Koh Santipheap Daily

Koh Santipheap Daily


មន្ត្រី​​ប៉ូលិស​​​ស្រវឹង​ស្រា​​​ដក​កាំភ្លើង ​AK បាញ់​ប្រហារ​​​ប្រជាពលរដ្ឋ​​​ស្លាប់​​នៅនឹង​កន្លែង​

Posted: 12 Nov 2011 11:27 PM PST

សពប្រជាពលរដ្ឋរងគ្រោះ
​ខេត្តព្រះវិហារ​​​​​ ៖ ​​មន្ត្រី​​​ប៉ូលិស​​បាញ់​​សម្លាប់​ប្រជាពលរដ្ឋ​​​​ដូច​សត្វ​ធាតុ​​កាល​ពី​ វេលា​ម៉ោង​ជាង​​​​១២​​អាធ្រាត្រ​​​ឈាន​ចូល​ថ្ងៃទី​​​១១ វិច្ឆិកា ​​​២០១១ ​​​តាម​បណ្តោយ​ផ្លូវ​​​​ជាតិលេខ​​​៦២ ​ខាង​កើត​ខ្លោង​ទ្វារ​​វត្តពើងព្រះគោ ​ចម្ងាយ​ប្រហែល​​​​១០០​ម៉ែត្រ ​​ស្ថិត​ក្នុង​​​ភូមិ​ម​ហា​​ផល ឃុំ​ឈានមុខ ស្រុកត្បែង​មានជ័យ​។

ជន​សង្ស័យ​៥​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​​លួច​ទូរ​ស័ព្ទ​ និង​​ខោ​អាវ​ក្នុង​ផ្សារ​

Posted: 12 Nov 2011 11:27 PM PST

ក្រុមជនសង្ស័យដែលត្រូវឃាត់ខ្លួន
ខេត្ត​កំពត ៖​ ជន​សង្ស័យ​ចំនួន​៥​នាក់​ក្នុង​នោះ​មាន​កូន​ប្រុស​របស់​លោក​មេ​ឃុំ​ព្រៃ​ ត្នោត ​ម្នាក់​ផង​ដែល​ត្រូវ​បាន​នគរ​បាល​​នៃ​ស្នង​ការ​​​ខេត្ត​កំពត​ ចាប់​​ខ្លួន កាល​ពី​​​ព្រឹក​ថ្ងៃ​ទី​៩ វិច្ឆិកា​។​ មន្ត្រី​នគរ​បាល​ការិយា​ល័យ​​យុត្តិ​ធម៌​ខេត្ត​បាន​និយាយ​ថា ​​ជន​សង្ស័យ​ទាំង​៥​នាក់នេះ ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​​​​ពីមាន​ការ​ស៊ើប​​អង្កេត​យ៉ាង​ម៉ត់​ចត់​​ ដោយ​មាន​ការ​​ពាក់​ព័ន្ធ​លួច​គាស់​ដំ​បូល​តូប​ក្រុម​អាជីវករ​លក់​ទូរ​ ស័ព្ទដៃ​

ផ្ទាំង​​ទស្សនីយភាព​​​៣​រាត្រី​​នៅ​វាល​ព្រះមេរុ​​មានតែ​ចាប៉ី​ដងវែង​​​​និង​អាយ៉ៃ

Posted: 12 Nov 2011 11:22 PM PST

ទិដ្ឋភាពនៃការសម្តែង
រាជធានីភ្នំពេញ ៖​ នៅរាត្រី​ថ្ងៃបុណ្យ​​ឯករាជ្យ​​​ជាតិ​និង​ព្រះរាជ​ពិធី​បុណ្យ​​​ អកអំបុក​​ សំពះព្រះខែ​ ចាប់​ពី​​​​ថ្ងៃទី​៩​​ វិច្ឆិកា ​ដល់​​ថ្ងៃទី​​១១ ខែវិច្ឆិកា ឆ្នាំ២០១១ គេ​សង្កេត​​​ឃើញ​មាន​ប្រជាពល​រដ្ឋ​មក​ចូល​រួម​ដើរ​កម្សាន្ត​​នៅក្នុង​ រាជធានី​ភ្នំពេញ​​យ៉ាង​ច្រើន​​​កុះ​ករ​ ទោះបី​មិន​​មាន​ការ​​​ប្រណាំង​​ទូក​​​ក៏ដោយ ។ ​នៅ​វាល​ព្រះមេរុ​​​ នាយកដ្ឋាន​​សិល្បៈ​​ទស្សនីយភាព​នៃក្រសួង​​វប្បធម៌​​​បាន​​ដឹកនាំសិល្បករ-​ សិល្បការរិនី​​ចាស់​ៗដែល​​ចូល​​និវត្តន៍​​​អស់​ទៅ​

ប្រពន្ធឃាត់​​មិន​ឱ្យ​ទៅ​មើល​មង​ជំនះ​ទៅ​​លង់​ទឹក​ស្លាប់​

Posted: 12 Nov 2011 11:20 PM PST

រូបតូចសពអ្នកលង់ទឹក​ និងទីតាំងដាក់មង
ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បាន​លង់​ទឹកស្លាប់ ខណៈពេលទៅដោះមង​ក្នុងទឹក​ប្រឡាយនៅចម្ងាយពីផ្ទះ​ប្រហែល​១០០ម៉ែត្រ ស្ថិតក្នុង​ភូមិ​ចក សង្កាត់ព្រះពន្លា ក្រុងសិរី​សោភ័ណ។ ​តាម​ព័ត៌​មាន​​ពី​មន្ត្រី​នគរបាលប៉ុស្តិ៍សង្កាត់​ព្រះ​ពន្លា បានឲ្យដឹងថា បុរសរងគ្រោះ​ឈ្មោះ​ប៊ូ សុខុម អាយុ៤៨​ឆ្នាំ នៅ​ភូមិកើតហេតុខាងលើ ជា​កម្មករ​នៅផ្សារចម្ការគហៅផ្សារថ្មី។ នៅ​វេលា​ម៉ោង៤ ថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០១១

កីឡា​ករ​ដឺ​ហ្គៀ មាន​ជំនឿ​ចិត្ត​ថា ក្លឹប Man Utd នៅតែ​រក្សា​បាន​ជើង​ឯក​

Posted: 12 Nov 2011 11:18 PM PST

[Enter Caption]
យោង​ទៅតាម​​ប្រភព​​ព័ត៌​មាន​​ពីគេហ​ទំព័រ​​ដេលី​ឈីលីចេញ​ផ្សាយ​កាលពីថ្ងៃទី​ ១០ វិច្ឆិកា ឆ្នាំ​២០១១ ​បាន​ឱ្យ​ដឹងថា ៖ ​កីឡា​ករ​​ចាំទី​ចំណូល​ថ្មី​របស់​ក្លឹប​បិសាច​ក្រហម Man Utd ​ដឺ​ហ្គៀ បាន​បញ្ចេញ​ទស្សនៈថា ក្លឹប Man Utd នៅ​តែ​អាច​រក្សា​​បាន​ជើង​ឯក​សម្រាប់​រដូវ​កាល​នេះ បើ​ទោះ​បី​ជា​បច្ចុ​ប្ប​ន្ន​​នេះ​ក្លឹប Man City ​កំពុង​នាំ​មុខ​៦​​ពិន្ទុ​​ក៏ដោយ ។

រដ្ឋមន្ត្រី​​ និងអនុរដ្ឋមន្ត្រី​​​មហាផ្ទៃ​​​ម៉ិចស៊ិក​ស្លាប់​ក្នុងការ​ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​

Posted: 12 Nov 2011 11:17 PM PST

 រដ្ឋមន្ត្រី​​​មហាផ្ទៃ​​​​​ម៉ិច​ស៊ិក លោក​ហ្វ្រាន់​​ស៊ីស្កូ ​ប្លេក ម៉ូរ៉ា
​ប្រភពព័ត៌មាន​​ផ្លូវការ​​​រាយការណ៍​ថា រដ្ឋមន្ត្រី​​​មហាផ្ទៃ​​​​​ម៉ិច​ស៊ិក លោក​ហ្វ្រាន់​​ស៊ីស្កូ ​ប្លេក ម៉ូរ៉ា និង​អនុរដ្ឋ​​​មន្ត្រីមហាផ្ទៃ​​​​​ លោកហ្វេ​​លីប ហ្សា​​​ម៉ូរ៉ា បានត្រូវស្លាប់​ក្នុងការធ្លាក់​ឧទ្ធម្ភាគចក្រ​​​​មួយ​គ្រឿង កាលពីថ្ងៃទី​​១១ វិច្ឆិកា ​​កន្លង​មក​នេះ​។​

សង្កាត់ប៉ោយប៉ែត​​​ចាប់​ផ្តើម​​​ជួសជុល​​​​​ផ្លូវ​ដែល​ខូច​ក្នុង​​រដូវ​វស្សា​

Posted: 12 Nov 2011 10:52 PM PST

ការជួសជុលផ្លូវ
​ក្រុង​ប៉ោយប៉ែត​​​​​ ៖ ​​ផ្លូវលំ​​ជាច្រើន​​​ខ្សែ​​​រួម​ទាំង​​ផ្លូវ​​​​ទៅ​កាន់​​ព្រំដែនផង ក្នុងក្រុងប៉ោយ​ប៉ែត​ ដែលត្រូវ​​បំផ្លាញ​​​ដោយ​រថយន្ត​ធុនធំ​​​ដូច​ជា​រថ​យន្ត​ដឹក​​​ដី​​ ដឹក​គីប​​ខោ​​អាវ​ជជុះ និង​​ដឹក​​​ហ្គាស​ ជា​ដើម​នាពេល​កន្លង​មក​​ ​​​ពេលនេះ​អាជ្ញាធរ​សង្កាត់​​​​បាន​ចាប់ផ្តើម​​ជួសជុល និង​​អភិ​វឌ្ឍន៍​​​​ឡើង​​​​វិញ ក្នុងនោះ​​​​ផ្លូវ​​​​​៣ខ្សែ ​គ្រោង​ចាក់​​​​បេ​តុង​​​ និង​មួយ​ខ្សែ​​​ទៀត​​ប្រវែង​​​​២.០០០​ម៉ែត្រ ​​​​​​គ្រោង​ក្រាល​ក្រួស​​ក្រហម​។​​

លោក​ប៉ឺឡេ បញ្ជាក់ថា ​កីឡា​ករ​វេន រូនី និង​ម៉េស​ស៊ី នៅ​​​មិន​ទាន់​​លេច​ធ្លោ

Posted: 12 Nov 2011 10:50 PM PST

[Enter Caption]
លោក​ប៉ឺឡេ អតីត​កីឡា​ករ​បាល់​ទាត់​​ប្រវត្តិ​សាស្ត្រ​ជន​ជាតិ​ប្រេសីុល ​នៅតែ​បន្ត​វិភាគ​​ឥត​ឈប់​ឈរ​លើ​កីឡា​ករ​​ជំនាន់​ក្រោយ​ ហើយ​ក្នុង​អំឡុង​ពេល​​ចុងក្រោយ​​នេះ​លោក​បាន​គូស​បញ្ជាក់​​ថា កីឡា​ករ​​វេន រូនី និង​កីឡា​ករ​លីយ៉ូ​​ណេល ​ម៉េស​សីុ ​នៅ​មិន​ទាន់​​ក្លាយ​ជា​កីឡា​ករ​កម្រិត​កំពូលនៅឡើយទេ ព្រោះ​មិន​ទាន់​បាន​បង្ហាញ​​ទម្រង់​នៃការ​លេង​ក្នុង​ការ​ប្រកួត​បាល់​ទាត់​​ ពិភព​លោក ឬ​វេទិកា​ប្រកួត​ថ្នាក់​អន្តរជាតិ ។

ប៉ាក់​​គី​អាវ​​រក្សា​​បាន​​ខ្សែ​​ក្រវាត់​​របស់​​ខ្លួ​ន​​បន្ទាប់​​ពី​យក​​ឈ្នះ​​ម៉ាក​​ហ្គេស​​ដោយ​​ពិន្ទុ​យ៉ាង​​ប្រ​ផិត​​ប្រផើយ​

Posted: 12 Nov 2011 10:42 PM PST

ទិដ្ឋភាពនៅលើសង្វៀន
ម៉ានី ប៉ាក់គី​អាវ​ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ស្ថា​ប័ន​ WBO(​ប្រកួត​ឈ្នះ​៥៤ ចាញ់​៣ ស្មើ​២ ផ្តួល​ដៃគូ​ឲ្យ​សន្លប់​៣៨​លើក​)​បាន​យក​ឈ្នះ​ពិន្ទុ​យ៉ាង​ប្រ​ផិត​ប្រ​ផើយ​ លើ​កីឡាករ​ម៉ិច​ស៊ិក​ចូ​អាន ម៉ានូ​អែល ម៉ាក​ហ្គេស​នៅ​ក្នុង​ការ​ប្រកួត​ពេញ​១២ទឹក​កាល​ពី​រាត្រី​​ថ្ងៃ​សៅ​រ៍​​ទី​ ១២​ត្រូវ​នឹង​ព្រឹក​ថ្ងៃ​អា​ទិត្យ​ទី​១៣​វិច្ឆិកា​នៅ​កម្ពុ​ជា ។ ការ​ប្រកួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​សង្វៀន​ MGMGrand ក្នុង​ទី​ក្រុង​ឡា​វេហ្គាស សហ​រដ្ឋ​អាមេរិក​។​

អាជ្ញា​កណ្តាល​​ជន​ជាតិ​ជប៉ុន​​បំពេញ​តួនាទី​ជា​អាជ្ញា​កណ្តាល​FA Cup អង់​គ្លេស​ និង​ជាអាជ្ញា​កណ្តាល​​បរទេស​ទី​1 នៅ​អង់​គ្លេស​

Posted: 12 Nov 2011 10:29 PM PST

[Enter Caption]
ទីភ្នាក់ងារ​ព័ត៌មានបរទេស​កាលពីថ្ងៃទី​១២ វិច្ឆិកា ​ផ្សាយ​ឱ្យ​ដឹងថា លោក​ម៉ាសា​គី តូម៉ា ​អាជ្ញា​កណ្តាល​ជន​ជាតិ​ជប៉ុន បង្កើត​ប្រវត្តិ​សាស្ត្រ​​ថ្មី​នៅ​ក្នុង​មជ្ឈ​ដ្ឋាន​​បាល់​ទាត់​​អង់​គ្លេស​ នៅ​ពេល​ក្លាយ​ខ្លួន​ជា​អាជ្ញា​កណ្តាល​បរទេស​ដំបូង​បំពេញ​​តួនាទី​ក្នុងការ​ ប្រកួត FA Cup ​អង់​គ្លេស ​រដូវ​កាល ២០១១-២០១២ ។

ស៊ីបង្អែម​ញ៉ែ​អ្នក​លក់​​ត្រូវ​គេ​វាយ​បែក​ក្បាល​

Posted: 12 Nov 2011 10:28 PM PST

រាជធានីភ្នំពេញ​​​​ ៖ ​បុរស​ម្នាក់​​​​បាន​រង​របួស​​​​បែក​ក្បាល​​​យ៉ាង​ដំណំ​ហើយត្រូវ​​​ មិត្តភក្តិ​​​​នាំ​យក​ទៅ​មន្ទីរ​​​ពេទ្យ បន្ទាប់ពីត្រូវ​​​​ជន​​ដៃ​ដល់​​​​មួយ​ក្រុម​​ព្រួតគ្នា​វាយ​​​​ ព្រោះតែ​​​​បុរស​ម្នាក់​នោះ​ស៊ី​បង្អែម​ញ៉ែ​អ្នក​​លក់​ប៉ះ​ចំ​​សង្សា​​​រ​គេ ​។ ​​ហេតុ​ការណ៍​នេះ​​​​បានកើតឡើង​​​​នៅវេលាម៉ោង​​១០យប់ថ្ងៃទី​​​​​១០ វិច្ឆិកា ​​​​២០១១ ​នៅក្បែរ​ស្តុប​​​​បឹង​សាឡាង ​​ក្នុង​​​​សង្កាត់បឹង​សាឡាង ​ខណ្ឌទួលគោក​។​

ប្រធានាធិបតី​​​ចិន និងវៀតណាម​​ជួួបគ្នា​នៅក្រុង​​​ហូណូ​លូ​លូ​

Posted: 12 Nov 2011 10:27 PM PST

លោកប្រធានាធិបតីចិន និងប្រធានាធិបតីវៀតណាម
​​​ប្រធានាធិបតី​​​​ចិន លោក​ហ៊ូ​​ ជីន​​តាវ​ ​​បានជួប​​​​ពិភាក្សា​​​​​​គ្នា​កាលពីថ្ងៃទី ​១២ ​​វិច្ឆិកា នៅក្រុង​​​​ហូណូ​លូលូ ​កោះហាវ៉ៃ ជាមួយ​សមភាគីវៀត​ណាម ​​លោកជុង តាន់​​​សាង ផ្តោ​តលើ​​​ទំនាក់​ទំនង​​ទ្វេ​ភាគី​​​ និង​​បញ្ហា​ដទៃៗទៀត ​​​​ដែលមាន​ផល​ប្រយោជន៍​​​​រួមនៅ​ខាង​ក្រៅកិច្ច​​​​ប្រជុំ​កំពូល​​នៃ​វេទិ​ កា​​​​កិច្ច​​សហ​​ប្រតិបត្តិការ​​​សេដ្ឋកិ្ច​​អាស៊ី ប៉ាស៊ីហ្វិក ​APEC ​។​

ស្រវឹង​ធ្លាក់​​​​ភ្នែកជិះ​​ម៉ូតូ​ធ្លាក់​ប្រឡាយ​​​​បាន​សមត្ថ​កិច្ច​​​​ជួយ​

Posted: 12 Nov 2011 10:12 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​យុវជន​ម្នាក់ត្រូវ​បាន​សមត្ថកិច្ច​​នគរបាល​​ជួយស្រង់ចេញពី​ទឹក ខណៈ​​ស្រវឹង​​​​ធ្លាក់​​​​​ភ្នែក​ជិះ​​ម៉ូតូ​ធ្លាក់​ប្រឡាយ​​​ ។ ហេតុ​ការណ៍​​​នេះបានកើតឡើង​​​នៅវេលាម៉ោង​​​​៩​និង​​១០នាទី​យប់ថ្ងៃទី​​​​១១​ វិច្ឆិកា ​​២០១១ ​នៅ​ចំណុច​​​​ផ្លូវ​ភ្នំពេញ​-​​​​ហាណូយ​ កែង​ផ្លូវ​​​​សម្តេច​​ជា ស៊ីម ស្ថិត​ក្នុង​​​​សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ​។​

កីឡាករស្វ៊ីស​​ហ្វេដឺរ័រឈានចូលដល់វគ្គផ្តាច់ព្រ័ត្រប្រកួតតឺន្នីស Paris Mastersនៅបារាំង

Posted: 12 Nov 2011 10:12 PM PST

[Enter Caption]
កីឡាករ​ស្វ៊ីស​រ៉ូ​ជើ ហ្វេដឺរ័រ​បាន​សម្តែង​នូវ​ក្តី​រីក​រាយ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​បាន​ឈាន​ចូល ​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ប្រកួត​តឺន្នីស​កម្ម​វិធី​ Paris Masters​នៅ​​ទី​ក្រុង​ប៉ា​រីស​ប្រទេស​បារាំង កាល​ពី​ថ្ងៃ​សៅរ៍​ទី​១២​វិច្ឆិកា​កន្លង​មក​នេះ​។ ហ្វេ​ដឺរ័រ​​បាន​ឡើង​មក​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ​បន្ទាប់​ពី​បាន​យក​ ឈ្នះ​​កីឡាករ​ឆែក​ Tomas Berdychនៅ​​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ក្នុងលទ្ធផល​៦-៤និង​៦-៣។​ នេះ​ជា​លើក​ទី​១ហើយ​នៅ​ក្នុង​អាជីព​ដែល​ហ្វេដឺរ័រ​បាន​

ការប៉ះទង្គិចគ្នានៅ​ភាគខាង​ត្បូង​យេម៉ែនស្លាប់ពួក​សកម្ម​ប្រយុទ្ធ​6នាក់

Posted: 12 Nov 2011 07:54 PM PST

[Enter Caption]
អ្នកទទួលខុសត្រូវ​​​យេម៉ែន​​ស្នើ​មិនបញ្ចេញ​​​ឈ្មោះ​ម្នាក់​រាយការណ៍ថា ​យុទ្ធ​ជន​ស្និទ្ធ​​អាល់កៃ​ដា យ៉ាងតិច​​៦​នាក់​បានត្រូវ​​ស្លាប់​កាលពីថ្ងៃ​ទី​១២ ​​វិច្ឆិកា ​ក្នុងការ​ប៉ះ​ទង្គិច​គ្នា​​នានាជាមួយ​កង​ទ័ព​រដ្ឋាភិបាល​​​ នៅទីក្រុងហ្ស៊ីនជីបា ភាគ​ខាង​ត្បូង​​​យេម៉ែន ។

ឆេះអគារ​​​​រោងចក្រ​​កាត់ដេរ​​ខេម​​បូ​ហែនសាំ វេលា​ទៀបភ្លឺ​​​​​ខូចខាត​​​ផលិត​ផល​​​​​ជិត​​​​៥០ភាគរយ​

Posted: 12 Nov 2011 07:52 PM PST

រថយន្តពន្លត់អគ្គីភ័យ
រាជធានីភ្នំពេញ​​​​ ៖ ​អគារ​ផ្នែក​​​​វេចខ្ចប់​​​របស់​រោងចក្រ​​​កាត់ដេរ​ ខេម​​​​បូហែន​សាំ ត្រូវ​បាន​អគ្គិភ័យ​​ឆាបឆេះ​​​យ៉ាងសន្ធោសន្ធៅ​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ ផ្អើល​នៅ​​​​​វេលា​ទៀបភ្លឺ​​​​ដែល​​គេពុំដឹង​​ថា ​​​ការ​ឆាបឆេះ​​​​នេះ ​បណ្តាលមក​ពី​​​​​មូល​ហេតុអ្វី​ច្បាស់​​លាស់​​នោះ​ទេ​។​ ហេតុការណ៍​​​នេះ​​បាន​កើត​ឡើង​​​​កាលពីវេលា​ម៉ោង​​​​​២​និង​​៥០នាទី​​រំលង​ អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៣ វិច្ឆិកា ​​២០១១ នៅ​ក្នុងរោងចក្រ​​​កាត់ដេរ​​​ ខេម​បូហែ​​ន​សាំ

​ម៉ូតូបុក​​ម៉ូតូ របួសធ្ងន់ និងស្រាល​​​២នាក់​

Posted: 12 Nov 2011 07:35 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​គ្រោះថ្នាក់ចរាចរណ៍​​​ដែលបង្ក​ឡើង​ដោយ​ម៉ូតូបុកម៉ូតូ​បានបណ្តាល​ឱ្យ​​​ អ្នកបើកបរ​​​​ទាំង​សង​ខាង​​​​​​​រង​របួសធ្ងន់ និង​​ស្រាល ​​ត្រូវបញ្ជូនទៅ​​មន្ទីរ​ពេទ្យភ្លាម​ៗ ​។ ហេតុការណ៍​​​នេះបានកើតឡើង​​​​នៅវេលាម៉ោង​​៩​និង​​​៥០នាទី​​​​យប់ថ្ងៃទី​​១១ វិច្ឆិកា​​​​ ២០១១ នៅលើ​ផ្លូវ​​​​​​លេខ​​៥៩៨ ស្ថិត​ក្នុង​​​សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​។​

ការជួបគ្នា​រវាងប្រធានាធិបតី​​ចិន​និង​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ក្រៅ​កិច្ច​ប្រជុំ​កំពូល APEC

Posted: 12 Nov 2011 07:33 PM PST

លោកនាយករដ្ឋមន្រ្តី និងប្រធានាធិបតីចិន
​ប្រធានាធិបតី​​ចិន​លោកហ៊ូជីនតាវបានជួប​ពិភាក្សា​​គ្នា​​កាលពី​ថ្ងៃទី១២ វិច្ឆិកា នៅទី​ក្រុង​​ហូណូ​ លូលូ កោះហាវ៉ៃ ​ជាមួយនាយករដ្ឋ​មន្ត្រី ជប៉ុន លោកយូស៊ី ហ៊ីកូ ​ណូដា​ស្តីពី​​ទំនាក់ទំនង​ ទ្វេ​​ភាគី​ និង​បញ្ហា​ទាំង​ឡាយ​ដែលមាន​ផល​ប្រយោជន៍​​រួម​នៅ​ខាង​ក្រៅ​កិច្ច​ប្រជុំ​ កំពូល​របស់​​វេទិកា​កិច្ច​សហប្រតិបត្តិ​ការ​​សេដ្ឋកិច្ច​​អាស៊ី​ ប៉ាស៊ីហ្វិក APEC ។

ព្រះអាទិត្យ​​រៀប​អស្តង្គតនៅរដ្ឋហាវ៉ៃអាមេរិក

Posted: 12 Nov 2011 07:30 PM PST

[Enter Caption]
ទិដ្ឋភាព​​ដែល​​បង្ហាញ​នេះ​ជា​រូប​ភាព​ដ៏ស្រស់​​ស្អាត​​​ ខណៈ​ពេល​ព្រះ​អាទិត្យ​​រៀប​អស្តង្គត នៅ​បរិវេណ​ឆ្នេរសមុទ្រ​​​វ៉ាយ​គីគី ​ក្នុង​ទីក្រុង​ហូណូ​លូលូ ​រដ្ឋ​ហាវ៉ៃ សហរដ្ឋអាមេរិក កាលពី​​ថ្ងៃទី​៩ វិច្ឆិកា ។ ក្រុងហូណូ​លូលូ​​​​​ស្ថិត​ក្នុង​អំឡុង​​ពេល​ធ្វើ​ជា​​ម្ចាស់​ផ្ទះ​​រៀបចំ​​ កិច្ច​​ប្រជុំ​​​​រដ្ឋមន្ត្រី​​​ហិរញ្ញ​វត្ថុ​​​ និង​ជំនួប​កំពូល​មេដឹក​នាំ​ សហរដ្ឋអាមេរិក​​អាស៊ី-ប៉ាស៊ីហ្វិក​​​ (APEC)។ រូប​ភាព​​ព្រះអាទិត្យ​​​រៀបអស្តង្គត​នេះ​​ចាត់​​ទុក​ថា​ជា​​ទេសភាព​​​

គ្រាប់ពេជ្រ​ទំហំ​110,3ការ៉ាត់​​តម្លៃ​​​ពី11ទៅ​15​លាន​ដុល្លារ

Posted: 12 Nov 2011 07:30 PM PST

[Enter Caption]
​​ស្ថាប័ន​ដេញ​ថ្លៃ​​វត្ថុ​មាន​តម្លៃ​ដ៏​ល្បី​ឈ្មោះ​ «សូថេប៊ី» ត្រៀម​​​បើក​ដេញ​​​ថ្លៃ​ពេជ្រ​​គ្រាប់​​ពណ៌​​​លឿង​​«​សាន់​​​ដ្រប់»​ នៅ​ថ្ងៃទី​១៥ វិច្ឆិកា នៅឯ​សណណ្ឋាគារ​«​បូ-រីវ៉ាច»ក្នុង​​ទីក្រុង​ហ្សឺណែវ ប្រទេសស្វ៊ីស ។ ​ពេជ្រ​​​ដ៏​មហិមា​​​នោះ​​ជា​​រូប​ពេជ្រ​​​គ្រាប់​តំណក់​ទឹក​មាន​ទំហំ​​ធំ​ ១១០,៣​​ ការ៉ាត់​ ដែល​ប្រទះ​​​ឃើញ​កាលពី​​ឆ្នាំ​មុន​នៅ​​​អាហ្វ្រិក​​​ខាងត្បូង​​​និង​​ រំពឹងថា​នឹង​ត្រូវ​ដេញ​​ថ្លៃ​​ក្នុង​​តម្លៃប្រហែល​​ពី​១១ទៅ​១៥​លាន​ដុល្លារ

ផ្សែងភ្នំភ្លើង​នៅ​ក្វាតេម៉ា​ឡា​កម្ពស់​​500ម៉ែត្រ​

Posted: 12 Nov 2011 07:29 PM PST

[Enter Caption]
ក្នុង​​រូប​ភាព​​​ផ្សែងខ្មៅ​​​ខ្មួល​បាញ់​ទៅលើ​​​លំហ​​អវកាស​នេះ​ជា​ការ​ ផ្ទុះ​​របស់​ភ្នំភ្លើង​​​សាន់​ទីយ៉ា​ ទីតូ ស្ថិត​​នៅ​តំបន់​កេត​​សាល​តេ​ណានហ្គោ ឆ្ងាយ​ពី​​ក្រុង​​ក្វា​តេម៉ា​ឡា ស៊ីធី រាជធានី​​​របស់​ប្រទេស​ក្វាតេម៉ាឡា​ ហ្រហែល​២១៧​គីឡូ​ម៉ែត្រ​ កាលពី​ថ្ងៃទី១០ វិច្ឆិកា​ ។​

ព្រះអង្គម្ចាស់​វីល្លៀម​មាន​គម្រោង​​​​ឃ្លាត​ពី​ជាយា6សប្តាហ៍

Posted: 12 Nov 2011 07:27 PM PST

[Enter Caption]
​រូប​ថត​​​នោ​ក្នុង​គ្រា​ព្រះអង្គ​ម្ចាស់​​​វីល្លៀម​ និង​ព្រះ​នាង​ខេត​ធឺរីន ​ដាស​ឆេស យាង​​ធ្វើ​ទស្សនកិច្ច​នៅទី​ស្នាក់​​ការ​​អង្គការ​ UNICEF នៅ​​​ទីក្រុង​​កូប៉េន​​​ហាក ប្រទេស​​​ដាណឺម៉ាក​ កាលពី​​​ថ្ងៃទី​​២ វិច្ឆិកា ​។​ ​ក្នុង​​អំឡុង​ពេល​​ចុង​ក្រោយ​​​នេះ​​តាម​របាយ​ការណ៍​​​​ពីទីភ្នាក់ងារ​​អង់ ​គ្លេស​ជាច្រើន​​ច្បាប់​​ផ្សាយ​​​ថា ព្រះអង្គ​ម្ចាស់​វីល្លៀម​​ មាន​កំណត់​ពេល​​នឹង​ធ្វើ​​​ដំណើរ​​ប្រតិបត្តិ​ការ​ភារកិច្ច​រួមជាមួយ​ អង្គភាព​​ឧទ្ធម្ភាគចក្រ​​​ជួយ​សង្គ្រោះ​​​របស់​​

​ផ្ទុះ​​ឃ្លាំង​គ្រាប់​​​មួយ​នៅភាគនិរតី​​ក្រុងតេហេរ៉ង់​​​​ស្លាប់27នាក់​

Posted: 12 Nov 2011 07:26 PM PST

​​យោងតាម​​តុល្យការ​ថ្មី​ចេញផ្សាយ​​កាលពី​ថ្ងៃ​ទី​​​១២ វិច្ឆិកា ​ដោយ​ទូរទស្សន៍​​រដ្ឋអ៊ីរ៉ង់​​​​ថា មនុស្ស​យ៉ាង​តិច​​២៧​នាក់​ស្លាប់ ហើយ​ជាច្រើន​នាក់​​​ទៀត​ត្រូវ​​​របួស​​នា​ថ្ងៃទី​​១២ វិច្ឆិកា ​នេះ ដោយសារ​​​ការផ្ទុះ​​ឃ្លាំង​ស្តុក​​គ្រាប់​រំសេវ​មួយ​នៅ​ឯ​មូលដ្ឋាន​​យោធាមួយ ​កន្លែង​ស្ថិត​​នៅ​ភាគនិរតី​​ក្រុងតេហេ​រ៉ង់​។​

សម្ព័ន្ធ​អារ៉ាប់​ព្យួរ​ជើង​​ប្រទេស​ស៊ីរី

Posted: 12 Nov 2011 07:24 PM PST

ទិដ្ឋភាពក្នុងកិច្ចប្រជុំ
សម្ព័ន្ធ​​​អារ៉ាប់​បានសម្រេច​​កាលពី​ថ្ងៃ​ទី១២ ​វិច្ឆិកា ​ព្យួរ​​ជើង​ប្រទេស​​​ស៊ីរី​ហើយ ។ ​នេះ​ជា​ការ​ប្រកាស​របស់នាយករដ្ឋ​​មន្ត្រី​​កាតាលោកហាម៉ាដ ​ប៊ីន ​ចាស៊ីមអាល់​​ ថានី ក្នុង​សេចក្តី​ប្រកាសជា​ផ្លូវ​ការ​មួយ​ចេញផ្សាយ​ក្រោយកិច្ចប្រជុំ​បន្ទាន់​​ ថ្នាក់​រដ្ឋ​​មន្ត្រី​ការបរទេស​​​អារ៉ាប់ ​ផ្តោ​ត​លើ​​​​ការ​ពិនិត្យ​សភាព​​​ការណ៍​នៅស៊ីរី ។

មកពី​​បុណ្យ​អក​អំបុកសំពះព្រះ​ខែ​ត្រូវគប់នឹងដុំ​ឥដ្ឋផុងលលាដ៍

Posted: 12 Nov 2011 07:24 PM PST

បុរសរងគ្រោះ
រាជធានីភ្នំពេញ ៖ ​ យុវជន​ម្នាក់​​រង​របួស​​​បែក​ក្បាល​ផុង​លលាដ៍​​ ព្រោះ​តែយុវជន​ម្នាក់​ទៀត​​ប្រើ​ឥដ្ឋ​បួន​ជ្រុង​គប់​នៅ​ពេល​ជិះម៉ូតូ​ចេញពី​ កន្លែង​រាំ​នៅវត្ដ​មួយក្នុង​ពិធី​បុណ្យអក​អំបុក​សំពះព្រះខែ​ កាលពី​វេលា​ម៉ោង​១២​​អធ្រាត្រថ្ងៃ​ទី​១០ វិច្ឆិកា ឆ្នាំ​២០១១ ​ក្នុង​ភូមិ​បោះ​ញែ​ង ឃុំ​ទឹកឈូ ស្រុក​កំពត ខេត្ដកំពត ។ ជន​រង​គ្រោះ​​កំពុង​សម្រាក​​ព្យាបាលនៅមន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ ​។

ថៃហ្គ័រ វូដសម្តែងការមិនសប្បាយចិត្តបន្ទាប់ពីបញ្ចប់3ជុំប្រកួត ស្ថិតក្នុងលំដាប់ទី8ស្ទួន

Posted: 12 Nov 2011 07:18 PM PST

កីឡាករ​អា​មេរិក​ថៃ​ហ្គ័រ វូដ
កីឡាករ​អា​មេរិក​ថៃ​ហ្គ័រ វូដ​បាន​ជួបនឹង​ការ​អស់​សង្ឃឹម​ជា​ថ្មី​ម្តង​ទៀត​បន្ទាប់​ពី​បញ្ចប់​៣ជុំ​ ប្រកួត​ក្នុង​ក្រប​ខណ្ឌ Australian Open ​ដណ្តើម​បាន​ត្រឹម​តែ​ចំ​ណាត់ថ្នាក់​លេ​ខ៨​ស្ទួន​ប៉ុណ្ណោះ​។ បញ្ចប់​ជុំ​ទី​៣​កាល​ពី​ថ្ងៃ​សៅរ៍​ទី​១២​វិច្ឆិកា​នៅ​ក្រុង​ស៊ីដ​នី​ វូដធ្វើ​បាន​លទ្ធផល​៣អូ​វើ​ប៉ា​ ៧៥​។

បបួលនាង​ជិះម៉ូតូដើរលេង​​​​​ប៉ុនប៉ង​​ចាប់​រំលោភ​​​ត្រូវជាប់ខ្នោះ​

Posted: 12 Nov 2011 07:16 PM PST

បុរសជាប់ចោទ
​ខេត្តពោធិ៍សាត់​​​​​ ៖ ​យុវជនម្នាក់​ក្នុង​ចំណោម​​​ពីរនាក់​បាន​ត្រូវ​​​នារីខារ៉ាអូខេ​​ប្តឹង​ ប៉ូលិស​​ឱ្យ​ឃាត់ខ្លួន​​ ខណៈ​ពេល​​​នាំគ្នា​​​ទៅច្រៀង​ខារ៉ាអូខេ​​​​មិន​បាន ​​​​ដោយសារ​​​​ដល់ម៉ោង​ម្ចាស់ហាង​គេ​បិទ​​ហាង​​ ក៏បបួល​នាងៗ​​​ជិះម៉ូតូ​​​ដើរលេង​​​​នៅ​​​កន្លែង​អក​អំបុក ប៉ុន្តែ​ប៉ុន​ប៉ង​​យកទៅ​​ចាប់រំលោភ​​​នៅ​ឯវាលស្រែ​​​ តែមិន​បាន​សម្រេច​។ ​​ករណី​ចាប់​រំលោភ​​​​សេពសន្ថវៈ​​នេះ​បាន​​កើតឡើង​កាល​ពី​យប់​​​ថ្ងៃទី​​​១១ វិច្ឆិកា ​​​​ចំថ្ងៃ​អក​អំបុក​​ សំពះព្រះខែ ​​​នៅភូមិ​​​

រថយន្ត​វីហ្គោ​​ដែលចោរ​ប្លន់​​​ថៅកែ​​​សំណង់​នៅ​​កំពង់ចាម​​រកឃើញ​​ប្រគល់​ឱ្យ​ម្ចាស់​ដើម​​វិញ​ហើយ​

Posted: 12 Nov 2011 07:05 PM PST

រថយន្តដែលរកឃើញវិញ
រាជធានីភ្នំពេញ​​​​ ៖ រថយន្តវីហ្គោ​ ស៊េរី​ទំនើប​ ដែល​ចោរ​​​​៥នាក់​​​ប្រដាប់​ដោយ​កាំភ្លើង​​​​អាកា​​​​២ដើម ឆ្មក់​ចូល​ប្លន់​​​ផ្ទះថៅកែ​​គ្រឿង​​សំណង់​​នៅស្រុកជើង​​ព្រៃ​​​​ ខេត្តកំពង់ចាម​​ យកលុយ​​ គ្រឿង​អលង្ការ និង​រថយន្ត​​​រត់គេចខ្លួន​នោះ​​​ ឥឡូវ​​​​ត្រូវ​​បាន​គេ​ប្រទះ​ឃើញ​រថយន្ត​​វិញហើយ ​ក្រោយ​ពេលអំពើ​ប្លន់​​​ និង​រត់គេចខ្លួន​​បាន​​​២​ថ្ងៃ​​​ដែលបង្ក​ឱ្យ​​​មានការ​ភ្ញាក់​ផ្អើល​​​យ៉ាង ​ខ្លាំង​នៅខេត្ត​កំពង់ចាម​ ​និង​រាជធានីភ្នំពេញ ។​

ក្នុង​ឱកាស​​​​បុណ្យ​​អុំ​ទូក​មាន​​​​ភ្ញៀវ​​​ទេស​ចរជាង​​៥ម៉ឺន​​នាក់​បាន​មក​លេង​​​​ខេត្តព្រះ​សីហនុ​

Posted: 12 Nov 2011 06:53 PM PST

ភ្ញៀវមកកម្សាន្តនៅឆ្នេរខេត្តព្រះសីហនុ
ខេត្ត​​ព្រះសីហនុ​​​​​ ៖ ​នា​ឱកាស​បុណ្យអុំទូក​​​ អក​​អំបុក សំពះព្រះខែ ប្រពៃណី​​​ខ្មែរ​ឆ្នាំ​​២០១១ ​​ចាប់ពីថ្ងៃទី​​៩ ដល់​ថ្ងៃទី​​​១១ វិច្ឆិកា ​​នៅខេត្ត​ព្រះ​សីហនុ ​​ដែលជាទីក្រុង​​​​​ទេសចរណ៍​​ ​លំហសមុទ្រ​​​ឆ្នេរ ដែនកោះ និង​ព្រឹក្សា​​​ព្រៃ​ធម្មជាតិ​ ទទួល​បាន​​​ភ្ញៀវ​ទេសច​រ​​​៥៥.៤៨២​នាក់​ ​ចំនួននេះ​បើ​ប្រៀប​ធៀប​​​ទៅនឹង​បុណ្យអុំទូក​​កាលពីឆ្នាំ​​២០១០ គឺ​​មាន​ការ​កើនឡើង​។ ​នេះបើ​តាម​ការ​អះអាង​របស់​មន្ត្រី​​​​នៃមន្ទីរ​​​ទេសចរណ៍​​​ខេត្តព្រះ​ សីហនុ​។​

ប្រមុខ​​រដ្ឋាភិបាល​​អ៊ីតាលី​សុខចិត្ត​​​សុំ​លាលែង​​​​ចេញពី​​តំណែង​​​ហើយ​

Posted: 12 Nov 2011 06:51 PM PST

លោកនាយករដ្ឋមន្រ្តីអ៊ីតាលី
​ទីភ្នាក់ងារ​​​​ព័ត៌មានអ៊ីតាលី ANSA រាយ​ការណ៍​​​ថា នាយករដ្ឋមន្ត្រី​​​​​អុីតាលី លោក​ស៊ីល​វីយ៉ូ​ប័រលូស្កូនី កាលពី​​យប់ថ្ងៃទី​​​១២​ វិច្ឆិកា ​បាន​ដាក់​ពាក្យ​សុំ​លាលែង​​​​ជូនចំពោះ​​​ប្រធានាធិបតី​​លោកហ្ស៊ីអ័រ ហ្ស៊ី​​​យ៉ូ ណា​ប៉ូលី ​តាណូ រួច​ហើយ​។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!