The Phnom Penh Post - KHMER: “អូបាម៉ាព្រមានលោក ហ៊ូ ថា អាមេរិកកាន់តែខឹងចិនព្រោះបញ្ហាពាណិជ្ជកម្ម” plus 7 more |
- អូបាម៉ាព្រមានលោក ហ៊ូ ថា អាមេរិកកាន់តែខឹងចិនព្រោះបញ្ហាពាណិជ្ជកម្ម
- ឧបនាយករដ្ឋមន្ត្រីថៃថា ទឹកជំនន់ធ្វើឲ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះ
- ចិន និងអាមេរិកខ្វែងគំនិតគ្នាខាងសេដ្ឋកិច្ចនៅវេទិកា APEC
- ភូមានឹងដោះលែងអ្នកទោសនយោបាយបន្ថែមទៀតក្នុងពេលឆាប់ៗនេះ
- ជប៉ុន និងរុស្ស៊ីឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់
- តួលេខកម្មកររ៉ែចិនស្លាប់កើនឡើងដល់៣៤នាក់ ខណៈ៧នាក់កំពុងជាប់ក្នុងអណ្ដូងរ៉ែ
- ប៉ាកគីអ៊ៅបន្តគ្របគ្រងខ្សែក្រវ៉ាត់ស្ថាប័ន WBO
- ប៊ែរលូស្កូនីលាលែងពីតំណែង មហាជនស្រែកអបអរពេញទីក្រុងរ៉ូម
អូបាម៉ាព្រមានលោក ហ៊ូ ថា អាមេរិកកាន់តែខឹងចិនព្រោះបញ្ហាពាណិជ្ជកម្ម Posted: 13 Nov 2011 01:45 AM PST ហូណូលូលូៈ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានស្វះស្វែងបង្កើនសម្ពាធលើប្រទេសចិន ជុំវិញបញ្ហារូបិយប័ណ្ណ និងគោលនយោបាយពាណិជ្ជកម្មរបស់ចិន ដោយបានព្រមានទៅប្រធានាធិបតីចិន លោក ហ៊ូ ជិនតាវ នៅថ្ងៃអាទិត្យនេះថា ពលរដ្ឋអាមេរិក នឹងកាន់តែគ្មានភាពអត់ធ្មត់ និងកាន់តែខឹងសម្បារ ដោយសារតែទំនាក់ទំនងសេដ្ឋកិច្ច។ |
ឧបនាយករដ្ឋមន្ត្រីថៃថា ទឹកជំនន់ធ្វើឲ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះ Posted: 13 Nov 2011 01:03 AM PST ហូណូលូលូៈ ទឹកជំនន់ដ៏មហន្តរាយ អាចនឹងកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃដល់ទៅជាង ពាក់កណ្ដាល ហើយទាមទារឲ្យមានការបន្ថយអត្រាការប្រាក់ ដើម្បីជួយស្ដារកំណើនសេដ្ឋកិច្ចឡើងវិញ។ នេះដោយយោងតាមប្រសាសន៍របស់ឧបនាយករដ្ឋមន្ត្រីថៃ ដែលបានថ្លែងនៅថ្ងៃអាទិត្យនេះ។ |
ចិន និងអាមេរិកខ្វែងគំនិតគ្នាខាងសេដ្ឋកិច្ចនៅវេទិកា APEC Posted: 13 Nov 2011 12:52 AM PST ហូណូលូលូៈ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា និងលោកប្រធានាធីបតីចិន ហ៊ូ ជិនតាវ បានបង្ហាញការខ្វែងគំនិតគ្នាខាងផែនការពាណិជ្ជកម្មនៅឯជំនួបកំពូល វេទិកាកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចនៅអាស៊ី-ប៉ាស៊ីហ្វិច នៅថ្ងៃអាទិត្យនេះ ដែលបានជំរុញឲ្យមានភាពតានតឹងបន្ថែមទៀត រវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកធំបំផុតទាំងពីរនេះ។ |
ភូមានឹងដោះលែងអ្នកទោសនយោបាយបន្ថែមទៀតក្នុងពេលឆាប់ៗនេះ Posted: 13 Nov 2011 12:25 AM PST យ៉ាំងហ្គូនៈ មន្ត្រីជាន់ខ្ពស់ម្នាក់ បាននិយាយនៅថ្ងៃអាទិត្យនេះថា រដ្ឋាភិបាលប្រទេសភូមា កំពុងត្រៀមរៀបចំដោះលែងអ្នកទោសជាច្រើនទៀតក្រោមការលើកលែងទោស ក្នុងពេលឆាប់នេះ ហើយអ្នកទោសនយោបាយកាន់តែច្រើនទៀត គួរតែស្ថិតនៅក្នុងចំណោមអ្នកទទួលបានការលើកលែងទោសផងដែរ ដែលនេះគឺជាការដោះលែងអ្នកទោសលើកទីពីរនៅក្នុងរយៈពេលត្រឹមតែ ១ខែប៉ុណ្ណោះ។ |
ជប៉ុន និងរុស្ស៊ីឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់ Posted: 13 Nov 2011 12:04 AM PST ហូណូលូលូៈ នាយករដ្ឋមន្ត្រីជប៉ុន លោក យ៉ូហ្ស៊ីហ៊ីកូ ណូដា និងប្រធានាធិបតីរុស្ស៊ី ឌីមេទ្រី មេដវេដេវ នៅថ្ងៃអាទិត្យនេះ បានឯកភាពពិចារណាលើការរឹតបន្តឹងកិច្ចការការរបស់ពួកគេខាងវិស័យ ការពារជាតិ និងសន្តិសុខ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ជាទីដែលប្រទេសចិនកំពុងតែបង្កើនវត្តមានយោធារបស់ខ្លួនយ៉ាងឆាប់ រហ័ស។ |
តួលេខកម្មកររ៉ែចិនស្លាប់កើនឡើងដល់៣៤នាក់ ខណៈ៧នាក់កំពុងជាប់ក្នុងអណ្ដូងរ៉ែ Posted: 12 Nov 2011 11:45 PM PST ប៉េកាំងៈ តួលេខអ្នកស្លាប់ដោយសារការផ្ទុះឧស្ម័ននៅក្នុងអណ្ដូងរ៉ែមួយនៅ ក្នុងខេត្តយ៉ុនណាន់ ភាគនិរតីនៃប្រទេសចិន បានកើនឡើងដល់ចំនួន ៣៤នាក់ហើយ។ នេះដោយយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីនហួ ដែលបានរាយការណ៍ដោយដកស្រង់សម្ដីរបស់ក្រុមការងារជួយសង្គ្រោះ នៅថ្ងៃអាទិត្យនេះ។ |
ប៉ាកគីអ៊ៅបន្តគ្របគ្រងខ្សែក្រវ៉ាត់ស្ថាប័ន WBO Posted: 12 Nov 2011 10:54 PM PST ឡាសវ៉េហ្កាសៈ កីឡាករប្រដាល់អន្តរជាតិសញ្ជាតិហ្វីលីពីន ម៉ាន់នី ប៉ាកគីអ៊ៅ នៅតែបន្តគ្រប់គ្រងខ្សែក្រវ៉ាត់ស្ថាប័នទម្ងន់មធ្យម WBO នៅក្នុងប្រកួតដ៏តឹងតែងមួយជាមួយនឹងកីឡាករប្រដាល់អន្តរជាតិ ចួន ម៉ានុយអ៊ែល ម៉ាគីស នៅក្នុងសង្វៀន MGM Grand Garden នៅថ្ងៃអាទិត្យនេះ។ |
ប៊ែរលូស្កូនីលាលែងពីតំណែង មហាជនស្រែកអបអរពេញទីក្រុងរ៉ូម Posted: 12 Nov 2011 09:07 PM PST រ៉ូមៈ លោក ស៊ីលវីយ៉ូ ប៊ែរលូស្កូនី បានលាលែងពីតំណែងកាលពីថ្ងៃសៅរ៍ម្សិលមិញ ដើម្បីបើកផ្លូវឲ្យមានរដ្ឋាភិបាលបន្ទាន់មួយ ដែលប្រជាជនអ៊ីតាលីរំពឹងថា រដ្ឋាភិបាលថ្មីនឹងជួយសង្គ្រោះពួកគេឲ្យគេចផុតពីវិបត្តិ ហិរញ្ញវត្ថុ ខណៈបាតុកររាប់ពាន់នាក់ ដែលចេញមកសាទរចំពោះការលាលែងពីតំណែងរបស់លោកនាយករដ្ឋមន្ត្រីរូប នេះ បានស្រែកខ្លាំងៗថា«មនុស្សល្ងង់ មនុស្សល្ងង់» និងបានអបអរចំពោះការបញ្ចប់ទៅនៃសករាជជាប់ក្នុងរឿងអាស្រូវ។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |