The Phnom Penh Post - KHMER: “គណបក្សពីរនឹងប្រកួតប្រជែងដណ្ដើមតំណែងក្រុមប្រឹក្សាខណ្ឌថ្មី” plus 9 more |
- គណបក្សពីរនឹងប្រកួតប្រជែងដណ្ដើមតំណែងក្រុមប្រឹក្សាខណ្ឌថ្មី
- បណ្ដាញស្ត្រីរៀបចំធ្វើយុទ្ធនាការដើម្បីពង្រឹងសមត្ថភាពស្ត្រី
- សកម្មជនសិទ្ធិមនុស្សថា យ៉ាងតិច៦៩នាក់ស្លាប់នៅស៊ីរីកាលម្សិលមិញ
- CITA ស្នើក្រសួងអប់រំផ្តល់សៀវភៅមេរៀនដល់សិស្សានុសិស្ស
- China Mobile ថានឹងបញ្ចប់គម្រោងសាកល្បងសេវា 4G នៅខែមិថុនាឆ្នាំក្រោយ
- ម៉ានីលរិះគន់ថា អាស៊ានពុំមានឯកភាពលើបញ្ហាជម្លោះជាមួយចិន
- រើសបានប្រធានសង្ឃកម្ពុជាក្រោមថ្មីក្រោយកៅអីទំនេរជាង១ឆ្នាំ
- នគរបាលខេត្តកំពង់ចាមចាប់ខ្លួនជនក្លែងអត្តសញ្ញាណប័ណ្ណ
- ប្រេងធ្លាក់ថ្លៃទាបពីរថ្ងៃជាប់គ្នាដោយសារក្ដីបារម្ភពីវិបត្តិអឺរ៉ុប
- អូបាម៉ានឹងលាតត្រដាងផែនការពង្រឹងវត្តមានយោធានៅតំបន់សមុទ្រចិនខាងត្បូង
គណបក្សពីរនឹងប្រកួតប្រជែងដណ្ដើមតំណែងក្រុមប្រឹក្សាខណ្ឌថ្មី Posted: 15 Nov 2011 01:53 AM PST ភ្នំពេញៈ មានតែគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច និងគណបក្ស សម រង្ស៊ី ដែលជាគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា ដែលនឹងចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាខណ្ឌពោធិ៍សែនជ័យ ដែលទើបបង្កើតឡើងថ្មី តាមរយៈការកាត់ដីមួយចំណែកពីខណ្ឌដង្កោ។ នេះដោយយោងតាមការប្រកាសរបស់មន្ត្រីគណៈកម្មាធិការរៀបចំការបោះ ឆ្នោតកម្ពុជា (គ.ជ.ប.) នាថ្ងៃអង្គារណេះ។ |
បណ្ដាញស្ត្រីរៀបចំធ្វើយុទ្ធនាការដើម្បីពង្រឹងសមត្ថភាពស្ត្រី Posted: 15 Nov 2011 01:36 AM PST ភ្នំពេញៈ បណ្តាញស្ត្រីរបស់គណបក្សនយោបាយចំនួនប្រាំ កំពុងតែធ្វើវេទិការសារធារណៈទាំងថ្ងៃទាំងយប់មួយនៅក្នុងខេត្ត គោលដៅចំនួន ៩ ដើម្បីលើកកម្ពស់ និងពង្រឹងសមត្ថភាពស្ត្រីនៅកម្ពុជា។ |
សកម្មជនសិទ្ធិមនុស្សថា យ៉ាងតិច៦៩នាក់ស្លាប់នៅស៊ីរីកាលម្សិលមិញ Posted: 15 Nov 2011 01:27 AM PST បៃរ៉ូតៈ សកម្មជនបាននិយាយនៅថ្ងៃអង្គារនេះថា យ៉ាងហោចណាស់មនុស្សចំនួន ៦៩នាក់ ត្រូវបានគេសម្លាប់នៅភាគខាងត្បូងប្រទេសស៊ីរីនៅថ្ងៃចន្ទម្សិល មិញ ដែលភាគច្រើនស្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងទាហានចុះចូលនឹង ក្រុមបាតុករ និងទាហានមានភក្តីភាពនឹងប្រធានាធិបតី បាសារ អាល់ អាសាដ។ |
CITA ស្នើក្រសួងអប់រំផ្តល់សៀវភៅមេរៀនដល់សិស្សានុសិស្ស Posted: 15 Nov 2011 01:13 AM PST ភ្នំពេញៈ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានស្នើសុំឲ្យរដ្ឋមន្រ្តីក្រសួងអប់រំ ផ្តល់សៀវភៅសិក្សា សម្រាប់សិស្សានុសិស្សឲ្យបានគ្រប់គ្រាន់នៅតាមសាលារៀនទូទាំង ប្រទេស។ |
China Mobile ថានឹងបញ្ចប់គម្រោងសាកល្បងសេវា 4G នៅខែមិថុនាឆ្នាំក្រោយ Posted: 15 Nov 2011 01:04 AM PST ប៉េកាំងៈ ក្រុមហ៊ុន China Mobile Communications Corp ដែលជាក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទដៃធំជាងគេរបស់ពិភពលោកគិតតាម ចំនួនអតិថិជន បានឲ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួន នឹងបញ្ចប់ការសិក្សាបណ្តាញទូរស័ព្ទ4G របស់ខ្លួនក្នុងដំណាក់កាលបន្ទាប់នេះនៅខែមិថុនា ដោយសារក្រុមហ៊ុននេះ កំពុងព្យាយាមទាក់ទាញក្រុមហ៊ុនផលិតទូរស័ព្ទដៃជាច្រើនរួមមាន ទាំងក្រុមហ៊ុន Apple Inc ផងដែរ។ |
ម៉ានីលរិះគន់ថា អាស៊ានពុំមានឯកភាពលើបញ្ហាជម្លោះជាមួយចិន Posted: 15 Nov 2011 12:48 AM PST ម៉ានីលៈ ប្រទេសហ្វីលីពីន បានរិះគន់បណ្ដាប្រជាជាតិនៅតំបន់អាស៊ីអាគ្នេយ៍ ដោយសារតែបណ្ដាប្រទេសទាំងនេះបានអនុញ្ញាតឲ្យការគិតគូរតែផល ប្រយោជន៍សេដ្ឋកិច្ច និងនយោបាយរបស់ខ្លួន ចូលមកក្នុងជំហរឯកភាពគ្នានៅក្នុងបញ្ហាជម្លោះនៅតំបន់សមុទ្រចិន ខាងត្បូងជាមួយប្រទេសចិន ដោយទីក្រុងម៉ានីលនិយាយថា ក្រុមនយោបាយមួយនេះ ចាំបាច់ត្រូវតែបង្ហាញថា បញ្ហានេះមានពាក់ព័ន្ធនឹងគ្នា។ |
រើសបានប្រធានសង្ឃកម្ពុជាក្រោមថ្មីក្រោយកៅអីទំនេរជាង១ឆ្នាំ Posted: 15 Nov 2011 12:14 AM PST ភ្នំពេញៈ គណៈកម្មាធិការនាយក នៃសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម បានបោះឆ្នោតជ្រើសរើសប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោមកាល ពីថ្ងៃអាទិត្យ ជំនួសឲ្យព្រះតេជគុណ យឿង សិន ដែលបានសុគតកាលពីឆ្នាំមុន។ |
នគរបាលខេត្តកំពង់ចាមចាប់ខ្លួនជនក្លែងអត្តសញ្ញាណប័ណ្ណ Posted: 14 Nov 2011 11:44 PM PST កំពង់ចាមៈ សមត្ថកិច្ចនគរបាល និងព្រះរាជអាជ្ញារងខេត្តកំពង់ចាម បានឃាត់ខ្លួនមនុស្សបីនាក់ ក្នុងនោះមានបុរសម្នាក់ជាមេខ្យល់ និងគូស្វាមីភរិយាមួយគូ កាលពីថ្ងៃទី១៤-១៥ វិច្ឆិកា ពីបទបានលួចធ្វើអត្តសញ្ញាណប័ណ្ណក្លែងក្លាយជូនប្រជាពលរដ្ឋ។
|
ប្រេងធ្លាក់ថ្លៃទាបពីរថ្ងៃជាប់គ្នាដោយសារក្ដីបារម្ភពីវិបត្តិអឺរ៉ុប Posted: 14 Nov 2011 11:37 PM PST ញូវយ៉កៈ ប្រេងត្រូវបានទិញលក់ក្នុងតម្លៃទាបក្នុងរយៈពេលពីរថ្ងៃនៅ ទីក្រុងញូវយ៉ក ដោយសារការព្យាករថា សហគមន៍អឺរ៉ុប នឹងព្យាយាមទប់ស្កាត់វិបត្តិបំណុលរបស់ខ្លួន ដែលជាសញ្ញាបង្ហាញនូវការធ្លាក់ចុះស្តុកប្រេងនៅអាមេរិក ដែលជាប្រទេសប្រើប្រាស់ប្រេងឆៅធំជាងគេរបស់ពិភពលោក។ |
អូបាម៉ានឹងលាតត្រដាងផែនការពង្រឹងវត្តមានយោធានៅតំបន់សមុទ្រចិនខាងត្បូង Posted: 14 Nov 2011 11:22 PM PST ហូណូលូលូៈ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា នឹងលាតត្រដាងនូវផែនការនានា ដើម្បីពង្រឹងវត្តមានកងទ័ពអាមេរិកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិច នៅអំឡុងដំណើរមួយនៅសប្ដាហ៍នេះ ទៅកាន់ប្រទេសអូស្ត្រាលី ជាទីដែលលោកសង្ឃឹមរឹតបន្តឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត អាមេរិកដ៏រឹងមាំមួយនេះ។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |