Koh Santipheap Daily

Koh Santipheap Daily


សហរដ្ឋអាមេរិក ចិន និងរុស្ស៊ី​​​ព្រម​ព្រៀង​លើ​បញ្ហា​នុយ​ក្លេអ៊ែរ​ប្រទេសអ៊ីរ៉ង់

Posted: 13 Nov 2011 11:46 PM PST

សហរដ្ឋអាមេរិកបានព្រមព្រៀងជាមួយប្រទេសរុស្ស៊ីនិង​ចិន ក្នុងការធានាថា ប្រទេស​អ៊ីរ៉ង់ ធ្វើតាមកាតព្វកិច្ចអន្តរជាតិលើកម្មវិធីនុយ​ក្លេអ៊ែរ ។ មន្ត្រីជាន់​ខ្ពស់នៃសេតវិមាន​បាននិយាយ​កាលពី​ថ្ងៃអាទិត្យ ទី១៣​ ​វិច្ឆិកា​​ ថា ​លោក​ប្រធានាធិបតីអាមេរិកអូបាម៉ា បានជួប​ដា​ច់​ដោយឡែកជាមួយលោកប្រធានាធិបតីចិន Hu Jintao និងលោកប្រធានាធិបតី​រុស្ស៊ី​Dmitry Medvedev លើកោះហាវ៉ៃ ក្នុងពេល​មាន​កិច្ចប្រជុំកំពូលAPEC។

ស្លាប់​7នាក់​ របួស31​នាក់​ ក្នុងការ​ផ្ទុះ​មួយនៅចិន​

Posted: 13 Nov 2011 11:46 PM PST

[Enter Caption]
យោងតាម​ទីភ្នាក់ងារ​​ព័ត៌មានចិន​ស៊ីនហួ​ថា ​​​តុល្យការ​​​អ្នកស្លាប់ឡើង​ដល់​​​​៧នាក់ ​​​ហើយ​​មនុស្ស​​​​៣១នាក់​ត្រូវរបួស​​ក្នុងការ​​​ផ្ទុះ ដែល​កើតមាន​​កាលពីព្រឹកថ្ងៃទី​​​​១៤ វិច្ឆិកា ក្នុង​​​​អគារ​ពាណិជ្ជកម្ម​មួយស្ថិតនៅ​ជាយក្រុង​​​​ស៊ីអាន ​ទីប្រជុំ​ជន​​​ខេត្ត​​សាន់​ស៊ី​។​

ប្រទេស​ភូមាដោះ​លែង​អ្នក​ទោស​បន្ថែម​ទៀត​

Posted: 13 Nov 2011 11:44 PM PST

ប្រទេសមីយ៉ាន់ម៉ា (ភូមា) បាន​ប្រកាស​ពីការ​លើក​លែង​ទោសថ្មី​មួយទៀត​នៅ​​ថ្ងៃចន្ទ​ ទី១៤ វិច្ឆិកា ២០១១ ​​ក្នុង​នោះ​ក៏មាន​អ្ន​ក​ទោស​នយោ​បាយ​​ផង​ដែរ។​ នេះបើតាម​មន្ត្រី​រដ្ឋាភិបាល​និយាយ​កាលពី​​ថ្ងៃ​អាទិត្យ​​។ មន្ត្រី​ម្នាក់​បាននិយាយ​ប្រាប់សារព័ត៌មាន​AFP ដោយសុំ​មិន​បញ្ចេញឈ្មោះថា មានអ្នក​ទោស​​ខ្លះ​​​ត្រូវ​បាន​​ដោះ​លែង​ក្នុង​ថ្ងៃច​ន្ទ​ ហើយ​អ្នក​ទោស​មួយ​ចំនួន​ដែល​មក​ពី​ពន្ធ​នាគារ​ក្រៅ​ក្រុង​Yangon ក៏​​ត្រូវ​​បាន​ដោះលែង​​ផង​​​ដែរ។

កីឡា​ករ​បាល់​អោប​អាមេរិក​បង្ហាញ​​ភាព​សប្បាយរីករាយ​ដោយ​​រត់​ទៅអោប​ស្ត្រី​អ្នក​សាទរ​​​របស់ក្លឹប​​​គូ​ប្រជែង​

Posted: 13 Nov 2011 11:42 PM PST

[Enter Caption]
ការប្រកួត​​បាល់​អោប​អាមេរិក​(NfL) ​បាន​​​បង្ហាញ​​​រូប​ភាព​​​គួរ​ឱ្យ​​ព្រឺព្រួច របស់​​​កីឡាករ​​ដេវីដ​​ ណេល​សុន ខ្សែ​​បម្រើ​ក្លឹប​ Buff alo Bils ដោយ​​​ដឹក​នាំ​​ក្លឹប​​ធ្វើ​ជា​ភ្ញៀវ​​​​ទៅ​​សួរសុខទុក្ខ​​​ក្លឹប​​​ Dallas នៅ​​​ឯទីលាន​​ប្រកួត​​​ខូវបយ​​​​​​ស្តេឌៀម​​កាលពី​​ថ្ងៃ​អាទិត្យ​​កន្លងទៅ​ ។

កីឡាករហ្វាំង​ឡង់​ឡាត​វ៉ា​ឡា​ឈ្នះជើងឯកប្រណាំងរថយន្ត Wales Rally GB នៅ​ប្រទេស​វ៉េល​

Posted: 13 Nov 2011 11:39 PM PST

[Enter Caption]
កីឡាករហ្វាំង​ឡង់​ហ្សា​រី​ម៉ាត់​ទី ឡាត​វ៉ា​វ៉ា​ឡា​(Jari-Matti Latvala)​​​បាន​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​​ពាន​ជើង​ឯក​នៃការ​ប្រណាំង​រថយន្ត ​ប្រភេទ​រែលលី​កម្ម​វិធី​ Wales Rally GB ​បន្ទាប់​ពី​បាន​យក​ឈ្នះ​ការ​ប្រណាំង​នៅ​ដំ​ណាក់​ផ្តាច់​ព្រ័ត្រ​កាល​ថៃ្ង​ អាទិត្យ​​​ទី១៣ខែ​វិច្ឆិកា​​​​​​កន្លង​មក​នេះ​។ ការ​ប្រណាំង​នេះ​ត្រូវ​បាន​បញ្ចប់​នៅក្រុង​ Llangurig ប្រទេស​វ៉េល​។

សង្ឃ​ចែវទូក​​​បិណ្ឌ​បាត​ចង្ហាន់​​​​នៅ​ប្រទេស​​ថៃ​

Posted: 13 Nov 2011 11:39 PM PST

[Enter Caption]
បច្ចុប្បន្ន​ស្ថាន​ភាព​​ទឹក​នៅ​វត្ត​អម្រឹត​​​នៅ​ខេត្ត​​នុន​ថាបុរី ​​​បង្កើត​ផល​វិបាក​ ខណៈ​ពេល​នៅ​មិន​​ទាន់​​ស្រក​ចុះ​ និង​កំពុង​បង្កើត​ទឹក​​កខ្វក់​​​មាន​ក្លិន​​ស្អុយ ដោយ​​ហេតុ​​​ការណ៍​​​គ្រោះ​​​ទឹក​ជំនន់​ដែល​​អូសបន្លាយ​​​រយៈ​ពេល​​​យូរ​​​ នេះ​​​​កើត​​ឡើង​​នៅ​ប្រទេស​​ថៃ ។​

ចាប់ខ្លួន​អ្នក​លេង​កន្ទុយ​លេខ​2នាក់​​

Posted: 13 Nov 2011 11:36 PM PST

ជនជាប់ចោទទាំង២នាក់
ខេត្ត​កំពត ៖​ អ្នក​លេង​កន្ទុយ​លេខ​២​នាក់ ត្រូវ​បាន​នគរ​បាល​​ការិយា​ល័យ​​កម្រិត​ស្រាល​នៃ​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​ ខេត្ត​ឃាត់​ខ្លួន កាល​ពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​១១ វិច្ឆិកា ​ខណៈ​ពេល​​ពួក​គេ​ទាំង​២​នាក់នេះ កំពុង​​តែ​អង្គុយ​សរសេរ​ចម្លង​លេខ​ឆ្នោត​​ពីរ​នាក់​លក់​ផ្សេង ដើម្បី​ជា​ការ​ងាយ​ស្រួល​ពិនិត្យ​មើល​កន្ទុយលេខ​​​ណា​ដែល​មាន​គេ​ចាក់​ធំ​ ឬ​ចាក់​តូច​។

ស្រូវ​​​ម្លិះ​​​​របស់​ប្រជា​​កសិករកំពុងត្រូវ​ប៉ាន់​​លក់​​​ចេញ​​ឱ្យ​ឈ្មួញ​​​

Posted: 13 Nov 2011 11:35 PM PST

ខេត្ត​​​កំពង់​ស្ពឺ ៖​ កសិករ​ខេត្ត​កំពង់​ស្ពឺ​​ បច្ចុប្បន្ន​កំពុង​មមាញឹក​​​ប្រមូល​ផល​ស្រូវ​​​ម្លិះ ​​​ដែល​​​មួយ​ចំនួន​​កំពុង​​បន្ត​​ច្រូត​កាត់​​និង​​មួយ​​ចំនួន​​​ទៀត​ក៏​​ បាន​​​លក់​ជា​​​​បន្ត​បន្ទាប់​​​ដោយ​ឈ្មួញ​​​ចុះ​ប្រមូ​ល​ទិញ​ដល់​​មូល​ ដ្ឋាន​​​។ ផលស្រូវ​​​ឆ្នាំ​នេះ​​ នៅ​ខេត្ត​​​កំពង់​ស្ពឺ​​​មិន​ថា​ស្រូវ​ប្រភេទ​​អ្វី​ទេ​ គឺទទួល​​​​បាន​​ទិន្ន​ផល​​​​ខ្ពស់​​​​ ព្រោះ​​បាន​​​​អំណោយ​ផលទឹក​ភ្លៀង​​​​ធ្លាក់​​​គ្រប់គ្រានន់​។

​​GDP​ជប៉ុន​កើន​ឡើង​៦​ភាគ​រយ ​ពី​​ខែ​កក្កដា​ដល់​ខែ​កញ្ញា​

Posted: 13 Nov 2011 11:34 PM PST

​​​សេដ្ឋកិច្ច​របស់​ប្រទេស​ជ​​ប៉ុន​ បាន​កើន​ឡើង​៦ភាគរយ​ក្នុង​ខែ​កក្កដា ​ដល់​ខែ​កញ្ញា​​ ។ នេះ​បើ​តាម​របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​នៅ​​​ថ្ងៃ​ចន្ទ​ ទី​​​១៤ វិច្ឆិកា ២០១១ ​ដែល​ជាកំណើន​​សេដ្ឋ​កិច្ច​​លើក​ដំបូង​គិត​ចាប់ពី​មាន​គ្រោះ​រញ្ជួយ​ដី​​ បង្ក​ជា​រលក​យក្ស​ស៊ូ​ណាមី​កាលពី​​ខែ​​មីនា ហើយ​ក៏​ជា​ការ​​កើន​ឡើង​លើក​ដំបូង​ក្នុង​ត្រី​មាស​ទី៤ផង​ដែរ។

​លោក​ម៉ារីយ៉ូ ម៉ុន​ទី ត្រូវបាន​​ជ្រើសតាំង​​ជា​នាយក​រដ្ឋមន្ត្រី​​​ថ្មីអ៊ីតាលី​

Posted: 13 Nov 2011 11:19 PM PST

លោកនាយករដ្ឋមន្រ្តីថ្មីអ៊ីតាលី
​លោកម៉ារីយ៉ូ ម៉ុន​ទី ​​អ្នក​សេដ្ឋកិច្ច​​​​មួយរូប និង​​ជាអតីត​​នាយស្នងការ​​​​អឺរ៉ុបត្រូវ​បាន​ប្រធានា​ធិបតី​​អ៊ីតាលី លោកហ្ស៊ក​​​ហ្ស៊ីយ៉ូ ណាប៉ូលី​តាណូ ជ្រើសតាំង​​កាលពីថ្ងៃទី​​​១៣ វិច្ឆិកា ​​​​​ជា​នាយក​រដ្ឋ​មន្ត្រី​​ថ្មី ហើយ​​​បង្កើត​រដ្ឋាភិបាលថ្មីមួយ​បន្ទាប់ពី​លោក​​​ស៊ីលវីយ៉ូ ប័រលូស្កូនី ​​សុំ​លាលែង​​ចេញពី​តំណែង​​​​កាលពី​ថ្ងៃទី​​​​​១២ វិច្ឆិកា ​មក​។​

តៃ​វ៉ាន់​ត្រៀម​ចេញ​ច្បាប់​ថែ​ទាំ​ឪពុក​ម្តាយ​​ ឬ​អាណា​ព្យា​​បាល​​ពេល​ចាស់​ជ​រា​

Posted: 13 Nov 2011 11:16 PM PST

តាម​សារ​ព័ត៌​មាន​បរ​ទេស​ផ្សាយ​ថ្ងៃ​ទី​១៣ ​វិច្ឆិកា ​ឱ្យ​ដឹង​ថា តៃ​វ៉ាន់ កំពុង​ត្រៀម​ចេញ​ច្បាប់​បង្ខំ​ឱ្យ​ប្រ​ជា​​ជន​ត្រូវថែទាំ​​ឪពុក​ម្តាយ​និង​ អាណា​ព្យា​បាល​​របស់​ខ្លួន ហើយ​ប្រ​សិន​បើ​ប្រ​ព្រឹត្ត​​​ល្មើស​​អា​ច​ប្រ​ឈម​​មុខ​​នឹង​ការ​ជាប់​ពន្ធ​ នា​គារ​​រយៈ​ពេល​១​ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​ចំនួន​៦.៦០០​ដុល្លារ​។​ ក្រៅ​ពីនេះ​ ថែម​​ទាំង​ត្រូវ​​បង្ខំ​ឱ្យ​បង់​ប្រាក់​សម្រាប់​​ចិញ្ចឹម​ឪពុក​ម្តាយ​​ដោយ​ ការ​កាត់​ប្រាក់​បៀវត្ស​ និង​ប្រាក់​ចំណូល​​​ផ្សេង​​​ទៀត​​ផង​ដែរ​។

C125 ​ពន្លះ​ជាមួយអាវ៉េវ ​ចំពីមុខ​ស្លាប់​ម្នាក់របួស​3នាក់​

Posted: 13 Nov 2011 11:02 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
​ខេត្តកណ្តាល​​​​ ៖ ​ម៉ូតូ​ពីរគ្រឿង​​​ដែលបើក​​បរ​បញ្ច្រាស​ទិសគ្នា​​​បានបោះ​ពួយ​បុកគ្នា​​​​ ពេញ​ទំហឹង​​ចំពីមុខ​​​ បណ្តាល​ឱ្យ​អ្នក​បើកបរ​​​ម៉ូតូ​​ម្នាក់​​​បាក់​ក​ស្លាប់​​ភ្លាម​ៗ​នៅ​ក​ ន្លែង​កើេតហេតុ។​ ​​​ចំណែក​​​២នាក់​​ទៀត​​​​​រង​របួសធ្ងន់ ​សន្លប់​ស្តូកស្តឹង​លែងដឹង​ខ្លួន ហើយត្រូវ​បាន​គេបញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​ ​ហើយ​ម៉ូតូ​​ទាំង​​២គ្រឿង​​ខូចខាត​​ផ្នែក​ខាង​មុខ ​ស្ទើរទាំង​ស្រុង​​​។​

ប្រឡងនៅ​ទី​ធ្លា​ខាង​ក្រៅ​ជៀស​វាង​ការ​បើកប្រ៊ូយ៉ុង និង​លួច​មើលគ្នា

Posted: 13 Nov 2011 11:01 PM PST

ការប្រឡង
​លោក​នាយក​សាលា​បាន​អនុវត្ត​នូវ​វិធាន​ការ​យ៉ាង​តឹង​រ៉ឹង​មួយ​​ដើម្បី​ជៀស​ វាង​សិស្ស​បើក​ប្រ៊ូយ៉ុង​​ និង​លួច​មើល​គ្នា​នៅ​ពេល​ប្រឡង​ ដោយ​ឱ្យ​សិស្ស​ទាំង​អស់​អង្គុយ​លើ​កៅ​អី​ជា​ជួរ​ៗ​នៅ​ទី​ធ្លាកណ្តាល​វាល ដើម្បី​ងាយ​ស្រួល​លោក​គ្រូ​ អ្នក​គ្រូដើរ​ត្រួត​ពិនិត្យ ។

ដេកលក់​នៅ​លើ​គំនរ​បាវ​ខ្សាច់​ការពារ​ទឹក

Posted: 13 Nov 2011 10:57 PM PST

[Enter Caption]
ទិដ្ឋ​ភាព​ដែល​បង្ហាញ​នៅ​ទី​​នេះ​ជា​រូប​ភាពពី​ទី​ភ្នាក់ងារ​បរទេស​បង្ហាញ​​ ឱ្យ​ឃើញ​​បុរស​ម្នាក់​កំពុង​ ដេក​លក់​នៅ​លើ​គំនរ​បាវ​ខ្សាច់​មួយ​កន្លែង​ក្នុង​ទី​ក្រុង​​បាង​កក ​ប្រទេស​ថៃ ​កាលពី​ថ្ងៃ​ទី១០ វិច្ឆិកា កន្លងទៅ ។ ​ការដេក​​លក់​នៅលើ​គំនរ​បាវ​ខ្សាច់​​ខាង​លើ គឺជា​ផ្នែក​មួយ​ក្នុង​វិបត្តិ​​ទឹក​ជំនន់​នៅ​ក្នុង​ក្រុង​បាង​កក ដែល​ធ្វើ​ឱ្យ​ក្រុម​ការ​ងារ​មាន​ការ​មមា​ញឹក​ក្នុង​ការ​ការ​ពារ​​គ្រោះ​ទឹក​ ជំនន់​ទាំងថ្ងៃ​ទាំង​យប់​ ជា​ហេតុធ្វើ​ឱ្យ​ពួកគេ​អស់​កម្លាំងចិត្ត​

ការបង្ហាញ​ម៉ូដ​នៅ​​ប្រទេស​រ៉ូម៉ានី​របស់​បារាំង

Posted: 13 Nov 2011 10:57 PM PST

[Enter Caption]
​តារា​ម៉ូដ​ម្នាក់​នេះត្រូវ​បាន​ថត​រូប​ ខណៈ​ពេល​ដើរ​បង្ហាញ​ម៉ូដ​នៅ​លើ​វេទិកា «១០០% RO» ដែល​ចេញ​ម៉ូដ​ដោយ​លោក​ស្រី ហ្វីលី​ប​ប៉េ ​ស៊ីឡេ ​អ្នក​ចេញ​​ម៉ូដ​​ជន​ជាតិ​បារាំង ។ ​គួរ​បញ្ជាក់ថា ​ម៉ូដ​ដែល​បង្ហាញ​នៅ​ទី​នេះ​ជា​ទម្រង់​ម៉ូដ​លើកកម្លាំង​ចិត្ត​ពីរ​គ្រឹះ​ វប្ប​ធម៌​​របស់​ជន​ជាតិ​​រ៉ូម៉ានី និង​វេទិកា​​ខាងលើ​រៀបចំ​ឡើង​នៅឯ​ស្ថាន​ទូត​បារាំង​ក្នុង​ទីក្រុង​ប៊ុយ​ ការ៉េស ​ប្រទេស​រ៉ូម៉ានី កាលពី​ថ្ងៃទី​១០ វិច្ឆិកា​កន្លង​ទៅ

​អាណាព្យា​បាល​​សិស្ស​សាលា​អាមេរិក​តវ៉ាការ​អនុ​ញ្ញាត​ឱ្យ​តារា​អាស​អាភាស​អាន​អក្សរ​ឱ្យ​សិស្ស​ស្តាប់​

Posted: 13 Nov 2011 10:51 PM PST

តារាអាសអាភាស
ទីភ្នាក់​ងារ​បរទេស​កាលពី​ថ្ងៃទី​១៣ វិច្ឆិកា​ផ្សាយ​ថា ​បណ្តា​អាណា​ព្យា​បាល​របស់​សិស្ស​សាលា​នៅ​សហ​រដ្ឋ​អាមេរិក​​បាន​នាំ​គ្នា​ ប្តឹង​ទៅ​សមា​គម​គ្រូ​បង្រៀន​ ក្រោយ​ពី​កើត​មាន​ហេតុ​ការណ៍​សាលា​បឋម​សិក្សា «ឡូស អ៊ិន​ជឺឡេស ខោន​ទី» យក​អតីត​តារា​​អាស​​អាភាស​​មក​អាន​សៀវភៅ​​​ឱ្យ​ក្មេង​​ស្តាប់ ។

គេចង​ស្នួ​​ហាល​សំពត់​ពី​មុខ​ការិយា​ល័យ​មួយ​នៅ​មន្ទីរ​សាធារណការ

Posted: 13 Nov 2011 10:50 PM PST

មុខការិយាល័យមួយ
ខេត្តកំពង់ឆ្នាំង ៖ រូបភាពដែល​ប្រិយ​មិត្ត​​អ្នក​អាន​បាន​ឃើញ​នេះ គឺជា​ការិយា​ល័យ​មួយ​នៃ​មន្ទីរ​សាធារណ​ការ​ខេត្ត ហើយ​អ្វី​ដែល​​ចង់​និយាយ​​នោះគឺមុខ​ការិយា​ល័យ​មួយ​នេះ​បាន​ចង​ស្នួសម្រាប់​ ហាល​ខោ​អាវ​​ទៅ​វិញ ។ ​ដូច​រូប​ភាព​នេះ​ ​គេ​បាន​យក​សារុង​កៅស៊ូ​មក​ដាក់​ហាល​​ពី​មុខ​ការិយា​ល័យ​ធ្វើ​ការ​យា៉ង​ រំភើយ​ ដូចជា​មិន​បាន​ចាប់​អារម្មណ៍​ថា ទីនោះ​គឹជា​កន្លែង​​ធ្វើ​ការ​​រប​ស់​​មន្ត្រី​រាជ​ការឡើយ ហើយ​ក៏​មិន​​ដឹងថា អ្នក​ណា​ទេ​ដែលធ្វើ​

យុវ​ជន​ជា​ច្រើន​នាក់​លេប​ថ្នាំ​សម្លាប់​ខ្លួន​ ព្រោះ​ស្នេហា​មក​ចូល​ព្យាបាល​ជុំ​គ្នា

Posted: 13 Nov 2011 10:48 PM PST

នារីប៉ងធ្វើអត្តឃាត
រាជធានីភ្នំពេញ ៖ ទោះបីដឹងថា ការ​ស្លាប់​មិន​អាច​​វិល​វិញ​​​យ៉ាងណា​ក៏​ដោយ ក៏​នៅ​តែ​មាន​ យុវជន យុវនារី​មួយ​ចំនួន​​ដែល​ខូចចិត្ដ​នឹង​ស្នេហា​មិន​បាន​ដូច​បំណង ​សុខចិត្ដ​លេបថ្នាំ​សម្លាប់​ខ្លួន ដោយ​មិន​គិត​ពី​ការ​លំបាក​វេទនា​នៃ​ការ​​ចិញ្ចឹម​បីបាច់​ថែរក្សា​របស់​ឪពុក​ ម្ដាយ​តាំង​ពី​ចាប់​កំណើត​​រហូត​ដល់​ពេញ​រូបរាង​ឡើយ។ ជាក់ស្ដែង​នៅ​​ក្នុង​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​រយៈ​ពេល​១២​ម៉ោង​នៃ​ថ្ងៃ​ទី​ ១៣ វិច្ឆិកា មាន​យុវជន​៣​រូប

ភ្ញាក់ផ្អើល​​​ពេញភូមិ​​​អ្នកស្រុក​​​នាំគ្នា​​ព័ទ្ធ​​​​ចាប់​ចោរ​ឡើង​​​ដំបូលផ្ទះ​

Posted: 13 Nov 2011 10:05 PM PST

សកម្មភាពចាប់ចោរគាស់ផ្ទះ
​ក្រុងប៉ោយប៉ែត​​​​​ ៖ ​​ការភ្ញាក់​ផ្អើល​កម្រ​មួយ​បាន​កើតឡើង​​​នៅ​​ក្រុងប៉ោយប៉ែត ​​អ្នកភូមិ​រាប់​រយនាក់​​ប្រដាប់ដោយ​​កាំ​បិត​​​​ ពូថៅ​​ និង​ដំបង​​បាន​នាំគ្នា​ឡោម​ព័ទ្ធ​​ចាប់​ចោរ​ឡើង​ដំបូល​ផ្ទះ​កាល​ពី​វេលាម៉ោង ​​​​​​​៩​និង​​​៣០នាទី​​យប់ថ្ងៃទី​​​១៣ ​វិច្ឆិកា ​២០១១​ ​បន្ទាប់ពី​​ម្ចាស់​​​​ផ្ទះ​​ដឹង​ទាន់​​​​​ ស្រែក​ប្រកូកប្រកាស​ហៅអ្នកភូមិ​​ឱ្យ​​​ជួយ​ ចំណែក​ចោរ​ភ័យស្លន់​ស្លោរត់​លើ​​ដំបូល​ផ្ទះ​​​​គេ​​​​​ជាប់​ៗគ្នា ​​​​៤​​ផ្ទះ​​យ៉ាង​​ឆ្លេ​ឆ្លា​រក​កន្លែង​​​ចុះ​​​រត់គេចខ្លួន​​​​

​ឡើង​យក​ឪម៉ាល់​​​ខ្វះបច្ចេកទេស​​​ទិ​ច​ស្លាប់​

Posted: 13 Nov 2011 10:05 PM PST

ទិដ្ឋភាពធ្វើបុណ្យ
​ខេត្តកំពង់ឆ្នាំង​​​​ ៖ ​បុរសម្នាក់​ត្រូវ​​ឪម៉ាល់​​​ទិច បណ្តាល​ឱ្យស្លាប់​ក្រោយ​​ពេល​ដឹក​ទៅ​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​​បាន​​១ថ្ងៃ​ ​កន្លះ​។ ​ហេតុ​ការណ៍​​នេះបានកើតឡើង​​​​កាលពី​វេលាម៉ោង​​​​​៧​​ព្រឹកថ្ងៃទី​​​​១១ វិច្ឆិកា ​នៅភូមិព្រៃ​​​​សំរោង ​​ឃុំ​ជ្រៃ​​​បាក់ ស្រុក​​​រលាប្អៀ​​រ​។​ ជនរងគ្រោះ​​​​រូបនោះ​​ឈ្មោះ​​អន ធឿន ​អាយុ​​៤៤​ឆ្នាំ ​​។

អ្នក​រក​ស៊ី​តាម​ផ្លូវជាតិ​លេខ​​​5និង​លេខ6​ទៅ​មក​​ប៉ោយ​ប៉ែត​ប្រ​ឈម​នឹង​​​កុង​ត្រូល​​ជជុះ​​ជាង​10​​កន្លែង​ទារ​លុយ​

Posted: 13 Nov 2011 10:03 PM PST

ខេត្ត​បន្ទាយ​មានជ័យ ៖​ អ្នក​រក​ស៊ី​តាម​ផ្លូវ​ជាតិ​លេខ​​៥​និង​លេខ៦ ​​ទៅ​មក​ប៉ោយ​ប៉ែត​​បាន​រិះ​គន់​ថា ក្នុង​ភូមិ​សាស្ត្រ​​ខេត្ត​បន្ទាយ​មាន​ជ័យ​​មាន​កុង​ត្រូ​លជជុះ​​​មិន​តិច​ ជាង​១០​កន្លែងទេនៅ​តាម​ផ្លូវ​​ដែល​កំពុង​​តែ​សប្បាយ​​នឹង​ការ​​ទារ​​លុយ​ ​ធ្វើ​ឱ្យ​​ពួក​គាត់​ជួប​ការ​លំ​បាក​​​​​​ព្រោះ​ប្រៀប​ដូច​​ជា​នាំ​គ្នា​​រក ​ស៊ី​ចិញ្ចឹម​​តែ​សមត្ថ​កិច្ច​។​​

ជប៉ុន ៖ បាតុកម្ម​​ប្រឆាំង​នុយ​ក្លេអ៊ែរ​​​​​នៅហ្វូគូស៊ីម៉ា​

Posted: 13 Nov 2011 09:59 PM PST

​​ទីភ្នាក់​​​ការ​​ព័ត៌មាន​ជប៉ុន KYODO NEWS រាយការណ៍​​​ថា ​បាតុករជាង​​​​១៥.០០០​នាក់ បាន​ប្រមូល​​ផ្តុំ​គ្នា​នៅក្រុង​​ហ្វូគូស៊ីម៉ា ​​ភាគ​និរតីជប៉ុន​​កាលពី ​ថ្ងៃទី​​​១៣ វិច្ឆិកា ​ដើម្បី​ទាមទារ​​​​ឱ្យកម្ទេច​​​​ចោល​​រាល់​មជ្ឈ​មណ្ឌល​​នុុយក្លេអ៊ែរ​​​​ ជប៉ុន​។​

ឈិន ឡុង ប្រគំតន្ត្រីសប្បុរសធម៌រៃអង្គាសប្រាក់​ជួយ​សិស្ស​ក្រីក្រនៅតំបន់​ភ្នំ

Posted: 13 Nov 2011 09:58 PM PST

លោក ឈិន ឡុង​
​យោង​តាម​ប្រភព​ព័ត៌មាន​ស៊ីន ហួ បាន​ឱ្យ​ដឹង​ថា ​កាល​ពី​ថ្ងៃ​ទី ១២ វិច្ឆិកា កន្លង​ទៅ​ លោក ជេគី ចាន់ ហៅ​ ឈិន​ ឡុង ជា​តារា​ភាព​​យន្ត​ហុង​កុង​ដ៏​ល្បី​ឈ្មោះ​ជា​ច្រើន​ទសវត្ស​មក​ហើយ​នោះ​ បាន​រៀប​ចំ​វេទិកា​ប្រគំ​តន្ត្រី​សប្បុ​រស​ធ​ម៌​មួយ​នៅ​ទី​ក្រុង​វូហាន ខេត្ត​ហ៊ូបេ ប្រទេស​ចិន ។

អូស្ត្រា​លី​ទទួល​បាន​សិទ្ធិ​ធ្វើ​ម្ចាស់​ផ្ទះ​ប្រកួត​កីឡា​ Commonwealth Gamesឆ្នាំ2018​

Posted: 13 Nov 2011 07:52 PM PST

ប្រទេស​អូ​ស្ត្រា​លី​បាន​សម្តែង​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​កាល​ពី​ថ្ងៃ​ សៅរ៍​ទី​១២វិច្ឆិកា​ក្នុង​ខណៈ​ដែល​សហព័ន្ធ​កីឡា​ Commonwealth Gamesបាន​ដាក់​ឈ្មោះ​ទី​ក្រុង​មាត់​សមុទ្រ​របស់​ខ្លួន​ឈ្មោះ​ Gold Coastធ្វើ​ជា​អ្នក​រៀប​ចំ​ការ​ប្រកួត​កីឡា​នេះ​សម្រាប់​ឆ្នាំ​២០១៨​។

វត្ថុ​អច្ឆរិយៈ​​ធម្ម​ជាតិ​ទាំង​7 នៅ​លើ​លោក​​ត្រៀម​ប្រកាស​​ជា​ផ្លូវ​ការ​​នៅ​​ដើម​ឆ្នាំ​2012

Posted: 13 Nov 2011 07:52 PM PST

[Enter Caption]
លោក​ប៊ឺ​ណាត វ៉េ​ប័រ ​អ្នក​បង្កើត​​ និង​ជា​​ប្រធាន​​មូល​និធិ​វត្ថុ​អច្ឆរិយៈ​ទាំង​៧ ​នៅលើ​​លោក នាយុគ​សម័យ​ថ្មី «ញូវ សេវ៉េន ​វ៉ាន់​ឌ័រ» បាន​ប្រកាស​លទ្ធ​ផល​​ប្រជាមតិ​វត្ថុ​អច្ឆរិយៈ​ធម្ម​ជាតិ​ទាំង​៧ ​នៃ​យុគសម័យ​ថ្មី​ក្រៅ​ផ្លូវ​ការ ។ លទ្ធ​ផល​ការ​ស្ទង់​មតិ​ចុងក្រោយ​​បាន​រៀប​ចំ​ឡើង​កាលពី​​វេលា​ម៉ោង​១១​និង​ ១១​នាទី​ ក្នុង​ថ្ងៃ​ទី​១១-១១-១១ ​ឬ​ថ្ងៃទី​១១ វិច្ឆិកា ​ឆ្នាំ​២០១១ ​ដោយ​វត្ថុ​ជាប់​លំដាប់​ថ្នាក់​អច្ឆរិយៈទាំង​៧ ​ក្នុង​ចំណោម​​វត្ថុ​ទាំងអស់៤៤០​មុខ

​សាំយ៉ុងបែកកង់ក្រឡាប់ស្លាប់ក្មេងប្រុសម្នាក់អ្នកជិះជិតម្ភៃនាក់រងរបួសធ្ងន់និងស្រាល

Posted: 13 Nov 2011 07:44 PM PST

អ្នករងគ្រោះ
ខេត្ត​ក្រ​ចេះ​ ៖​ ឧប្បត្តិហេតុគ្រោះថ្នាក់​ចរា​ចរណ៍មួយបានបង្កឡើងដោយរថយន្តម៉ាក​សាំយ៉ុង​​​ បែកកង់ក្រោយក្រឡាប់ជា​ច្រើន​ត្រឡប់​បណ្តាលឱ្យអ្នកជិះជាងដប់នាក់រងរបួស​ធ្ងន់ និង​ស្រាល ​ឯក្មេងប្រុសអាយុ១ឆ្នាំ​ ​បាន​​ស្លាប់បាត់​បង់​ជីវិតនៅក្នុងហេតុការណ៍នេះ​។ គ្រោះ​ថ្នាក់​ក្រឡាប់​រថយន្តនេះ បានកើតឡើង​កាល​ពី​វេលា​ម៉ោង៥ល្ងាចថ្ងៃទី១២ វិច្ឆិកា នៅលើផ្លូវ​ជាតិ​លេខ​​៧ ត្រង់ចំណុចអូរកណ្តាស ស្ថិតភូមិ-ឃុំអូរ​គ្រៀង ស្រុកសំបូរ។

​ប្រេស៊ីល ៖ ប៉ូលិស​​ធ្វើប្រតិបត្តិការ​យ៉ាង​ធំ​​មួយ​នៅ​​​ក្រុង​រីយ៉ូ​ដឺ​ហ្សាណឺរ៉ូ​

Posted: 13 Nov 2011 07:44 PM PST

[Enter Caption]
​ប៉ូលិស​​​​​ និងទាហាន​​​ដល់ទៅ​​ជាង​​​៣.០០០​នាក់ ​​​គាំទ្រ​​ដោយ​​រថពាសដែក និង​ឧទ្ធម្ភាគ​ចក្រ​​​​​កាលពីព្រឹកព្រលឹម​​ថ្ងៃទី​​​​១៣ វិច្ឆិកា ​​បានដាក់​ពង្រាយ​​​នៅ​តំបន់​​​រ៉ូស៊ីន​ហា ​ជា​តំបន់​​យ៉ាងធំម​ួយ នា​ជាយក្រុង​រីយ៉ូដឺហ្សាណឺរ៉ូ​។ ​អាជ្ញាធរ​​ប្រេ​ស៊ីល​​​បន្ទាប់​មក​​​​ប្រកាស​ថា​ ​បានដណ្តើម​​​ត្រួតត្រា​​​​តំបន់​ជាយក្រុង​​នេះ ដែលស្ថិត​​​ក្រោម​ការ​ត្រួត​ត្រា​របស់​ក្រុម​​រត់ពន្ធគ្រឿងញៀនដ៏ខ្លាំង​​​ មួយ​ចាប់​តាំង​ពី​​​ច្រើន​​​ទសវត្ស​មក​ហើយ​។​

កីឡាករអង់គ្លេសហាមីលតុនឈ្នះជើងឯកប្រណាំងរថយន្ត F1

Posted: 13 Nov 2011 07:44 PM PST

កីឡាករ​អង់​គ្លេស​ឡេវីស ហា​​មីលតុន
កីឡាករ​អង់​គ្លេស​ឡេវីស ហា​​មីលតុន​​​បាន​សម្តែង​​​ក្តី​រីក​រាយ​ជាពន់​ពេក​​បន្ទាប់​ពី​​រូប​គេ​បាន ​យក​ឈ្នះ​ជើង​ឯក​​​​ប្រណាំង​រថយន្តប្រភេទ​ហ្វម​មូឡាវ័ន​​កម្ម​វិធី​ Dhabi Formula One Grand Prixនៅទីលាន​ប្រណាំង​​ Yas Marina ក្រុងអា​ប៊ូ​ដា​ប៊ី​​សហព័ន្ធ​អា​រ៉ាប់​អេ​មី​រ៉ាត​​​​​កាល​ពី​ថ្ងៃ​អាទិត្យ​ ​ទី១៣ខែ​វិច្ឆិកា​កន្លង​ម​ក​នេះ​ ។​

កីឡាករស្វ៊ីស​ហ្វេដឺរ័រឈ្នះជើងឯកតឺន្នីសនៅបារាំង

Posted: 13 Nov 2011 07:25 PM PST

[Enter Caption]
រ៉ូ​ជើ ហ្វេដឺរ័រ​កីឡាករ​លំ​ដាប់​ទី​៤​ពិភពលោក​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ Paris Mastersជា​លើក​ទី​១នៅ​ក្នុង​អាជីព​របស់​ខ្លួន​បន្ទាប់​ពី​បាន​បំ​បាក់​ កីឡាករ​ម្ចាស់​ផ្ទះ​ Jo-Wilfried Tsongaនៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​លទ្ធផល​ពិន្ទុ​៦-១និង​៧-៦។ ការ​ប្រកួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​ កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៣​វិច្ឆិកា​កន្លង​មក​នេះ​។

នគរបាលប៉ុស្តិ៍​​ផ្សារ​ថ្មីទី​​៣ ចាប់​​​ជនសង្សដ័យ​​​គាស់ផ្ទះ​បានពីរនាក់​

Posted: 13 Nov 2011 07:24 PM PST

ជនជាប់ចោទ
រាជធានីភ្នំពេញ​​​​ ៖ ​នគរបាលប៉ុស្តិ៍​​រដ្ឋ​បាល​ផ្សារ​​ថ្មទី​៣ តាមប្រមាញ់ និង​ឃាត់ខ្លួនជន​សង្ស័យ​​​ដ៏សកម្ម​​ដែលតែង​តែ​គាស់ផ្ទះ​យកម៉ូតូ​នៅ​ក្នុង​​​ រាជធានី​​កន្លង​មក បាន​​ពីរនាក់ ​កាលពី​វេលា​ម៉ោង​​១​រំលង​អធ្រាត្រ​​ឈានចូូលថ្ងៃទី​១៣ វិច្ឆិកា ​២០១១ ខណៈ​ពេល​​​ជននោះធ្វើសកម្មភាព​គាស់​ផ្ទះ​​​លេខ​​​៨២Eoz ផ្លូវ​លេខ​៥៣ ​​ភូមិទី​៤ ​សង្កាត់​ផ្សារ​ថ្មីទី​៣ ខណ្ឌដូនពេញ ​ហើយនាំគ្នា​​រំដោះ​​​ម៉ូតូ​​៣គ្រឿង​​​​យកទៅទុក​​នៅ​កន្លែង​​​​ផ្សេង​។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!