហ័ស​នៃ​​ប្រព័ន្ធ​អ៊ីន​ធើរ​ណេត។​​ យើង​ទាំង​អស់​គ្នា​​បាន​ខិត​ខំ​ស្វែង​រក​​

​មកពីមុជទឹក​​អណ្តូង​ត្រូវ​ជន​វិកល​ចរិត​​លបកាប់​ពីក្រោយ​​​​ប្រេះ​​លលាដ៍​ក្បាល​

Posted: 14 Nov 2011 10:21 PM PST

​ខេត្តកំពង់ស្ពឺ​​​​​ ៖ ​បុរសម្នាក់​ត្រូវ​​ជនវិកល​​ចរិត​​លប​កាប់ពីក្រោយ​​​​​ប្រេះ​​លលាដ៍​ក្បាល ​​​ខណៈ​​​​​កំពុងដើរ​​​​ពីរនាក់​ប្រពន្ធ​​ត្រឡប់​មក​​​​ពីមុជ​ទឹក​​​​អណ្តូង ​​ស្នប់​ក្នុង​​​ភូមិ​​​ ​បណ្តាល​ឱ្យរ​ង​របួស​​ធ្ងន់ ​​​។ ឧប្បត្តិហេតុ​​​​នេះកើតឡើង​​កាលពីវេលា​ម៉ោង​​​​៦​និង​​​​២០​នាទី​​យប់ថ្ងៃទី ​​​​១៤ ​វិច្ឆិកា ​​នៅភូមិ​​ព្រិច ​​​ឃុំ​កក់ ​ស្រុក​បសេដ្ឋ​។​

ត្រី​រាជ​​ទម្ងន់​ជិត​៣០០​គីឡូក្រាម ងាប់​អណ្តែត​ទឹក​ទន្លេមេគង្គ​​ក្រោម​

Posted: 14 Nov 2011 08:03 PM PST

ត្រីរាជ​ដែល​មាន​ទម្ងន់​​ជិត​៣០០​គីឡូ​ក្រាម
រាជធានីភ្នំពេញ ៖ ​ត្រីរាជ​ដែល​មាន​ទម្ងន់​​ជិត​៣០០​គីឡូ​ក្រាម ​ត្រូវបាន​ប្រជាពល​រដ្ឋ​​ប្រទះ​ឃើញ​ងាប់​អណ្តែត​​ទឹក​ទន្លេ​មេគង្គ​​ក្រោម​ ត្រង់​ចំណុច​​ភូមិ​ជ្រោយ​អំពិល សង្កាត់​​ក្បាល​កោះ ខណ្ឌ​មាន​ជ័យ នាព្រឹក​ថ្ងៃ​ទី​១៥ វិច្ឆិកា បង្ក​ឱ្យ​មាន​ការ​​ចាប់​អារម្មណ៍​ និង​មនុស្ស​ម្នា​ច្រើន​នាក់​ទៅ​ចោម​រោម​មើល​​ផង​ដែរ ព្រោះ​តែ​ត្រី​នេះ​ជា​ប្រភេទ​​ត្រី​កម្រ។

​បុរស​មានជំងឺ​សរសៃ​ប្រសាទ​​​​ចង.ក​ធ្វើ​អត្តឃាត​នៅ​​លើ​ផ្ទះជាន់​ទីមួយ​

Posted: 14 Nov 2011 08:01 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​បុរសម្នាក់​​បានចង.ក​​​ធ្វើ​អត្តឃាត​នៅ​លើផ្ទះជាន់ទី​​​​មួយ ​ដោយសារ​តែ​​ជំងឺសរសៃ​ប្រសាទ​​​​រើឡើងវិញ កាលពីវេលា​ម៉ោង​​​​១០​និង​​​​១៥នាទី​យប់ថ្ងៃទី​​​​១៤ វិច្ឆិកា នៅ​ផ្ទះលេខ​​១៦៨BE1 ស្ថិតនៅតាមបណ្តោយ​​​​វិថីនេរុហ៍ (ផ្លូវលេខ​​២១៥) ​​សង្កាត់​​វាល​វង់ ខណ្ឌ​​​៧​មករា​។​

​ទៅលេង​​បុណ្យ​អំបុក​ស្រូវថ្មី​​​ត្រូវក្មេង​​​ទំនើ​ងក្នុង​​​​ភូមិ​​​វាយ​​​របួស​​​​​ធ្ងន់​​​​២នាក់​

Posted: 14 Nov 2011 07:53 PM PST

​ខេត្តកំពង់ស្ពឺ​​​​​ ៖ ​​​យុវជន​​​២នាក់​​​​រង​របួស​​​​ធ្ងន់​​​ដោយសារ​​​ក្មេង​ទំនើង​​​ក្នុងភូមិ​ ​​​​វាយនឹង​​ដំបង ខណៈ​ពេល​​​​​កំពុង​​រាំ​ធុងបាស់​​ក្នុង​កម្មវិធី​​​​បុណ្យ​អំបុកស្រូវ​ថ្មី​ ​​នៅក្នុងភូមិ​​​ក្រាំង​ធំ ​ឃុំ​​​​សំរោង ​​ស្រុក​ភ្នំស្រួច ​កាល​ពីវេលាម៉ោង​​​​​១២​​អធ្រាត្រ​​​ថ្ងៃទី​​​១៤ វិច្ឆិកា​។​

សកម្ម​ភាព​លើកស្ទួយ​​ស្ត្រីក្នុង​វិស័យ​នយោបាយ

Posted: 14 Nov 2011 07:51 PM PST

​គណៈ​កម្មាធិការ​​លើកស្ទួយ​​ស្ត្រី​ក្នុង​​​​​វិស័យ​នយោបាយ​​ (គ.ស.ន) ​បានឱ្យ​ដឹង​ថា ​ចាប់ពី​ខែ​វិច្ឆិកា ​ដល់ខែ​ធ្នូ ឆ្នាំ២០១១ បណ្តាញ​​ស្ត្រី​​​មកពី​គណបក្ស​​នយោបាយ​នានា​ដែលបាន​ទទួល​ការ​បណ្តុះបណ្តាល​​ ផ្នែកអប់រំ ​និងយេនឌ័រ​​​របស់​សមា​ជិក​គ.ស.ន ​នៅក្នុង​ខេត្ត​គោលដៅ​​ទាំង​៩​​របស់​ខ្លួន​នឹងធ្វើសកម្មភាព​​ជាវេទិកា​​​ សាធារណៈ​ថ្នាក់​ស្រុក​ទាំង​នៅ​ពេលថ្ងៃ​​ និងពេលយប់។

អត្តពលិកត្អូញត្អែរពីកង្វះខាតអាហារនៅស៊ីហ្គេមឥណ្ឌូណេស៊ី

Posted: 14 Nov 2011 07:48 PM PST

[Enter Caption]
យោងតាម​ការ​ចុះ​ផ្សាយ​របស់​កា​សែត​សិង្ហ​បុរី​ឈ្មោះ​ TODAY​ឲ្យ​ដឹង​ថា អ្នក​រៀប​ចំ​ការ​ប្រកួត​កី​ឡា​ស៊ី​ហ្គេម​លើក​ទី​២៦​នៅ​ឥណ្ឌូ​ណេ​ស៊ី​ប្រ​ឈម​ នឹង​ការ​ត​វ៉ា​ជា​ហូរ​ហែ​ចាប់​តាំង​ពី​ទៅ​ដល់​របស់​ក្រុម​គណៈ​ប្រតិ​ភូ​កីឡា ​បរទេស។ ការត​វ៉ា​ចុង​ក្រោយ​បំ​ផុត​បាន​ចេញ​មក​ពី​បញ្ហា​ដែល​បណ្តា​អត្ត​ពលិក​ក៏​ ដូច​ជា​មន្ត្រី​ពាក់​ព័ន្ធ​អត់​មាន​អ្វី​ទទួល​ទាន​។ តាម​កា​សែត​ដដែល​បាន​រាយ​ការណ៍​ទៀត​ថា ក្រុម​អត្ត​ពលិក​បរទេស​សម្តែង​ការ​មិន​សប្បាយ​ចិត្ត​បន្ទាប់​ពី​គ្មាន​​អា​ ហារ​សេស​សល់​នៅ​ក្នុង​ផ្ទះ​បាយ​របស់​វីឡា​​អត្ត​ពលិក​ស្នាក់​នៅ​ចាប់​ពី​ ម៉ោង​៩​យប់​ទៅ​។

តារាបង្ហាញ​ម៉ូដ​​អាមេរិក Kendall Jenner ទទួល​បាន​កាដូ​រថយន្ត​រ៉ែង​រ៉ូវើរ​ក្នុង​ថ្ងៃ​ខួ​កំណើត​

Posted: 14 Nov 2011 07:43 PM PST

[Enter Caption]
យោងទៅតាម​ប្រភព​ព័ត៌​មាន​ពី​គេហ​ទំព័រ​​តារា​អាមេរិក​​ចេញផ្សាយ​​កាលពី​ថ្ងៃ ​ចន្ទ ទី​១៤ វិច្ឆិកា ឆ្នាំ២០១១ ​បាន​ឱ្យ​ដឹងថា ៖ តារា​បង្ហាញ​ម៉ូដ​ និង​ជាតារា​ទូរទស្សន៍ Kendall Jenner ដែលត្រូវ​​ជា​ប្អូន​ស្រីរបស់​​គឹម កាដា​សៀន ទទួល​បាន​កាដូ​​ពិសេស គឺ​រថយន្ត​រ៉ែង​រ៉ូ​វើរ ១គ្រឿង ​តម្លៃជាង​៩​ម៉ឺន​ដុល្លារ ក្នុង​អំឡុង​​​ពេល​ប្រារព្ធ​ខួប​កំណើត​លើក​ទី​១៦ របស់​នាង​ក្នុង​សណ្ឋា​គារ Andaz ក្នុង​ទីក្រុង​​ហូលីវូដ កាលពី​ថ្ងៃ​សៅរ៍ ទី​​១២ វិច្ឆិកា ​ឆ្នាំ​២០១១ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!